ប្រទេសរូម៉ានី (ភាសារូម៉ានី៖ România) គឺ​ជា​ប្រទេស​មួយ​​ស្ថិត​នៅត្រង់ចំណុចកណ្ដាលនៃតំបន់​អឺរ៉ុប​កណ្តាល កើត និង​​អាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសប៊ុលហ្ការីនៅភាគខាងត្បូង អ៊ុយក្រែននៅភាគខាងជើង ហុងគ្រីនៅប៉ែកខាងលិច ស៊ែប៊ីនៅភាគនិរតី ម៉ុលដាវីនៅទិសខាងកើត និងសមុទ្រខ្មៅនៅភាគអាគ្នេយ៍។ ប្រទេសរូម៉ានីគ្របដណ្តប់លើផ្ទៃដី ២៣៨,៣៩៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១៩ លាននាក់។ វាជាប្រទេសធំជាងគេទី ១២ នៅទ្វីបអឺរ៉ុប និងជារដ្ឋដែលមានប្រជាជនច្រើនជាងគេប្រាំមួយក្នុងសហភាពអឺរ៉ុប។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសមានឈ្មោះថា ប៊ុយការែស ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ យ៉ាស៍ ឃ្លូច-ណាប៉ូកា ធីមីសូអារ៉ា កុនស្តានហ្សា ក្រៃយ៉ូវ៉ា ប្រាសូហ្វ និងហ្កាឡាត្ស៊ីជាដើម។

រូម៉ានី
România (រូម៉ានី)
ភ្លេងជាតិ
Deșteaptă-te, române!
"ក្រោកឡើង រូម៉ានី!"
ទីតាំងប្រទេសរូម៉ានី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសរូម៉ានី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប៊ុយការែស
44°25′N 26°06′E / 44.417°N 26.100°E / 44.417; 26.100
ភាសាផ្លូវការភាសារូម៉ានី[១]
ភាសាទទួលស្គាល់[២]
ក្រុមជនជាតិ
(ឆ្នាំ ២០២២)[៣]
សាសនា
(ឆ្នាំ ២០២២)[៣]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមពាក់កណ្ដាលប្រធានាធិបតី
ក្លោស យូហានីស
នីកូឡៃ ស៊ីវកា
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
និម្មិតកម្ម
១៣៣០
១៣៤៦
២៤ មករា ១៨៥៩
៩ ឧសភា ១៨៧៧/១៨៧៨
១៩១៨/១៩២០
១៩៤១
៣០ ធ្នូ ១៩៤៧
២៧ ធ្នូ ១៩៨៩[៤][៥][៦]
៨ ធ្នូ ១៩៩១
- ចូលជាសមាជិកសហភាពអឺរ៉ុប
១ មករា ២០០៧
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២៣៨,៣៩៧ គ.ម   (ទី៨១)
- ផ្ទៃទឹក (%)
ប្រជាជន
- ជំរឿន (ឆ្នាំ ២០២២)
Neutral decrease ១៩,០៥៣,៨១៥[៣]
៧៩.៩ នាក់/គ.ម   (ទី១៣៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៧៣១.៤៦៦ ពាន់លានដុល្លារ[៧] (ទី៣៦)
- ក្នុងម្នាក់
increase ៣៨,០៩៧ ដុល្លារ[៧] (ទី៤៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២៩៩.៨៨៥ ពាន់លានដុល្លារ[៧] (ទី៤៦)
- ក្នុងម្នាក់
increase ១៥,៦១៩ ដុល្លារ[៧] (ទី៦១)
ជីនី (២០២១)negative increase ៣៤.៣[៨]
មធ្យម
HDI (២០២២)increase ០.៨៣៤[៩]
ខ្ពស់ណាស់ · ទី៤៩
រូបិយវត្ថុលេវ (RON)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៤០
កូដ ISO 3166RO
ដែនកម្រិតខ្ពស់.roa
  1. .eu ត្រូវបានប្រើប្រាស់រួមជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។

