ស័កកន្យសត្ត
66–0 លានឆ្នាំកន្លងទៅ
ព្រឹត្តិការណ៍នៃកន្យសត្ត
-70 —
-60 —
-50 —
-40 —
-30 —
-20 —
-10 —
0 —
រង្វាស់ពេលប្រហាក់ប្រហែលដែលបង្ហាញនូវបំណែងចែកបន្តបន្ទាប់នៃស័កកន្យសត្ត។
រង្វាស់អ័ក្ស: រាប់លានឆ្នាំ មុនសម័យបច្ចុប្បន្ន

ស័កកន្យសត្ត រឺ សេណូសូអ៊ិក [១][២] មានន័យថា "ជីវិតថ្មី រឺ ជីវិតក្មេងខ្ចី", គឺជាស័កបច្ចុប្បន្ននិងថ្មីបំផុតចំណោមស័កភូគព្ភសាស្ត្របីនៃអាយុះភានុសត្តដែលបន្តដោយស័កមជ្ឈិមសត្តហើយអូសបន្លាយចាប់ពី ៦៦ លានឆ្នាំមុនរហូតដល់ពេលបច្ចុប្បន្ន។

ស្រទាប់ថ្មពីស័កកន្យសត្ត។

ស័កកន្យសត្តក៏ត្រូវបានគេស្គាល់ថាជា "យុគនៃពួកថនិកសត្វ" ពីព្រោះតែការវិនាសផុតពូជនៃពពួកក្រុមផ្សេងៗ ដែលបានអនុញ្ញាតឱ្យពួកថនិកសត្វប្រែប្រួលរូបរាងយ៉ាងខ្លាំង ដូច្នេះពួកថនិកសត្វដ៏ច្រើនសម្បើមក៏មានលើសលប់លើផ្ទៃផែនដី។ ទ្វីបទាំងប៉ុន្មានក៏បានរំកិលមកកាន់ទីតាំងសម័យបច្ចុប្បន្នកំឡុងស័កនេះ។

ដើមស័កកន្យសត្ត បន្តបន្ទាប់ពីព្រឹត្តិការណ៍វិនាសកម្មក-បុព ភាគច្រើននៃពពួកសត្វតូចៗប្រែប្រួល រួមមានពួកថនិកសត្វ បក្សី ល្មូន និង ពួកមណ្ឌុកសត្វតូចៗផងដែរ។ តាមរយៈទិដ្ឋភាពខាងភូគព្ភសាស្ត្រ វាមិនបានចំណាយពេលយូរទេចំពោះពួកថនិកសត្វ និង ពពួកបក្សីមានភាពច្រុះគ្នាជាច្រើនជំនួសឱ្យអវត្តមាននៃពពួកល្មូនធំៗដែលធ្លាប់មានលើសលប់កាលពីកំឡុងស័កមជ្ឈិមសត្ត។ ក្រុមនៃពួកអាកាសិកសត្វមួយក្រុម ដែលត្រូវបានគេស្គាល់ថាជា ពួកបក្សីភៃរវក លូតលាស់ធំជាងទំហំមនុស្សជាមធ្យមនិងជាពពួកសត្វរំពាដ៏ធំសម្បើមគួរឱ្យខ្លាច។ ពួកថនិកសត្វបានចូលមកកាន់កាប់រស់នៅគ្រប់ទីកន្លែងណាដែលទំនេរ (ទាំងទឹកសមុទ្រនិងដីគោក) ហើយខ្លះទៀតក៏បានលូតលាស់ធំឡើងៗកាន់តែខ្លាំងតាមទំហំ តែមិនបានឃើញមានក្នុងពួកថនិកសត្វបច្ចុប្បន្ននេះភាគច្រើនទេ។

អាកាសធាតុផែនដីបានចាប់ផ្ដើមមានទំនោរកាន់តែស្ងួត និង កាន់តែត្រជាក់ ឈានដល់កំរិតកំពូលក្នុងដំណើរហិមានិយកម្មក្នុងជំនាន់ពហុឥស្ឋកន្យ ហើយបានប្រែប្រួលមកដូចដើមវិញបន្តិចម្ដងៗដោយសារអតិបរមាសីតុណ្ហភាពជំនាន់បុរាណូសាកន្យ-ឧសាកន្យ

នាមវលី កែប្រែ

សេណូសូអ៊ិក មានន័យថា ជីវិតថ្មី រឺ ជីវិតក្មេងខ្ចី យកពីពាក្យ ក្រិក καινός kainós រឺ សេណូ "ថ្មី," និង ζωή zōḗ រឺ សូអ៊ិក ជីវិត[៣] ឈ្មោះ សេណូសូអ៊ិក (ដើមឡើយ: "Kainozoic" រឺ កៃណូសូអ៊ិក) ត្រូវបានស្នើឡើងក្នុងឆ្នាំ១៨៤០ ដោយ ភូគព្ភវិទូប៊្រិថេន ចន ភ្វីល្លីព្ស៍ (១៨០០-១៨៧៤)។[៤][៥][៦]

  • ចំពោះឈ្មោះជាខ្មែរ ប្រែសងនឹងពាក្យ សេណូសូអ៊ិក ដោយ សេណូ- ត្រូវនឹងពាក្យ ថា កញ្ញា- ជាបាលី និង កន្យា- ជាសំស្ក្រឹត រីឯ សូអ៊ិក ត្រូវនឹងពាក្យ បាលី ថា សត្ត រឺ សំស្ក្រឹត សត្វ។ សរុបគឺមានអត្ថន័យដូចគ្នា កន្យសត្ត រឺ កន្យសត្វ

