ឦសានវរ្ម័នទី១

ព្រះមហាក្សត្រនៃចេនឡា

វ្រះបាទឦឝានវម៌្មទី១ឦឝានសេនាឦសានវរ្ម័នទី១ (ចិនសម័យ: 伊奢那先代) (គ.ស ?-៦៣៥) រជ្ជកាល (គ.ស ៦១០-៦៣៥) ទ្រង់ជាព្រះមហាក្សត្រខ្មែរនៃរាជាណាចក្រកម្វុជនៅក្នុងសតវត្សទី៧ ដែលក្រោយមកទៀតក្លាយជាអធិរាជាណាចក្រកម្វុជទេឝ។ ព្រះអង្គជាបុត្រ និង អ្នកស្នងរាជ្យបន្តពីវ្រះបាទមហេន្ទ្រវម៌្ម

ឦឝានវម៌្មទី១
វ្រះបាទ
រជ្ជកាល៦១០-៦៣៥
រាជ្យមុនវ្រះបាទមហេន្ទ្រវម៌្ម
រាជ្យបន្តវ្រះបាទភវវម៌្មទី២
ស្វាមី/មហេសីព្រះនាងសករមន្ជរិ
បុត្រព្រះឝិវទត្ត ព្រះភវវម៌្មទី២ ព្រះយុវរាជ ម្ចាស់ក្សត្រីសុវណ៌
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាវ្រះបាទមហេន្ទ្រវម៌្ម
ប្រសូតឝម្ភុបុរ
សុគត៦៣៥
ឦឝានបុរ

បន្ទាប់ពីវ្រះបាទមហេន្ទ្រវម៌្មសោយទិវង្គតទៅ វ្រះបាទឦឝានវម៌្មទ្រង់បានប្រែឈ្មោះរាជធានីឝម្ភុបុរទៅជាឦឝានបុរវិញ។ សម្បូរព្រៃគុហ៍ សំណង់ប្រាសាទប្រវត្តិសាស្ត្រត្រូវបានគេបញ្ជាក់ថាជាឦឝានបុរ រាជធានីនៃកម្វុជនាសតវត្សទី៧។[១] ប្រាសាទសំខាន់ៗនៅសម្បូរព្រៃគុហ៍ត្រូវបានគេនិយាយថាបានស្ថាបនាដោយវ្រះបាទឦឝានវម៌្មទី១។ សួយឝ៊ូ (វស្សប្បវត្តិនៃរាជវង្សសួយចិន) បានចងក្រងនៅឆ្នាំ៦៣៦នៃគ.ស ថ្លែងថានៅចំណាប់ផ្ដើមនៃសតវត្សទី៧ត្រូវបានគ្រប់គ្រងដោយ ក្សត្រមួយអង្គ យីឝឹណាឝៀនតាយ (伊奢那先代)។ សិលាចារឹកនៅប្រាសាទតូច ប្រាសាទបាយ៉ង់ វត្តចក្រឹត ក្ដីអង្គជំនីក និង សម្បូរណ៍ព្រៃគុហ៍ត្រូវបានគេសន្មតថានៅក្នុងរជ្ជកាលនៃព្រះបានឦឝានវម៌្មទី១។ សិលាចារឹកចុងក្រោយបង្អស់បានសន្មតថាព្រះអង្គដែលត្រូវចោះកាលបរិច្ឆេទដល់ឆ្នាំ៦២៧នៃគ.ស (ស័ក៥៤៩) ដែលសិលាចារឹកមានកាលបរិច្ឆេទតែមួយប៉ុណ្ណោះសន្មតថាត្រូវនឹងស្ដេចស្នងរាជ្យបន្តពីព្រះអង្គ គឺវ្រះបាទភវវម៌្មទី២ ក្នុងឆ្នាំ៦៣៩នៃគ.ស។[២] សិលាចារឹកជាច្រើនបានបញ្ជាក់ពីជោគជ័យរបស់ព្រះអង្គ។ នៅពេលដែលគេនិយាយពីព្រះអង្គ គេតែងនិយាយពីការធ្វើសឹកសង្គ្រាមពង្រីកទឹកដី។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ វិសាលភាពទឹកដីរីកធំទូលាយយ៉ាងខ្លាំង ដែលព្រំដែនខាងលិចទៅទល់នឹងជ្រលងខាងលើនៃទន្លេមេទឹក (ដែលពេលនោះគ្រប់គ្រងដោយរាជាណាចក្រទ្វារវតី) និងខាងជើងទៅដល់កណ្ដាលប្រទេសលាវ​បច្ចុប្បន្ន។

