ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ព្រះបាទ​ពិម្ពិសារ​ (Bimbisara, born c. 543—died 491 BCE) គឺ​ជា​ព្រះ​មហាក្សត្រសោយ​រាជ​​ក្នុង​នគរ​រាជ​គ្រឹះ (Rājagṛiha, Rajgir) ក្នុងដែន​មគធៈ (Magadha) ។ ព្រះ​អគ្គមហេសី ​ទី ​១ ​ព្រះ​នាម​ កោសលទេវី ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វេទេហី ជា​បុត្រី​របស់​ព្រះ​បាទ​មហាកោសល និង​ជា​អនុជត្រី​របស់​ព្រះ​បាទ​បសេនទិកោសល។ ព្រះ​មហេសី ​ទី​ ២ ​ព្រះ​នាម​ចេលៈ ជា​ក្សត្រី​របស់​ពួក​លិច្ឆវី ក្នុង​ក្រុង​វេសាលី ។ ព្រះ​បាទ​ពិម្ពិសារ ​មាន​បុត្រាមួយ​ព្រះ​អង្គ​ជា​មួយ​នឹង​ព្រះ​នាង​វេទេហី។ ដោយ​ហេតុ​ថា​ព្រះ​នាង​វេទេហី​ចាញ់​គភ៌​ប្រាថ្នា​នឹង​សោយ​ព្រះ​លោហិត​របស់​ព្រះ​រាជា នេមិត្តកាចារ្យ​ទាំង​ឡាយ នាំ​គ្នា​ព្យាករណ៍​ថា ព្រះឱរស​នេះ​នឹង​ជា​សត្រូវ​ដល់​ព្រះ​រាជា ហេតុ​នោះ​ទើប​បានថ្វាយ​​ព្រះ​នាម​ថា អជាតសត្តុ (Ajātaśatru, Ajātasattu) មាន​សេចក្តី​ថា មិនមែន​សត្រូវ

ពុទ្ធសាសនា កែប្រែ

នៅ​មុន​ពេល​ដែល​ព្រះ​ពោធិសត្វ​បាន​ត្រាស់ ព្រះ​សិទ្ធត្ថ (Siddhattha Gotama, Siddhārtha Gautama) ​បាន​យាង​កាត់​ដែន​មគធៈ​នេះ​ ​ដែល​ជា​ដែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​បាទ​ពិម្ពិសារ ។ ព្រះ​បាទ​ពិម្ពិសារ​បាន​ឃាត់​ព្រះ​ពោធិសត្វ​​ដើម្បី​​សោយ​រាជ​ក្នុង​ដែន​នេះ ដោយ​ថ្វាយរាជ​សម្បត្តិដល់​ព្រះ​ពោធិសត្វ​​ ។ ដោយសារមិន​អាច​ឃាត់​ព្រះ​​ពោធិសត្វ​បាន ព្រះ​បាទ​​ពិម្ពិសារ​ក៏​សូម​ប្រាថ្នា​ថា ពេលណា​​ព្រះ​​ពោធិសត្វសម្រេចការ​ត្រាស់ដឹង​ សូម​ព្រះ​​ពោធិសត្វ​យាង​មក​ដែន​នេះ​ដើម្បី​នឹង​សម្តែង​ធម៌​ទេសនា ​។ ក្រោយ​ពីបាន​សណ្តាប់​ព្រះ​ធម៌​ទេសនា​របស់​ព្រះពុទ្ធ​រួច​ ព្រះបាទពិម្ពិសារ​ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​ក្រៃ​លែង​ ថែម​ទាំង​បាន​សម្រេច​គុណ​វិសេស គឺ​បាន​ជា​សោតាបន្នបុគ្គលទៀត​ផង ។ ព្រះ​បាទ​ពិម្ពិសារ​គឺ​ជា​បុគ្គ​ល​សំខាន់​មួយ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​រួម​ចំណែក​ផ្គត់​ផ្គង់​​ពុទ្ធ​សាសនា ហើយ​ក៏​ជា​​ឧបដ្ឋាក​ផ្ទាល់​របស់​ព្រះ​ពុទ្ធ​ដែរ ។