បំណែងចែក កែប្រែ

ស័កកន្យសត្វត្រូវបានបែងចែកជាបីសម័យកាល: បុរាណពន្ធុ នវពន្ធុ និង ចតុរវគ៌ ហើយនិង ប្រាំពីរជំនាន់: បុរាណូសាកន្យ ឧសាកន្យ អប្បកន្យ មានក្កន្យ ពហុកន្យ ពហុឥស្ឋកន្យ និង សព្វេកន្យ។ សម័យចតុរវគ៌ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាការស្ត្រឹតលេខន៍អន្តរជាតិនៅ ខែមិថុនា ២០០៩[៧] ហើយបច្ចេកសព្ទពីមុនគឺ សម័យតតិយៈ លែងប្រើជាផ្លូវការនៅឆ្នាំ២០០៤ ដោយសារតែត្រូវបែងចែកកន្យសត្វទៅជាច្រើនសម័យទៀតដូចនឹងសម័យកាលក្នុងស័កបុរាណសត្វ និង មជ្ឈិមសត្វមុនៗនេះ។[៨][why?] ការប្រើប្រាស់ទូទៅនៃជំនាន់មួយចំនួនកំឡុងស័កកន្យសត្វជួយដល់ពួកបុរាណប្រាណវិទូ រឺ បាសាណីភូតវិទូ រៀបចំនិងចាត់ជាក្រុមកាន់តែត្រឹមត្រូវនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលបានកើតឡើងកំឡុងអន្តរកាលដ៏ខ្លីជាប់ទាក់ទងគ្នា។ ការយល់ដឹងអំពីស័កនេះគឺកាន់តែពិស្ដារជាងស័កផ្សេងៗទៀតព្រោះសិលានៅខ្ចីជាប់ពាក់ព័ន្ធគ្នា គង់វង្សនៅល្អបានភ្ជាប់ជាមួយស័កនេះ។

បុរាណពន្ធុ កែប្រែ

បុរាណពន្ធុអូសបន្លាយចាប់ពីពេលវិនាសកម្មនៃពួកឌីណូស៊័រមិនចេះហោះ កាលពី ៦៦ លានឆ្នាំ មកដល់ដើមដំបូងនៃសម័យនវពន្ធុ កាលពី ២៣,០៣ លានឆ្នាំមុន។ វារំលេចនូវជំនាន់បី: បុរាណូសាកន្យ ឧសាកន្យ និង អប្បកន្យ

 
បាស៊ីឡូស៊័រ

ជំនាន់បុរាណូសាកន្យបានអូសបន្លាយពី ៦៦លាន ដល់ ៥៦លានឆ្នាំកន្លងទៅ។ ពួកថនិកសត្វមានសុកសម័យថ្មីនេះក៏មានកំណើតកំឡុងសម័យនេះដែរ។ ជំនាន់បុរាណូសាកន្យគឺជាចំណុចអន្តរកាលរវាងការបំផ្លិចបំផ្លាញ ដែលជា វិនាសកម្ម ក-ត. មកដល់ពេលបរិស្ថានពោរពេញទៅដោយព្រៃស្បាតដែលជំនាន់នោះហើយគឺជាដើមជំនាន់ឧសាកន្យ។ ដើមជំនាន់បុរាណូសាកន្យបានឃើញនូវការវិលត្រឡប់មកសភាពដើមវិញនៃភពផែនដី។ ទ្វីបមួយចំនួនបានចាប់ផ្ដើមលេចរូបរាងឡើងដូចសម័យបច្ចុប្បន្ននេះ ប៉ុន្តែទ្វីបទាំងឡាយ និង អនុទ្វីបឥណ្ឌាត្រូវបានឃ្លាតចាកឆ្ងាយពីគ្នា។ អាផ្វ្រូអឺរ៉ាស៊ីត្រូវបានញែកចេញពីគ្នាដោយសមុទ្រតេធីស និង ក្រុមទ្វីបអាមេរិកត្រូវបានញែកចេញពីគ្នាដោយច្រកប៉ាណាម៉ា ដែលកាលណោះដីសន្ទះមិនទាន់បានកកើតនៅឡើយ។ ជំនាន់នេះបានលេចឡើងនូវបំរែបំរួលកំដៅជាសកល រួមមានទាំងព្រៃស្បាត ហើយក៏មានការប្រែប្រួលទៅដល់តំបន់អក្ខោសានថែមទៀត។ មហាសមុទ្រទាំងប៉ុន្មានសំបូរទៅដោយពួកឆ្លាម[៩] ដូចកាលដែលពួកល្មូនធំៗធ្លាប់បានមានវត្តមានលើសលប់តែក៏ត្រូវបានផុតពូជសាបសូន្យអស់ទៅហើយ។ ពួកថនិកសត្វបុរាណបានមកបំពេញពិភពលោកដូចជាពួក​ក្រវីសទន្ត (ពួកមំសាសីផុតពូជ មិនពាក់ព័ន្ធទៅនឹងពួកមំសាសីដែលកំពុងតែមានស្រាប់នៅសព្វថ្ងៃនេះទេ)។

