សូរ្យវរ្ម័ន​ទី១

(ត្រូវបានបញ្ជូនបន្តពី សូយ៌្យវម៌្មទី១)

សូរ្យវរ្ម័ន​ទី១ (អង់គ្លេស: Sorya varaman I) (សំស្ក្រឹត: Suryavarman I) (ប្រ.ស|គ.ស ០០០-១០៥០) រជ្ជកាលគ្រងរាជ (គ.ស ១០០៦-១០៥០) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១០០៦ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះកម្រតេងអញ កំត្វនសូយ៌្យវម្ម៌ទេវ" ប្រែជាខេមរៈភាសា "ព្រះកម្រតែងអញ ម្ចាស់សូរ្យវរ្ម័នទេវៈ"​ ។[១] [២] ព្រះបាទ សូរ្យវរ្ម័ន​ទី១ មានព្រះមហេសីមួយអង្គព្រះនាមហៅថា៖ វីរៈល័ក្ខស្មី (អង់គ្លេស: Vira- lakshmi) តាមពង្សសាវតា គេដឹងត្រឹមថា ខ្សែរស្រឡាយខាងមហេសីរបស់ទ្រង់ មានទំនាក់ទំនងទៅនិងសាច់ញាតិ ព្រះបាទ ឥន្ទ្រវរ្ម័នទី១​ ដូចនេះទើបការគ្រងរាជរបស់ព្រះអង្គគឺស្របច្បាប់។ ហើយទំនងជាការរៀបមង្គលការរបស់ព្រះអង្គទៅនិងសាច់ញាតិខាងមហេសីរបស់ទ្រង់ដើម្បីបង្កើនអំណាចឥទ្ធិពលរបស់ព្រះអង្គ ក្នុងការពង្រីកឥទ្ធិពលរបស់ព្រះអង្គក្នុងភូមិភាគអាសុីអាគ្នេយ៍នេះ ។ ព្រះបាទ សូរ្យវរ្ម័ន​ទី១ ដែលមានជំនឿយ៉ាងមុតមាំទៅលើ សាសនា ទេវតា (អង់គ្លេស: Theravada) នៃ ពុទ្ធសាសនា មហាយាន និង គោរពទៅលើលទ្ធិទេវរាជផងដែរ ឈ្មោះមរណៈនាមរបស់ព្រះអង្គត្រូវបានគេស្គាល់ថា "បរមនិព្វានបថ" (Borom Nipeanbot) ។[៣]

សូរ្យវរ្ម័ន​ទី១

Khmer temple built by King Suryavarman I, Wat Phou temple at Champasak, Laos 11th century.
រជ្ជកាល ១០០៦-១០៥០ (ចក្រភពខ្មែរ)
គ្រងរាជ ​ ១០០៦
ព្រះនាមពេញ ព្រះកម្រតែងអញ ម្ចាស់សូរ្យវរ្ម័នទេវៈ
មរណៈនាម បរមនិព្វានបថ

(Borom Nipeanbot)

ក្សត្រមុន ជ័យវីរៈវរ្ម័ន
រាជបន្ត ឧទ័យទិត្យវរ្ម័នទី២
សន្តិវង្ស រាជវង្ស​ចូឡា (អំបូរខ្មែរម៉ាឡេ)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១០៥០ (ជន្មាយុ)​

មិនមានកំណត់ត្រា

ជំនឿសាសនា ពុទ្ធសាសនាមហាយាន

​ពុទ្ធិស័ទថ្វា (Bodhisattva)

ចម្បាំងដណ្ដើមរាជ្យ កែប្រែ

Battle for the throne

 
Suryavarman I come from Khmer past Nokor Srei Thommareach, Thai pronunciation: Nakhon Si Thammarat.

ព្រះបាទ សូរ្យវរ្ម័ន​ទី១ ដែលមានដើមកំណើតនៅ នគរស្រីធម្មរាជ (អង់គ្លេស: Nokor Srei Thommareach) (Thai pronunciation: Nakhon Si Thammarat) នាឧបទ្វីប​ម៉ាឡេ (អង់គ្លេស: Malay peninsula) បានលើកទ័ពមកតាមតំបន់កូរ៉ាត់ (Korat) រហូតមកដល់ សុីសុផុន (អង់គ្លេស: Sisophon) (បច្ចុប្បន្នជា ខេត្តបន្ទាយមានជ័យ​) ដែលទ័ពព្រះអង្គបានវាយសំរុកចូលពីភាគខាងលិច ពីឆ្នាំ ១០០២ ដល់ឆ្នាំ ១០០៤ នៃគ.សករាជ នៅទីបំផុត​ព្រះអង្គក៏វាយបែក រាជធានី យសោធរៈបុរៈ និងបានបណ្ដេញព្រះបាទ ជ័យវីរៈវរ្ម័ន ចេញពី យសោធរៈបុរៈ ក្នុង​ឆ្នាំ ១០០៦ នៃគ​.សករាជ ហើយព្រះអង្គក៏ឡើងសោយរាជ្យក្នុងពេលនោះ ។[៤]