មរណភាព កែប្រែ

 
គុក​ដាក់​ព្រះ​បាទ​ពិម្ពិសារ ក្នុង​ក្រុង​រាជ​គ្រឹះ

ក្រោយ​ពី​ព្រះ​បាទ​ពិម្ពិសារបាន​ប្រគល់​រាជ​សម្បត្តិ​ទៅឲ្យព្រះរាជ​បុត្រា អជាតសត្តុ ព្រះរាជ​កុមារ​​មិន​បាន​នៅ​ជា​សុខ​ឡើយ ព្រោះ​ភ័យ​ខ្លាច​បិតា​របស់​ខ្លួន​ដណ្តើម​រាជ​វិញ ។ ដោយបាន​​ស្តាប់​យោបល់​ពី​ព្រះ​ទេវទត្ត ព្រះរាជ​កុមារ​ ក៏​បាន​បង្គាប់​ឲ្យ​គេ​យក​ព្រះ​បិតា​ដាក់​ក្នុង​គុក បង្អត់​អាហារ​ ហើយ​បញ្ជា​មិន​ឲ្យ​នរណា​​ចូល​សួរ​សុខ​ទុក្ខ​ឡើយ ក្រៅ​ពី​ព្រះ​មាតា​​របស់​ទ្រង់ ។ ដោយ​ព្រះ​នាង​ទេវី​ចេះ​តែ​លួច​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​រាជា ​អជាតសត្តុ​កុមារ​ ក៏​បាន​ហាម​​ព្រះ​ទេវី​ចូល​សួរ​សុខ​ទុក្ខ ។ ព្រះ​ទេវី​បាន​ឈរ​ប្រថាប់​ទៀប​ទ្វារ ទ្រង់​ព្រះ​កន្សែង​ទួញ​យំ​ថា "បពិត្រ​ព្រះ​ស្វាមី វេលា​ដែល​គេនេះ​ជា​ក្មេង ព្រះ​អង្គ​មិនឲ្យ​​ឱកាស​សម្លាប់​គេ ទ្រង់​ចិញ្ចឹម​សត្រូវ​របស់​ព្រះ​អង្គ​ទុក​ដោយ​ព្រះ​អង្គ​ឯង​ពិត​ៗ ឥ​ឡូវ​នេះ ការ​ឃើញ​ព្រះ​អង្គ​លើក​នេះ ជា​លើក​ចុង​ក្រោយ​បង្អស់ តពី​នេះ​ទៅ​ ខ្ញុំ​ព្រះ​អង្គ​នឹង​មិន​បាន​ឃើញ​ព្រះ​អង្គ​ទៀត​ឡើយ បើ​ទោស​របស់​ខ្ញុំ​ម្ចាស់​មាន​នៅ សូម​បាន​មេត្តា​ព្រះ​រាជ​ទាន​អភ័យ​ទោស​ផង​ចុះ​ព្រះអង្គ " ហើយ​ក៏​ស្តេច​ត្រឡប់​ទៅ​វិញ ។ តាំង​ពី​នោះ​មក​ ព្រះ​រាជា​ក៏​មិន​មាន​អាហារ​សោយ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​ដោយ​សេចក្តី​សុខ​ប្រកប​ដោយ​មគ្គផល ទ្រង់​បាន​ដើរចង្ក្រម ព្រះ​វរកាយ​ក៏​ស្រស់​បស់​ក្រៃ​លែង ។ ព្រះ​រាជកុមារ​ឆ្ងល់ ក៏​សួរ​ថា បិតាយើង​នៅ​មាន​ព្រះ​ជន្ម​បាន​យ៉ាង​ណា ។ កាល​ទ្រង់​ជ្រាប​ថា បិតា​មាន​ព្រះជន្ម​ដោយ​វិធី​ចង្រ្កម ព្រះ​កុមារ​បានឲ្យ​ជាង​កោរ​កាត់​ទាំង​ឡាយ ចូល​ទៅ​វះ​ព្រះ​បាទ​ព្រះ​រាជា ហើយ​បង្គាប់ឲ្យ​យក​ប្រេង​ផ្សំ​​ជា​មួយអំបិល​លាប ហើយឲ្យ​រោល​ដោយ​រងើក​ភ្លើង​គគី ដែល​ឆេះ​មិន​មាន​អណ្តាត ។

បុព្វកម្ម កែប្រែ

បាន​ឮ​មក​ថា ក្នុង​កាល​មុន ព្រះ​រាជា​ពិម្ពិសារ​ទ្រង់​បាន​ពាក់​ស្បែក​ព្រះ​បាទ​ចូល​ទៅ​ក្នុង​លាន​ព្រះ​ចេតិយ និង​យក​ព្រះ​បាទ​ដែល​មិន​បាន​ជម្រះ​ជាន់​កន្ទេល​កក់ ដែល​គេ​ក្រាល​ទុក​សម្រាប់​អង្គុយ កម្ម​នេះ​ក៏ឲ្យ​ផល​ដល់​ព្រះ​អង្គឲ្យ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ក្លា នៅ​មុន​ពេល​សោយ​ទីវង្គត់ ។

អនាគត​ជាតិ កែប្រែ

ក្រោយ​ពី​អស់​ព្រះ​ជន្មាយុ (តាម​រយៈ​ការ​អធិប្បាយ​ អដ្ឋកថា សុមង្គលវិលាសិនី) ទ្រង់​បាន​កើត​ជា​យក្ខ​ឈ្មោះ​ជនវសភៈ ជា​អ្នក​បម្រើ​របស់​ស្តេច​វេស្សវ័ណ ក្នុង​ទេវលោក​ជាន់​ចាតុម្មហារាជ

ឯកសារយោង កែប្រែ

អដ្ឋកថា សុមង្គលវិលាសិនី ព.ស.​២៥៥៣