គម្ពីរបញ្ចតន្ត្រ

បញ្ចតន្ត្រៈ

សៀវភៅ​បញ្ចតន្ត្រៈ​ (Panchatantra)​ ឬ គោលការណ៍ ៥ យ៉ាង ជា​ស្នាដៃ​និពន្ធ​របស់​​បណ្ឌិត វិស្ណុ សម៌ (Vishnu Sharma) ។ សាច់​រឿង​ទាំងឡាយ​នៅ​ក្នុង​សៀវភៅ​នេះ​ត្រូវ​បាន​បែងចែក​ជា​ ៥ ផ្នែក​ គឺ មិត្រភេទ (Mitra-bheda)​ ឬ​ការ​បាត់​មិត្រ, មិត្រលាភ (ការ​រាប់​មិត្រ), សុរ៉ុទភេទ (ការញុះញង់បំបែកមិត្រ), វិគ្រាហ៍(ការ​បែក​បាក់) និង សន្ធិ (ការ​រួបរួម) ។ មតិ​ខ្លះ​បាន​យល់​ថា​រឿង​នៅ​ក្នុង​សៀវភៅ​បញ្ចតន្ត្រៈ​បង្កប់​គំនិត​ស្រដៀង​នឹង​រឿង​នៅ​ក្នុង​សៀវភៅ​ហិតោបទេស​ដែរ ​។ សៀវភៅ​បញ្ចតន្ត្រៈ​ត្រូវ​បាន​សរសេរ​នៅ​សតវត្សរ៍​ទី ៣ មុន​គ្រិស្តសករាជ រីឯ​សៀវភៅ​​បិតោបទេស​ត្រូវ​បាន​និពន្ធ​នៅ​សតវត្ស​ទី ៦ ក្រោយ​គ្រិស្តសករាជ ។

គម្ពីរ​ប្រជុំ​និទាន ៥ ពួក

នេះ​ជា​ឈ្មោះ​គម្ពីរ​មួយ​ដែល​ប្រជុំ​និទាន​ផ្សេង​ៗ ដែល​ល្បី​ល្បាញ​ណាស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ដ្បិត​មាន​និទាន​ជា​ច្រើន​ណាស់ ដែល​គេ​បាន​ប្រែ​ចេញ​ពី​ភាសា​សំស្ក្រឹត មក​ជា​ភាសា​អ្នក​ស្រុក​អាស៊ី នឹង​ភាសា​ពួក​អឺរ៉ុប កាល​ពី​ពុទ្ធ​សករាជ ១១១៣ ឡើង​ទៅ ។ ឯ​និទាន​រឿង​ព្រេង​អស់​នេះ គេ​សន្មត​ថា កំណើត​ដើម​រឿង​នៅ​ប្រទេស​ឥណ្ឌាទាំង​អស់ ជា​គម្ពីរ​មួយ​យ៉ាង​ចាស់ ប្រហែល​កើត​ឡើង​ក្នុង​រវាង​ពុទ្ធសករាជ ៦៥០ ។

អ្នក​តែ​រឿង​ជា​ជាតិ​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​វិស្ណុ​សរ្ម័ន ។ ឯ​គម្ពីរ​នេះ​មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា​របស់​ពួក​ក្សត្រ សម្រាប់​ឲ្យ​ពួក​ក្សត្រ​ចេះ​របៀប​ត្រួត​ត្រា​ស្រុក​ទេស នឹង​ប្រព្រឹត្ត​ឲ្យ​ត្រូវ​គន្លង​ផ្ទាល់​អង្គ​ក្សត្រ​ផង ។ មាន​រឿង​រ៉ាវ​ខ្លះ គេ​ឃើញ​មាន​ក្នុង​រឿង​ជាតក ដែល​ដក​យក​មក​អំពី​គម្ពីរ​បញ្ចតន្ត្រ មាន​សុភាសិត​ជា​ច្រើន ដែល​ប្រកប​ដោយ​សីល ធម៌​សម្មាអាជីវៈ នឹង​ប្រសាស​នោបាយ​របស់​ក្សត្រ ។ រឿង​នេះ​សុទ្ធ​តែ​តែង​ជា​ភាសា​សំស្ក្រឹត ឯ​រឿង​រ៉ាវ​ខ្លះ នាំ​ឲ្យ​មាន​ប្រយោជន៍​ដល់​ចិត្ត​គំនិត​នោះ​ដូច​និទាន​ដែល​យើង​រើស​ប្រមូល​មក​នេះ ។


ការ​បាត់​មិត្រ កែប្រែ

រឿង​គោ តោ និង ឆ្កែ​ព្រៃ កែប្រែ

រឿង​ស្វា និង គល់​ឈើ កែប្រែ

សេដ្ឋី​ម្នាក់​បាន​ចាប់​ផ្តើម​សង់​វិហារ​មួយ​នៅ​ជិត​ព្រៃ​មួយ​កន្លែង​​នៅ​ជាយ​ក្រុង ។ ជា​រៀង​រាល់​ថ្ងៃ អ្នក​កាប់​ឈើ​ និង​កម្មករ តែង​តែត្រលប់​​ទៅ​ទីក្រុងវិញ​ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ។​​ នៅ​ថ្ងៃ​មួយ​នោះ​ មាន​ស្វា​មួយ​ហ្វូង​បាន​មក​ដល់​កន្លែង​សាង​សង់ ។ អ្នក​កាប់​ឈើ​ម្នាក់​ កំពុង​តែចាំង​គល់​ឈើមួយ​ដើម​​ បាន​យក​ស្នៀត​មក​សៀត​ដើម្បី​កុំ​ឲ្យ​គល់​ឈើ​នោះ​កៀប​បិទ​មក​វិញ រួច​ហើយ​គាត់​ក៏​ចេញ​ទៅ​បាត់​ទៅ ។ ពួក​ស្វា​ទាំង​នោះ​លេង​នៅ​លើ​ចុង​ឈើ​ និង​គ្រោង​វិហារ​ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់ ។ មាន​ស្វា​កំសត់​មួយ​នោះ​ ដែល​គ្មាន​វាសនា​នឹង​រស់​បាន​អាយុ​វែង ក៏​ទៅ​អង្គុយ​នៅ​ចន្លោះ​គល់​ឈើ​ដែល​ចំហ​នោះ រួច​ចាប់​ទាញ​​ស្នៀត​នោះ​ចេញ ។ ហើយ​ភ្លាម​នោះ​ ស្នៀត​នោះ​ក៏​របូត​មក រួច​គល់​ឈើ​នោះ​កៀប​ចូល​គ្នា​វិញ កៀប​ទាំង​ស្វា​នោះ​ស្លាប់​ទៅ ។ កត៌ក ​បន្ត​ថា “ហើយ​អញ្ចឹង​ហើយ បាន​ជាអញ​​ប្រាប់​ថា ឯង​មិន​ត្រូវ​ចេះ​ដឹង​រឿង​គេ​ទេ ។ ហើយ​កាងារ​របស់​រឿង​គឺ ស៊ី​អ្វី​ៗ​ដែល​សល់​ពី​តោ ។​” ទម្នកស្រែក​ថា “ស្អី​គេ! អែង​គិត​ថា​ការងារ​របស់​យើង​គិត​តែ​ពី​ស៊ីមួយ​មុខ​​រឺ? អញ​​មិន​យល​ស្រប​នឹង​ឯង​ទេ ព្រោះ​គេ​និយាយ​ថា

៦) វា​គួរ​ឲ្យអាម៉ាស់​​ខ្លាំង​ណាស់​ ដែលដេក​ស៊ី​ពឹង​ផ្អែក​លើគេ​នោះ

កត៌ក “វា​អញ្ចឹង​មែន​ហើយ ។ តែ​អីលូវ​ យើង​មិន​ធ្វើ​​ការ​ឲ្យ​លោក​ម្ចាស់​ទៀត​ទេ ដូច្នេះ​ចាំ​បាច់​អី​នឹង​យើង​យកខ្លួន​មក​ឲ្យ​​ជាប់​ជំពាក់​នឹង​រឿងនេះ​?​”

ទម្នក តប​ថា “ទេ អែង​កុំ​និយាយ​បែប​នេះ​អី ព្រោះ​ថា

៧) បុគ្គល​ម្នាក់ ដែល​មិន​មែន​ជា​មន្ត្រីធំ នឹង​ក្លាយ​ទៅ​ជា​មន្ត្រីធំ បើ​គាត់​បំរើ​ស្តេច​បាន​ល្អ តែមន្ត្រី​ធំ​វិញបើ​បំរើ​ស្តេច​មិន​បាន​ល្អ នោះ​នឹង​ត្រូវ​ដេញ​ចេញ​ពី​តំនែង​មិន​ខាន ។ បំរើ​ដែល​ចេះ​ប្រុង​ប្រយត្ន​នូវ​អ្វី​ដែល​ចៅហ្វាយ​របស់​ខ្លួន​ពេញ​ចិត្ត​និង​មិន​ពេញ​ចិត្ត ក៏​គង់​អាច​ត្រួត​ត្រា​ចៅ​ហ្វាយ​កំនាច​វិញបាន ។ ហើយ​ថា​ តើ​​បណ្ឌិត​ម្នាក់​បរាជ័យ​មិន​អាចនឹង​ត្រួត​ស្តេច​ម្នាក់​ម្តេច​បាន​ បើ​គាត់​អាច​បញ្ជា​ពស់ ខ្លា ដំរី​ និង​តោ បាន​តាម​វិធី​ណា​មួយ​ទៅ​ហើយ​នោះ!

កត៌ក សួរ​ថា “អញ្ចឹង​ពេល​ហ្នឹង អែង​ចង់​ធ្វើ​យ៉ាង​ម៉េច? “

ទម្នក តប​ថា “ថ្ងៃ​នេះ​លោក​ម្ចាស់​របស់​យើង​ និង កូន​ចៅ​គាត់ កំពុង​តែ​ភ័យ​ខ្លាចខ្លាំង​ណាស់ ។ ខ្ញុំ​នឹង​រក​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ពួក​គេខ្លាច ។ បន្ទាប់​មកអញ​​នឹង​ប្រើ​វិធី​ការទូត​មួយ​ក្នុង​ចំនោម​៦ ដែល​មាន​ ១ធ្វើ​សន្តិភាព​រឺ​២សង្គ្រាម ៣វាយ​ប្រហារ​រឺ​៤​ការពារ ៥​រក​សម្ពន្ធ​មិត្រ​ខ្លាំង​មក​ការពារ រឺ​៦ញុះញង់​សត្រូវ​ម្ខាង​ទៀត​ឲ្យ​ឈ្លោះ​ទាស់​ទែង​គ្នា​”

កត៌ក សួរ​ថា “​តែ​ធ្វើ​ម៉េច​ទើប​អែង​ដឹង​ថា លោក​ម្ចាស់​ភ័យខ្លាច?

