វីថិចិត្ត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៧៤៖
==វិសយប្បវត្តិ៦==
វិសយប្បវត្តិ មានន័យថា ការបង្ហាញនៃអារម្មណ៍ កំរិតខ្លាំង-ខ្សោយរបស់អារម្មណ៍ ដែលចូលមកកាន់ទ្វារវិញ្ញាណ ។ វិសយប្បវត្តិមាន៦យ៉ាង ៤យ៉ាងមានចំពោះ ទ្វារវិញ្ញាណ៥ (បញ្ចទ្វារ) ២យ៉ាងទៀតមានចំពោះ មនោទ្វារ ។
====វិសយប្បវត្តិនៅបញ្ចទ្វារ====
::១- អតិមហន្តារម្មណ៍

អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លាំងក្រៃលែង បណ្តាលឲ្យខ្សែនៃវីថិចិត្ត កើតឡើងយ៉ាងវែង ។
បន្ទាត់ទី៨៣៖
::៤- អតិបរិត្តារម្មណ៍

អារម្មណ៍របស់វិញ្ញាណទាំង៥ ដែលខ្លីក្រៃលែង បណ្តាលគ្មានខ្សែនៃវីថិចិត្ត កើតឡើង ។
====វិសយប្បវត្តិនៅមនោទ្វារ====
::១- វិភូតារម្មណ៍

អារម្មណ៍របស់វិញ្ញាណ មានសភាពច្បាស់ៗ ។
បន្ទាត់ទី១២១៖
គឺចិត្តដែលដាច់ពីខ្សែភវង្គ បន្ទាប់ពីភវង្គចលនៈ ។ បន្ទាប់ពីនេះទៅ ខ្សែភវង្គត្រូវឈប់ ហើយវីថិចិត្តក៏ចាប់ផ្តើម កើតឡើង ។
==ចក្ខុទ្វារវីថិ==
====១)- អតិមហន្តារម្មណ៍វីថិ-====
កាលណារូបារម្មណ៍មួយ ដែលជាអតិមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ អតិមហន្តារម្មណ៍វីថិ ក៏កើតឡើង ។ ខ្សែវីថិចិត្តអាចបង្ហាញ ជារូបតំណាង ដូចខាងក្រោមនេះ៖

បន្ទាត់ទី១២៩៖

====សេចក្តីពន្យល់ - អតិមហន្តារម្មណ៍====
'''ភវង្គ''' - ខ្សែបន្តជីវិត ។ កាលណាគេដេកលក់ ឬពុំដឹងអ្វីទាំងអស់ ចិត្តរបស់គេចេះតែ បន្តការកើត-រលត់ៗ ដោយមានមរណាសន្ននិមិត្ត ជាអារម្មណ៍ ។ ខ្សែភវង្គហូរទៅ រហូតដល់មានអារម្មណ៍ណាមួយ មកប៉ះនឹងទ្វារវិញ្ញាណ ។

'''អតីតភវង្គ''' - ភវង្គរបស់អតីត ។ ក្នុងខណៈដែលរូបារម្មណ៍ និងចក្ខុបសាទកើតព្រមគ្នា នេះជាឧប្បាទខណៈ ការកើតឡើងនៃរូបារម្មណ៍ ។

បន្ទាត់ទី១៤៤៖
'''ចំណាំៈ'''
អតិមហន្តារម្មណ៍វីថិ មានឈ្មោះម៉្យាងទៀតថា តទាលម្ពណវារវីថិ ព្រោះវាចប់ជាមួយ នឹង តទាលម្ពណចិត្ត ។
====២)- មហន្តារម្មណ៍វីថិ-====
កាលណារូបារម្មណ៍ ដែលជាមហន្តារម្មណ៍ ចូលមកប៉ះនឹងចក្ខុទ្វារ មហន្តារម្មណ៍វីថិ២យ៉ាង អាចកើតឡើង ។ ខ្សែវីថិ២នោះ មានដូចខាងក្រោមនេះ-

