ដើមត្នោត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
'''ដើមត្នោត'''
ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្សយកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។មនុស្សបានទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេ អាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ស្រស់ ស្អាតជាច្រើន និងយកទៅវេចខ្ចប់ធ្វើនំផងដែរ។ ចំពោះសារៈសំខាន់នៃដើមរបស់វាវិញ គេយកវាទៅធ្វើ ជាគេហដ្ឋានសំរាប់រស់នៅយ៉ាងប្រណិត និងធ្វើគ្រឿងសង្ហារឹមផ្សេងៗដូចជា៖ គ្រែ តុ ទូ កៅអី ​ -ល- ជាពិសេសគេថែមទាំងអាចយកទៅធ្វើទូក យ៉ាងមិនគួរឲ្យជឿ និងគួរឲ្យកោតសរសើរចំពោះ គំនិតប្រាជ្ញាដ៏ឈ្លាសវៃរបស់ប្រជាជនខ្មែរដែលមានការច្នៃប្រឌិតក្នុងការបង្កើតសំភារៈប្រើប្រាស់ ដែលបានបង្កើតឡើងពីសម្បត្ដិធម្មជាតិដែលមាននៅលើទឹកដីរបស់ខ្មែរ និងធ្វើឲ្យប្រទេសដទៃៗទៀត ស្ងើចសរសើរ៕
[[ឯកសារ:ដើមត្នោត.jpg|right|50px|thumb|ដើមត្នោតខ្មែរ]]
 
[[ចំណាត់ថ្នាក់ក្រុម:ដើមត្នោត]]
[[ចំណាត់ថ្នាក់ក្រុម:រុក្ខជាតិ]]
[[ar:فوفلية]]
[[az:Palmakimilər]]