អាឡិចសាន់ដឺ ឃេរិនស្គី

អ្នកនយោបាយជនជាតិរុស្ស៊ី

អាឡិចសាន់ដឺ ហ្យូដូរ៉ូវីច ឃេរិនស្គី (ភាសារុស្ស៊ីАлекса́ндр Фёдорович Ке́ренский, ភាសាអង់គ្លេសAlexander Fyodorovich Kerensky) គឺជាមេធាវី និងអ្នកបដិវត្តន៍ជាតិរុស្ស៊ីម្នាក់ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងបដិវត្តន៍រុស្ស៊ីក្នុងឆ្នាំ១៩១៧។ បន្ទាប់ពីបដិវត្តន៍ខែកុម្ភៈត្រូវបានបញ្ចប់, លោកបានចុះចូលជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ីដែលទើបនឹងបង្កើតថ្មី, ដំបូងលោកបានចូលធ្វើជារដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌, បន្ទាប់មកជារដ្ឋមន្រ្តីក្រសួងចម្បាំង និងក្រោយពីខែកក្កដា លោកបានក្លាយជារដ្ឋមន្រ្តី-ប្រធានទីពីររបស់រដ្ឋាភិបាល។ ឃេរិនស្គីក៏ជាមេដឹកនាំទ្រូដូវីក (ក្រុមសង្គមនិយមមជ្ឈន្តិក) ផងដែរ និងជាអនុប្រធាននៃក្រុមប្រឹក្សាសូវៀតពេតូក្រាត។ នៅថ្ងៃទី៧ ខែវិច្ឆិកា, រដ្ឋាភិបាលរបស់លោកត្រូវបានផ្តួលរលំដោយបក្សបុលសេវិកដែលដឹកនាំដោយលេនីនក្នុងបដិវត្តន៍ខែតុលា។ ក្រោយៗមក លោកក៏បាននិរទេសទៅរស់នៅទីក្រុងប៉ារីស ហើយក្រោយមកនៅទីក្រុងញូវយ៉កអស់មួយជីវិតរបស់លោក។

អាឡិចសាន់ដឺ ឃេរិនស្គី
Алекса́ндр Ке́ренский (រុស្ស៊ី)
Alexander Kerensky (អង់គ្លេស)
រដ្ឋមន្រ្តី-ប្រធាននៃរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី
ក្នុងការិយាល័យ
២១ កក្កដា ១៩១៧ – ៧ វិច្ឆិកា ១៩១៧
[៨ កក្កដា – ២៦ តុលា ១៩១៧ ប្រតិទិនចាស់]
ព្រះមហាក្សត្រទំនេរ
មុនចចជី ល្វូវ
បន្ទាប់តំណែងត្រូវបានលុបចោល
(វ្លាឌីមៀរ លេនីន ជាប្រធានក្រុមប្រឹក្សានៃប្រជាជន)
Nikolai Avksentiev ជាប្រធាននៃរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ីរួម
រដ្ឋមន្រ្តីក្រសួងចម្បាំង និងកងនាវា នៃរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី
ក្នុងការិយាល័យ
១៨ ឧសភា ១៩១៧ – ១៤ កញ្ញា ១៩១៧
[៥ ឧសភា – ១ កញ្ញា ១៩១៧ ប្រតិទិនចាស់]
នាយករដ្ឋមន្ត្រីចចជី ល្វូវ
ខ្លួនលោក
មុនAlexander Guchkov
បន្ទាប់Aleksandr Verkhovsky
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃរដ្ឋាភិបាលបណ្តោះអាសន្ន
ក្នុងការិយាល័យ
១៦ មីនា ១៩១៧ – ១ ឧសភា ១៩១៧
[៣ មីនា – ១៨ កុម្ភៈ ១៩១៧ ប្រតិទិនចាស់]
នាយករដ្ឋមន្ត្រីចចជី ល្វូវ
មុនតំណែងត្រូវបានបង្កើតឡើង
នីកូឡៃ ដូប្រូវ៉ុលស្គី ជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃចក្រភពរុស្ស៊ី
បន្ទាប់Pavel Pereverzev
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
អាឡិចសាន់ដឺ ហ្យូដូរ៉ូវិច ឃេរិនស្គី

៤ ឧសភា ១៨៨១
អ៊ូលីយ៉ាណូវ, តំបន់អភិបាលស៊ីមបឺសគ៍, ចក្រភពរុស្ស៊ី
ស្លាប់១១ មិថុនា ១៩៧០ (អាយុ 89)
ទីក្រុងញូវយ៉ក, សហរដ្ឋអាមេរិក
កន្លែងបញ្ចុះសពPutney Vale Cemetery, ឡុងដ៍, អង់គ្លេស
សញ្ជាតិរុស្ស៊ី
គណបក្ស​នយោបាយបដិវត្តន៍សង្គមនិយម (ទ្រូដូវីក ក្រុមសភា)
កូនអូលែក ឃេរិនស្គី, Gleb Karensky
ការអប់រំសកលវិទ្យាល័យរដ្ឋ សង់ ពីធឺបួរ
វិជ្ជាជីវៈមេធាវី, អ្នកនយោបាយ
ហត្ថលេខា