រាជធានី កែប្រែ

យើងទទួលបានព័ត៌មានឣំពីរាជធានីឦឝានបុរតាមរយៈ កំណត់ហេតុនៃរាជវង្សសួយ ដូចមានជាឣាទិ៍ ទីក្រុងនេះមានប្រជាជនរស់នៅជាងពីរមឺុនគ្រួសារ ហើយនៅចំកណ្ដាលទីក្រុងមានឣាសនៈធំសម្រាប់ព្រះរាជសវនការរបស់ព្រះរាជា។ នៅសតវត្សទី៧ ឣ្នកធម្មយាត្រាចិនដ៏ល្បីល្បាញមួយរូបឈ្មោះ ស្ឈៀនហ្សាង (玄奘 ថាងចេង រឺ ថាងស្ឈៀនហ្សាងប្អូនធម៌របស់ស្ដេចលីស៊ឺមិង ដែលមានព្រះនាមសម្រាប់រាជ្យថាថាងថាយជុង) បាន ប្រើឈ្មោះរាជធានីឦឝានបុរ សម្រាប់សំគាល់ ប្រទេសកម្ពុជាទាំងមូលនាសម័យនោះ។ តំលៃផ្នែកនយោបាយនិងសាសនានៃរាជធានីឦឝានបុរស្ដែងឡើងតាមរយៈវិសាលភាពនៃសំណង់សាសនានិងការរៀបចំដែនដីនៅក្រោមរាជ្យ វ្រះបាទឦឝានវម៌្មទី១។ ក្នុងចំណោមប្រាង្គប្រាសាទទាំងឣស់ដែលមានចំនួនរាប់រយក្រុមប្រាសាទខាងត្បូង និងក្រុមខាងជើងមានសារៈសំខាន់ជាងគេ។

