និយមន័យ កែប្រែ

ចតុកោណកែង គឺជាចតុកោណដែលមានបណ្ដោយពីរ និងទទឹងពីរស្មើគ្នា និងស្របគ្នា​ ព្រមទាំងមានមុំកែង៤។ ចតុកោណកែង គឺជាប្រលេឡូក្រាមដែលមានមុំកែង៤។

ចតុកោណកែង ជាចតុកោណដែលមានរាងទ្រវែង​ ដែលមានជ្រុងស្របគ្នា ពីរ ពីរ និង​កែងគ្នា ដែលបង្កើតបានជាមុំកែង៤។​ ជ្រុងវែងស្របគ្នា ហៅថាបណ្ដោយ ហើយជ្រុងខ្លីស្របគ្នាហៅថាទទឺង។

លក្ខណៈ កែប្រែ

លក្ខណៈស្រប កែប្រែ

  • បើសិនជាចតុកោណមួយជាចតុកោណកែង នោះវាមានមុំកែង៤។
  • បើសិនជាចតុកោណមួយជាចតុកោណកែង នោះអង្កត់ទ្រូងរបស់វាមានប្រវែងស្មើគ្នា និងកាត់គ្នាត្រង់ចំនុចកណ្តាល។
  • បើសិនជាចតុកោណមួយជាចតុកោណកែង នោះជ្រុងឈមគ្នាស្របគ្នានិងមានប្រវែងស្មើគ្នា។

លក្ខណៈច្រាស់ កែប្រែ

  • បើសិនជាចតុកោណ១មានមុំកែង៣ ឬ ៤ នោះវាជាចតុកោណកែង។
  • បើសិនជាចតុកោណ១មានអង្កត់ទ្រូងមានប្រវែងស្មើគ្នា និង កាត់គ្នាត្រង់ចំនុចកណ្តាល នោះវាជាចតុកោណកែង។
  • បើសិនជាប្រលេឡូក្រាម១មានមុំកែង១ នោះវាជាចតុកោណកែង។
  • បើសិនជាប្រលេឡួក្រាម១មានអង្កត់ទ្រូងស្មើគ្នា នោះវាជាចតុកោណកែង។

លក្ខណៈផ្សេងទៀត កែប្រែ

ចតុកោណកែងមានអ័ក្សឆ្លុះ២ និង ផ្ចិតឆ្លុះ១(ចំនុចប្រសព្វរវាងអង្កត់ទ្រូងទាំង២)។

ការ៉េ ជាចតុកោណកែងពិសេស។

រូបមន្ត កែប្រែ

 

ចតុកោណកែង   មួយមានបណ្តោយ បរាជ័យ​ក្នុង​ការ​ញែក​ចេញ​ (កំហុសពាក្យសម្ព័ន្ធ): {\displaystyle (x²+xy+y²) } និងទទឹង  

  • ក្រលាផ្ទៃ  
  • បរិមាត្រ  
  • ប្រវែងអង្កត់ទ្រូង