សេចក្តីផ្តើម កែប្រែ

វិស័យទេសចរណ៍ គឹជាការធ្វើដំណើរកំសាន្តរបស់អ្នកដែលមិនមែន ជាម្ចាស់ស្រុកមានរយះពេលខ្លី និងជាបណ្តោះអាសន្ន ដែលធ្វើដំណើទៅមានប្រទេសគោលដៅហើយត្រឡប់មកវិញ។ វិស័យទេសចរណ៍រួមមាន ការស្នាក់នៅ អាហារភេសជ្ជះ ភាពទាក់ទាញ ការដឹកជញ្ចូន ព័ត៌មាន និង សេវាកម្មផ្សេងៗទៀត។ សម្បទា និងសេវាកម្មទាំងនេះបំរើឲ្យផ្សេងៗ ដែលក្រៅពីទេសចរណ៍ ។ ភាពខុសគ្នារវាងភ្ញៀវទេសចរ និងទេសចរណ៍ គឺភ្ញៀវទេសចរជាអ្នកដែលធ្វើដំណើរទៅទស្សនា ឯទេសចរណ៍ គឺជាឧស្សាហកម្ម និងពាណិជ្ជកម្មទាំងមូល។សំដៅដល់បុគ្គលទាំងទ្បាយណា ដែលធ្វីដំណើរចាកចេញពីលំនៅអចិន្រ្តៃយ៍ឆ្ពោះទៅលើទៅកាន់កន្លែងណាមួយដោយស្នាក់នៅទីនោះលើសពីរយៈពេល២៤ម៉ោង ដោយគិតទៅលើរយៈពេលដែលភ្ញៀវស្នាក់នៅពីពេលដែលគេចូលមកក្នុងប្រទេស រហូតដល់ពេលដែលគេចាកចេញទៅវិញ (WTO)[១]។ បច្ចុប្បន្នមានប្រទេសជាច្រើននៅលើពិភពលោកបានចាប់ទុកវិស័យទេសចរណ៍ គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនឱកាសការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ ជំរុញកំណើនផលិតផលក្នុងស្រុក រក្សាលំនឹងពាណិជ្ជកម្ម និងជួយកាត់បន្ថយភាពក្រីក្រ ជាពិសេសវិស័យនេះក៏បាននាំមកនូវកិត្យានុភាពប្រទេសជាតិ ជួយថែរក្សាមរតកវប្បធម៌ ប្រពៃណីវប្បធម៌សង្គម និងបូរណៈភាពទឹកដី ព្រមទាំងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម[២]។ ក្នុងមួយឆ្នាំៗវិស័យទេសចរណ៍ បាននាំមកនូវចំណូលរូបិយបណ្ណអន្តរជាតិរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិច ចាប់ចូលក្នុងចរន្តសេដ្ឋកិច្ចរបស់ប្រទេសមានចំនួន រួមទាំងកម្ពុជាផងដែរ។ វឌ្ឍភាពសេដ្ឋកិច្ចនៃឧស្សាហកម្មទេសចរណ៍ពេលបច្ចប្បន្ន បានចូលរួមបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋស្មើ ១១% នៃការងារសរុប និងអាចដោះស្រាយវិបត្តិសេដ្ឋកិច្ចសង្គមបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងក្នុងឆ្នាំ២០០៨ ទោសជាពិភពលោកមានវិបត្តិយ៉ាងណាក៏ដោយ ក៏វិស័យត្រូវបានគេមើលឃើញថា នៅរក្សាប្រភពចំណូលរូបិយបណ្ណបរទេសមួយ ក្នុងចំណោមប្រភេទរូបិបណ្ណបរទេសធំៗ ទាំងប្រាំរបស់ប្រទេសកំពុងអភិវឌ្ឍន៍គឺប្រមាណជាង ៨៣% និងបានផ្តល់ឱកាសការងារប្រមាណ ២៣០លាននាក់ ឬស្មើនឹងចំនួន ១១%នៃកម្លាំងការងារសរុប[៣]

និយមន័យទេសចរណ៍ កែប្រែ

ទេសចរណ៍ សំដៅដល់សកម្មភាពទាំងឡាយណារបស់បុគ្គល ដែលធ្វើដំណើរ ចាក់ចេញពីទីលំនៅរបស់ខ្លួន ដោយចំណាយពេលលើសពី ១យប់ តែតិចជាង ១ឆ្នាំ ក្នុងគោលបំណងដើរលេងកំសាន្ត លំហែកាយ ធូរៈកិច្ច កម្មសិក្សាស្រាវជ្រាវ សាសនា កីឡា សុខភាព។ល[៤]។ ទេសចរអន្តរជាតិគឺសំដៅលើភ្ញៀវទេសចរណ៍ជាជនជាតិបរទេស។ ទេសចរជាតិ គឺសំដៅលើភ្ញៀវទេសចរណ៍ជាជនជាតិខ្មែរ។ ទេសចរជាតិមាន ២គឺ៖ ទេសចរជាតិដើរលេងក្នុងស្រុក និងទេសចរជាតិដើរលេងក្រៅស្រុក។ ផលិតផលទេសចរណ៍សំដៅលើធនធានដែលមានស្រាប់ ឬធនធានដែលកែច្នៃឡើង ដើម្បីបំពេញតម្រូវការរបស់ទេសចរ។ ប្រភេទទេសចរណ៍ យោងទៅតាមសកម្មភាពមានដូចជា៖

ទេសចរណ៍ជនជាតិ កែប្រែ

សំដៅលើការធ្វើដំណើរកម្សាន្តក្នុងគោលបំណងអង្កេតមើលវប្បធម៌សកម្មភាព និងជីវិតរស់នៅរបស់ជនជាតិបរទេស ឬភាគតិច (exotic people) ដូចជាការធ្វើដំណើរទៅប្រទេស panama ដើម្បីសិក្សារអំពីជនជាតិភាគតិច San Blas Indian ឬក៏នៅប្រទេសឥណ្ឌា ដើម្បី ស្វែងយល់អំពីជីវិតរស់នៅ របស់ជនជាតិភាគតិច Assam ដែលរស់នៅតំបន់ ដាច់ស្រយាល ។ សកម្មភាពរបស់អ្នកទេសចរនៅក្នុងប្រទេស Ethnic Tourism នេះជាទូទៅរួមមានការដើរអង្កេតមើលផ្ទះសម្បែងរបស់ជនជាតិភាគតិច ការទស្សនារបាំ និងពិធីផ្សេងៗ និងអាចចូលរួមក្នុងពិធីប្រារព្ធសាសនាផ្សេងៗ។

ទេសចរណ៍ប្រវត្តិសាស្រ្ត កែប្រែ

គឺជាការធ្វើដំណើរកម្សាន្តទៅទស្សនាប្រាង្គប្រសាទ និងសារៈមន្ទីផ្សេងៗ ដែលបង្ហាញនូវភាពរុងរឿងពីអតីតកាល ដូចជា ទីក្រុង Rome ប្រទេស Egypt និងប្រទេស Greece ដំណើរកម្សាន្តតាមប្រាសាទនានា សាសនាព្រមទាំងការសំដែងសិល្បៈ ដែលឆ្លុះបញ្ចាំងអំពីរបៀបរស់នៅដែលទាក់ទង និងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសម័យបុរាណ។

ទេសចរណ៍វប្បធម៌ កែប្រែ

គឺជាការធ្វើដំណើរម្សាន្ត ដើម្បីស្វែងយល់អំពីជីវិតរស់នៅ និងពណ៍សម្បុល របស់ប្រទេសគោលដៅ ដែលខុសពីជីវិតរស់នៅរបស់ខ្លួន និងដើម្បីដោះដូរចំណះដឹង និងគំនិតរបស់ខ្លួន។ ជាទូទៅសកម្មភាព ដែលទាក់ទង និងទេសចរណ៍វប្បធម៌នៅក្នុងប្រទេសគោល-ដៅរួមមាន ការញុំាម្ហូបអាហារ ក្នុងអាហារដ្ឋានអ្នកស្រុក ការទៅទស្សនាពិធីប្រារព្ធតាម ទំនៀមទំលាប់ផ្សេងៗ។ ការសំដែងរបាំប្រពៃណីព្រមទាំងការដាក់តាំងនូវរូបចម្លាក់ និងផលិតផលផ្សេងៗមានក្បាច់រចនាពីបុរាណ។

ទេសចរណ៍កែច្នៃ កែប្រែ

ទាក់ទង និងការចូលរួមលេងកីឡាផ្សេងៗ ដូចជាការងូតទឹកក្តៅ ដែលអាចព្យាបាលជំងឺ ការដេកហាលថ្ងៃ ព្រមទាំងការទាក់ទងផ្នែកសង្គមដទៃទៀត ក្នុងគោលបំណងលំហែកាយ តំបន់ទាំងនេះច្រើនតែធ្វើការផ្សព្វផ្សាយជា 4S tourism (sand,sea,sun,and sex)តាមរយះរូបភាពស្រស់ស្អាតដែលធ្វើអោយយើងមានចិត្តចង់ទៅលេងកន្លែងនោះដូចជាការ ជិះស្គី ឆ្នេរសមុទ្រដែលមានដើមដូងដុះអម និងកន្លែងវាយកូនហ្គោល ការផ្សព្វផ្សាយបែបនេះគឺ ផ្សព្វផ្សាយ ដើម្បីទាក់ទាញអ្នកទេសចរណ៍ដែលមានគោលបំណង ដើម្បីលំហែកាយ។

ទេសចរណ៍ពាណិជ្ចកម្ម កែប្រែ

សំដៅលើការធ្វើពាណិជ្ជកម្មចូលរួមក្នុងមហាសន្និបាតក្នុងអង្គប្រជុំ និងក្នុងសិក្ខាសាលាផ្សេងៗ ទេសចរណ៍ពាណិជ្ជកម្ម អាចបូកបញ្ចូលទេសចរណ៍មួយ ឬពីប្រភេទដែលនិយាយខាងលើ ។ ក្នុងប្រទេសទូទៅទាំងឡាយអាចមានប្រភេទទេសចរណ៍ច្រើនជាងមួយប្រភេទ។ ឧទាហរណ៍ រមណីយដ្ឋាននៅរដ្ឋ Hawai បានអភិវឌ្ឍទេសចរណ៍ប្រភេទកែច្នៃ ប្រភេទបរិស្ថាន និងប្រភេទវប្បធម៌ដោយអាស្រ័យទៅលើប្រភេទនៃសកម្មភាពដែលអ្នកទេសចរចង់បាន។ អ្នកទេសចរ ដែលទៅលំហែរកាយពេលវិស្សមកាលនៅក្នុងប្រទេសឥណ្ឌា ក្រៅពីលំហែរកាយទាក់ទងនឹងទេសចរណ៍ប្រភេទកែច្នៃនៅឆ្នេរសមុទ្រ នៅក្នុងប្រទេសនោះគាត់មានឱកាសដើរមើលជីវិត រស់នៅរបស់ជនជាតិភាគតិចឥណ្ឌាព្រមទាំងអាចធ្វើដំណើរតាមភូមិដើម្បីអង្កេតមើលសកម្មភាព និងជីវិតរស់នៅរបស់ប្រជាជន ដែលរស់នៅតាមជនបទនោះទៀតផង។

ទេសចរណ៍បរិស្ថាន កែប្រែ

មានលក្ខណៈស្រដៀងនឹង (Ethnic tourism) ដែលទាក់ទាញភ្ញៀវទេសចរអោយទៅលេងតំបន់ដាច់ស្រយ៉ាលមួយចំនួនប៉ុន្តែសង្កត់ធ្ងន់ទៅលើធនធាន ដែលទាក់ទាញអារម្មណ៍បែបធម្មជាតិដែលអ្នកទេសចរទាំងនោះរួមមានការថតរូប (Taking Photographs) ការដើរដោយថ្មើរជើង (Hiking) ការឡើងភ្នំ (climbing) ការជិះទូកលេង (Canoeing) និងការបោះជំរុំ (Camping)។

អេកូរទេសចរណ៍ កែប្រែ

អេកូរទេសចរណ៍ គឺជាការធ្វើដំណើរទៅកាន់តំបន់ធម្មជាតិដែលមិនធ្វើអោយមានការ រំខានឬក៏កខ្វក់ដល់តំបន់ធម្មជាតិនោះដោយមានគោលដៅជាក់លាក់ ក្នុងការសិក្សាស្ញើចស- សើរ និងកំសាន្តជាមួយនិងទេសភាព រុក្ខជាតិព្រៃភ្នំសត្វក៏ដូចជាវប្បធម៌អតីត និងបច្ចុប្បន្ន ដែលមាននៅក្នុងកន្លែងទាំងនោះ។

ទេសចរណ៍សហគមន៍ កែប្រែ

ទេសចរណ៍សហគមន៍ គឺជាប្រភេទទេសចរណ៍ ដែលផ្តល់ឪកាសដល់សហគមន៍មូលដ្ឋានមានសិទ្ធអំណាចគ្រប់គ្រង់ និងមានសិទ្ធចូលរួមអភិវឌ្ឍ និងគ្រប់គ្រង់ព្រមទាំងទទួលបានផលប្រយោជន៍សំខាន់ៗពីទេសចរណ៍។

