ព្រះត្រៃបិដក ភាគ ១
ព្រះត្រៃបិដក ភាគ ១ > វិនយបិដក > វេរញ្ជកណ្ឌ និងបារាជិកកណ្ឌ
កែប្រែមហាវិភង្គ បឋមភាគ
វេរញ្ជកណ្ឌ
កែប្រែ[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើន ចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍ បានឮច្បាស់ (នូវដំណឹងនោះហើយ ទើបប្រកាសសេចក្តីថា) ម្នាលគ្នាយើង បានឮថា ព្រះសមណគោតម ជាសក្យបុត្រចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹងនិងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ថា សត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឱ្យជាក់ច្បាស់ចំពោះព្រះអង្គនូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក ។
[២] គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លំុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួររឭកល្មមឱ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ កាលដែលវេរញ្ជព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយ ក៏ផ្តើមពាក្យនេះក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឱ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះសមណគោតមដ៏ចម្រើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ ថា សូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឱ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន កិច្ច មានមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឱ្យតថាគតសំពះ ឬក្រោកទទួល ឬអញ្ជើញហៅរកឱ្យអង្គុយលើអាសនៈនោះឡើយ ម្នាលព្រាហ្មណ៍ ព្រោះថាបើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា ឬអញ្ជើញហៅរកអ្នកណាឱ្យអង្គុយលើអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាក-ក ។ វេរញ្ជព្រាហ្មណ៍ ក៏ពោលពាក្យច្រឡោះបោះទៅរកព្រះសាស្តាថា ព្រះគោតមដ៏ចម្រើន ជាមនុស្សសោះកក្រោះ ឥតរសជាតិទេតើ ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឱ្យអ្នកផងគេថា ព្រះសមណគោតមជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សម្លេង ក្លិន ឱជារស សម្ផស្ស ទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឱ្យអស់រលីងដូចជាដើមត្នោតដែលគេក្របែល គាស់រំលើង ឱ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតរសជាតិនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន គ្មានគ្រឿងបរិភោគទេតើ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឱ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះគ្រឿងបរិភោគ គឺ រូប សម្លេង ក្លិន រស សម្ផស្សទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឱ្យអស់រលីង ដូចជាដើមត្នោតដែលគេក្របែលគាស់រំលើង ឱ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែប ភាពតទៅទៀតហើយ ជាធម៌មិនមានកំណើតតទៅខាងមុខទៀតទេ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យឃាត់កិច្ចការ ថាមិនត្រូវធ្វើទេតើ ។ ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឱ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតឡើយ តថាគតតែងនិយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើនូវធម៌ទាំងឡាយជាអកុសលដ៏អាក្រក់ច្រើនប្រការនោះឡើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិលទេតើ ។ ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឱ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា ឱ្យសត្វកាត់ផ្តាច់ផ្តិលនូវរាគៈ ទោសៈ មោហៈ តថាគតតែងនិយាយថា ឱ្យសត្វកាត់ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់ ច្រើនយ៉ាងនោះចេញ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យផ្តាច់ផ្តិលនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកខ្ពើមរអើមណាស់ទេតើ ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឱ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតខ្ពើមសេចក្តីប្រព្រឹត្តិអាក្រក់ដោយកាយ វាចា ចិត្ត តថាគតខ្ពើមសេចក្តីប្រកបចិត្តផ្តេកផ្តិតទៅរកអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ (នោះណាស់) ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើមនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកបំផ្លាញទេតើ ។ ព្រះលោកនាថជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឱ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលរំលាងបង់នូវអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកដុតកំដៅទេតើ ។ ព្រះសព្វញ្ញូជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឱ្យអ្នកផងគេថា ព្រះសមណគោតមជាអ្នកដុតកំដៅ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា ការប្រព្រឹត្តិអាក្រក់ដោយកាយ វាចា ចិត្ត ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឱ្យអស់រលីងដូចដើមត្នោតដែលគេក្របែលគាស់រំលើង ឱ្យលែងដុះតទៅទៀតហើយ បានធ្វើឱ្យលែងមានបែបភាពតទៅទៀតហើយ ឱ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលព្រាហ្មណ៍ អកុសលធម៌ទាំងឡាយដ៏អាក្រក់ជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯងបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឱ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឱ្យលែងដុះតទៅទៀតហើយ បានធ្វើឱ្យលែងមានបែបភាពតទៅទៀតហើយ ឱ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកដុតកំដៅនោះគឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកឯងនិយាយសំដៅនោះទេ ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាមនុស្សឥតកំណើតទេតើ ។ ព្រះដ៏មានជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុជាទំនងគួរឱ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើត ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះកិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឱ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលីង ឱ្យលែងដុះតទៅទៀតហើយ បានធ្វើឱ្យលែងមានបែបភាពតទៅទៀតហើយ ឱ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលព្រាហ្មណ៍ កិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត (នោះ) តថាគតឯងបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឱ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឱ្យលែងដុះតទៅទៀតហើយ បានធ្វើឱ្យលែងមានបែបភាពតទៅទៀតហើយ ឱ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើតនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុដែលអ្នកឯងនិយាយសំដៅនោះទេ ។
[៣] ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ គឺមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឱ្យកក់ក្តៅដោយប្រពៃហើយ ឱ្យចាប់ក្លិនវាជាមេដោយប្រពៃហើយ (លុះដល់វេលាញាស់) ក៏បណ្តាកូនមាន់ទាំងនោះ កូនមាន់ណា ទម្លាយសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួលមុនគេបំផុត បើដូច្នេះ តើអ្នកផងគួរហៅកូនមាន់នោះថា កូនច្បង ឬកូនពៅហ៏ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន (កូនមាន់នោះ) គេគួរហៅថា កូនច្បង ព្រោះវាជាបងគេបំផុត ។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ កាលបើពពួកសត្វ ដូចជាពងមាន់ កើតហើយ មានអវិជ្ជាគឺសេចក្តីល្ងង់ ដូចជាសម្បកពងកំពុងរួបរឹតក្នុងលោក មានតែតថាគតម្នាក់ឯង ដែលទម្លាយសម្បកពង គឺសេចក្តីល្ងង់ ហើយត្រាស់ដឹងខ្លួនឯងដោយប្រពៃនូវសម្មាសម្ពោធិញ្ញាណ ដែលមិនមានគុណជាតឯទៀតប្រសើរជាងឡើយ ម្នាលព្រាហ្មណ៍ តថាគតឯងជាចម្បង ជាបុគ្គលប្រសើរបំផុតជាងសត្វលោក ម្នាលព្រាហ្មណ៍ ព្យាយាម តថាគតបានតាំងផ្តើមហើយ មិនបន្ធូរបន្ថយទេ ទាំងស្មារតី តថាគតក៏ប្រុងមិនឱ្យមានភ្លាត់ កាយសោត ក៏ស្ងប់រំងាប់មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍តែមួយ ម្នាលព្រាហ្មណ៍ តថាគតឯង លុះដល់ប្រាកដជាស្ងាត់ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ក៏ចូលដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍នៅហើយ ។ លុះតថាគត ចូលទៅជិតរំងាប់វិតក្កៈ វិចារៈរួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មានតែបីតិនិងសុខ កើតពីសមាធិនៅហើយ ។ លុះលះបង់បីតិចេញហើយ តថាគតជាបុគ្គលព្រងើយ មានសតិ មានសេចក្តីដឹងច្បាស់នៅហើយ តថាគតសោយសុខដោយកាយផង អរិយបុគ្គលទាំងឡាយ តែងសំដែងនូវបុគ្គលដែលបានតតិយជ្ឈានណា ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ តថាគតក៏បានដល់នូវតតិយជ្ឈាននោះហើយនៅ ។ ព្រោះលះបង់នូវសេចក្តីសុខផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរំលត់នូវសោមនស្ស និងទោមនស្សអំពីមុនផង តថាគតបានចូលដល់ចតុត្ថជ្ឈានឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាតព្រោះឧបេក្ខាហើយនៅ ។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ តថាគតឯង ក៏បានបង្អោនចិត្តចូលទៅ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ (ញាណជាគ្រឿងរឭកជាតិមុនបាន) ។ តថាគតឯង ក៏រឭកជាតិដែលបានអាស្រ័យនៅមកអំពីមុន ជាអនេកជាតិ ។ រឭកជាតិបានដូចម្តេច ។ រឭកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រឭកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្ដកប្បក៏បាន ដូច្នេះថា តថាគតបានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតឯងច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ។ តថាគតរឭកតាមនូវជាតិ ដែលអាស្រ័យនៅពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាដំបូងនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដ ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានុ៎ះដូច្នោះដែរ ។ ម្នាលព្រាហ្មណ៍ នេះឯងជាបឋមវិជ្ជាដែលតថាគតបានត្រាស់ដឹងហើយ ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង ។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មងជាចិត្តទន់សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ តថាគតទើបបង្អោនចិត្តចូលទៅក្នុងញាណ ដែលនាំឱ្យបានត្រាស់ដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ គឺចុតូបបាតញ្ញាណ ។ តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ និយាយតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក មួយសោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ មិនតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺសុគតិ និងស្ថានសួគ៌ ។ តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែលច្យុតនិងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២នេះឯងហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជា កណ្តាលនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅបាត់ទៅ សេចក្តីចេះដឹងប្រាកដក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយដែលបាននូវវិជ្ជាទី២នុ៎ះដូច្នោះដែរ ។ ម្នាលព្រាហ្មណ៍ នេះឯងជាវិជ្ជាទី២ ដែលតថាគតបានត្រាស់ដឹងហើយ ដូចជាកូនមាន់ដែលញាស់ចេញចាកសម្បកពង ។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រយ៉ាងនេះហើយ តថាគតទើបបង្អោនចិត្តចំពោះទៅក្នុងញាណជាហេតុឱ្យបានអស់ទៅនៃអាសវៈទាំងឡាយ គឺអាសវក្ខយញ្ញាណ តថាគតក៏ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឱ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះជាហេតុនាំឱ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឱ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ កាលដែលតថាគតដឹងយ៉ាងនេះ តថាគតឃើញយ៉ាងនេះ ចិត្តតថាគតក៏ផុតចាកគ្រឿងត្រាំ គឺកាមផង គឺភពផង គឺអវិជ្ជាផង កាលបើចិត្តតថាគតបានរួចផុតស្រឡះហើយ ប្រាជ្ញាក៏កើតប្រាកដដល់តថាគតថា ចិត្តរួចផុតស្រឡះចាកអាសវៈហើយ ទាំងតថាគតក៏ដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣នេះហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាបំផុតនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣នុ៎ះដូច្នោះដែរ ។ ម្នាលព្រាហ្មណ៍ ការត្រាស់ដឹងរបស់តថាគត ជាគម្រប់៣នេះ ដូចគ្នានឹងការញាស់ចេញរបស់កូនមាន់អំពីសម្បកពង ។