ជំនាន់ឧសាកន្យបានរាប់ចាប់ពីចន្លោះ ៥៦ លានឆ្នាំ ដល់ ៣៣,៩ លានឆ្នាំមុន។ នៅដើម​ជំនាន់ឧសាកន្យ ប្រភេទសត្វជាច្រើនកំពុងតែរស់នៅក្នុងព្រៃស្ដុកដែលមិនពាក់ព័ន្ធគ្នាទៅនឹងទំរង់សត្វមាឌធំៗ ដូចនៅក្នុងជំនាន់បុរាណូសាកន្យនោះទេ។ គ្មានសត្វណាលើសពីទំងន់១០គីឡូក្រាមឡើយ។[១០] ចំណោមប្រភេទសត្វទាំងនោះមានពួកវានរសត្វដើមដំបូងៗ ពួកពិន្ទង និងពួកសេះរួមជាមួយទំរង់ថនិកសត្វដើមដំបូងជាច្រើនផ្សេងៗទៀត។ នៅកំពូលនៃខ្សែចង្វាក់អាហារគឺពួកបក្សីធំៗ ដូចជាបរាគ្រែខ្ស។ សីតុណ្ហភាព៣០អង្សារសេដែលមានភាពប្រែប្រួលតិចតួចចាប់ពីអក្ខោសានម្ខាងទៅអក្ខោសានម្ខាងទៀត។ នៅមជ្ឈិម-ឧសាកន្យចរន្តទឹកចក្រាក្ខោសាន-អង់តាទិករវាងអូស្ត្រាលីនិងអង់តាកទិកបានកកើតមានឡើង។ ចរន្តទឹកនេះបានបង្អាក់រំខានចរន្តទឹកមហាសមុទ្រទូទាំងពិភពលោកនិងជាលទ្ធផលបានធ្វើឱ្យមានផលប៉ះពាល់ដល់ការចុះត្រជាក់ផែនដី ធ្វើឱ្យមានការថយចុះព្រៃស្បាតមួយចំនួន។ ការណ៍នេះបានអនុញ្ញាតិឱ្យពួកថនិកសត្វលូតលាស់ដល់ទំហំប៉ុនសត្វម៉ាម៉ូត ដូចជាពួកពិន្ទង ដែលនៅពេលនោះស្ទើរតែអាចរស់នៅក្នុងទឹកបានទាំងស្រុងទៅហើយ។ ពួកថនិកសត្វដូចជាអ៊ែនឌ្រូសារឆុះ គឺស្ថិតនៅកំពូលលើនៃខ្សែចង្វាក់អាហារ។ ចុងជំនាន់ឧសាកន្យបានឃើញនូវការកកើតសាជាថ្មីនៃរដូវកាលមួយចំនួន ដែលធ្វើឱ្យមានការពង្រីកវិសាលភាពនៃតំបន់ជាច្រើនស្រដៀងនឹងសាវ៉ាណ្ណា រួមជាមួយការរីកលូតលាស់ស្មៅព្រមគ្នាផង។[១១][១២] ចុងជំនាន់ឧសាកន្យត្រូវបានគេកត់សំគាល់ដោយព្រឹត្តិការណ៍វិនាសកម្មឧសាកន្យ-អប្បកន្យ ការប្រឈមគ្នានៃទ្វីបអឺរ៉ុបដែលក្នុងនោះគេស្គាល់ថា ហ្ក្រង់គូពួរ

ជំនាន់អប្បកន្យអូសបន្លាយចាប់ពី ៣៣,៩ លាន រហូតដល់ ២៣,០៣ លានឆ្នាំកន្លងមកហើយ។ អប្បកន្យបានរំលេចឡើងនូវការរីករាលដាលនៃស្មៅដែលនាំអោយមានប្រភេទសត្វថ្មីៗវិវត្តរូបរាងមក រួមមានពួកដំរី ឆ្មា ឆ្កែ ថវិកសត្វដំបូងៗ និងប្រភេទសត្វផ្សេងៗទៀតដែលនៅមានជាទូទៅមកទល់សព្វថ្ងៃនេះ។ ប្រភេទនៃរុក្ខជាតិផ្សេងក៏បានវិវត្តនៅក្នុងសម័យកាលនេះផងដែរ។ សម័យកាលចុះត្រជាក់ក៏មានការលេចឡើងនូវភ្លៀងរដូវដែលនៅតែមានជាធរមាន។ ពួកថនិកសត្វនៅតែបន្តកើនមាឌកាន់តែធំទៅៗ។[១៣]

នវពន្ធុ កែប្រែ

សម័យនវពន្ធុអូសបន្លាយចាប់ពី ២៣,០៣ លាន រហូតដល់ ២,៥៨លានឆ្នាំមុន។ វាមានជំនាន់សំខាន់២: មានក្កន្យ និងពហុកន្យ។[១៤]

