អ្នកប្រើប្រាស់:RalvahKaset/បាបកម្ម​សង្គម​ទាំង ៧

​នៅ​សួន​ច្បារ​ម្ដុំ​ស្ពាន​នាគ​មាន​រូប​សំណាក​របស់​ លោក មោហាន់ដាស​ ការាំចន្ទ គន្ធី (Mohandas Karamchand Gandhi) ហៅ​មហាត្មៈ គន្ធី ត្រឹម​មួយ​កំណាត់​ទ្រូង និង​ ផ្ទាំង​ស៊ីម៉ង់​ចារិក​មួយ​យ៉ាង​ធំ ។ តាម​ប្រវត្តិ​បាន​ឲ្យ​ដឹង​ថា បាប​កម្ម​សង្គម​ទាំង​ ៧​ គាត់​បាន​ផ្ដល់​ទៅ​ឲ្យ​ចៅប្រុស​របស់​គាត់​ឈ្មោះ អរុណ គន្ធី ដោយ​សរសេរ​លើ​ក្រដាស​មួយ​សន្លឹក​ មុន​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​លប​ធ្វើ​ឃាត​បន្តិច ។

បាប​កម្ម​ទាំង​នោះ​មាន ៖

  1. មាន​បាន​ (ទ្រព្យ​សម្បត្តិ) ដោយ​មិន​ធ្វើ​ការ
  2. សប្បាយ​រីករាយ​ដោយ​គ្មាន​សតិសម្បជញ្ញៈ
  3. មាន​ចំណេះ​តែ​គ្មាន​ចរិយា​សម្បត្តិ
  4. រក​ស៊ី (ពាណិជ្ជកម្ម) ដោយ​គ្មាន​សីលធម៌
  5. វិទ្យាសាស្ត្រ​ដោយ​គ្មាន​មនុស្ស​ធម៌
  6. ការ​គោរព​បូជា​ដោយ​គ្មាន​ការ​លះបង់
  7. នយោបាយ​ដោយ​គ្មាន​គោលការណ៍

ភាសាអង់គ្លេស កែប្រែ

  1. Wealth without work.
  2. Pleasure without conscience.
  3. Knowledge without character.
  4. Commerce without morality.
  5. Science without humanity.
  6. Worship without sacrifice.
  7. Politics without principle.

ឯកសារ​យោង កែប្រែ