ទេសចរណ៍សង្គម កែប្រែ

ទេសចរណ៍សង្គម ជាប្រភេទមួយនៃទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋាភិបាលសំរាប់បង្កលទ្ធភាពដល់ស្រទាប់មហាជន សិស្ស និស្សិត យុវវ័យ អ្នកចូលនិវត្តន៍ ជនពិការ និង ពលរដ្ន ប្រទេសនេះ ធ្វើដំណើរកំសាន្តលំហែជាទេសចរណ៍ ក្នុងទេសចរណ៍តិច(low season) កម្មវត្ថុសំខាន់នៃទេសចរណ៍សង្គម ក្នុងសេវាកម្ម ដែលបំរើឲ្យ ទេសចរណ៍សង្គម ដឹកជញ្ចូន ស្នាក់នៅ ចំណីអាហារ សម្រាកលំហែ មជ្ឈមណ្ឌលសម្រាប់ការផ្តល់ ការទស្សនា ប្រាង្គប្រសាទ សម្បត្តិវប្បធម៌ អរិយធម៌ ឧស្សាហកម្មទេសចរណ៍ និងធនធានផ្សេងៗនៃទេសចរណ៍ ដែលបំរើនូវសេចក្តីត្រូវការក្នុងប្រព័ន្ធទេសចរណ៍ប្រភេទនេះ។

ទេសចរណ៍ជំនួញ កែប្រែ

ជាប្រភេទទេសចរណ៍ ដែលភ្ញៀវក្រៅពីមានលំនៅផ្ទាល់ខ្លួនអាចមានលំនៅជាក់លាក់ ឬក៏ពុំប្រាកដសម្រាប់ស្នាក់នៅក្នុងប្រទេសដទៃដើម្បីធ្វើជំនួញ។ គ្រប់ភ្ញៀវឲ្យតែមកក្នុងការងារដែលទាក់ទងទៅនិងរបរជំនួញ យើងអាចចាត់ចូលទៅក្នុងប្រភេទទេសចរណ៍ជំនួញបានទាំងអស់ដូចជាអ្នកមកសិក្សាពីទីផ្សារចង់វិនិយោគជាដើម។

ទេសចរណ៍សមាជ កែប្រែ

ទេសចរណ៍ប្រភេទនេះទាមទារឲ្យមាននូវ ច្រើនសេវាច្រើនផ្នែកព្រមទាំង អ្នកដែលមានជំនាញ ហើយនិងអ្នកមានសមត្ថភាពដែល។ ជាទូទៅត្រូវការស្នាក់នៅយ៉ាងតិចពី៣ យប់ទៅ៤យប់។ មិនចំពោះតែអ្នកមកចូលរួមសមាជទេ តែគេអាចរាប់បញ្ចូលប្រភេទ ទេសចរណ៍ជំនួញផងដែរគឺចំពោះអ្នកដែលមកស្នាក់នៅក្នុងសណ្ឋាគារសម្រាប់មកចួររួមសមាជ សន្និសីទ សន្និបាត ឬប្រជុំក្នុងសណ្ឋាគារ ដើម្បីពិភាក្សាការងារជួញដូរ ឬពិព័រណ៍ជំនួញផ្សេងៗ។ ចំពោះភ្ញៀវយើងរាប់បញ្ចូលទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុកដែលធ្វើដំណើរពីទីក្រុងនានា។ ពួកគេត្រូវការសណ្ឋាគារសម្រាប់ស្នាក់នៅ និងម្ហូបអាហារសម្រាប់ ទទួលទានប៉ុណ្ណោះទេតែគេអាចត្រូវការសេវាកម្មផ្សេងៗពីក្រុមហ៊ុនទេសចរណ៍ផងដែរ ដូចជាការទស្សនាក្នុងក្រុង ការដើរកម្សាន្តចុងសប្តាហ៍ ការចូលរួមពិធីបង្ហាញម៉ូត ទស្សនាសិល្បះ មើលល្ខោន។-ល-។ នៅអឺរ៉ុប ទេសចរណ៍ប្រភេទនេះកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ចំណែកនៅឯទ្វីបអាស៊ីវិញមានប្រទេសមួយចំនួនដូចជា ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី ឥណ្តូនេស៊ី សិង្ហបុរី និងថៃ ដែលដំណើរការទេសចរណ៍ប្រភេទនេះដែរ។

