ពហុកោណជារូបធរណីមាត្រដែលកើតឡើងពីសេរីនៃបន្ទាត់បន្តបន្ទាប់គ្នា ហើយបង្កើតបានជារូបបិទជិត។

ពហុកោណ

វាក្យស័ព្ទ កែប្រែ

គេមាន n ចំនុច   ក្នុងលំហធរណីមាត្រ។ យើងអោយឈ្មោះរូប «   » ដែលកើតឡើងពីស្វីតអង្កត់   និង   ថាជាពហុកោណ។ n ចំនុចខាងលើនេះ គេអោយឈ្មោះថា កំពូល នៃពហុកោណ ហើយ n អង្កត់ខាងលើជា ជ្រុង នៃពហុកោណ។ នៅតាមកំពូលនីមួយៗមានមុំ ដែលគេហៅថា មុំកំពូល ផ្គុំឡើងពីជ្រុង២ជាប់គ្នា។

នៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងនិយាយតែពីពហុកោណប្លង់ នៅក្នុងធរណីមាត្រអឺគ្លីត។

លំដាប់នៃពហុកោណ កែប្រែ

លំដាប់នៃពហុកោណមួយជាចំនួនកំពូល ជ្រុង ឬ មុំកំពូល។ ឧទាហរណ៍ ពហុកោណលំដាប់៥ មាន កំពូល៥ ជ្រុង៥ និង មុំកំពូល៥។

  • ប្រសិនបើពហុកោណមានលំដាប់គូ
    • កំពូល២ឈមគ្នា កាលណាវាត្រូវបានចែកដោយ   ជ្រុង
    • ជ្រុង២ឈមគ្នា កាលណាវាត្រូវបានចែកដោយ   ចំនុច
  • ប្រសិនបើពហុកោណមួយមានលំដាប់សេស ជ្រុងនីមួយៗ មានកំពូលឈមរបស់វារៀងៗខ្លួន។

លក្ខណៈ កែប្រែ

  • គ្រប់អង្កត់ដែលភ្ជាប់កំពូលមិនជាប់គ្នា២របស់ពហុកោណមួយ ត្រូវបានគេអោយឈ្មោះថាអង្កត់ទ្រូង។ ពហុកោណដែលមាន n ជ្រុង មានអង្កត់ទ្រូងចំនួន  
  • ផលបូកមុំក្នុងរបស់ ពហុកោណដែលមាន n ជ្រុង គឺ  
  • ផលបូកមុំក្រៅរបស់ ពហុកោណដែលមាន n ជ្រុង គឺ  
  • ពហុកោណដែលមាន n កំពូល នោះផលបូកមុំក្នុង និង មុំក្រៅ មានរង្វាស់ស្មើនឹង   ។ ដូចនេះផលបូកមុំក្រៅនៃពហុកោណស្មើនឹង  
  • ផលបូកមុំក្នុងនិងមុំក្រៅត្រង់កំពូលមួយនៃពហុកោណមានរង្វាស់ស្មើនឹង  

ចំនាត់ថ្នាក់ក្រុមពហុកោណ កែប្រែ

គេអាចចែកប្រភេទពហុកោណតាមច្រើនរបៀប៖ ចំនួនជ្រុង តាមភាពប៉ោងផត តាមភាពស៊ីមេទ្រី មុំ ជាដើម។

ចំនាត់ថ្នាក់ក្រុមតាមចំនួនជ្រុង កែប្រែ

ឈ្មោះពហុកោណ
ចំនួនជ្រុង ឈ្មោះ ឧទាហរណ៍
ត្រីកោណ  
ចតុកោណ  
បញ្ចកោណ  
ឆកោណ  
សប្តកោណ  
អដ្ឋកោណ  
នព្វកោណ  
១០
ទសកោណ  
១១
ឯកទសកោណ  
១២
ទ្វាទសកោណ  

ចំនាត់ថ្នាក់ក្រុមតាមភាពប៉ោងផត កែប្រែ

ឈ្មោះ និយមន័យ រូបភាព
ពហុកោណប៉ោង ​ជាពហុកោណដែលមិនផត  
ពហុកោណផត ជា​ពហុកោណ​ដែលជ្រុង​មិនកាត់គ្នា​ហើយ​អង្កត់ទ្រូង​យ៉ាងហោចណាស់​១ មិនស្ថិត​នៅក្នុង​ផ្ទៃ​របស់ពហុកោណ​ទាំងស្រុង  
ពហុកោណខ្វែង ជាពហុកោណ​ដែលមាន​ជ្រុង​២​យ៉ាងតិច កាត់គ្នា  
 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: