លោក ស៊ូហារតូ (ភាសាឥណ្ឌូណេស៊ី៖ Suharto "បញ្ចេញសម្លេង ", ៨ មិថុនា ១៩២១ – ២៧ មករា ២០០៨) គឺជាមន្ត្រី​យោធា​ឥណ្ឌូណេស៊ី និង​អ្នក​នយោបាយម្នាក់ដែលបានបម្រើប្រធានាធិបតីទីពីរនៃប្រទេសឥណ្ឌូណេស៊ី។ ស៊ូហារតូបានកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីបានផ្តួលរំលំលោកស៊ូការណូនៅក្នុងឆ្នាំ១៩៦៧ ហើយបានលាលែងពីតំណែងនេះវិញនៅក្នុងឆ្នាំ១៩៩៨ ដោយលោកបានស្ថិតនៅក្នុងអំណាចអស់រយៈពេល ៣១ ឆ្នាំ។ ដោយហេតុនេះហើយទើបបានជាបស្ចឹមលោកតែងតែសម្តៅលើលោកថាជា"មេផ្តាច់ការ"។[១][២]

ស៊ូហារតូ
Suharto
ប្រធានាធិបតីឥណ្ឌូណេស៊ីទី២
ក្នុងការិយាល័យ
២៧ មីនា ១៩៦៨ – ២១ ឧសភា ១៩៩៨[lower-alpha ១]
អនុប្រធាន
មុនស៊ូការណូ
បន្ទាប់បាកហារូដឌីន ជូស៊ូហ្វ ហាប៊ីប៊ី
ប្រធាននៃគណៈប្រធានគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី
ក្នុងការិយាល័យ
២៨ កក្កដា ១៩៦៦ – ១២ មីនា ១៩៦៧
ប្រធានាធិបតីស៊ូការណូ
មុនតំណែងត្រូវបានបង្កើត
បន្ទាប់តំណែងត្រូវបានលុបចោល
អគ្គលេខាធិការនៃចលនាមិនចូលបក្សសម្ព័ន្ធទី១៦
ក្នុងការិយាល័យ
៧ កញ្ញា ១៩៩២ – ២០ តុលា ១៩៩៥
មុនដូប៊្រីកា កូស៊ិក
បន្ទាប់អឺណេស្តូ សាមពែរ ពីហ្សាណូ
មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ីទី៤
ក្នុងការិយាល័យ
១៩៦៨–១៩៧៣
មុនអាប់ឌុល ហារីស ណាស៊ុទីអន
បន្ទាប់ម៉ារ៉ាដិន ប៉ាំងហ្កាបេអាន
អគ្គសេនាធិការនៃកងទ័ពឥណ្ឌូណេស៊ីទី៨
ក្នុងការិយាល័យ
១៩៦៥–១៩៦៧
មុនប្រាណូតូ រិកសូសាមូដ្រូ
បន្ទាប់ម៉ារ៉ាដិន ប៉ាំងហ្កាបេអាន
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសន្តិសុខឥណ្ឌូណេស៊ីទី១៤
ក្នុងការិយាល័យ
មីនា ១៩៦៦ – កញ្ញា ១៩៧១
ប្រធានាធិបតីស៊ូការណូ
ខ្លួនលោក
មុនអ៊ិម. សារប៊ីនី
បន្ទាប់ម៉ារ៉ាដិន ប៉ាំងហ្កាបេអាន
មេបញ្ជាការនៃកងអង្គទ័ពបម្រុងទូទៅទី១
ក្នុងការិយាល័យ
៦ មីនា ១៩៦១ – ២ ធ្នូ ១៩៦៥
មុនតំណែងត្រូវបានបង្កើតឡើង
បន្ទាប់អ៊ូម៉ារ វរហាឌីគុស៊ូមា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត៨ មិថុនា ១៩២១
កេមូស៊ុក, ស៊ុលតង់ចក្រយូគីយ៉ាការតា, ឥណ្ឌីខាងកើតហុល្លង់
ស្លាប់២៧ មករា ២០០៨ (អាយុ ៨៦)
ចាកាតា, ឥណ្ឌូណេស៊ី
កន្លែងបញ្ចុះសពអាស្តាណា គីរីបានគូន, ម៉ាតេស៊ី, រាជានុតំបន់ការ៉ានហ្កានយ៉ារ, ជ្វាកណ្តាល
គណបក្ស​នយោបាយហ្គោលការ
ពន្ធភាពស៊ីទី ហារទីណា (រ.ក ១៩៤៧ – ស្ល. ១៩៩៦)
កូន៦ នាក់
ឪពុកម្តាយ
  • កឺតូស៊ុឌីរ៉ូ (ឪពុក)
  • ស៊ូគីរ៉ា (ម្តាយ)
ហត្ថលេខា
ឈ្មោះហៅក្រៅបក្សហារតូ
សេវា​យោធា
ភក្ដីភាពហុល្លង់ ឥណ្ឌីខាងលិចហុល្លង់
 ឥណ្ឌូណេស៊ី
សាខា/សេវាកម្ម KNIL
(១៩៤០ – ៤២)
PETA
(1942-45)
កងទ័ពឥណ្ឌូណេស៊ី
(១៩៤៥-៧៤)
ឆ្នាំកាន់តំណែង១៩៤០—១៩៧៤
ឋានៈ ឧត្តមសេនីយ៍កងទ័ព
ឯកតាកងអង្គទ័ពបម្រុងទូទៅ (កូស្ត្រាដ)
សមរភូមិ/សង្គ្រាម

មុនពេលក្លាយជាប្រធានាធិបតី ស៊ូហាតូគឺជាមេដឹកនាំយោធាក្នុងសម័យអាណានិគមជប៉ុននិងហុល្លង់ហើយបានបន្តរហូតដល់ទទួលបានឋានៈជាឧត្តមសេនីយ៍ឯក។ ស៊ូហាតូមានសកម្មភាពប្រឆាំងយ៉ាងខ្លាំងលើបក្សកុម្មុយនីស្តឥណ្ឌូណេស៊ី។ លោកបានឡើងកាន់កាប់តំណែងប្រធានាធិបតីបន្តពីលោកស៊ូការណូនៅក្នុងឆ្នាំ១៩៦៨ ហើយបានលាលែងពីតំណែងវិញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨ បន្ទាប់ពីមានចលនាបះបោរនិងបាតុកម្មដោយសំណាក់និស្សិតនិងប្រជាពលរដ្ឋទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧។ លោកស៊ូហារតូបានទទួលមរណភាពនៅខែមករា ឆ្នាំ២០០៨។

កំណត់សម្គាល់ កែប្រែ

  1. កាន់តំណែងជាប្រធានាធិបតីស្តីទី៖ ១២ មីនា ១៩៦៧ – ២៧ មីនា ១៩៦៨

ឯកសារយោង កែប្រែ

  1. Gittings, John (28 January 2008). "Obituary: Suharto, former Indonesian dictator: 1921-2008". The Guardian.
  2. Hutton, Jeffrey (19 May 2018). "Is Indonesia's Reformasi a success, 20 years after Suharto?". South China Morning Post.