[៤] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេរញ្ជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគវិញថា ព្រះគោតមដ៏ចម្រើន ព្រះអង្គជាចម្បងជាងមនុស្ស ប្រសើរបំផុតជាងមនុស្ស បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះអង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះ ឱ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែករមែងមើលឃើញនូវរូបទាំងឡាយ ខ្ញុំព្រះអង្គនោះសូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឭក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចម្រើនជ្រាបនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់សរណគមន៍ស្មើដោយជីវិត មិនតែប៉ុណ្ណោះទេ សូមព្រះគោតមដ៏ចម្រើន ទទួលនិមន្តគង់ចាំវស្សាជិតស្រុកវេរញ្ជាមួយអន្លើដោយភិក្ខុសង្ឃ ។ ព្រះដ៏មានព្រះភាគ ក៏ព្រមទទួលនិមន្តដោយតុណ្ហីភាព ។ លំដាប់នោះ វេរញ្ជព្រាហ្មណ៍ដឹងច្បាស់ថា ព្រះអង្គទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណដើរចេញទៅ ។
[៥] សម័យនោះឯង ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ ក៏ស្លាប់ មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន ជនទាំងអស់ក្នុងស្រុកនោះព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក ។ សម័យនោះ មានពួកឈ្មួញសេះនៅក្នុងឧត្តរាបថប្រទេស នាំសេះចំនួន ៥០០ ចូលមកនៅសម្រាកក្នុងស្រុកវេរញ្ជា ក្នុងរដូវខែវស្សា ។ ពួកឈ្មួញដែលនៅក្នុងរោងសេះទាំងនោះ ក៏បានបញ្ញត្តគ្នាឱ្យប្រគេនបាយក្រៀមចំនួន១នាឡិៗម្នាក់ ដល់ភិក្ខុទាំងឡាយ ។ លុះដល់ពេលបុព្វណ្ហសម័យ ភិក្ខុទាំងឡាយស្លៀកស្បង់ទ្រង់ចីវរ និងបាត្រ នាំគ្នាចូលទៅបិណ្ឌបាត ក្នុងស្រុកវេរញ្ជា ក៏មិនប្រទះបានអាហារបិណ្ឌបាតសោះឡើយ ទើបទៅបិណ្ឌបាតខាងពួកឈ្មួញឯរោងសេះវិញ ក៏បានបាយក្រៀម១នាឡិៗម្នាក់ ហើយវិលមកអារាម យកបាយក្រៀមនោះបុកក្នុងត្បាល់រួចនាំគ្នាឆាន់ ។ ចំណែកខាងព្រះអានន្ទដ៏មានអាយុ យកបាយក្រៀម១នាឡិ កិនក្នុងត្បាល់ថ្ មហើយយកទៅថ្វាយព្រះដ៏មានព្រះភាគ ។ ព្រះអង្គក៏ទ្រង់ទទួលសោយបាយក្រៀមនោះ ។ វេលានោះ ព្រះសម្ពុទ្ធទ្រង់បានឮសូរត្បាល់ និងអង្រែនោះដែរ ។ ព្រះតថាគតទាំងឡាយ បានជ្រាបនូវហេតុហើយសួរក៏មាន បានជ្រាបហើយមិនសួរក៏មាន ជ្រាបច្បាស់នូវកាលគួរ ហើយសួរក៏មាន ជ្រាបច្បាស់នូវកាលគួរ ហើយមិនសួរក៏មាន ឯព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរនូវការណា ដែលប្រកបដោយប្រយោជន៍ កម្មដែលមិនប្រកបដោយប្រយោជន៍ ព្រះអង្គមិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់ នូវកម្មមិនប្រកបដោយប្រយោជន៍ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ ។ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគទាំងឡាយ ទ្រង់តែងសួរនូវភិក្ខុទាំងឡាយ ដោយហេតុពីរប្រការ គឺទ្រង់សួរដើម្បីនឹងសម្តែងនូវធម៌១ ដើម្បីនឹងបញ្ញត្តនូវសិក្ខាបទដល់សាវកទាំងឡាយ១ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់សួរថា ម្នាលអានន្ទ សូរសម្លេងនោះជាសូរត្បាល់អង្រែឬអ្វី ។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបទូលរឿងនុ៎ះ ឱ្យព្រះដ៏មានព្រះភាគជ្រាបគ្រប់ប្រការ ។ ព្រះអង្គត្រាស់សរសើរថា ត្រូវហើយអានន្ទ ប្រពៃហើយអានន្ទ អ្នកឯងរាល់គ្នាជាសប្បុរសឈ្នះវិសេសហើយ បណ្តាលជនខាងក្រោយគេនឹងនឹកចង់ឱ្យនូវចង្ហាន់ដែលគេចំអិន ដោយអង្ករស្រូវខ្សាយ ព្រមទាំងម្ហូបលាយដោយសាច់ដ៏ឆ្ងាញ់ពិសារ (ដល់អ្នករាល់គ្នា) ។
[៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រួចហើយក៏គង់ក្នុងទីដ៏សមគួរ ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុគង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលស្នើសេចក្តីនេះចំពោះព្រះដ៏មានព្រះភាគថាសូមទ្រង់ព្រះ មេត្តាប្រោស ឥឡូវនេះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យសម្បត្តិ ល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់នោះ ទើបទិញដូរបាន ជនទាំងអស់ក្នុងស្រុកនោះ នឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក សូមទ្រង់ព្រះមេត្តា ប្រោស ផ្ទៃខាងក្រោមនៃផែនដីនេះ មានឱជារសផ្អែមដូចទឹកឃ្មុំ ដែលស្អាតបរិសុទ្ធឥតលាយច្រឡំដោយមេឃ្មុំ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចង់ប្រែត្រឡប់ផែនដីនេះឱ្យផ្ងារឡើង ដើម្បីនឹងឱ្យភិក្ខុទាំងឡាយឆាន់នូវឱជារស ដែលកើតឡើងអំពីស្រទាប់នៃផែនដីនោះ ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ចុះអ្នកនឹងយកមនុស្ស សត្វទាំងឡាយដែលនៅអាស្រ័យលើផែនដីនេះ ឱ្យទៅនៅឯណា ។ ព្រះមហាមោគ្គល្លានទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងនិម្មិតបាតដៃម្ខាង ឱ្យបានដូចជាផែនដីធំ នឹងឱ្យសត្វទាំងឡាយដែលនៅអាស្រ័យលើផែនដី មកនៅលើបាតដៃម្ខាងនោះ ហើយខ្ញុំព្រះអង្គនឹងប្រែនូវផែនដីដោយដៃម្ខាង ។ ព្រះអង្គទ្រង់ឃាត់ថា មោគ្គល្លាន អ្នកកុំពេញចិត្តនឹងត្រឡប់ផែនដីនោះឡើយ សត្វទាំងឡាយនឹងបាននូវសេចក្តីជ្រួលជ្រើមរបល់ ។ ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះពុទ្ធដីកាដែលទ្រង់ត្រាស់មកនោះប្រពៃហើយ (បើដូច្នោះ) សូមឱ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីបវិញ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលមោគ្គល្លាន ចុះភិក្ខុទាំងឡាយឯណាដែលមិនមានឫទ្ធិ អ្នកនឹងធ្វើនូវភិក្ខុទាំងនោះដូចម្តេចទៅ ។ ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុទាំងអស់នឹងទៅបានយ៉ាងណា ខ្ញុំព្រះអង្គនឹងធ្វើយ៉ាងនោះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា កុំ មោគ្គល្លាន អ្នកកុំពេញចិត្តឱ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីបនោះឡើយ ។
[៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រហ្មចរិយធម៌ របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ ។ គ្រានោះ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ចេញចាកទីសម្ងំពួនក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរ ចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះថា ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ម្នាលសារីបុត្ត ឯព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះដ៏មានព្រះភាគព្រះនាមកោនាគមន១ ព្រះដ៏មានព្រះភាគព្រះនាមកស្សប១ ជាព្រហ្មចរិយធម៌ឋិតនៅបានយូរ ។ ព្រះសារីបុត្តត្ថេរក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ បានជាមិនឋិតនៅយូរ នោះតើព្រោះហេតុ និងបច្ច័យដូចម្តេច ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ព្រះអង្គមិនសូវប្រឹងប្រែង សំដែងធម៌ដល់សាវកទាំងឡាយដោយពិស្តារប៉ុន្មានទេ ព្រហ្មចរិយធម៌មានអង្គ៩ប្រការ របស់ព្រះពុទ្ធទាំងឡាយនោះគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជាធម៌មានចំនួនតិចៗណាស់ សិក្ខាបទក៏ព្រះពុទ្ធទាំងនោះមិនបានបញ្ញត្តដល់សាវកទាំងឡាយទេ អាណាបាតិមោក្ខ ក៏ព្រះពុទ្ធទាំងនោះមិនបានសំដែងឡើយ ដល់អំណើះ ឥតពីព្រះពុទ្ធដ៏មានជោគទាំងឡាយនោះទៅ អំណើះឥតពីសាវកទាំងឡាយជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធនោះទៅ សាវកទាំងឡាយជាខាងក្រោយតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏ញុំាងព្រហ្មចរិយធម៌នោះឱ្យសាបសូន្យបាត់អស់ភ្លាមទៅ ម្នាលសារីបុត្ត ឧបមាដូចជាផ្កាឈើផ្សេងៗ ដែលគេមិនបានដោតក្រងចងដោយចេសហើយ គេដាក់លើបន្ទះក្តារ ខ្យល់ក៏រមែងតែបក់បោកកំចាត់កំចាយផ្កាទាំងនោះឱ្យវិនាសអស់ទៅ ខ្យល់ដែលធ្វើនូវផ្កាទាំងនោះឱ្យវិនាស ព្រោះហេតុអ្វី ពីព្រោះផ្កាទាំងនោះ គេមិនបានដោតក្រង ចងដោយចេស ក៏សេចក្តីនេះយ៉ាងណាមិញ ម្នាលសារីបុត្ត លុះអំណើះឥតនឹងព្រះសម្ពុទ្ធដ៏ទ្រង់ព្រះភាគ (ទាំង៣ព្រះអង្គ) នោះ និងពួកសាវកដែលជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះទៅហើយ ពួកសាវកជាន់ក្រោយៗ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា ដែលចេញចាកត្រកូលផ្សេងៗគ្នាមកបួសនោះ ក៏ញុំាងព្រហ្មចរិយធម៌នោះឱ្យវិនាសទៅឆាប់ភ្លាម ដូចជាផ្កាឥតកំរងយ៉ាងនោះឯង ម្យ៉ាងទៀត ព្រះពុទ្ធដ៏មានជោគទាំងនោះ លោកមិនសូវប្រឹងប្រែងស្ទង់ចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទូន្មាននូវសាវកទាំងឡាយប៉ុន្មានឡើយ ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គកំណត់នូវចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទ្រង់ទូន្មានប្រៀនប្រដៅភិក្ខុសង្ឃចំនួន១ពាន់រូបនៅនាដងព្រៃមួយ ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរយកចិត្តទុកដាក់យ៉ាងនេះ កុំយកចិត្តទុកដាក់យ៉ាងនេះឡើយ ចូរលះបង់អំពើយ៉ាងនេះចេញ ហើយចូរផ្តេកផ្តួលចិត្តឱ្យប្រដិតប្រជីទៅរកអំពើនេះវិញ ម្នាលសារីបុត្ត នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ទ្រង់បានទូន្មានប្រៀនប្រដៅយ៉ាងនេះៗហើយ ចិត្តរបស់ភិក្ខុទាំង១ពាន់រូបនោះ ក៏បានរួចស្រឡះចាកអាសវក្កិលេស មិនមានសេចក្តីប្រកាន់មាំឡើយ ម្នាលសារីបុត្ត ដងព្រៃដែលមាននៅទីនោះ មុខគួរឱ្យស្បើមពេកណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ព្រះនាមវិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រោះហេតុ និងបច្ច័យប៉ុណ្ណេះឯង ។ ព្រះសារីបុត្តក្រាបទូលសួរតទៅទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនេះ) បានជាឋិតនៅយូរ តើព្រោះហេតុ និងបច្ច័យអ្វី ។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់ព្រះពុទ្ធទាំង៣ព្រះអង្គនោះក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ ទ្រង់ចូលនិព្វានទៅ ទាំងសាវកដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានអស់ទៅទៀត សាវកទាំងឡាយជាន់ក្រោយៗតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏បានញុំាងព្រហ្មចរិយធម៌ ឱ្យឋិតថេរអស់កាលជាអង្វែងតមក ម្នាលសារីបុត្ត មានគួរនាដូចជា ផ្កាឈើផ្សេងៗដែលគេក្រងដោយចេស ហើយដាក់លើបន្ទះក្តារ ខ្យល់ក៏មិន (អាច) បក់បោកផ្កាទាំងនោះឱ្យរាត់រាយខ្ចាត់ខ្ចាយវិនាសទៅបានឡើយ សេចក្តីនោះព្រោះហេតុអ្វី ព្រោះថា ផ្កាទាំងនោះ គេក្រងចងខ្ជាប់ដោយអម្បោះ នេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត សេចក្តីឧបមេយ្យក៏ដូចគ្នាដែរ លុះព្រះពុទ្ធដ៏មានជោគទាំងអម្បាលនោះ ចូលនិព្វានទៅហើយ សាវកទាំងឡាយដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានទៅហើយដែរ សាវកទាំងឡាយជាខាងក្រោយ ដែលមានឈ្មោះផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញចាកត្រកូលផ្សេងៗហើយបួស ក៏ញុំាងព្រហ្មចរិយធម៌ (សាសនា) ឱ្យឋិតនៅជាអង្វែងមក ម្នាលសារីបុត្ត នេះឯងជាហេតុ ជាបច្ច័យ ញុំាងព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធក្តី ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកោនាគមនក្តី ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកស្សបក្តី ឱ្យឋិតនៅបានយូរ ។
[៨] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ៗគួរបញ្ញត្តសិក្ខាបទ គួរសំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុនឹងឱ្យព្រហ្មចរិយធម៌ឋិតថេរអស់កាលអង្វែងទៅ ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន តថាគតឯងសឹងដឹងកាលគួរក្នុងកិច្ចដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់ប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមណា ព្រះសាស្តា ក៏មិនទាន់បញ្ញត្តសិក្ខាបទ មិនទាន់សំដែងអាណាបាតិមោក្ខ ដល់សាវកទាំងឡាយត្រឹមនោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលណា ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយក្នុងកាលនោះ ដើម្បីនឹងការពាររារាំងនូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ទាំងនោះប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃនៅមិនទាន់មានភិក្ខុបួសចាស់វស្សាច្រើនគ្នាត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានភិក្ខុបួសចាស់វស្សាច្រើនគ្នាក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ទាំងឡាយដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់បាននូវសេចក្តីចម្រើន មានគ្នាច្រើនត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានគ្នាច្រើនក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់ដល់នូវសេចក្តីចម្រើន ដោយលាភសក្ការៈដ៏ប្រសើរត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏នៅមិនទាន់មានប្រាកដចំពោះសង្ឃត្រឹមនោះ ម្នាលសារីបុត្ត លុះសង្ឃដល់នូវសេចក្តីចម្រើន ដោយលាភសក្ការៈដ៏ប្រសើរក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងកាលនោះដែរ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃនៅមិនទាន់មានពុត (ហ៊ានលបលួចធ្វើអាក្រក់) នៅឡើយ មិនទាន់មានទោសមោះមៃនៅឡើយ កំពុងនៅមានធម៌បរិសុទ្ធ ឥតទាន់មានពណ៌ខ្មៅសៅហ្មង សុទ្ធសឹងតែផូរផង់ ផ្ចង់ចិត្តស្ថិតនៅក្នុងធម៌មានខ្លឹមនៅឡើយ ម្នាលសារីបុត្ត ក៏បណ្តាភិក្ខុទាំង ៥០០ រូប នេះ ភិក្ខុដែលមានមគ្គផលយ៉ាងទាបចុងគេបំផុតនោះ ក៏គង់បានសម្រេចត្រឹមថ្នាក់សោតៈ ជាបុគ្គលទៀងទាត់ លែងធ្លាក់ទៅក្នុងអបាយភូមិហើយ នឹងបានត្រាស់ដឹងមគ្គផលតៗទៅទៀតជាប្រាកដ ។