ទម្នក តប​ថា “​អែង​មិន​ដឹង​អី​ទេ​! គេ​និយាយ​ថា

៨) គំនិត​របស់​មនុស្ស​ម្នាក់ លេច​ចេញ​នៅ​លើ​មុខ​ កាយ​វិការ សម្តី​ និង​ភ្នែក​របស់​បុគ្គល​នោះ ហើយ​តាម​បញ្ញា​របស់​អញ អញ​អាច​ធ្វើ​ឲ្យ​ពិន្គល​បាត់​ខ្លាច​បាន ហើយ​នៅ​ពេល​នោះ​អញ​នឹង​ទទួល​បាន​តំនែង​ធំ​មិន​ខាន ។ កត៌ក សួរ​ថា “​តែ​អែង​មិន​ដឹង​ថា​មុខ​តំនែង​ហ្នឹង​មានន័យ​ថា​ម៉េច​ផង ហើយ​អែង​ធ្វើ​ម៉េច​បាន​លោក​ម្ចាស់​តែង​តាំង​អែង​កើត?” ទម្នក តប​ថា “វា​អញ្ចេះ! ពេល​ដែល​អញ​កំពុង​តែ​លេង​លើ​ភ្លៅ​ឪ​អញ អញ​បាន​ស្តាប់​គ្រូ​ៗ​និទាន​អំពី​ល្បើកជា​ច្រើន​ ហើយ​ចាប់​ពី​ពេល​នោះ​មក អញ​បាន​ចាំ​ពី​អត្ថន័យ​នៃ​ល្បើក​អស់​នោះ ហើយ​កត់​ត្រា​ទុក​ក្នុង​ចិត្ត ។ ស្តាប់​ណា!

៩) អ្នក​ក្លាហាន បណ្ឌិត និង អ្នក​ដែល​ចេះ​បំរើ មាន​តែ​ពួក​អស់​នេះ​ទេ​ដែល​អាច​ប្រមូល​កុលាប​មាស​លើ​ផែន​ដី​នេះបាន​ ។ ហើយ

១០) ការ​បំរើ​ស្តេច ដែលមិនគិតគូរ​​ដល់​អ្នក​ចេះ​ដឹងដែល​មាន​គុណសម្បត្តិ ដូច​ព្យួរ​រាស់​ដី​អត់​ជីរជាតិ​អញ្ចឹង

កត៌ក សួរ​ថា “តែ​អែង​ប្រាប់​អញ​មក! អែង​ចាប់​ផ្តើម​ដំបូង​ប្រាប់​លោក​ម្ចាស់​ថា​ម៉េច​ទៅ?”

ទម្នក តប​ថា “អញ​និយាយ​អ្វី​ក៏​ដោយ គឺ​ត្រូវ​តែ​និយាយ​នៅ​វេលា​សមស្រប​ណា​មួយ សូម្បី​តែ​​សម្តី​របស់​បណ្ឌិត​​ក៏​ដោយ បើនិយាយ​​ខុស​កាលៈទេសៈ ​គាត់​នឹង​ត្រូវ​គេ​ជេរផ្តាសា​មិន​ខាន” ។

កត៌ក និយាយ​ថា “តែ​ធ្វើ​ឲ្យ​ស្តេច​ស្តាប់​យើង​នោះ មិនងាយ​ទេ ។ ស្តេច​រឹង​ណាស់ ហើយ​គ្មាន​បេះ​ដូង​ដូច​ជា​ភ្នំ ហើយ​មាន​សុទ្ធ​តែ​អ្នក​ចេះ​នៅ​ជុំវិញ​ខ្លួន​ទៀត​”

ទម្នក តប​ថា “មែន​ហើយ តែ

១១) បើ​ស្តេច​ខឹង យើង​ត្រូវ​តែ​អង្អែល ។ មិត្ត​របស់​គាត់ យើង​ចាត់​ទុក​ដូច​ជា​មិត្ត​របស់​យើង សត្រូវ​របស់​គាត់ យើង​ចាត់​ទុក​ដូច​ជា​សត្រូវ​របស់​យើង ។ យើង​ត្រូវ​សរសើរ​បញ្ជោរ​គាត់​ ។ តាម​វិធី​បែប​នេះ យើង​នឹង​បោក​ស្តេច​បាន​ដោយ​មិន​បាច់​ប្រើ​មន្តអាគមអី​ទាំង​អស់ ។

កត៌ក និយាយ​ថា “បើ​អញ្ចឹង​មែន ស្រេច​តែ​អែង​ទៅ​ចុះ ។ សូម​ឲ្យ​ទេវតា​ជួយ​អែង”

ទម្នកក៏​អោន​ក្បាល​ដាក់​កត៌ត រួច​លា​ កត៌ត​ ហើយ​ធ្វើ​ដំនើរ​មក​ជួប​ស្តេច​តោ ។ នៅ​ពេល​ដែល​ពិន្គល​ឃើញ​ទម្នក មក​ដល់​ភ្លាម គាត់​និយាយ​នឹង​អង្គរក្ស​របស់​គាត់​ថា “ឲ្យ​ទម្នក​ កូន​របស់​មន្ត្រី​ចាស់​អញ​ចូល​មក​” ។ ពេល​ដែល​ទម្នក ចូល​មក​ដល់ ពិន្គល​ ក៏​និយាយ​យ៉ាង​ទន់ភ្លន់​ដាក់​វា​ ។

គាត់​សួរថា “តើអែង​សុខ​សប្បាយ​ទេ? ហេតុ​អី​បាន​ជា​យូរ​ហើយ​ អែង​មិន​ដែល​មក​គាល់​អញ​អញ្ចឹង?”

ទម្នក​តប​ថា “លោក​ម្ចាស់! ទោះ​បី​លោក​ម្ចាស់​គ្មាន​ការងារ​ពិសេស​អ្វី​ឲ្យ​ខ្ញុំ​ធ្វើ​ក៏​ដោយ ខ្ញុំ​នៅ​តែ​ត្រៀម​ខ្លួន​បំរើ​លោក​ម្ចាស់​ជា​និច្ច ។ ស្តេច​ត្រូវ​ការ​រាស្ត្រ​បី​ប្រភេទ៖ ថ្នាក់​ខ្ពស់ កណ្តាល និង ទាប ។ គេ​និយាយ​ថា

១២) បើ​ស្តេច​ត្រូវ​ការ​ប្រដាប់​ត្បារ​ត្រចៀក រឺ​ឈើ​ចាក់​ធ្មេញ តើ​ស្តេច​ចាំ​បាច់​ត្រូវ​ការប្រើ​​មនុស្សពិសេស​ជាង​មនុស្ស​ដែល​មាន​ដៃ​ហើយ​ចេះ​និយាយ ធ្វើ​អ្វី​?”

ទោះ​បី​យើង​នៅ​ជា​មួយ​លោក​ម្ចាស់​ក្នុង​នាម​ជា​បំរើ​ក៏​ដោយ ទោះ​គ្រា​សប្បាយ​និង​ទុក្ខ នៅ​តែ​ការងារ​របស់​យើង​ត្រូវ​ដក​ហូត​ដដែល ។ នេះ​លក្ខណៈ​មិន​ល្អ​របស់​លោក​ម្ចាស់ ហើយ​ខ្ញុំ​សុំ​បន្ទោស​លោក​ម្ចាស់​ តែ​មិន​បន្ទោស​អ្នក​ដែល​មក​ជំនួស​តំនែង​របស់​ខ្ញុំ​ទេ ព្រោះ​ថា

១៣) ស្តេច​ដែល​មិន​យល់​ពី​ភាព​ខុសគ្នា​រវាង​កញ្ចក់ និង ពេជ្រ មិន​សម​នឹង​គេ​គោរព​ទេ ។ តើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា​ម្នាក់​ នៅ​កន្លែង​នោះ​ស្ងៀម​សូម្បី​តែ​មួយ​ស្របក់​ដូចម្តេច​នឹង​កើត បើ​កន្លែង​មាន​សុទ្ធ​តែ​មនុស្ស​ដែល​មិន​ចេះ​ចែក​ឲ្យ​ដាច់​រវាង​ខុស​និង​ត្រូវ ។ ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​ល្អ ជា​បុគ្គល ដែល​ពេល​ដែល​គេ​សរសើរ នៅតែ​បន្ទាប​ខ្លួន ពេល​គេ​បន្ទោស ខំ​លាក់​នូវ​កំហឹង​មិន​ឲ្យ​លេច​ចេញ​នៅ​លើ​មុខ ហើយ​ គឺ​ថា​ពេល​សរសើរ​និង​ពេល​បន្ទោស​ នៅ​រក្សា​អាកប្បកិរិយា​ដដែល ។

១៤) ស្តេច​និង​មន្ត្រី ពឹង​គ្នា​ទៅ​វិញ​ទៅ​មក៖ មិន​អាច​មាន​ស្តេច ដែល​គ្មាន​មន្ត្រី​នោះ​ទេ ហើយក៏​គ្មាន​មន្ត្រី​ដែល​គ្មាន​ស្តេច​ដែរ ។ នៅ​ពេល​ដែល​ស្តេច​រីករាយ​ ស្តេច​ឲ្យ​រង្វាន់​ដល់​មន្ត្រី រី​ឯ​មន្ត្រី​វីញ ដើម្បី​តប​ស្នង​នឹង​កិត្តិយស​នេះ ក៏​បូជា​កំលាំង​កាយ​កំលាំង​ចិត្ត​ដើម្បី​ស្តេច​វិញ ។

“វា​មិន​សមនឹង​លោក​ម្ចាស់​ចាត់ទុក​ថា​ពួក​យើង​ជា​អ្នក​តូច​ដោយ​សារ​តែ​ពួក​យើង​ជា​ឆ្កែ​ព្រៃ​នោះ​ទេ ព្រោះ​ថា

១៥) សូត្រ​កើត​អំពី​ដង្កូវ មាស​កើត​ពី​ថ្ម ផ្កា​ឈូក​មក​ពី​ក្រអៅ​ឈូកដែល​ដុះ​ក្នុង​ភក់​​ ភ្លើង​កើត​ពី​ឈើ​មួយ​ដុំ​តូច

“ដូច្នេះ គុណធម៌​ក៏​អាច​កើត​ចេញ​ពី​អ្នក​ដែល​មាន​កំនើត​ថោកទាប​ដែរ” ។

ពិន្គល​និយាយ​ថា “វា​គ្មាន​អី​ខុស​គ្នា​ទេ​ថា​អែង​តូច​រឺ​ធំ អែង​ជា​កូន​របស់​មន្ត្រី​ចាស់​របស់​អញ ដូច្នេះ​បើ​អែង​មាន​អ្វី​ចង់​និយាយ និយាយ​មក​កុំ​ខ្លាច​ចិត្ត​អញ​អី”

