ព្រះគណេស ឬព្រះនិងគនេស គឺជាទេវតានៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ និងជាទេពរបស់ឥណ្ឌា.។ , ព្រះអង្គទ្រង់រៀបអភិសេកនិងមានព្រះមហេសី ២ ព្រះអង្គ គឺ៖ ព្រះនាងសិតទ្ធី និង ព្រះនាងពុតទ្ធី.។ , មានពាហនៈ ​កណ្តុរ សត្វតោ ក្ងោក ជាយានជំនិះ។., ព្រះសក្តិនៃ ព្រះគណេស ឬព្រះនិងគនេស គឺ ព្រះគណេសានី(ព្រះវិងគនេសះវារី.)។[១]

ព្រះគណេស
ព្រះនិងគនេស
ព្រះគណេស ឬព្រះនិងគនេស សិល្បៈខ្មែរ.
ព្រះគណេស ឬព្រះនិងគនេស និង ២ ព្រះមហេសី គឺ៖ ព្រះនាងសិតទ្ធី និង ព្រះនាងពុតទ្ធី.។ សិល្បៈឥណ្ឌា.

ព្រះគណេស កែប្រែ

ដែលមានខ្លួនជាមនុស្សក្បាលជាសត្វដំរី និងមានដៃចំនួនបួន។ ព្រះគណេសមានជាយាពីរអង្គគឺ ពុទ្ធិ និងសិទ្ធិ ហើយមានឱរសឈ្មោះ ក្សេម និងលាភ ដែលរាប់ជាមង្គលទាំងព្រម។ ប្រជនជាតិឥណ្ឌាមានជំនឿថាព្រះគណេសជាទេពប្រឆាំនឹងសេចក្តីស្មុកស្មាញ និងជាអ្នកផ្តល់សេចក្តិសម្រេចកិច្ចផ្សេងៗ ដូចនេះហើយបានជាព្រះគណេសមានឈ្មោះថា ពិឃណេស្វរៈ ដែលប្រែថាអ្នកជាធំនៃសេចក្តីជាប់ជំពាក់ និងឈ្មោះថា សិទ្ធិជាតា ប្រែថាអ្នកសេចក្តីសម្រេចផល។ មានគតិប្រកាន់ថាអ្នកណាបានក្រាបសំពះបូជាព្រះគណេសនឹងមានសេចក្តីចម្រើន សិរីសួស្តីជ័យមង្គល។ ព្រះគណេសជាទេពសម្រាប់ប្រចាំសិល្បវិទ្យានៃក្រុមសិល្បករ ទើបសៀមឆ្លាក់រូបទេពនេះដាក់នៅក្នុងជួងត្រាប្រចាំក្រុម[២]

 
ព្រះគណេស ឬព្រះនិងគនេស និង ២ ព្រះមហេសី គឺ៖ ព្រះនាងសិតទ្ធី និង ព្រះនាងពុតទ្ធី.។ សិល្បៈឥណ្ឌា.

ព្រះគណេសក្នុងសិល្បៈខ្មែរ កែប្រែ

ខ្មែរយើងបានគោរពព្រះគណេសតាំងពីសម័យមុនអង្គរ(សតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨)រហូតដល់សម័យអង្គរ តាមរយៈសិលាចារឹកនិងបដិមា។ សិលាចារឹកវត្តទួលគំនូរ លេខK-៦០០ ចុះកាលបរិច្ឆេទឆ្នាំ៥៣៣សករាជត្រូវនឹងឆ្នាំ៦១២នៃគ្រិស្តសករាជ ដើមសតវត្សរ៍ទី៧ ស្លោកលេខ២និង៣និយាយថាខ្ញុំបម្រើដែលជាអំណោយរបស់ជំអញថ្វាយដល់ព្រះគណេសនាម មហាគណបតី(ម្ចាស់នៃពួកទេវ)[៣]។ ចំណែកតួប៉មNលេខ១០នៃក្រុមប្រាសាទសម្បូរព្រៃគុកក្រុមខាងជើង ដែលស្ថាបនាឡើងក្នុងរាជកាលព្រះបាទឥសានវរ្ម័នទី១(៦១៦-៦៣៥នៃគ.ស)ត្រូវបានគេប្រទះឃើញបំណែកព្រះគណេសក្នុងពេលធ្វើកំណាយក្នុងឆ្នាំ២០០៨។ បដិមានេះទ្រង់ឈរមានដៃពីរ គេកំពុងសិក្សាអំពីរចនាបថ និងកំណត់កាលបរិច្ឆេទនៅឡើយ[៤]។ ប្រាសាទបាក់ស្ថិនៅខាងលិចនៃផ្លូវប្រាសាទនាងខ្មៅនៃក្រុមប្រាសាទកោះកេរជាប្រាសាទឥន្ធតូចមួយបែរមុខទៅរកទិសឥសាន បានប្រទះឃើញបដិមាព្រះគណេសបាក់បែកសល់តែព្រះកេស(ក្បាល)ដ៏ធំមួយនៅទីនោះដូចនេះគេអាចសន្និដ្ឋានបានថាប្រាសាទនេះឧទ្ទិសថ្វាយព្រះគណេសអ្នកស្រុកហៅថាប្រាសាទកូនដំរីផងដែរ[៥]

 
ព្រះគណេស ឬព្រះនិងគនេស សិល្បៈខ្មែរ.។

រូបភាព កែប្រែ


ឯកសារយោង កែប្រែ

កំណត់ កែប្រែ

  1. Coomaraswamy, Ananda. Bulletin of the Boston Museum of Fine Arts 26, no. 153 (1928): pp.30–31, cited in Getty 1936.
  2. សៀវភៅប្រជុំរឿងនិទានខ្មែរ ដោយក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ ភាគ៨ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ឆ្នាំ២០០១ ទំព័រទី១៤២
  3. វង់ សុធារ៉ា ឆ្នាំ២០០៣ សិលាចារឹកនៃព្រះរាជាណាចក្រកម្ពុជា ទំព័រទី៣៩
  4. Sciences humaines Aseanie en Asia du Sud-Est, decembre 2012,p.47
  5. និស្សិត ប្រាក់ សុវណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤(៩២១-៩៤៤)ទំព័រទី១៦៣

មើលផងដែរ កែប្រែ