ព្រំ សំណាង

អ្នកប្រដាល់គុនខ្មែរអាជីព (Grade A+)

ព្រំ សំណាង (អក្សរឡាតាំង: Prom Samnang) កើតថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ១៩៨៦ នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អ្នកប្រដាល់ក្បាច់គុនខ្មែរអាជីព។ នៅលើសង្វៀន គុនខ្មែរ គេដាក់រហ័សនាំអោយ ព្រំ សំណាង ថា ជាងកាត់សក់ដៃឯកជង្គង់ពិឃាត[១] ព្រោះ​ក្រៅ​ពី​ការឡើងប្រដាល់នៅសង្វៀន លោក​ក៏មាន​ប្រកបមុខរបរជាងកាត់​សក់​ដើម្បី​រក​ចំណូល​បន្ថែមសម្រាប់​ផ្គត់ផ្គង់​ជីវភាពគ្រួសារ​ផង​ដែរ។ មិនត្រឹមតែប៉ុណ្ណោះ ព្រំ សំណាង ត្រូវបានសហពន្ធ័កីឡាប្រដាល់កម្ពុជាយកចិត្តទុកដាក់ និងបណ្តុះបណ្តាលអោយក្លាយជាកីឡាករជម្រើសជាតិដ៏ឈ្នើមម្នាក់សម្រាប់វិញ្ញាសារ គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងព្រឹត្តិការណ៍ជាតិ។

ព្រំ សំណាង
(Prom Samnang)
កំណើត (1986-09-09) September 9, 1986 (អាយុ 37)
នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
រហ័សនាម​ជាងកាត់សក់ដៃឯក
ជាងកាត់សក់កន្ត្រៃមាស
ជង្គង់ពិឃាត
លំនៅដ្ឋានរាជធានីភ្នំពេញ
សញ្ជាតិកម្ពុជា កម្ពុជា
ជាតិសាសន៍ខ្មែរ
កម្ពស់1.84 m (6 ft 0 in)
ទម្ងន់78 kg (170 lb; 12.3 st)
ប្រភេទទម្ងន់ក្រោមទម្ងន់ធ្ងន់ (Light heavyweight)
ប្រភេទក្បាច់គុនគុនខ្មែរ
ល្បុក្កតោ
ប្រដាល់សេរី
ក្រុម​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១
កងច័ក្ររាជសីហ៍មានឫក្ស
គ្រូបង្វឹកហង្ស ស៊ឺន, សេន ប៊ុនថេន (គ្រូជម្រើសជាតិ)
ឆ្នាំប្រតិបត្តិការ2010 ដល់បច្ចុប្បន្ន
អាជីព គុនខ្មែរ
សរុប158
ឈ្នះ143
វាយ​ឱ្យ​សន្លប់70
ចាញ់12
ស្មើ3
ព័ត៌មាន​ផ្សេងទៀត
មុខរបរអ្នកប្រដាល់អាជីព
ពន្ធភាពមានគ្រួសារ
កូន០១ (ប្រុស), ០១ (ស្រី)
ធ្វើបច្ចុប្បន្នភាព: ថ្ងៃទី 12 ខែមិនា ឆ្នាំ2023

ជីវប្រវត្តិសង្ខេប កែប្រែ

ព្រំ សំណាង កើតមក​ពី​គ្រួសារ​កសិករ​ក្រីក្រ​នៅ​ខេត្ត​កំពង់ស្ពឺម្នាក់ ដែលរស់នៅភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា ដូច្នេះ​គាត់​មិន​មាន​ឱកាសក្នុង​ការ​សិក្សាដូចក្មេងៗដ៏ទៃឡើយ។ លុះ​ដល់​អាយុ​រកគូរស្រករ ឪពុក​ម្តាយ​ក៏​បានអនុញ្ញាត​ឱ្យ​ទៅ​រៀបការ​ជាមួយ​ស្ត្រី​ជនបទម្នាក់ ហើយ​បង្កើត​បាន​កូន​២​នាក់ ។ កូនប្រុសរបស់ ព្រំ សំណាង បច្ចុប្បន្ននេះមានអាយុ១៩ឆ្នាំហើយ និងបន្តអាជីពរបស់ឪពុក កូនប្រុសរបស់គាត់បានចូលរួមប្រដាល់យ៉ាងសកម្មលើសង្វៀនគុនខ្មែរក្នុងស្រុកដើម្បីបង្កើនពិន្ទុនិងសមត្ថភាព។

