ប្រវត្តិបណ្ណាល័យនៅកម្ពុជា កែប្រែ

បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យCite error: Invalid <ref> tag; refs with no name must have content កែប្រែ

កាលពីជំនាន់ដើមបុព្វបុរសខ្មែរយើង បានកត់ត្រាទុកនៅរឿងរាយជា ព្រឹត្តិការណ៍ផ្សេងៗ និងក្បួនច្បាប់ផ្សេងៗ នៅតាមសិលាចារឹក និងបានធ្វើជាឯកសារតម្កាល់ទុកក្នុងស្លឹករឹត និងនៅលើក្រាំង ។ ខ្មែរយើងបានប្រើវិធីនេះតៗគ្នារហូតដល់តសវត្សទី ២០ ទើបប្រើក្រដាស់រហូតដល់សព្វថ្ងៃនេះ។ ចាប់ពីពេលដែលប្រជាពលរដ្ឋបានទទួលជំនឿខាងពុទ្ធសាសនា ខ្មែរបានកសាងវត្តអារាម ហើយបានប្រមូល ក្បួនច្បាប់ គម្ពី ឯកសារស្លឹករឹត ក្រាំង ទៅកម្កាល់ទុកក្នុងវត្តអារាម។ ព្រោះថាវត្តអារាមជា មណ្ឌលវប្បធម៌ សាកលរៀន ជាកន្លែងអប់រំ បណ្ដុះបណ្ដាល និងជាជង្រុក នៃចំនេះដឹងទាំងឡាយពួង។ លុះមកដល់សម័យកាលក្រោយមកទៀត ក្នុងរជ្ជកាល ព្រះករុណាព្រះបាទស៊ីសុវត្ថិ ព្រះអង្គបានចេញព្រះរាជប្រកាសក្នុងឆ្នាំ១៩០៩ ដើម្បីបង្កើតសាលាបាលីពីរ មួយនៅភ្នំពេញ មួយទៀតនៅខេត្ត សៀមរាប ។ លុះមកដល់ឆ្នាំ១៩២១ ព្រះអង្គបានបង្កើតបណ្ណាល័យនៅភ្នំពេញដែលដាក់ឈ្មោះថា “ខេមរៈបណ្ណាល័យ” លុះមកដល់ឆ្នាំ១៩២៥ បណ្ណាល័យ ខេមរៈ ត្រូវបានប្តូរឈ្មោះថា “ព្រះរាជបណ្ណាល័យ” ។ បណ្ណាល័យនេះ រួមជាមួយសាលាបាលីភ្នំពេញបានប្រមែប្រមូលសាស្រ្តា ចម្លងទុក្ខតាមវត្តអារាមនានាមកទុកជាឯកសារតៗមក។ កន្លងមកដល់ឆ្នាំ១៩៣០ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស ព្រះអង្គជាបញ្ជាឲ្យស្ថាបនិកកសាង វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ហើយបញ្ជូលព្រះរាជបណ្ណាល័យ ក្នុងស្ថាប័ននេះដែរ។ នៅមុនឆ្នាំ ១៩៧៥ បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានសៀវភៅប្រមាណជាង ៤០.០០០ក្បាល។ ក្នុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានបឹទទ្វារ ហើយឯកសារទាំងអស់ត្រូវបានបំផ្លាញខ្ចេចខ្ចីអស់គ្មានសេសសល់អ្វីឡើយ។ មកដល់ដើមឆ្នាំ ១៩៩២ ក្រសួងធម្មការត្រូវបង្កើតឡើង ហើយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក៏បើកទ្វារម្ដងទៀត ស្ថិតក្រោមឳរបស់ក្រសួងធម្មការ ។ ក្នុងឆ្នាំ២០០២ បណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មានសៀវភៅចំនួន ១១.០៨០ក្បាល មានភាសាខ្មែរ ៦.៩៤០ក្បាល និងបរទេសចំនួន ៤.១៤០ក្បាល ហើយបណ្ណាល័យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មានសាខារបស់ខ្លួនរហូត ១៨ នៅតាមខេត្តក្រុង ដែលស្ថិតតាមវត្តនានា។

បណ្ណាល័យវិទ្យាជាតិកម្ពុជា កែប្រែ

បណ្ណាល័យជាតិកម្ពុជាត្រូវបានបង្កើតឡើង នឹងបើកទ្វារជូនសាធារណជននៅថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ ១៩២៤ ដោយរដ្ឋាភិបាលអាណានិគមបារាំង នៅឥណ្ឌូចិន នាពេលនេះបារាំងជាអ្នកគ្រប់គ្រងបណ្ណាល័យនេះរួមជាមួយបណ្ណាសារដ្ឋានជាតិរហូតដល់ឆ្នាំ១៩៥៣ដែលមានសៀវភៅតែចំនួន ៣០.០០ក្បាលប៉ុណ្ណោះ។ នៅឆ្នាំ ១៩៥៣ បារាំង បានផ្ទេរបណ្ណាល័យនេះមកឲ្យកូនខ្មែរកាន់កាប់ជាទ្រព្យសម្បត្តិយើងវិញ ចាប់ពីពេលនោះមកបណ្ណាល័យនេះត្រូវបានប្ដូរឈ្មោះមកជា “បណ្ណាល័យជាតិ” វិញ។ ក្នុងឆ្នាំ ១៩៧៥ ដល់១៩៧៩ បណ្ណាល័យនេះត្រូវបានបឹទទ្វារផងដែរ ហើយឯកសារត្រូវបានបំផ្លាញអស់គ្មានសល់អ្វីទេ។ ក្រោយមកនៅខែ មករា ឆ្នាំ១៩៨០ បណ្ណាល័យជាតិ បានបើកទ្វារជាថ្មី ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ។ បច្ចុប្បន្ន បណ្ណាល័យជាតិ មានសៀវភៅប្រមាណសរុប ៥០.០០០ក្បាល ជាភាសាខ្មែរ អង់គ្លេស និងបារាំង មានទស្សនាវដ្ដីចំនួន ២៧១ ចំណងជើង សស្រ្តាស្លឹករឹតចំនួន ៧១០ ចំណងជើង។ ៣. ការកកើតបណ្ណាល័យក្រោយសម័យអនាគមបារាំង ក្រោយពីប្រទេសកម្ពុជាបានឯករាជ្យ វិស័យសិក្សាធិការត្រូវបានរដ្ឋគិតគូរ ចាប់គ្រឹះស្ថានសិក្សាពីថ្នាក់បឋមរហូតសាកលវិទ្យាល័យ។ ក្រោយពីឆ្នាំ ១៩៧៩ បណ្ណាល័យទាំងអស់ត្រូវបើកទ្វារសារជាថ្មីដោយ សម្ផារតិចតួច និងការស្ដារឡើងវិញនូវធនធានសម្ភារ និងបណ្ណារក្ស។



និយមន័យបណ្ណាល័យ កែប្រែ

បណ្ណាល័យគឺជាឃ្លាំងតម្កាល់ នូវរាល់ឯកសារ និងជាកន្លែងផ្តល់នូវចំនេះដឹងដែល សិស្ស និស្សិត កវីវិទូ បញ្ញវ័ន និងអ្នកវិទ្យាសាស្រ្ត ខិតខំស្រាវជ្រាវ ចងក្រង គូរ ថត ទុកជាស្នាដៃឬកេរ្តិ៍ សម្រាប់មនុស្សគ្រប់រូបស្រាវជ្រាវ ឬមុននឹងពួកគេបានក្លាយជាអ្នកឆ្នើមៗក្នុងការសម្រេចអ្វីមួយ។ យើងអាចនិយាយយ៉ាងងាយថា បណ្ណាល័យគឺជាឃ្លាំងប្រមូលផ្ដុំសៀវភៅ ទស្សនាវដ្ដី ឯកសារ ទិន្ន័យកុំព្យូទ័រ ការរៀន ការអាន ការបញ្ចាំង តាមរយម៉ាស៊ីនផ្សេងៗ ដែលអ្នកជំនាន់មុនបានចងក្រងទុក។

ប្រភេទបណ្ណាល័យ កែប្រែ

បណ្ណាល័យ មានច្រើនប្រភេទ ទៅតាមការកំនត់តាមប្រទេសនីមួយៗ តាមតំបន់នីមួយៗ ក្នុងនេះខ្ញុំបានប្រមូលឯកសារទាំងនេះមក មានដូចខាងក្រោម៖

បណ្ណាល័យជាតិ កែប្រែ

ជាបណ្ណាល័យជាតិ ទូទៅមានតាមបណ្ដាប្រទេសនីមួយៗ ដែលមានភារកិច្ចសំខាន់ប្រមូល សម្រាប់តម្កាល់ និងថែរក្សាទុកជាបេតិកភណ្ឌជាតិ នូវការផលិត និងចេញផ្សាយគ្រប់ប្រភេទរបស់ប្រភេទនេះសម្រាប់ជា គន្ថនិទ្ទេសជាតិ តាមរយៈច្បាប់តម្កាល់ទុកតាមច្បាប់។

