យឝោវម៌្មទី២

ព្រះមហាក្សត្រនៃចក្រភពអង្គរ

វ្រះបាទយឝោវម៌្មទី២ រជ្ជកាល (១១៦០-១១៦៥) ព្រះអង្គមានព្រះនាមពេញថា វ្រះបាទឝ្រីយឝោវម៌្មទេវ។ ព្រះមហាក្សត្រ ​អង្គ​នេះ ក្នុង​រាជ្យ​របស់​ព្រះអង្គ​បាន​ជួប​ប្រទះ​នូវ​វិបត្តិ​ផ្ទៃ​ក្នុង​ជាច្រើន។ តាម​រយៈ​សិលាចារឹក យើង​ដឹង​ថាមាន​មនុស្ស​មាន​ក្រុម​ជាច្រើន​បាន​ប៉ុនប៉ង​ចង់​ធ្វើ​ឃាត​ព្រះអង្គ តែ​មិន​បាន​សំរេច។ មនុស្ស ឬ​ក្រុម​ដែល​ចង់​ធ្វើ​គត​ព្រះអង្គ យើង​មិន​អាច​ស្គាល់​ឈ្មោះ​ទេ ពីព្រោះ​សិលា​ចារឹក​ប្រាសាទ​បន្ទាយឆ្មារ​បាន​ត្រឹម​តែ​បញ្ជាក់​ថាមាន ភារតៈរាហ៍ុ ក្បត់​ចង់​មក​យាយី​លេប​ត្របាក់។ គឺ​សិលា​ចារឹក​បាន​ប្រៀប​ប្រដូច​ព្រឹត្តិការណ៍​ក្បត់​ទៅ​នឹង​រាហ៍ុ​ដែល​កំពុងតែ​លេប​ព្រះចន្ទ។ទោះជាយ៉ាងណាក៏ដោយរាហ៌ុនេះប្រហែលជាមេទ័ពរបស់ស្ដេចណាផ្សេង។ផ្ទុយទៅវិញនៅពេលរាហ៌ុរួមផ្សំគំនិតក្បត់ទ័ពក៏លបរត់ចេញពីយសោធបុរៈ។តែរាហុនេះពុំបានធ្វើគត់វ្រះបាទយសោវរ្ម័នទី២ពុំបានទេ។រហូតដល់មន្ត្រីរបស់ព្រះអង្គបានធ្វើគត់ព្រះអង្គបានហើយឡើងសោយរាជ្យសម្បត្តិ។

យឝោវម៌្មទី២
វ្រះបាទ
រជ្ជកាល១១៦០ - ១១៦៥
រាជ្យមុនធរណីន្ទ្រវម៌្មទី២
រាជ្យបន្តត្រិភុវនាទិត្យវម៌្ម
ព្រះនាមពេញ
វ្រះបាទឝ្រីយឝោវម៌្មទេវ
សន្តតិវង្សមហិធរបុរ

វ្រះបាទ​យឝោវម៌្មទី២បាន​រួច​រស់​មាន​ជីវិត​ដោយសារ​សេចក្ដី​ក្លាហាន និង​ប្រាជ្ញា​ភ្លឺ​ថ្លា​ឈ្លាស​វៃ​របស់​ព្រះ​ឝ្រីឥន្ទ្រកុមារ ព្រះរាជបុត្រ​វ្រះបាទជយវម៌្មទី៧​ដែល​ជា​មេទ័ព​កង​រក្សា​ព្រះអង្គ។ ព្រះឝ្រីឥន្ទ្រវម៌្ម​ខ្លួន​ឯង​បាន​រួច​រស់​ផុត​មក​ពី​សេចក្ដី​ស្លាប់​ដោយ​ វីរភាព​របស់​មេទ័ព​ពីរ​នាក់ អជ៌ូន និង​ឝ្រីភរទេវបុរ ដែល​បាន​យក​ជីវិត​ទៅ​បូជា​រាំងបាំង​ការពារ​ព្រះអង្គ។ តែ ​ក្នុង​គ.ស​១១៦៥ វ្រះបាទ​យឝោវម៌្មទី​២​មិន​អាច​គេច​ផុត​រួច​អំពី​អំពើ​ក្បត់​ប៉ង​ធ្វើ​ឃាត​ ដូច​លើក​មុន​ទៀត​ឡើយ។ ព្រះអង្គ​ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ​ត្រិភុវនាទិត្យវម៌្ម និង​ក្រុម​បក្ស​ពួកក្បត់​ធ្វើ​រាជ្យប្រហារ​ធ្វើគត់ព្រះអង្គ។នៅឆ្នាំ១១៦៥។ហើយដែគ្រីន្ទ្រកុមារក៏អស់សង្ខាពេលនោះដែរ។

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ធរណីន្ទ្រវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
១១៦០–១១៦៧
តដោយ
ត្រិភុវនាទិត្យវម៌្ម

សូមមើលផង កែប្រែ

ឯកសារយោង កែប្រែ