ធនាគារពាណិជ្ជកម្ម

"លោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោកដូណាត់ត្រាំ"ឯកឧត្តម ទួនសុចប្រធាន ធនាគារពាណិជ្ជកម្ម""គឺជាប្រភេទអន្តរការីហិរញ្ញវត្ថុ និងជាប្រភេទធនាគារ។ វាជាធនាគារដែលផ្តល់នូវគណនីត្រួតពិនិត្យ គណនីសន្សំ និងគណនីទីផ្សាររូបិយវត្ថុ និងទទួលយកសន្សំរយៈពេលកំណត់។ នៅក្នុងប្រទេសខ្លះ ធនាគារពាណិជសំដៅលើធនាគារដែលទទួលបញ្ញើរ និងផ្តល់កម្ចីដល់តែសហគ្រាស ឬក្រុមហ៊ុនពាណិជ្ជកម្មប៉ុណ្ណោះ ដែលខុសប្លែកពីធនាគារលក់រាយ (Retail Banking) ដែលផ្ដល់សេវាហិរញ្ញវត្ថុដោយផ្ទាល់ដល់អតិថិជន។ ធនាគារជាច្រើនផ្តល់ទាំងសេវាពាណិជ្ជកម្ម និងសេវាលក់រាយ។

តួនាទីធនាគារពាណិជ្ជកម្ម កែប្រែ

ធនាគារពាណិជ្ជកម្មជាប់ទាក់ទងនឹងសកម្មភាពដូចខាងក្រោមៈ

  • ការបង់ថ្លៃផ្សេងៗតាមរយៈការផ្ទេរ EFTPOS ធនាគារអ៊ីនធើណិត និងមធ្យោបាយដទៃទៀត
  • ការបង្កើតរូបិយាណត្តិ (Bank draft) និងមូលប្បទានប័ត្រធនាគារ
  • ទទួលយកប្រាក់បញ្ញើរតាមពេលកំណត់
  • អនុញ្ញាតឲ្យខ្ចីប្រាក់
  • ចេញនូវឯកសារបង្ហាញពីឥណទាន
  • រក្សាឯកសារផ្សេងៗនៅក្នុងប្រអប់សំបុត្របញ្ញើរដោយសុវត្ថិភាព
  • គ្រប់គ្រងសាច់ប្រាក់ និងសេវារតនាគា (Treasury service) ជាដើម ។ល។

ប្រភេទកម្ចីដែលធនាគារពាណិជ្ជកម្មផ្តល់ កែប្រែ

កម្ចីសុវត្ថិភាព កែប្រែ

កម្ចីសុវត្ថិភាពគឺជាកម្ចីដែលអ្នកខ្ចីដាក់ទ្រព្យសកម្មអ្វីមួយ (ឧ. ឡាន) ជាការការបញ្ចាំសម្រាប់កម្ចី។

កម្ចីផ្ទះ កែប្រែ

កម្ចីផ្ទះគឺជាប្រភេទកម្ចីដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ជាកម្ចីសម្រាប់ទិញផ្ទះ។ ធនាគារពាណិជ្ជកម្មផ្តល់នូវប្លង់ជំនួសសម្រាប់ផ្ទះ ដើម្បីធានាសុវត្ថិភាព រហូតដល់ថ្លៃផ្ទះត្រូវបានបង់ទាំងស្រុង។ ប្រសិនបើអ្នកខ្ចីមិនសងវិញទេនោះ ធនាគារអាចមានសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការលក់ឡាយឡុងផ្ទះ ដើម្បីទទួលបានមកវិញនូវចំនួនប្រាក់កម្ចី។