[៩] (លុះដល់ចេញវស្សាហើយ) ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយមានព្រះបន្ទូលថា អានន្ទ ទំនៀមព្រះតថាគតទាំងឡាយ បើអ្នកណាគេនិមន្តឱ្យនៅចាំវស្សាហើយ តែនៅមិនទាន់បានលាអ្នកនោះទេ ក៏មិនដែលចៀសចេញ (ពីទីនោះ) ទៅកាន់ជនបទចារិកឡើយ ចរិតនេះជាទំនៀមរបស់ព្រះតថាគតទាំងឡាយ មកអានន្ទ យើងនឹងទៅលាវេរញ្ជព្រាហ្មណ៍ ។ ព្រះអានន្ទដ៏មានអាយុក៏ទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស មែនយ៉ាងនេះហើយ ។ លំដាប់នោះ ព្រះភគវា ព្រះអង្គទ្រង់ស្បង់ចីពរ ព្រមទាំងបាត្រស្រេចហើយ ទ្រង់យកព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ (ឱ្យនិមន្តតាមក្រោយព្រះអង្គទៅ) ទ្រង់យាងសំដៅទៅរកលំនៅរបស់វេរញ្ជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេរៀបចំថ្វាយ ។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ក៏ចូលមកគាល់ព្រះអង្គ លុះមកដល់ទីគំនាល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ។ កាលបើវេរញ្ជព្រាហ្មណ៍អង្គុយស្រួលបួលហើយ ក៏ព្រះដ៏មានព្រះភាគមានព្រះបន្ទូលថា ព្រាហ្មណ៍ អ្នកឯងបាននិមន្តយើងឱ្យនៅចាំវស្សា (ឥឡូវ) ចេញវស្សាហើយ យើងត្រូវលាអ្នកនឹងចេញទៅកាន់ជនបទចារិក ។ វេរញ្ជព្រាហ្មណ៍ ក៏ក្រាបទូលតបថា បពិត្រព្រះគោតមដ៏ចម្រើន មែនហើយ ខ្ញុំព្រះអង្គបាននិមន្តសូមឱ្យព្រះអង្គគង់ចាំវស្សា តែថាទេយ្យធម៌ដែលខ្ញុំព្រះអង្គបំរុងនឹងថ្វាយនោះ ខ្ញុំព្រះអង្គមិនទាន់បានថ្វាយនៅឡើយ ឯទេយ្យធម៌នោះ មិនមែនជាគ្មានទេ ខ្ញុំព្រះអង្គនឹងបានបំរុងថានឹងមិនថ្វាយនោះក៏ទេ (ចេះតែខានមិនទាន់បានថ្វាយ) ព្រោះជាតិជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែង រមែងមានកិច្ចរវល់ច្រើន មានការងារក៏ច្រើន ចំណែកខាងព្រះអង្គសោត ទ្រង់នឹងបានទេយ្យធម៌នោះមកពីណា សូមព្រះគោតមដ៏ចម្រើន ព្រមទាំងព្រះភិក្ខុសង្ឃទទួលចង្ហាន់របស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកសិន ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សំដែងធម៌ ពន្យល់ណែនាំឱ្យវេរញ្ជព្រាហ្មណ៍យល់ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឱ្យជឿជាក់ក្នុងកុសលធម៌ ឱ្យរីករាយ ខ្មីឃ្មាតសង្វាតធ្វើការកុសល រួចទ្រង់ក្រោកចាកអាសនៈ ហើយយាងត្រឡប់មកវិញ ។ ដល់វេលាព្រឹកឡើង វេរញ្ជព្រាហ្មណ៍ បង្គាប់ជនទាំងឡាយឱ្យចាត់ចែងធ្វើខាទនីយភោជនីយាហារ (បង្អែម និងចំអាប) ដ៏ឆ្ងាញ់ពិសារក្នុងលំនៅរបស់ខ្លួនស្រេចហើយ ទើបចាត់បំរើឱ្យទៅក្រាបទូលព្រះដ៏មានព្រះភាគតាមកំណត់ពេលថា បពិត្រព្រះគោតមដ៏ចម្រើន កាលនេះជាកាលគួរហើយ ចង្ហាន់ក៏បានរៀបចំស្រេចហើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ស្បង់ ចីវរព្រមទាំងបាត្រ ហើយយាងចូលទៅកាន់លំនៅនៃវេរញ្ជព្រាហ្មណ៍ ជាមួយនឹងព្រះភិក្ខុសង្ឃក្នុងវេលាព្រឹកនោះ លុះដល់ហើយ ទ្រង់គង់លើអាសនៈដែលគេរៀបចំថ្វាយ ។ វេលានោះ វេរញ្ជព្រាហ្មណ៍ បានអង្គាសថ្វាយខាទនីយភោជនីយាហារ (បង្អែម និងចំអាប) ដ៏ឆ្ងាញ់ពិសារដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឱ្យឆ្អែតស្កប់ស្កល់ត្រាតែដល់លោកប្រកែកលែងទទួលទៀត លុះព្រះដ៏មានជោគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏ថ្វាយចីវរ១ត្រៃ ហើយប្រគេនសម្ពត់ព្រះភិក្ខុសង្ឃ១គូៗរាល់អង្គ ។ លំដាប់នោះ ព្រះភគវាទ្រង់ត្រាស់សំដែងធម៌ណែនាំពន្យល់ឱ្យវេរញ្ជព្រាហ្មណ៍យល់ ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឱ្យជឿជាក់ក្នុងកុសលធម៌ ឱ្យរីករាយខ្មីឃ្មាតសង្វាតធ្វើកុសល រួចព្រះអង្គក្រោកចាកអាសនៈ ហើយទ្រង់យាងត្រឡប់មកវិញ ។ លុះព្រះអង្គគង់នៅជិតស្រុកវេរញ្ជា តាមគួរដល់អធ្យាស្រ័យហើយ ទ្រង់ក៏យាងចេញទៅកាន់នគរសោរេយ្យ រួចទៅនគរសង្កស្ស ហើយហួសទៅនគរកណ្ណកុជ្ជៈ (តពីនោះទៅ) ទ្រង់យាងសំដៅទៅស្រុកបយាគបតិដ្ឋាន លុះទៅដល់ហើយ ទ្រង់ឆ្លងគង្គានទីក្នុងស្រុកបយាគបតិដ្ឋាន ហើយយាងទៅដល់នគរពារាណសី ។ គ្រានោះ ព្រះអង្គគង់កំសាន្តក្នុងក្រុងពារាណសី ហើយទ្រង់ចៀសទៅកាន់ចារិកនៃក្រុងវេសាលី កាលទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ក៏បានទៅដល់ក្រុងវេសាលី ។ បានឮថា ព្រះដ៏មានជោគ ព្រះអង្គទៅគង់សម្រាន្តឥរិយាបថក្នុងកូដាគារសាលា នៅនាមហាវន (ព្រៃធំ) ជិតក្រុងវេសាលីនោះ ។
វារៈសំដែងអំពីនិទានវេរញ្ជព្រាហ្មណ៍ ចប់ ។
បារាជិកកណ្ឌ
កែប្រែបារាជិកកណ្ឌសិក្ខាបទ ទី១
កែប្រែ[១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅមិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី ។ ក្នុងស្រុកនោះមានកូនសេដ្ឋីម្នាក់ឈ្មោះសុទិន្នកុមារជាបុត្ររបស់កលន្ទសេដ្ឋី ។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រជាមួយនឹងសំឡាញ់ទាំងឡាយច្រើននាក់ នាំគ្នាទៅឯក្រុងវេសាលីដោយ មានកិច្ចការអ្វីមួយ ។ សម័យនោះឯង ព្រះដ៏មានព្រះភាគជាអង្គម្ចាស់មានពពួកបរិសទ្យច្រើនគាល់ត្រៀបត្រា ទ្រង់កំពុងគង់សំដែងព្រះធម៌ ។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះបានឃើញព្រះអង្គមានបរិសទ្យច្រើនគាល់ត្រៀបត្រា កំពុងសំដែងធម៌ ។ លុះឃើញហើយ សុទិន្នកុមារនោះក៏មានសេចក្តីតិ្រះរិះថា អាត្មាអញគួរតែស្តាប់ធម៌សិន ។ គ្រានោះសុទិន្នកលន្ទបុត្រក៏ចូលទៅកាន់ទីដែលបរិស័ទ្យអង្គុយនោះ លុះចូលទៅដល់ហើយ បានអង្គុយនៅក្នុងទីមួយដ៏សមគួរ ។ កាលដែលសុទិន្នកុមារកលន្ទកបុត្របានអង្គុយនៅក្នុងទីមួយដ៏សមគួរហើយ ក៏មានសេចក្តីត្រិះរិះថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដោយដំណើរយ៉ាងណាៗ អញក៏បានស្តាប់យល់តាមដំណើរទាំងនោះហើយ ប៉ុន្តែបើអញនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូណ៌តែម្យ៉ាង ឱ្យបរិសុទ្ធតែម្យ៉ាងដូចជាស័ង្ខដែលគេខាត់ហើយនោះទេ បើលុះតែអញកោរសក់និងពុកមាត់ពុកចង្កា រូចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុងផ្នួសដែលគ្មានប្រយោជន៍ ដោយកិច្ចការក្នុងផ្ទះ (នោះទើបប្រព្រឹត្តព្រហ្មចរិយធម៌កើត) ។ គ្រានោះ ពួកបរិសទ្យបានស្តាប់ធម្មីកថាដែលព្រះដ៏មានព្រះភាគ ទ្រង់ណែនាំពន្យល់ឱ្យជឿជាក់កុសលធម៌ ឱ្យរីករាយរាល់គ្នាហើយ ក៏ក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំព្រះអង្គ រួចដើរប្រទក្សិណហើយក៏ចេញអស់ទៅ ។ ឯសុទិន្នកលន្ទកបុត្រ កាលបើពួកពុទ្ធបរិស័ទ្យក្រោកទៅអស់ហើយភ្លាម ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រួចអង្គុយក្នុងទីមួយដ៏សមគួរ ។ លុះសុទិន្នកលន្ទកបុត្រ អង្គុយនៅក្នុងទីមួយដ៏សមគួរហើយ ក៏ក្រាបទូលព្រះអង្គថា សូមទ្រង់ព្រះមេត្តាប្រោស ធម៌ដែលព្រះអង្គសំដែងហើយ ដោយដំណើរយ៉ាងណាៗ ខ្ញុំព្រះអង្គបានយល់តាមដំណើរទាំងនោះដែរហើយ ប៉ុន្តែបើខ្ញុំព្រះអង្គនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ (យ៉ាងនេះ) ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឱ្យបរិបូណ៌តែម្យ៉ាង ឱ្យបរិសុទ្ធតែម្យ៉ាង ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ សូមទានខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះមកបួសប្រតិបត្តិក្នុងផ្នួស ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ (នោះណាស់) សូមព្រះដ៏មានជោគ ទ្រង់បំបួសខ្ញុំព្រះអង្គផង ។ ព្រះសាស្តាទ្រង់ត្រាស់សួរថា ម្នាលសុទិន្ន ចុះអ្នកឯងមាតាបិតាបានយល់ព្រមឱ្យចេញចាកផ្ទះមកបួសប្រតិបត្តិ ក្នុងបព្វជ្ជា ដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះហើយឬ ។ សុទិន្នក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមាតាបិតាមិនទាន់បានយល់ព្រមឱ្យចេញចាកផ្ទះមកបួសក្នុង ព្រះពុទ្ធសាសនានៅឡើយទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់តបថា ម្នាលសុទិន្ន ព្រះតថាគតទាំងឡាយ មិនដែលបំបួសកូនដែលមាតាបិតា មិនទាន់អនុញ្ញាតនោះទេ ។ សុទិន្នក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងទទួចលាមាតាបិតា ត្រាតែអនុញ្ញាតឱ្យខ្ញុំព្រះអង្គចេញចាកផ្ទះមកបួសក្នុងព្រះពុទ្ធសាសនា ឱ្យបាន ។
[១១] លំដាប់នោះ សុទិន្នកលន្ទបុត្របានសម្រេចកិច្ចភារៈដែលខ្លួនត្រូវធ្វើក្នុង ក្រុងវេសាលីនោះរួចស្រេចហើយ ក៏វិលត្រឡប់មកស្រុកកលន្ទវិញ បានចូលទៅរកមាតាបិតា ហើយជំរាបមាតាបិតាថា បពិត្រអ្នកម្តាយ អ្នកឪពុក ខ្ញុំបាទបានស្តាប់ធម៌ដែលព្រះដ៏មានជោគទ្រង់សំដែងដោយដំណើរយ៉ាងណាៗ ក៏យល់តាមដំណើរទាំងនោះហើយ ខ្ញុំបាទគិតថា បើខ្ញុំនៅជាគ្រហស្ថគ្រប់គ្រងផ្ទះនោះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូណ៌តែម្យ៉ាង ឱ្យបរិសុទ្ធតែម្យ៉ាងដូចជាស័ង្ខដែលគេខាត់ហើយនោះទេ ខ្ញុំបាទចង់កោរសក់ និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុងផ្នួសដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះ (នោះណាស់) សូមអ្នកម្តាយ អ្នកឪពុកអនុញ្ញាតឱ្យខ្ញុំបាទចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធសាសនាឱ្យទាន ។ មាតាបិតារបស់សុទិន្នកលន្ទបុត្រ កាលបើបានឮកូនលាដូច្នេះហើយ ក៏និយាយឃាត់ថា ម្នាលសុទិន្នកូន បាឯងជាបុត្រឯករបស់យើង ជាទីស្រឡាញ់ពេញចិត្តរបស់យើង ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នកទំនុកបម្រុងឱ្យបានសេចក្តីសុខ នែសុទិន្នកូន បាឯងមិនដែលស្គាល់ទុក្ខបន្តិចបន្តួចសោះឡើយ ទោះបីបាឯងស្លាប់ក្តី យើងក៏មិនចង់ព្រាត់ប្រាសចាកបាឯងទេ យើងនឹងអនុញ្ញាតបាកំពុងរស់នៅឱ្យចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធសាសនាម្តេចបាន ។ ទើបសុទិន្នកលន្ទបុត្រនិយាយពាក្យនេះនឹងមាតាបិតាជាគម្រប់ពីរដងថា បពិត្រមាតាបិតា ធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយដំណើរយ៉ាងណាៗ ខ្ញុំបានយល់តាមដំណើរទាំងនោះដែរហើយ ប៉ុន្តែបើខ្ញុំនៅជាគ្រហស្ថគ្រប់គ្រងផ្ទះ (យ៉ាងនេះ) ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូណ៌តែម្យ៉ាង ឱ្យបរិសុទ្ធតែម្យ៉ាង ដូចជាស័ង្ខដែលគេខាត់ហើយនោះទេ ខ្ញុំចង់កោរសក់និងពុកមាត់ពុកចង្កា រួចស្លៀកដណ្តប់សម្ពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ មកបួសក្នុងព្រះពុទ្ធសាសនា សូមមាតាបិតាអនុញ្ញាតឱ្យខ្ញុំចេញចាកផ្ទះ ទៅបួសក្នុងព្រះពុទ្ធសាសនាឱ្យទាន ។ មាតាបិតារបស់សុទិន្នកលន្ទបុត្រ ទើបនិយាយនឹងសុទិន្នកលន្ទបុត្រជាគម្រប់ពីរដងដូច្នេះថា នែសុទិន្នកូន បាឯងជាបុត្រតែមួយ ជាទីស្រឡាញ់ពេញចិត្តរបស់យើង (បាឯង) ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នកថែរក្សាឱ្យបានសេចក្តីសុខ នែបាសុទិន្ន បាមិនធ្លាប់ស្គាល់សេចក្តីទុក្ខបន្តិចបន្តួចសោះ ទោះបីបាឯងស្លាប់ក្តី យើងមិនចង់ព្រាត់ប្រាសចាកបាទេ យើងនឹងអនុញ្ញាតបាកំពុងរស់នៅឱ្យចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធ សាសនាម្តេចបាន ។ សុទិន្នកលន្ទបុត្រ បាននិយាយពាក្យនេះនឹងមាតាបិតាជាគម្រប់បីដងថា បពិត្រមាតាបិតា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងដោយអាការ យ៉ាងណាៗ ធម្មតាអ្នកនៅគ្រប់គ្រងផ្ទះនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូណ៌ តែម្យ៉ាង ឱ្យបរិសុទ្ធតែម្យ៉ាង ដូចជាស័ង្ខដែលបុគ្គលដុសខាត់ហើយ មិនងាយធ្វើទេ ខ្ញុំប្រាថ្នាដើម្បីកោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សម្ពត់កាសាយៈ ហើយចេញចាកផ្ទះទៅបួសជាបុគ្គលមិនត្រូវការដោយផ្ទះ ហេតុនេះសូមមាតាបិតាអនុញ្ញាតខ្ញុំ ឱ្យចេញចាកផ្ទះទៅបួសជាបុគ្គលមិនត្រូវការដោយផ្ទះវិញចុះ ។ មាតាបិតារបស់សុទិន្នកលន្ទបុត្រ បាននិយាយពាក្យនេះនឹងសុទិន្នកលន្ទបុត្រជាគម្រប់បីដងថា នែសុទិន្នកូន បាឯងជាបុត្រតែមួយ ជាទីស្រឡាញ់ពេញចិត្តរបស់យើង ធ្លាប់ឋិតនៅក្នុងសេចក្តីសុខ មានអ្នកថែទាំឱ្យបានសេចក្តីសុខ នែបាសុទិន្ន បាមិនស្គាល់សេចក្តីទុក្ខបន្តិចសោះ ទោះបីស្លាប់ទៅក្តី យើងក៏មិនប្រាថ្នាឱ្យព្រាត់ប្រាសចាកបា យើងនឹងអនុញ្ញាតបា ដែលកំពុងរស់នៅឱ្យចេញចាកផ្ទះហើយបួសក្នុងសាសនាម្តេចបាន ។ គ្រានោះឯងសុទិន្នកលន្ទបុត្រគិតថា មាតាបិតាមិនអនុញ្ញាតអញឱ្យចេញចាកផ្ទះបួសក្នុងសាសនា ដូច្នេះហើយ ក៏ដួលដេកនៅលើផែនដី ប្រាសចាកគ្រឿងកំរាលក្នុងទីនោះឯងដោយគិតថា អញនឹងស្លាប់ឬនឹងបានបួសក្នុងទីនេះជាប្រាកដ ។ គ្រានោះ សុទិន្នកលន្ទបុត្រ មិនបានបរិភោគបាយអស់មួយពេល ២ពេលក៏មាន ៣ពេលក៏មាន ៤ពេលក៏មាន ៥ពេលក៏មាន ៦ពេលក៏មាន ៧ពេលក៏មាន ។