ទម្នក ក៏​និយាយ​ថា “លោក​ម្ចាស់! តាម​ពិត​ខ្ញុំ​មាន​រឿង​មួយ​ត្រូវ​ប្រាប់​ដល់​លោក​ម្ចាស់”

ពិន្គល​និយាយ​ថា “អញ្ចឹង​អែង​និយាយ​មក”

ទម្នក ក៏​និយាយ​ថា “តែ​ខ្ញុំ​ត្រូវ​ប្រាប់​លោក​ម្ចាស់​ជា​សំងាត់ ព្រោះ​ថា

១៦) អ្វី​ក៏​ដោយ បើ​លឺ​ដល់​ត្រចៀក​៦​ហើយ មិន​អាច​ជា​រឿង​សំងាត់​ទៀត​ទេ ។ ដូច្នេះ បណ្ឌិត​មិន​អាច​ឲ្យ​រឿង​សំងាត់​របស់​ខ្លួន​លឺ​ដល់​ត្រចៀក​៦​ទេ ។”

ខ្លា ចចក និង​អ្នក​ឯទៀត​យល់​សញ្ញា​របស់​ពិន្គលក៏​ស្តាប់​តាម​ហើយ​ចេញ​ឆ្ងាយ​ទៅ ។

នៅ​ពេល​នោះ ទម្នក និយាយ​នឹង​ស្តេច​សត្វ​ថា “លោក​ម្ចាស់​បាន​ទៅ​ផឹក​ទឹក តែ​លោក​ម្ចាស់​ត្រលប់​មក​វិញ​ដោយ​មិន​ទាន់​ទាំង​បាន​ផឹក​ទឹក​ផង ។ ហេតុ​ដូចម្តេច​បាន​ជា​យ៉ាង​ហ្នឹង?”

ពិន្គល​ធ្វើ​ពត់​ជា​ញញឹម​ និយាយ​​ថា “អូ!​គ្មាន​ហេតុ​ផល​ពិសេស​អី​ទេ!”

ទម្នក ក៏​និយាយ​ថា “បើ​ជា​រឿង​ខ្លះ​ដែល​លោក​ម្ចាស់​និយាយ​មិន​កើត មិន​អី​ទេ ព្រោះ​ថា

១៧) មាន​រឿង​ខ្លះ​ដែល​យើង​​អាច​និយាយ​ប្រាប់​ភរិយា​បាន ខ្លះ​ទៀត​អាច​ប្រាប់​ទៅ​កូន​បាន ខ្លះ​ទៀត​ទៅ​គ្រួសារ​បាន តែ​យើង​មិន​អាច​ប្រាប់​រឿង​ទាំងអស់​ទៅ​មនុស្ស​គ្រប់​គ្នា​បានទេ ។

នៅ​ពេលដែល​ពិន្គល​លឺ​បែប​នេះ ក៏​គិត​ក្នុង​ចិត្ត​ថា “អាមួយ​នេះ​សម​ជា​បំរើ​ល្អ​របស់​អញ ។ ដូច្នេះ​អញ​នឹង​យក​វា​សេនា​ជំនិត​របស់​អញ ព្រោះ​ថា

១៨) ពេល​ដែល​បុគ្គល​ម្នាក់​អាច​ចែក​រំលែក​ក្តី​ទុក្ខ​ព្រួយ​ជា​មួយ​នឹង​មិត្ត​គួរ​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន​ រឺ​ក៏​បំរើ​ដ៏​ស្មោះ​ត្រង់​ម្នាក់ ចៅហ្វាយ​ចិត្ត​ធម៌ រឺ​ភរិយា​គ្រប់​លក្ខណ៍ មាន​ន័យ​ថា​បុគ្គល​នោះ​រក​បាន​ទី​ពឹង​ពាក់​​”

ដូច្នេះ​ពិន្គលក៏​សួរ​ទៅ​ទម្នក​ថា “តើ​អែង​មាន​លឺ​សំលេង​អី​មួយ​គួរ​ឲ្យ​ខ្លាច​ពី​ចំងាយ​ទេ?”

ទម្នក​តប​ថា “បាទ ខ្ញុំ​លឺ​ តែសំលេង​វាបង្ក​បញ្ហា​អី​ទៅ?”

ពិន្គល​តប​ថា “មិត្ត​សំឡាញ់ អញ​នឹង​ចាក​ចេញ​ពី​ព្រៃ​នេះ​ហើយ”

ទម្នក​សួរ​​ថា “​ដើម្បី​អ្វី​ទៅ?”

ពិន្គល​តប​ថា ” ព្រោះ​ថា​ មាន​សត្វ​សាហាវ​ចំលែក​បាន​មក​ដល់​កន្លែង​នេះ​ហើយ ហើយ​គឺ​ច្បាស់​ជា​សត្វ​នោះ​ហើយ​ដែល​បន្លឺ​សំលេង​បែប​នេះ ។ វា​ប្រហែល​ជា​សាហាវ​ដូច​សំលេង​វា​អញ្ចឹង”

ទម្នក​សួរ​​ថា “មានន័យ​ថា​គ្រាន់​តែ​សំលេង​ហ្នឹង​ដែល​ធ្វើ​ឲ្យ​លោក​ម្ចាស់​ខ្លាច​ទៅ​ហើយ ។ មិន​ត្រឹម​ត្រូវ​ទេ​លោក​ម្ចាស់ ។ ច្រើន​ជំនាន់​មក​ហើយ​ព្រៃ​នេះ​របស់​លោក​ម្ចាស់ ។ វា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ម្ចាស់​ចាក់​ចោល​វា​ភ្លាមៗដូច្នេះ ។ មាន​សំលេង​ច្រើន​ណាស់​ដែល​អាច​បន្លឺ​បាន​ពី​​ស្គ សង្ខ និង​គ្រឿង​ភ្លេង​ឯ​ទៀត ដូច្នេះ​លោក​ម្ចាស់​មិន​គួរ​ខ្លាច​អី​នឹង​សំលេង​នោះ​ទេ ព្រោះ​ថា នៅ​ពេល​ដែល​ឆ្កែ​ព្រៃ​ស្រេក​ឃ្លាន​មួយ​ក្បាល​យក​ឈ្នះ​លើ​សំលេង​គួរ​ឲ្យ​ខ្លាច​មក វា​រក​បាន​ចំនី​របស់​វា​ទៅ​វិញ”

ពិន្គល​ក៏​សួរ​ថា “វា​យ៉ាង​ម៉េច​ខ្លះ​ទៅ​រឿង​ហ្នឹង?”

ទម្នក​ក៏​និទាន​រឿង ឆ្កែ​ព្រៃ​និង​ស្គ ។

រឿង​ឆ្កែ​ព្រៃ និង ស្គ កែប្រែ

រឿង​ឈ្មួញ​ទន្តិល កែប្រែ

រឿង​ឆ្កែ​ព្រៃ និង អ្នក​បួស កែប្រែ

រឿង​ពស់​វែក និង ក្អែក កែប្រែ

រឿង​ក្រសារ និង ក្តាម កែប្រែ

រឿង​តោ និង ទន្សាយ កែប្រែ

នៅ​ក្នុង​ព្រៃ​មួយ​ មាន​តោ​មួយ​ក្បាល​ឈ្មោះ ភាសុរកៈ។ វា​ជា​តោ​ដែល​មាន​អំណាច​ខ្លាំង​ក្លា ហើយសម្លាប់​រង្គាល​សត្វ​ផ្សេង​ទៀត​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត។

ថ្ងៃ​មួយ ពួក​ថនិកសត្វ​ទាំងអស់ មាន​ទាំង​ខ្លា​ឃ្មុំ​ ជ្រូក​ព្រៃ ក្របី ទន្សាយ និង​សត្វ​ឯ​ទៀត បាន​នាំ​គ្នា​ទៅ​ជួប​នឹង​តោ ហើយ​និយាយ​ថា

“លោក​ម្ចាស់ ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​សម្លាប់​ពួក​យើង​ខ្ញុំ​​មួយ​ថ្ងៃៗយ៉ាង​​ច្រើន​ដោយ​ឥត​ប្រយោជន៍ បែប​នេះ។ សត្វ​តែ​មួយ​ក្បាល​អាច​ធ្វើ​ឲ្យ​លោក​ម្ចាស់​ឆ្អែត​គ្រប់​គ្រាន់​ហើយ​សម្រាប់​មួយ​ថ្ងៃ។ សូម​លោក​ម្ចាស់​យោគយល់​ដល់​ពួក​យើង​ខ្ញុំ​ផង។ ​ពី​ថ្ងៃ​នេះ​ទៅ ពួក​យើង​សន្យា​ថា នឹង​បញ្ជូន​សត្វ​មួយ​ក្បាល​សម្រាប់​លោក​ម្ចាស់​ជា​ចំណី ឲ្យ​តែ​លោក​ម្ចាស់​សន្យា​ថា​ឲ្យ​ពួក​យើង​រក​ស៊ី​ពាស​ពេញ​ព្រៃ​នេះ​បាន។ បែប​នេះ លោក​ម្ចាស់​មិន​ចាំ​បាច់​បារម្ភ​ក្នុង​ការ​រក​ចំណី​ទេ ហើយ​ពួក​យើង​ក៏​មិន​រង​នូវ​ការ​សម្លាប់​រង្គាល​ដែរ។ ដូច​គេ​និយាយ​ថា

៣៣) ដោយ​លេប​ថ្នាំ​ម្តង​បន្តិច មនុស្ស​ម្នាក់​នឹង​មាន​កម្លាំង​ពលំ​ឡើង ដូច​ស្តេច​មាន​អំណាច​ដោយ​ប្រមូល​ពន្ធ​ពី​រាស្ត្រ​ម្តង​បន្តិចៗ។ គេ​ត្រូវ​ថែរ​រក្សាមេ​​គោ​មួយ​ឲ្យ​បាន​ល្អ មុន​នឹង​វា​ផ្តល់​ទឹក​ដោះ ស្រោច​ទឹក​ដើម​ផ្កា​​ឲ្យ​បាន​ល្អ​មុន​នឹង​វា​ចេញ​ផ្កា ព្រះ​រាជា​ក៏​ដូច​គ្នា​ដែរ ត្រូវ​តែ​រក្សា​រាស្ត្រ​ក្រោម​ឱវាទ​ បើ​ទ្រង់​ចង់​បាន​ប្រយោជន៍​អំពី​ពួក​គេ។”

