ព្រែកជីកស៊ុយអែស
(ត្រូវបានបញ្ជូនបន្តពី ព្រែកជីកស៊ុយអេ)
ព្រែកជីកស៊ុយអែស (The Suez Canal) ជាព្រែកជីកសិម្បនិម្មិតដ៏ធំនៅប្រទេសអេហ្ស៊ីប តភ្ជាប់សមុទ្រមេឌីទែររ៉ានេ និង សមុទ្រក្រហម។ វាមានប្រវែង ១៦៣ គ.ម. និងមានទទឹងអប្បបរមា ៣០០ ម.។
ព្រែកជីកនេះអនុញ្ញាតឲ្យមានការដឹកជញ្ជូនទាំង ២ ទិសដៅ រវាងទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី ដោយមិនចាំបាច់វាងតាមទ្វីបអាហ្វ្រ៊ិកទេ។ មុនការដាក់ឲ្យប្រើប្រាស់ព្រែកជីកនេះនៅឆ្នាំ ១៨៦៩ ទំនិញទាំងឡាយត្រូវបានគេផ្ទេរចេញពីនាវា ១ រួចដឹកជញ្ជូនតាមផ្លូវគោកទៅនាវា ១ ទៀតដែលចាំនៅចុងម្ខាងទៀត។