ឧទ្យានជាតិព្រះសីហនុរាម

ឧទ្យានជាតិព្រះសីហនុរាម​មានទីតាំងស្ថិតនៅ​ទិស​និរតី​នៃ​ព្រះរាជាណាចក្រកម្ពុជា រវាងកោះថ្មី និង ក្រុងព្រះសីហនុ មានចំងាយប្រហែល ១៨​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ​ និង មាន​ចម្ងាយ​ប្រមាណ ១៩៤ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិលេខ ៤​។ ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង​ស្រុកព្រៃនប់ក្នុង​ខេត្តព្រះសីហនុ ហើយ​មាន​ទីតាំង​ខាងជើង​ជាប់​នឹងផ្លូវជាតិលេខ ៤ ឃុំរាម ឃុំអូរឧកញ្ញ៉ា ហេង ដែលស្ថិតនៅជាប់ជួរភ្នំ ។ ខាង​កើត​ជាប់​ឃុំបត់​ត្រង់ ភូមិអុង ក្នុងឃុំរាម និង ឈូងសមុទ្រថៃ ។ ខាងលិចជាប់នឹងឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ។ ខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ។ ឧទ្យានជាតិរាមដែលមានផ្ទៃដី ២១.០០០ ហិកតានេះក្រៅពីនៅជាប់មាត់សមុទ្រ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ដោយប្រជុំភ្នំនៅតំបន់ ទាំងនោះ ស្ថិតនៅរាយប៉ាយពេញតំបន់ ហើយមានរយៈកម្ពស់ប្រែប្រួលពី ៥០ ម៉ែត្រ ដល់ ២៨៤ ម៉ែត្រ ។ ដោយមានភ្នំតូច ធំ និង កោះចំនួន ២ គឺកោះថ្មី និង កោះសេះ ។ ព្រៃឈើ​ទ្រុបទ្រុល​តាម​ភ្នំព្រៃ​កោងកាងខៀវ ស្រងាត់ និង ស្មៅ​សមុទ្រ​តាម​ឆ្នេរ​សមុទ្រ​សុទ្ធ​តែ​ជា​កន្លែង​រស់​នៅ​របស់​សត្វ​ផ្សេងៗ​ជាច្រើនប្រភេទ ។ ឯឆ្នេរខ្សាច់មានទេសភាពល្អប្រណីត លំអដោយខ្សាច់ម៉ដ្ឋ ដើមស្ងាវធំៗ ទឹកសមុទ្ររំជួលតិចៗ និង កូនកោះជិតៗឆ្នេរ ដែលធ្វើឱ្យឧទ្យានជាតិនេះជាកន្លែងបម្រើឱ្យវិស័យទេសចរណ៍ ហើយអាចរកប្រាក់ចំណូលជូនជាតិ និង ថែមទាំងបម្រើឱ្យផងដែរ លើផ្នែកវិទ្យាសាស្ត្រដូចជាការស្រាវជ្រាវឱសថសាស្ត្រ និង អភិវឌ្ឍកសិកម្មជាដើម ។

ឧទ្យានជាតិព្រះសីហនុរាម
Ream National Park
ផែនទីទេសចរណ៍ តំបន់ឧទ្យានជាតិព្រះសីហនុរាម
Map showing the location of ឧទ្យានជាតិព្រះសីហនុរាម
អាសីុអាគ្នេហ៍, កម្ពុជា (បៃតង)
ទីតាំងកម្ពុជា
ខេត្ត-ក្រុងខេត្តព្រះសីហនុ
កូអរដោនេ10°30′23″N 103°44′04″E / 10.50640943°N 103.73436445°E / 10.50640943; 103.73436445Coordinates: 10°30′23″N 103°44′04″E / 10.50640943°N 103.73436445°E / 10.50640943; 103.73436445
ផ្ទៃដី210 km2 (81.1 sq mi)[១]
បង្កើតឡើង1995[១]

ឧទ្យានជាតិ​នេះ​បាន​បើក​នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែលមានផ្ទៃដី ២១០០០ ហិចតា ដែល​ក្នុង​នោះ​ ១៥០០០ ហិចតា ជា​ដីគោក​តាម​ឆ្នេរសមុទ្រ និង ៦០០០​ ហិចតា​ជា​ផ្ទៃ​ទឹកសមុទ្រ​។ ឧទ្យានជាតិ​នេះមាននូវឆ្នេរ​ដ៏​ស្រស់ស្អាត ចំការដូង ដើមកោងកាង ព្រៃភ្នំ និង សត្វស្លាប​ជាច្រើន​ប្រភេទ​។

ឯកសារយោង កែប្រែ

  1. ១,០ ១,១ "Ream National Park". WCMC. Archived from the original on 2009-08-04. Retrieved 2009-08-29.