នៅ​ពេល​ដែល​ភាសុរកៈ បាន​ស្តាប់​ពួក​សត្វ​ទាំង​នោះ​និយាយ​ចប់​ហើយ វា​ក៏​តប​ថា

“ពួក​ឯង​និយាយ​ត្រូវ​ហើយ តែ​បើ​អញ​មិន​បាន​ទទួល​សត្វ​មួយ​ក្បាល​រៀង​រាល់​ថ្ងៃ​ទេ អញ​នឹង​ស៊ី​ពួក​ឯង​ទាំងអស់​គ្នា។”

ពួក​សត្វ​ទាំងអស់​ក៏​សន្យា​នឹង​តោ​ថា​នឹង​គោរព​តាម​សន្យា។ ដូច្នេះ​ហើយ​ជា​រៀងរាល់​ថ្ងៃ ពួក​គេ​បញ្ជូន​សត្វ​មួយ​ក្បាល​ទៅ​តោ​ជា​ចំណី រួច​ហើយ​រក​ស៊ី​ក្នុង​ព្រៃ​ដោយ​គ្មាន​ខ្លាច​កោត​ក្រែង​តោ​អ្វី​ទៀត​ដែរ។

ថ្ងៃ​មួយ​ជា​ថ្ងៃ​ដែល​ត្រូវ​ដល់​វេណ​ទន្សាយ។ ដោយ​សារ​តែ​ការ​បង្ខំ​ពី​សត្វ​ផ្សេង​ទៀត ទន្សាយ​ក៏​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​តោ យ៉ាង​យឺតៗ ទាំង​ចិត្ត​មិន​ចង់​។

នៅ​តាម​ផ្លូវ ទន្សាយ​គិត​ពិចារណា​ពីវិធី​ដែល​អាច​សម្លាប់​តោ​បាន នៅ​ពេល​នោះ​វា​ក៏​មក​ដល់​អណ្តូង​មួយ។ វា​តោង​មាត់​អណ្តូង អើត​មើល​ទៅ​ក្នុង​អណ្តូង ក៏​ឃើញ​រូប​ខ្លួន​វា​ចាំង​ក្នុង​ទឹកអណ្តូង​នោះ។ ដល់​ត្រឹម​នេះ​ វា​គិត​ថា

“ឥលូវ​នេះ អញ​ដឹង​វិធី​​ដែល​មិន​អាច​នឹង​បរាជ័យ​ហើយ។ អញ​នឹង​បញ្ឆោត​តោ មក​​ទម្លាក់​​ចូល​ក្នុង​អណ្តូង​នេះ។”

ទម្រាំ​តែ​ទន្សាយ​ទៅ​ដល់​ជួប​នឹង​តោ ចំ​ជា​ពេល​ល្ងាច​ល្មម។ នៅ​ពេល​នោះ ភាសុរកៈ ជ្រួល​ច្របល់​ជា​ខ្លាំង ដោយ​សារតែ​រង​ចាំ​យូរ​ពេក។ វា​លិត​មាត់​របស់​វា ដោយ​ក្តី​ស្រេក​ឃ្លាន ហើយ​និយាយ​ថា

“រឿង​ទី​មួយ​ដែល​អញ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក គឺ​ត្រូវ​សម្លាប់​ពួក​អា​សត្វ​ទាំងអស់​នោះ។”

នៅ​ពេល​ដែល​វា​កំពុង​តែ​គិត​បែប​នេះ ទន្សាយ​មក​ដល់​យឺតៗ ហើយ​ឈប់​នៅ​ពី​មុខ​តោ។ តោ​សម្លក់​សម្លឹង​មើល​វា ហើយ​ស្រែក​គំហក​ថា

“នែ​ពូជអា​​ថោកទាប! ឯង​មាន​ខ្លួន​តូច​ហើយ នៅ​មក​យឺត​ទៀត។ ដូច្នេះ​អញ​នឹង​សម្លាប់​អ្ហែង​ភ្លាមៗ រួច​ហើយ​ព្រឹក​ឡើង​ចាំ​អញ​សម្លាប់​សត្វ​ក្នុង​ព្រៃ​នេះ​ទាំងអស់។”

ទន្សាយ​ក៏​តប​ថា

“លោក​ម្ចាស់ វា​មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ទេ ហើយ​ក៏​មិន​មែន​ជាកំហុស​របស់​សត្វ​ផ្សេង​ទៀត​ដែរ។ សូម​លោក​ម្ចាស់​ មេត្តា​ស្តាប់​សិន ខ្ញុំ​នឹង​ពន្យល់​ប្រាប់​លោក​ម្ចាស់។”

តោ​ក៏​តប​ថា

“អ្ហែង ប្រញាប់​និយាយ​ឲ្យ​លឿន​ឡើង​មក អាល​នឹង​អញ​ស៊ី​ឯង”

ទន្សាយ​ក៏​តប​ថា

“បាទ​លោក​ម្ចាស់ ថ្ងៃ​នេះ​ចំ​ជា​វេណ​របស់​ខ្ញុំ​ ដែល​ត្រូវ​មក​ថ្វាយ​ខ្លួន​ជូន​លោកម្ចាស់។ ព្រោះ​តែ​ខ្ញុំ​តូច​ ពួក​គេ​បាន​បញ្ជូន​ទន្សាយ​បួន​ក្បាល​ផ្សេង​ទៀត​មក​ជា​មួយ​ខ្ញុំ។ នៅ​តាម​ផ្លូវ មាន​តោ​ធំ​មួយ​ចេញ​មក​ ហើយ​ស្រែក​ថា ​ -ហូ! ពួក​អា​ដែង! ពួក​អ្ហែង​ទៅ​ណា? បន់​ព្រះ​ឲ្យ​ហើយ​ទៅ!”

ខ្ញុំ​ក៏​និយាយ​ថា”លោក​ម្ចាស់ ពួក​យើង​ទាំងអស់​គ្នា​ទៅ​ជួប​លោក​ម្ចាស់​ ភាសុរកៈ​របស់​យើង​នៅ​ឯ​កន្លែង​ណាត់​ តាម​វេលា​កំណត់។”

បន្ទាប់​មក​តោ​នោះ​ក៏​និយាយ​ថា”អាណា​គេ ជា​ភាសុរកៈ? អញ​ជា​ម្ចាស់​នៃ​ព្រៃ​នេះ! ពួក​អ្ហែង​ត្រូវ​ស្តាប់​តាម​អញ​តែ​ម្នាក់​គត់! ភាសុរកៈ​ជា​អ្នក​បោក​ប្រាស់​ប៉ុណ្ណោះ! អញ​នឹង​ចាប់​យក​គ្នា​អ្ហែង​បួន​នាក់​ជា​ចំណាប់​ខ្មាំង អញ​ទុក​ឲ្យ​អ្ហែង​ទៅ​ជួប​ភាសុរកៈ​ ដើម្បី​មក​តតាំង​គ្នា​ជា​មួយ​អញ។ បើ​នរណា​ឈ្នះ អ្នក​នោះ​នឹង​

ក្លាយ​ជា​ស្តេច​ព្រៃ​នេះ ហើយ​អញ​ស៊ី​ទន្សាយ​ទាំងអស់​នេះ​បាន។”

ទន្សាយ​ក៏​បន្ត​ថា 

“ដូច្នេះ​ហើយ​ខ្ញុំ​ក៏​មក​ជួប​នឹង​លោក​ម្ចាស់ ដូច​តោ​នោះ​បង្គាប់។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​យឺត។ ឥលូវ​នេះ​ សូម​លោក​ម្ចាស់​ធ្វើ​យ៉ាង​ម៉េច​ក៏​ធ្វើ​ចុះ។”

នៅ​ពេល​ដែល​ភាសុរកៈ​ឮ​បែប​នេះ វា​ក៏​និយាយ​ថា

“សម្លាញ់ បើ​រឿង​នេះ​ពិត​មែន ចូរ​ឯង​នាំ​អញ​ទៅ​ជួប​នឹង​អា​ព្រហើន​នោះ​ភ្លាម ដើម្បី​អញ​បាន​បញ្ចេញ​កំហឹង​របស់​អញ​ទាំង​ប៉ុន្មាន​ចំពោះ​ឯង​នេះ​ ដាក់​វា​។ ទាល់​តែ​បែប​នេះ​ទើប​អញ​ស្ងប់​ចិត្ត។”

ទន្សាយ​តប​ថា

“​លោក​ម្ចាស់ វា​ជា​រឿង​ពិត តែ​តោ​មួយ​នោះ​រស់​នៅ​ក្នុង​រូង​មួយ។ លោក​ម្ចាស់​ប្រហែល​ជា​ពិបាក​វាយ​ប្រហារ​វា​ណាស់ ព្រោះ​វា​រស់​ក្នុង​រូង​បែប​នេះ ព្រោះ​គេ​និយាយ​ថា

៣៤) អ្នក​កាន់​ធ្នូ នៅ​ពី​ក្រោយ​ជញ្ជាំងប្រាសាទ​មួយ អាច​វាយ​ប្រហារ​សត្រូវ​បាន​ច្រើន​រយ​នាក់។

នៅ​ពេល​ដែល​ភាសុរកៈ​ឮ​បែប​នេះ ក៏​តប​ថា

“នែ​សម្លាញ់! វា​អាច​លាក់​ខ្លួន​វា​ក្នុង​រូង​របស់​វា​បាន តែ​ឯង​គ្រាន់​តែ​បង្ហាញ​វា​ដល់​អញ​បាន​ហើយ អញ​នឹង​សម្លាប់​វា ដូច​គេ​និយាយ​ថា”

៣៥)  បំបាត់​សត្រូវ​និង​ជំងឺ​របស់​ខ្លួន នៅ​គ្រា​ដំបូង​បំផុត ឬ​ទុក​ឲ្យ​វា​ខ្លាំង​មក​បំផ្លាញ​ខ្លួន​អ្នក​វិញ។

ទន្សាយ​ក៏​តប​ថា

“​មែន​ហើយ​ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​វា​ហើយ។ វា​នោះ​ខ្លាំង​ណាស់។ សម្រាប់​លោក​ម្ចាស់ ប្រហែល​ជា​គ្រោះ​ថ្នាក់​ បើ​លោក​ម្ចាស់​មិនដឹង​​ច្បាស់​ថា​វា​ខ្លាំង​ប៉ុណ្ណា​ទេ ដូច​គេ​ថា

៣៦) អ្នក​ដែល​ប្រហារ​សត្រូវ ដោយ​មិន​ដឹង​កម្លាំង​សត្រូវ នឹង​ត្រូវ​វិនាស​ជាក់ ដូច​មមាច​នឹង​ភ្លើង។