អាជីព កែប្រែ

ព្រំ សំណាង ក្លាយ​ជា​អ្នក​ប្រដាល់​កម្ពុជា​ទី​២​ប៉ុណ្ណោះ​បន្ទាប់​ពី ​ធឿន ធា​រ៉ា ឈ្នះ​ការ​ប្រកួត​ធំ​នៅ​ទីក្រុង​បាងកក។ អ្នកប្រដាល់គុនខ្មែរ បានប្រើស្នៀតជង្គង់ដ៏ខ្លាំង ដើម្បីវាយឲ្យសន្លប់តាមបច្ចេកទេស (TKO) ទល់នឹងម្ចាស់ជើងឯក​អង់គ្លេស ​៣​ ស្ថាបន័ គឺ Thomas Carpenter ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ [២]

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កីឡា​ប្រដាល់មាន​ការ​ភ្ញាក់​ផ្អើល ខណៈ ព្រំ ​សំណាង​ បាន​ផ្ដួល​កីឡាករ​ដ៏ល្បីម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​៧៨​គីឡូក្រាម​ក្នុង​រយៈ​ពេល​មិន​ដល់​ពីរ​នាទី។

Thomas Carpenter ​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​បាន ៣​ នៅ​ប្រទេស​ថៃ ពិសេស​បំផុត​គឺ​ជើងឯក​ប្រដាល់​អន្តរជាតិ (IBF) Muay Thai ក្នុង​ឆ្នាំ ២០១៨ និង​ខ្សែក្រវាត់ Max Muay Thai ឆ្នាំ ២០១៦ ។

ទោះជាយ៉ាងនេះក្តី ក្នុងការប្រកួតនេះ ព្រំ សំណាង បានផ្ដល់ឱកាសឱ្យអ្នកប្រដាល់អង់គ្លេស តិចតួច មិនស្ទាក់ស្ទើបានវាយសម្រុកយ៉ាងរហ័ស ដោយប្រើការទាត់ និងកែង។ នៅពេលដែលសំណាងឃើញឱកាសវាយជង្គង់ជិតៗ Thomas Carpenter បានដួលខ្ជោកទៅលើសង្វៀនទាំងឈឺចាប់ ហើយមិនអាចងើបឬមិនចង់ចាប់ផ្តើមការប្រកួតឡើងវិញ។

ក្រោយ​ការ​ប្រកួត ព្រំ សំណាង បាន​បញ្ជាក់​ថា ទឹក​ទី​១ TKO មិន​មែន​ដោយ​ចៃដន្យ​ទេ គឺ​ដោយ​បច្ចេកទេស។

“អ្នកគ្រប់គ្រងរបស់ខ្ញុំនៅសហព័ន្ធប្រដាល់គុនខ្មែរបានឱ្យខ្ញុំនៅក្នុងកន្លែងហាត់ប្រាណដោយមិនមានការរំខាន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​ការ​ពង្រឹង​កម្លាំង និង​ផ្តោត​លើ​ការ​វាយ​សម្រុក​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​តែង​តែ​សង្ឃឹម​ថា​ខ្ញុំ​អាច​ផ្តួល​ឲ្យ​គូរប្រគួតសន្លប់»។

ជ័យជម្នះនេះ រំឮកដល់ការទទួលជ័យជម្នះក្នុងទឹកទី ២៥ ខែធ្នូ របស់ ធឿន ធារ៉ា លើអ្នកប្រដាល់ Saiyok Sakchainrong ក្នុងទឹកទី ១ នៃកម្មវិធី King Thai Fight បានជួយឲ្យ ព្រំ សំណាង កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្រ កម្ពុជា។

ជ័យ​ជម្នះ​របស់ ​ធឿន ធារ៉ា​ បាន​នាំ​ឱ្យ​មាន​ការ​ផ្តល់​ការ​ឧបត្ថម្ភ​ដ៏​ធំសម្បើម និង​អំណោយ​ដីធ្លី។

ព្រំ សំណាង បាននិយាយថា៖

“ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​មិន​អាច​ប្រៀប​ផ្ទឹម​បាន។ ខ្ញុំសូមអរគុណដល់គ្រូបង្វឹករបស់ខ្ញុំ និងបុគ្គលិកនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ ដែលបានផ្ដល់កម្លាំងចិត្តដល់ខ្ញុំក្នុងការប្រកួតកម្រិតនេះ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរសម្រាប់ការគាំទ្រដ៏លើសលប់របស់ពួកគេ» ។

លោក ហេង សុខន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍នេះ និងបានឃើញជ័យជំនះយ៉ាងត្រចះត្រចង់។

លោក​បាន​បន្ត​ថា​៖ «​ជ័យ​ជម្នះ​នេះ​គឺ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ការ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង។ វា​នឹង​ជំរុញ​ឱ្យ​សហព័ន្ធ​គុន​ខ្មែរ និង​ក្រុម​ជម្រើសជាតិ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំនេះ»។ លោក​បាន​បន្ថែម​ថា៖ «យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​របស់​យើង​កាន់​តែ​ខ្លាំង។ ខ្ញុំ​ចង់​អរគុណ​អ្នក​គាំទ្រ​ទាំង​អស់ ហើយ​ខ្ញុំ​ដឹង​ថា អ្នក​ទាំង​អស់​គ្នា​នឹង​ស្រែក​ឲ្យ​ ព្រំ សំណាង ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​ទម្ងន់​ធ្ងន់​នៅ​ការ​ប្រកួត»។

បច្ចុប្បន្ន​គាត់​បាន​ចុះ​កុងត្រា​ប្រកួត​ក្នុង​កម្មវិធី​ទូរទស្សន៍​ក្នុង​ស្រុក​តាម​រដូវកាល និង​ព្រឹត្តិការណ៍។ លោក​ត្រូវ​បាន​សហព័ន្ធ​កីឡា​កម្ពុជា​ជ្រើសរើស​ជា​អត្តពលិក​អាជីព​ថ្នាក់ជាតិ​ដើម្បី​ប្រកួត​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់ ៧៨ គីឡូក្រាម​ក្នុង​ស៊ីហ្គេម​ឆ្នាំ ២០២៣ ខាង​មុខ។

សមិទ្ធិផលនិងពានរង្វាន់ កែប្រែ

  •   ថ្ងៃទី ១០/០៣/២០២៣ ទទួលបានមេដាយមាស ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
  •   ថ្ងៃទី ០៥/០២/២០២៣ Thai Fright - មួយថៃ ប្រភេទទម្ងន់ ៧៨ kg, ខ្សែក្រវាត់ជើងឯក។
  •   ថ្ងៃទី ២២/០៥/២០២២ ទទួលបានមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍ ស៊ីហ្គេម ៣១-លើវិញ្ញាសារមួយថៃ ប្រភេទទម្ងន់ ៨១ kg។

ស្ថិតិ កែប្រែ

គុនខ្មែរ កែប្រែ

ស្ថិតិគុនខ្មែរអាជីព
កំណត់ចំណាំ      ឈ្នះ      ចាញ់      ស្មើ/គ្មានលទ្ធផល      ចំណាំ

មួយថៃ កែប្រែ

ស្ថិតិមួយថៃអាជីព
កំណត់ចំណាំ      ឈ្នះ      ចាញ់      ស្មើ/គ្មានលទ្ធផល      ចំណាំ

ឡេតវី កែប្រែ

ចំណាំ កែប្រែ

  1. ព្រំ សំណាង អ្នកប្រដាល់គុនខ្មែរ ដែលមានរហ័សនាមថា "ជាងកាត់សក់ដៃឯក" ធ្លាប់ផ្ដួល​អ្នក​ប្រដាល់​អង់គ្លេស​ក្នុង​ទឹក​ទី​១​ត្រឹម​១​នាទី​៥៦​វិនាទី​។ ចុះពត៌មាន Khmer Note, ដោយ LINY CHAN, ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣
  2. ទឹក​ទី​១ TKO ថៃ ទទួល​ជ័យ​ជម្នះ​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​គុន​ខ្មែរ។ ចុះផ្សាយដោយ Phnom Penh Post, ដោយ Chhorn Norn, នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣
  3. ការប្រកួតមិត្តភាពអន្តរជាតិរវាង ព្រំ សំណាង និង Samy Banchamek នៅសង្វៀន Krud, ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២
  4. ការប្រកួតមិត្តភាពអន្តរជាតិរវាង ព្រំ សំណាង និង Singnum នៅសង្វៀន Krud, ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣
  5. ការប្រកួតជើងឯក Thai Fight រវាង ព្រំ សំណាង និង Thomas Carpenter នៅសង្វៀន Thai Fight 2023, ថ្ងៃទី ០៥ ខែកម្ភៈ ឆ្នំា ២០២៣
  6. ការប្រកួតជើងឯក Thai Fight រវាង ព្រំ សំណាង និង Firdavszhon Naiimov នៅសង្វៀន Thai Fight 2023, ថ្ងៃទី ២៦ ខែកម្ភៈ ឆ្នំា ២០២៣