ជំនាន់មានក្កន្យអូសបន្លាយចាប់ពី ២៣,០៣ ដល់ ៥,៣៣៣ លានឆ្នាំកន្លងទៅ និងជារយៈកាលមួយដែលស្មៅបានដុះរាលដាលកាន់តែឆ្ងាយទៅៗ លប់លើសមួយភាគធំនៃពិភពលោក នៅត្រង់កន្លែងដែលគ្មានព្រៃឈើ។ ព្រៃកេល្ប៍បានចំរើនឡើង ដែលជំរុញដល់ការវិវត្តនៃប្រភេទសត្វថ្មីៗ ដូចជាពួកភេសមុទ្រ។ កំឡុងពេលនោះ ពួកវិសមង្គុលីបានលូតលាស់ និងវិវត្តទៅជាមានរូបរាងចំលែកផ្សេងៗគ្នាជាច្រើន។ ពួកស្វាធំៗបានវិវត្តទៅជា៣០ប្រភេទ។ សមុទ្រតេធីសនៅទីបំផុតបានបិទខ្ជិបដោយការកកើតនៃទៀបកោះអារ៉ាប់ ដែលបន្សល់ទុកត្រឹមតែសំណេះសំណល់ជាសមុទ្រខ្មៅ សមុទ្រក្រហម សមុទ្រមែឌីទែរ៉ានេ និងសមុទ្រកាសព្យែនប៉ុណ្ណោះ។ ការណ៍នេះបានបង្កើននូវភាពស្ងួតសោះកក្រោះ។ រុក្ខជាតិថ្មីៗជាច្រើនបានវិវត្ត: ៩៥% នៃរុក្ខជាតិធញ្ញជាតិបានវិវត្តនៅពាក់កណ្ដាលជំនាន់មានក្កន្យ។[១៥]

ជំនាន់ពហុកន្យបានបន្តចាប់ពី ៥,៣៣៣ ដល់ ២,៥៨ លានឆ្នាំកន្លងមក។ ពហុកន្យបានលេចធ្លោឡើងនូវបំរែបំរួលអាកាសធាតុយ៉ាងរំជើបរំជួល ដែលនៅទីបំផុតបាននាំមកនូវប្រភេទនៃភូតគ្រាម និងសត្តនិករសម័យថ្មី។ សមុទ្រមេឌីទែរ៉ានេបានរីងស្ងួតអស់ជាច្រើនលានឆ្នាំ (ព្រោះតែយុគទឹកកកបានកាត់បន្ថយកំរិតទឹកសមុទ្រ ការកាត់ផ្ដាច់សមុទ្រអាត្លង់ទិកពីសមុទ្រមេឌីទែរ៉ានេ និងកំរិតរំហួតទឹកយ៉ាងខ្លាំងដែលហូរចាក់ពីទន្លេនានា)។ អូស្ត្រាឡូពីតែកបានវិវត្តខ្លួននៅអាភ្វ្រិក ជាការចាប់ផ្ដើមសាខារបស់មនុស្ស (នរសាខា)។ ដីសន្ទះប៉ាណាម៉ាបានកកើតឡើង ហើយពួកសត្វបានផ្លាស់ទីរវាងអាមេរិកខាងជើង និង ខាងអាមេរិកត្បូងកំឡុងមហាបំលាស់ទីអាមេរិក ដែលជាស្លាកស្នាមសេចក្ដីវិនាសលើបរិស្ថានវិទ្យានានាក្នុងតំបន់។ ការផ្លាស់ប្ដូរអាកាសធាតុបាននាំមកដល់: វាលតិណជាតិល្បោះដែលនៅតែបន្តដុះដាលទូទាំងពិភពលោក ខ្យល់មូសុងឥណ្ឌា រហោឋាននៅអាស៊ីកណ្ដាល និងការចាប់ផ្ដើមនៃរហោឋានសាហារ៉ា។ ផែនទីពិភពលោកមិនបានប្រែប្រួលច្រើនទេតាំងពីពេលនោះមក លើកលែងតែបំរែបំរួលបាននាំមកនូវដោយហិមានិយកម្មនៃសម័យចតុរវគ៌ មានដូចជា មហាបឹង ឆកហាដ់សឹន និង សមុទ្របាលទ៍[១៦][១៧]

ចតុរវគ៌ កែប្រែ

ចតុរវគ៌អូសបន្លាយចាប់ពី ២,៥៨ លានឆ្នាំមុនរហូតដល់សម័យបច្ចុប្បន្ន ហើយក៏ជាសម័យភូគព្ភសាស្ត្រដ៏ខ្លីបំផុតនៅក្នុងអាយុះភានុសត្តផងដែរ។ សម័យនេះលេចឡើងនូវពួកសត្វសម័យថ្មី និង បំរែបំរួលអាកាសធាតុយ៉ាងគំហុក។ វាត្រូវបានបែងចែកជាពីរជំនាន់: ពហុឥស្ឋកន្យ និង សព្វេកន្យ។

 
មហាសត្តនិករនៃអឺរ៉ុបជំនាន់ពហុឥស្ឋកន្យ (ពួកម៉ាម៉ូត ពួកតោគុហ៍ រមាសលោម រមាំងសិរ ពួកសេះ)