[១២] លំដាប់នោះ មាតាបិតារបស់សុទិន្នកលន្ទបុត្រនិយាយនឹងសុទិន្នកលន្ទបុត្រថា ម្នាលសុទិន្នកូន បាឯងជាកូនប្រុសតែមួយ ហើយជាទីស្រឡាញ់ពេញចិត្តរបស់យើង ធ្លាប់សុខធ្លាប់សប្បាយដោយមានស្រីពីលៀងថែរក្សា សុទិន្នកូន បាឯងមិនធ្លាប់ស្គាល់សេចក្តីទុក្ខតិចតួចសោះទេ ទោះបីបាស្លាប់ទៅក្តី យើងក៏មិនចង់ឱ្យព្រាត់ប្រាសចាកបាឡើយ យើងនឹងអនុញ្ញាតអ្នកកំពុងរស់នៅ ឱ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន សុទិន្នកូន អ្នកចូរក្រោកឡើងបរិភោគបាយ ផឹកទឹក និងឱ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក និងឱ្យគេបំរើហើយ ចូរបរិភោគកាមនិងធ្វើបុណ្យចុះ យើងមិនព្រមអនុញ្ញាតឱ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ ។ កាលបើមាតាបិតាពោលយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រក៏ស្ងៀមនៅ ។ ឯមាតាបិតាសុទិន្នកលន្ទបុត្រនិយាយលួងលោមសុទិន្នកលន្ទបុត្រពីរដង ។បេ។ បីដងថា នែសុទិន្នកូន អ្នកឯងជាកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តយើង ធ្លាប់ចម្រើនដោយសេចក្តីសុខ មានទាំងស្រីពីលៀងថែរក្សាសប្បាយ សុទិន្នកូន អ្នកឯងមិនដែលស្គាល់សេចក្តីទុក្ខតិចតួចសោះ ទោះបីអ្នកឯងស្លាប់ទៅក្តី យើងមិនចង់ឱ្យព្រាត់ប្រាសចាកអ្នកឯងឡើយ យើងនឹងអនុញ្ញាតដល់អ្នកកំពុងរស់នៅឱ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន សុទិន្នកូន អ្នកចូរក្រោកឡើងបរិភោគបាយ ផឹកទឹក និងឱ្យគេបំរើទៅ កាលបរិភោគបាយ ផឹកទឹក និងឱ្យគេបំរើហើយ ចូរបរិភោគកាម និងធ្វើបុណ្យតាមប្រាថ្នាចុះ យើងមិនព្រមអនុញ្ញាតឱ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ ។ សុទិន្នកលន្ទបុត្រក៏ស្ងៀមនៅទៅវិញជាគម្រប់បីដង ។
[១៣] លំដាប់នោះ ពួកសំឡាញ់សុទិន្នកលន្ទបុត្របាននាំគ្នាចូលទៅនិយាយអង្វរសុទិន្នកលន្ទបុត្រ ថា នែសុទិន្នសំឡាញ់ អ្នកឯងជាកូនប្រុសតែមួយ ហើយជាទីស្រឡាញ់ពេញចិត្តរបស់មាតាបិតា ធ្លាប់បានសេចក្តីសុខ មានទាំងស្រីពីលៀងថែរក្សាសប្បាយ នែសុទិន្នសំឡាញ់ អ្នកឯងមិនធ្លាប់ស្គាល់សេចក្តីលំបាកតិចតួចសោះទេ ទោះបីអ្នកស្លាប់ទៅក្តី មាតាបិតារបស់អ្នក ក៏មិនចង់ឱ្យព្រាត់ប្រាសចាកអ្នកឡើយ មាតាបិតាទាំងឡាយរបស់អ្នកនឹងអនុញ្ញាតអ្នកដែលកំពុងរស់នៅ ឱ្យចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាដូចម្តេចបាន នែសុទិន្នសំឡាញ់ ចូរអ្នកក្រោកឡើង បរិភោគបាយ ផឹកទឹក ឱ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយចំណី ផឹកទឹកឱ្យគេបំរើខ្លួនហើយ និងបរិភោគនូវកាមទាំងឡាយ ធ្វើបុណ្យ (ឱ្យទាន) រីករាយសប្បាយតាមសេចក្តីប្រាថ្នាចុះ មាតាបិតាទាំងឡាយរបស់អ្នក មិនព្រមអនុញ្ញាតឱ្យអ្នកចេញចាកផ្ទះ ហើយបួសក្នុងព្រះពុទ្ធសាសនាទេ ។ កាលបើពួកសំឡាញ់របស់សុទិន្នពោលពាក្យយ៉ាងនេះហើយ សុទិន្នកលន្ទបុត្រក៏នៅស្ងៀម ។ ពួកសំឡាញ់របស់សុទិន្នកលន្ទបុត្របានពោលនូវពាក្យនេះនឹង សុទិន្នកលន្ទបុត្រពីរដង ។បេ។ បីដងថា នែសុទិន្នសំឡាញ់ អ្នកឯង ។បេ។ សុទិន្នកលន្ទបុត្រក៏នៅស្ងៀមអស់វារៈជាគម្រប់បីដង ។ គ្រានោះឯង មាតាបិតាទាំងឡាយរបស់សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់ទាំងឡាយរបស់សុទិន្នកលន្ទបុត្រក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ បានពោលនូវពាក្យនេះនឹងមាតាបិតាទាំងឡាយនៃសុទិន្នកលន្ទបុត្រថា បពិត្រលោកម្តាយ លោកឪពុក សុទិន្ននេះដេកនៅលើផែនដី រកគ្រឿងកំរាលអ្វីគ្មានសោះទេ ហើយគិតថា សេចក្តីស្លាប់ក្តី បព្វជ្ជាក្តី នឹងមានដល់អញក្នុងទីនេះឯង បើលោកទាំងឡាយមិនព្រមអនុញ្ញាតឱ្យសុទិន្នចេញចាកផ្ទះហើយបួស ក្នុងព្រះពុទ្ធសាសនាទេ សុទិន្ននឹងដល់នូវសេចក្តីស្លាប់ក្នុងទីនោះមិនខានឡើយ ប្រសិនណាបើលោកទាំងឡាយព្រមអនុញ្ញាតឱ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនា គង់តែនឹងបានឃើញមុខសុទិន្ន ដែលនៅជាអ្នកបួសតទៅ បើសុទិន្នមិនត្រេកអរក្នុងបព្វជ្ជាហើយ គតិរបស់សុទិន្ននោះប្រព្រឹត្តទៅក្នុងទីដទៃដូចម្តេចបាន មុខជានឹងត្រឡប់មកក្នុងទីនេះវិញមិនខាន ដូច្នេះសូមលោកទាំងឡាយអនុញ្ញាតឱ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនា ។ មាតាបិតាទាំងឡាយនៃសុទិន្នក៏ពោលថា ម្នាលអ្នកទាំងឡាយ យើងទាំងឡាយព្រមអនុញ្ញាតឱ្យសុទិន្នចេញចាកផ្ទះហើយបួសក្នុង ព្រះពុទ្ធសាសនាចុះ ។
[១៤] គ្រានោះឯង សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់ទាំងឡាយនៃសុទិន្នកលន្ទបុត្រ ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ បានពោលនូវពាក្យនេះនឹងសុទិន្នកលន្ទបុត្រថា នែសុទិន្នសំឡាញ់ ចូរអ្នកក្រោកឡើង អ្នកឯងមាតាបិតាព្រមព្រៀងអនុញ្ញាតឱ្យចេញចាកផ្ទះបួសក្នុងព្រះពុទ្ធសាសនាហើយ ។ គ្រានោះ សុទិន្នកលន្ទបុត្របានដឹងថា មាតាបិតាព្រមព្រៀងអនុញ្ញាតឱ្យចេញចាកផ្ទះ ដើម្បីបួសក្នុងព្រះពុទ្ធសាសនា (ដូច្នោះ) ហើយ ក៏មានចិត្តរីករាយដូចជាអណ្តែតឡើង ជូតសំអាតខ្លួនដោយដៃទាំងឡាយ ហើយក្រោកឡើង ។ គ្រានោះ សុទិន្នកលន្ទបុត្រសំរាកកំលាំងបានពីរបីថ្ងៃ ព្រះដ៏មានព្រះភាគគង់ក្នុងទីណា ក៏ចូលទៅកាន់ទីនោះ លុះចូលទៅហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះសុទិន្នកលន្ទបុត្រអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជាបុគ្គល គឺមាតាបិតាអនុញ្ញាតឱ្យចេញចាកផ្ទះ ហើយបួសក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ដោយការងារក្នុងផ្ទះហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់បំបួសខ្ញុំព្រះអង្គផងចុះ ។ សុទិន្នកលន្ទបុត្របានបព្វជ្ជា និងឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគហើយ ។ សុទិន្នភិក្ខុដ៏មានអាយុ បានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ប្រព្រឹត្តសមាទានធុតង្គគុណ មានសភាពយ៉ាងនេះគឺ ជាអ្នកនៅក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រើប្រាស់សម្ពត់បំសុកូល និងត្រេចទៅ (បិណ្ឌបាត) តាមលំដាប់ផ្ទះ ហើយចូលទៅអាស្រ័យនៅក្នុងស្រុកវជ្ជីឯណានីមួយ ។
[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកជាទីសំគាល់ទើបទិញដូរបាន ជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក ។ លំដាប់នោះឯង សុទិន្នភិក្ខុដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ក្នុងកាលឥឡូវនេះ ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករបាន ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកជាទីសំគាល់ ទើបទិញដូរបាន ជងទាំងអស់ក្នុងស្រុកនោះ នឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក ញាតិទាំងឡាយរបស់អញមានច្រើនក្នុងក្រុងវេសាលី ជាអ្នកស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ច្រើន មានទ្រព្យនិងស្រូវច្រើន បើដូច្នោះ មានតែអាត្មាអញគប្បីចូលទៅអាស្រ័យនូវញាតិទាំងឡាយហើយនៅ ញាតិទាំងឡាយសោត អាស្រ័យនូវអាត្មាអញហើយ នឹងបានឱ្យទាន និងធ្វើបុណ្យ ភិក្ខុទាំងឡាយនឹងបានលាភផង អាត្មាអញនឹងមិនលំបាកដោយបិណ្ឌបាតផង ។ ទើបសុទិន្នភិក្ខុដ៏មានអាយុរៀបចំសេនាសនៈ ហើយកាន់យកបាត្រនិងចីវរ ក្រុងវេសាលីនៅក្នុងទិសណា ក៏ចៀសចេញទៅក្នុងទិសនោះ កាលដែលត្រាច់ទៅកាន់ចារិកដោយលំដាប់ៗ ក្រុងវេសាលីនៅក្នុងទីណា ក៏ចូលទៅដល់ទីនោះ ។ មានដំណឹងថា សុទិន្នភិក្ខុដ៏មានអាយុ នៅក្នុងកូដាគារសាលាព្រៃមហាវនទៀបក្រុងវេសាលី នោះ ។ ពួកញាតិសុទិន្នភិក្ខុដ៏មានអាយុបានឮថាសុទិន្នភិក្ខុជាកលន្ទបុត្រមកដល់ ក្រុងវេសាលីហើយ ពួកញាតិទាំងនោះ ក៏នាំនូវភោជនប្រមាណហុកសិបសម្រាប់ទៅប្រគេនសុទិន្នភិក្ខុដ៏មានអាយុ ។ លំដាប់នោះឯង សុទិន្នភិក្ខុដ៏មានអាយុ ចែកចាយសម្រាប់ប្រមាណហុកសិបថាសនោះ ដល់ភិក្ខុទាំងឡាយ ហើយស្លៀកស្បង់ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់កលន្ទគ្រាមដើម្បីបិណ្ឌបាត កាលដើរទៅដើម្បីបិណ្ឌបាតតាមលំដាប់ផ្ទះក្នុងកលន្ទគ្រាម លំនៅនៃបិតារបស់ខ្លួននៅក្នុងទីណា ក៏ចូលទៅក្នុងទីនោះ ។ ក៏ក្នុងសម័យនោះឯង ទាសីរបស់ញាតិនៃសុទិន្នភិក្ខុដ៏មានអាយុ មានប្រាថ្នាដើម្បីចោលនំកុម្មាសផ្អូម ។ គ្រានោះ សុទិន្នភិក្ខុដ៏មានអាយុនិយាយនឹងខ្ញុំស្រីរបស់ញាតិនោះថា ម្នាលនាងទាសី បើនំនោះជារបស់ចោលហើយ ចូរនាងចាក់ដាក់មកក្នុងបាត្រអាត្មានេះវិញ ។ លំដាប់នោះ ខ្ញុំស្រីនៃញាតិរបស់សុទិន្នដ៏មានអាយុ ក៏ចាក់នំកុម្មាសផ្អូមនោះទៅក្នុងបាត្ររបស់សុទិន្ន ហើយបានស្គាល់ជាក់នូវដៃជើង និងសំឡេងរបស់សុទិន្ននោះច្បាស់ ។ វេលានោះ មាតារបស់សុទិន្នដ៏មានអាយុនៅក្នុងទីណា ខ្ញុំស្រីរបស់ញាតិនៃសុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹងមាតារបស់សុទិន្នដ៏មានអាយុថា បពិត្រអ្នកម្ចាស់ សូមអ្នកជ្រាប សុទិន្នជាអយ្យបុត្រនិមន្តមកដល់ហើយ ។ មាតារបស់សុទិន្នឆ្លើយថា នែហង បើហងឯងនិយាយពាក្យពិតមែន អញនឹងឱ្យហងរួចជាអ្នកជា ។ សម័យនោះឯង សុទិន្នភិក្ខុដ៏មានអាយុក៏ឆាន់នំកុម្មាសផ្អូមនោះប្របជញ្ជាំងសាលា១ ។ ចំណែកខាងបិតារបស់សុទិន្នមកពីធ្វើការងារវិញ ក៏បានឃើញសុទិន្នកំពុងឆាន់នំកុម្មាសផ្អូមនោះប្របជញ្ជាំងសាលា លុះឃើញហើយ សុទិន្នភិក្ខុនៅក្នុងទីណា (បិតានោះ) ក៏ចូលទៅក្នុងទីនោះ លុះចូលទៅហើយ ក៏និយាយនឹងសុទិន្នដ៏មានអាយុថា នែសុទិន្នកូន យើងជាអ្នកមានទ្រព្យសម្បត្តិច្រើន ថ្វីក៏លោកមកឆាន់នំកុម្មាសផ្អូមវិញ សុទិន្នកូនគួរតែលោកទៅឯផ្ទះរបស់ខ្លួនវិញ ។ សុទិន្នភិក្ខុឆ្លើយថា បពិត្រគហបតី អាត្មាបានទៅឯផ្ទះញោមហើយ នំកុម្មាសផ្អូមនេះ អាត្មាបានពីផ្ទះនោះមក ។ លំដាប់នោះ បិតាសុទិន្នភិក្ខុក៏ចាប់កំភួនដៃសុទិន្នភិក្ខុ ហើយនិយាយនឹងសុទិន្នថា សុទិន្នកូន លោកចូរមក យើងនឹងទៅផ្ទះ ។ លំដាប់នោះ លំនៅបិតារបស់ខ្លួននៅក្នុងទីណា សុទិន្នដ៏មានអាយុក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេបានក្រាលប្រគេន ។ បិតាក៏និយាយនឹងសុទិន្នក្នុងពេលនោះថា សុទិន្នកូន សូមលោកនិមន្តឆាន់ចង្ហាន់ ។ សុទិន្នឆ្លើយថា ណ្ហើយគហបតី ថ្ងៃនេះអាត្មាភាពឆាន់រួចហើយ ។ បិតាឆ្លើយថា សុទិន្ន សូមលោកនិមន្តទទួលចង្ហាន់ក្នុងថ្ងៃស្អែក ។ សុទិន្នភិក្ខុក៏ទទួលនិមន្តដោយតុណ្ហីភាព ។ សុទិន្នភិក្ខុក៏ក្រោកចាកអាសនៈ ហើយនិមន្តទៅក្នុងពេលនោះឯង ។
[១៦] លុះដល់វេលាព្រឹកឡើង មាតាសុទិន្នភិក្ខុប្រើមនុស្សឱ្យបង្ហាប់ប្រថពីដោយអាចមន៍គោស្រស់ រួចឱ្យគរគំនរទ្រព្យពីរគំនរ គឺប្រាក់១គំនរ មាស១គំនរ ជាគំនរធំៗ បុរសឈរខាងអាយមើលទៅបុរសឈរខាងនាយមិនឃើញ បុរសឈរខាងនាយមើលមកបុរសឈរខាងអាយក៏មិនឃើញ ហើយឱ្យបិទបាំងគំនរទាំងពីរនោះដោយកន្ទេល ឱ្យក្រាលអាសនៈទុកត្រង់កណ្តាល រួចឱ្យបាំងរនាំជុំវិញពីខាងក្រៅ (គំនរនោះ) ហើយហៅស្រីជាគូពីមុនរបស់សុទិន្នដ៏មានអាយុមកបង្គាប់ថា កូនស្រី បើដូច្នោះ គ្រឿងប្រដាប់ណាដែលឯងស្អិតស្អាងហើយជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្ន កូនអញ ត្រូវឯងស្អិតស្អាងគ្រឿងប្រដាប់នោះចុះ ។ ស្រីជាគូពីមុនរបស់សុទិន្នដ៏មានអាយុ ក៏ទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សអ្នកមាតា ។ គ្រានោះ សុទិន្នដ៏មានអាយុស្លៀកស្បង់ រួចកាន់យកបាត្រ និងចីវរ ក្នុងវេលាព្រឹក លំនៅបិតារបស់ខ្លួននៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលទុកបំរុង ។ លំដាប់នោះ បិតារបស់សុទិន្នដ៏មានអាយុ សុទិន្នដ៏មានអាយុនៅត្រង់ទីណា ក៏ចូលទៅត្រង់ទីនោះ លុះចូលទៅដល់ហើយ បង្គាប់អ្នកបំរើឱ្យបើកគំនរទ្រព្យទាំងនោះ ហើយប្រាប់សុទិន្នដ៏មានអាយុថា សុទិន្នកូន នេះជាទ្រព្យសម្បាច់ដើមខាងស្រីរបស់មាតាលោក នៅមានទ្រព្យសម្បាច់ដើមខាងប្រុសរបស់បិតា និងមត៌ករបស់ជីតាផ្សេងទៀត សុទិន្នកូន បើលោកបានសឹកចេញជាគ្រហស្ថមក នឹងបានប្រើប្រាស់សម្បត្តិផង ធ្វើបុណ្យទាំងឡាយផង សុទិន្នកូន ចូរលោកសឹកចេញជាគ្រហស្ថមក ហើយនឹងប្រើប្រាស់សម្បត្តិទាំងឡាយផង ធ្វើបុណ្យឱ្យទានផង ។ សុទិន្នតបថា ញោម អាត្មាមិនអាចនឹងសឹកបានទេ ព្រោះអាត្មាពេញចិត្តតែក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌ ។ បិតាសុទិន្នដ៏មានអាយុនិយាយនឹងសុទិន្នដ៏មានអាយុជាគម្រប់ពីរដងផង ។បេ។ ជាគម្រប់បីដងផងថា សុទិន្នកូន នេះជាទ្រព្យសម្បាច់ដើមខាងស្រីរបស់មាតាលោក នៅមានទ្រព្យសម្បាច់ដើមខាងប្រុសរបស់បិតា និងមត៌ករបស់ជីតាផ្សេងទៀត សុទិន្នកូន បើលោកបានសឹកចេញជាគ្រហស្ថមក នឹងបានគ្រប់គ្រងសម្បត្តិទាំងឡាយផង ធ្វើបុណ្យឱ្យទានផង ។ សុទិន្នកូន ចូរលោកសឹកចេញជាគ្រហស្ថមក ហើយគ្រប់គ្រងសម្បត្តិទាំងឡាយផង ធ្វើបុណ្យឱ្យទានផង ។ សុទិន្នតបថា គហបតី បើញោមអត់ទោសឱ្យអាត្មាភាព ៗ នឹងសូមជំរាបញោមបន្តិច ។ បិតាទទួលព្រមថា សុទិន្នកូន ចូរលោកនិយាយមកចុះ មិនជាអ្វីទេ ។ សុទិន្នភិក្ខុក៏ប្រាប់ថា គហបតី បើដូច្នោះ ញោមត្រូវបង្គាប់មនុស្សឱ្យធ្វើការុងធ្មៃធំៗ ហើយឱ្យច្រកប្រាក់និងមាសឱ្យពេញ រួចផ្ទុកដោយរទេះ យកទៅចាក់ចោលក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហេតុអ្វីបានជាអាត្មាថាដូច្នោះ គហបតី ព្រោះថាទ្រព្យទាំងពួងតែងមានដល់អ្នកណាហើយ សេចក្តីខ្លាចក្តី សេចក្តីតក់ស្លុតក្តី សេចក្តីព្រឺរោមក្តី ការថែរក្សាក្តី តែងមានដល់អ្នកនោះមិនខាន ព្រោះតែទ្រព្យទាំងនោះជាហេតុ (បើអ្នកយកមាសប្រាក់ទៅចាក់ចោលក្នុងខ្សែទឹកហើយ) សេចក្តីអន្តរាយមានភ័យជាដើមនោះ នឹងមិនមានដល់អ្នកឡើយ ។ កាលសុទិន្នដ៏មានអាយុ ពោលយ៉ាងនេះហើយ បិតារបស់សុទិន្នដ៏មានអាយុ មានសេចក្តីទោមនស្សតូចចិត្តថា ហេតុដូចម្តេចបានជាលោកសុទិន្នជាកូនពោលយ៉ាងនេះ ។ គ្រានោះឯង បិតារបស់សុទិន្នដ៏មានអាយុ ទើបហៅស្រីបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមកប្រាប់ថា នែនាងក្រមុំ បើដូច្នោះ នាងឯងជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្នកូនអញ នាងធ្វើដូចម្តេចនឹងឱ្យសុទិន្នកូនអញធ្វើតាមពាក្យនាងបាន ។ គ្រានោះឯង ស្រីបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានប្រវាឱបជើងទាំងពីរ របស់សុទិន្នដ៏មានអាយុ ហើយបាននិយាយពាក្យនេះនឹងសុទិន្នភិក្ខុថា