តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ

របាំព្រះរាជទ្រព្យ - របាំនាង​មណីមេខលា(នាងមេខលា).
តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
ឈ្មោះតួអង្គ តួអង្គត្រូវជា
ព្រះបាទ​ទសរថ ស្ដេច​សោយរាជ្យ​នៅ​នគរ​អយុធ្យា
នាង​កោសកល្យា អគ្គមហេសី​ព្រះបាទ​សសរថ មាតា​ព្រះរាម
នាង​កៃកេសី អនុមហេសី​ព្រះបាទ​ទសរថ មាតា​ភិរុត
នាង​សមុទ្រទេវី អនុមហេសី​ព្រះបាទ​ទសរថ មាតា​ព្រះលក្សណ៍ និង​សុត្រុត
ព្រះរាម រាជបុត្រ​ច្បង​របស់​ព្រះបាទ​ទសរថ និង​នាង​កោសកល្យា
នាង​សិតា[១] រាជបុត្រ​ចិញ្ចឹម​របស់​ព្រះបាទ​ជនក នគរ​មិថិលា
ព្រះលក្សណ៍ រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី
ព្រះ​សុត្រុត រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​សមុទ្រទេវី
ព្រះភិរុត រាជបុត្រ​របស់​ព្រះបាទ​ទសរថ និង​នាង​កៃកេសី
១០ រាមលក្សណ៍ បុត្រ​របស់​ព្រះរាម និង​នាង​សិតា
១១ ជប្បលក្សណ៍ បុត្រ​ឥសី​ជប្ប ឥសី​រជ្ជប្រិតមុនី “វាល្មិកិ”
១២ សុមាន់តាន់ មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះរាម
១៣ សុមន្តរ មន្ត្រី​ជាន់​ខ្ពស់​រាជ​បម្រើ​របស់​ព្រះរាម
១៤ ព្រះជនក ស្ដេច​គ្រងរាជ្យ​នៅ​នគរ​មិថិលា
១៥ សុមាន់តាន់ ថ្មើរ​ព្រៃ​ស្ដេច​នេសាទ រូប​អាក្រក់ ចិត្ត​ល្អ ជួយ​ព្រះរាមៗ​ទុក​ជា​បងប្អូន​បង្កើត
១៦ ពិសិដ្ឋឥសី ជា​រាជបុរោហិត ធ្វើ​សារ​យាង​ព្រះភិរុត​ចូល​នគរ​អយុធ្យា​វិញ​ដើម្បី​លើក​សព​សំស្ដារ ព្រះបិតា
១៧ ពាលី ស្ដេច​ស្វា គ្រងរាជ្យ​នៅ​ខាន់ខិនបូរី
១៨ នាង​ទេពីតារា មហេសី​សូគ្រីព តែ​ពាលី​ដណ្ដើម​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន
១៩ សូគ្រីព ស្ដេច​ស្វា ត្រូវ​ជា​ប្អូន​ពាលី
២០ អង្គទ កូន​របស់​ពាលី និង​នាង​មណ្ឌោគិរី
២១ នាង​ស្វាហាយ ម្ដាយ​ហនុមាន ត្រូវ​បណ្ដាសា​ព្រះឥសូរ ប្អូនស្រី​ពាលី