នយោបាយ កែប្រែ

នៅ​ខាង​ជើងភ្វូណាន ត្រង់​កន្លែង​មធ្យម​នៃ​ទន្លេ​មេគង្គ​ជា​ចន្លោះ​ខោន​ និង​ថា​ខែត្រ​ក្នុង​តំបន់​ដី​ខ្ពស់ នោះ​មាន​ស្រុក​ប្រទេស​រាជ​មួយ​ជា​ពួក​កម្ពុជា នៅ​ទី​នោះ​ហើយ​ដែល​កាល​ក្នុង​កណ្ដាល​គ្រិស្ដសករាជ ៦០០​ឆ្នាំ មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ជា​រាជវង្ស​ពី​ស្រុកភ្វូណាន​សោយរាជ្យ​នៅ​នគរ​នោះគឺ ​ភវវម៌្ម​ទី​១ ដោយ​ហេតុ​ភាន់​ប្រែ​អ្វី​ដែល​យើង​មិន​បាន​ដឹង​ជាក់​នោះ ស្ដេច​ក៏​តាំង​ព្រះអង្គ​ជា​ឯករាជ្យ​ឡើង ហើយ​ដោយ​បាន​ព្រះអង្គ​ម្ចាស់​ចិត្រសេនា​ ជា​ព្រះ​អនុជ​ជួយ​ផង ក៏​តាំង​លើក​កង​ទ័ព​ទៅ​វាយ​នគរ​ដែល​ស្ដេច​ធ្លាប់​ឡើង យក​បាន​ខែត្រ​ទាំង​ប៉ុន្មាន​ក្នុង​តំបន់​ខាង​ជើង​ ហើយ​នគរ​នេះ​ក៏​ផ្លាស់​ទីក្រុង​ទៅ​តាំង​នៅ​តំបន់​ខាង​ត្បូង​វិញ គឺ​ការ​កើត​ភាន់​ប្រែ​ដោយ​ខ្មាំង​សត្រូវ​លុកលុយ​ជា​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​រួច​ហើយ។ ក្នុង​គ្រិស្តសករាជ ៧០០​ឆ្នាំ ស្ដេច​ដែល​កាន់​កាប់​ជា​តំណ​អំពី​ស្ដេច​បង​ប្អូន​ទាំង​ពីរ​អង្គ​ក៏​តាំង​សម្រេច​កិច្ច​ភ្ជាប់​ប្រទេស​កម្ពុជា​ក្រោម​មក​ក្នុង​អាណា​ខែត្រ​បាន ប្រទេស​កម្ពុជា​ក្រោម​ដែល​កាល​ពី​ដើម​ជា​ទី​កន្លែង​ដ៏​មាន​ឫទ្ធានុភាព​របស់ភ្វូណាន បាន​មក​ជា​ដែន​របស់​ពួក​កម្ពុជា​វិញ មាន​ស្ដេច​មួយ​អង្គ​ទ្រង់​ព្រះ​នាមឦឝានវម៌្ម​ទី​១ បាន​សាង​ទីក្រុង​មួយ​ដែល​គេ​ស្គាល់​បាន​សព្វ​ថ្ងៃ​ថា​ សម្បូរណ៍​ព្រៃគុហ៍ ហើយ​ស្ដេច​មួយ​អង្គ​ទៀត​ ទ្រង់​ព្រះ​នាមជយវម៌្ម​ទី​១ ទំនង​ជា​បាន​តាំង​ទីក្រុង​នៅ​អង្គរបូរី​សម័យ​ទាំង​មូល​នេះ (តាំង​ពី​ដែល​រលាយ​ស្រុកភ្វូណាន​ពី​គ្រិស្តសករាជ ៥៥០ ទៅ​ទល់​នឹង ៨០០) រាប់​បញ្ចូល​ជា​សម័យ​ដើម​ដំបូង​ ឬ​សម័យ​មុន​អង្គរ ក្នុង​ពង្សាវតារ​ស្រុក​ខ្មែរ។ ព្រះអង្គ​បាន​បន្ត​នយោបាយ​វាយ​ប្រហារ​បង្រួបបង្រួម​ទឹកដី​នគរភ្វូណាន​បញ្ចូល​មក​ក្នុង​នគរ​ចេនឡា ឲ្យ​មាន​តែ​នគរ​កម្ពុជា​តែ​មួយ។ មានសេចក្ដីសន្និដ្ឋានថា ភ្វូណានប្រហែលក្លាយជា​ចំណែកនៃនគរចេនឡា នៅក្នុងរជ្ជកាលស្ដេច ឦឝានវម៌្មទី១ នៃនគរចេនឡា ប្រហែលក្នុងឆ្នាំ៦២៧ ឬមិនយូរ​ប៉ុន្មានក្រោយឆ្នាំនេះ។ ក្នុង ​គ.