សាធារណរដ្ឋរុស្ស៊ី

សាធារណរដ្ឋរុស្ស៊ី (ភាសារុស្ស៊ី៖ Российская Республика) គឺជារដ្ឋមួយដែលមានអត្ថិភាពយ៉ាងខ្លីនៅអំឡុងឆ្នាំ១៩១៧។ សាធារណរដ្ឋរុស្ស៊ីបានគ្របដណ្តប់លើដែនដីស្ទើរទាំងអស់នៃអតីតចក្រភពរុស្ស៊ី ហើយវាត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩១៧ នៅក្នុងក្រឹត្យមួយដែលបានចុះដោយអាឡិចសាន់ដឺ ឃេរិនស្គី (ប្រធានរដ្ឋមន្ត្រី) និងលោកអាឡិចសាន់ដឺ ហ្សារុតនី (មន្ត្រីក្រសួងយុត្តិធម៌)។[១]

សាធារណរដ្ឋរុស្ស៊ី
Российская Республика

១៩១៧[lower-alpha ១]
Flag of សាធារណរដ្ឋរុស្ស៊ី
ទង់ជាតិ
{{{coat_alt}}}
វរលញ្ឆករ
ភ្លេងជាតិ
Рабочая Марсельеза
Rabochaya Marsel'yeza

"បទភ្លេងនៃកម្មករ"
Гимн Свободной России
Gimn Svobodnoy Rossii

"ភ្លេងជាតិនៃរុស្ស៊ីសេរី" (មិនផ្លូវការ)
ត្រារដ្ឋាភិបាល
ធានីពេតូក្រាត
ភាសាទូទៅ ភាសារុស្ស៊ី
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ
ប្រធានរដ្ឋមន្ត្រី 
▪ កញ្ញា–វិច្ឆិកា ១៩១៧
អាឡិចសាន់ដឺ ឃេរិនស្គី[lower-alpha ២]
នីតិបញ្ញត្តិក្រុមប្រឹក្សាបណ្តោះអាសន្ន
(១៩១៧)
សភាធម្មនុញ្ញ[lower-alpha ៣]
(១៩១៨)
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី១/បដិវត្តន៍រុស្ស៊ី
៨–១៦ មីនា ១៩១៧
▪ ប្រកាសជាសាធារណរដ្ឋ
១៤ កញ្ញា ១៩១៧
៧ វិច្ឆិកា ១៩១៧
▪ សភាធម្មនុញ្ញ
ត្រូវរំលាយ
១៩ មករា ១៩១៨
រូបិយវត្ថុលុយរូប
Preceded by
Succeeded by
រដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី
សសសស រុស្ស៊ី
រដ្ឋរុស្ស៊ី
អ៊ុយក្រែន
ហ្វាំងឡង់
ម៉ុលដាវី

ក្រោយពីបានឡើងកាន់កាប់អំណាច បក្សបុលសេវិកបានសម្តៅលើឈ្មោះប្រទេសរុស្ស៊ីថាជាសាធារណរដ្ឋរុស្ស៊ីដដែររហូតទាន់តែឈ្មោះ"សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី"ត្រូវបានអនុម័តឡើងជាផ្លូវការ។ នៅអំឡុងឆ្នាំ១៩១៨ ក្រុមសាធារណរដ្ឋបានព្យាយាមបង្កើតសាធារណរដ្ឋរុស្ស៊ីឡើងវិញដោយលើកនេះមានឈ្មោះថា"សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យរុស្ស៊ី" ប៉ុន្តែត្រូវបានទទួលបរាជ័យ។ កិច្ចសម្រេចនេះត្រូវបានធ្វើឡើងដោយសភាធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីរួមហើយថែមទាំងបានអនុម័តរដ្ឋធម្មនុញ្ញថ្មីផងដែរក៏ប៉ុន្តែវាមិនត្រូវបានអនុវត្តទេព្រោះសភាត្រូវបានរំលាយនៅថ្ងៃដដែរនោះហើយម៉្យាងទៀត ទឹកដីរុស្ស៊ីភាគច្រើនគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សបុលសេវិក។

ឈ្មោះ កែប្រែ

ពាក្យថា"សាធារណរដ្ឋរុស្ស៊ី"គឺសម្តៅទៅលើសម័យកាលដែលប្រទេសរុស្ស៊ីត្រូវប្រកាសចេញជាសាធារណរដ្ឋពោលគឺអំឡុងខែកញ្ញា ឆ្នាំ១៩១៧។ វាមិនគួរយកទៅប្រើនៅក្នុងអំឡុងអវត្តមាននៃរាជាធិបតេយ្យពីខែមីនា ដល់ខែកញ្ញា ឆ្នាំ១៩១៧ នោះទេព្រោះនាពេលចន្លោះនោះមានមនុស្សជាច្រើនបានសម្តៅលើប្រទេសរុស្ស៊ីថាជាសាធារណរដ្ឋដោយសារតែស្ថានភាពអនាគតនៃរាជាធិបតេយ្យគឺមិនទាន់បាន"ដោះស្រាយ"រួច។

នយោបាយ កែប្រែ

រដ្ឋាភិបាលនៃសាធារណរដ្ឋនេះគឺជាអ្នកស្នងបន្តពីរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី ហើយវាបានកាន់កាប់ទឹកដីប្រទេសរុស្ស៊ីបានល្មមគួរសមដែរដោយទឹកដីមួយភាគធំទៀតត្រូវគ្រប់គ្រងដោយពួកសូវៀត (បុលសេវិក)។ សូវៀតគឺជាអង្គការនយោបាយរបស់វណ្ណៈអធនដែលប្រពៃខ្លាំងខាងផ្នែកឧស្សាហកម្មហើយវាត្រូវបានត្រួតត្រាដោយបក្សពួកឆ្វេងនិយម។ សូវៀតដែលមានប្រជាប្រិយភាពខ្លាំងចំពោះប្រជាជនរុស្ស៊ីក៏បានទទួលបន្ថែមនូវកងកម្លាំងប្រដាប់អាវុធហើយមិនយូរប៉ុន្មាន វាក៏អាចប្រយុទ្ធតតាំងជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ីបាន។

ការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្នមកលើវិស័យយោធាគឺមានលក្ខណៈស្រាលបំផុត។ ឧទាហរណ៍៖ កម្មករនាវានៅសមុទ្របាល់ទិកជាច្រើនមានទស្សនៈនយោបាយឆ្វេងនិយមហើយបាននាំគ្នាចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនយោបាយនៅឯរដ្ឋធានី។ មន្ត្រីយោធាជាច្រើនបានប្រកាន់នយោបាយស្លាបស្តាំហើយវាក៏បានផ្តល់បញ្ហាមួយចំនួនដល់សាធារណរដ្ឋផងដែរ – ឧទាហរណ៍៖ លោកឧត្តមសេនីយ៍ឡាហ្វ កូនីលូវបានខិតខំប្រឹងប្រែងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកឃេរិនស្គីតែត្រូវទទួលបរាជ័យ។

មើលផងដែរ កែប្រែ

ឯកសារយោង កែប្រែ

  1. The Russian Republic Proclaimed at prlib.ru, accessed 12 June 2017

កំណត់ចំណាំ កែប្រែ

  1. លែងមានអត្ថិភាពបន្ទាប់ពីរដ្ឋប្រហារបុលសេវិកបានកើតឡើងនៅខែអំឡុងខែវិច្ឆិកា ឆ្នាំ១៩១៧, រំលាយចោលជាផ្លូវការនៅឆ្នាំ១៩១៨។
  2. បានបម្រើការជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្នតាំងពីខែកក្កដាមកម្លេះ។
  3. ត្រូវរំលាយចោលក្រោយពីកិច្ចប្រជុំដំបូង។

តំណភ្ជាប់ក្រៅ កែប្រែ

  • The Russian Republic proclaimed. Presidential Library
  • Browder, R. P., Kerensky, A. F. The Russian Provisional Government, 1917: Documents. "Stanford University Press". Stanford, 1961. ISBN 9780804700238