នៅកម្ពុជាក៏មានបណ្ណាល័យជាតិដែរ គឺមានឈ្មោះថា “បណ្ណាល័យជាតិ” ដែលស្ថិតនៅក្រោមឪវាទរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ បណ្ណាល័យជាតិ មានតួនាទីដូចខាងក្រោម៖

  • ប្រមូលផ្ដុំថែរក្សា និងផ្ដល់ការប្រើប្រាស់ឯកសារជាមរតករបស់ជាតិ
  • ផ្ដល់ព័ត៌មាន និងឯកសារដើម្បីជំនួយដល់ការអប់រំ ដល់រដ្ឋាភិបាល និងការស្រាវជ្រាវក្នុងប្រទេសខ្លួន
  • ផ្សព្វផ្សាយសេវាកម្មរបស់បណ្ណាល័យសាធារណៈ និងជួយឧបត្ថមការងារបណ្ណាល័យផ្សេងៗទៀត
  • សម្របសម្រួលការងារ ចែករំលែកធនធានឯកសារ និងការខ្ចីរវាងបណ្ណាល័យ និងបណ្ណាល័យ

បច្ចុប្បន្ន បណ្ណាល័យជាតិ មានសៀវភៅភាសាខ្មែរ អង់គ្លេស បារាំង ប្រមាណ ៥០.០០០ក្បាល ដែលត្រូវបានគេបែងចែកដូចខាងក្រោម ៖

  • ផ្នែកឯកសារអំពីកម្ពុជា៖ឯកសារអំពីកម្ពុជា គឺការប្រមែប្រមូលរាល់ឯកសារដែលសរសេរទាក់ទងនិងកម្ពុជា ឬបានបោះពុម្ភផ្សាយនៅកម្ពុជា ដើម្បីធ្វើជាគន្ថនិទ្ទេសជាតិ ។ ឯកសារទាំងនោះរួមមាន សាស្រ្តាស្លឹករឹត សៀវភៅ របាយការណ៍ ទស្សនាវដ្ដី និងឯកសារផ្នែកសោតទស្សន៍ច្រើនទៀត
  • ផ្នែកឯកសារបេតិកភ័ណ្ឌជាតិ ៖ ផ្នែកនេះមានឯកសារប្រមាណ ២៣.០០០ក្បាល ជាភាសាបារាំង អង់គ្លេស ដែលសល់ពីសម័យបារាំង។ ឯកសារនេះ មានឯកសារច្បាប់ ឯកសាររដ្ឋបាល នៃប្រទេសកម្ពុជា និងឥណ្ឌូចិន ព្រមទាំងសៀវភៅវប្បធម៌ សិល្បៈ ការធ្វើដំណើរ និងប្រវត្តិសាស្រ្តកម្ពុជា។
  • ផ្នែកឯកសារយោង ៖ មានសព្ធវចនាធិប្បាយ វនានុក្រម សៀវភៅអាស័យដ្នាន ផែនទី ។
  • ឯកសារទូទៅ ៖ ជាឯកសារសម្រាប់អាន ស្រាវជ្រាវ និងអាចខ្ចីយកទៅថតចម្លងបាន ហើយជាប្រភេទឯកសារទូទៅដែលមានលក់នៅទីផ្សារ។
  • ផ្នែកសៀវភៅខ្ចី ៖ ជាផ្នែកសម្រាប់ខ្ចី ឲ្យអ្នកស្រាវជ្រាវ និស្សិត សម្រាប់ខ្ចី។ ផ្នែកនេះអ្នកខ្ចីត្រូវធ្វើកិច្ចសន្សា ណាមួយដើម្បីស្នើខ្ចី ។

អំពីរចនាសម្ព័ន្ធនៃបណ្ណាល័យជាតិ ការងារទាំងមូលរបស់បណ្ណាល័យជាតិ ត្រូវបានបែងចែកជាផ្នែកៗសម្រាប់គ្រប់គ្រងទទួលខុសត្រូវតាមមុខងាររៀងៗខ្លួន មានការអនុវត្ដន៍ដូចខាងក្រោម ៖

  • ផ្នែកកាតាឡុង
  • ផ្នែកតម្កាល់ទុក
  • ផ្នែកសៀវភៅអភិរក្ស
  • ផ្នែកសាលអាន
  • ផ្នែកខ្ចី
  • ផ្នែករដ្ឋបាល

នៅខែមិថុនា ឆ្នាំ ២០០៥ បណ្ណាល័យជាតិ ត្រូវបានទទួលបន្ទុកជាទីភ្នាក់ងារលេខសៀវភៅខ្នាតអន្តរជាតិ (ISBN: International Standard Books Number) ដែលបានតែងតាំងឡើងហើយទទួលខុសត្រូវចំពោះការចែគចាយ និងគ្រប់គ្រងប្រព័ន្ធលេខ ISBN នៅកម្ពុជា។

បណ្ណាល័យកុមារ ឬបណ្ណាល័យសាលារៀន កែប្រែ

នៅកម្ពុជាយើង បណ្ណាល័យសាលារៀន គឺមានតែនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យប៉ុណ្ណោះ ប៉ុន្ដែនៅតាមទីជនបទវិញ គឺមិនមានបណ្ណាល័យនេះទេ ។ បណ្ណាល័យប្រភេទនេះក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកម្ពស់ចំណេះដឹងរបស់សិស្សតាមរយៈ ការផ្ដល់នូវឯកសារគ្រប់យ៉ាង។ បណ្ណាល័យសាលារៀននៅកម្ពុជា កំពុងរៀបចំឯកសារសៀវភៅ សម្ភារផ្សេងៗទេដាក់តាមសាលារបស់ខ្លួនក្រោមការឧបត្ថម្ភពីក្រសួងផ្ទល់ និងតាមអង្គការជាតិ អន្តរជាតិ។

បណ្ណាល័យសាកលវិទ្យាល័យ កែប្រែ

បណ្ណាល័យសាកលវិទ្យាល័យ នៅមានស្រាប់នៅក្នុងសាកលវិទ្យាល័យ ដែលមាននាទីសម្រាប់ឲ្យ និស្សិត សាស្រ្តាចារ្យ បុគ្គលិក នូវឯកសារ កាសិក្សា ស្រាវជ្រាវ អនុវត្តន៍ និងសកម្មភាពផ្សេងៗ។ បណ្ណាល័យសាកលវិទ្យាល័យមានច្រើនណាស់ស្ទើរតែគ្រប់សាកលវិទ្យាល័យទាំងអស់នៅកម្ពុជា ដូចជាបណ្ណាល័យ ហ៊ុន សែន របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ណាល័យផ្សេងៗទៀត។ ប៉ុន្ដែខ្ញុំសូមបង្ហាញពីបណ្ណាល័យ សាកលវិទ្យាល័យជាយដែនមួយ គឺបណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃសាកលវិទ្យាល័យ មានជ័យ។ បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងបរិវេណសាកលវិទ្យាល័យមានជ័យបានបើកឲ្យប្រើប្រាស់ដំណាលនឹងការបើកបវេសនកាលរបស់សាកលវិទ្យាល័យមានជ័យដែរគឺនៅខែមីនា ឆ្នាំ ២០០៨។ បណ្ណាល័យនេះជាបណ្ណាល័យធំជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ ដែលមាននាទីសម្រាប់និស្សិត សាស្រ្តាចារ្យ និងបណ្ដា និស្សិត សាស្រ្តាចារ្យ សាកលវិទ្យាល័យនានាជុំវិញខេត្តបន្ទាយមានជ័យ ក្នុងការសិក្សាស្រាវជ្រាវ។ បណ្ណាល័យមានឯកសារទាំងអស់គិតត្រឹមដើមឆ្នាំ២០១១ មានឯកសារប្រមាណ១០.០០០ក្បាល ទស្សនាវដ្ដី ១៣៧ច្បាប់ កាសែតអាន ១១១៤ច្បាប់ កាសែតម៉ាញ៉េ ៥៧៩សន្លឹក CD/VCD/DVD ជាង ៥០០បន្ទះ។ ក្នុងនេះឯកសារជា ភាសាខ្មែរ ១៥% អង់គ្លេស ៨០% និងភាសាផ្សេងៗ ៥% (កូរ៉េ ជប៉ុន ថៃ បារាំង វេតណាម និងបាលី ) ហើយឯកសាទាំងនោះចែកជាបីប្រភេទគឺ ខ្ចី(BR) អាន(RD) តម្ដាល់(LD)។