ទេសចរណ៍សិក្សា កែប្រែ

ទេសចរណ៍ប្រភេទនេះ យើងពុំរាប់បញ្ចូលប្រភេទសិក្សារយះពេលយូរ ក្នុងមហាវិទ្យាល័យ ឬសកលវិទ្យាល័យឡើយ។ យើងចាត់ទុកទេសចរណ៍សិក្សា តែចំពោះទេសចរម្នាក់ ឬ មួយក្រុម ដែលមករៀនវគ្គបំពាក់បំប៉នជំនាញភាសា ឬមកធ្វើកម្មវិធីសិក្សារយះពេលខ្លី ពីមួយខែទៅបីខែប៉ុណ្ណោះ។

ទេសចរណ៍នយោបាយ កែប្រែ

ដោយសារបញ្ហានយោបាយ សេដ្ឋកិច្ច និងបេសកកម្ម ធ្វើឲ្យយើងចាប់អារម្មណ៍ទៅលើទេសចរណ៍មួយប្រភេទដែលស្ថិតនៅក្នុងប្រភេទជាផ្លូវការដែរ។ ទេសចរណ៍ប្រភេទនេះគេសង្កេតឃើញមានដូចជា អ្នកកាទូត គណៈប្រតិភូ អ្នកកាសែត អ្នកសារព័ត៌មាន។ល។ ប្រទេសមួយចំនួនបានដើរតួនាទី យ៉ាងសំខាន់ក្នុងការទទួលទេសចរណ៍ប្រភេទនេះ ដោយ សារគេមានទីក្រុងធំៗ និងទំនើបៗដូចជា Genf Brussel, New York។

ទេសចរណ៍កីឡា និងសិល្បៈ កែប្រែ

ទេសចរណ៍កីឡា និងសិល្បះជាទេសចរណ៍មួយប្រភេទដែលពុំសូវមានសកម្មភាពជារៀងរាល់ពេលទេ។ ទេសចរណ៍ប្រភេទនេះ មានសកម្មភាពលុះត្រាតែមានកម្មវិធីប្រកួតកីឡា ឬប្រលងសិល្បៈទើបមានទេសចរមក។ ដោយរាប់បញ្ចូលទាំងអ្នកមកចូលរួមប្រកួត ព្រមទាំងអ្នកចូលមកទស្សនាផងដែរ។

ទេសចរណ៍វិស្សមកាល កែប្រែ

ទេសចរណ៍វិស្សមកាល គឺជាប្រភេទទេសចរណ៍មួយដែលចូលរួម ដោយទេសចរនៅពេលសម្រាកពីការងារ ការសិក្សាដែលស្ថិតនៅក្នុងកំឡុងពេលវិស្សមកាល ឬពេលសម្រាក។ ចំពោះទេសចរណ៍សង្គម (Social Tourism) យើងមិនចាត់ចូលទៅក្នុងប្រភេទទេសចរណ៍វិស្សមកាលទេ។ គោលបំណងនៃទេសចរណ៍វិស្សមកាល ផ្តើមចេញពីចំណុចចង់ឃើញ ចង់ស្គាល់ ដែលជាកត្តាផ្លាស់ប្តូរទីកន្លែង បរិស្ថាន។

ចំណូលពីទេសចរណ៍ កែប្រែ

វិស័យទេសចរណ៍បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានដោយផ្ទាល់ និងដោយប្រយោល។ ទេសចរណ៍គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចតាមរយៈការចាក់បញ្ចូលភ្លាមៗនៃរូបិយបណ្ណបរទេស​(ចំណូលពីទេសចរណ៍)ទៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ដោយជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើនចំណែកនៃផលិតផលក្នុងស្រុកសរុប បង្កើត និងបង្កើនការងារ មុខរបបរ ចំណូលប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ[៥]

ឯកសារយោង កែប្រែ

  1. (បណ្ឌិតសួនរ៉ានី ទ្រីស្តីនិងទស្សនៈមូលដ្ឋាន២០០៦)
  2. សៀវភៅផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
  3. របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក។
  4. ច្បាប់ទេសចរណ៍ របស់ក្រសួងទេសចរណ៍។
  5. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០១២-២០២០ ទំព័រទី៤