ការពង្រីកទឹក​ដីភាគខាងត្បូង កែប្រែ

Southern Territory Expansion

ព្រះបាទ សូរ្យវរ្ម័ន​ទី១ ជាស្ដេចដ៏ខ្លាំងពូកែមួយអង្គដែលបានធ្វើសង្គ្រាមពង្រីកទឹកដីយា៉ងធំចុះមកភាគខាងត្បូង តាមទន្លេមេណាម (អង់គ្លេស: Menam river) (បច្ចុប្បន្នជា ទន្លេចៅប្រាយ៉ា) ចុះមកតំបន់លប់បុរី (អង់គ្លេស: Lopburi) ក្នុងការកំចាត់ព្រះបាទ ជ័យវីរៈវរ្ម័ន​ ឱ្យបរាជ័យទាំងស្រុងនៅចំនុះរដ្ឋល្វោ (អង់គ្លេស: State of Louvo) ក្នុងឆ្នាំ ១០១០ នៃគ.សករាជ ។​[៥] ក្នុងការគ្រប់គ្រងរបស់ព្រះអង្គរវាងឆ្នាំ ១០២២-១០២៥ នៃគ.សករាជ ​នៅភាគខាងត្បូងវិស័យពុទ្ធសាសនា មានភាពរីកចម្រើនយ៉ាងខ្លាំង ព្រះអង្គបានសាងសង់សាលាសំណាក់ធម៌ ចំនួន2 សម្រាប់បណ្ដុះបណ្ដាល រាល់ភិក្ខុសង្ឃដែលបានបួសរៀននៅទីនោះ មួយជាសាលា ពុទ្ធសាសនា មហាយាន រីឯមួយទៀត ជាសាលា សម្រាប់សមណៈព្រាហ្មណ៍ ខាងសាសនាព្រហ្មញ្ញ ក្នុងរដ្ឋល្វោ (State of Louvo) យ៉ាងណាមិញសាសនាព្រះពុទ្ធមានភាពសំខាន់សម្រាប់ទ្រង់ផងដែរក្នុងពេលព្រះអង្គកំពុងគ្រប់គ្រង អាណាចក្រទ្វាវត្តី (អង់គ្លេស: Kingdom of Dvaravati) ។​[៦]

ការពង្រីកឥទ្ធិពលទៅភាគខាងជើង កែប្រែ

Expansion of influence to the north

 
ប្រាសាទភីម៉ៃ ឬ ប្រាសាទភិមាន ត្រូវបានសាងសង់នៅក្នុងសតវត្សទី១១ដោយព្រះបាទ សូរ្យវរ្ម័នទី១

ព្រះបាទ សូរ្យវរ្ម័ន​ទី១ បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅភាគខាងជើង ក្នុងចម្បាំងដណ្ដើមរាជ្យ នៅក្រុង "យសោធរៈបុរៈ​" ព្រះអង្គបានក៏សាង ប្រាសាទមួយចំនួននៅទីនោះ ដែលការពង្រីកទឹកដឹកដីរបស់ព្រះអង្គចេញពី កូរ៉ាត់ (Korat) ទៅកាន់ "នគររាជសីម៉ា" (Kh-pronoun: Nokor Reach Seima) (អង់គ្លេស: Thai-pronoun: Nakhon Ratchasima) ដែលព្រះអង្គបានដាក់សាច់ញាតិរបស់ព្រះអង្គឱ្យគ្រប់គ្រងនៅទីនោះ ដែលមានព្រះនាមថា "ព្រះបាទនរេន្ទ្រទិត្យៈ" (អង់គ្លេស: Narendraditya) ឱ្យកាន់កាប់តំបន់ភាគខាងជើងនេះ ។[៧] ព្រះបាទ សូរ្យវរ្ម័ន​ទី១ លោកក៏បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅដល់ "ចម្ប៉ា​សាក់" (អង់គ្លេស: Champasak) (បច្ចុប្បន្នជា​ទឹកដីរបស់ ប្រទេសឡាវ) ផងដែរ លោកបានសាងសង់សំណង់ប្រាសាទមួយ ហៅថា "ប្រាសាទវត្តភូ" (អង់គ្លេស: Wat Phou temple) តែទ្រង់មិនទាន់បានបញ្ចប់នោះទេ គេដឹងត្រឹមថាប្រាសាទនេះសាងបញ្ចប់ដោយព្រះបាទ "សូរ្យវរ្ម័ន​ទី២" ដែលប្រាសាទមួយនេះសាងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះឥសូរ ក្នុងជំនឿនៃសាសនាហិណ្ឌូ ។[៨]

ថ្ងៃនៃ ព្រះកែវមរកត កែប្រែ

The Day of the Emerald Buddha

 
Cambodia the Emerald Buddha 17th century, at Silver Pagoda Phnom Penh.