ស​ ៦៣០ ព្រះអង្គ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​អង្គរបូរី។ ដូច្នេះ នយោបាយ​បង្រួបបង្រួម​ជាតិ​ដែល​ចាប់​ផ្ដើម​អនុវត្ត​ក្នុង​រជ្ជកាល​វ្រះបាទ​ភវវម៌្មទី១ ត្រូវ​បាន​សម្រេច​ចប់​សព្វគ្រប់​ជា​ស្ថាពរ​ក្នុង​រាជ្យ​របស់​ព្រះអង្គ។ ដោយសារ​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ពិត​ជា​អ្នក​ចម្បាំង ទើប​បាន​ជា​សិលា​ចារឹក​ខ្មែរ​នៅ​វត្ត​ចក្រឹត និង​ស្វាយឆ្នូ អួត​សរសើរ​ថា «ព្រះអង្គ​មាន​ឫទ្ធិ​ស្មើ​នឹង​ព្រះឥន្ទ្រ មាន​តេជៈបារមី​ស្មើ​នឹង​ព្រះ​ហរិ (ព្រះហរិ គឺ​ព្រះវិស្ណុ ឬ​ព្រះនរាយណ៍)» ។ល។ ក្នុង​គ.ស ​៦១៦ ប្រហែល​ជា​ក្នុង​ន័យ​រារាំង​បរទេស​កុំ​ឲ្យ​លូក​ដៃ​ចូល​ក្នុង​រឿង​ខ្មែរ ទើប​បាន​ជា​ព្រះអង្គ​បញ្ជូន​ព្រះតំណាង​ឲ្យ​ទៅ​គាល់​ស្ដេច​ចិន ដោយ​មាន​ទាំង​នាំ​យក​ទៅ​ថ្វាយ​នូវ​របស់​របរ​ដ៏​មាន​តម្លៃ​ជាច្រើន​ផង។ ក្នុង​គ.ស​ ៦២៣ និង​៦២៨ ព្រះរាជ​តំណាង​ខ្មែរ​បាន​ទៅ​គាល់​ស្ដេច​ចិន​ពីរ​លើក​ទៀត។ ប្រហែល​ជា​ក្នុង​ន័យ​ដដែល​នេះ​ដែរ ទើប​បាន​ជា​ព្រះអង្គ​សុខចិត្ត​រៀបការ​បុត្រី​ព្រះអង្គ​ព្រះនាម​ម្ចាស់ក្សត្រី​សុវណ៌ ជាមួយ​និងចៅទួត​របស់​ព្រះមហាក្សត្រ​នគរ​ចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាង​ប្រសូត្រ​បាន​រាជបុត្រ​មួយ​ព្រះអង្គ​ដែល​ក្នុង​គ.ស​ ៦៥៣ បាន​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​នគរ​ចាម្ប៉ា។ ព្រះនាម​ព្រះអង្គ​ជាក្សត្រ​គឺ វិក្រាន្ត។ ព្រះអង្គ​មាន​សន្ដាន​ចិត្ត​ជ្រះថ្លា​នឹង​សាសនា ដោយ​បាន​កសាង​ និង​ជួយ​ឧបត្ថម្ភ​ជាច្រើន។ វ្រះបាទ​ឦឝានវម៌្មទី១ បាន​រើដូរ​ព្រះរាជធានី​ពី​វ្យាធបុរ មក​គង់​នៅ​ឯ​សម្បូណ៌ព្រៃគុហ៍ ក្នុង​ខេត្ត​កំពង់ធំ​បច្ចុប្បន្ន។ ពីព្រោះ​ព្រះអង្គ​យល់​ថា ទីក្រុង​ថ្មី​នេះ ដែល​មាន​ឈ្មោះ​ថាឦឝានបុរ ស្ថិត​នៅ​ចំកណ្ដាល​ប្រទេស និង​នគរ​ចំណុះ​ទាំងអស់។ សក្ខីភាព​របស់​អ្នក​ដំណើរ​ចិន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះរាជធានី​ឦឝានបុរ មាន​ផ្ទះ​ប្រមាណ​ជា​ពីរ​ម៉ឺន​ខ្នង។ ជាមួយគ្នា​នេះ​ដែរ តាម​រយៈ​ប្រាសាទ និង​សិលាចារឹក​ជំនាន់​រាជ្យ​របស់​ព្រះអង្គ​ដែល​មាន​សេសសល់​រហូត​មក​ដល់​សព្វថ្ងៃ គេ​អាច​ដឹង​ថា អរិយធម៌​ខ្មែរ​នៅ​សម័យ​នោះ បាន​រីកចម្រើន​លូនលឿន​ ថ្កុំថ្កើង ភ្លឺចិញ្ចែងចិញ្ចាច។ ក្នុង​រជ្ជកាល​វ្រះបាទ​ឦឝានវម៌្ម ប្រាង្គ​ប្រាសាទ​នានា​ច្រើន​តែ​សង់​អំពី​ឥដ្ឋ ដោយ​មាន​ក្លោងទ្វារ​ធ្វើ​អំពី​ថ្ម ហើយ​មាន​កំពូល​ខ្ពស់​ទៅ​លើ។ ចំណែក​អក្សរ​ដែល​គេ​សរសេរ​ចារ​នៅ​លើ​សិលចារឹក​វិញ បុព្វបុរស​ខ្មែរមិន​មែន​ត្រឹមតែ​ចារ​ជាភាសា​សំស្ក្រឹត​ទេ គេ​បាន​ទាំង​ចារ​ជា​ភាសា​ខ្មែរ​ទៀត។ រី​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ឈ្មោះសួយ (ជា​ឈ្មោះ​ព្រះរាជវង្ស​ស្ដេច​ចិន​ដែល​បាន​សោយរាជ្យ​ពី​គ.ស ​៥៨៩ ទៅ​ដល់​គ.ស ​៦១៨) ដែល​និពន្ធ​ចងក្រង​ដោយ​តំណាង​ប្រទេស​ចិន​នៅ​កម្ពុជា បាន​រៀបរាប់​អំពី​សវនការ​វ្រះបាទឦឝានវម៌្ម និង​ការ​រស់​នៅ​របស់​ប្រជានុរាស្ត្រ​ខ្មែរ​យ៉ាង​ច្បាស់លាស់​ដែល​យើង​អាច​ចាត់​ទុក​ជា​សក្ខីភាព​មួយ​យ៉ាងសំខាន់។ ឯកសារ​ដដែល​បាន​កត់ត្រា​ថា ប្រទេស​ខ្មែរ​តែងតែ​មាន​ចម្បាំង​ជា​ញឹកញាប់​ជាមួយនឹង​នគរ​ចាម្ប៉ា (ប្រទេស​ចាម ក៏ដូចជា​ប្រទេស​ខ្មែរ​ដែរ មាន​នគរ​តូច​ធំ​ជាច្រើន ដែល​មាន​ស្ដេច​សោយរាជ្យ​ខុស​អំពី​គ្នា)។ ជាពិសេស នគរ​ចាម​ដែល​ស្ថិត​នៅ​ជាប់​នឹង​សមុទ្រ។ បន្ទាប់​ពី​ព្រះបាទ​ឦឝានវម៌្មទី១​ចូល​ទិវង្កត​ក្នុង​គ.ស​ ៦៣៥ ប្រទេស​ខ្មែរ​បាន​ជួប​ប្រទះ​ចលាចល​ រំជើបរំជួល និង​អសន្តិសុខ​ពាសពេញ​នគរ។

