មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។ វាស្ថិតនៅក្នុងគ្រួសារ Hominidae ហើយជាពូជតែមួយគត់ក្នុងក្រុម Homo ដែលពូជដទៃទៀតក្នុងក្រុមនេះបានផុតពូជអស់។ ផូស៊ីលចាស់បំផុតរបស់ពូជនេះត្រូវបានរកឃើញនៅទីតាំង Djebel Irhoud ក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាលប្រហែល ៣០០,០០០ ឆ្នាំ។[១]

មនុស្ស
រូបតំណាងមនុស្សនៅលើបន្ទះPioneer
បំណែងចែកតាមបែបវិទ្យាសាស្ត្រ
KingdomAnimalia
PhylumChordata
ClassMammalia
OrderPrimates
SuborderHaplorhini
InfraorderSimiiformes
FamilyHominidae
SubfamilyHomininae
TribeHominini
GenusHomo
SpeciesH. sapiens
ឈ្មោះពីរពាក្យ
Homo sapiens
Linnaeus, 1758
ដង់ស៊ីតេចំនួន Homo sapiens


ក្នុងចំណោម hominids ទាំងអស់ក្នុងពេលបច្ចុប្បន្ន មនុស្សមានភាពលេចធ្លោតាមបែបសរីរសាស្ត្រ ព្រោះវាជាប្រភេទសត្វដែលធ្វើចលនាដោយជើងពីរនៅលើដី វាមានខួរក្បាលធំជាង hominids ដទៃ និងវាមិនសូវមានរោមច្រើនដូច hominids ដទៃ។[២] មនុស្សស្រីក៏មានរយៈពេលឈប់មានរដូវ ដែលមានភាពកម្រក្នុង hominids ដទៃទៀត។

ប្រសិនបើគេមើលមកពូជសត្វនេះតាមរយៈឥរិយាវិទ្យា ហើយប្រៀបធៀបវាជាមួយពូជសត្វផ្សេងទៀត គេឃើញថា មនុស្សមានភាពលេចធ្លោ ដោយមានទំនាក់ទំនងសង្គមស្មុគស្មាញ ដោយចេះប្រើប្រាស់ភាសាប្រកបដោយភាពល្អិតល្អន់និងវោហារសព្ទដែលចែករំលែកបន្តគ្នាដោយការរៀនសូត្រ ដោយចេះផលិតឧបករណ៍ផ្សេងៗ ដោយចេះប្រើប្រាស់សម្លៀកបំពាក់ ដោយចេះប្រើប្រាស់ភ្លើងដោយភាពប៉ិនប្រសប់ ដោយការចេះផ្សាំងរុក្ខជាតិនិងពូជសត្វដទៃទៀត និងដោយមានសម្បទានៃប្រព័ន្ធយល់ដឹងសម្រាប់គំនិតអរូបី អត្តពិគ្រោះ និងព្រលឹងនិយម។ លក្ខណៈនៃឥរិយាបថមនុស្សដូចបានរៀបរាប់ខ្លះ មានភាពដូចគ្នានឹងពូជសត្វដទៃទៀតក្នុង Homo genus ដែរ។

ជាទូទៅបន្ថែមទៀត វាមានភាពលេចធ្លោជាងពូជសត្វដទៃ ព្រោះតែភាពសម្បូរ និងភាពរីកចម្រើន នៃបច្ចេកវិទ្យា និងសិល្បៈ សារៈសំខាន់នៃការរៀនសូត្រ និងវប្បធម៌ទៅលើការរីកចម្រើនលូតលាស់នៃមនុស្សម្នាក់ៗ ក៏ដូចជាវិសាលភាពនៃបន្លាស់ប្ដូរ ដែលមនុស្សមានឥទ្ធិពលលើប្រព័ន្ធបរិស្ថាន[n ១]

បំណែងចែកតាមសាខាពន្ធុវិទ្យា កែប្រែ

អូម៉ូសាព្យាង ដូចជាសត្វដទៃទៀតដែរស្ថិតនៅក្នុងក្រុមដែលកើតឡើងបន្តបន្ទាប់គ្នា ដែលក្នុងក្រុមនីមួយៗមានពូជថ្មីមួយឬច្រើនប្រភេទបានកកើតបន្ត ឬជំនួសពូជបុព្វបុរសរបស់វា។

នៅក្នុងចំណោមថ្នាក់ថនិកសត្វ អាម៉ូសាព្យាង ស្ថិតនៅក្នុង[៣]:

  • Primates (មេដៃអាចដាក់នៅពីមុខម្រាមដៃផ្សេងទៀតបាន អាចប្រើភ្នែកទាំងពីរមើលរបស់តែមួយបាន) ដូចគ្នានឹងសត្វ lemurs (ជាប្រភេទស្វានៅប្រទេសម៉ាដាហ្កាស្កា);
  • Haplorhinian (គ្មាន rhinarium តែមានច្រមុះមួយ) ដូចគ្នានឹងសត្វ tarsiers (ជាសត្វមួយប្រភេទរកឃើញនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះ);
  • Simiiformes (ផ្នែកខាងក្រោយនៃលលាដ៏ក្បាលបិទ) ដូចគ្នានឹងសត្វ marmosets (ប្រភេទសត្វស្វាតូចនៅទ្វីបអាមេរិក);
  • Catarhinian (រន្ធច្រមុះបែរចុះទៅខាងក្រោម) ដូចគ្នានឹងសត្វ colobus និង baboons (ប្រភេទសត្វស្វាធំ);
  • Hominoids (គ្មានកន្ទុយ) ដូចគ្នានឹងសត្វ gibbons (ស្វាមួយប្រភេទ);
  • Hominids (ទំហំធំ) ដូចគ្នានឹងសត្វ orangutans (ស្វាធំមួយប្រភេទ);
  • Hominins (អឺរ៉ុប-អាហ្វ្រិក) ដូចគ្នានឹងសត្វ gorillas (ស្វាធំមួយប្រភេទ);
  • Hominini (សព្វាសីសត្វ) ដូចគ្នានឹងសត្វ chimpanzees និង bonobos (ប្រភេទសត្វស្វា);
  • Hominina (ដើរដោយជើងពីរ) ដូចគ្នានឹងសត្វ ardipithecines, australopithecines, និង paranthropes (សត្វដែលរៀបរាប់នេះបានផុតពូជអស់ហើយ);
  • Homo (ខួរក្បាលធំ) ដូចគ្នានឹង Homo habilis, Homo ergaster, Homo erectus,Homo neanderthalensis (ផុតពូជ)។

សាខាពន្ធុវិទ្យានៃសត្វស្វាដោយ ប៉េរេលមែន(២០១១)[៤] និង ស្ព្រីងហ្គ័រ(២០១២)[៥] (ភាសាបារាំង):

 Simiiformes 
 Catarrhini 
 Cercopithecoidea 

 Cercopithecidae (Babouin, Macaque, Colobe…)

 Hominoidea 

 Hylobatidae (Gibbon)

 Hominidae (Orang-outan, Gorille, Chimpanzé et Homme)

 Platyrrhini 

 Cebidae (Sapajou, Singes-écureuil, Ouistiti, Tamarin…)

 Pitheciidae (Saki, Ouakari, Titi…)

 Atelidae (Atèle, Singe-hurleur…)

សាខាពន្ធុវិទ្យានៃ hominid genera សព្វថ្ងៃ ដោយសូសានី[៦] (១៩៩៦) និង ស្ព្រីងហ្គ័រ[៥] (២០១២):

Hominidae 
 Ponginae 

 Pongo (អររ៉ង់ អ៊ូតង់)

 Homininae 
 Gorillini 

 Gorilla (ហ្កររីយេ)

 Hominini 
 Panina 

 Pan (សែមប៉ង់ស៍)

 Hominina 

 Homo (មនុស្ស)

សត្វស្វាធំ ដែលជិតមនុស្សជាងគេតាមពន្ធុវិទ្យា គឺពូជស្វាសាំប៉ង់ស៍ពីរប្រភេទ: Pan troglodytes (ស្វាសាំប៉ង់ស៍ធម្មតា) និង Pan paniscus (ស្វាបូណូបូ)។ បណ្ដុំពន្ធុមនុស្សសព្វថ្ងៃ (ប្រវែងប្រមាណជា ៣.២ ពាន់លានគូនុយក្លេអូទីត) ខុសពីបណ្ដុំពន្ធុស្វាសាំប៉ង់ស៍ប្រហែលតែ ១.២%[៧][n ២][៨] (ឬ ៣៨.៤ លានគូនុយក្លេអូទីត)។