បពិត្រអយ្យបុត្រ លោកប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុនៃស្រីអប្សរទាំងឡាយណា ស្រីអប្សរទាំងឡាយនោះ មានទ្រង់ទ្រាយប្រពៃដូចម្តេចទៅ ។ សុទិន្នភិក្ខុឆ្លើយថា នែប្អូនស្រី អាត្មាមិនបានប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីស្រីអប្សរទាំងនោះទេ ។ វេលានោះ ស្រីបុរាណទុតិយិការបស់សុទិន្នភិក្ខុ ក៏នឹកទោមនស្ស តូចចិត្តថា តាំងពីថ្ងៃនេះទៅ លោកសុទិន្នអយ្យបុត្រ គ្រាន់តែហៅអញថាប្អូនស្រីៗប៉ុណ្ណោះទេ ដូច្នេះហើយ ក៏ជ្រប់ដួលដេកក្នុងទីនោះឯង ។ គ្រានោះ សុទិន្នដ៏មានអាយុ ទើបនិយាយពាក្យនេះ នឹងបិតាថា គហបតី បើញោមមានភោជន គួរនឹងឱ្យទាន អាត្មាបានសូមញោមឱ្យទានមកចុះ កុំធ្វើអាត្មាឱ្យលំបាកពេកឡើយ ។ បិតាសុទិន្នឆ្លើយថា សុទិន្នកូន ភោជនាហារនោះមាន សូមលោកនិមន្តឆាន់ចុះ ។ វេលានោះ មាតាបិតារបស់សុទិន្នដ៏មានអាយុបានចាត់ចែងចង្ហាន់ដ៏ឆ្ងាញ់ពិសារឱ្យ សុទិន្នភិក្ខុដ៏មានអាយុឆាន់ដោយដៃខ្លួនឯង ។ សម័យនោះឯង មាតារបស់សុទិន្នដ៏មានអាយុបាននិយាយនឹងសុទិន្នភិក្ខុនៅវេលាឆាន់រួចហើយ លែងលូកដៃទៅក្នុងបាត្រហើយថា នែសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់បរិបូណ៌ មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ នែសុទិន្នកូន សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក នឹងបានប្រើប្រាស់នូវទ្រព្យសម្បត្តិទាំងឡាយផង ធ្វើបុណ្យឱ្យទានផង សុទិន្នកូន សូមលោកនិមន្តសឹកចេញជាគ្រហស្ថមក ហើយនឹងចាយវាយនូវសម្បត្តិទាំងឡាយ ធ្វើបុណ្យឱ្យទានចុះ ។ សុទិន្នភិក្ខុឆ្លើយថា ញោម អាត្មាមិនអាចហ៊ាន (ធ្វើយ៉ាងនោះទេ) អាត្មាត្រេកអរចំពោះតែត្រង់ប្រព្រឹត្តព្រហ្មចរិយធម៌តែម្យ៉ាង ។ មាតារបស់សុទិន្នដ៏មានអាយុ បាននិយាយពាក្យនេះនឹងសុទិន្នភិក្ខុដ៏មានអាយុ ជាគម្រប់ពីរដងផង ។បេ។ ជាគម្រប់បីដងផងថា សុទិន្នកូន ត្រកូលនេះស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់បរិបូណ៌ មានគ្រឿងឧបករណ៍បរិបូណ៌ មានស្រូវអង្ករបរិបូណ៌ សុទិន្នកូន បើដូច្នេះ សូមលោកអាណិតគ្រាន់តែឱ្យពូជបន្តិចចុះ កុំឱ្យពួកស្តេចលិច្ឆវីមករឹបជាន់ យកទ្រព្យសម្បត្តិជារបស់យើង ដែលជាត្រកូលឥតកូននោះឡើយ ។ សុទិន្នភិក្ខុឆ្លើយថា ញោម បើគ្រាន់តែធ្វើកិច្ចប៉ុណ្ណេះ អាត្មាអាចធ្វើឱ្យបាន ។ មាតាសុទិន្នសួរថា សុទិន្នកូន ឥឡូវនេះលោកគង់នៅឯណា ។ សុទិន្នភិក្ខុតបថា ញោម អាត្មានៅក្នុងព្រៃមហាវន ។ គ្រានោះឯង សុទិន្នដ៏មានអាយុ ក៏ក្រោកចាកអាសនៈហើយចេញដើរទៅ ។
[១៧] គ្រានោះ មាតារបស់សុទិន្នដ៏មានអាយុ ហៅនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុមក ហើយនិយាយថា ម្នាលនាងកូនប្រសា បើកាលណានាងមានរដូវហើយ ផ្កាគឺឈាមរបស់នាងកើតឡើងហើយ នាងត្រូវប្រាប់ដល់ម៉ែក្នុងកាលនោះ ។ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ចា៎សម៉ែ ។ លំដាប់នោះ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ មិនយូរប៉ុន្មាន នាងក៏មានរដូវ ផ្កាគឺឈាមនៃនាងនោះក៏កើតឡើង ។ ទើបនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានប្រាប់មាតារបស់សុទិន្នដ៏មានអាយុយ៉ាងនេះថា ម៉ែ ខ្ញុំមានរដូវហើយ ផ្កាគឺឈាមរបស់ខ្ញុំកើតហើយ ។ មាតាតបថា ម្នាលនាងកូនប្រសា បើដូច្នោះ នាងឯងប្រដាប់តាក់តែងដោយគ្រឿងអលង្ការឯណា ដែលជាទីស្រឡាញ់ពេញចិត្តរបស់សុទិន្នកូន (យើង) នាងចូរប្រដាប់តាក់តែងដោយគ្រឿងសម្រាប់ស្អិតស្អាងនោះចុះ ។ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ បានទទួលពាក្យមាតារបស់សុទិន្នដ៏មានអាយុថា ច៎ាសម៉ែ ។ លំដាប់នោះ មាតារបស់សុទិន្នដ៏មានអាយុ ក៏នាំនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុចូលទៅកាន់ព្រៃមហាវន ដែលសុទិន្នភិក្ខុនៅនោះឯង លុះចូលទៅហើយ ក៏បានពោលនូវពាក្យនេះនឹងសុទិន្នដ៏មានអាយុថា ម្នាលសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មានរបស់សម្រាប់ប្រើប្រាស់ មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន ម្នាលសុទិន្នកូន អ្នកត្រឡប់មកដើម្បីហីនភេទ ក៏គង់នឹងបានបរិភោគនូវភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយផង ម្នាលសុទិន្នកូន អ្នកត្រូវត្រឡប់មកកាន់ហីនភេទជាគ្រហស្ថវិញ ហើយបរិភោគនូវភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយផង ។ សុទិន្នតបថា ញោម អាត្មាសឹកមិនកើតទេ អាត្មាមិនព្រមសឹកទេ អាត្មាត្រេកអរតែប្រព្រឹត្តព្រហ្មចរិយធម៌ ។ មាតារបស់សុទិន្នដ៏មានអាយុ បាននិយាយនឹងសុទិន្នដ៏មានអាយុអស់វារៈ២-៣ដងយ៉ាងនេះថា នែសុទិន្នកូន ត្រកូលនេះស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធានស្រូវអង្ករច្រើន នែសុទិន្នកូន បើដូច្នោះ អ្នកចូរឱ្យត្រឹមតែពូជចុះ កុំឱ្យពួកស្តេចលិច្ឆវីមករឹបយកសម្បត្តិទ្រព្យយើង ដែលជាត្រកូលឥតកូនទៅបាន ។ សុទិន្នឆ្លើយថា ញោម អាត្មាអាចធ្វើកិច្ចនេះជូនបាន ហើយក៏ចាប់ដៃនាងបុរាណទុតិយិកា កៀកចូលទៅកាន់ព្រៃមហាវន យល់ឃើញថាមិនមានទោស ព្រោះសិក្ខាបទព្រះអង្គមិនទាន់បានបញ្ញត្ត ហើយញុំាងមេថុនធម្មឱ្យសម្រេចដោយនាងបុរាណទុតិយិកាអស់វារៈ៣ដង នាងក៏មានគភ៌ដោយមេថុនសេវនៈនោះ ។
[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឱ្យឮទូទ័រឡើងទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រធ្វើសេចក្តីវឹកវរ និងទោសឱ្យកើតឡើងហើយ ។ ចាតុម្មហារាជិកាទេវតាទាំងឡាយ ឮសំឡេងភុម្មទេវតាទាំងនោះហើយ ក៏ញុំាងសំឡេងឱ្យឮឡើងទៅ ពួកទេវតាជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូតដល់) ពួកព្រហ្ម (បានឮសំឡេងតៗគ្នាមកហើយ) ក៏ញុំាងសំឡេងឱ្យឮឡើងៗទៅថា ម្នាលគ្នាយើងទាំងឡាយ ពួកភិក្ខុមិនដែលវឹកវរ មិនដែលមានទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រ មកធ្វើសេចក្តីវឹកវរ និងទោសឱ្យកើតឡើងហើយ ។ សូរសព្ទ (យ៉ាងនេះ) ក៏ឮកងរំពងឡើងទៅដរាបដល់ព្រហ្មលោកដោយ១ខណៈ ១រំពេចនោះឯង ។ គ្រានោះ នាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុ អាស្រ័យគភ៌នោះកាន់តែចាស់ឡើងជាលំដាប់ ទើបសំរាលនូវកូនប្រុសមួយ ។ លំដាប់នោះ ពួកសំឡាញ់សុទិន្នដ៏មានអាយុ បានតាំងឈ្មោះទារកនោះថា ពីជក បានតាំងឈ្មោះនាងបុរាណទុតិយិការបស់សុទិន្នដ៏មានអាយុថា ពីជកមាតា បានតាំងឈ្មោះសុទិន្នដ៏មានអាយុថា ពីជកបិតា ។ លុះដល់សម័យខាងក្រោយមក អ្នកទាំងពីរនោះ បានចេញចាកផ្ទះ ហើយបួសក្នុងភេទជាបុគ្គលអ្នកមិនមានប្រយោជន៍ដល់ការងារក្នុងផ្ទះ ហើយបានធ្វើឱ្យជាក់ច្បាស់នូវព្រះអរហត្តផល ។
[១៩] គ្រានោះ សេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយស្តាយក្រោយ ក៏កើតមានដល់សុទិន្នដ៏មានអាយុថា អាត្មាអញពេញហៅជាឥតលាភ លាភមិនមានដល់អាត្មាអញទេ ភាពជាមនុស្ស ពេញហៅអាត្មាអញបានដោយអាក្រក់ មិនមែនអាត្មាអញបានដោយល្អទេ ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យ ដែលព្រះសាស្តាទ្រង់សំដែងដោយប្រពៃយ៉ាងនេះ ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូណ៌ បរិសុទ្ធដរាបដល់អស់ជីវិត ។ ព្រោះសេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយ ស្តាយក្រោយនោះឯង សុទិន្នក៏ទៅជាស្គមប្រដក់ មានសម្បុរអាក្រក់កើតទៅជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ មានចិត្តក្រៀមក្រំទ្រមឹងទ្រមើយ កើតទុក្ខតូចចិត្តនឹកស្តាយក្រោយ សញ្ជប់សញ្ជឹង ។ លំដាប់នោះ ភិក្ខុទាំងឡាយជាសំឡាញ់របស់សុទិន្នដ៏មានអាយុ បាននិយាយពាក្យនេះនឹងសុទិន្នដ៏មានអាយុថា អាវុសោសុទិន្ន កាលពីដើម លោកមានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខដ៏ថ្លា មានសម្បុរថ្ងៃស្រស់បស់ផូរផង់ល្អ ឥឡូវនេះ លោកទៅជាស្គមសៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ មានចិត្តក្រៀមក្រំ ទ្រមឹងទ្រមើយ កើតទុក្ខតូចចិត្ត ក្តៅក្រហាយ សញ្ជប់សញ្ជឹង ម្នាលអាវុសោសុទិន្ន លោកមិនសូវត្រេកអរ ហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទៅទេឬអ្វី ។ សុទិន្នឆ្លើយតបថា នែលោកដ៏មានអាយុទាំងឡាយ ខ្ញុំមិនមែនមិនត្រេកអរ ហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទេ ខ្ញុំបានធ្វើបាបកម្ម គឺសេពមេថុនធម្ម នឹងស្រ្តីបុរាណទុតិយិកា ម្នាលអាវុសោទាំងឡាយ សេចក្តីសង្ស័យ និងសេចក្តីស្តាយក្រោយ ក៏កើតមានដល់ខ្ញុំនោះឯងថា អាត្មាអញ ពេញហៅជាឥតលាភ លាភមិនមានដល់អាត្មាអញទេ ភាពជាមនុស្សពេញហៅអាត្មាអញបានដោយអាក្រក់ មិនមែនអាត្មាអញបានដោយល្អទេ ដោយហេតុអាត្មាអញបានបួសក្នុងធម្មវិន័យដែលព្រះសាស្តាទ្រង់សំដែង ដោយប្រពៃយ៉ាងនេះ ហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូណ៌ បរិសុទ្ធដរាបដល់អស់ជីវិត ។ ភិក្ខុទាំងឡាយជាសំឡាញ់ ក៏និយាយថា អាវុសោសុទិន្ន លោកបួសក្នុងធម្មវិន័យ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងល្អហើយ យ៉ាងនេះ មិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិសុទ្ពេញលេញដរាបដល់អស់ជីវិតបាន ព្រោះមេថុនធម្មសេវនកិច្ចណា ម្នាលអាវុសោ មេថុនធម្មសេវនកិច្ចនោះ ល្មមឱ្យលោកសង្ស័យ ល្មមឱ្យស្តាយក្រោយមែន ម្នាលអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីឱ្យប្រាសចាករាគៈ មិនមែនសំដែងដើម្បីឱ្យប្រកបដោយរាគៈទេ ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីឱ្យប្រាសចាកកិលេសជាគ្រឿងប្រកប មិនមែនសំដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេ ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីមិនឱ្យប្រកាន់មាំ មិនមែនសំដែងដើម្បីឱ្យប្រកាន់មាំទេ (ក្រែងដូច្នេះ) មិនមែនឬ នែអាវុសោ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីឱ្យប្រាសចាករាគៈ លោកត្រឡប់ជាយល់ក្នុងធម៌នោះថា ប្រកបដោយរាគៈទៅវិញ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីឱ្យប្រាសចាកកិលេសជាគ្រឿងប្រកប លោកត្រឡប់ជាចូលចិត្តតម្រូវទៅរកកិលេសជាគ្រឿងប្រកបទៅវិញ ត្រង់ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីមិនឱ្យប្រកាន់មាំ លោកទៅជាចូលចិត្តថាឱ្យប្រកាន់មាំវិញ ម្នាលអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ដើម្បីប្រាសចាករាគៈ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីញំាញីនូវសេចក្តីស្រវឹង ដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ ដើម្បីអស់ទៅនៃតណ្ហា ដើម្បីគ្មានរាគៈ ដើម្បីនិរោធ ដើម្បីព្រះនិព្វាន (ក្រែងដូច្នេះ) មិនមែនឬ ម្នាលអាវុសោ កិរិយាលះបង់នូវកាមទាំងឡាយ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ការកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាម ព្រះអង្គក៏បានសំដែងហើយ កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ព្រះអង្គក៏បានសំដែងហើយ កិរិយាដកចេញនូវសេចក្តីត្រិះរិះក្នុងកាមទាំងឡាយ ក៏ព្រះអង្គបានសំដែងហើយ កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយ អន្ទះអន្ទែងក្នុងកាមទាំងឡាយ ក៏ព្រះអង្គបានសំដែងហើយដោយអនេកបរិយាយ (យ៉ាងនេះ) មិនមែនឬ ម្នាលអាវុសោ កម្មដ៏លាមករបស់លោកនេះ មិនមែននាំឱ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានោះទេ មិនមែនដឹកនាំជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលអាវុសោ កម្មដ៏លាមករបស់លោកនេះ រមែងដឹកនាំសេចក្តីមិនជ្រះថ្លាឱ្យកើតមានដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានៅឡើយ ដឹកនាំជនទាំងឡាយខ្លះ ដែលជ្រះថ្លាហើយ ឱ្យទាស់ចិត្តគំនិតទៅវិញទេតើ ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏តិះដៀលសុទិន្នដ៏មានអាយុ ដោយអនេកបរិយាយ ហើយនាំគ្នាក្រាបទូលនូវសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។