ព្រះមហាក្សត្រអង្គទី៣ នៃចេនឡាព្រះនាមថាឦឝានវម៌្មទី១ ទ្រង់មានអំណាចខ្លាំងក្លាណាស់ ទ្រង់បានបង្រ្កាបអាណាចក្រភ្វូណានរឹបអូសបញ្ចូលជាដែនដីអាណាចក្រចេនឡាទាំងស្រុងក្នុងព.ស ១១៧០ ហើយពង្រីកអាណាខេត្តចេញទៅស្ទើរគ្រប់ទិសជាពិសេសទិសខាងលិចលាតសន្ទឹងទៅដល់ខេត្តចន្ទបុរី

ក្រៅពីសម្ថតភាពផ្នែកសំណង់សាសនានគរភាវូបនីយកម្ម និងសិល្បៈសូនរូប វ្រះបាទឦឝានវម៌្មទី១ បានរៀបចំប្រព័ន្ធសេដ្ឋកិច្ចរឹងមាំមួយដែលពឹងផ្អែកជាសំខាន់ទៅលើទិន្នផលកសិកម្ម។ ព្រះអង្គសម្រួលនូវទស្សនៈ «នយោបាយ−សាសនា» ដែលមានប្រភពនៅប្រទេសឥណ្ឌាមកឣនុវត្តនៅក្នុងឣាណាចក្រខ្មែរក្នុងគោលបំណងពង្រឹងឣំណាចរាជានិយម។ រាជធានីឦឝានបុរពី រាជ្យព្រះបាទភវវម៌្មទី២ រហូតដល់រាជ្យ វ្រះបាទជយវម៌្មទី៧

សាសនា កែប្រែ

ឯកសារ​សិលាចារឹក​ទាំង​នេះ បាន​រាប់រៀប​អធិប្បាយ​បញ្ជាក់​អំពី​ជំនឿ​របស់​ព្រះមហាក្សត្រ​ អ្នក​ដឹកនាំ និង​ប្រជារាស្ត្រ​ដែល​គោរពបូជា​ព្រហ្មញ្ញសាសនា តែ​ឲ្យ​តំលៃ​ទៅ​លើ​ព្រះហរិហរៈ។ ព្រះហរិហរៈ ជា​ព្រះបដិមា​មួយ​អង្គ​ដែល​មាន​ពាក់​កណ្ដាល​ជា​ព្រះវិស្ណុ និង​ពាក់​កណ្ដាល​ទៀត​ជា​ព្រះឥសូរ។ ដូច្នេះ ព្រះបដិមា​តែ​មួយ​តំណាង​ព្រះវិស្ណុ​ផង ព្រះឥសូរ​ផង។ ប៉ុន្តែ​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា រួម​រស់​នៅ​ជាប់​ជាមួយ​គ្នា​ដោយ​សុខសាន្ត គ្មាន​ការ​ប្រកាន់ ឬ​ប៉ះទង្គិច​គ្នា​​ឡើយ។ នៅ​តាម​កន្លែង​គោរព​បូជា នៅ​តាម​សាលា ឬ​នៅ​ផ្ទះសំណាក់​តាម​ដង​ផ្លូវ​សម្រាប់​អ្នកដំណើរ គេ​ឃើញ​មាន​ព្រះពុទ្ធបដិមា និង​រូប​ព្រះអាទិទេពទាំងឡាយ​ក្នុង​ព្រហ្មញ្ញសាសនា​ដាក់​តាំង​លើ​ហ៊ឹង​លើ​អាសនៈជាមួយ​គ្នា។ ប្រាសាទដែលស្ថិតនៅចំកណ្តាលនៃទីកក្រុងនេះឧទ្ទិសទៅព្រះសិវៈ (ព្រះហសិតេស្វរ)ហើយជាទីតម្កល់នូវរូបសិវលិង្គធ្វើរឣំពីមាសដែលជានិមិត្តរូបនៃព្រះឣាទិទេព។ លទ្ធិដែលចម្លងចេញមកពីប្រទេសឥណ្ឌានេះត្រូវបានគេប្រណិប័តន៍នៅក្នុងរាជវង្សខ្មែរចាប់តាំងពីរាជ្យវ្រះបាទចិត្រាសេនា-មហេន្ទ្រវម៌្មមកម្ល៉េះ។ ក្រៅឣំពីប្រាសាទដែលជាស្នាព្រហស្ថរបស់វ្រះបាទឦឝានវម៌្មទី១ ព្រះមហេសីរបស់ព្រះឣង្គព្រះនាមសករមន្ជរិ ក៏បានកសាងប្រាសាទមួយចំនួនដើម្បីឧទិ្ទសទៅព្រះសិវៈ និងឣាទិទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនា។ ជាមួយគ្នានេះក៏មានការប្រណិប័តន៍ព្រះពុទ្ធសាសនាដោយសំឣាងទៅ លើសិលាចារឹក ជាភាសាសំស្ក្រឹតមួយផ្ទាំង រៀបរាប់ឣំពីសេនាជំនិតព្រះមហាក្សត្រមួយរូបឈ្មោះវិទ្យយវិសេស ដែលជាជនប្រកបដោយចំណេះដឹងនិងប្រណិប័តន៍យ៉ាងខ្ជាប់ក្នុងវិស័យព្រះពុទ្ធសាសនាតម្រាមួយចំនួនពោលថា សាសនាព្រហ្មញ្ញលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ។

