ព្រះបរមរាជាទី៧ចៅពញាអន

ព្រះបរមរាជាទី៧ចៅពញាអន
រជ្ជកាល១៥៩៩-១៦០០
រាជ្យមុនចៅពញាតន់ ឬព្រះបរមរាជាទី៦
រាជ្យបន្តសម្តេចព្រះកែវហ្វ៊ាចៅពញាញេម
សាសនាព្រះពុទ្ធសាសនា និងរាជធានីស្រីសន្ធរ

ព្រះបរមរាជាទី៧ចៅពញាអន (១៥៩៩-១៦០០) កែប្រែ

ព្រះបរមរាជាទី៧ចៅពញាអន ជាព្រះរាជបុត្ររបស់ព្រះបាទបរមរាជាទី៤ ព្រះអង្គសោយរាជ្យនៅរាជធានីស្រីសន្ធរ ដោយមាននាមថា ព្រះបរមរាជាទី៧។ ទ្រង់បានបន្តនយោបាយពីដូនតាទ្រង់ដោយអំពាវនាវឱ្យអ្នកកាន់សាសនាគ្រិស្ត និងទាហានអេស្ប៉ាញជួយការពារទ្រង់។ ព្រះអង្គជាព្រះមហាក្សត្រដែលមិនប្រកបដោយទសពិតរាជធម៌ទេ ព្រោះមានថ្ងៃមួយព្រះអង្គបានទៅប្រពាតព្រៃនៅភូមិតាមាក់ ទ្រង់សព្វព្រះទ័យលើស្ត្រីម្នាក់ដែលជាប្រពន្ធមេស្រុកឈ្នោះ ពញាថី។ ទ្រង់បានបញ្ជាឱ្យចាប់បង្ខំស្រ្តីរូបនោះបានប្រកែក ក៏ត្រូវទទួលទារុណកម្មរហូតដល់អស់ជីវិត។ ប្តី ពញាថីក្តៅក្រហាយចំពោះអំពើរំលោភជិះជាន់ ក៏រត់ទៅខាងសម្តេចព្រះកែវហ្វ៊ាចៅពញាញេម បានបន្លំចូលធ្វើគត់ព្រះបរមរាជាទី៧ចៅពញាអននៅព្រះរាជវាំងស្រីសន្ធារ នៅឆ្នាំ១៦០០[១]

ឯកសារយោង កែប្រែ

  1. សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី១៦២។