ភាសុរកៈ​តប​ថា

“​នេះ​មិន​មែន​ជា​រឿង​របស់​ឯង​ទេ។ អ្ហែង​គ្រាន់​តែ​នាំ​អញ​ទៅ​ជួប​វា​បាន​ហើយ។”

ទន្សាយ​តប​ថា

“​មិន​អី​ទេ​លោក​ម្ចាស់។ អញ្ចឹង​សូម​លោក​ម្ចាស់​អញ្ជើញ​តាម​ខ្ញុំ​មក។”

ទន្សាយ​ក៏​នាំ​តោ​ទៅ​អណ្តូង។​នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​មាត់​អណ្តូង ទន្សាយ​និយាយ​ប្រាប់​តោថា

“​លោក​ម្ចាស់!  តើ​នរណា​អាច​តទល់​នឹង​អំណាច​លោក​ម្ចាស់​បាន! អា​បោក​នោះ​ ពេល​ឃើញ​លោក​ម្ចាស់​មក​ដល់ ក៏​លាក់​ខ្លួន​ក្នុង​រូងវា​​បាត់​ហើយ។”

បន្ទាប់​មក​ទន្សាយ​ក៏​ចង្អុល​ទៅ​អណ្តូង។តោ​ចម្កួត ពេល​ឃើញ​រូប​របស់​វា​​ចាំង​ក្នុង​ទឹក​អណ្តូង​ ក៏​គិត​ថា​ជា​សត្រូវ​របស់​វា។ វា​ក៏​ស្រែក​រោទិ៍​មួយ​ទំហឹង។ សម្លេង​ខ្ទរ​ក៏​បក​មក​វិញ។ វា​កាន់​តែ​ក្តៅ​ក្រហាយ​ឡើង ក៏​លោត​ចុះ​ក្នុង​អណ្តូង​នោះ​ រួច​ក៏​លង់​ទឹក​ស្លាប់​បាត់​ទៅ។ 

ទន្សាយ​រីករាយ​ក្នុង​ចិត្ត ត្រឡប់​មក​លំនៅ​វិញ ប្រាប់​សត្វ​ផ្សេង​ទៀត​ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង។ ពួក​គេ​កោត​សសើរ​ប្រាជ្ញា​ទន្សាយ ​និង​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​ក្នុង​ព្រៃ​នោះ​ជា​រៀង​រហូត​មក។

ទម្នកៈ​ បន្ត​ថា

“​អញ្ចឹង​ហើយ បាន​ជា​ខ្ញុំ​និយាយ​ថា គឺ​អ្នក​ឆ្លាត​ដែល​ជា​អ្នក​មាន​អំណាច។ ឥលូវ​បើ​ឯង​គិត​ថា​សម ខ្ញុំ​នឹង​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​បង្ក​ជម្លោះ​រវាង​លោក​ម្ចាស់​ និង សំជីវកៈនោះ។”

តរតកៈ តប​ថា 

“​បើ​ឯង​គិត​ថា​អាច ឯង​ធ្វើ​ទៅ។ សូម​ឲ្យ​ព្រះ​ជួយ​ការពារ​ឯង។”

ថ្ងៃ​មួយ បន្ទាប់​ពី​បាន​ឃើញ​ថា​ពិន្គលកៈ អង្គុយ​ឆ្ងាយ​ពី​ សំជីវកៈ​ភ្លាម ទម្នកៈ​ក៏​ទៅ​ឱន​លំទោន​ពី​មុខ​ពិន្គលកៈ។​

ពិន្គល​កៈ ក៏​និយាយ​ថា

“​សម្លាញ់! តើ​ឯង​ទៅ​ណា បាន​ជា​អញ​បាត់​មុខ​ឯង​យូរ​ម្ល៉េះ?”

ទម្នកៈ​តប​ថា 

“​ខ្ញុំ​មិន​បាន​មក​ជួប​នឹង​លោក​ម្ចាស់ ព្រោះ​លោក​ម្ចាស់​មិន​ចាំ​បាច់​ត្រូវ​ការ​ខ្ញុំ​ មក​ធ្វើ​អ្វី​ដែរ។ តែ​ឥលូវ​នេះ ខ្ញុំ​ត្រូវ​តែ​មក​ជួប​នឹង​លោក​ម្ចាស់ តាម​ភារៈ​របស់​ខ្ញុំ ដើម្បី​នឹង​និយាយ​ជា​មួយ​លោក​ម្ចាស់ ព្រោះ​ខ្ញុំ​ឃើញ​ថា​​ប្រព័ន្ធ​គ្រប់​គ្រង​របស់​លោក​ម្ចាស់​កំពុង​តែ​រលាយ​បង់​ទៅ ធ្វើ​ឲ្យ​ចិត្ត​មាន​ការ​រែង​ព្រួយ​ជា​ខ្លាំង។”

នៅ​ពេល​ដែល​វា​ឮ​ទម្នកៈ​និយាយ​ទាំង​តាន​តឹង​បែប​នេះ ពិន្គលកៈ​ក៏​សួរ​វា​ថា 

“តើ​ឯង​ចង់​និយាយ​ស្អីប្រាប់​អញ? ឆាប់ប្រាប់​អញ​មក!”

ទម្នកៈ​ក៏​តប​ថា 

“លោក​ម្ចាស់! សំជីវកៈ ស្អប់​លោក​ម្ចាស់​ណាស់! អា​គោ​មួយ​នេះ​ ដែល​លោក​ម្ចាស់​ចាត់​ទុក​វា​ជា​មិត្រ​របស់​លោក​ម្ចាស់​នោះ តាម​ពិត​វា​ជា​សត្រូវ​របស់​លោក​ម្ចាស់​ទៅ​វិញទេ!។ វា​ប្រាប់​ខ្ញុំ​ជា​សម្ងាត់​ថា -ទម្នកៈ អញ​ចង់​ឲ្យ​ឯង​ប្រាប់​អញ​ពី​ចំនុច​ខ្សោយ​និង​ខ្លាំង​ទាំងអស់​របស់​ពិន្គលកៈ អាល​នឹង​ងញ​សម្លាប់​វា

ហើយ​អញ​នឹង​ក្លាយ​ជា​ស្តេច​សត្វទាំងអស់។ អញ​នឹង​លើក​ឯង​ជា​មន្ត្រី​ជំនិត​របស់​អញ។”

នៅ​ពេល​ដែល​ពិន្គលកៈ​ឮ​បែប​នេះ វា​ភ្ញាក់​ព្រឺត​ដូច​ត្រូវ​រន្ទះ​បាញ់ ហើយ​វា​និយាយ​មិន​ចេញ។ទម្នកៈ​ឃើញ​បែប​នេះ ក៏​គិត​ក្នុង​ចិត្ត​ថា 

“​ពិន្គលកៈ ច្បាស់​ជា​មាន​ទំនុក​ចិត្ត​លើ​សំជីវកៈ​ខ្លាំង​ណាស់​ហើយ។ ច្បាស់​ណាស់​ផ្លូវ​នេះ នឹង​នាំ​ដល់​ក្តី​វិនាស​អន្តរាយ​ដល់​ពិន្គលកៈ​ជា​មិន​ខាន។ គេ​និយាយ​ថា

៣៧) នៅ​ពេល​ដែល​ស្តេច​មួយ​អង្គ​ទុក​ចិត្ត​មន្ត្រី​ម្នាក់​ខ្លាំង​ពេក មន្ត្រី​នោះ​នឹង​ព្រហឺន​កោង​កាច ហើយ​កាន់​តែ​ចង់​បាន​អំណាចខ្លាំង​ឡើង វា​នឹង​ចង់​ធ្វើ​ខ្លួន​ឲ្យ​ឯករាជ្យ ហើយ​នៅ​ពេល​ដែល​មហិច្ឆិតា​នេះ​ឡើង​ដល់​កម្រិត ជា​ចុង​បញ្ចប់​វា​នឹង​ប្រើ​ល្បិច​សម្លាប់​ស្តេច​ចោល​មិន​ខាន។” ​ មួយ​ស្របក់​ក្រោយ​មក ពិន្គលកៈ តាំង​ចិត្ត​បាន​ឡើង​វិញ ក៏​និយាយ​ថា​

” តើ​អញ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ? សំជីវកៈ​ ក្លាយ​ទៅ​ជា​សម្លាញ់​ចិត្ត​មួយ​ថ្លើម​មួយ ស្មើ​នឹង​ជីវិត​អញ​ទៅ​ហើយ។ អញ​មិន​អាច​ជឿ​ថា​វា​ក្បត់​អញ​នោះ​ទេ។”

ទម្នកៈ​ក៏​តប​ថា 

“​លោក​ម្ចាស់ ជា​បម្រើ​តែង​តែ​រង​គ្រោះ​ផ្លូវ​ចិត្ត​ជា​និច្ច។ មាន​តែ​អ្នក​ទន់​ខ្សោយ អ្នក​ដែល​គ្មាន​ចិត្ត​គ្មាន​ថ្លើមអ្វី​ទាំងអស់ ទើប​​អាច​បម្រើ​ស្តេច​បាន​ជា​រៀង​រហូត​បាន។”

ពិន្គលកៈ​ក៏​និយាយ​ថា 

“​ចិត្ត​អញ​នៅ​តែ​ជឿ​ជាក់​លើ​សំជីវកៈ​ជា​និច្ច។”

ទម្នកៈ​ក៏​និយាយ​ថា 

“​លោក​ម្ចាស់ លោក​ម្ចាស់​បានសាង​​នូវ​កំហុស​ធំ​ណាស់។ លោក​ម្ចាស់​គិត​មើល តើ​លោក​ម្ចាស់​មើល​ឃើញ​គុណសម្បត្តិ​របស់​សំជីវកៈ​ត្រង់​ណា​ខ្លះ? វា​ជា​មិត្រ​ដែល​គ្មាន​គុណសម្បត្តិ​អ្វី​ទាំងអស់! ហើយ​បើ​លោក​ម្ចាស់​គិត​ថា វា​ជា​សត្វ​ធំ អាច​ជួយ​លោក​ម្ចាស់​កម្ចាត់សត្រូវ​បាន លោក​ម្ចាស់​យល់​ច្រឡំ​ហើយ។

វា​ជា​សត្វ​ស៊ី​ស្មៅ ហើយសត្រូវ​របស់​លោក​ម្ចាស់​ទាំងអស់​ជា​សត្វ​ស៊ី​សាច់។ ហើយ​ដូច្នេះ​រឿង​ល្អ​បំផុត​សម្រាប់​លោក​ម្ចាស់​គឺ ទម្លាក់​កំហុស​រឿង​អី​មួយ​លើ​វា រួច​សម្លាប់​វា​ចោល​ទៅ។”

ពិន្គលកៈ​ក៏​តប​ថា 

“​ចាប់​កំហុស​នរណា​ម្នាក់ បន្ទាប់​ពី​និយាយ​សរសើរ​គេ​ដោយ អស់​ពី​ចិត្ត នោះ ប្រៀប​ដូច​ជា​ក្បត់​ពាក្យ​សម្បទ​របស់​ខ្លួន​អញ្ចឹង។ ម្យ៉ាង​វិញ​ អញ​បាន​សន្យា ដូច​ឯង​ឲ្យ​យោ​បល់ ហើយ​ថា អញ​នឹង​មិន​សម្លាប់​វា។ តើ​ឥលូវ​ ឲ្យ​អញ​សម្លាប់​វា​ដោយ​ដៃ​អញ​យ៉ាង​ម៉េច​ហ្នឹង​កើត? សំជីវកៈ​ ជា​មិត្រ​ល្អ​របស់​អញ អញ​

គ្មាន​ហេតុ​ផល​អី នឹងខឹង​វា​ទេ  ព្រោះ​ថា

៣៨) គេ​មិន​ត្រូវ​កាប់​ដើម​ឈើ​មួយ​ដើម​ចោល​ទេ បើ​ទោះ​ជា​ដើម​ឈើ​ពុល​ក៏​ដោយ បើ​វា​ជា​ដើម​ឈើ​ដែល​ដាំ​នឹង​ដៃ​ខ្លួន​ឯង។ ហើយ

៣៩) ដំបូង​ស្នេហា​ជា​ការ​ឆោត​ល្ងង់ តែ​បើ​នរណា​ម្នាក់​ត្រូវ​តែ​មាន​ស្នេហា​ទៅ​ហើយ ស្នេហា​នោះ​គួរ​តែ​បណ្តោយ​ឲ្យ​ចម្រើន​ឡើង​ទៅ។ ហើយនិង

៤០) គួរ​ឲ្យអាម៉ាស់​​ណាស់ ដែល​យើង​លើកមនុស្ស​ម្នាក់​ឲ្យចម្រើន​ឡើង ហើយ​ក្រោយ​មក​បែរ​ជា​ធ្វើ​ឲ្យ​ម្នាក់​នោះ​លិច​លង់​ទៅ​វិញ។

អញ្ចឹង​ហើយ ទោះ​បី​ជា​សំជីវកៈ ត្រឡប់​មក​ជា​ក្បត់​អញ​វិញ​ក៏ដោយ ក៏​អញ​លើក​ដៃ​សម្លាប់​វា​មិន​រួច​ដែរ។”

ទម្នកៈ ក៏​តប​ថា 

“​លោក​ម្ចាស់ អាណិត​សត្រូវ គឺ​ប្រឆាំង​នឹង​រាជក្រិត្យ។ ហើយ​បើ​លោក​ម្ចាស់​ធ្វើ​តាម​ក្រិត្យ​​អហិង្សា​នេះ តើ​ឲ្យ​សត្វ​ផ្សេង​ឯ​ទៀត​រស់​យ៉ាង​ម៉េច​ទៅ? បើ​ពួក​គេ​លះ​បង់​លោក​ម្ចាស់​ចោល លោក​ម្ចាស់​ច្បាស់​ជា​ស្លាប់។ នៅ​ពេល​ដែល​លោក​ម្ចាស់​នៅ​ជា​មួយ​សំជីវកៈ លោក​ម្ចាស់​មិន​ដែល​នឹក​នា​ចេញ​ស្វែង​រក​ចំណី​

សោះ ព្រោះ​ថា

៤១) ចង​មិត្រ​ជា​មួយ​មនុស្ស​ពាល មនុស្ស​ល្អ​នឹង​ដើរ​ផ្លូវ​អាក្រក់ ដូច្នេះ​បណ្ឌិត​មិន​គួរ​សេព​គប់​នឹង​ពាល​ទេ។ ហើយ​ថា

៤២) ចូរ​កុំ​សេព​គប់​នឹង​មនុស្ស​មិន​ស្គាល់​ឥរិយា។

មូស​អ្នក​ខុស​ បែរ​គេ​សម្លាប់​ចៃ​ទៅ​វិញ។”

ពិន្គលកៈ ក៏​សួរ​ថា 

“រឿង​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ?”

ទម្នកៈ ក៏​និទាន​រឿង​ មូស​ និង ចៃ។

រឿង​មូស និង ចៃ កែប្រែ

ក្នុង​ប្រទេស​មួយ មាន​ស្តេច​មួយ​អង្គ​ដែល​មាន​ក្រឡាបន្ទុំ ​តុប​តែង​បាន​យ៉ាង​ស្អាត។ គ្រែ​ដេកដណ្តប់​ដោយ​ភួយធ្វើ​អំពី​ក្រណាត់​​សូត្រ​ពណ៌សដ៏​មាន​តម្លៃ ហើយ​នៅ​ក្នុង​ផ្នត់​ភួយ​​នោះ មាន​ចៃ​ញីសមួយ​ក្បាល​ ដែល​មាន​ឈ្មោះ​ថា មន្ទវិសរបិនី ​រស់​នៅ។ វា​អស្រ័យ​ដោយ​​បឺត​ឈាម​ស្តេច​ រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ។ មាន​ថ្ងៃ​មួយ មាន​មូស​មួយ​ក្បាល​ ឈ្មោះ អញីមុខៈ បាន​ហើរ​ចូល​ម​ក​ក្នុង​បន្ទប់​នោះ។​ នៅ​ពេល​ដែល​ចៃ​នោះ​ឃើញ​មូស​ហើរ​ចូល​មក វា​ក៏​ស្រែក​ថា “អញីមុខៈ! ហែង​មកធ្វើ​អី​នៅ​ទី​នេះ? ចេញ​ទៅ​វិញ​ភ្លាម!”  “អ្នក​ស្រី” មូស​តប “នេះ​មិន​មែន​ជា​របៀប​និយាយ​នឹង​ភ្ញៀវ​នោះ​ទេ បើ​ទោះ​ជា​ភ្ញៀវ​នោះ​គ្មាន​អ្វី​ល្អ​ត្រង់​ណា​សោះ​ក៏​ដោយ។ ស្ត្រី​មេផ្ទះ ត្រូវ​ចេះ​រាក់ទាក់​ភ្ញៀវ​ទោះ​បី​ភ្ញៀវ​នោះ​មានឋានៈ​តូច​ទាប​យ៉ាង​ម៉េច​ក៏​ដោយ។ នាង​គួរ​និយាយ​ថា -​សូម​ស្វាគមន៍! សូម​អញ្ជើញ​អង្គុយ! អ្នក​មិន​បានមក​​លេងខ្ញុំ​ច្រើន​ថ្ងៃ​ហើយ។ មាន​អី​ប្លែក​ទេ ប្រាប់​​ខ្ញុំ​ផង? អ្នក​ដូច​ជា​ស្គម។ អ្នក​មិន​អី​ទេ? ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​អ្នក​ថ្ងៃ​នេះ!- ហើយ​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ធ្លាប់​ភ្លក់​រសជាតិ​ឈាម​ច្រើន​ប្រភេទ​ណាស់ តែ​ខ្ញុំ​មិន​ធ្លាប់​សាក​ឈាម​ស្តេច​សោះ។ ខ្ញុំ​ជឿ​ថា​វា​ច្បាស់​ជា​ឆ្ងាញ់​ពិសេស​មិន​ខាន ព្រោះ​ស្តេច​សោយ​សុទ្ធ​តែ​ម្ហូប​ឆ្ងាញ់ៗ។ ឥលូវ​នេះ បើ​អ្នក​ស្រី​អនុញ្ញាត ខ្ញុំ​ចង់​ភ្លក់​រសជាតិ​ឈាម​ស្តេច​ណាស់។ ខ្ញុំ​មក​ផ្ទះ​អ្នក​ស្រី​ទាំង​ស្រេក​ឃ្លាន។ មន្ទវិសរបិនី វា​គ្មាន​តម្លៃ​អ្វី​ទេ​ បើ​អ្នក​ស្រី​សប្បាយ​នឹង​ឈាម​ព្រះរាជា​តែ​ម្នាក់​ឯង! សូម​ចែក​រំលែក​ខ្លះ​មក​ខ្ញុំ​ផង។”

“ប៉ុន្តែ អញីមុខៈ” ចៃ​តប “អញ​អាច​បឺត​ឈាម​ស្តេច​បាន តែ​ពេល​ដែល​ស្តេច​ដេក​លក់​ប៉ុណ្ណោះ ប៉ុន្តែ​ឯង​វិញ មាត់​ឯង​ស្រួច​ដូច​ម្ជុល។ តែ​បើ​ឯង​សន្យា​ថា​ចាំ​ស្តេច​ដេក​លក់​សិន​ ចាំ​បឺត​ឈាម​គាត់ ទើប​អញ​ព្រម​ឲ្យ​ឯង​ផឹក​ឈាម​របស់​គាត់”។ “ខ្ញុំ​សូម​សន្យា!” មូស​តប “ខ្ញុំ​ព្រម​ទាំង​សូម​ស្បថ​ថា​ចាំ​ដល់​ពេល​អ្នក​ស្រី​បឺត​ឈាម​ស្តេច រួច​ហើយ ទើប​ខ្ញុំ​បឺត​តាម​ក្រោយ”។ នៅ​ពេល​ ​ដែល​ពួក​គេ​កំពុង​តែ​ជជែក​គ្នា ស្តេច​ក៏​យាង​ចូល​មក​ដល់ ហើយ​ប្រាស​ដេក​លើ​គ្រែ។  មូស​ក៏​ចាប់​បឺត​ឈាម​ស្តេច​ភ្លាម​ដោយ​មិន​ចាំ​ដល់​ស្តេច​សម្រាន្ត​លក់​ទាន់។ ដូច​គេ​និយាយ​ថា

៤៣) គេ​មិន​អាច​កែ​ចរឹក​មនុស្ស​ម្នាក់​បាន​ដោយ​ការ​ប្រៀន​ប្រដៅ​នោះ​ទេ សូម្បី​ទឹក​ក្តៅ​ក៏​គង់​តែ​ត្រជាក់​បាន។​