ព្រះញាតិវង្សចុះពីព្រះអង្គ កែប្រែ

ផ្អែកលើសិលាចារឹកព្រះបាទឦឝានវម៌្មទី១ មានបុត្រា ៣ ឣង្គព្រះនាមឝិវទត្តជាបុត្រាទីពីរដែលគ្រប់គ្រងនៅក្នុងតំបន់ឣរញ្ញប្រទេឝ (ប្រទេសថៃសព្វថ្ងៃ) និងព្រះបាទភវវម៌្មទី២ ជាបុត្រាទី១ ដែលបន្ដសោយរាជពីព្រះឣង្គនៅសម្បូរណ៍ព្រៃគុហ៍ ចំណែកឯបុត្រាទី៣ ព្រះនាមមិនបានវែកញែកស្គាល់តែគោរម្យងារ យុវរាជ (ម្កុដរាជកុមារ)។ ព្រះបាទជយវម៌្មទី១ត្រូវជាចៅព្រះបាទឦឝានវម៌្មទី១ ព្រះឣង្គបានផ្លាស់ប្ដូររាជធានីពីសម្បូរណ៍ព្រៃគុហ៍ទៅតំបន់ឣង្គរវិញបន្ទាប់ពីរាជ្យព្រះបាទភវវម៌្មទី២ដែលជាក្សត្រស្ថាបនិកក្រុមខាងជើងនៃប្រាសាទសម្បូរណ៍ព្រៃគុហ៍។ នៅក្នុងសម័យចេនឡា មានព្រះមហាក្សត្រ ៣ ព្រះអង្គដែលមានព្រះកិត្តិនាមល្បីល្បាញគឺ ព្រះបាទភវវម៌្មទី១ វ្រះបាទមហេន្ទ្រវម៌្ម និងព្រះបាទឦឝានវម៌្មទី១ ដែលបានសោយរាជ្យបន្តបន្ទាប់គ្នានៅរាជធានីមួយនេះ។ ប្រវត្តិសាស្ត្របុរាណនៃរាជវង្សថាង (ជីវថាងឝ៊ូ) រៀបរាប់អំពីចំណងមិត្តភាពរវាងអាណាចក្រខ្មែរ និងចាម ដែលបន្តតាំងពីរាជ្យព្រះបាទចិត្រសេនា-មហេន្ទ្រវម៌្ម រហូតដល់រាជ្យព្រះបាទឦឝានវម៌្មទី១ ដែលត្រូវជាបុត្រ។ សម្ព័ន្ធភាពនេះកាន់តែជិតស្និទថែមទៀតក្រោយពីអភិសេកបុត្រាស្ដេចចាម និងបុត្រីព្រះបាទឦឝានវម៌្មទី១ ព្រះនាមសុវណ៌ បន្ថែមលើទំនាក់ទំនងទៅវិញទៅមកផ្នែកវប្បធម៌។ រីឯសម្ព័ន្ធភាពជាមួយអធិរាជចិនក៏ប្រព្រឹត្តទៅមិនដាច់ដូចគ្នាដែរ។ ជាក់ស្ដែង បន្ទាប់ពីឡើងសោយរាជ្យភ្លាមព្រះអង្គបានបញ្ជូនរាជទូតទៅគាល់ព្រះចៅអធិរាជចិននៃរាជវង្សសួយ (៥៨១-៦១៨) ហើយដំណើរនេះបន្តរហូតមកដល់សម័យរាជវង្សថាង (៦១៨-៩០៧)។