អ្នកជំនាញខាងប៉ាឡេអង់ត្រូប៉ូឡូស៊ីភាគច្រើន គិតថាការបែកចេញពីគ្នា រវាង Hominina និង Panina (ពូជស្វាសាំប៉ង់ស៍) កើតឡើងយ៉ាងតិច ៧ លានឆ្នាំមុន។[៩]

ប្រវត្តិនៃការវិវត្ត កែប្រែ

សម្គាល់:ជាភាសាបារាំង។

ពី Hominina ទៅ Homo កែប្រែ

Hominina ចាស់បំផុតដែលគេធ្លាប់រកឃើញមកទល់បច្ចុប្បន្នគឺ Sahelanthropus tchadensis មានអាយុកាល ៧ លានឆ្នាំ រកឃើញនៅប្រទេសឆាត នៅឆ្នាំ ២០០១ និង Orrorin tugenensis មានអាយុកាល ៦ លានឆ្នាំ រកឃើញនៅប្រទេសកេនយ៉ា នៅឆ្នាំ ២០០០។ Grecopithecus ដែលមានផូស៊ីលពីរមានអាយុកាលជាង ៧ លានឆ្នាំ ក៏ប្រហែលស្ថិតនៅក្នុង Hominina ដែរ។[ត្រូវការអំណះអំណាង] ថ្មីៗនេះ មានពូជថ្មីមួយទៀតឈ្មោះ Danuvius guggenmosi ត្រូវបានរកឃើញនៅឆ្នាំ២០១៥ ដែលមានលក្ខណៈស្រដៀងទៅនឹង Hominina។ វារស់នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រហែលជា ១១.៦២ លានឆ្នាំមុន។[citation needed]

ឯកសារយោង និងចំណាំ កែប្រែ

ចំណាំ កែប្រែ

  1. មើល « ការផុតពូជអូឡូសែន », « ការកើនកម្ដៅនៃភពផែនដី », « ការបំផ្លាញព្រៃឈើ », « ការបំពុលបរិស្ថាន », « ការបំផ្លាញមច្ឆជាតិ »។ ល។
  2. មនុស្សបច្ចុប្បន្នមានក្រូម៉ូសូម ២៣គូ ហើយស្វាសាំប៉ង់ស៍មាន ២៤គូ។ ក្រូម៉ូសូមគូទីពីរនៃមនុស្សមានភាពស្រដៀងទៅនឹង ក្រូម៉ូសូមពីរគូនៃស្វាសាំប៉ង់ស៍។ ភាពស្រដៀងគ្នានេះធ្វើឱ្យគេគិតថាក្រូម៉ូសូមពីរគូនៃពូជបុព្វបុរសរួមមួយបានរួមបញ្ចូលគ្នាក្នុងពូជមនុស្ស ពេលពូជទាំងពីរបំបែកចេញពីគ្នា។

ឯកសារយោង កែប្រែ

  1. Jean-Jacques Hublin, Abdelouahed Ben-Ncer et al., New fossils from Jebel Irhoud, Morocco and the pan-African origin of Homo sapiens [archive], Nature, juin 2017
  2. Desmond Morris, Le Singe nu , 1967.
  3. Classification phylogénétique de Guillaume Lecointre et Hervé Le Guyader, Belin
  4. P. Perelman, W. E. Johnson et al., «  A molecular phylogeny of living primates  », PLoS Genetics, vol. 7, no 3,‎ 2011, e1001342 (PMID 21436896, PMCID 3060065, DOI 10.1371/journal.pgen.1001342, lire en ligne [archive])
  5. ៥,០ ៥,១ Mark S. Springer, Robert W. Meredith et al., « Macroevolutionary Dynamics and Historical Biogeography of Primate Diversification Inferred from a Species Supermatrix », PLoS ONE, vol. 7, no 11,‎ 2012, e49521 (ISSN 1932-6203, PMID 23166696, PMCID 3500307, DOI 10.1371/journal.pone.0049521, lire en ligne [archive])
  6. J. Shoshani, C. P. Groves, E. L. Simons et G. F. Gunnell, « Primate phylogeny : morphological vs. molecular results », Molecular Phylogenetics and Evolution, vol. 5, no 1,‎ 1996, p. 102-54 (PMID 8673281, lire en ligne [archive])
  7. David R. Begun, The real Planet of the Apes : A new Story of human Origins, 2015
  8. Alec MacAndrew, Human Chromosome 2 is a fusion of two ancestral chromosomes [archive]
  9. Pascal Picq, Premiers Hommes, éd. Flammarion, Paris, 2016