មូស​ខាំ​ស្តេច​ ដូច​ម្ជុល​ចាក់។ ស្តេច​ភ្ញាក់ ក៏​ស្រែក​ហៅ​បម្រើ “ហេ! មាន​ស្អី​ខាំ​អញ! មើល​មើ ក្រែង​លោ​មានមូសឬ​ចៃ​សង្កើច​ស្អី​លើ​គ្រែ​របស់​អញ!” នៅ​ពេល​ដែល​មូស​ឮ​បែប​នេះ វា​ក៏​លាក់​ខ្លួន​បាត់​ទៅ។ បម្រើ​ក៏​មក​ដល់ ហើយ​ពិនិត្យ​ពិច័យ​បាន​យ៉ាង​ល្អិត​ល្អន់ ក៏​ឃើញ​មាន​ចៃ​មួយ​ក្បាល​នៅ​លើ​ចន្លោះ​ភួយ រួច​ក៏​សម្លាប់​ចៃ​នោះ​ចោល​ទៅ។ “​ហើយ​ដូច្នេះ​ហើយ” ទម្នកៈ​បន្ត “​បាន​ជា​ខ្ញុំ​និយាយ​ថា កុំ​សេពគប់​នឹង​មនុស្ស​ដែល​យើង​មិន​ស្គាល់​ឥរិយា។ តាម​ពិត​មូស​អ្នក​ខុស តែ​គេ​បែរ​ជា​សម្លាប់​ចៃ​ទៅ​វិញ។ ខ្លះ​ទៀត​គេ​និយាយ​ថា អ្នក​ដែល​ទុក​ចិត្ត​លើ​អ្នក​ក្រៅ នឹង​ស្លាប់​ដូច​ស្តេច​កុកុទ្រុមៈ”។ “​រឿង​នោះ​យ៉ាង​ម៉េច​ខ្លះ?” ពិន្គលកៈ​សួរ។ ទម្នកៈ​ក៏​និទាន​រឿង​ ចចក​ធ្លាក់​ចូល​ធុង​ល័ខ។

រឿង​ឆ្កែ​ព្រៃ​ធ្លាក់​ចូល​ធុង​ល័ខ កែប្រែ

រឿង​តោ អូដ្ឋ ឆ្កែ​ព្រៃ និង ក្អែក កែប្រែ

រឿង​ក្អែក​ទឹក និង សមុទ្រ កែប្រែ

រឿង​អណ្តើក​ធ្លាក់​ពី​មែក​ឈើ កែប្រែ

រឿង​ត្រី​បី​ក្បាល កែប្រែ

រឿង​ដំរី និង សេក កែប្រែ

រឿង​តោ​វាជ្រទុន និង ឆ្កែ​ព្រៃ​ចតុរាក កែប្រែ

រឿង​ស្វា និង បក្សី​ឈ្មោះ​សុជីមុខ កែប្រែ

រឿង​សេក និង ស្វា កែប្រែ

រឿង​ធម៌ពុទ្ធិ និង បាបពុទ្ធិ កែប្រែ

រឿង​ក្រសារ​ចំកួត ពស់​ខ្មៅ និង ស្វា កែប្រែ

រឿង​ជញ្ជីង​មាស និង កូន​ឈ្មួញ កែប្រែ

រឿង​ស្តេច និង ស្វា​ចំកួត កែប្រែ

រឿង​ចោរ និង ព្រាហ្មណ៍ កែប្រែ

ការរាប់មិត្រ កែប្រែ

រឿង​ក្អែក កណ្តុរ អណ្តើក និង ក្តាន់ កែប្រែ

រឿង​សាធុ និង កណ្តុរ កែប្រែ

រឿង​ម្តាយ​សន្ទិលី កែប្រែ

រឿង​កូន​ប្រុស​ឈ្មួញ កែប្រែ

រឿង​សោមិលាក កែប្រែ

ការ​ញុះញង់​បំបែក​មិត្រ កែប្រែ

រឿង​ក្អែក និង ទីទុយ កែប្រែ

រឿង​ភាព​ជា​សត្រូវ​រវាង ក្អែក និង ទីទុយ កែប្រែ

រឿង​ទន្សាយ និង ដំរី កែប្រែ

រឿង​ទន្សាយ និង ទទា កែប្រែ

រឿង​ព្រាហ្មណ៍ និង ពាល​បី​នាក់ កែប្រែ

រឿង​ព្រាហ្មណ៍ និង ពស់​វែក កែប្រែ

រឿង​លលក និង អ្នក​ប្រមាញ់ កែប្រែ

រឿង​ឈ្មួញ​ចំណាស់ ប្រពន្ធ​ក្មេង​របស់​គាត់ និងចោរ កែប្រែ

រឿង​ព្រាហ្មណ៍ ចោរ និង បិសាច កែប្រែ

រឿង​ពស់​ក្នុង​សំបុក​ស្រមោច និង ពស់​នៅ​លើ​ពោះ​រាជបុត្រ កែប្រែ

រឿង​កណ្តុរ​ញី កែប្រែ

រឿង​ព្រាន និង បក្សី​មាន​ស្លាប​ជ្រុះ​មក​ដី​កើត​ជា​មាស កែប្រែ

រឿង​តោ ឆ្កែព្រៃ និង គុហា កែប្រែ

រឿង​កង្កែប​និង​ពស់​ខ្មៅ កែប្រែ

ការ​បែក​បាក់ កែប្រែ

រឿង​ស្តេច​កង្កែប និង ពស់ កែប្រែ

រឿង​តោ និង​លា កែប្រែ

រឿង​ស្មូន​ឆ្នាំង​ឈ្មោះ​យុធិស្ធិរ កែប្រែ

រឿង​តោញី និង ឆ្កែ​ព្រៃ​ជំទង់ កែប្រែ

រឿង​នន្ត និង វររុជិ កែប្រែ

រឿង​លា និងអ្នក​បោកគក់ កែប្រែ

រឿង​ប្រពន្ធ​កសិករ កែប្រែ

រឿង​អូដ្ឋ​ពាក់​ត្រដោក កែប្រែ

រឿង​ឆ្កែព្រៃ តោ និង ខ្លា កែប្រែ

រឿង​កង្កែប​ទៅ​ស្រុក​ក្រៅ កែប្រែ

ការជួបជុំ កែប្រែ

រឿង​ប្រពន្ធ​ព្រាហ្មណ៍ និង ស្កា កែប្រែ

រឿង​ចក្រធារ កែប្រែ

រឿង​ព្រាហ្មណ៍​ប្រគល់​ជីវិត​ឲ្យ​តោ កែប្រែ

រឿង​អ្នក​ចេះ​ចំកួត ៤ នាក់ កែប្រែ

រឿង​ត្រី ២ និង កង្កែប កែប្រែ

រឿង​លា​ចេះ​ច្រៀង កែប្រែ

រឿង​មន្ថារក អ្នកត្បាញ កែប្រែ

រឿង​ឪពុក​របស់​សោម សាម៌ កែប្រែ

រឿង​ស្តេច​ចន្ទ្រា កែប្រែ

អំពី​មេបង្កង​មួយ​ជួយ​ជីវិត​ព្រាហ្មណ៍​ម្នាក់ កែប្រែ

ក្នុង​តំបន់​មួយ​នោះ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ព្រហ្មទត្ត1 ។ ព្រាហ្មណ៍​នេះ ត្រូវ​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​កាន់​ស្រុក​មួយ​ទៀត ដោយ​កិច្ច​ធុរៈ​ដែល​ខាន​ពុំ​បាន ។ មាតា​គាត់​ទើប​សួរ​ទៅ​គាត់​ថា ម្នាល​កូន, ហេតុ​ដូច​ម្ដេច​ក៏​កូន​ចេញ​ទៅ​ម្នាក់​ឯង ? ចូរ​ឯង​រក​សម្លាញ់​ម្នាក់​ជា​គ្នា ដើរ​ផ្លូវ​ទៅ​ជា​មួយ​ផង ។ ព្រាហ្មណ៍​ជា​កូន​ពោល​តប​ទៅ​វិញ​ថា "លោក​ម្ដាយ​ខ្ញុំ​មិន​ខ្លាច​អ្វី​ទេ ផ្លូវ​នោះ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ខ្ញុំ​បាទ​មាន​ការ​សំខាន់​មួយ​ខាន​ទៅ​ពុំ​បាន ទុក​ជា​ម្នាក់​ឯង ខ្ញុំ​បាទ​ក៏​តោង​តែ​ទៅ​ឥឡូវ​នេះ​ដែរ ។ ឯ​ម្ដាយ​កាល​បាន​ឃើញ​សេចក្ដី​តាំង​ចិត្ត​ដាច់​ស្រេច​ដូច្នោះ ទើប​នាង​ទៅ​ដង​យក​មេ​បង្កង​មួយ អំពី​អណ្ដូង​ជិត​ខាង​លំ​នៅ ហើយ​និយាយ​ទៅ​នឹង​កូន​ថា "កូន ប្រសិន​បើ​ត្រូវ​ទៅ​ខាន​ពុំ​បាន​ទេ ​ចូរ​ឯង​យក​មេ​បង្កង​នេះ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ផង​ចុះ ។ ឯ​ព្រាហ្មណ៍​បាន​ទទួល​យក​ដោយ​សេចក្ដី​គោរព យក​ដៃ​ទាំង​ពីរ​ទ្រ​ហើយ​ដាក់​បង្កង​ក្នុង​កន្ទោង​កប៌ូរ ហើយ​ដាក់​ទៅ​ក្នុង​ថង់​ប្រាក់ ១ ជាន់​ទៀត ហើយ​ចេញ​ដើរ​ទៅ​ដោយ​ប្រញាប់ ។ ប៉ុន្តែ​កាល​ដែល​ព្រាហ្មណ៍​កំពុង​ដើរ​ទៅ​នោះ ត្រូវ​កំដៅ​ថ្ងៃ​ជា​ខ្លាំង​ក៏​ចូល​ទៅ​ជ្រក​ក្រោម​ដើម​ឈើ ១ ដើម ដែល​នៅ​ក្បែរ​ផ្លូវ​ហើយ​ដេក​លក់​ទៅ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត ។ ខណៈ​នុ៎ះ មាន​ពស់​ខ្មៅ ១ ចេញ​មក​ពី​ប្រហោង​ដើម​ឈើ ហើយ​វាវារ​ទៅ​លើ​ខ្លួន​ព្រាហ្មណ៍​នោះ តែ​ពស់​ធុំ​ក្លិន​កប៌ូរ​ទើប​វា​ចេញ​ពី​ខ្លួន​ព្រាហ្មណ៍​ហើយ​ហែក​ថង់​ប្រាក់​នោះ​ចេញ ទើប​ខាំ​ស៊ី​កន្ទោង​កប៌ូរ​ដែល​នៅ​ខាង​ក្នុង​ថង់ ដោយ​ចិត្ត​ល្មោភ​នឹង​ឃ្លាន​ជា​ខ្លាំង ។ ឯ​មេ​បង្កង​ក៏​ត្រូវ​ពស់​នោះ​ស៊ី​ដែរ តែ​ពស់​លេប​ចូល​ទៅ​ក្នុង​បំពង់ក​ស្លាក់​ហើយ​ពស់​នោះ​ស្លាប់​ទៅ ។ លុះ​ដល់​ព្រាហ្មណ៍​ក្រោក​ពី​ដេក​ឡើង​ក្រឡេក​មើល​ទៅ​ខាង​ៗ ខ្លួន ក៏​ឃើញ​ពស់​ខ្មៅ​មួយ​ស្លាប់​នៅ​ក្បែរ​ខ្លួន ហើយ​នៅ​ក្បែរ​ពស់​នោះ​ឃើញ​មេបង្កង ។ កាល​ព្រាហ្មណ៍​បាន​ឃើញ​ហេតុ​ដូច្នោះ​ហើយ​ក៏​គិត​ថាៈ ឱ ! មែន​ហើយ ម្ដាយ​អញ​បាន​និយាយ​នឹង​អញ​ថា (ទៅ​ទី​ណា) ត្រូវ​តែ​មាន​គូកន​ទៅ​ជា​មួយ​ផង មិន​ត្រូវ​ចេញ​ដំណើរ​ទៅ​តែ​ម្នាក់​ឯង​ឡើយ ។ ដោយ​ហេតុ​អញ​ប្រតិបត្តិ​តាម​ដម្បូន្មាន របស់​ម្ដាយ​ដោយ​សេចក្ដី​ជឿ​យ៉ាង​ពិត​ប្រាកដ ទើប​អញ​បាន​រស់​រួច​ពី​សេចក្ដី​ស្លាប់​ពី​ពស់​ចឹក ដោយ​មេបង្កង​ជួយ​សង្រ្គោះ​អញ ។ មួយ​វិញ​ទៀត គេ​បាន​ពោល​ដូច្នេះ​ថាៈ

