ភ្នំអាចហៅថា បវិត ឬគិរី (សំស្រ្កឹត)។ ប៉ុន្តែជាពាក្យខ្មែរសុទ្ធសាធ (កម្លាយសូរមកពីពាក្យភ្នំសម័យបុរាណ)។ ពាក្យ វ្នំ សព្វថ្ងៃហៅថា ភ្នំគឺជាពាក្យខ្មែរដើម។ នៅក្នុងសម័យនគរភ្នំ មានអត្ថន័យជានិមិត្តរូបនៅក្នុងគំនិតរបស់ខ្មែរដោយហេតុថា​ ភ្នំជាលំនៅរបស់ទេវៈ និងទេវតាទាំងឡាយ ហើយដើម្បីធ្វើពិធីបន់ស្រន់ដល់អាទិទេព ដល់ព្រះឥសូរ ដែលជាទេពនៃភ្នំ គឺត្រូវតែមានទេវស្ថាន ឬមួយគឺជាព្រះវិហារ ដែលជាសំណង់ស្ថិតនៅលើកំពូលភ្នំ។ មិនតែប៉ុណ្ណោះព្រះមហាក្សត្រ ក៏ជាស្តេចភ្នំដែរ ដែលគេហៅព្រះអង្គថា សៃលេន្ទ្រ។ នៅសម័យកាលកម្ពុជទេស គឺសម័យអង្គរ ព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធនូវកល្យាណវិធីនៅលើភ្នំមហេន្ទ្របពិតគឺភ្នំគូលែន ដើម្បីប្រកាសនូវឯករាជ្យនៃកម្ពុជទេស[១]

K2, Pakistan, The 2nd highest peak in the world, after Mount Everest.
Chimborazo, Ecuador, the point farthest from the center of the Earth.

ឯកសារយោង កែប្រែ

  1. បណ្ឌិត ឡុង សៀម ស្ថាននាមវិទ្យាខ្មែរ ឆ្នាំ១៩៩៧ ទំព័រទី៤៤