ពហុឥស្ឋកន្យបានអូសបន្លាយបន្តពី ២,៥៨ លាន ដល់ ១១.៧០០ ឆ្នាំមុន។ ជំនាន់នេះត្រូវគេកត់សំគាល់បានដោយយុគទឹកកកព្រោះបណ្ដាលឱ្យមានទំនោរចុះត្រជាក់ដែលបានចាប់ផ្ដើមនៅពាក់កណ្ដាលជំនាន់ឧសាកន្យ។ មានសម័យហិមានិយកម្មដាច់ដោយឡែកគ្នាយ៉ាងហោចណាស់ក៏បួនសម័យដែរ ដែលត្រូវបានគេកត់សំគាល់ដោយការដុះនៃកាតឹបទឹកកកទៅឆ្ងាយខាងត្បូង ស្មើនឹងជ្រុងខាង ជ.៤០° ក្នុងតំបន់បរិវេណភ្នំ។ ខណៈពេលនោះ អាភ្វ្រិកបានឆ្លងកាត់នូវទំនោរនៃសំងួតកម្មដែលបណ្ដាលឱ្យមានការកកើតនៃរហោស្ថានសាហារ៉ា ណាមីប និងកាឡាហារី។ ពួកសត្វជាច្រើនបានវិវត្តខ្លួន រួមមានពួកម៉ាម៉ូត ពួកសត្វកំជិលលើដីមាឌយក្ស ពួកចចកកំណាច ពួកឆ្មាចង្កូមធំ និងពួកអូម៉ូសាព្យាងដែលល្បីឈ្មោះបំផុត។ ១០០.០០០ ឆ្នាំកន្លងទៅ បានកត់សំគាល់ឱ្យឃើញនូវទីបញ្ចប់នៃភាពរាំងស្ងួតដ៏អាក្រក់បំផុតនៅអាភ្វ្រិក ហើយក៏នាំឱ្យមានការវាតទីនៃពួកមនុស្សបុព្វកាល។ កាលគ្រា ជំនាន់ពហុឥស្ឋកន្យបានខិតជិតមកដល់ មហន្តរាយយ៉ាងធំមួយបានលុបបំបាត់មហាសត្តនិកររបស់ពិភពលោកយ៉ាងច្រើន រួមមានប្រភេទសត្វនររូបមួយចំនួន ដូចជា ពួកនេអង់ឌែតាល់។ ទ្វីបទាំងឡាយត្រូវបានប៉ះពាល់ ប៉ុន្តែអាភ្វ្រិកបែរជាមានការប៉ះពាល់តិចតួចទៅវិញ។ វានៅតែមានពួកសត្វមាឌធំៗជាច្រើនបាននៅគង់វង្ស ដូចជាពពួកសត្វដំរីទឹកជាដើម។[១៨]

ជំនាន់សព្វេកន្យបានចាប់ផ្ដើម ១១.៧០០ ឆ្នាំកន្លងទៅនិងបានបន្តមកដល់សម័យបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រដែលបានកត់ទុកទាំងឡាយ និង ប្រវត្តិសាស្ត្រពិភពលោកស្ថិតនៅក្នុងព្រំដែនកំណត់នៃជំនាន់សព្វេកន្យ។[១៩] សកម្មភាពរបស់មនុស្សត្រូវបានគេស្ដីបន្ទោសចំពោះការផុតពូជដ៏ធំធេងដែលបានចាប់ផ្ដើមប្រហែល ១០.០០០ ឆ្នាំកន្លងទៅ ទោះបីយ៉ាងនេះក្ដី ប្រភេទសត្វកំពុងតែជិតផុតពូជទាំងនោះមានកំណត់ត្រាតាំងពីសម័យបដិវត្តន៍ឧស្សាហកម្មមកម៉្លេះ។ ការណ៍នេះជួនកាលត្រូវបានហៅថា វិនាសកម្មលើកទីប្រាំមួយ។ វាត្រូវបានគេទាញសេចក្ដីជារឿយៗថាប្រភេទសត្វដែលគេបានកត់ត្រាទុកជាង ៣២២ ប្រភេទ បានផុតពូជដោយសារតែសកម្មភាពរបស់មនុស្សចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្ម[២០][២១] តែអត្រានេះអាចមានច្រើនស្មើនឹងប្រភេទសត្វ ៥០០ ប្រភេទ បើរាប់ប្រភេទសត្វឆ្អឹងកងតែមួយមុខគត់ ភាគច្រើនការផុតពូជបានកើតឡើងបន្ទាប់ពីឆ្នាំ១៩០០ មក។[២២]

ជីវិតសត្វ កែប្រែ

ដើមដំបូងក្នុងស័កកន្យសត្វ បន្តដោយព្រឹត្តិការណ៍ក-បុព ភពនេះក៏មានលើសលប់ទៅដោយពពួកសត្វតូចៗដូចតទៅ រួមមានពួកថនិកសត្វមាឌតូចៗ ពួកបក្សី ពួកល្មូន និងពួកមណ្ឌុកសត្វ។ តាមរយៈបរទិដ្ឋភាពភូគព្ភសាស្ត្រ វាមិនចំណាយពេលយូរទេសំរាប់ពួកថនិកសត្វ និងពួកបក្សីមានបំរែបំរួលរូបរាងកាន់តែខ្លាំងដោយសារលែងមានពួកឌីណូស៊័រដែលធ្លាប់មានលើសលប់កំឡុងស័កមជ្ឈិមសត្វ។ ពួកបក្សីមិនចេះហោះខ្លះបានលូតលាស់ធំជាងពួកមនុស្សទៀត។ ពួកប្រភេទសត្វទាំងនេះជួនកាលហៅថាពួក "បក្សីភៃរវក" និងពួកសត្វរំពាធំសំបើមដ៏គួរឱ្យខ្លាច។ ពួកថនិកសត្វបានមករកស៊ីរស់នៅស្ទើរគ្រប់អង្កែទំនេរៗ (ទាំងក្នុងសមុទ្រ និង ដីគោក) និងភាគខ្លះក៏ធំទៅៗណាស់ ដែលឈានដល់ទំហំមិនធ្លាប់ឃើញមានភាគច្រើនក្នុងចំណោមពួកថនិកសត្វរស់នៅលើដីនាសម័យបច្ចុប្បន្ននេះ។

ពួកសត្វដើមដំបូងគឺពួកអង់តេឡូទន្ត (គេហៅថា "ជ្រូកនរក") បរាសេរ៉ាថេរ្យ៉ូម (ជាញាតិសណ្ដានរមាសអត់កុយ) និង បាស៊ីឡូស៊័រ (ពិន្ទងដើមដំបូង)។ ការផុតពូជនៃក្រុមទ្វីអាបស៊ីដធំៗជាច្រើន ដូចជាឌីណូស៊័រមិនចេះហោះ ព្លេស៊ីអូស៊័ររៀ និងព្ទេរ៉ូស៊័ររៀ បានអនុញ្ញាតិពួកថនិកសត្វ និង ពួកបក្សីប្រែប្រួលរូបរាងយ៉ាងខ្លាំងហើយបានក្លាយជាពពួកសត្វមានច្រើនលើសលប់របស់ពិភពលោក។

រចិតវិវត្តន៍ កែប្រែ

តាមភូគព្ភសាស្ត្រ កន្យសត្វគឺជាស័កមួយដែលទ្វីបទាំងឡាយបានរំកិលមកដល់ទីតាំងបច្ចុប្បន្ននេះ។ អូស្ត្រាលី-ហ្គីណេថ្មី កំពុងតែបំបែកខ្លួនចេញពីប៉ង់សៀកំឡុងដើមក្រេតាសឺសដែលបានរសាត់ទៅខាងជើងនិង នៅទីបំផុតបានបុកទង្គិចគ្នាជាមួយអាស៊ីអាគ្នេយ៍ អង់តាកទិក ហើយរំកិលចូលទៅកាន់ទីតាំងបច្ចុប្បន្នរបស់វានៅខាងលើអក្ខោសានខាងត្បូង មហាសមុទ្រអាត្លង់ទិកក៏បានពង្រីកវិសាលភាពកាន់តែធំ និងក្រោយមកនៅក្នុងស័កនេះ (២,៨លានឆ្នាំកន្លងទៅហើយ) អាមេរិកខាងត្បូងបានប្រែមកភ្ជាប់ទៅនឹងអាមេរិកខាងជើងជាមួយនឹងដីសន្ទះប៉ាណាម៉ា

ឥណ្ឌាបានប៉ះទង្គិចជាមួយនឹងអាស៊ីចាប់ពី៥៥ ទៅ ៤៥ លានឆ្នាំកន្លងទៅបង្កើតជាជួរភ្នំហិមាល័យ អារ៉ាប់បានប៉ះទង្គិចគ្នាជាមួយអឺរ៉ាស៊ី ដោយបិទមហាសមុទ្រតេធីស និងបង្កើតជាជួរភ្នំហ្សាហ្ក្រូសប្រហែល៣៥ លានឆ្នាំកន្លងទៅហើយ។[២៣]

ការបែកខ្ញែកនៃគោណ្ឌវ័ននៅចុងសម័យក្រេតាសឺស និងពេលស័កកន្យសត្វជាច្រើនបាននាំទៅដល់បំរែបំរួលដងទន្លេនៃទន្លេអាភ្វ្រិកធំៗជាច្រើនផ្សេងគ្នារួមមាន កុងហ្គោ នីហ្សេរ នីល អូរ៉ង់ លីមប៉ូប៉ូ និងហ្សំបេហ្ស៊ី[២៤]

**អាកាសធាតុ កែប្រែ

អតិបរមាសីតុណ្ហភាពជំនាន់បុរាណូសាកន្យ-ឧសាកន្យនៅប្រហែល៥៥.៥ លានឆ្នាំកន្លងទៅ វាជាព្រឹត្តិការណ៍ឡើងកំដៅផែនដីដែលគួរឱ្យកត់សំគាល់មួយ យ៉ាងណាមិញ ចាប់តាំងពីព្រឹត្តិការណ៍អាហ្សូឡ្លានៃ៤៩ លានឆ្នាំកន្លងទៅ ស័កកន្យសត្វក៏ធ្លាប់ជាសម័យកាលនៃការចុះត្រជាក់រយៈពេលវែងមួយផងដែរ។ បន្ទាប់ពីការកកើតរចិតវិវត្តន៍នៃច្រកដ្រេកនៅ៤១ លានឆ្នាំកន្លងទៅ នៅគ្រាដែលអាមេរិកខាងត្បូងបានផ្ដាច់ចេញទាំងស្រុងពីអង់តាកទិកកំឡុងជំនាន់អប្បកន្យ អាកាសធាតុបានចុះត្រជាក់គួរឱ្យកត់សំគាល់ដោយសារតែការមកដល់នៃចរន្តចក្រាក្ខោសានអង់តាកទិកបានពាំនាំទឹកអង់តាកទិកជ្រៅត្រជាក់ទៅកាន់ផ្ទៃផែនដីខាងលើ។ ទំនោរចុះត្រជាក់បានបន្តនៅក្នុងស័កមានក្កន្យ ដែលមានរយៈកាលក្ដៅល្មមក្នុងពេលខ្លីប្រែប្រួលមិនទៀងទាត់។ នៅពេលនោះអាមេរិកខាងត្បូងបានភ្ជាប់ទៅនឹងអាមេរិកខាងជើងបង្កើតជាដីសន្ទះប៉ាណាម៉ាប្រហែល ២.៨ លានឆ្នាំកន្លងទៅ តំបន់អាកទិកបានចុះត្រជាក់ដោយសារការជំរុញចរន្តហ៊ីមប៊លដ្ថ៍និងចរន្តខ្សែទឹកឈូងសមុទ្រ[២៥] នៅទីបំផុតនាំឱ្យមានហិមានិយកម្មនៃយុគទឹកកកចតុរវគ៌ សម័យអន្តរហិមានីយនៃចរន្តនេះ នោះគឺជាជំនាន់សព្វេកន្យ។ ការវិភាគថ្មីៗនៃប្រេកង់បញ្ច្រាសភូគព្ភម៉ាញ៉េទិក (ភូគព្ភចុម្ពក) កំណត់ត្រាអ៊ីសូតូប (វិស្សឋាន) អុកស៊ីសែន និងអត្រាទន្លាក់ចុះផ្លាកតិចតូនិច (អំបែងរចិតវិវត្ត) ដែលជាតំរុយនៃការប្រែប្រួលក្នុងដំណើរកំដៅនៅព្រំខណ្ឌសាច់ស្នូលផែនដី អាកាសធាតុ និង សកម្មភាពតិចតូនិចផ្លាក (រចិតវិវត្តអំបែង) បង្ហាញថាការផ្លាស់ប្ដូរទាំងអស់នេះចង្អុលបញ្ជាក់ចង្វាក់ស្រដៀងគ្នាលើរង្វាស់ពេលវេលារាប់លានឆ្នាំ នៅស័កកន្យសត្វកើតឡើងជាមួយសាមយិកភាពមូលគ្រឹះទូទៅនៃ ~១៣ ល.ឆ. (ម.អ.) កំឡុងពេលភាគច្រើនបំផុត។ [២៦]

ជីវិត កែប្រែ

កំឡុងកន្យសត្វ ពួកថនិកសត្វបានសាយកូនចៅពីទំរង់តូចៗ ធម្មតា ទៅជាសកលទូទៅទៅជាបណ្ដុំពួកសត្វដីគោក សមុទ្រ និងចេះហោះ ផ្ដល់ឱ្យសម័យកាលនេះនូវឈ្មោះផ្សេងរបស់ខ្លួន យុគនៃថនិកសត្វ ត្បិតថាការពិតមានពួកប្រភេទសត្វបក្សីច្រើនជាងពួកប្រភេទថនិកសត្វពីរដងក៏ដោយ។During the Cenozoic, mammals proliferated from a few small, simple, generalized forms into a diverse collection of terrestrial, marine, and flying animals, giving this period its other name, the Age of Mammals, despite the fact that there are more than twice as many bird species as mammal species. កន្យសត្វគឺគ្រាន់តែជាយុគវាលសាវ៉ាណ្ណាច្រើន ហើយក៏ជាយុគនៃពួករុក្ខជាតិមានផ្កា និង សត្វល្អិតពឹងផ្អែកគ្នា និងយុគនៃពួកបក្សីតែប៉ុណ្ណោះ។The Cenozoic is just as much the age of savannas, the age of co-dependent flowering plants and insects, and the age of birds.[២៧] ស្មៅក៏បានដើរតួនាទីកាន់តែសំខាន់ក្នុងស័កនេះ កំពុងគូសវៀសនៅការវិវត្តនៃពួកបក្សីនិងថនិកសត្វដែលរស់ដោយបានស៊ីវា។Grass also played a very important role in this era, shaping the evolution of the birds and mammals that fed on it. ក្រុមមួយដែលបានប្រែប្រួលរូបរាងយ៉ាងខ្លាំងក្នុងស័កកន្យសត្វក៏ដូចជាពួកពស់។One group that diversified significantly in the Cenozoic as well were the snakes. ការវិវិត្តក្នុងស័កកន្យសត្វ ភាពចំរុះនៃពស់បានកើនឡើងយ៉ាងសំបើម ដែលហុចឱ្យពួកកូលូប៊ែរ បន្តដោយការវិវត្តនៃប្រភពរំពាដំបូងថ្មីៗរបស់ពួកគេ ពួកសត្វកកេរ។Evolving in the Cenozoic, the variety of snakes increased tremendously, resulting in many colubrids, following the evolution of their current primary prey source, the rodents.

ក្នុងភាគដើមដំបូងនៃស័កកន្យសត្វ ពិភពលោកត្រូវបានត្រួតត្រាដោយពួកបក្សីហ្កាស្ទ័រនីធីដ ពួកក្រពើលើគោកដូចជាព្រីសទីសឆាម្ប៍ស៊ុះ និង ក្រុមថនិកសត្វបុព្វកាលមាឌធំៗមួយក្ដាប់តូចដូចជាពួកអ៊ូអ៊ិនតាទែរ ពួកមជ្ឈនីឈីដ និងពួកប៉ាតូទន្ត។In the earlier part of the Cenozoic, the world was dominated by the gastornithid birds, terrestrial crocodiles like Pristichampsus, and a handful of primitive large mammal groups like uintatheres, mesonychids, and pantodonts. ប៉ុន្តែគ្រានោះព្រៃឈើបានចាប់ផ្ដើមខើច ហើយអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ ពួកថនិកសត្វផ្សេងៗបានគ្រប់គ្រងមកវិញ។But as the forests began to recede and the climate began to cool, other mammals took over.

កន្យសត្វពោរពេញទៅដោយពួកថនិកសត្វទាំងចំលែក និងធ្លាប់ស្គាល់ រួមមានពួកឆាលីកូទែរ ពួកក្រេអូទន្ត ពួកពិន្ទង ពួកវានរជាតិ ពួកអង់តេឡេទន្ត ពួកឆ្មាចង្កូមធំ ពួករមាសយក្ស ដូចជាពួកឥនឌ្រីកូទែរ្យ៉ូម ពួកប្រូនតូទែរដូចរមាស ពួកក្រុមថនិកសត្វប្លែកផ្សេងៗពីអាមេរិកខាងត្បូង ដូចជាពីរ៉ូទែរដូចដំរី និងសណ្ដានថវិកសត្វដូចឆ្កែហៅថាពួកប៊័រហាយែនីដ និងពួកមនាកត្រេម៉េ និងពួកថវិកសត្វនៃអូស្ត្រាលី។ The Cenozoic is full of mammals both strange and familiar, including chalicotheres, creodonts, whales, primates, entelodonts, saber-toothed cats, mastodons and mammoths, three-toed horses, giant rhinoceros like Indricotherium, the rhinoceros-like brontotheres, various bizarre groups of mammals from South America, such as the vaguely elephant-like pyrotheres and the dog-like marsupial relatives called borhyaenids and the monotremes and marsupials of Australia.

សូមមើលផងដែរ កែប្រែ

ឯកសារយោង កែប្រែ

  1. "Cenozoic". Dictionary.com Unabridged. Random House.
  2. "Cenozoic". Merriam-Webster Dictionary.
  3. "Cenozoic". Online Etymology Dictionary.
  4. Phillips, John (1840). "Palæozoic series". Penny Cyclopaedia of the Society for the Diffusion of Useful Knowledge. vol. 17. London, England: Charles Knight and Co.. pp. 153–154. https://babel.hathitrust.org/cgi/pt?id=hvd.hn4zr7;view=1up;seq=163.  From pp. 153–154: "As many systems or combinations of organic forms as are clearly traceable in the stratified crust of the globe, so many corresponding terms (as Palæozoic, Mesozoic, Kainozoic, &c.) may be made, … "
  5. Wilmarth, Mary Grace (1925). Bulletin 769: The Geologic Time Classification of the United States Geological Survey Compared With Other Classifications, accompanied by the original definitions of era, period and epoch terms. Washington, D.C., U.S.A.: U.S. Government Printing Office. p. 8. https://books.google.com/books?id=my7x_PBkpm4C&pg=PA8. 
  6. The evolution of the spelling of "Cenozoic" is reviewed in: Although John Phillips originally (1840) spelled Cenozoic as "Kainozoic", in 1841 he spelled it as "Cainozoic":
  7. (2010). "Formal ratification of the Quaternary System/Period and the Pleistocene Series/Epoch with a base at 2.58 Ma". Journal of Quaternary Science 25 (2): 96–102. DOI:10.1002/jqs.1338.
  8. International Stratigraphic Chart
  9. Royal Tyrrell Museum (២៨ ខែមីនា ២០១២), Lamniform sharks: 110 million years of ocean supremacy, https://www.youtube.com/watch?v=e4p9EWuVxYQ, បានយកមក 2017-07-12 
  10. University of California. "Eocene Epoch". University of California.
  11. University of California. "Eocene Climate". University of California.
  12. National Geographic Society. "Eocene". National Geographic. Archived from the original on 8 ខែឧសភា 2010. Retrieved 27 ខែកញ្ញា 2019.
  13. University of California. "Oligocene". University of California.
  14. Encyclopædia Britannica. "Neogene". Encyclopædia Britannica.
  15. University of California. "Miocene". University of California.
  16. University of California. "Pliocene". University of California.
  17. Jonathan Adams. "Pliocene climate". Oak Ridge National Library. Archived from the original on 25 ខែកុម្ភៈ 2015.
  18. University of California. "Pleistocene". University of California.
  19. University of California. "Holocene". University of California.
  20. Scientific American. "Sixth Extinction extinctions". Scientific American.
  21. IUCN. "Sixth Extinction". IUCN.
  22. Ceballos et al. (2015). "Accelerated modern human–induced species losses: Entering the sixth mass extinction". Science Advances.
  23. (2008). "Arabia-Eurasia collision and the forcing of mid Cenozoic global cooling". Palaeogeography, Palaeoclimatology, Palaeoecology 265 (1–2): 52–58. DOI:10.1016/j.palaeo.2008.04.021.
  24. (2005)"The drainage of Africa since the Cretaceous". Geomorphology 67 (3–4): 437–456. DOI:10.1016/j.geomorph.2004.11.008.
  25. "How the Isthmus of Panama Put Ice in the Arctic". Oceanus Magazine.
  26. (2015). "The 13 million year Cenozoic pulse of the Earth". Earth and Planetary Science Letters 431: 256–263. DOI:10.1016/j.epsl.2015.09.033.
  27. "The Cenozoic Era".

គន្ថនិទ្ទេសន៍ កែប្រែ

  • British Caenozoic Fossils, 1975, The Natural History Museum, London.
  • Geologic Time, by Henry Roberts.
  • After the Dinosaurs: The Age of Mammals, by Donald R. Prothero, Bloomington, Indiana: Indiana University Press, 2006. ISBN 978-0-253-34733-6.

តំណខាងក្រៅ កែប្រែ