សូម្បី​តែ​គូកន​ដើរ​ផ្លូវ​ដ៏​មាន​កំឡាំង​ទន់​ខ្សោយ​យ៉ាង​ណា​ក៏​ដោយ ក៏​ជា​ហេតុ​នាំ​ឲ្យ​កើត​សុខ​ដែរ មើល​ចុះ អ្នក​ដំណើរ​ម្នាក់​បាន​ផុត​ពី​ត្រូវ​ពស់​ចឹ​ក​ស្លាប់ ដោយ​សារ​គូកន​ដែល​ដើរ​ផ្លូវ​ទៅ​ជា​មួយ​នឹង​ខ្លួន ។

អំពី​អណ្ដើក​នឹង​ហង្ស​ពីរ កែប្រែ

(រឿង​នេះ​មាន​សេចក្ដី​ស្រប​គ្នា​ក្នុង​ជាតក នឹង​អវទាន)

នៅ​ក្នុង​ស្រះ ១ នោះ មាន​អណ្ដើក ១ ឈ្មោះ​កម្ពុគ្រីវៈ2ហើយ​អណ្ដើក​នេះ មាន​សំឡាញ់​ពីរ​ជា​សត្វ​ហង្ស​ឈ្មោះ​សង្កត 3 ១ ឈ្មោះ វិកត4 ១ សត្វ​ទាំង​ពីរ​នេះ ក៏​មាន​ចិត្ត​ស្រឡាញ់​អណ្ដើក​ដោយ​ស្មោះ​ត្រង់ ហើយ​តែង​នាំ​គ្នា​ទៅ​កាន់​មាត់​ស្រះ​នោះ​ជានិច្ច ហើយ​បាន​ដំណាល​រឿង​រ៉ាវ​ឲ្យ​អណ្ដើក​ស្ដាប់​សព្វ​គ្រប់ អំពី​រឿង​ទេវឫសី 5 ព្រហ្មឫសី 6នឹង​រាជឫសី7 ដរាប​ដល់​ព្រះ​អាទិត្យ​អស្ដង្គត​ទៅ ទើប​នាំ​គ្នា​ទៅ​សំបុក​របស់​ខ្លួន​វិញ ។ លុះ​ក្នុង​សម័យ​ត​មក ទី​នោះ​ក៏​រាំង​ឥត​ទឹក​ភ្លៀង ស្រះ​នោះ​ក៏​កាន់​តែ​ស្ងួត​បន្តិច​ម្ដង ៗ ។ សត្វ​ទាំង ៣ ក៏​កើត​ទុក​ដោយ​គ្រោះ​ថ្នាក់​នេះ ទើប​ហង្ស​ទាំង​ពីរ​និយាយ​គ្នា​ថា "ឱ ! សំឡាញ់​ស្មើ​ចិត្ត​អើយ​ឥឡូវ​នេះ​ស្រះ​នេះ​មាន​តែ​ភក់, ចុះ​សំឡាញ់​គិត​គូរ​ដូច​ម្ដេច ? យើង​ព្រួយ​ចិត្ត​ណាស់ សព្វ​ថ្ងៃ​នេះ" ។ កាល​កម្ពុគ្រីវៈ បាន​ឮ​ដូច្នោះ​ហើយ ទើប​និយាយ​ឡើង​ថា "អើ ! សំឡាញ់ ប្រសិន​បើ​គ្មាន​ទឹក, ចំណែក​ខ្លួន​ខ្ញុំ​មិន​មាន​ផ្លូវ​រស់​ត​ទៅ​ទៀត​ទេ ដូច្នេះ​ត្រូវ​យើង​គិត​គូរ​រក​ឧបាយ​ដោះ​ខ្លួន ដ្បិត​គេ​តែង​ពោល​ទុក​ថាៈ

“ញាតិ​សាច់​ក្ដី មិត្រ​ក្ដី ក្នុង​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​មក​ដល់​អ្នក​សប្បុរស តែង​ខំ​ប្រឹង​ខ្វល់​ខ្វាយ​ជួយ​ដោយ​ម៉ឺង​ម៉ាត់" វាចា​នេះ​ហើយ​ដែល​មនុស្ស​លោក​បាន​ពោល​ទុក​មក ដូច្នេះ​ចូល​សំឡាញ់​យក​វត្ថុ​អ្វី​មួយ​ជា​ខ្សែ​យ៉ាង​រឹង ឬ​កំណាត់​ឈើ ១ តូច​ជា​ដើម ហើយ​ត្រូវ​នាំង​យើង​ទៅ​រក​ស្រះ​ណា​មួយ​ដែល​មាន​ទឹក​ច្រើន ។

ឯ​យើង​នឹង​ខាំ​ត្រង់​កណ្ដាល​ឈើ​នោះ​នឹង​ធ្មេញ​យើង សំឡាញ់​ទាំង​ពីរ​ពាំ​ចុង​កំណាត់​ឈើ​ម្ខាង​ម្នាក់ ហើយ​នាំ​យើង​ទៅ​កាន់​ស្រះ​នោះ ។ ទើប​ហង្ស​ឆ្លើយ​ឡើង​ថា "ឱ ! សំឡាញ់​ស្មើ​ចិត្ត​អើយ ! យើង​នឹង​ធ្វើ​ដូច្នោះ​ក៏​បាន ប៉ុន្តែ​សំឡាញ់​ឯង​សន្យា​ថា កុំ​និយាយ​អ្វី​ឲ្យ​សោះ​ទើប​បាន តែ​ហា​មាត់​និយាយ​ហើយ មុខ​ជា​សំឡាញ់​របូត​ជ្រុះ​ពី​បង្គង​ឈើ​មិន​ខាន ហលើយ​សំឡាញ់​នឹង​ខ្ជេច​ខ្ទាំ​ជា​មិន​ខាន អណ្ដើក​និយាយ​ឡើង​ថា ពិត​ដូច​សំឡាញ់​ទាំង​ពិរ​ពោល​មែន បើ​ដូច្នេះ ខ្ញុំ​សុំ​ធ្វើ​ខ​សន្យា​ថា​នឹង​នៅ​ស្ងៀម​តាំង​ពី​ឥឡូវ​នេះ​ទៅ ដរាប​ដល់​ធ្វើ​ដំណើរ​ទៅ​តាម​អាកាស ទាល់​តែ​ខ្ញុំ​បាន​ដល់​ទៅ​ស្រះ​នោះ ។

កាល​ព្រម​ព្រៀង​គ្នា​ធ្វើ​ដូច្នេះ​ហើយ ទើប​កម្ពុគ្រីវៈ ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​តាម​អាកាស​នោះ បាន​សង្កេត​ឃើញ​ភូមិ​មួយ​នៅ​ពី​ខាង​ក្រោម ។ ពួក​អ្នក​ស្រុក​នៅ​ភូមិ​នោះ បាន​ឃើញ​ដំណើរ​សត្វ​ទាំង ៣ ដូច្នោះ ក៏​និយាយ​ឆោ​ឡោ​ឡើង​ដោយ​សេចក្ដី​អស្ចារ្យៈ ហៈ​ហា ! អ្វី​នុ៎ះ​ហ្ន៎ ! មូល​ដូច​កង់​មាន​សត្វ​បក្សី​ពីរ​ពាំ​នាំ​ហើរ​ទៅ ! ឯ​កម្ពុគ្រីវៈ កាល​បើ​បាន​ឮ​សំដី​រចែក​រចោក​របស់​អ្នក​ស្រុក​ដូច្នោះ ទ្រាំ​អត់​មិន​បាន ក៏​និយាយ​ចេញ​ទៅ​ថា "អើ ! ចុះ​សូរ​រចែក​រចោក​អ្វី​ហ្នឹង" អណ្ដើក​នេះ​គ្រាន់​តែ​ហា​មាត់​និយាយ​មិន​ទាន់​បាន​ពាក់​កណ្ដាល​ម៉ាត់ ក៏​របូត​ខ្លួន​ចុះ​ចាក​បង្គង​នុ៎ះ​មក​បែក​ខ្ទេច​ជា​ចំណែក​ៗ ក្នុង​ចំណោម​អ្នក​ស្រុក​នុ៎ះ​ឯង ។

ហេតុ​ដូច្នេះ​ហើយ ទើប​មាន​ពាក្យ​ទុក​មក​ថាៈ "នៅ​នា​លោកិយ​នេះ អ្នក​ឯ​ណា​មួយ ដែល​មិន​ព្រម​ធ្វើ​តាម​ដមម្បូន្មាន ដែល​មាន​មេត្រី​ចិត្ត​ស្មោះ​ត្រង់​ទេ នឹង​វិនាស​ខ្លួន​មិន​ខាន ដូច​ជា​អណ្ដើក​ខ្លៅ ដែល​ធ្លាក់​ចុះ​ពី​បង្គង​ឈើ​ដូច្នោះ​ដែរ" ។

(នៅ​មាន​និទាន​ដទៃ​ៗ ត​ទៅ​ទៀត)