ការតាំងទីលំនៅរបស់មនុស្សនៅលើទឹកដីប្រទេសរូម៉ានីដំបូងបានចាប់ផ្តើមនៅក្នុងសម័យយុគថ្មបំបែកក្រោម ដោយមានកំណត់ត្រាបញ្ជាក់ពីនគរដាស៊ីបុរាណ បូករួមជាមួយនឹងការចូលឈ្លានពាន និងកាន់កាប់ដោយចក្រភពរ៉ូម។ រដ្ឋរូម៉ានីសម័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៩ តាមរយៈសហភាពបុគ្គលនិយមនៃក្សត្របុរីដានូប៊ីនៃម៉ុលដាវី និងវ៉ាឡាគី។ រដ្ឋរូម៉ានីថ្មីនោះបានទទួលឯករាជ្យពីចក្រភពអូតូម៉ង់នៅក្នុងឆ្នាំ១៨៧៧។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ទោះជាបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួនក្នុងឆ្នាំ ១៩១៤ ក្តីក៏រូម៉ានីនៅតែប្រឡូកចូលក្នុងសង្គ្រាមដោយឈរនៅខាងមហាអំណាចសម្ព័ន្ធមិត្តនៅឆ្នាំ១៩១៦។ ជាលទ្ធផល រូម៉ានីបានទទួលកាន់កាប់នូវទឹកដីថ្មីៗជាច្រើនរួមមាន៖ ប៊ូកូវីណា បេសារ៉ាប៊ី ត្រង់ស៊ីលវ៉ានី និងទឹកដីមួយផ្នែកនៃតំបន់បាណាត់ គ្រីសាណា និងម៉ារ៉ាមូរ៉េស[១០] នៅខែមិថុនា ដល់ខែសីហា ឆ្នាំ១៩៤០ ជាលទ្ធផលនៃកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូប និងពានរង្វាន់ទីក្រុងវីយែនទីពីរ រូម៉ានីត្រូវបានបង្ខំឱ្យប្រគល់តំបន់បេសារ៉ាប៊ី និងប៊ូកូវីណាភាគខាងជើងទៅសហភាពសូវៀត និងប៉ែកខាងជើងត្រង់ស៊ីលវ៉ានីទៅហុងគ្រី។ នៅខែវិច្ឆិកា ឆ្នាំ១៩៤០ រូម៉ានីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី ហើយជាលទ្ធផល នៅខែមិថុនា ឆ្នាំ១៩៤១ សាមីខ្លួនក៏ចូលរួមក្នុងសង្គ្រាមលោកលើកទី២ នៅខាងមហាអំណាចអ័ក្ស ប្រយុទ្ធប្រឆាំងនឹងសហភាពសូវៀតរហូតដល់អំឡុងខែសីហា ឆ្នាំ១៩៤៤ នៅពេលដែលប្រទេសនេះបានសម្រេចមកចូលរួមជាមួយភាគីសម្ព័ន្ធមិត្តវិញ។ បន្ទាប់ពីសង្រ្គាម និងការត្រួតត្រាដោយកងទ័ពក្រហមសូវៀត រូម៉ានីក៏បានក្លាយជាសាធារណរដ្ឋសង្គមនិយម និងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី។ នៅក្រោយបដិវត្តន៍ឆ្នាំ១៩៨៩ រូម៉ានីបានចាប់ផ្តើមផ្លាស់ប្តូរទៅប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។

រូម៉ានីជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចចំណូលខ្ពស់[១១] ដោយជាប់ចំណាត់ថ្នាក់ទី ៥៣ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ វាមានសេដ្ឋកិច្ចធំជាងគេទី ៤៧ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម។ រូម៉ានីបានឆ្លងកាត់កំណើនសេដ្ឋកិច្ចដ៏លឿនរហ័សនៅដើមទសវត្សរ៍ឆ្នាំ២០០០។ សេដ្ឋកិច្ច​របស់​ខ្លួន​បច្ចុប្បន្ន​​គឺ​ពឹងផ្អែក​លើ​សេវាកម្ម​ជា​ចម្បង។ ប្រទេសនេះជាអ្នកផលិត និងអ្នកនាំចេញសុទ្ធនៃគ្រឿងម៉ាស៊ីន និងថាមពលអគ្គិសនីតាមរយៈក្រុមហ៊ុនដូចជា អូតូម៉ូប៊ីលដាស៊ី (Dacia) និងប៉េត្រូម OMV ជាដើម។ រូម៉ានីបានក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ ហើយចូលអង្គការណាតូចាប់តាំងពីឆ្នាំ ២០០៤ និងសហភាពអឺរ៉ុប (EU) ចាប់តាំងពីឆ្នាំ២០០៧។

ប្រវត្តិសាស្ត្រ កែប្រែ

ភូមិសាស្ត្រ កែប្រែ

ឯកសារយោង កែប្រែ

  1. "Constitution of Romania". Cdep.ro. Archived from the original on 7 កញ្ញា 2017. Retrieved 2 October 2013. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. "Reservations and Declarations for Treaty No.148 – European Charter for Regional or Minority Languages". Council of Europe. Council of Europe. Archived from the original on 8 ធ្នូ 2015. Retrieved 3 December 2015.
  3. ៣,០ ៣,១ ៣,២ "2022 Romanian Census (preliminary results)" (PDF). INSSE. Retrieved 30 December 2022.
  4. Elgie, Robert (28 November 2017). Political Leadership: A Pragmatic Institutionalist Approach. Springer. ល.ស.ប.អ. 9781137346223. https://books.google.com/books?id=IsJADwAAQBAJ&pg=PA218. 
  5. Romania Directory. Editura Cronos. 1 April 1990. ល.ស.ប.អ. 9789739000000. https://books.google.com/books?id=Qu3TAAAAMAAJ&q=emblem. 
  6. "DECRET-LEGE 2 27/12/1989 - Portal Legislativ". legislatie.just.ro.
  7. ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2022 Edition. Romania". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 11 October 2022.
  8. "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 16 August 2022.
  9. "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Retrieved 8 September 2022.
  10. Stoleru, Ciprian (13 September 2018). "Romania during the period of neutrality". Europe Centenary. Retrieved 8 មករា 2023.
  11. "New World Bank country classifications by income level: 2022-2023". blogs.worldbank.org. Retrieved 8 មករា 2023.