ព្រះកែវមរកត (អង់គ្លេស: Emerald Buddha) (ថៃ: พระแก้วมรกต) (Kh-pronoun: Preah Keo Morokot) ដែលបានបើកចាកចេញពីកោះលង្កា កាត់តាមមហាសមុទ្រឥណ្ឌា (អង់គ្លេស: India Ocean) សំដៅមកប្រទេសភូមា តែកាលមកដល់កណ្ដាលសមុទ្រ សំពៅទាំង២ បានជួបព្យុះបក់បោក សំពៅដែលផ្ទុកព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត បានរសាត់មកដល់ត្រោយសមុទ្រ ត្រង់ខែត្របន្ទាយមាសនៃ អាណាចក្រខ្មែរ ភាគខាងត្បូង ។ ក្រមការខែត្រចាប់សំពៅនេះបាន ក៏នាំយក ព្រះត្រៃបិដកសម្រាយ ព្រមទាំង បដិមា ព្រះកែវមរកត មកថ្វាយព្រះមហាក្សត្រខ្មែរព្រះនាម "សូរ្យវរ្ម័ន​ទី១" (អង់គ្លេស: Suryavarman I) នៅក្រុង "ស្រីយសោធរៈបុរៈ" (អង់គ្លេស: Yashodharapura) ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ​.សករាជ ។ ក្រោយមកក្នុងរវាងឆ្នាំ ១០៤៤ នៃគ.សករាជ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយករបស់ទាំងនេះត្រឡប់ទៅវិញ ព្រះបាទ សូរ្យវរ្ម័ន​ទី១ ក៏យល់ព្រម​ប្រគល់រាល់របស់ដែលបានមកពីសំពៅនោះទៅវិញទាំងអស់ លើកលែងតែបដិមា ព្រះកែវមរកត ទ្រង់សូមរក្សាទុកក្នុងព្រះនគរ ដើម្បីជាការគោរពបូជា ដូចនេះ បដិមា ព្រះកែវមរកត បានស្ថិតក្នុងប្រទេសកម្ពុជាដោយអាការយ៉ាងនេះ ។​[៩]

ការស្ថាបនាទីក្រុងអង្គរទី២ កែប្រែ

Construction of Angkor II

ព្រះបាទ សូរ្យវរ្ម័ន​ទី១ ជាស្ថាបនិក​សាងសង់ក្រុងអង្គរទី២ ឬហៅថា "សម័យកាលអង្គរ​ទី២" (The Secons Angkor) ត្រង់ បារាយណ៍ខាងលិច (អង់គ្លេស: West Baray) ដែលជាឈ្មោះរបស់ អាងស្តុកទឹកដ៏ធំមួយ ដែលមានបណ្ដោយ ៨ គម និង ទទឹង ២.២ គម និង ជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកចន្លោះពី ១២ ពាន់លានហ្គាឡោន ទៅ ១៤ ពាន់លានហ្គាឡោន ដោយស្មើនិង ៥៣ លានម៉ែត្រគីប ដែលអាចប្រើប្រាសសំរាប់ទីក្រុងទាំងមូល នៅរដូវប្រាងរាំងស្ងួត ស្ថាប័ត្យកម្ម​ដ៏ធំសម្បើមនេះហើយត្រូវបានអ្នកប្រវត្តិវិទូជាច្រើន ចាត់ទុកជាយុគសម័យកាល នៃអង្គរទី២ ។ [១០] ក្រៅពីស្ថាបនា បារាយណ៍​ទឹកថ្លាដែលជា ស្ថាបត្យកម្មដ៏ធំសម្បើម ព្រះអង្គបានសាងសង់បញ្ចប់នៅ ប្រាសាទភិមានអាកាស ដែលជាប្រាសាទនៅក្បែរព្រះរាជវាំងរបស់ព្រះអង្គ ដើម្បីទុកជាការបន់ស្រន់ រាជវាំងដែលជាលំនៅដ្ឋានរបស់ព្រះមហាក្ស័ត្រ ធ្វើអំពីសំណង់ឈើយ៉ាងប្រណិត ។ ព្រះអង្គក៏បានសាង​បញ្ចប់ ប្រាសាទតាកែវ ដែលបន្តសាងពីព្រះបាទ ជ័យវរ្ម័នទី៥ ផងដែរ ។[១១]

