សញ្ញាជាតិប៊ូតាន

សញ្ញាជាតិប៊ូតាន រក្សាទុកធាតុសំខាន់ៗមួយចំនួន​ពីទង់ជាតិប៊ូតាន ដោយកែប្រែរចនាបថបន្តិចបន្តូច​និងបន្ថែម​ធាតុដែលជាតំណាងអោយ​ព្រះពុទ្ធសាសនា។ សញ្ញាជាតិប៊ូតានបច្ចុប្បន្នមានប្រើតាំងពីឆ្នាំ១៩៨០។

សញ្ញាជាតិប៊ូតានដែលមានប្រើតាំងពីឆ្នាំ១៩៨០

រចនានិងអត្ថន័យ កែប្រែ

  • នៅចំកណ្តាលមានរូបវជិរៈ (កាំរន្ទះដែលជាអាវុធរបស់ព្រះឥន្ទ្រ) ២ខ្វែងគ្នា។ វជិរៈទាំង២នេះ តំណាងអោយលំនឹងកំលាំងរវាង ឃរាវាស និង សាសនា។ នៅចំកណ្ដាលវជិរៈមានគ្រាប់គុជ។ គ្រាប់គុជតំណាងអោយថាមពលបូរណភាពទឹកដី។
  • នៅខាងក្រោមជាផ្កាឈូក តំណាងអោយភាពបរិសុទ្ធ។
  • នៅខាងលើជាឆត្ររាជ្យ តំណាងអោយព្រះរាជា។
  • នៅអមសងខាងជានាគរន្ទះញីឈ្មោល ដេញតាមគ្រាប់គុជ២គ្រាប់។ នាគរន្ទះទាំង២​តំណាងអោយឈ្មោះប្រទេសប៊ូតាន ព្រោះប៊ូតានពីបុរាណមានឈ្មោះថា «ឌ្រុកយុល» ដែលមានន័យថា «អាណាចក្រនាគរន្ទះ»។

មើលផងដែរ កែប្រែ

តំណភ្ជាប់ក្រៅ កែប្រែ