[២០] ព្រោះរឿងនេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគឱ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរសុទិន្នដ៏មានអាយុ ក្នុងកាលនោះថា នែសុទិន្ន ឮថាអ្នកឯងសេពមេថុនធម្មនឹងនាងបុរាណទុតិយិកា ពិតមែនឬ ។ សុទិន្នក្រាបទូលថា សូមទានពិតមែន ។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស បាបកម្មដែលអ្នកឯងធ្វើនេះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃយ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ ឱ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិត មិនកើត នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីឱ្យប្រាសចាកកិលេសជាគ្រឿងប្រកប មិនមែនសំដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេ ធម៌ដែលតថាគតសំដែងហើយ ដើម្បីមិនឱ្យប្រកាន់មាំ មិនមែនសំដែងដើម្បីឱ្យប្រកាន់មាំទេ មិនមែនឬ ម្នាលមោឃបុរស ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីឱ្យប្រាសចាករាគៈ អ្នកឯងត្រឡប់ចូលចិត្តក្នុងធម៌នោះថាឱ្យប្រកបដោយរាគៈវិញ ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីឱ្យប្រាសចាកកិលេសជាគ្រឿងប្រកប អ្នកឯងត្រឡប់ជាចូលចិត្តថា ឱ្យប្រកបដោយកិលេសជាគ្រឿងប្រកបវិញ ត្រង់ធម៌ដែលតថាគតសំដែងហើយ ដើម្បីមិនឱ្យប្រកាន់មាំ អ្នកឯងត្រឡប់ទៅជាចូលចិត្តថាឱ្យប្រកាន់មាំវិញ នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ ដើម្បីឱ្យប្រាសចាករាគៈ ធម៌ដែលតថាគតសំដែងហើយ ដើម្បីញាំញីនូវសេចក្តីស្រវឹង ដើម្បីកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាម ដើម្បីដកចេញនូវសេចក្តីអាល័យក្នុងកាម ដើម្បីផ្តាច់បង់នូវវដ្តៈ ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីព្រះនិព្វាន មិនមែនឬ នែមោឃបុរស កិរិយាលះបង់នូវកាមទាំងឡាយ តថាគតបានសំដែងហើយ ការកំណត់ដឹងនូវសេចក្តីសំគាល់ក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាកំចាត់បង់នូវសេចក្តីស្រេកឃ្លានក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាដកចេញនូវសេចក្តីត្រិះរិះក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយ កិរិយាចូលទៅរម្ងាប់នូវសេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយ តថាគតបានសំដែងហើយដោយអនេកបរិយាយ មិនមែនឬ ម្នាលមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស ជាសត្វមានពិសក្លៀវក្លា ប្រសើរជាងអ្នកឯងដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាង អង្គជាតដែលអ្នកឯងដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ មោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើង ដែលឆេះភ្លឺច្រាលរន្ទាលប្រសើរជាង អង្គជាតដែលអ្នកដាក់ទៅក្នុងអង្គជាតរបស់មាតុគ្រាមមិនប្រសើរឡើយ ហេតុអ្វី បានជាតថាគតពោលដូច្នោះ មោឃបុរស ព្រោះថាមនុស្សដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើង គ្រាន់តែដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខប្រហែលនឹងស្លាប់ប៉ុណ្ណោះ ឯនឹងបានទម្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះបច្ច័យដែលដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងនោះក៏ទេ នែមោឃបុរស ចំណែកខាងភិក្ខុដែលដាក់អង្គជាតទៅក្នុងអង្គជាតរបស់មាតុគ្រាមនោះ តែទម្លាយរាងកាយហើយ ត្រូវទៅកើតក្នុងតិរច្ឆានកំណើត ប្រេត អសុរកាយ នរក ម្នាលមោឃបុរស កាលបើកម្មទាំងនោះ (សុទ្ធតែជាកម្មប្រកបដោយទោសធំយ៉ាងនេះ) អ្នកឯងនៅតែប្រព្រឹត្តធ្វើនូវអសទ្ធម្ម ជាធម៌របស់អ្នកស្រុក ជាធម៌របស់មនុស្សថោកថយ អាក្រក់ មានកិច្ចដោយទឹកជាទីបំផុត ជាធម៌លាក់លៀម ជាធម៌របស់ជនពីរៗអ្នក តែងប្រជុំធ្វើតាមតែប្រទះនោះ មោឃបុរស (ក្នុងសាសនានេះ) មានតែអ្នកឯងហើយ ជាអ្នកធ្វើអកុសលខាងដើមនៃអកុសលធម៌ទាំងឡាយមានប្រមាណច្រើន ហៅថាជាអ្នកផ្តើមធ្វើមុនគេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ មិនបណ្តាលឱ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាឡើយ មិនមែនដឹកនាំជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាថែមឡើងទៀតទេ ម្នាលមោឃបុរស កម្មដ៏លាមករបស់អ្នកឯងនេះ រមែងបណ្តាលឱ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា នៅឡើយ ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឱ្យត្រឡប់ទាស់ចិត្តគំនិតទៅវិញ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលសុទិន្នភិក្ខុដ៏មានអាយុដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការចិញ្ចឹមក្រ ថែទាំរក្សាក្រ ប្រាថ្នាច្រើន មិនសន្តោស ច្រឡូកច្រឡំដោយពួកគណៈ និងសេចក្តីខ្ជិលច្រអូស ទើបទ្រង់សំដែងដោយអនេកបរិយាយនូវគុណនៃការដែលគេចិញ្ចឹមងាយ ការដែលគេថែទាំរក្សាងាយ ប្រាថ្នាតិច សន្តោស ចិត្តផូរផង់ ការកំចាត់បង់នូវកិលេស ការនាំឱ្យកើតសេចក្តីជ្រះថ្លា ការមិនសន្សំ និងការប្រារព្ធព្យាយាម ហើយទ្រង់សំដែងធម្មីកថាដ៏ល្មម សមគួរដល់សិក្ខាបទនោះ ដល់សំវរៈនោះចំពោះភិក្ខុទាំងឡាយ ហើយហៅភិក្ខុទាំងឡាយមក (មានព្រះពុទ្ធដីកា)ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ ១០យ៉ាង គឺដើម្បីសេចក្តីល្អដល់សង្ឃ ១ ដើម្បីនៅសប្បាយដល់សង្ឃ ១ ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលមិនអៀនខ្មាស ១ ដើម្បីនៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ១ ដើម្បីរារាំងអាសវធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក ១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើង ១ ដើម្បីញុំាងបុគ្គលទាំងឡាយ ដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាច្រើនឡើង ១ ដើម្បីឱ្យតម្កល់នៅមាំនៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះដល់វិន័យ ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយសេពមេថុនធម្ម (ភិក្ខុនោះ) ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយ ចំពោះភិក្ខុទាំងឡាយ ដោយប្រការយ៉ាងនេះ ។
វារៈពោលអំពីរឿងសុទិន្នភិក្ខុ ចប់ ។
មក្កដីវត្ថុ
[២១] សម័យនោះ មានភិក្ខុ១រូបប្រលោមលួងមេស្វាដោយអាមិសៈ ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី ហើយសេពមេថុនធម្មនឹងមេស្វានោះ ។ លំដាប់នោះ ភិក្ខុនោះស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាតក្នុងវេលាព្រឹកព្រហាម ។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយច្រើនរូប ដើរទៅកាន់សេនាសនចារិក ក៏នាំគ្នាចូលទៅត្រង់កន្លែងដែលភិក្ខុនោះនៅ ។ មេស្វានោះបានឃើញភិក្ខុអម្បាលនោះមកអំពីចម្ងាយ ក៏ចូលទៅត្រង់កន្លែងដែលភិក្ខុទាំងនោះនៅ លុះចូលទៅដល់ហើយ (ក៏សំដែងអាការ) ធ្វើចង្កេះឱ្យញាក់ញ័រផង ធ្វើកន្ទុយឱ្យកំរើកផង ពើងចង្កេះផង បានធ្វើនូវនិមិត្តផង អំពីខាងមុខភិក្ខុទាំងឡាយនោះ ។ គ្រានោះ ភិក្ខុទាំងនោះមានសេចក្តីត្រិះរិះយល់ឃើញថា ភិក្ខុនោះសេពមេថុនធម្មនឹងមេស្វានេះដោយពិតឥតសង្ស័យ ទើបនាំគ្នាពួនចាំឃ្លាំមើលក្នុងទីកំបាំង១ ។ លំដាប់នោះ ភិក្ខុនោះដើរបិណ្ឌបាតក្នុងក្រុងវេសាលី បានបិណ្ឌបាតហើយត្រឡប់មកវិញ ។ គ្រានោះ មេស្វានោះ ក៏ចូលទៅត្រង់កន្លែងដែលភិក្ខុនោះនៅ ។ លំដាប់នោះ ភិក្ខុនោះឆាន់បិណ្ឌបាតនោះមួយចំណែក បានឱ្យដល់មេស្វាមួយចំណែក ។ គ្រានោះ មេស្វាស៊ីអាហារបិណ្ឌបាតនោះហើយ ក៏ពើងចង្កេះចំពោះទៅភិក្ខុនោះ ។ លំដាប់នោះ ភិក្ខុនោះក៏សេពមេថុនធម្មនឹងមេស្វានោះ ។ ទើបភិក្ខុទាំងឡាយនោះបានពោលពាក្យនេះនឹងភិក្ខុនោះថា អាវុសោ សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយមិនមែនឬ នែអាវុសោ ហេតុអ្វីក៏បានជាអ្នកមកសេពមេថុនធម្មនឹងមេស្វានេះ ។ ភិក្ខុនោះឆ្លើយថា នែអាវុសោទាំងឡាយ សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តពិតមែនហើយ តែសិក្ខាបទនោះ ទ្រង់បញ្ញត្តចំពោះតែស្រីមនុស្ស មិនមែនបញ្ញត្តចំពោះសត្វតិរច្ឆានញីទេ ។ ភិក្ខុទាំងឡាយនោះពោលថា នែអាវុសោ សិក្ខាបទដែលព្រះអង្គបញ្ញត្តចំពោះស្រីមនុស្ស ក៏ដូចសត្វតិរច្ឆានញីដែរ មិនមែនឬ នែអាវុសោ (អំពើអាក្រក់ដែលអ្នកធ្វើនោះ) ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែអាវុសោ គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យដែលព្រះដ៏មានព្រះភាគ ត្រាស់សំដែងល្អហើយ យ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិសុទ្ធពេញលេញដរាបអស់ជីវិតមិនកើត នែអាវុសោ ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយដើម្បីឱ្យប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ អន្ទះអន្ទែងក្នុងកាមទាំងឡាយ ព្រះអង្គទ្រង់សំដែងហើយដោយអនេកបរិយាយ មិនមែនឬ ម្នាលអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ មិនមែននាំឱ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ទេ មិនមែនដឹកនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឱ្យរឹងរិតតែជ្រះថ្លាថែមទៀតទេ នែអាវុសោ អំពើអាក្រក់ដែលអ្នកធ្វើនេះ រមែងនាំឱ្យកើតសេចក្តីមិនជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយ ឱ្យបាត់ជ្រះថ្លាទៅវិញ ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក៏តិះដៀលភិក្ខុនោះដោយបរិយាយច្រើន ហើយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។
[២២] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឱ្យប្រជុំសង្ឃ ហើយត្រាស់សួរភិក្ខុនោះ ក្នុងវេលានោះថា ម្នាលភិក្ខុ ឮថាអ្នកឯងសេពមេថុនធម្មនឹងមេស្វា ពិតមែនឬ ។ ភិក្ខុនោះក្រាបទូលថា សូមទានពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរស (អំពើអាក្រក់ដែលអ្នកឯងធ្វើនេះ) ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯងបួសក្នុងធម្មវិន័យដែលតថាគត សំដែងហើយដោយល្អយ៉ាងនេះត្រឡំាង ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិសុទ្ធពេញលេញដរាបដល់អស់ជីវិតមិន កើត នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយ ដើម្បីប្រាសចាករាគៈ មិនមែនដើម្បីប្រកបដោយរាគៈទេ ។បេ។ កិរិយារម្ងាប់នូវសេចក្តីក្តៅក្រហាយ អន្ទះអន្ទែងក្នុងកាមទាំងឡាយ តថាគតសំដែងហើយ ដោយអនេកបរិយាយ នែមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់អាសិរពិស មានពិសដ៏ក្លៀវក្លាប្រសើរជាង អ្នកឯងដាក់អង្គជាតទៅក្នុងអង្គជាតរបស់មេស្វាមិនប្រសើរសោះឡើយ ម្នាលមោឃបុរស អ្នកឯងដាក់អង្គជាតទៅក្នុងមាត់ពស់វែកប្រសើរជាងដែលអ្នកឯងដាក់អង្គជាត ទៅក្នុងអង្គជាតរបស់មេស្វានោះ ពុំប្រសើរសោះឡើយ ម្នាលមោឃបុរស សូវអ្នកឯងដាក់អង្គជាតទៅក្នុងគំនររងើកភ្លើងក្តៅ ដែលកំពុងឆេះសន្ធោរសន្ធៅ មានអណ្តាតភ្លើងដ៏រុងរឿងវិញប្រសើរជាង ឯអង្គជាតដែលអ្នកឯងដាក់ទៅក្នុងអង្គជាតរបស់មេស្វានោះ ពុំប្រសើរឡើយ ពាក្យដែលតថាគតពោលនោះ ព្រោះហេតុអ្វី ម្នាលមោឃបុរស ព្រោះថាទោះបីបុគ្គលដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខស្ទើរនឹងស្លាប់ដោយហេតុដែលដាក់អង្គជាតទៅ ក្នុងមាត់ពស់វែកជាដើមនោះក៏ដោយ បុគ្គលនោះលុះរំលាងខន្ធ នឹងបានចូលទៅកាន់តិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះតែដាក់អង្គជាតទៅក្នុងមាត់ពស់វែកជាដើមនោះក៏ទេ ម្នាលមោឃបុរស (ឯភិក្ខុនោះ) លុះរំលាងខន្ធ ក៏រមែងតែទៅកាន់តិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះហេតុដែលដាក់អង្គជាតទៅក្នុងអង្គជាតមេស្វានេះឯង ម្នាលមោឃបុរស កាលបើកម្មនោះមានទោសធ្ងន់ដល់ម្ល៉ោះហើយ អ្នកឯងមិនគួរបើហ៊ានសេពអសទ្ធម្មជាធម៌របស់អ្នកស្រុក ជាធម៌របស់មនុស្សថោកទាប ក្រាស់ដោយអំពើអាក្រក់ មានកិច្ចដោយទឹកជាទីបំផុតរបស់ជនមានគូស្រករ ជាធម៌លាក់លៀម ដែលគេត្រូវរួបរួមគ្នាតែពីរនាក់នោះសោះ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនោះ មិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ ជ្រះថ្លាទេ ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសេពមេថុនធម្ម ដោយហោចទៅ សូម្បីនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទនេះ ចំពោះភិក្ខុទាំងឡាយដោយហេតុយ៉ាងនេះឯង ។
និទានមេស្វា ចប់ ។
សន្ថតភាណវារ
[២៣] ក្នុងសម័យនោះ ពួកភិក្ខុវជ្ជីបុត្រនៅក្នុងក្រុងវេសាលីជាច្រើនរូប នាំគ្នាឆាន់ឆ្អែតហើយសឹង ៗស្កប់ហើយស្រង់ទឹក ៗហើយឆាន់ ៗហើយសឹង ៗស្កប់ស្កល់ហើយស្រង់ទឹក ឥតបានធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញាឡើយ មិនពោលលាសិក្ខា មិនធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ (គឺមិនសឹកសិន) ហើយសេពមេថុនធម្ម ។ លុះសម័យតមកខាងក្រោយ ភិក្ខុទាំងនោះប្រទះសេចក្តីព្រាត់ប្រាសចាកញាតិខ្លះ ប្រទះសេចក្តីវិនាសភោគសម្បត្តិខ្លះ ប្រទះរោគមកបៀតបៀនខ្លះ (ក៏នាំគ្នា) ចូលទៅរកព្រះអានន្ទដ៏មានអាយុ ហើយពោលពាក្យយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចម្រើន យើងខ្ញុំទាំងឡាយ មិនមែនជាអ្នកតិះដៀលព្រះពុទ្ធ តិះដៀលព្រះធម៌ តិះដៀលព្រះសង្ឃទេ បពិត្រព្រះអានន្ទដ៏ចម្រើន យើងខ្ញុំទាំងឡាយជាអ្នកតិះដៀលតែខ្លួនឯង មិនមែនតិះដៀលអ្នកដទៃទេ យើងខ្ញុំទាំងឡាយ បានមកបួសក្នុងធម្មវិន័យដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយដោយ ប្រពៃយ៉ាងនេះ ក៏ទៅជាប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិសុទ្ធ ឱ្យបរិបូណ៌អស់មួយជីវិតមិនកើត យើងខ្ញុំទាំងឡាយហៅពេញជាមនុស្សឥតសំណាងវាសនា យើងខ្ញុំពេញជាមនុស្សឥតបុណ្យ បពិត្រព្រះអានន្ទដ៏ចម្រើន បើប្រសិនជាយើងខ្ញុំបាននូវបព្វជ្ជា បាននូវឧបសម្បទាក្នុងសំណាក់ព្រះដ៏មានព្រះភាគឥឡូវនេះទៀត នោះយើងខ្ញុំគង់នឹងបានឃើញនូវកុសលធម៌ទាំងឡាយ និងខំប្រឹងប្រកបព្យាយាមជាគ្រឿងញុំាងធម៌ទាំងឡាយដែលជាចំណែកនៃពោធិញាណ ឱ្យចម្រើនអស់រាត្រីមុន និងរាត្រីក្រោយ (គឺបឋមយាមនិងបច្ឆិមយាម) ក្នុងកាលឥឡូវនេះឯង បពិត្រព្រះអានន្ទដ៏ចម្រើន យើងខ្ញុំសូមអង្វរ សូមលោកម្ចាស់នាំសេចក្តីនេះទៅក្រាបទូលព្រះដ៏មានព្រះភាគឱ្យទានផង ។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលពាក្យរបស់ពួកភិក្ខុវជ្ជីបុត្រអ្នកក្រុង វេសាលីថា អើ អាវុសោ ហើយចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតគប្បីដកសិក្ខាបទឈ្មោះបារាជិក ដែលតថាគត បានបញ្ញត្តហើយដល់សាវកទាំងឡាយ ព្រោះហេតុនៃជនអ្នកនៅក្នុងដែនវជ្ជីទាំងឡាយក្តី ព្រោះហេតុនៃវជ្ជីបុត្តកភិក្ខុទាំងឡាយក្តី ដោយអំពើណា អំពើនុ៎ះមិនមែនជាហេតុ មិនមែនជាឱកាសឡើយ ។