បណ្ណាល័យឯកទេស កែប្រែ

នៅប្រទេសកម្ពុជា បណ្ណាល័យឯកទេស មានពាសពេញព្រះរាជាណាចក្រកម្ពុជា ដែលស្ដិតការគ្រប់គ្រងរបស់រដ្ឋាភិបាល អង្គការជាតិ អន្ដរជាតិ ។ បណ្ណាល័យឯកទេស ជាបណ្ណាល័យពិសេសដែលបម្រើអ្នកស្រាវជ្រាវលើទិសដៅអ្វីមួយ វិស័យអ្វីមួយ ប្រធានបទអ្វីមួយ ដែលទាក់ទងនិងឯកទេស។ បណ្ណាល័យទាំងនេះរួមមានដូចខាងក្រោម ៖ ១.បណ្ណាល័យព្រឹទ្ធសភា៖ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។បណ្ណាល័យព្រឹទ្ធសភា មានឯកសារទាក់ទង ច្បាប់ នយោយបាយ ឯកសារពាក់ព័ន្ធ និងរដ្ឋាភិបាល... ជាភាសាខ្មែរ អង់គ្លេស បារាំង។ បណ្ណាល័យព្រឹទ្ធសភាបាន បើកទ្វារសម្រាប់មន្រ្តីរាជការ នៃស្ថាប័នព្រឹទ្ធសភា មន្រ្តីនានា ព្រមទាំង សិស្ស និស្សិត សាស្រ្តចារ្យ ។ ក្នុងនេះមានបណ្ណាល័យមួយទៀតគឺ បណ្ណាល័យរដ្ឋសភា គឺស្រដៀង និងបណ្ណាល័យព្រឹទ្ធសភាដែរ។

បណ្ណាល័យសាធារណៈ កែប្រែ

បណ្ណាល័យសាធារណៈ យើងអាចនិយាយបានជាបណ្ណាល័យធំ ដែលទទួលអ្នកស្រាជ្រាវគ្រប់វ័យ និងបម្រើសម្រាប់អ្នកស្រាវជ្រាវសាធារណជនគ្រប់ទិសទីក្នុងប្រទេស។ បណ្ណាល័យសារធារណៈគឺ អាចបម្រើអ្នកស្រាវជ្រាវទូលំទូលាយជាបណ្ណាល័យជាតិ ។ នៅកម្ពុជាមិនមានបណ្ដាញបណ្ណាល័យសាធារណៈទេ ប៉ុន្ដែនៅកម្ពុជាមានបណ្ណាល័យសាធារៈណ មួយគឺ បណ្ណាល័យមជ្ឈមណ្ឌលវប្បធម៌បារាំង ។ ធនធានឯកសាររបស់បណ្ណាល័យមជ្ឈមណ្ឌលវប្បធម៌បារាំង

  • សៀវភៅ ៖ ២២.០០០ក្បាល
  • ទស្សនាវដ្ដី ៖ ៥០ ចំណងជើង
  • ការសែតវីដេអូ៖ ៣.៧៤០ដុំ
  • ថាសចម្រៀង ៖ ៦៧៥ថាស
  • DVD ៖ ១៧៥ថាស
  • CD-ROM ៖ ១៥០ថាស

ជាទូទៅ នៅតាមប្រទេសនីមួយលើសកលលោក បណ្ណាល័យសាធារណៈ គឺជារចនាសម្ព័ន្ធមួយ ដែលត្រូវបានគេបង្កើតឡើង បើកឆ្ពោះទៅរកចំនេះដឹង ព័ត៌មាន ព្រមទាំងការកំសាន្ត លំហែ តាមរយធនធានឯកសារ និងសេវាកម្មផ្សេងៗរបស់ខ្លួន ដែលត្រូវផ្ដល់ដល់ឲ្យអ្នកស្រាវជ្រាវ មិនប្រកាន់ពណ៌សំបុរ ជាតិសាសន៍ អាយុ ភេទ សាសនា ភាសា កាយសម្បទា ថានៈ ឬសង្គមឡើយ។ ភារកិច្ចបណ្ណាល័យសាធារណៈ ដែលអង្គការយូនីស្គូធ្វើសេចក្ដីប្រកាសមានដូចខាងក្រោម ៖

១. បង្កើត និងពង្រីងទម្លាប់ការអានរបស់កុមារ ២. បង្កើតភាពងាយស្រួលដល់ការរៀនសូត្ររបស់បុគ្គលម្នាក់ៗ ៣. ជួយជ្រោមជ្រែងដល់វិស័យអប់រំក្នុងប្រព័ន្ធ នៅក្រុមកម្រិតសិក្សា ៤. បង្ករភាពងាយស្រួលដល់ការអប់រំបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ ៥. លើកទឹកចិត្ត និងជម្រុញដល់គំនិតឆ្នៃប្រឌិតរបស់កុមារ និងយុវជន ៦. រួមចំណែកលើកតម្លៃបេតិតិកភណ្ឌវប្បធម៌ សិល្បៈ ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្រ្ត ៧. ផ្តល់លទ្ធភាពក្នុងការបញ្ចេញគំនិតពីវប្បធម៌ទាក់ទងនិងទម្រង់សិល្បៈគ្រប់រូបភាព ៨. លើកទឹកចិត្តដល់ការផ្លាស់់ប្ដូរ យោបលពីវប្បធម៌ពីតំបន់មួយទៅតំបន់មួយ ៩. ជ្រោមជ្រែកប្រពៃណីដែលធ្វើឡើងដោយមាត់ ១០. ឲ្យប្រជាជនបានដឹងពីព័ត៌មានគ្រប់បែបយ៉ាងក្នុងសហគមន៍ ១១. សេវាផ្ដល់ព័ត៌មានដល់សហគមន៍ និងក្រុមមនុស្សក្នុងមូលដ្ឋាន ១២. បង្ករភាពងាយស្រួលបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យា និងព័ត៌មាន ១៣. គាំទ្រ និងជ្រោមជ្រែងតាមគ្រប់មធ្យោបាយ ផ្នែកអក្សរកម្ម ដែលធ្វើឡើងក្នុងសហគមន៍

បណ្ណាល័យឯកជន កែប្រែ

ជាបណ្ណាល័យដែលគ្រប់គ្រងដោយជនណាម្នាក់ ឬអង្គភាពណាមួយដើម្បីបម្រើប្រយោជន៍ណាមួយ ដើម្បីក្រុមគោលដៅណាមួយដែរគេកំនត់ ។ ជាទូទៅបណ្ណាល័យនេះមិនសូវមានទេ ភាគច្រើនទាល់តែ អ្នកមានធនធានធូរធារ ទើបអាចធ្វើបណ្ណាល័យផ្ទាល់ខ្លួនបាន។ ប៉ុន្ដែគេសង្គេតឃើញមានបណ្ណាល័យតូចៗរបស់បណ្ដាអង្គការនានាៗ មានគម្រោងសកម្មភាពនេះ។ ឧ៖ បណ្ណល័យសម្រាប់គ្រួសារ បណ្ណាល័យអង្គការ បណ្ណាល័យឯកជនរបស់ក្រុមហ៊ុនណាមួយ។

បណ្ណាល័យចល័ត កែប្រែ

ជាបណ្ណាល័យដែលអាចផ្លាស់ទីបានពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីសម្រើអ្នកស្រាវជ្រាវ។ បណ្ណាល័យចល័តមានមធ្យបាយដូចជា រថយន្ត ម៉ូតូ ស៊ីក្លូ កង់ ការណូត រទេះ...។ល។ បណ្ណាល័យប្រភេទនេះមានរូបភាពខុសៗទៅតាមប្រភេទភូមិសាស្រ្តទីតាំង តំបន់គោលដៅ របស់អ្នកអាន។ បណ្ណាល័យចល័ត មានសកម្មភាពផ្សែងៗដូចជា៖ ការអានដោយសេរី ការនិទានរឿង គូររូប ផាត់រូប ល្បែងសិក្សា បត់រូប ផ្គុំរូប ល្ខោនតុក្កតា និងការខ្ចីសៀវភៅទៅអាន ការបើភាពយ័ន្ត មើលវីឌីអូរឯកសារជាដើម ។ល។ យើងឃើញសម្មភាពរបស់បណ្ណាល័យចល័តនៅកម្ពជាដូចជា៖ បណ្ណាល័យចល័តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បណ្ណាល័យចល័តក្រសួងអប់រំយុវជន និងកីឡា បណ្ណាល័យចល័តរបស់អង្កការស៊ីប៉ា។

បណ្ណាល័យអេឡិចត្រូនិច កែប្រែ

ជាបណ្ណាល័យ ជាការប្រមូលផ្ដុំឯកសារលក្ខណ Soft-Copy ជា Database ដែលគេអាចមើលបាននិងទាញយកបានពីចម្ងាយ(Download)តាមរយៈអ៊ីនធឺណិត។ ដែលគេបង្ហោះក្នុងម៉ាស៊ីនមេ (Server) ជាបណ្ណាល័យធំអាចផ្ទុកឯកសាររាប់រយលានឯកសាមានទំហំរាប់សិបTerabyte ក្នុងនេះរួមមានឯកសារ រូបភាព សៀវភៅ (E-books)សម្លេង...។ល។ អត្ថប្រយោជន៍របស់បណ្ណាល័យអេឡិចត្រូនិក

