សង្គ្រាមលោកលើកទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ថែម​តំណភ្ជាប់​ភាសាបរទេស​
No edit summary
បន្ទាត់ទី៣៖
សង្គ្រាម​នេះ គឺជា​ការប្រយុទ្ធគ្នា​រវាង​ប្លុក​ធំៗ​ពីរ​។ ប្លុក​មហាអំណាច​សម្ព័ន្ធមិត្ត (Entente Powers) ដែល​មាន [[បារាំង]] [[អង់គ្លេស]] និង [[រុស្ស៊ី]] ព្រមទាំង​បណ្ដា​អាណានិគម និង​ស្រុកចំណុះ​របស់​ពួកគេ​។ ក្រោយមក ប្រទេស​មហាអំណាច​សំខាន់ៗ​ដូចជា​៖ [[អ៊ីតាលី]] បាន​ចូលរួម​នៅ​ខែ​មេសា ឆ្នាំ​១៩១៥ និង​[[សហរដ្ឋអាមេរិក]] ចូលរួម​នៅខែ​មេសា ឆ្នាំ​១៩១៧​។ ប្លុក​[[មហាអំណាច​កណ្ដាល]] (Central Powers) មាន​[[ចក្រភពអាល្លឺម៉ង់]] និង [[អូទ្រីស-ហុងគ្រី]] ព្រមទាំង​អាណាខេត្ត​នៃ​ចក្រភព​របស់ខ្លួន​។ ក្រោយមក [[ចក្រភពអូតូម៉ង់]] បាន​ចូលរួម​នៅ​ខែ​តុលា ឆ្នាំ​១៩១៤ និង​មួយ​ឆ្នាំ​ក្រោយ​ចូលរួម​ដោយ​ប្រទេស​[[ប៊ុលហ្ការី]]​។ ជាទីបំផុត​ទៅ មានតែ​ប្រទេស​[[ហុឡង់ដ៍]] [[ស្វីស]] [[អេស្ប៉ាញ]] និង ប្រជាជាតិ​[[ស្កង់ឌីណាវ]] នៅតែ​រក្សា​អព្យាក្រឹតភាព​ដដែល​ក្នុង​បណ្ដា​ប្រទេស​[[អឺរ៉ុប]]​។ បើទោះជា ប្រទេស​មួយចំនួន​បាន​ផ្គត់ផ្គង់​ប្រាក់ និង​សម្ភារៈ​ដល់​ភាគីជម្លោះ​ណាមួយ ឬ ប្រទេស​ដទៃ​ទៀត​ក៏ដោយ​។
 
== បុព្វហេតុ​នៃ​សង្គ្រាម ==
 
ព្រឹត្តិការណ៍ ដែល​គេ​សន្មត​ថា​ជា​បុព្វហេតុ​នាំឲ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​[[ហ្វ្រង់ ហ្វែរឌីណង់]] រជ្ជទាយាទ នៃ​ចក្រភព​[[អូទ្រីស-ហុងគ្រី]] ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម Young Bosnia កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ប្រទេស​[[អូទ្រីស-ហុងគ្រី]] បាន​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​[[រាជាណាចក្រ​ស៊ែប៊ី]] ចាប់​ឃាតករ​ឲ្យបាន ប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុំឡើង​។
បន្ទាត់ទី១១៖
ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​[[ទ្វីបអឺរ៉ុប]]​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមលោក​តែម្ដង​។
 
== ទិសដៅ​នៃ​ការចូលរួម​សង្គ្រាម ==
 
* [[ចក្រភពអាល្លឺម៉ង់]] ប៉ុនប៉ង​បញ្ចប់​ការគ្រប់គ្រង​របស់​[[ចក្រភពអង់គ្លេស]]​លើ​ផ្ទៃ​មហាសមុទ្រ និង​ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើឲ្យ​អង់គ្លេស​ចុះខ្សោយ​នៅក្នុង​ការប្រកួតប្រជែង នៅលើ​ទីផ្សារ​អន្តរជាតិ និង​ដើម្បី​ធ្វើការបែងចែក​[[ពិភពលោក]]​សាជាថ្មី​។ ជាពិសេស [[អាល្លឺម៉ង់]]​ចង់​ដណ្ដើមយក​តំបន់​ឧស្សាហកម្ម​នៅ​ប៉ែក​ឦសាន​ប្រទេស​[[បារាំង]] កាត់ផ្ដាច់​ប្រទេស​តំបន់​បាលទិក​ពី​[[ចក្រភពរុស្ស៊ី]] កាន់កាប់​តំបន់​ដុនបាស គ្រីម តំបន់​អាសូវ និង​កាវកាស​។