[២៤] ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយមិនពោលលាសិក្ខា មិនប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះមក (សូមឧបសម្បទានឹងសង្ឃទៀត) សង្ឃមិនត្រូវឱ្យឧបសម្បទាឡើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុណាមួយពោលលាសិក្ខាហើយ ប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះ(សូមបួសទៀត) សង្ឃគប្បីឱ្យឧបសម្បទាចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដល់ព្រមដោយសិក្ខានិងសាជីវៈ (ដែលតថាគតបញ្ញត្តហើយ) សម្រាប់ភិក្ខុទាំងឡាយ ហើយមិនពោលលាសិក្ខា មិនធ្វើឱ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន ។
[២៥] ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយមិនពោលលាសិក្ខា មិនប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះមក (សូមឧបសម្បទានឹងសង្ឃទៀត) សង្ឃមិនត្រូវឱ្យឧបសម្បទាឡើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុណាមួយពោលលាសិក្ខាហើយ ប្រកាសខ្លួនថាជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម បើភិក្ខុនោះ(សូមបួសទៀត) សង្ឃគប្បីឱ្យឧបសម្បទាចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយដល់ព្រមដោយសិក្ខានិងសាជីវៈ (ដែលតថាគតបញ្ញត្តហើយ) សម្រាប់ភិក្ខុទាំងឡាយ ហើយមិនពោលលាសិក្ខា មិនធ្វើឱ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ហើយសេពមេថុនធម្ម ដោយហោចទៅសូម្បីតែនឹងសត្វតិរច្ឆានញី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន ។
[២៦] ត្រង់ពាក្យថា ភិក្ខុ មានវិគ្រោះថា សមណៈណាជាអ្នកសូម សមណៈនោះហៅថាភិក្ខុ ។ សមណៈណាចូលទៅអាស្រ័យនូវភិក្ខាចរិយវត្ត សមណៈនោះហៅថាភិក្ខុ ។ ជនណាទ្រទ្រង់សម្ពត់ដែលគេកាត់ហើយ ជននោះហៅថាភិក្ខុ ។ ជនដែលហៅថាភិក្ខុ ព្រោះហេតុវោហារបញ្ញត្តិថា សមណៈ ។ ហៅថាភិក្ខុ ព្រោះបានប្តេជ្ញាខ្លួន ។ ហៅថាភិក្ខុ ព្រោះសម្រេចជាឯហិភិក្ខុ ។ ហៅថាភិក្ខុ ព្រោះបានឧបសម្បទាដោយសរណគមន៍៣ ។ ហៅថាភិក្ខុ ព្រោះហេតុជាអ្នកចម្រើន ។ ហៅថាភិក្ខុ ព្រោះមានសារធម៌ ។ ហៅថាភិក្ខុព្រោះជាអ្នកសិក្សា ។ ហៅថាភិក្ខុ ព្រោះមិនបាច់សិក្សា ។ ហៅថាភិក្ខុ ព្រោះបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏សមគួរដល់ហេតុដែលមិនមាន សេចក្តីអន្តរាយ ដោយសង្ឃដែលព្រមព្រៀងហើយ ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណាដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចា ដ៏សមគួរដល់ហេតុដែលមិនមានវិបត្តិកំរើក ដោយសង្ឃដែលព្រមព្រៀងហើយ ភិក្ខុនេះ តថាគតសំដៅយកក្នុងអត្ថនេះ ។
[២៧] ត្រង់ពាក្យថា សិក្ខា សំដៅត្រង់សិក្ខា៣គឺ អធិសីលសិក្ខា១ អធិចិត្តសិក្ខា១ អធិប្បញ្ញសិក្ខា១ បណ្តាសិក្ខាទាំង៣នោះ សិក្ខាណាដែលហៅថា អធិសីលសិក្ខា សិក្ខានេះ តថាគតសំដៅយកក្នុងសេចក្តីនេះ ។
[២៨] ត្រង់ពាក្យថា សាជីវៈ គឺសិក្ខាបទណា ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ សិក្ខាបទដែលព្រះដ៏មានព្រះភាគបានបញ្ញត្តហើយនុ៎ះ ហៅថាសាជីវៈ ភិក្ខុដែលសិក្សាក្នុងសិក្ខាបទ ហៅថាសាជីវៈនោះ តថាគតហៅថា អ្នកដល់ព្រមដោយសាជីវៈដោយហេតុនោះឯង ។
[២៩] ត្រង់ពាក្យថា មិនពោលលាសិក្ខា មិនធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ (មានព្រះពុទ្ធភាសិតថា) ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់តែធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខាហៅថា ភិក្ខុមិនទាន់ពោលលានៅឡើយក៏មាន ។ ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុបានធ្វើឱ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយហើយ សិក្ខាហៅថា ភិក្ខុបានពោលលាហើយក៏មាន ។
[៣០] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់តែធ្វើឱ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បានពោលលានៅឡើយ នោះតើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អផ្សុកមិនរីករាយ ចង់ដើម្បីឱ្យឃ្លាតផុតចាកភេទជាសមណៈ នឿយណាយ ធុញទ្រាន់ ខ្ពើមរអើមនឹងភាពខ្លួនជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ប្រាថ្នាភាពជាឧបាសក ប្រាថ្នាភាពជាអ្នករក្សាអារាម ប្រាថ្នាភាពជាសាមណេរ ប្រាថ្នាភាពជាតិរ្ថិយ ប្រាថ្នាភាពជាតិរ្ថិយសាវក ប្រាថ្នាភាពនៃខ្លួនមិនមែនជាសមណៈ ប្រាថ្នាភាពនៃខ្លួនមិនមែនជាសក្យបុត្រ ក៏និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា កិរិយាដែលភិក្ខុគ្រាន់តែធ្វើឱ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុមិនទាន់បានពោលលានៅឡើយ ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ចេញចាកសមណភាព នឿយណាយធុញទ្រាន់ ខ្ពើមរអើមនឹងភាពខ្លួនជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នានូវភាពមិនមែនជាសក្យបុត្រ ក៏និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ព្រះធម៌ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលះបង់ព្រះសង្ឃ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់សិក្ខា ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់វិន័យ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់បាតិមោក្ខ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ឧទ្ទេស ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ឧបជ្ឈាយ៍ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់អាចារ្យ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់សទ្ធិវិហារិក ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់អន្តេវាសិក ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ភិក្ខុដែលមានឧបជ្ឈាយ៍ស្មើគ្នា ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ភិក្ខុដែលមានអាចារ្យស្មើគ្នា ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវលះបង់ភិក្ខុអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្មើគ្នា ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាគ្រហស្ថ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាឧបាសក ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាអ្នករក្សាវត្ត ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាសាមណេរ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំត្រូវទៅជាតិរ្ថិយសាវក ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសមណៈ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើដូច្នោះ មានតែខ្ញុំលែងធ្វើជាសក្យបុត្រ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហៅថា កិរិយាដែលភិក្ខុគ្រាន់តែធ្វើឱ្យជាក់ច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ឃ្លាតចាកសមណភាព កាលជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលះបង់ព្រះពុទ្ធ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បើមែន មានតែខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា កាលបើហេតុយ៉ាងនេះមានពិតមែន ខ្ញុំត្រូវលះបង់ព្រះពុទ្ធ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា កាលបើយ៉ាងនេះ មានតែខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ ខ្ញុំត្រូវតែលះបង់ព្រះពុទ្ធ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ណ្ហើយចុះ ខ្ញុំត្រូវលែងធ្វើជាសក្យបុត្រ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ហេតុរបស់ខ្ញុំលើកទុកសិនចុះ ខ្ញុំត្រូវលះបង់ព្រះពុទ្ធ ។បេ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ហេតុរបស់ខ្ញុំលើកទុកសិនចុះ ត្រូវតែខ្ញុំលែងធ្វើជាសក្យបុត្រ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលានៅឡើយ ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ប្រាថ្នាដើម្បីឱ្យឃ្លាតផុតចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពជាគ្រហស្ថ ។បេ។ នឹងចង់ឱ្យខ្លួនទៅជាអសក្យបុត្រ ក៏និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកមាតា ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបិតា ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនប្រុស ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកបងប្អូនស្រី ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកកូនប្រុស ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកកូនស្រី ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកប្រពន្ធ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកពួកញាតិ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកពួកមិត្ត ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកស្រុក ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកនិគម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកស្រែ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកចំការ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកប្រាក់ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកមាស ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកសិល្បសាស្ត្រ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំរឭកជាញឹកញយនូវការសើច ការស្រដី និងការលេងអំពីមុន ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនចាត់ថាភិក្ខុបានពោលលាឡើយ ។ មួយវិញទៀត ភិក្ខុអផ្សុក មិនរីករាយ ប្រាថ្នាឱ្យឃ្លាតផុតចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ពេញចិត្តនឹងភាពគ្រហស្ថ ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមានមាតា ៗនោះខ្ញុំត្រូវតែចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បិតារបស់ខ្ញុំមាន បិតានោះខ្ញុំត្រូវតែចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនប្រុសរបស់ខ្ញុំមាន បងប្អូនប្រុសនោះខ្ញុំត្រូវតែចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនស្រីរបស់ខ្ញុំមាន បងប្អូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា កូនប្រុសរបស់ខ្ញុំមាន កូនប្រុសនោះខ្ញុំត្រូវតែចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមាន កូនស្រីនោះខ្ញុំត្រូវតែចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ប្រពន្ធរបស់ខ្ញុំមាន ប្រពន្ធនោះខ្ញុំត្រូវតែចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ពួកញាតិរបស់ខ្ញុំមាន អ្នកទាំងនោះត្រូវតែខ្ញុំចិញ្ចឹម ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ពួកមិត្តរបស់ខ្ញុំមាន ពួកមិត្តទាំងនោះខ្ញុំត្រូវតែចិញ្ចឹម ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ឃ្លាតចេញចាកសមណភាព ជាទុក្ខធុញទ្រាន់ ខ្ពើមរអើមភាពជាភិក្ខុ ប្រាថ្នាភាពគ្រហស្ថ ។បេ។ មិនប្រាថ្នាភាពជាសក្យបុត្រ ក៏និយាយឱ្យអ្នកដទៃដឹងច្បាស់ថា មាតារបស់ខ្ញុំមាន មាតានោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បិតារបស់ខ្ញុំមាន បិតានោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនប្រុសរបស់ខ្ញុំមាន បងប្អូនប្រុសនោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា បងប្អូនស្រីរបស់ខ្ញុំមាន បងប្អូនស្រីនោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា កូនប្រុសរបស់ខ្ញុំមាន កូនប្រុសនោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា កូនស្រីរបស់ខ្ញុំមាន កូនស្រីនោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ប្រពន្ធរបស់ខ្ញុំមាន ប្រពន្ធនោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ពួកញាតិរបស់ខ្ញុំមាន ពួកញាតិទាំងនោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ពួកមិត្តរបស់ខ្ញុំមាន មិត្តទាំងនោះនឹងចិញ្ចឹមខ្ញុំ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ស្រុករបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រុកនោះក៏បាន ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា និគមរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយនិគមនោះក៏បាន ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ស្រែរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយស្រែនោះក៏បាន ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ចំការរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយចំការនោះក៏បាន ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ប្រាក់របស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយប្រាក់នោះក៏បាន ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា មាសរបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយមាសនោះក៏បាន ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា សិល្បសាស្ត្ររបស់ខ្ញុំមាន ខ្ញុំនឹងចិញ្ចឹមជីវិតដោយសិល្បសាស្ត្រនោះក៏បាន ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ ។ ន័យមួយទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់ចេញចាកភាពជាសមណៈ ជាទុក្ខនឹងភាពជាភិក្ខុ ជិនឆ្អន់ ខ្ពើមរអើមភិក្ខុភាព ប្រាថ្នានូវភាពជាគ្រហស្ថ ។បេ។ ប្រាថ្នាភាពមិនមែនជាសក្យបុត្រ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) កម្របុគ្គលនឹងធ្វើបាន ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនងាយនឹងធ្វើបានទេ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលប្រព្រឹត្តបានដោយកម្រ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា (អំពើនេះ) បុគ្គលមិនមែនប្រព្រឹត្តបានដោយងាយទេ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនអាច (នៅក្នុងភេទបព្វជិតបាន)ទេ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនហ៊ាន (នៅក្នុងភេទបព្វជិត) ទេ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនត្រេកអរ (នឹងភេទបព្វជិត) ទេ ។ និយាយឱ្យអ្នកដទៃដឹងច្បាស់ថា ខ្ញុំមិនពេញចិត្ត (នឹងភេទបព្វជិត) ទេ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា កិរិយាគ្រាន់តែធ្វើឱ្យច្បាស់នូវភាវៈជាអ្នកមានកំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់ហៅថាភិក្ខុបានពោលលាឡើយ ។
