នីល ហេនរីក ដេវីដ ប៊័រ

នីល ហេនរីក ដេវីដ ប៊័រ (ជាភាសាដាណឺម៉ាក Niels Henrik David Bohr) ( ០៧ តុលា ១៨៨៥ ដល់ ១៨ វិច្ឆិការ ១៩៩២) ជាអ្នករូបវិទូ ជនជាតិដាណឺម៉ាក មួយរូបដែលបានបង្កើតនូវវិភាកទានមូលដ្ឋានស្ថាបនាដើម្បីធ្វើស្វែងយល់ពីទម្រង់រូបរបស់អាតូម និង យន្តសាស្រ្តជាក់លាក់ ។សំរាប់ការបង្កើតនេះដែក្នងឆ្នាំ ១៩២២គាត់បានទទួលរង្វាន់ណូបែលពីសមត្ថផលនៃការរបស់គាត់។ ប៊័រ បានបង្ហាត់បង្រៀន និងធ្វើកាសហការជាមួយនឹងអ្នករូបវិទូដែលពូកែៗជាច្រើននាក់ នៅក្នុងស្ថាប័នរបស់គាត់ នាទីក្រុងកូផេនហាហ្គឹន

នីល ហេនរីក ដេវីដប៊័រ អ្នករូបវិទូដ៏ឆ្នើមម្នាក់ នាសតវត្សទី ២០

គាត់គឺជាផ្នែកមួយនៃក្រុមរបស់អ្នករូបវិទ្យាទាំងឡាយដែលបានចូលរូមធ្វើការ ទៅលើគំរោងការ ម៉ាង់ហាតង់ ( Manhattan Project)។ នៅឆ្នាំ ១៩១២ ប៊័រ បានរៀបការជាមួយ ម៉ាហ្គ្រឹត ណូឡាន់ (នៅភាសាដាណឺម៉ាក Margrethe Nørlund) ហើយកូនរបស់ពួកគេម្នាក់ឈ្មោះ អេច ប៊័រ បានធំដឹងក្តីឡើងក៏បានក្លាយជាអ្នករូបវិទូដ៏សំខាន់ម្នាក់ រហូតនៅឆ្នាំ ១៩៧៥ គាត់ក៏បាន ទទួលពានរង្វាន់ណូបែល ដូចឪពុកគេដែ។ ប៊័រ ក៏បានរៀបរាប់ពីឥទ្ធិពលរបស់អ្នកវិទ្យាសាស្ត្រដែលពូកែៗ នាសតវត្សទី ២០ ផងដែ។

ជីវប្រវត្ត កែប្រែ

ឆាកជីវិតដំបូង កែប្រែ

ប៊័រ មានកំនើតនៅ ឆ្នាំ ១៨៨៥ ក្នុងទីក្រុង Copenhagen ប្រទេស ដាណឺម៉ាក។ គាត់មានឪពុកឈ្មោះ Christian Bohr ជាសាស្រ្តាចារ្យជំនាញខាងរូបវិទ្យាម្នាក់ នៃសកលវិទ្យាល័យមួយ នៅកូផេនហាហ្គឹន និងម្តាយឈ្មោះ Ellen Adler Bohr។

បងប្រុសរបស់គាត់ឈ្មោះ Harald Bohr ជាអ្នក គណិតវិទូ និងជាកីឡាករបាល់ទាត់អូឡាំពិចម្នាក់ដលនៅក្នុងក្រុមជំរើសជាតិប្រទេសដាណឺម៉ាក។

ឆ្នាំ ១៩០៣ ប៊័រ បានចុះឈ្មោះចូលរៀនជានិស្សត្តម្នាក់នៅសកលវិទ្យាល័យ កូផេនហាហ្គឹន ការចាប់ផ្តើមគឺសិក្សាអំពី ទស្សនវិទ្យា និង គណិតវិទ្យា។

ក្នុងឆ្នាំ ១៩០៥ បានទទួលមេដាយ មាស ក្នុងការប្រគួតប្រជែង ដែលត្រូវបានឧបត្ដមដោយ​ Royal Danish Academy of Sciences and Letters គាត់បានដឹកនាំក្រុម ពិសោធន៏កម្មមួយដើម្បីត្រួតពិនិត្យ អចលនទ្រព្យ នៃកំលាំងធាតុអគ្គីសនី ដោយការប្រើប្រាស់បន្ទប់ពិសោធន៏របស់ឪពុកគាត់នៅក្នុងសកលវិទ្យាល័យ។ ប៊័រ