  • ការពារនិងថែរក្សាបានយូរអង្វែង នូវឯកសារមានតំលៃកម្ររកបាន និងឯកសារដែលឆាប់ខូចខាត ព្រោះជាឯកសារពុំមានរូបរាង (Soft-Copy) ដែលមិនអាចរងការខូចខាត ឬប៉ះពាល់ទេ។
  • បង្កភាពងាយស្រួលនិងផ្តល់ឲ្យអ្នកអាននូវលទ្ធភាពកាន់តែទូលំទូលាយមិនឈប់ឈរ មានឯកសារគ្រប់ប្រភេទដើម្បីអានដោយប្រើប្រាស់អ៊ីនធឺណិត និងស៊ីឌីរ៉ូម គ្រប់ពេលវេលា មិនចាំបាច់រងចាំការអនុញ្ញាតិ និងការរងចាំ ឬការបំពេញបែបច្រើនឡើយ។
  • បណ្ណាល័យអេឡិចត្រូនិកធ្វើះឲ្យចំណេញកន្លែង ដោយឯកសារទាំងឡាយត្រូវបានផ្ទុកនៅក្នុង ប្រព័ន្ធអ៊ីនធឺណិតដែលគេរៀបចំក្នុងម៉ាស៊ីនមេ (Server) ឬស្ថិតក្នុងស៊ីឌី ឬស៊ីឌីរ៉ូម ដែលចំណាយតែបន្ទាប់មួយអាចផ្ទុកឯកសារបានរាប់រយលានចំណងជើង។
  • បង្កលក្ខណងាយស្រួល ឆាប់រហ័សក្នុងការស្រាវជ្រាវរកឯកសារ (Search) ព្រោះគេគ្រាន់តែបញ្ចូលពាក្យគន្លឹះ (Keyword) ប៉ុន្មានម៉ាត់ប៉ុណ្ណោះគេនិងឃើញព័ត៌មានចេញមកភ្លាមៗយ៉ាងឆាប់រហ័ស។ម្យ៉ាងទៀតផ្តល់ពីរបៀបស្រាវជ្រាវរកព័ត៌មានបានច្រើនបែបខុសៗគ្នា ដែលអាចឲ្យអ្នកអានរកឯកសារបានតាមតម្រូវការរបស់ខ្លួនហើយអាចបោះពុម្ភឯកសារទាំងនោះបានចេញពីម៉ាស៊ីនបោះពុម្ភ ឬក៏ចម្លងឯកសារនោះចូលទៅក្នុងស៊ីឌីបានទៀតផង និងទាញយក (Download) ប្រើប្រាស់បានយ៉ាងស្រួល។

សូមជម្រាបថាសព្វថ្ងៃនេះ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងលឿនទៅរកបណ្ណាល័យ អេឡិចត្រូនិកនេះឯង ដើម្បីប្រើប្រាស់ធនធានអេឡិចត្រូនិកនេះបាន លុះត្រាតែអ្នកអាន ឬអ្នកស្រាវជ្រាវចេះកុំព្យូទ័រនិងអ៊ីនធឺណិតជាមុន។

ប្រភេទឯកសារបណ្ណាល័យ កែប្រែ

នៅក្នុងបណ្ណាល័យមិនមែនមានតែសៀវភៅមួយមុខគត់ទេ គឺមានឯកសារច្រើនណាស់។ អ្នកសិក្សាសា្រវជ្រាវមួយចំនួនបានគិតថាបណ្ណាល័យ គឺគ្រាន់ជាឃ្លាំងសៀវភៅទេ តែតាមពិតទៅឯកសារមានច្រើនក្នុងបណ្ណាល័យ មានដូចជា៖

  • ១- ឯកសារបោះពុម្ភ (សៀវភៅ ទស្សនាវដ្ដី...)
  • ២- ឯកសារសម្រាប់ស្ដាប់ ( កាសែត CD Audio...)
  • ៣- ឯកសារសោតទស្សន៍ ( Video Cassette, CD-ROM, DVD, Film...)
  • ៤- ឯកសារពិន្ទុរេខីយ ( Graphic Document...)
  • ៥-ឯកសារអេឡិចត្រូនិច (E-Books...)

ឯកសារបោះពុម្ភ (Print) កែប្រែ

ឯកសារបោះពុម្ភជាប្រភេទ ដែលបានបោះពុម្ភចេញមកក្រៅ ដូចជាប្រភេទ សៀវភៅ ទស្សនាវដ្ដី ក្រាំ ស្លឹករឹត ។


សៀវភៅ

សៀវភៅត្រូវបានគេកំនត់និយមន័យខុសៗគ្នា ដូចជាសៀវភៅគឺជាប្រមូលផ្ដុំក្រដាស់ជាច្រើន ដែលការសរសេដោយដៃ ឬបោះពុម្ភដោយកាបិត ឬដេរភ្ជាប់គ្នា និងខ្លះទៀតថាសៀវភៅជាការប្រមូលផ្ដុំនូវទំព័រ យ៉ាងតិច ៤៩ទំព័រឡើងទៅដោយមិនគិតពីក្រប ហើយមិនចេញផ្សាយជាបន្តបន្ទាប់។

សៀវភៅត្រូវបានគេចែកជាប្រភេទធំដូចជា៖

  • សៀវភៅសម្រាប់អាន ជាភាគ ជាផ្នែក
  • ប្រលោមលោក
  • សៀវភៅរឿង រូបភាព
  • កំណាព្យ
  • ល្ខោន
  • សៀវភៅប្រវត្ដិសាស្រ្ត
  • សៀវភៅយោង ឬឯកសារពិគ្រោះ
  • វចនានុក្រម
  • សព្វវចនាធិប្បាយ
  • សៀវភៅអាស័យដ្ឋាន (ទំព័រលឿង-Yellow Page)
  • សៀវភៅផែនទី
  • គន្ថនិទេស
  • មគ្គុទេសក៍ទេសចរណ៍ វិជ្ជាមេផ្ទះ...


ទស្សនាវដ្ដី

ទស្សនាវដ្ដី គឺជាការបោះពុម្ភផ្សាយសមូហភាព មានអ្នកនិពន្ធច្រើន ចំណងជើងតែមួយ ហើយចេញផ្សាយទៅតាមការតំណាក់កាលបន្តបន្ទាប់ (១អាទិត្យម្ដង ២អាទិត្យម្ដង ១ខែម្ដង ២ខែម្ដង ៣ខែម្ដង ៦ខែម្ដង ១ឆ្នាំម្ដង...) ទស្សវដ្ដីមានមុខងារ៖ ផ្ដល់ព័ត៌មាន អប់រំស្រាវជ្រាវ អានកំសាន្ត ឃោសនាពាណិជ្ជកម្ម ។ ហើយចែកប្រភេទ ទស្សនាវដ្ដីស្ដីពីព័ត៌មានទូទៅ និងនយោបាយ ទស្សនាវដ្ដីស្ដីពីព័ត៌មានទូទៅ និងទស្សនាវដ្ដីឯកទេស។

ឯកសារសម្រាប់ស្ដាប់ (Sound Recording) កែប្រែ

ឯកសារសម្រាប់ស្ដាប់ គឺជាប្រភេទដែលអាចស្ដាប់លឺ ។

  • កាសែតចាក់សម្លែង (Cassette Audio)៖ កាសែតចាក់សម្លែង ជាឧបករណ៍ផ្ទុកសម្លែង ដូចជា ចម្រៀង តន្រី កំណាព្យ ល្ខោននិយាយ រឿងនិទាន រៀនភាសា បទសម្ភសន៍ សុទ្ទរកថា បទសន្ទនា ទេសនា... វាមានរាង៤ជ្រុងទ្រវែង ដែលក្នុងនេះ មានខ្សែម៉ាញ៉េតិចរុំព័ន្ធបូប៊ីន២។ កាសែតសម្លែងត្រូវបានបង្កើតនៅឆ្នាំ១៩៦១ ដោយក្រុមហ៊ុនហ្វីលលិព (Philips) ។ ដោយសារសព្វថ្ងៃនេះបច្ចេកវិទ្យាមានការរីកចំរើន គេមិនសូវឃើញមានការសែតប៉ុន្នានទេ? ប៉ុន្ដែយ៉ាងណាដ៏ដោយគេមិនទាន់បានឈប់ប្រើប្រាស់ ការសែតនៅឡើយទេ។
  • ស៊ីឌី (Compact Disk)៖ ស៊ីឌីចាក់សម្លែងឧបករណ៍ផ្ទុកសម្លែង ដែលធ្វើឡើងដោយថាសអ៊ុបទិច មានវិមាត្រ ១២ស.ម ហើយត្រូវបង្កើតបន្ទាប់ពីកាសែតសម្លែង គឺក្នុងឆ្នាំ១៩៨៣។