បន្ទាត់ទី១៥៦៖

====សេចក្តីពន្យល់ - មហន្តារម្មណ៍====
(១)- ក្នុងមហន្តារម្មណ៍វីថិទី១ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងព្រមគ្នា ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ២ខណៈ ដើម្បីឲ្យកើតឡើងច្បាស់ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។ ពេលនោះភវង្គរញ្ជួយ ២ខណៈ ហើយឈប់ក្នុងពេលដែល ភវង្គុបច្ឆេទរលត់ទៅ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើមៈ
“បញ្ចទ្វារាវជ្ជនៈ” - ចិត្តបែរទៅរកទ្វារវិញ្ញាណ៥ ។ នេះជាចិត្តទី១ ជាដរាប ក្នុងខ្សែបញ្ចទ្វារវីថិ ។ វាដាច់ចេញពីភវង្គ ងាកទៅរកទ្វារវិញ្ញាណ ។

'''ចក្ខុវិញ្ញាណ''' - វិញ្ញាណរបស់ភ្នែក ។ វាឃើញរូបារម្មណ៍ ។ វាបង្កើតផស្សៈ (ការប៉ះនៃ អារម្មណ៍) ហើយបញ្ជូនផស្សៈនោះ ទៅឲ្យចិត្តមួយទៀត មុននឹងវារលាយទៅ ។
បន្ទាត់ទី១៦៥៖
មកដល់ពេលនេះ ១៦ខណៈចិត្តបានកន្លងទៅ តាំងពីរូបារម្មណ៍និងចក្ខុទ្វារ កើតឡើងហើយនៅសល់តែ ១ខណៈចិត្តទៀត ទើបអារម្មណ៍រលាយអស់ ។ ដូច្នេះតទាលម្ពណៈ២ខណៈ មិនអាចកើតឡើងបានទេ (តទាលម្ពណៈចិត្ត កើតតែក្នុងអតិមហន្តារម្មណ៍) ភវង្គចិត្ត១ខណៈ ក៏កើតឡើងជំនួសវិញ ហើយរូបារម្មណ៍និងចក្ខុទ្វារ ដែលកើតឡើងព្រមគ្នា ក៏រលាយទៅព្រមគ្នា ក្នុងខណៈដែលភវង្គរលត់ទៅ ។ ខ្សែមហន្តារម្មណ៍វីថិ ចប់ត្រឹមនេះ ។ បន្ទាប់មកខ្សែភវង្គ ក៏ហូរទៅតាមធម្មតាវិញ ។

(២)- ក្នុងមហន្តារម្មណ៍វីថិទី២ អារម្មណ៍មានកំរិត ខ្សោយបន្តិច ជាងអារម្មណ៍ទី១ ។ ដូច្នេះបន្ទាប់ពីរូបារម្មណ៍ និងចក្ខុទ្វារកើតឡើង អតីតភវង្គ៣ខណៈ កន្លងទៅ ទើបរូបារម្មណ៍កើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ។ ភវង្គក៏រញ្ជួយ ហើយឈប់ (ភវង្គចលនៈ ភវង្គុ បច្ឆេទ ) ។ បន្ទាប់មកខ្សែវីថិចិត្ត ក៏ប្រព្រឹត្តទៅ ដូចគ្នានឹង មហន្តារម្មណ៍វីថិទី១ដែរ គឺតាមលំដាប់នៃ បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្បដិច្ឆនៈ សន្តិរណៈ វោដ្ឋបនៈ និងជវនៈ៧ ។ ក្នុងខណៈដែល ជវនៈទី៧រលត់ រូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយទៅព្រមគ្នាដែរ ។ ដូច្នេះខ្សែនៃ មហន្តារម្មណ៍វីថិ ត្រូវចប់ ហើយខ្សែភវង្គ ក៏ហូរទៅតាមធម្មតាវិញ ។ មហន្តារម្មណ៍វីថិ ដែលចប់ជាមួយនឹងជវនៈចិត្ត ហៅថា ជវនវារៈវីថិ ។
====៣)- បរិត្តារម្មណ៍វីថិ-====
កាលណារូបារម្មណ៍ ដែលជាបរិត្តារម្មណ៍ មកប៉ះនឹងចក្ខុទ្វារ បរិត្តារម្មណ៍វីថិក៏កើតឡើង ។ ខ្សែវីថិចិត្ត អាចយកមកបង្ហាញ ដូចខាងក្រោមនេះ-

បន្ទាត់ទី១៩៨៖

====សេចក្តីពន្យល់ - បរិត្តារម្មណ៍====
(១) - ក្នុងបរិត្តារម្មណ៍វីថិ រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងជាមួយគ្នា ក្នុងខណៈដែលអតីតភវង្គទី១កើតឡើង ។ រូបារម្មណ៍ត្រូវការ អតីតភវង្គ៤ខណៈ ដើម្បីឲ្យកើតឡើងច្បាស់ ក្នុងចក្ខុទ្វារ ក្នុងពេលដែលភវង្គចលនៈ កើតឡើង ។ ខ្សែភវង្គរញ្ជួយ២ខណៈ ហើយឈប់ហូរ ។ ខ្សែវីថិចិត្តក៏ចាប់ផ្តើម តាមលំដាប់នៃ បញ្ចទ្វារាវចនៈ ចក្ខុវិញ្ញាណ សម្ប ដិច្ឆនៈ សន្តិរណៈ និងវោដ្ឋបនៈ ។ មកដល់ចំណុចនេះ វីថិចិត្តរត់បាន១១ខណៈហើយ
អារម្មណ៍នៅសល់៦ខណៈទៀត ។ ក្នុងស្ថានភាពធម្មតា ជវនៈរត់៧ខណៈចិត្ត តែបើមិនមានពេលគ្រប់គ្រាន់ ជវនៈមិនកើតទាល់តែសោះ គឺមានន័យថា កាលណាអារម្មណ៍ មានកំរិតខ្សោយ មិនច្បាស់ ជវនៈមិនអាចកើតឡើង ដើម្បីសោយអារម្មណ៍នោះទេ ។ ហេតុនោះវោដ្ឋបនៈ កើតឡើង២ខណៈទៀត ហើយឲ្យតម្លៃអារម្មណ៍ ជាអាក្រក់ឬល្អ ។ បន្ទាប់មក វីថិចិត្តធ្លាក់ចុះក្នុងភវង្គ ហើយរូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយក្នុងខណៈដែល ភវង្គទី៤កើតឡើង ។ ខ្សែវីថិចិត្តត្រូវចប់ ខ្សែភវង្គហូរទៅជាធម្មតា ឡើងវិញ ។

(២) ដល់ (៦) - ក្នុងបរិត្តារម្មណ៍វីថិ បន្តបន្ទាប់៥ទៀត អតីតភវង្គកើនចំនួន ម្តងមួយៗ តាមអារម្មណ៍ ដែលកាន់តែខ្សោយទៅ ហើយដោយហេតុនេះ ចិត្តខាងចុងត្រូវកាត់បន្ថយម្តងមួយៗ ព្រោះអាយុរបស់វីថិចិត្ត មិនអាចលើសពី១៧ខណៈចិត្ត ។ ដូច្នេះនៅចក្ខុវីថិទី៦ខាងលើ ខ្សែវីថិចិត្តត្រូវចប់ បន្ទាប់ពីវោដ្ឋបនៈចិត្ត ។