ចូលចិត្តការងារនេះតាំងពីនូវជាកុមារភាពម្លេះ។ការនេះធ្វើអោយ ប៊័រ ងាយស្រួលក្នុងការ ឈ្នះ ពានរង្វាន់ ជោគជ័យនេះហើយដែលធ្វើ អោយ ប៊័រ សំរាច់ចិត្តបោះបង់ ទស្សនវិទ្យា ហើយបានចាប់យក រូបវិទ្យាវិញ។ ជាសិស្សដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់គ្រិស្ថ សាសនាមួយរូប

នៅឆ្នាំ១៩១១គាត់បានទទួលមហាបរិញ្ញា។ ក្នុងនាមជាសិស្សបច្ចាបណ្ឌិតម្នាក់ ប៊័រ បានធ្វើការពិសោធន៏ទៅលើប្រដាប់វាស់កំលាំងអគ្គីសនី នៅ ឯមហាវិទ្យាល័យ ត្រែននីធី Trinity College, Cambridge. ប៊័រ បានទៅសិក្សាបន្ថែម នៅសកលវិទ្យាល័យមួយ នៃរដ្ឋ មែនឆីស្ទើ (Manchester) ក្នុងប្រទេសអង់គ្លេស។ ពេលដំបូង នៃទ្រីស្តី Rutherford ក្នុងឆ្នាំ ១៩១៣ ប៊័រ បានបោះពុម្ព នូវគំនិតរបស់គាត់ ទាក់ទងទៅនិង ទំរង់រូបផ្គុំរបស់អាតូម ការណែនាំអោយស្គាល់ពីទ្រិស្តី នៃការធ្វើដំនើរបស់អេឡិចត្រុង នៅក្នុងគន្លងរាងពងក្រពើ ដែលស្ថិតនៅជុំវិញស្នូលរបស់អាតូម។ ប៊័រ ក៏បានណែនាំពីបាតុភូតដែលអេឡិចត្រុងអាចធ្លាក់ពីទីខ្ពស់ ទៅទីទាបបាន ហើយនេះបានក្លាយជាទ្រិស្តី មូលដ្ឋានជាក់លាក់មួយ។ ប៊័រ និងប្រពន្ធ របស់គាត់ Margrethe Nørlund Bohr មានកូនប្រុសប្រាំមួយនាក់។ កូនច្បងរបស់ពួកគេបានស្លាប់ដោយសាឧបទវហេតុមួយដែលបណ្តាលមកពីការលេចទូក និងកូនរបស់ពួកគេផ្សេងទៀតបាស្លាប់ដោយសារជំងឺរលាកស្រោមខួរតាំងពីកុមារភាពហើយខ្លះទៀតមានជីវិតរស់នៅប្រកបដោយភាពជោគជ័យ ក្នុងនោះ ក៏មាន Aage Bohr ម្នាក់ផងដែ ដែលបានក្លាយជាអ្នករូបវិទូដ៏ពូកែម្នាក់ ដូចឪពុករបស់គេ ហើយបានទទួលពានរង្វាន់ ណូបែលទៅលើអែកទេស រូបវិទ្យារបស់ ក្នុងឆ្នាំ ១៩៩៥។

រូបវិទ្យា កែប្រែ

ឆ្នាំ១៩១៦នីលប៊័របានក្លាយជាសាស្រ្តាចារ្យម្នាក់នៅអែសកលវិទ្យាល័យមួយកន្លែក្នុងទីក្រុង កូផេនហាហ្គឹន (University of Copenhagen) និងជាទីប្រិក្សារបស់រដ្ឋាភិបាល ដាណឺម៉ាក ហើយក៏ជាម្ចាស់មូលនិធិ ខាលបឺក (Carlsberg Foundation) ផងដែ។ ឆ្នាំ 1921គាត់បានទទួលជោគជ័យក្នុងការស្វែងរក ស្ថាប័នខាងទ្រឹស្តីរូបវិទ្យា នៅក្នុងឆ្នាំនេះដែគាត់បានក្លាយជានាយកនៃស្ថាប័ននោះ។ ក្នុងឆ្នាំ១៩២២ ប៊័រត្រូវបានប្រទានរង្វាន់ ណូបែល ទៅលើអែកទេសរូបវិទ្យារបស់គេ។សំរាប់ការសើបអង្កេតទៅលើរចនាសម្ព័ន និងការភាយចេញរបស់អាតូមវិញ ស្ថាប័នរបស់ប៊័របានបំរើជាចំនុចប្រសព្វសំរាប់ទ្រឹស្តី រូបវិទ្យា ក្នុងសតវត្សទី ២០ និង៣០ ហើយភាគច្រើននៃអ្នកវិទ្យាសាស្ត្រខាងរូបវិទ្យាល្បីៗតែងតែមកទីនេះ។