សក្តិនិកាយ (អង់គ្លេស: Shaktismថៃ: นิกายศักติ; ភាសាសំស្ក្រឹត: शाक्त सम्प्रदाय) គឺ និកាយនៃព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ. , សក្តិនិកាយ ពាក្យថាសក្តិប្រែថាសមត្ថភាព កំលាំង អំណាច ភាពខ្ពង់ខ្ពស់អក្នដែលមានកំលាំងអំណាចនេះគឺទេវីឬព្រះអាទិទេពផ្នែកនារី ទើបនិកាយនេះគោរពបូជាព្រះអគ្គ. , មហេសីរបស់ព្រះអាទិទេពធំៗទាំងបីហើយការគោរពបូជាសក្តិ ព្រះមហាទេវីទាំងបីអង្គនុះគឺមិនមានបែងចែកដូចជាអាទិទេពផ្នែកបុរសនុះទេពោលគឺបានមកបង្គប់នៅក្នុងសៃវៈនឹងក្នុងនិកាយវៃស្ណវៈនឹងតែម្តងដូចជាក្នុងសៃវៈនិកាយក៏គោរពបូជាព្រះមេសី របស់ព្រះសិវៈដែលមានតែមួយព្រះអង្គតែប៉ុណ្ណោះប៉ុន្តែមានច្រើនព្រះនាមដូចជាព្រះនាមបរាវត្តី - ព្រះនាងឧមា ព្រះនាងកាឡី នឹងព្រះនាងទុរគ្គាជាដើមចំនែកឯក្នុងនិកាយវៃស្ណវៈក៏គោរពបូជាព្រះនាងលក្ម្សីដែលជា ព្រះអគ្គមហេសីព្រះវុស្ណុ​ រីឯនិកាយដែលគោរពបូជាព្រះព្រហ្មក៏គោរពបូជាព្រះនាងសរាវត្ទិដែលជាព្រះអគ្គមហេសី របស់ព្រះព្រហ្មផងដែ តែបើគិតទៅមនុស្សភាគច្រើនគឺគោរពបូជាព្រះនាងឧមាច្រើនជាងគេព្រោះថាព្រះនាងគឺជាព្រះអគ្គមហេសី របស់ព្រះសិវៈដែលជាព្រះអាទិទេពដែលមនុស្សភាគច្រើនគោរពកោតខ្លាចហេតុដូចនេះទើបព្រះនាងឧមាមានព្រះនាមជាច្រើនគូជាមួយព្ឬះសិវៈដូចជា មហាទេវី គូជាមួយមហាទេពយោគីនីគូជាមួយមហាយោគី ទូរគាឬផៃរវីគូជាមួយផៃរវៈនឹងកាឡីទេវីគូជាមួយមហាកាល ជាដើម ការបូជារបស់និកាយសក្តិមានលក្ខណៈខុសប្លែកពីការបូជារបស់និកាយផ្សេងៗ.

ព្រាហ្មណ៍កោះបាលីបូជាមហាទេវី


កំណត់ កែប្រែ


មើលផងដែរ កែប្រែ