ចំនួននៃវោដ្ឋបនៈចិត្ត មិនអាចបន្ថយថែមទៀតទេ ព្រោះត្រូវមាន២យ៉ាងតិច ទើបប្រើការបាន ជំនួសជវនៈ ។ ដូច្នេះហើយទើប ទ្វារវីថិនៃបរិត្តារម្មណ៍ទាំង៦ ត្រូវចប់ជាមួយ វោដ្ឋបនៈចិត្ត ។ ទ្វារវីថិនៃបរិត្តារម្មណ៍នេះ មានឈ្មោះថា វោដ្ឋបនវារៈវីថិ ។ ដោយហេតុថា គ្មានជវនៈចិត្តនឹងសោយអារម្មណ៍ គ្មានការដឹងរសជាតិ នៃអារម្មណ៍ទេ ។ អារម្មណ៍មិនបានស្គាល់ច្បាស់ទេ គឺដឹងបានដោយស្រពិចស្រពិល ។ ទ្វារវីថិនេះកើតឡើង ចំពោះទារកដែរ ដែលចក្ខុបសាទនៅទន់ខ្សោយ សូម្បីតែអារម្មណ៍ជា អតិមហន្តារម្មណ៍ក៏ដោយ ។
====៤)- អតិបរិត្តារម្មណ៍វីថិ-====
កាលណារូបារម្មណ៍ ដែលមានកំរិតខ្សោយបំផុត មកប៉ះនឹងចក្ខុទ្វារ អារម្មណ៍នោះត្រូវការពី១០ទៅ១៥ខណៈចិត្ត ដើម្បីឲ្យកើតឡើងបានច្បាស់ ។ ទោះបីយ៉ាងនេះក៏ដោយ កំរិតនៃអារម្មណ៍នេះ ខ្សោយពេក វាគ្រាន់តែធ្វើឲ្យភវង្គ រញ្ជួយ២ខណៈចិត្ត តែភវង្គនៅតែ បន្តការហូរជាធម្មតា ។ ដូច្នេះគ្មានខ្សែវីថិចិត្ត កើតឡើងទេ ហើយចិត្តក៏ពុំបានដឹង អំពីរូបារម្មណ៍នោះទាល់តែសោះ ។ អតិបរិត្តារម្មណ៍វីថិ៦យ៉ាង អាចយកមកសរសេរ ដូចខាងក្រោមនេះ-

បន្ទាត់ទី២៤១៖

====សេចក្តីពន្យល់ - អតិបរិត្តារម្មណ៍====
រូបារម្មណ៍និងចក្ខុទ្វារ កើតឡើងព្រមគ្នាដូចធម្មតា ក្នុងខណៈដែលអតីតភវង្គ ទី១កើត ឡើង ។ អារម្មណ៍ដែលមានកំរិត ខ្សោយយ៉ាងខ្លាំង ត្រូវការពី១០ ទៅ១៥ខណៈចិត្ត ដើម្បីឲ្យកើតឡើងបានច្បាស់ ។ វាបានមកប៉ះនឹងចក្ខុទ្វារ ក៏ប៉ុន្តែព្រោះវាខ្សោយពេក វាគ្រាន់តែធ្វើឲ្យភវង្គរញ្ជួយ ២ខណៈប៉ុណ្ណោះ (ភវង្គចលនៈ) វាមិនបណ្តាលឲ្យ ខ្សែភវង្គឈប់ទេ ។ ដូច្នេះបន្ទាប់ពីភវង្គចលនៈ មានតែភវង្គទេដែលហូរទៅ ។ រូបារម្មណ៍និងចក្ខុទ្វារ ក៏រលាយព្រមគ្នា បន្ទាប់ពី១៧ខណៈចិត្ត បានកន្លងទៅ ។

អារម្មណ៍នេះមិនបាន ស្គាល់ទាល់តែសោះ ព្រោះគ្មានខ្សែវីថិកើតឡើងទេ ។ ដោយហេតុថា វាគ្មានវីថិចិត្ត វាក៏មានឈ្មោះថា មោឃវារៈវីថិ ។
បន្ទាត់ទី៣៥៥៖

====សេចក្តីពន្យល់====
អារម្មណ៍ណាមួយ នៃវិញ្ញាណារម្មណ៍៦ ដែលជាបច្ចុប្បន្ន អតីត អនាគត ត្រូវតែចូលទៅក្នុងផ្លូវនៃមនោទ្វារ ដើម្បីចាប់ផ្តើម កាមជវនមនោទ្វារវីថិ ។

១- កាលណាអារម្មណ៍របស់វិញ្ញាណ ជាអតិមហន្តារម្មណ៍ ភវង្គរញ្ជួយ២ដង ហើយឈប់ (ភវង្គចលនៈ-ភវង្គុបច្ឆេទ) នៅពេលដែលអារម្មណ៍នោះ កើតឡើងក្នុងមនោទ្វារ ។ ពេលនោះមនោទ្វារាវចនៈ បង្វែរខ្សែចិត្តឲ្យងាក ទៅរកអារម្មណ៍របស់វិញ្ញាណ ពិនិត្យមើលវា ហើយសម្រេចឲ្យតម្លៃ ថាជារបស់ល្អ ឬអាក្រក់ ។