ហនុមាន : ស្វា​ស ក្មួយ​ពាលី និង​សូគ្រីព

២២ មហា​ជម្ពូរាជ ស្ដេច​ស្វា​ក្រឡេក​ឆេះ នៅ​ព្រៃ​ហេមពាន្ត
២៣ គោ​អសុភរាជ នៅ​ព្រៃ​ហេមពាន្ត​ដែល​ហនុមាន​ទៅ​យក​ទឹក​ម៉ូត្រ
២៤ ជំពូពាន ស្វា ហោរា​របស់​ព្រះរាម
២៥ ខុនងិល មេទ័ព​ឯក​របស់​មហាជម្ពូ​រាជ
២៦ ខុននល មេទ័ព ដៃ​ស្ដាំ​របស់​មហាជម្ពូរាជ
២៧ និលឯក មេទ័ព​ស្វា “នៅ​ក្នុង​ស្បែក​ធំ” អ្នក​នាំសារ​របស់​ព្រះរាម
២៨ និលផាត មេទ័ព​ស្វា “នៅ​ក្នុង​ស្បែក​ធំ” អ្នក​នាំសារ​របស់​ព្រះរាម
២៩ រុក្ខរៈពានរ មេទ័ព​ស្វា​ដែល​ព្រះរាម​ប្រើ​ឲ្យ​នាំ​ទ័ព​ស្វា​៥​ម៉ឺន​នាក់​ទៅ​បេះ​ផល្លា
៣០ ជតាយុ គ្រុឌ ជា​ជំនិះ​របស់​ព្រះនារាយណ៍
៣១ ស្ដេច​កុក ជា​អ្នក​ទទួល​បណ្ដាំ​នាង​សិតា បាន​ជួប​ព្រះរាម ព្រះលក្សណ៍
៣២ នាង​សុវណ្ណមច្ឆា ភរិយា​ហនុមាន “គំនូរ​នៅ​ព្រះវិហារ​ព្រះកែវមរកត”
៣៣ មច្ឆានព កូន​ហនុមាន និង​នាង​សុវណ្ណមច្ឆា
៣៤ មហឹង្សរាជ ស្ដេច​ក្របី នៅ​ព្រៃ​ហេមពាន្ត ឪពុក​របស់​ទូភី
៣៥ នាង​សន្តគិរី ក្របី​ញី ប្រពន្ធ​មហឹង្សរាជ ម្ដាយ​របស់​ទូភី
៣៦ ទូភី កូន​របស់​មហឹង្សរាជ និង​នាង​សន្តគិរី
៣៧ ពិរុណនាតា ស្ដេច​នាគ នៅ​បាតាល​ភូជង្គនាគ យក​អាសា​ព្រះនាង​សិតា
៣៨ វាសុកី ទេវតា​កាឡា​ខ្លួន​ជា​នាគ​ដើម្បី​ឲ្យ​អសុរ និង​ទេវតា​ទាញ​ព្រ័ត្រ​កូរ​សមុទ្រ​ទឹកដោះ “រូប​ចម្លាក់​នៅ​អង្គរវត្ត”
៣៩ នាគរាជ រក្សា​ទឹក​នព​មហាសមុទ្រ​ដែល​ហនុមាន​ទៅ​ដណ្ដើម​យក​មក​ដើម្បី​ផ្សំ​ថ្នាំ​ព្យាបាល​ឲ្យ​ព្រះលក្សណ៍​ដែល​ត្រូវ​មោង្គស័ក​របស់​កុម្ភការណ៍
៤០ ពិស្ណុការ អ្នក​ធ្វើ​រាជរថ​ឲ្យ​ក្រុងរាពណ៍​ពេល​ដែល​រាពណ៍​បរ​រាជរថ​នាំ​នាង​សិតា​ទៅ​សមរភូមិ​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម
៤១ ព្រះវាយុ ឪពុក​របស់​ហនុមាន
៤២ ឥសី​ពិស្វាមិត្ត គ្រូ​របស់​ព្រះរាម និង​ព្រះលក្សណ៍
៤៣ ឥសី​ពារទ្វាឡ ឥសី​ដែល​បាន​ជួយ​សម្រួល​ទុក្ខ​សោក​ព្រះរាម
៤៤ ឥសី​បញ្ចលិង្គ សុំ​ចុះ​ចាញ់​ទូភី
៤៥ ឥសី​មគង្គ ឥសី​ការពារ​សូគ្រីព អង្គ​ឥសី​ដែល​មាន​អង្គជាតិ​ស្លាប់
៤៦ ព្រះឥន្ទ្រ បញ្ជា​ឲ្យ​អាត្ម័ន​ពាលី​ទៅ​កើត​នៅ​ស្ថានសួគ៌
៤៧ នាង​មណីមេខលា(នាងមេខលា)[២][៣] ទេពធីតា​រក្សា​សមុទ្រ
៤៨ ព្រះអាទិត្យ បរ​រាជរថ​ទៅ​បំភ្លឺ​មនុស្ស តែ​ហនុមាន​មក​ឃាត់
៤៩ ពពួក​ទេវតា ភិតភ័យ​រត់​ទៅ​អង្វរ​ព្រះឥសូរ
៥០ ព្រះឥន្ទ្រ កាឡា​ខ្លួន​ជា​សត្វ​ព្រាយ​តៃសាក​ឲ្យ​ព្រះលក្សណ៍​យក​ថ្លើម​ទៅ​ថ្វាយ​ព្រះរាម
៥១ ឥសី​រជ្ជប្រិតមុនី “វាល្មិកិ” គ្រូ​របស់​ព្រះរាមលក្សណ៍ និង​ជប្បលក្សណ៍
៥២ នាង​ទេពរម្ភា ទេវតា​ដែល​ព្រះឥន្ទ្រ​ប្រើ​មក​កាឡា​ជា​ស្រី​ជំទង់​ជួយ​រំដោះ​រាមលក្សណ៍
៥៣ ក្រុងរាពណ៍ ស្ដេច​យក្ស​សោយរាជ្យ​នៅ​នគរលង្កា
៥៤ នាង​មណ្ឌោលគីរី អគ្គមហេសី​របស់ក្រុងរាពណ៍ និង​មាតា​របស់​ឥន្ទ្រជិត
៥៥ នាងកាមអគ្គីនាគ[៤] អគ្គមហេសី​ទី ២ របស់ក្រុងរាពណ៍
៥៦ ឥន្ទ្រជិត បុត្រ​របស់​ក្រុងរាពណ៍ និង​នាង​មណ្ឌោលគីរី
៥៧ នាង​សុវណ្ណកាន់មយូរ៉ា មហេសី​របស់​ឥន្ទ្រជិត “រូប​ក្នុង​ស្បែកធំ”
៥៨ ពិភេគ ប្អូន​ប្រុស​របស់​ក្រុងរាពណ៍