ប្រាសាទ កែប្រែ

ប្រាសាទសម្បូរណ៍ព្រៃគុហ៍ មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ ២៥ គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ សំបូរព្រៃគុហ៍ជារាជធានីចាស់បុរាណ ឈ្មោះ ឦឝានបុរ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់​ ដែលលំអដោយចម្លាក់ពីលើឥដ្ឋ ឬ ចាក់ពុម្ពដោយបាយអ ជាផ្ទាំងៗលើជញ្ជាំងឥដ្ឋ តែត្រូវរបេះអស់។ ក្បាច់ផ្តែរ និងសសរពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទ នេះកសាងឡើងនៅរជ្ជកាលវ្រះបាទឦឝានវម៌្មទី១ ក្នុងសតវត្សទី៧។ ក្រុមប្រាសាទសម្បូរណ៍ព្រៃគុហ៍ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ ១៩៧១ មកម៉្លេះ ហើយត្រូវបានរៀបចំសាជាថ្មី នៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃ គេរកឃើញប្រាសាទទាំងអស់ចំនួន ១៤០ ប្រាសាទ។ រមណីដ្ឋានសម្បូរណ៍ព្រៃគុហ៍ ចែកចេញជា៤ក្រុមធំៗគឺ៖

  • ១.ក្រុមប្រាសាទខាងជើងៈ ហៅថាប្រាសាទសំបូរ នៅចំកណ្តាល និងព័ទ្ធជុំវិញ ដោយប្រាសាទតូចៗជាច្រើន ប្លែកៗគ្នា។
  • ២.ក្រុមប្រាសាទកណ្តាលៈ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីខាងជើង ឯទ្វារបីទិស ទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរក្នុងទិសនីមួយៗ។ នៅភាគ ខាងលិចនៃប្រាសាទតោមានក្រុមប្រាសាទតូចៗមួយចំនួនទៀត។ ប្រាសាទទាំងនោះត្រូវបានកសាងឡើងនៅសតវត្សទី៩។
  • ៣.ក្រុមប្រាសាទខាងត្បូងៈ ហៅថាប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធ ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមានគោបុរៈចូលទាំង ៤ ទិស។ ក្រុមប្រាសាទនៅជាអតីតរាជធានី។
  • ៤.ក្រុមប្រាសាទក្រោរមាស: មានទីតាំងនៅខាងជើងចម្ងាយ ២ គ.ម ពីប្រាសាទសំបូរព្រៃគុហ៍ មានតួប្រាសាទតូចៗធ្វើអំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

ព្រះរាជពង្សាវលី កែប្រែ

  • ព្រះអយ្យកា ព្រះនាម ព្រះបាទវីរវម៌្ម ជាអតីតព្រះមហាក្សត្រនៃអតីតទឹកដីចេនឡា។

ឯកសារយោង កែប្រែ

Published as “Coedès‟ Histories of Cambodia”, in Silpakorn University International Journal (Bangkok,), Volume 1, Number 1, January–June 2000, pp. 61–108.

  • Vickery, Michael. (1998). "Society, economics, and politics in pre-Angkor Cambodia: the 7th-8th centuries." :Centre for East Asian Cultural Studies for Unesco. ISBN 9784896561104
  • Marr, David G./ Millner, A. C./ Gungwu, Wang (1986). "Southeast Asia in the Ninth to Fourteenth Centuries.". ISBN 9971988399
  • Majumdar, Ramesh Chandra. (1980). "Kambuja-Deśa: or, An ancient Hindu colony in Cambodia." :Institute for the Study of Human Issues. ISBN 0915980282

តំណខាងក្រៅ កែប្រែ

គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទមហេន្ទ្រវម៌្ម
ក្សត្រចេនឡា
៦១០-៦៣៥
តដោយ
វ្រះបាទភវវម៌្មទី២