ថ្មចាប់ផ្តើមកើតមានតាំងពី៤,៦លានឆ្នាំកន្លងទៅ នៅពេលសំបកផែនដីបានកើតឡើង។ ផែនដីជាភូគោលរាបស្មើមានអង្កត់ផ្ចិតប្រហែល១២,៧៤០គីឡូម៉ែត្រនិងមាន៥ស្រទាប់ខុសគ្នា។ ថ្មភក់គឺជាថ្មធម្មជាតិរួមផ្សំពីគ្រាប់(ក្វាត)ខ្សាច់រាងមូលនិងពហុកោណឬបំណែកថ្មធ្លាប់កើតមានពីមុន រាប់ពាន់ឆ្នាំកន្លងទៅភាគល្អិតមានដាច់ចេញដឹកជញ្ជូននិងចាក់បង្គរហើយចុងក្រោយជាប់គ្នា ដូចនេះខ្សាច់សសុះក្លាយជាថ្មធម្មជាតិ។ ថ្មភក់នៅប្រាសាទអង្គរវត្តមានពណ៏បៃតងប្រផេះនិងលក្ខណៈខាងក្រៅគឺរូបរាងតែមួយហើយអ្វីដែលធ្វើឱ្យថ្មមានពណ៌ខុសគ្នាអាស្រ័យលើខនិចឈ្មោះក្លរីតធ្វើឱ្យថ្មមានពណ៌បែតងចំណែកលីម៉ូនីតធ្វើឱ្យថ្មមានពណ៌លឿង[១]

  1. វិធីសាស្រ្តជុសជុលប្រាសាទអង្គរវត្ត