ព្រះ​ម៉ែ​សរស្វតី

ព្រះ​ម៉ែ​សរស្វតី (អង់គ្លេស: Goddess Saraswati , ភាសាសំស្ក្រឹត: सरस्वती देवी ) គឺ [១] ជាព្រះម៉ែ នៃចំណេះដឹង តន្ត្រី សិល្បៈ ភាសា ប្រាជ្ញា និងការសិក្សា[២] និងជាទេវធីតានៃទន្លេសរស្វតី.៕៚

ព្រះ​ម៉ែសរស្វតី
( ព្រះនាងសរាវត្ទិ )
ទេវរូប ព្រះ​ម៉ែ​សរាវត្ទិ ទ្រង់សរស្វតីវីណា សិល្បៈឥណ្ឌា។
សាសនា ព្រហ្មញ្ញ សាសនា
ហិណ្ឌូសាសនា
ព្រះវេទ
សាស្ត្រាវុធក្នុងដៃ
សរស្វតីវីណា(ពិណឥណ្ឌា)
រុទ្រៈវីណា(ពិណឥណ្ឌា)
វីចិត្រាវីណា(ពិណឥណ្ឌា)
ចិត្រាវីណា(ពិណឥណ្ឌា)
ទេពជាយារបស់ ព្រះព្រហ្ម
ព្រះវិស្ណុ
យាន្តជំនិះ ហង្ស
ក្ងោក
លំនៅស្ថាន ទន្លេសរស្វតី
សត្យលោក
អវតារ ព្រះ​ម៉ែ​ព្រហ្មាណី
ទេវរូបព្រះ​ម៉ែ​សរស្វតី
ទេវរូបព្រះ​ម៉ែ​សរស្វតី សិល្បៈចាម.
ទេវរូប ព្រះ​ម៉ែ​សរស្វតី សិល្បៈមីយ៉ាន់ម៉ា.

ប្រវត្តិ កែប្រែ

ព្រះម៉ែសរាវត្ទិ(សៈរ៉ៈស្វៈទី) ទ្រង់គឺជាព្រះអគ្គមហេសីរបស់ព្រះព្រហ្ម, ជាព្រះមហាទេវីនៃចំណេះដឹង, សិល្បៈ, តន្ត្រី, បញ្ញា និងការសិក្សារៀនសូត្រ។ ទ្រង់គឺជានិមិត្តរូបនៃសិល្បៈគ្រប់ប្រភេទ ទាំងផ្នែកគំនូរ ផ្នែកតន្ត្រី ផ្នែករបាំ ផ្នែកអក្សរសាស្ត្រ និងផ្នែកតែងនិពន្ធ., ទ្រង់គឺជាព្រះមាតានៃប្រាជ្ញា ដែលគ្រប់គ្រងលើការសិក្សារៀនសូត្រ ការវិភាគវិគ្រោះ ការនិយាយស្តី ការចរចាពិភាក្សា រួមទាំងការផ្តល់កំណើតនូវអក្ខរក្រុមរបស់ឥណ្ឌា ដែលគេហៅថាអក្សរ“ទេវនាគរី”(អង់គ្លេស: Devanagari , ភាសាសំស្ក្រឹត: देवनागरी) សម្រាប់ប្រើសរសេរភាសាសំស្ក្រឹត ភាសាហិន្ទី(ហិណ្ឌី) ភាសានេប៉ាល់ និងភាសាផ្សេងៗទៀតផងដែរ។ ព្រះម៉ែ“សរស្វតី”ទ្រង់មានព្រះនាមជាច្រើនរួមមាន៖ សតរូបា, សារទា, ភារតី, វាណី, វាគ្ទេវី, វាគេស្វរី, វីណាបាណី, ព្រហ្មាណី, វាចទេវី និង វាណ៌េស្វរី ជាដើម។៕៚.

រូបភាពទេវរូបព្រះម៉ែសរស្វតី កែប្រែ

កំណត់ កែប្រែ

  1. Kinsley, David (1988). Hindu Goddesses: Vision of the Divine Feminine in the Hindu Religious Traditions. University of California Press, ISBN 0-520-06339-2, pages 55-64
  2. Encyclopaedia of Hinduism, p. 1214; Sarup & Sons, ISBN 978-81-7625-064-1