ព្រាប កុល (អង់គ្លេស៖ Kol Preap) សព្វ​ថ្ងៃ​លោក​ជា​នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង ។ លោក​ជា​អ្នក​បណ្ដុះបណ្ដាល​ដែល​ទទួល​បាន​សញ្ញាបត្រ​បញ្ជាក់​ពី មជ្ឈមណ្ឌល Oxford សម្រាប់​ភាព​ជា​អ្នក​ដឹក​នាំ នៃ​ព្រះរាជាណាចក្រ​អង់គ្លេស ពី​ឆ្នាំ​២០១០ ដល់ ២០១២ ។ លោក ព្រាប កុល បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​គ្រប់គ្រង និង​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យនៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​អំពី​នេះ លោក​ក៏​ទទួល​បាន​សញ្ញាបត្រ​ភាសា​អង់គ្លេស​ពី មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​អប់រំ (ACE) ផង​ដែរ។

លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា

បទពិសោធន៍​ការងារ កែប្រែ

  • ២០២៣ ៖ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី[១]
  • ២០១២ ៖ នាយក​ប្រតិបត្តិ​នៃ អង្គការតម្លភាព​​កម្ពុជា[២] (TI Cambodia)
  • ២០១០ ៖ អគ្គរដ្ឋទូត​សន្តិភាព​នៃ សហព័ន្ធ​សន្តិភាព​សាកល
  • ២០១០ ៖ អ្នក​បណ្ដុះបណ្ដាល​ដែល​ទទួល​បាន​សញ្ញាបត្រ​បញ្ជាក់​ពី មជ្ឈមណ្ឌល Oxford សម្រាប់​ភាព​ជា​អ្នក​ដឹក​នាំ, ប្រទេស​អង់គ្លេស
  • ២០១០ ៖ ស្ថាបនិក YESWECAN
  • ២០០៩ ៖ នាយកប្រតិបត្តិ​នៅ​ក្រុមហ៊ុន AngkorOne.com
  • ២០០៨ ៖ ទីប្រឹក្សា​កម្មវិធី​នៅ ធនាគារពិភពលោក
  • ២០០៧ ៖ អនុប្រធាន​សម្របសម្រួល​កម្មវិធី​នៅ ធនាគារ​ពិភពលោក
  • ២០០៦ ៖ អ្នក​គ្រប់គ្រង​កម្មវិធី​ជាន់​ខ្ពស់​នៅ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)
  • ២០០៥ ៖ អ្នក​គ្រប់គ្រង​កម្មវិធីនៅ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)
  • ២០០៣ ៖ មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​នៅ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)
  • ២០០២ ៖ មន្ត្រី​កម្មវិធី​នៅ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)
  • ២០០២ ៖ អ្នក​បក​ប្រែ / ជំនួយ​ការ​នៅ សហព័ន្ធ​សហភាព​អឺរ៉ុប (EU)
  • ២០០០ ៖ អភិបាល​នៅ Church World Service (CWS)
  • ១៩៩៧ ៖ ជំនួយការ​ការិយាល័យនៅ Chruch World Service (CWS)
  • ១៩៩៣ ៖ គ្រូ​បង្រៀន​អង់គ្លេស
  • ១៩៨៩ ៖ អ្នក​ចម្រៀង

សកម្មភាព​ផ្សេងៗ កែប្រែ

លោក​បាន​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​អភិវឌ្ឍ​ជា​ច្រើន​ដូច​ជា ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​អន្តរជាតិ ពី​មជ្ឈមណ្ឌល​សម្រាប់​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​សាកលវិទ្យាល័យ Ohio និង​កម្មវិធី​ជា​អន្តរជាតិ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក ភីលីពីន ជប៉ុន ឥណ្ឌូនេស៊ី ទីម័រ​ខាង​កើត ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និង​ឡាវ។ ចំណែក​នៅ​ក្នុង​ប្រទេស​វិញ លោក​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​សម្ភាស​អំពី​បញ្ហា​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រធាន​បទ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ដោះ​ស្រាយ។

ឯកសារ​យោង កែប្រែ

  1. "https://twitter.com/kolpreap/status/1657542867274072064?cxt=HHwWgIDUvZWd44AuAAAA". Twitter (in អង់គ្លេស). Retrieved 2023-05-16. {{cite web}}: External link in |title= (help)
  2. ជីវប្រវត្តិ, https://www.facebook.com/PreapKol/info