ឯកសារសោតទស្សន៍ (Audio-Visual Recording) កែប្រែ

ឯកសារសម្រាប់ស្ដាប់ មើលឃើញ គឺជាប្រភេទដែលអាចស្ដាប់លឺ ឬមើលបាន ។

  • កាសែតវីឌីអូ (Video Cassette )៖ ជាឧបករណស្រដែងការសែតសម្លែងដែរ តែអាចមើលឃើញរូបដែរ កាសែតវីឌីអូជាប្រភេទ VHS គឺជាឧបករណ៍ដែលមានផ្ទុករូបភាព និងសម្លែង អាចស្ដាប់បាន មើលឃើញ។
  • ស៊ីឌីរ៉ូម (CD-ROMs )៖ កើតក្នុងឆ្នាំ ១៩៨៥ ជាប្រភេទថាសអ៊ុបទិចដែរ មានរូបរាងដូច ស៊ីឌីធម្មតាដែរ ហើយវាមានសម្ថភាពផ្ទុកបាន ៦៥០លាន Octets ជារូបភាព សម្លែង អត្ថបទ File ...។
  • ឌីវីឌី (DVD: Digital Versatile Disc)៖ ចាប់កំនើតនៅឆ្នាំ ១៩៩៥ ជាប្រភេទថាសអ៊ុបទិចដែរ មានរូបរាងដូច ស៊ីឌីធម្មតាដែរ ប៉ុន្ដែវាមានសម្ថភាពផ្ទុកខ្ពស់។ ឌីវីឌី បានពេញនិយមយ៉ាងខ្លាំង ប្រើប្រាស់បានយូរឆ្នាំ ព្រោះវាមានគុណសម្បត្ដិដូចខាងក្រោម៖
  • គុណភាពនៃរូបភាពច្បាស់ជាងគេ
  • ប្រើប្រាស់បានរយៈពេលយូរ មិនងាយខូច
  • មានទំហំធំ អាចផ្ទុកឯកសារបានច្រើន
  • មិនចាំបាច់ខារ រមូលដូចកាសែតវីឌីអូរ
  • ផ្សេងៗទៀត៖ ក្រៅពីនេះនៅក្នុងបណ្ណាល័យមានឯកសារច្រើនណាស់ដូចជា៖
  • ហ្វីលកុន គឺជារូបថតតៗគ្នាហូហែ ដែលគេដាក់លើសាធាតុម្យ៉ាង ជាតិប្លាស្ទិក ទន់ហើយថ្លា ដែលអាចបញ្ជាំងលើផ្ទាំងសំពត់សរបាន ហើយវាមានទំហំប្រវែងទទឹកខុសៗគ្នាគឺ ៖ ៧០មម ៣៥មម ១៦មម ៦មម ហើយវាមានប្រភេទខុសៗគ្នា។
  • ក្រៅពីនេះវាមានផ្សេងៗទៀតដូចជា ដ្យាប៉ូស៊ីទីវ (Side) ជារូបថតស្ដើងថ្លា ទំហំតូច ពណ៌ឬខ្មៅ ដដែលសម្រាប់បញ្ចាំងលើអេក្រង់ និងមីក្រូហ្វក ជាហ្វីតលរូបថតដែលមានទំហំតូច។

ឯកសារពិន្ទុរេខីយ (Graphic Document) កែប្រែ

ជាឯកសារបោះពុម្ព ក្រៅពីសៀវភៅ ទស្សនាវដ្ដី ហើយវាមានច្រើនប្រភេទដូចជា ៖ ផែនទី ប្លង់ ក្រាហ្វិក រូបថត រូបថាប់ គំនូរ ប័ណ្ណប្រកាស បណ្ណផ្សព្ធផ្សាយ ប៉ាណូអប់រំ ...។

  • ផែនទី៖ ផែនទីមានច្រើនប្រភេទដូចជា ផែនទីរដ្ឋបាល ផ្លូវគមនាមគមន៍ ប្រវត្តិសាស្រ្ត សមុទ្រ ភូគព្ពសាស្រ្ត ទេសចរណ៍ ប្រជាជន ឧត្តុនិយម ព្រៃឈើ...។
  • ប្លង់៖ ប្លង់សុរិយោដី ផ្ទះ អាគារផ្សេងៗ ទីក្រុង
  • ក្រាហ្វិក ៖ គឺជាការបង្ហាញពីទិន្ន័យ តាមរយៈខ្សែបន្ទាត់ ឬក៏បង្ហាញអំពីការចាត់តាំងណារយៈគំនូសបំព្រួញ។
  • រូបថាប់ គឺជារូបដែលគេគូរ ឆ្លាក់ នៅឈើឬលោហៈធាតុ។
  • ប័ណ្ណប្រកាស (Affiche/Poster)

ជាទូទៅប័ណ្ណកាសគឺជាក្រដាសបោះពុម្ភមានរូបនឹងអក្សប្រកបដោយព៌ណដែលផ្សព្វផ្សាយអំពីព៌តមានឬការឃោសនាអ្វីមួយ។

  • ប័ណ្ណប្រៃសណីយ៍គឺជាក្រដាស់រឹងរាងបួនជ្រុងទ្រវែង ម្ខាងមានរូបថតឬរូបគំនូរ និងម្ខាងទៀតទុកសម្រាប់សរសេរផ្ញើទៅនណាម្នាក់។

ឯកសារអេឡិចត្រូនិក កែប្រែ

ឯកសារអេឡិចត្រូនិកគឺ ជាឯកសារដែលគ្មានរូបរាងដូចឯកសារធម្មតាទេ ហើយប្រភេទឯកសានេះ គេច្រើនប្រើក្នុងបណ្ណាល័យអេឡិចត្រូនិច វាប្រើជាលក្ខណ File ដែលគេហៅថា E-books នៅក្នុងកុំព្យូទ័រមេបង្ហោះ File ទាំងនោះ។ ឯកសារអេឡិចត្រូនិក គឺជាមូលដ្ឋានតិន្នន័យដែលគេអាចមើលនិងអានបានពីចម្ងាយតាមរយៈអ៊ីនធឺណិត និងទាញយកមកប្រើប្រាស់បាន។ ឯកសារអេឡិចត្រូនិក ប្រមូលផ្តុំឯកសារនានាជាអត្ថបទរូបភាពនិងសម្លេង ហើយវាមានប្រយោជន៍ច្រើនណាស់។

បណ្ណារក្ស កែប្រែ

បណ្ណារក្ស គឺជាអ្នកទទួលបន្ទុកធ្វើចំណាតថ្នាក់ ឯកសារ ធ្វើការងារអភិរក្ស បង្កើននូវធនធានឯកសារ និងផ្សពផ្សាយឯកសារ នៃបណ្ណាល័យមួយ។ តាមវចនានុក្រមសម្ដេចសង្ឃរាជ ជូន ណាត គឺជា អ្នកថែរក្សាទាំ រក្សាទុកនូវ សៀវភៅ ឯកសារ សាស្រ្តា គម្ពី ក្បួនខ្នាតផ្សេងៗ។

នៅកម្ពុជា ជាទូទៅបណ្ណារក្សត្រូវបានចែកតួនាទីដាច់ៗពីគ្នាទៅតាមមុខងាររបស់បណ្ណារក្ស មានរៀបរាប់ដូចខាងក្រោម៖

  • ប្រធានបណ្ណាល័យ
  • អនុប្រធាន
  • បុគ្គលិកទទួលបន្ទុកកាតាឡុក
  • បុគ្គលិកទទួលបន្ទុកខ្ចី-សង
  • បុគ្គលិកទទួលបន្ទុកវប្បធម៌
  • បុគ្គលិកព័ត៌មានវិទ្យា
  • បុគ្គលិកអ្នកជួសជុលសៀវភៅ
  • បុគ្គលិកអ្នកយាម សន្ដិសុខ/សម្អាត

សេវាកម្ម /តួនាទីបណ្ណាល័យ កែប្រែ

គោលបំណងនៃការបង្កើតបណ្ណាល័យ គឺដើម្បីផ្គត់ផ្គង់ព័ត៌មាននិងឯកសារគ្រប់ប្រភេទអ្នកប្រើប្រាស់។ បណ្ណាល័យល្អមានឯកសារសំបូរបែបមានអញនកប្រើប្រាស់ច្រើន។ ក្នុងមួយឆ្នាំៗថ្នាក់ដឹកនាំសាលាបានចំណាយថវិកាយ៉ាងច្រើនទិញសៀវភៅឯកសារដាក់បន្ថែមនៅក្នុងបណ្ណាល័យ ដើម្បើបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ ជាទូទៅបណ្ណាល័យ អនុញ្ញាតឲ្យសមាជិករបស់ខ្លួនខ្ចីសៀវភៅឯកសារ យកទៅអានស្រាវជ្រាវនៅផ្ទះ។ អ្នកមិនមែនជាសមាជិកក៍អាចប្រើប្រាស់បានដែរ។ ប៉ុន្តែគ្មានសិទ្ធខ្ចីឯកសាររបស់បណ្ណាល័យយមទៅផ្ទះដូចសមាជិកបណ្ណាល័យ។

១. កាស្រាវជ្រាវក្នុងបណ្ណាល័យ កែប្រែ

បើអ្នកចង់រកឯកសារ ឬព័ត៌មានពាក់ព័ន្ធ ចាស់ៗ ឬឯកសារថ្មី តើអ្នកគិតថាទៅទីណាដើម្បីរក្សា ទាំងនោះ ?