ញាត្តិវង្សរបស់ព្រះអង្គ កែប្រែ

King Relatives

ព្រះបាទ សូរ្យវរ្ម័ន​ទី១ មានព្រះមហេសីមួយអង្គព្រះនាមហៅថា៖ វីរៈល័ក្ខស្មី (អង់គ្លេស: Vira- lakshmi) តាមពង្សសាវតា គេដឹងត្រឹមថា ខ្សែរស្រឡាយខាងមហេសីរបស់ទ្រង់ មានទំនាក់ទំនងទៅនិងសាច់ញាតិ ព្រះបាទ ឥន្ទ្រវរ្ម័នទី១​ ដូចនេះទើបការគ្រងរាជរបស់ព្រះអង្គគឺស្របច្បាប់ ។ ព្រះអង្គមានបុត្រាចំនួន ២អង្គ ១ព្រះនាម "ឧទ័យទិត្យវរ្ម័នទី២" យោងតាមកំណត់ត្រា​សិលាចរឹក នៃ ប្រាសាទស្ដុកកក់ធំ ព្រះអង្គបានឡើងសើយរាជ្យសម្បត្តិបន្តពីព្រះបិតារបស់ទ្រង់ រីឯមួយអង្គទៀត ព្រះនាម "ហស៌វរ្ម័នទី៣"​ ។[១២]

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង កែប្រែ

សេចក្ដីជំរាប កែប្រែ

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[១៣]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់ កែប្រែ

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ កែប្រែ

សូរ្យវរ្ម័ន​ទី១
(គ.ស ០០០-១០៥០)
មុនដោយ
ជ័យវីរៈវរ្ម័ន
ចក្រភពខ្មែរ
១០០៦–១០៥០
តដោយ
ឧទ័យទិត្យវរ្ម័នទី២

កំណត់ត្រា​ កែប្រែ

ឯកសារយោង កែប្រែ

  1. Zhong yang yan jiu yuan. Min tsu hsüeh yen chiu so (1962) Bulletin of the Institute of Ethnology, Academia Sinica, Issues 13-16 , publisher: Original from the University of California p.89
  2. Contributor: 中央硏究院. 民族學硏究所 (1962) 中央硏究院民族學硏究所集刊, Issues 13-16 , Publisher: 中央研究院, 民族學研究所, Original from The Ohio State University.
  3. ​George Coedès (1975) The Indianized States of Southeast Asia East-West Center Press, Publisher: Translated by Sue Brown Cowing, University of Hawaii Press p.424 ISBN: 9780824803681
  4. American Philosophical Society (1951) Transactions of the American Philosophical Society, Publisher: The Society, Original from the University of Michigan p.295
  5. Christopher Pym (1968) The Ancient Civilization of Angkor Volume 858 of A Mentor book Great Collections Microfilming Project: John M. Echols Collection, Publisher: New American Library, Original from the University of Michigan p.224 ISBN: 0451608585
  6. George Cœdès Editor Walter F. Vella Translated by Susan Brown Cowing (1968) The Indianized States of Southeast Asia ACLS Humanities E-Book East-West Center Press, Publisher: East-West Center Press, Original from the University of Michigan p.403 ISBN: 082480368X
  7. Joshua Eliot, Jane Bickersteth (1999) Thailand Handbook, Publisher: Footprint Handbooks, Original from the University of California p.835 ISBN: 1900949326
  8. Vittorio Roveda (1997) Khmer Mythology, Publisher: River Books, Original from the University of Michigan p.181 ISBN: 9748225372
  9. Tep pitur Chim-Krasem (1950) Kambuja Suriya Issue 9 Publisher: Church of the Trinity Buddhist University of Cambodia p.82
  10. Malcolm MacDonald (1958) Angkor, with One Hundred and Twelve Photographs, Publisher: J. Cape, Original from the University of Michigan p.148
  11. Malcolm MacDonald (1987) Angkor and the Khmers, Publisher: Oxford University Press, Original from the University of Michigan p.158 ISBN: 0195826965
  12. Editor Keat Gin Ooi (2004) Southeast Asia: A Historical Encyclopedia, from Angkor Wat to East Timor, Volume 1, Publisher: ABC-CLIO p.1791 ISBN: 1576077705
  13. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan