ផ្លែក្រូច គឺជា​ឈើ​មួយ​ពួក​មាន​ផ្លែ​ប្រកប​ដោយ​ក្លែប, កំពឹស​មាន​រស​ជូរ ឬ ផ្អែម​សម្រាប់​ប្រើ​ជា​អាហារ ឬ ជា​ប្រយោជន៍​ក្នុង​គ្រឿង​ញាំ​ភ្លា​ជាដើម ។ ក្រូច​មាន​ច្រើន​យ៉ាង : ក្រូច​ថ្លុង, ក្រូច​សើច, ក្រូច​ឆ្មារ, ក្រូច​ចង​សក់, ក្រូច​ឃ្វិច, ក្រូច​ពោធិ៍សាត់ ។ល។​ ​ដើមក្រូចជាដើមឈើ ហូប ផ្លែច្រើនជាងគេក្នុងពិភពលោក។

ផ្កាក្រូច និងផ្លែក្រូចនៅលើដើមឈើ

ដើមកំណើត កែប្រែ

ក្រូចមានដើមកំណើតនៅក្នុងតំបន់មួយដែលគ្របដណ្តប់ ប្រទេសចិនភាគខាងត្បូង ភាគឦសានប្រទេសឥណ្ឌា និង មីយ៉ាន់ម៉ា ហើយការលើកឡើងដំបូងបំផុតនៃពណ៌ទឹកក្រូចផ្អែមគឺនៅក្នុង អក្សរសិល្ប៍ចិន ក្នុងឆ្នាំ ៣១៤ មុនគ្រីស្ទសករាជ។

សុខភាព​ កែប្រែ

ផ្លែក្រូច​មាន​ប្រយោជន៍​ដល់​សុខភាព​មនុស្ស​យ៉ាងច្រើន​ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុកស៊ីដ​ង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម​, អាហារ​សរសៃ ។​[១]

ក្រូច​ពោធិ៍សាត់ កែប្រែ

 
ក្រូចពោធិ៍សាត់

ដំណាំ​ក្រូច​ពោធិ៍សាត់ជា​ប្រភេទ​ដំណាំ​ប្រជាកសិករ​និយម​ដាំ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេសតែ​ក្រូច​ពោធិ៍សាត់​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងគឺ​ក្រូចពោធិ៍សាត់​ដែល​ដាំ​នៅ​ខេត្ត​បាត់ដំបង។ សជាតិ​ក្រូចពោធិ៍សាត់មានភាព​ដាច់​ដោយ​ឡែក​។​ រដូវ​ប្រមូល​ផល​ពី​មួយ​រដូវទៅ​មួយ​រដូវ ក្រូច​ពោធិ៍សាត់ កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ ប្រជាប្រិយ​ភាព​គាំទ្រ​ពី​អ្នក​បរិភោគ​ក្នុង​ស្រុក កើន​ឡើង ស្រប​ពេល​ដែល​ដំណើរ​ការ​ចុះ​បញ្ជី​សម្គាល់​ផលិតផល​ភូមិសាស្ត្រ​លើ​ផ្លែក្រូច​ពោធិ៍សាត់​ខេត្ត​បាត់ដំបង កំពុង​បន្ត។[២]

ទឹកក្រូច កែប្រែ

 
ទឹកក្រូច

ទឹកក្រូច ត្រូវបានទទួលដោយការច្របាច់ផ្លែក្រូច។​ ដោយសារតែភាពសម្បូរបែបនៃក្រូច ដើម្បីធ្វើឱ្យទឹកពីពួកគេ វិធីដែលស្រួលបំផុតត្រូវការមានក្រូចពិសេស។ អវត្ដមាននៃឧបករណ៍ពិសេសសម្រាប់ការច្របាច់ទឹកវាអាចត្រូវបានធ្វើរួចដៃមួយផ្លែឈើពាក់កណ្តាលការឈឺចាប់។ នៅពេលលមានឧបករណ៍ពិសេស (ម៉ាស៊ីន ច្របាច់ទឹក) មានភាពងាយស្រួលដែរ។ ត្រូវការប្រមូលទឹកដាក់ក្នុងថាសក្រោម។ នេះអាចធ្វើបានឡើងនៅផ្ទះ ឬក្នុងទ្រង់ទ្រាយធំជាង ជាប្រភេទឧស្សាហកម្ម។

ឯកសារយោង កែប្រែ

  1. ប្រយោជន៍​ដែល​អ្នក​អាច​ទទួលបាន​ពី​ផ្លែក្រូច​, ថ្មីៗ, ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១
  2. ជា វណ្ណៈ, តម្រូវការ​ក្រូច​បាត់ដំបង ​កើន​ខណៈ​ការ​ចុះ​បញ្ជី​​ផលិតផល​​នៅ​មិនច្បាស់, ខ្មែរថាមស៍ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៦