  • គ្រូដាក់កិច្ចការមួយឱ្យសិស្សធ្វើ តើសិស្សត្រូវការទៅរកឯកសារណាមកជំនួយ?
  • ដំបូងត្រូវគិតថាកិច្ចការគ្រូដាក់មកនេះស្ថិតនៅក្នុងមេរៀនមួយណា? មុខវិជ្ជាអ្វី?សៀវភៅអ្វីខ្លះដែលទាក់ទង? ប្រហែលមានលេខកូដប៉ុន្មាន?សៀវភៅនោះស្ថិតក្នុងតំបន់ណាក្នុងបណ្ណាល័យ?
  • រាវរកសៀវភៅក្នុងប្រព័ន្ធទិន្នន័យ ដែលប្រើប្រាស់ក្នុងបណ្ណាល័យ តាមរយៈ WebOPAC
  • ទៅរកសៀវភៅតាមទូដែល មានលេខកូដនិងមុខវិជ្ជាត្រូវការនោះ។
  • មើលចំនងជើងសៀវភៅ តើត្រូវតាកិច្ចការដែលគ្រូដាក់មកដែលឬទេ?
  • បើមិនត្រូវទេ គប្បីមើលបញ្ជីរឿង ឬមាតិកាខាងក្នុង ក្រែងលោមានកថាភាគណាមួយត្រូរៀនគ្ចំនិងកិច្ចនោះ។
  • បើមិនត្រូវចំទេ ត្រូវធ្វើការពិចារណា តើកិច្ចការនេះទាក់ទងជាមួយសៀវភៅណាខ្លះ? បើទាក់ទងមេរៀនគ្រូត្រូវមើលមេរៀនមួយណា? យើងត្រូវអានសៀវភៅនោះឬមេរៀននោះឲ្យយល់ច្បាស់ធ្វើសំយោកគំនិត។ពិចារណឡើងវិញតើត្រូវនិងសំនួររបស់គ្រូដែរឬទេ៕
  • រាវរកមើលក្នុងអ៊ីនធឺណិត ឬមើលក្នុង CD ។
  • បើមិនច្បាស់ទៀតនោះ គប្បីសាកសួរ ឬសុំការជួយពីបណ្ណារក្ស។ តើត្រូវអានសៀវភៅមួយណាទើបឆ្លើយនឹងសំនួរកិច្ចការនេះបាន។

២ សេវាកម្មខ្ចី-សង កែប្រែ

២.១ កាទទួលអ្នកអាន ការទទួលអ្នកអាន គឺជាកិច្ចការដំបូងបង្អស់ដែលបណ្ណារក្សត្រូវធ្វើនៅពេឡដែលមានអ្នកអានថ្មីចូលមកបណ្ណាល័យ។ អាស្រ័យហេតុនេះបណ្ណារក្សត្រូវភ្តល់ព័ត៌មាននិងណែនាំដល់ អ្នកអានអំពីស្ថានភាពនានាដែលមានក្នុងបណ្ណាល័យ ដើម្បើឲ្យពួកគេយល់ដឺងបទបញ្ជាផ្ទៃក្នុង និងរបៀបប្រើប្រាស់ បណ្ណាល័យ។ ២.២ កាងារខ្ចី-សង បណ្ណាល័យជាច្រើនអនុញ្ញាតឲ្យអ្នកអានខ្ចីសៀវភៅពីបណ្ណាល័យ សម្រាប់រយ:ពេលកំនត់ណាមួយ ហើយត្រូវយកសៀវភៅមកឲ្យបណ្ណាល័យវិញ។ ដើម្បើធានាថា អ្នកអានបង្វិលសៀវភៅឲ្យបណ្ណាល័យវិញតាមការកំណត់ របស់បណ្ណារក្ស។បណ្ណារក្សចាំបាច់ត្រូវបង្កើតឲ្យមានចរាចរសៀវភៅសមស្របឬប្រព័ន្ធឲ្យខ្ចីដម្បើរក្សាទុកកំណត់ត្រាក្នុងបញ្ជីសៀវភៅដែលឲ្យខ្ចីឬប័ណ្ណបណ្ណាល័យ។ បណ្ណារក្សអាចជ្រើសរើស យកកំណត់ត្រាណាក៍បាន (បញ្ជីសៀវភៅដែលឲ្យខ្ចី ឬ បណ្ណ័បណ្ណាល័យ) អាស្រ័យលើលទ្ធភាពធនធាន ថវិកាដែលបណ្ណាល័យមាន។ បណ្ណារក្សត្រូវចងចាំថា ចំពោះសៀវភៅឬ ឯកសារយោងមិនអនុញ្ញាតឲ្យខ្ចីចេញពីបណ្ណាល័យឡើយ។

ការបណ្ដុះបណ្ណាលអ្នកអាន កែប្រែ

ការបណ្ដុះបណ្ដាលអ្នកអាន គឺជាសកម្មភាពដែលបណ្ណល័យត្រូវធ្វើ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នកអាន ក្នុងការសិក្សាស្រាវជ្រាវ ។ ការបណ្ដុះបណ្ដាលនេះគឺត្រូវបានគេរាប់បញ្ចូលទាំងការណែនាំសាមញ្ញឡើងទៅ ។ ការបណ្ដុះបណ្ដាលនេះមានដូចជា ការបង្ហាញបែបបទនៃការចូលបណ្ណាល័យ ពីស្ថានភាពទីកន្លែងទូទៅ ទីកន្លែងផ្ទុកសៀវភៅ ឯកសារ កុំព្យូទ័រ មានតាមកម្រិតដូចខាងក្រោម ៖

  • កម្រិតទី១ ៖ ត្រូវបង្ហាញណែនាំអ្នកអានឲ្យស្គាល់
  • ស្ថានភាពទីតាំងបណ្ណាល័យ (ករណីមានច្រើនអាគា)
  • មុខងារនៃផ្នែកនីមួយរបស់បណ្ណាល័យ (ផ្នែកអាន ផ្នែកខ្ចី/សង ផ្នែកអ៊ីនធឺណិត...)
  • ធនធានឯកសាររបស់បណ្ណាល័យ (ចំនួនឯកសារ កុំព្យូទ័រ សម្ភារក្នុងបណ្ណាល័យ...)
  • កម្រិតទី២ ៖ ត្រូវបង្ហាញណែនាំអ្នកអានឲ្យចេះប្រើប្រាស់
  • កាតាឡុងដែលនៅក្នុងបណ្ណាល័យ តាមប្រព័ន្ធដែលអ្នកប្រើប្រាស់
  • ឯកសារយោង (ជាប្រភេទឯកសារណែនាំប្រើប្រាស់ វចនានុក្រម...)
  • ពន្យល់អ្នកអាននូវការប្រើប្រាស់ចំណាត់ថ្នាក់នៃការរៀបចំសៀវភៅក្នុងបណ្ណាល័យអ្នក
  • ពន្យល់អ្នកស្រាវជ្រាវការរៀបចំដាក់ធ្នើរ
  • កម្រិតទី៣
  • គឺការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដូចការបណ្ដុះបណ្ដាលការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ អ៊ីនធឺណិត ការស្រាវជ្រាវព័ត៌មាន ផ្ញើម៉ែល ...។

សកម្មភាពវប្បធម៌ កែប្រែ

បណ្ណាល័យប្រភេទណាដ៏ដោយ ដើម្បីឲ្យមានភាពសកម្ម ត្រូវបង្កើតឡើងដើម្បីឲ្យដំណើរ ប្រព្រឹត្តិទៅរបស់ខ្លួនកាន់តែសកម្ម និងមានភាពរសរវើកថែមទៀត។ ដើម្បីកុំឲ្យមានការចូលរួមមិនចំទិដៅ ភាគច្រើនគេបានបែងចែកសកម្មភាពទាំងនេះជាពីធំៗគឺ ៖

សកម្មភាពសម្រាប់មនុស្សធំ ៖

  • សន្និសិទ សិក្ខាសាលា៖ ការជ្រើសរើសប្រធានបទអ្វីមួយ ហើយអញ្ជីញអ្នកឯកទេសខាងជំនាញណាមួយធ្វើការ ឧទ្ទេសនាម ឬធ្វើការបទបង្ហាញសម្រាប់អ្នកស្រាវជ្រាវ។
  • ពិព័រណ៍ ៖ តាំងពិព័រណ៍សៀវភៅនិងប្រភេទឯកសារផ្សេងៗ ឯកសារថ្មីទើបបោះពុម្ពថ្មី អាចធ្វើការបង្ហាញពីអត្ថប្រយោជន៍របស់ ចំនុចសំខានៗរបស់សៀវភៅ ។
  • ការប្រឡង ៖ ការប្រេឡងនិពន្ធ កំណាព្យ ប្រលោមលោក អត្ថបទផ្សេងៗ។


