សូមកុំច្រឡំជាមួយនឹងរាហូចាប់ចន្ទ្រ

ចន្ទ្រគ្រាសថ្ងៃទី២៧ កញ្ញា ២០១៥

ចន្ទ្រគ្រា គឺជាដំណើរដែលព្រះចន្ទ្រ​ត្រូវបាន​បាំងពន្លឺព្រះអាទិត្យ​ដោយផែនដី។ បាន​សេចក្តីថា ព្រះចន្ទ្រស្ថិតនៅចំពីក្រោយផែនដី គឺនៅក្នុងស្រមោល​របស់ផែនដី ដែល​ធ្វើឲ្យ​ពន្លឺព្រះអាទិត្យ​មិនអាច​ចាំង​ដល់​ព្រះចន្ទ្របាន។នៅពេលនោះ ផែនដីស្ថិតនៅត្រង់ចំកណ្តាលនៃព្រះអាទិត្យ​និង​ព្រះចន្ទ្រ គឺជាពេលដែលព្រះចន្ទ្រពេញវង់។ ចន្ទ្រគ្រាស ​មានប្រភេទផ្សេងៗ និងរយៈពេលយូរ ឬឆាប់ អាស្រ័យនៅលើទីតាំងរបស់​ព្រះចន្ទ្រនៅលើគន្លងផ្លូវរបស់ខ្លួន។

ចន្ទ្រគ្រាសទាំងស្រុង ត្រូវបានបាំងពន្លឺពេញដោយផែនដី។ ចំណែកឯជាយចន្ទ្រគ្រាស គឺព្រះចន្ទ្រត្រូវបានបាំង​ដោយផែនដី​តែពាក់កណ្តាល។ ហេតុនេះ ព្រះចន្ទ្រ​ក្លាយជា​មានពណ៌ក្រហម ព្រោះព្រះចន្ទ្រ បានទទួលចំណាំង​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​ប៉ះ​នឹង​បរិយាកាស​ជុំវិញនៃ​ផែនដីដែលមានពណ៌ខៀវ។

ប្រភេទនៃចន្ទ្រគ្រាស កែប្រែ