ខេត្តអ៊ីបារ៉ាគិ

ខេត្តអ៊ីបារ៉ាគិ (茨城県 Ibaraki-ken?) គឺជាខេត្តរបស់ប្រទេសជប៉ុន មានទីតាំងនៅតំបន់ខាន់តូរបស់កោះហុងស្ស៊ូ[១] ខេត្តអ៊ីបារ៉ាគិមានប្រជាជនចំនួន 2,871,199 (1 មិថុនា 2019) និងមានទំហំភូមិសាស្ត្រ 6,097,19 គីឡូម៉ែត្រការ៉េ​ (2,354.14 ម៉ាយការ៉េ) ខេត្តអ៊ីបារ៉ាគិមានព្រំប្រទល់ជាប់ខេត្តហ្វូគូស៊ីម៉ានៅភាគខាងជើង ខេត្តតូឈិហ្គិនៅភាគពាយ័ព្យ ខេត្តសៃតាម៉ានៅភាគនិរតី ខេត្តឈីបានៅភាគខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកទៅខាងកើត

ខេត្តអ៊ីបារ៉ាគិ
茨城県
ខេត្ត
ភាសាជប៉ុន
 • ជប៉ុន茨城県
 • រ៉ូម៉ាជីIbaraki-ken

ទង់

និមិត្តសញ្ញា
ចម្រៀង: ចម្រៀងខេត្តអ៊ីបារ៉ាគិ
Location of ខេត្តអ៊ីបារ៉ាគិ
ប្រទេស ជប៉ុន
តំបន់ខាន់តូ
កោះហុងស្ស៊ូ
រាជធានីមីតុ
ការបែងចែករដ្ឋបាលស្រុក: 7, ក្រុង: 44
រដ្ឋាភិបាល
 • អភិបាលកាហ្ស៊ឹហ៊ីកុ អូអ៊ិហ្គាវ៉ា
ផ្ទៃក្រឡា
 • សរុប៦០៩៧.១៩ គម2 (២.៣៥៤ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាទី 24
ប្រជាជន (1 ធ្នូ 2020)
 • សរុប២,៨៥២,៥១៥
 • ចំណាត់ថ្នាក់ទី 11
 • សន្ទភាព០.៤៧/km2 (១.២/sq mi)
 • គ្រាមភាសាគ្រាមភាសាអ៊ីបារ៉ាគិ
ក្រមអ.ម.អ. ៣១៦៦JP-08
គេហទំព័រpref.ibaraki.jp

ទីក្រុងមីតុគឺជារាជធានីនិងទីក្រុងធំបំផុតរបស់ខេត្តអ៊ីបារ៉ាគិ ជាមួយទីក្រុងធំៗផ្សេងទៀត រួមទាំងទីក្រុងត្ស៊ឹគឹបា, ហ៊ីតាឈិ, និងហ៊ីតាឈិណាកា[២] ខេត្តអ៊ីបារ៉ាគិមានទីតាំងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតរបស់ប្រទេសជប៉ុនទៅភាគឦសាននៃទីក្រុងតូក្យូ និងគឺជាផ្នែកមួយនៃតំបន់អភិមហានគរតូក្យូ តំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ខេត្តអ៊ីបារ៉ាគិមានបឹងកាស៊ឹមិហ្គាអ៊ុរ៉ា បឹងធំទីពីរនៅប្រទេសជប៉ុនគឺទន្លេតូណិ​ ទន្លេដែលវែងជាងគេទីពីររបស់ប្រទេសជប៉ុន និងអាងបង្ហូរទឹកធំជាងគេ និងភ្នំត្ស៊ឹគឹបា ភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន ខេត្តអ៊ីបារ៉ាគិក៏ជាកន្លែងរបស់សួនកៃរ៉ាគឹដែលជាសួនឧទ្យានដ៏អស្ចារ្យមួយក្នុងចំណោមសួនច្បារទាំងបីរបស់ប្រទេសជប៉ុនផងដែរ និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ​សម្រាប់​សិល្បៈ​ក្បាច់គុនអៃគីដុ

ឯកសារយោង កែប្រែ

  1. Nussbaum, Louis-Frédéric. (2005). "Ibaraki-ken" in Japan Encyclopedia, p. 367, at Google Books; "Kantō" in Japan Encyclopedia, p. 479, at Google Books.
  2. Nussbaum, "Mito" at Japan Encyclopedia, p. 642, at Google Books.