សកម្មភាពសម្រាប់កុមារ ៖

  • ការនិទានរឿង ៖ ជាសកម្មភាពជាទាងទាត់សម្រាប់ការចាប់អារម្មណ៍ពីសំណាក់កុមារ ចូលបណ្ណាល័យ អាចមួយ ឬពីរអាទិត្យម្ដង។
  • គូររូប ផាត់ព័ណ៖ សម្រាប់បង្រៀនកុមារឲ្យចេះគូររូប និងផាត់ព័ណ ឬការបឹទរូបផ្សេងៗ ដើម្បីវឹកខាត់ខួរក្បាលកុមារ ។
  • សកម្មភាពផ្សេងៗ ៖ រកសកម្មភាពផ្សេងៗដែលធ្វើឲ្យកុមារចាប់អារម្មណ៍។

ការធ្វើកាតាឡុក និងដាក់កូដ កែប្រែ

ការវិភាគ កែប្រែ

ជាការពិនិត្យខ្លឹមសារទាំងមូលរបស់ឯកសារ ថាតើនិយាយអំពីបញ្ហាអ្វីប្រធានបទអ្វីខ្លះដើម្បីដកស្រងគំនិតដែលអាចមានប្រយោជន៍ដើម្បីទុក្ខប្រើប្រាស់សម្រាប់ការស្រាវជ្រាវឯកសារនៅពេលក្រោយ។ ក្នុងការវិភាគរកខ្លឹមសារ មិនមែនពឹងផ្អែកលើតែចំណងជើងតែមួយមុខនេះទេ ព្រោះពេលខ្លះមានសៀវភៅមួយចំនួន មានចំណងជើងផ្សេង តែអត្ថន័យផ្សេង ពិសេសអ្នកនិពន្ធគាត់ចង់ឲ្យអ្នក អានចាប់អារម្មណនិងសៀវភៅរបស់គាត់ ឬឆាប់ទាក់ទាញ ដូចនេះយើងត្រូវធ្វើការវិភាគដូចខាងក្រោម ៖

  • សេចក្ដីសង្ខេប ឬយោបល
  • មាតិការ
  • អារម្ភរណកថា បុព្ធហេតុ

ក្នុងករណីអ្នកនូវអំពីអត្តសញ្ញាណដោយ ចំនុចទាំងបីខាងលើ អ្នកត្រូវអានត្រួសៗ នូវសាច់រឿងរបស់សៀវភៅ ដើម្បីដឹងពីព័ត៌មាន អត្ថន័យសៀវភៅ។

ធាតុសំខាន់មុនធ្វើការតាឡុក កែប្រែ

២.១. លេខមាត្រដ្ឋានអន្តរជាតិសំគាល់អត្តសញ្ញាណសៀវភៅ (ISBN) (ISBN) គឺជាប្រព័ន្ទលេខសម្រាប់សំគាល់សៀវភៅ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ គេប្រើ ISBN ជាង ៣០ឆ្នាំហើយ ដែលមានសមាជិក ១៧០ប្រទេស ដែលមានស្នាក់ការនៅទីក្រុង London ប្រទេសអង់គ្លេស។ បណ្ណាល័យជាតិ (NLC) ជាទីភ្ងាក់ងារលេខ ISBN នៅកម្ពុជា។ ជានិច្ចជាកាល ISBN ត្រូវបានគេចែកជាចំនួន ១០ខ្ទង់ ដែលចែកជា ៤ខ័ណ្ឌភាគ ៖

  • ខ័ណ្ឌភាគទី ១ ៖ បញ្ជាក់ពីភាសាឬប្រទេស
  • ខ័ណ្ឌភាគទី ២ ៖ បញ្ជាក់ពីឈ្មោះអ្នកបោះពុម្ពផ្សាយ
  • ខ័ណ្ឌភាគទី ៣ ៖ ជាលេខរបស់ឯកសារ
  • ខ័ណ្ឌភាគទី ៤ ៖ ជាដែលត្រួតពិនិត្យអនុញ្ញាតផ្ទៀងផ្ទាត់ក្នុងកុំព្យូទ័រ

ខាងក្រោមជាឧទាហរណ៍នៃខ័ណ្ឌភាគរបស់ ISBN ឧទាហរណ៍៖

ផលប្រយោជន៍របស់ ISBN

  • អាចជៀសវៀងការច្រលូកច្រឡំចំណងជើង ដែលដូចគ្នា។
  • លើកទឹកចិត្តដល់ដល់ការលក់សៀវភៅនៅទីផ្សារជាតិ និងអន្តរជាតិ។
  • ជាកំណត់ត្រាការបោះពុម្ពផ្សាយមួយដ៏មានប្រសិទ្ធភាព ។
  • ជាឧបករណ៍ជាក់លាក់មួយក្នុងការស្រាវជ្រាវរកឯកសារយ៉ាងជាក់លាក់ ហើយងាយស្រួល ។
  • បង្កភាពងាយស្រួលដល់ការគ្រប់គ្រង របស់បណ្ណារក្ស បណ្ណាគារក្ស អ្នកបោះពុម្ពផ្សាយ អ្នកចែកចាយ។

២.២. លេខមាត្រដ្ឋានអន្តរជាតិសំគាល់អត្តសញ្ញាណឯកសារសេរី (ISSN) ISSN គឺជាប្រព័ន្ទលេខសម្រាប់សំគាល់ លេខមាត្រដ្ឋានអន្តរជាតិសំគាល់អត្តសញ្ញាណឯកសារសេរី ។

២.២. Library of Congress Control Number (LCCN) LCCN គឺជាប្រព័ន្ទលេខសម្រាប់គ្រប់គ្រងសមាជបណ្ណាល័យ ។ ជាលេខដែលសម្រាប់គ្រប់គ្រង បណ្ណាល័យពិភពលោកធំមួយ។ ប្រព័ន្ធគ្រប់គ្រងនេះគឺត្រូវបានបង្ហោះតាម Website ដែលបង្ហាញពី Catalog របស់សៀវភៅ។ ជាទូទៅសៀវភៅក្រោយដែលមានកម្មសិទ្ធបញ្ញាត្រូវបានគេប្រើប្រព័ន្ធលេខនេះចំពោះសម្រាប់គ្រប់គ្រង Catalog ។

២.៣. ចំណាត់ថ្នាក់ទសភាគ Dewey decimal Classification(DDC) ចំណាត់ថ្នក់ឌឺវ៉េ(DDC) ត្រូវបានគេបង្កើតឡើង ដោយលោក Melvil Dewey (១៨៥១-១៩៣១) ជនជាតិអាមេរិកកាំង ដែលធ្វើការនៅបណ្ណាល័យ។ នៅឆ្នាំ ១៨៧៣ គាត់បានចាប់ផ្តើមរៀបចំការធ្វើ DDC ហើយគាត់បានបោះពុម្ភប្រព័ន្ធនេះដំបូងបំផុតនៅឆ្នាំ ១៨៧៦ ដែលមាន ៤៤ទំព័រប៉ុណ្ណោះ។ លោក Dewey បានបែងចែកចំណេះដឹងទាំងមូលរបស់មនុស្សជាតិទាំងប្រាំបូនជា ៩ផ្នែក តាមវិស័យផ្សេងៗ។ គាត់បានកំនត់ឲ្យវិស័យនិមួយជាលេខរបស់វាជានិមិត្តរូប គឺលេខ ១០០ ដល់ ៩០០ បូករួមជាមួយលេខ ០០០ សម្រប់អ្វីដែលទូទៅ ផ្នែកទាំងអស់នោះមានដូចខាងក្រោម៖

  • ០០០៖ ស្នាដៃទូទៅ (Generalities)
  • ១០០៖ ទស្សនវិជ្ជា ចិត្តវិជ្ជា (Philosophy - Psychology)
  • ២០០៖ សាសនា (Religion)
  • ៣០០៖ វិទ្យាសាស្រ្តសង្គម-ច្បាប់ (Social Science -Law)
  • ៤០០៖ ភាសា (Language)
  • ៥០០៖ វិទ្យាសាស្រ្ត គណិតវិទ្យា ( Science-Math)
  • ៦០០៖ បច្ចេកទេស វិទ្យាសាស្រ្តាអនុវត្តន៍ (Technology-Applied Sciences )
  • ៧០០៖ សិល្បៈ (The Arts)
  • ៨០០៖ អក្សសាស្រ្ត (Literature)
  • ៩០០៖ ភូមិវិទ្យា ប្រវត្តិវិទ្យា ( Geography-History)
៣. ការធ្វើកាតាឡុក (Catalog)