នាង​សុជាតា : មហេសី​ពិភេគ

៥៩ ក្រុងខរ ប្អូន​រាពណ៍
៦០ នាង​សុបនខា ប្អូនស្រី​ក្រុងរាពណ៍​ដែល​ទៅ​ចែ​ចង់​ព្រះរាម ព្រះលក្សណ៍
៦១ នាង​បញ្ញកាយ កូន​ក្រមុំ​ពិភេគ រាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា​ស្លាប់​អណ្ដែត​ទឹក “រូបភាព​ក្នុង​ស្បែកធំ”
៦២ កុំប៉ាន់ ក្មួយ​ក្រុងរាពណ៍ ស្លាប់​ក្នុង​សមរភូមិ​ច្បាំង​ជាមួយ​ហនុមាន “ស្បែកធំ”
៦៣ វរុលកុមារ ក្មួយ​ក្រុងរាពណ៍ “រូបចម្លាក់​ស្បែកធំ”
៦៤ កាមពាលី ក្មួយ​ក្រុងរាពណ៍
៦៥ អតិកាយ មេទ័ព​ក្រុងរាពណ៍
៦៦ មហារី សេនា កូន​ទាហាន​របស់​រាពណ៍ កាឡា​ខ្លួន​ជា​ប្រើស

