រាត្រីមួយក្រោយសង្គ្រាម

រាត្រី​មួយ​ក្រោយ​សង្គ្រាម (បារាំង: Un soir après la guerre, អង់គ្លេស: One Evening After the War) ជា​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ ដែល​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ១៩៩៨ ដោយ​មាន​លោក ប៉ាន់ រិទ្ធី ជា​អ្នក​ដឹក​នាំ និង​សហ​និពន្ធ។ លោក​បាន​ដឹក​នាំ​ខ្សែ​ភាពយន្ត​លក្ខណៈ​តថនិយម​ទំនើប (neo-realist) បារាំង-ខ្មែរ នេះ ដោយ​កំណត់​យក​ក្នុង​ចន្លោះ​ពេល​ស្ថានភាព​ក្រីក្រ​នៃ​ប្រជាជាតិ​អាស៊ី និង​ប្រទេស​កម្ពុជា​ក្រោម​សម័យ​សង្គ្រាម។

រាត្រីមួយក្រោយសង្គ្រាម
One Evening After the War
ឯកសារ:Oneeveningafterthewar.jpg
Film poster
ដឹកនាំដោយប៉ាន់ រិទ្ធី
ផលិតដោយJacques Bidou
សរសេរដោយប៉ាន់ រិទ្ធី
Ève Deboise
តួសម្ដែងChea Lyda Chan
តន្ត្រីដោយMarc Marder
បច្ចេកទេសថតChristophe Pollock
កាត់តដោយMarie-Christine Rougerie
ចែកចាយដោយCompagnie Méditerranéenne de Cinéma
Cara M
ពេលចេញផ្សាយMay 19, 1998 (France)
រយៈពេល (នាទី)១០៨នាទី
ប្រទេសកម្ពុជា/បារាំង
ភាសាភាសាខ្មែរ

ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ មហោស្រពភាពយន្តកាន ក្នុង​ផ្នែក Un Certain Regard នៅ​ឆ្នាំ​១៩៩៨។[១]

សាច់រឿង កែប្រែ

ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ប្រជាជន​ទាំង​ឡាយ​បាន​ត្រឡប់​មក​រស់​នៅ​តាម​ធម្មតា​វិញ។ នៅ​ក្នុង​ចំណោម​នោះ មាន​កីឡាករប្រដាល់​ម្នាក់​គឺ សុវណ្ណា (រឿន ណារិទ្ធិ)។ សុណ្ណា បាន​រួច​ផុត​ពី​សង្គ្រាម ប៉ុន្តែ​គ្រួសារ​របស់​គាត់​ភាគ​ច្រើន​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ដូច្នេះ​ហើយ​គាត់​ក៏​សម្រេច​ចិត្ត​មក​រស់​នៅ​ក្រុង​ភ្នំពេញ ជាមួយ​លោក​ពូ។ សុវណ្ណា បាន​ចាប់​ចិត្ត​លើ​នារី​បារ​អាយុ​១៩​ឆ្នាំ​ម្នាក់ នាង​ឈ្មោះ ស្រីពៅ (ច័ន្ទ ជាលីដា)។ នាង​ជំពាក់លុយ​ម្ចាស់​បារ​នោះ ដូច្នេះ​ហើយ​នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​នារី​បារ​នៅ​ទីនោះ។ សុវណ្ណា ចង់​ជួយ​សង​បំណុល​របស់ ស្រីពៅ ដូច្នេះ​ហើយ​គាត់​បាន​រួមគ្នា​ជាមួយ​អតីត​មិត្ត​ទាហាន ដើម្បី​ទៅ​ប្លន់​គេ ដើម្បី​ទទួល​បាន​ប្រាក់​យក​ទៅ​សង​បំណុល។

តួសម្ដែង កែប្រែ

ការចេញផ្សាយ កែប្រែ

រាត្រីមួយក្រោយ​សង្គមរា ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​ផ្នែក Un Certain Regard ក្នុង​មហោស្រពភាពយន្តកាន ឆ្នាំ​១៩៩៨។[១] រឿង​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​១៩៩៨។

ឯកសារយោង កែប្រែ

  1. ១,០ ១,១ "Les Artistes du Théâtre Brûlé". Cannes Film Festival archives. Archived from the original on 2007-09-29. Retrieved 2007-07-18.

តំណភ្ជាប់ខាងក្រៅ កែប្រែ