កាតាឡុក គឺជាអត្តសញ្ញាណប័ណ្ណរបស់ឯកសារមួយ ដោយរៀបរាប់ព័ត៌មានលំអិតរបស់ឯកសារនោះ និងព្រមទាំងគោររពតាមបទដ្ឋាន ក្បួនខ្នាតណាមួយក្នុងការសរសេរ ។ គោលបំណងនៃការធ្វើកាតាឡុក ៖

  • ដើម្បីឲ្យដឹងពីវត្ដមាននៃឯកសារនិមួយៗ ធនធានទាំងមូលក្នុងបណ្ណាល័យ
  • ដើម្បីឲ្យគេដឹងពីទីកន្លែងដែលទុកឯកសារនេះ ដោយពិនិត្យកូដ ដែលចុះលើកាតាឡុក

ផលប្រយោជន៍នៃការធ្វើកាតាឡុក ៖

  • ចំពោះឯកសារមួយចំនួន ដែលអ្នកអានមិនអាចចូលទៅជ្រើសរើសនៅតាមឆ្នើរឯកសារដោយផ្ទាល់បាន កាតាឡុកជាមធ្យបាយដែលឲ្យគេដឹងទេថាក្នុងបណ្ណាល័យមានឯកសារអ្វីខ្លះ ប្រភេទណាខ្លះ ដើម្បីងាយស្រួលក្នុងការធ្វើលទ្ធភាពក្នុងការឲ្យខ្ចី។
  • ចំពោះឯកសារដែលគេខ្ចីទៅ គឺមានតែកាតាឡុកទេដែលអាចដឹងពីអត្តសញ្ញាណឯកសារនោះ និងផ្ទៀងផ្ទាត់ឯកសារត្រឡប់វិញ ។ សព្វថ្ងៃនេះដើម្បីងាយស្រួលទៀតនោះ បណ្ណារក្សបានជ្រើសរើសកម្មវិធី (Program) សម្រាប់ការគ្រប់គ្រងឯកសារតាមរយៈតាឡុកនោះទៀត។
  • ក្នុងករណីបណ្ណាល័យធំៗមានឯកសារច្រើន កាតាឡុកបង្កភាពងាយស្រួលក្នុងការស្វែងរកតាមឆ្នើរ បានរហ័ស។
  • បើសិនបើកាតាឡុកបានបញ្ជូលក្នុងប្រព័ន្ធ កុំព្យូទ័រ ឬ ម៉ស៊ីន Server ហើយបង្ហោះក្នុងអ៊ីនធីណិត វានិងបង្ករភាពងាយស្រួលរិតតែខ្លាំងឡើងៗដល់ការស្រាវជ្រាវរកឯកសារ ឬព័ត៌មានរបស់ឯកសារនេះ។

នៅការធ្វើកាតាឡុកមានពីរបែប គឺការធ្វើកាតាឡុក និងការធ្វើកាតាឡុកក្នុងកុំព្យូទ័រ។ ការធ្វើកាតាឡុកដោយសរសេរដៃ គឺជាសាលាកប័ត្រមួយដែលចំឡងព័ត៌មានសំខាន់ៗរបស់ឯកសារដែលគោរពតាមក្បួនច្បាប់។ ចំណែកឯកាតាឡុកក្នុងកុំព្យូទ័រវិញ ជាការប្រមូលព័ត៌មានសំខាន់ៗរបស់ឯកសារចូលទៅក្នុង កុំព្យូទ័រ ។ ការបញ្ជូលកាតាឡុងក្នុងកុំព្យូទ័រពិតជាមានព័ត៌ជាក់លាក លម្អិត រកបានរហ័ស ជាងកាតាឡុងដោយដៃ ទោះបីយ៉ាងណាក៏គេមិនចោលដោយការប្រើដោយដៃ ព្រោះការធ្វើកាតាឡុងដោយកុំព្យូទ័រត ត្រូវការប្រើកម្មវិធីដែលសរសេរដោយអ្នកព័ត៌មានវិទ្យាដែលវាមានតម្លៃថ្លៃ ចំពោះបណ្ណាល័យធនតូចៗ។

៣.១.ការធ្វើកាតាឡុកដោយដៃ មុននិងបង្ហាញការធ្វើកាតាឡុងដោយដៃ យើងត្រូវយល់នូវចំនុចសំខាន់ៗរបស់ឯកសារ ដូចខាងក្រោមសិន ៖

  • ចំណងជើង/ ចំណងជើងរង
  • អ្នកនិពន្ធ/ អ្នកនិពន្ធរង
  • ឈ្មោះរោងពុម្ព
  • កាលបរិច្ឆេទបោះពុម្ពផ្សាយ
  • ទីកន្លែងបោះពុម្ពផ្សាយ(ប្រទេស...)
  • ចំនួនទំព័រ / រយៈពេល
  • រូបភាពក្នុងឯកសារ
  • ទំហំឯកសារ
  • លេខមាត្រដ្ឋានអន្តរជាតិសំគាល់(ISBN)
  • ការកំនត់សំគាល់ផ្សេងៗ

យើងនិងបង្ហាញអំពីការធ្វើកាតាឡុងដោយដៃ ជាភាសាខ្មែរ និងភាសាអង់គ្លេស គ្រប់ចំនុចខាងលើ និងត្រូវស្រង់ចូលសាលាប័ត្រ ដោយគោរពតាមវិធានយ៉ាងហ្មត់ចត់ ។ ការចុះការតាឡុង យើងអាចហៅជាភាសាខ្មែរថា ការធ្វើគន្ថនិទេស ។ ការសរសេរគន្ថនិទេសរបស់ឯកសារនេះ គឺត្រូវសរសេរតាមប្រឡោះ(Zone) ចំនួន ៨ ប្រឡោះដែលហៅថា ប្រឡោះ ISBD ។ ISBD ៖ គឺជាការសរសេរគន្ថនិទេសតាមមាត្រដ្ឋានអន្តរជាតិដោយគោរពតាមវិធានទាំងឡាយ ដែលកំនត់ដោយ អង្គការ International Standard Organization ដោយមានជំនួយពី IFLA ។ ប្រឡោះទាំង ៨ ស្ថិតក្រុងគន្ថនិទេស សុទ្ធតែមានឈ្មោះដូចខាងក្រោម ៖

  • ប្រឡោះទី១ ៖ ចំណងជើង / ចំណងជើងរង អ្នកនិពន្ធ/ ផលិតករ អ្នកនិពន្ធបន្ទាប់បន្សំ ។
  • ប្រឡោះទី២ ៖ ការបោះពុម្ព ដូចជាការបោះពុម្ពលើទី១ ទី២ ទី៣...
  • ប្រឡោះទី៣ ៖ ជាទូទៅមិនប្រើក្នុងសៀវភៅទេ
  • ប្រឡោះទី៤ ៖ អាស័យដ្ឋាន ទីកន្លែងចេញផ្សាយ ឬទីកន្លែងផលិត ឈ្មោះអ្នកបោះពុម្ព និងឆ្នាំ
  • ប្រឡោះទី៥ ៖ ចំនួនទំព័រ មានរូប (ផែនទី រូបថត...) ទំហំឯកសារ និងឯកសារភ្ជាប់
  • ប្រឡោះទី៦ ៖ សម្រាប់លេខសំគាល់ ដូចជា Vol ...
  • ប្រឡោះទី៧ ៖ សម្រាប់ដាក់ព័ត៌មានផ្សេងៗ
  • ប្រឡោះទី៨ ៖ សម្រាប់ដាក់ ISBN

ការធ្វើកាតាឡុកមានច្រើនណាស់ ហើយច្រើនភេទទៀត ខាងក្រោមជាប្រភេទកាតាឡុកខ្លះដែលបានកត់ត្រាចូល គំរូសាលាបត្រដើម ៖

ប៉ុន្ដែការធ្វើកាតាឡុកមានច្រើនប្រភេទណាស់ ទៅតាមតំបន់ ប្រទេស ខាងក្រោមនេះជាការធ្វើការកាតាឡុកមួយប្រភេទទៀត៖

៣.២.ការទាញយកនិវេទន៍គន្ថនិទ្ទេសពីអ៊ីនធីណិត

យើងអាចទាញយកព័ត៌មានឬចំឡងកាតាឡុកពីបណ្ណាល័យធំលើពិភពលោកក្នុងនោះមានដូចជា៖ បណ្ណាល័យព្រឹទ្ធសភាអាមេរិក គេហទំព័រ www.catalog.loc.gov បណ្ណាល័យជាតិបារាំង គេហទំព័រ www.bnf.fr បណ្ណាល័យចក្រភពអង្គគ្លេស គេហទំព័រ http://catalogue.bl.uk Archived 2012-05-04 at the វេយប៊ែខ ម៉ាស៊ីន.