សត្វឆ្មា ​​​​(អង់គ្លេស: Cat) គឺ​​​​​​ត្រូវ​បាន​ហៅ​ថា​ ឆ្មាតាមផ្ទះឆ្មាស្រុក (Felis​​​​​​​​​​​ catus)​​​ គឺ​ជា​ថនិកសត្វcarnivoreមំសាសី(ស៊ី​សាច់​ជា​អាហារ​) នៃអំបូរ (felidae) " ឆ្មា​​ត្រូវ​បាន​គេផ្សាំង​អស់​រយៈពេល​ជិត​​១០ ០០០​ឆ្នាំទៅ​ហើយ។ បច្ចុប្បន្ននេះ​ ពួក​វាគឺ​ជា​​សត្វ​ចិញ្ចឹមដ៏ពេញនិយម​បំផុតក្នុង​​ពិភព​លោក។ ដើម​កំណើត​របស់​ពួកវា​ប្រហែល​ជា​មក​ពី​ ឆ្មា​ព្រៃអាហ្រ្វិក Felis silvestris lybica។

ឆ្មា

ឆ្មា​ពីដំបូងឡើយអាច​នឹង​ត្រូវបាន​គេ​ទុក​ចិញ្ចឹម​ពីព្រោះពួកវា​ស៊ីកណ្ដុរ ហើយ​នេះ​នៅ​តែ​ជា​ការងារចម្បងនៅ​ក្នុង​កសិដ្ឋាន​ពាសពេញ​ពិភពលោក​។ ក្រោយ​មក​ទៀត​ ពួកវា​ត្រូវ​បានគេចិញ្ចឹមដោយសេចក្ដីស្រឡាញ់ពីព្រោះពួកវាជាសត្វរួសរាយ​ គួរឱ្យស្រឡាញ់ ហើយ​ជាមិត្តល្អ។

ឆ្មាដែលនៅក្មេង​ត្រូវ​បាន​គេហៅថា kitten ។​​​​ពេល​ខ្លះ​ ឆ្មា​ត្រូវ​បានគេ​ហៅថា​'kittypussycat។ ឆ្មា​ញី គឺ​ជា queen ហើយឆ្មា​ឈ្មោលគឺ​ជា​ tom។

ទំហំ កែប្រែ

ទម្ងន់ជាមធ្យមរបស់ឆ្មាក្នុងស្រុកមួយប្រែប្រួលពី 2.7 ទៅ 4.5 គីឡូក្រាម (6 ទៅ 10 ផោន) ទោះបីជាក្នុងចំណោមឆ្មាដែលមិនមែនជាពូជមានទម្ងន់រហូតដល់ 12.7 គីឡូក្រាម (28 ផោន) មិនមែនជារឿងចម្លែកនោះទេ។ ប្រវែងជាមធ្យមគឺ 71.1 សង់ទីម៉ែត្រ (28 អ៊ីញ) សម្រាប់ឈ្មោល និង 50.8 សង់ទីម៉ែត្រ (20 អ៊ីញ) សម្រាប់ញី។