រុក្ខសេន : មេទ័ព​យក្ស ឆ្មាំ​ព្រៃ

៦៧ ភិរាជ យក្ស​យាម​ព្រំដែន ឆក់​យក​នាង​សិតា​ ច្បាំង​ជាមួយ​ព្រះលក្សណ៍ៗ​ទន់​ដៃ ព្រះរាម​ក៏​បាញ់​ស្លាប់​ទៅ
៦៨ ក្រុងជល័ម យក្ស​មិត្ត​របស់​រាពណ៍ នៅ​ក្រៅ​ចក្រវាឡ
៦៩ រុក្ខសៈ មន្ត្រី​របស់​រាពណ៍​ដែល​ឃាត់​មិន​ឲ្យ​រាពណ៍​សម្លាប់​នាង​សិតា​ដោយ​ខុស​ទំនៀម​ទម្លាប់​ក្នុង​ការ​សម្លាប់​អ្នកទោស
៧០ នាង​វិតាសី ប្អូនស្រី​ក្រុងរាពណ៍ យាម​ទ្វារ​ក្រុង​លង្កា ហារ​មាត់ បរបេមាត់​ខាងក្រោម​ដល់​បាតាល ខាងលើ​ជាប់​មេឃ
៧១ ក្រុង​ខុនទូសណ៍ មេទ័ព​របស់​ក្រុងខរ ព្រមទាំង​មេទ័ព​១៤​រូប និង​សេះ​៤​ក្បាល​ត្រូវ​ព្រះរាម​សម្លាប់​នៅ​សមរភូមិ
៧២ ត្រីមុខ ឬ​តីស្វីរ ជា​កូន​របស់​ក្រុងខរ ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​ព្រះរាម ព្រះលក្សណ៍
៧៣ រាមបរមសូរ បុត្រ​របស់​ព្រះបាទ​មាកាតិ​សម្លុត​ព្រះបាទ​ទសរថ​ដែល​ចោទ​ព្រះបិតា​របស់​ ព្រះរាម​ថា លួច​យក​ឈ្មោះ​មក​ដាក់​ឲ្យ​រាជបុត្រ​ព្រះអង្គ
៧៤ ក្អែក​កាកនាសូ យក្ស​កាឡា​ខ្លួន​មក​បំផ្លាញ​អាស្រម​ឥសី​ពិស្វាមិត្រ
៧៥ កម្ពណ៍ យក្ស “ស្បែកធំ” យក្ស​រាំង​ផ្លូវ​ព្រះរាម
៧៦ វ័នរាជ យក្ស “រូប​ស្បែក​ធំ”
៧៧ អថិកាយ យក្ស “រូប​ស្បែក​ធំ”
៧៨ មហាកាយ យក្ស “រូប​ស្បែក​ធំ”
៧៩ គម្បីលីសាន់ យក្ស “រូប​ស្បែក​ធំ”
៨០ អធិបឡាំ យក្ស “រូប​ស្បែក​ធំ”
៨១ និន្ទសូរ យក្ស “រូប​ស្បែក​ធំ”
៨២ និន្ទវេក យក្ស “រូប​ស្បែក​ធំ”
៨៣ វៃវេក យក្ស “រូប​ស្បែក​ធំ”
៨៤ សុកច្ចា យក្ស “ស្បែកធំ” ជាប់​ពន្ធនាគារ​របស់​ក្រុងរាពណ៍​ ហើយ​ត្រូវ​ក្រុងរាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សិតា ហើយ​ត្រូវ​ឥន្ទ្រជិត​កាត់​សិរសា​ដើម្បី​បញ្ឈឺ​ចិត្ត​ព្រះរាម
៨៥ ក្លាងមឿង ឬ​យក្ស​ភក្ខនេសៈ យក្ស​សេនា​របស់​រាពណ៍​ដែល​ខ្លាច សន្សំ​តែ​សុខ
៨៦ នាង​អាតុល័យ ប្អូនស្រី​របស់​រាពណ៍ កាឡា​ខ្លួន​ធ្វើ​ជា​នាង​សិតា បញ្ចុះបញ្ចូល​នាង​សិតា​ឲ្យ​គូរ​រូប​ក្រុងរាពណ៍
៨៧ ដំរី​ឰរាវ័ណ ជំនិះ​របស់​ឥន្ទ្រជិត​នៅ​ពេល​ធ្វើ​ចម្បាំង​លើក​ចុងក្រោយ
៨៨ ប្រហេត យក្ស​ហោរា​របស់​ក្រុងរាពណ៍
៨៩ ហាទរ កូន​របស់​រាពណ៍ ច្បាំង​ជាមួយ​នឹង​អង្គត
៩០ តិសិរ កូន​ទី​៤​របស់​ក្រុងរាពណ៍ (កូន​ក្រុងរាពណ៍​ត្រូវ​ស្លាប់​ទាំងអស់)
៩១ នរាគ័ត កូន​ទី​៥​របស់​ក្រុងរាពណ៍
៩២ មាហាក្បាល កូន​ទី​៦​របស់​ក្រុងរាពណ៍
៩៣ ទូរមុខ កូន​ទី​៧​របស់​ក្រុងរាពណ៍
៩៤ មុខក្ខ័ស កូន​ទី​៨​របស់​ក្រុងរាពណ៍
៩៥ កុម្ភក្រធា កូន​ទី​៩​របស់​ក្រុង​រាពណ៍
៩៦ មាលមាទ យក្ស​សេនា​របស់​រាពណ៍
៩៧ ស័តពាលី សេនា​របស់​ព្រះរាម ប្រយុទ្ធ​ជាមួយ​មាលមាទ
៩៨ ខុនជីព មេទ័ព​ស្វា មិន​ហ៊ាន​ទៅ​ស៊ើប​យក​ការណ៍​នៅ​លង្កា​ពី​ព្រោះ​ខ្លួន​ចាស់
៩៩ ខុននន្ទ មេទ័ព​ស្វា​មិន​ហ៊ាន​ទៅ​លង្កា​ដែរ​ពីព្រោះ​ខ្លាច​នាង​វិតាសី​ជា​ឆ្មាំ​នៅ​នគរ​លង្កា

កំណត់ កែប្រែ

  1. "Srimad Bhagavatam Canto 9 Chapter 10 Verse 2". Bhaktivedanta Vedabase A Treasure of Spiritual Knowledge.
  2. https://monita-morm.blogspot.com/2015/11/blog-post_89.html
  3. https://sopheak.wordpress.com/2015/10/20/mani-mekhala/
  4. https://www.dek-d.com/board/view/1665174/