[៣១] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុធ្វើឱ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខាក៏ហៅថាភិក្ខុបានពោលលានោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អផ្សុកមិនត្រេកអរ ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ប្រាថ្នានូវភាពជាគ្រហស្ថ ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា កិរិយាធ្វើឱ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលា ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ ប្រាថ្នាចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ពេញចិត្តនឹងភាពជាគ្រហស្ថ ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ ក៏និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះធម៌ ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ព្រះសង្ឃ ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សិក្ខា ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់វិន័យ ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បាតិមោក្ខ ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់នូវឧទ្ទេស ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ឧបជ្ឈាយ៍ ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់អាចារ្យ ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់សទ្ធិវិហារិក ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់អន្តេវាសិក ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បព្វជិត ដែលមានឧបជ្ឈាយ៍ស្មើគ្នា ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់បព្វជិតដែលមានអាចារ្យស្មើគ្នា ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំសូមលះបង់ភិក្ខុដែលប្រព្រឹត្តព្រហ្មចរិយៈជាមួយគ្នា ។បេ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាគ្រហស្ថចុះ ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាឧបាសកចុះ ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាញោមវត្តចុះ ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាមណេរចុះ ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាតិរ្ថិយចុះ ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាជាសាវកនៃតិរ្ថិយចុះ ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសមណៈទេចុះ ។ និយាយឱ្យគេដឹងច្បាស់ថា លោកចូរចាំទុកនូវខ្ញុំថាមិនមែនជាសក្យបុត្រទេ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះទើបហៅថា កិរិយាធ្វើឱ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថាភិក្ខុបានពោលលាហើយ ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនត្រេកអរ ចង់ឃ្លាតចាកភាពជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើមនឹងភាពជាភិក្ខុ ពេញចិត្តនឹងភាពជាគ្រហស្ថ ។បេ។ ពេញចិត្តនឹងភាពមិនមែនជាសក្យបុត្រ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំមិនត្រូវការដោយព្រះពុទ្ធទេ ។បេ។ ពោលឱ្យគេដឹងច្បាស់ថា ខ្ញុំមិនត្រូវការដោយបព្វជិតមានព្រហ្មចារ្យស្មើគ្នាទាំងឡាយទេ ។ ម្នាលភិក្ខុទាំងឡាយ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយឱ្យគេដឹងច្បាស់ថា ប្រយោជន៍អ្វីដោយព្រះពុទ្ធដល់ខ្ញុំ ។បេ។ និយាយឱ្យគេដឹងច្បាស់ថា ប្រយោជន៍អ្វីដោយសព្រហ្មចារីភិក្ខុទាំងឡាយដល់ខ្ញុំ ។ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយឱ្យគេដឹងច្បាស់ថា សេចក្តីត្រូវការដោយព្រះពុទ្ធនៃខ្ញុំមិនមាន ។បេ។ និយាយឱ្យគេដឹងច្បាស់ថា សេចក្តីត្រូវការដោយសព្រហ្មចារីភិក្ខុទាំងឡាយនៃខ្ញុំមិនមាន ។ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំរួចស្រឡះចាកព្រះពុទ្ធហើយ ។ បេ ។ និយាយឱ្យគេដឹងច្បាស់ថា ខ្ញុំរួចស្រឡះចាកសព្រហ្មចារីភិក្ខុទាំងឡាយហើយ ។ ម្នាលភិក្ខុទាំងឡាយ ក៏យ៉ាងនេះ ហៅថា ការបានធ្វើឱ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខាក៏ហៅថា ភិក្ខុបានពោលលាហើយ ។ ម្យ៉ាងទៀត ពាក្យទាំងឡាយណា សូម្បីដទៃជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះពុទ្ធក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះធម៌ក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាព្រះសង្ឃក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាសិក្ខាក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា វិន័យក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា បាតិមោក្ខក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា ឧទ្ទេសក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា ឧបជ្ឈាយ៍ក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា អាចារ្យក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សទ្ធិវិហារិកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាអន្តេវាសិកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាសមានុបជ្ឈាយកៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សមានាចរិយកៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សព្រហ្មចារីក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា គ្រហស្ថក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាឧបាសកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា អារាមិកៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថា សាមណេរក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាតិត្ថិយក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាតិត្ថិយសាវកក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាមិនមែនជាសមណៈក្តី ជាពាក្យផ្លាស់ប្តូរដោយពាក្យថាមិនមែនជាសក្យបុត្រក្តី ភិក្ខុនិយាយឱ្យគេដឹងច្បាស់ដោយពាក្យអម្បាលនោះ ដែលជាអាការពោលលាសក្ខា) ដែលជាភេទ ដែលជានិមិត្ត ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហៅថា ការធ្វើឱ្យជាក់ច្បាស់នូវភាវៈនៃខ្លួនជាបុគ្គលមានកំឡាំងថយ ទាំងសិក្ខា ក៏ហៅថា ភិក្ខុបានពោលលាហើយ ។
[៣២] ម្នាលភិក្ខុទាំងឡាយ សិក្ខាដែលភិក្ខុមិនបានពោលលានោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សិក្ខាដែលភិក្ខុក្នុងសាសនានេះ បានពោលលាហើយដោយអាការ និងភេទ និងនិមិត្តទាំងឡាយណាៗ ភិក្ខុជាមនុស្សឆ្កួត ក៏បានពោលលាសិក្ខាដោយអាការ និងភេទ និងនិមិត្តទាំងឡាយនោះៗដែរ ។ សិក្ខា មិនហៅថាភិក្ខុឆ្កួតនោះបានពោលលាឡើយ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលឆ្កួត ។ សិក្ខាមិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុមានចិត្តរវើរវាយ ហើយពោលលាសិក្ខា ។ សិក្ខា មិនហៅថាភិក្ខុបានពោលលាទេ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលមានចិត្តរវើរវាយហើយ ។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុដែលវេទនាកំពុងគ្របសង្កត់ ពោលលាសិក្ខា ។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់បុគ្គលដែលវេទនាកំពុងគ្របសង្កត់ ។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ទេវតា ។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់សត្វតិរច្ឆាន ។ សិក្ខា មិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាមិលក្ខកជាតិ ដោយអរិយកភាសា ។ បើជនជាមិលក្ខកជាតិនោះ មិនដឹងសេចក្តីច្បាស់ទេ សិក្ខាក៏មិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាអរិយកជាតិដោយមិលក្ខកភាសា ។ បើជនជាអរិយកជាតិនោះ មិនដឹងសេចក្តីច្បាស់ទេ សិក្ខាមិនហៅថា ភិក្ខុបានពោលលាទេ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាអរិយកជាតិដោយអរិយកភាសា ។ បើជនជាអរិយកជាតិនោះមិនដឹងសេចក្តីច្បាស់ទេ សិក្ខាមិនហៅថា ភិក្ខុបានពោលលាឡើយ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់ជនជាមិលក្ខកជាតិដោយមិលក្ខកភាសា ។ បើជនជាមិលក្ខកជាតិនោះមិនដឹងសេចក្តីច្បាស់ទេ សិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ ។ ភិក្ខុពោលលាសិក្ខាជាល្បែងលេង ។ សិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ ។ ភិក្ខុពោលលាសិក្ខាដោយភ្លាត់មាត់ ។ សិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ ។ ភិក្ខុមិនមានប្រាថ្នាឱ្យអ្នកដទៃឮ តែបែរជាឱ្យឮវិញសិក្ខា ហៅថា ភិក្ខុមិនបានពោលលាឡើយ ។ ភិក្ខុមានប្រាថ្នាឱ្យអ្នកដទៃឮ តែបែរជាមិនឱ្យឮវិញ ។ សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ ។ ភិក្ខុពោលលាសិក្ខាក្នុងសំណាក់មនុស្សដែលមិនដឹងសេចក្តីច្បាស់ ។ សិក្ខាហៅថាភិក្ខុមិនបានពោលលាឡើយ ។ ភិក្ខុមិនពោលលាសិក្ខាឱ្យឮដល់មនុស្សដែលដឹងសេចក្តីច្បាស់ ។ សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ ។ ម្យ៉ាងទៀត ភិក្ខុពោលលាសិក្ខាខ្សឹបៗ គ្រប់បទមិនឱ្យអ្នកដទៃឮ ។ សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង សិក្ខា ហៅថាភិក្ខុមិនបានពោលលាឡើយ ។
[៣៣] ធម៌ដែលហៅថាមេថុននោះ គឺធម៌ដែលជារបស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់មនុស្សថោកទាប ឬអំពើអាក្រក់ មានកិច្ចដោយទឹកជាទីបំផុត ជាអំពើដែលជនពីរនាក់តែងរួបរួមគ្នាក្នុងទីកំបាំង នេះឯងហៅថា មេថុនធម្ម ។
[៣៤] បុគ្គលណា ឱ្យនិមិត្តខ្លួនចូលទៅដោយនិមិត្ត(គេ) ឱ្យអង្គកំណើត (ខ្លួន) ចូលទៅដោយអង្គកំណើត (គេ) ដោយហោចទៅ សូម្បីអស់ទីត្រឹមតែ ១ គ្រាប់ល្ង បុគ្គលនោះហៅថាសេព ។
[៣៥] ត្រង់ពាក្យថា ដោយហោចទៅសូម្បីដោយសត្វតិរច្ឆានញី អធិប្បាយថា ភិក្ខុសេពចំពោះមេថុនធម្ម សូម្បីដោយសត្វតិរច្ឆានញី ក៏មិនមែនជាសមណៈ មិនមែនជាសក្យបុត្រឡើយ នឹងបាច់និយាយទៅថ្វីដល់ភិក្ខុដែលសេពមេថុនធម្មដោយស្រីមនុស្ស ព្រោះហេតុនោះបានជាហៅថា (ភិក្ខុសេពមេថុនធម្ម) យ៉ាងហោចទៅ សូម្បីដោយសត្វតិរច្ឆានញី (ក៏ត្រូវអាបត្តិបារាជិក) ។
[៣៦] ត្រង់ពាក្យថា ភិក្ខុត្រូវអាបត្តិបារាជិក អធិប្បាយថា ធម្មតា បុរសដែលមានក្បាលដាច់ មិនអាចនឹងតភ្ជាប់ដោយសរីរៈនោះ ហើយរស់នៅវិញបាន យ៉ាងណាមិញ ភិក្ខុតែសេពមេថុនធម្មហើយ ក៏មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ យ៉ាងនោះឯង ព្រោះហេតុនោះ បានជាហៅថា ត្រូវអាបត្តិបារាជិក ។
[៣៧] ត្រង់ពាក្យថា រកសំវាសគ្មាន អធិប្បាយថា សង្ឃកម្មជាមួយគ្នាក្តី ឧទ្ទេសជាមួយគ្នាក្តី ការសិក្សាស្មើគ្នាក្តី នេះឯងហៅថាសំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុដែលត្រូវអាបត្តិបារាជិកនោះទេ ព្រោះហេតុនោះ បានជាហៅថា រកសំវាសគ្មាន ។
[៣៨] ស្រីមាន៣ពួក គឺស្រីមនុស្ស១ ស្រីអមនុស្ស១ សត្វតិរច្ឆានញី១ ។ ឧភតោព្យញ្ជនក គឺជនដែលមានភេទពីរ មាន៣ពួក គឺមនុស្សមានភេទពីរ១ អមនុស្សមានភេទពីរ១ តិរច្ឆានមានភេទពីរ១ ។ បណ្ឌក គឺជនខ្ទើយ មាន៣ពួកគឺ មនុស្សខ្ទើយ១ អមនុស្សខ្ទើយ១ តិរច្ឆានខ្ទើយ១ ។ បុ្រសមាន៣ពួក គឺមនុស្សប្រុស១ អមនុស្សប្រុស១ តិរច្ឆានឈ្មោល១ ។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣ គឺវច្ចមគ្គ (ទ្វារធំ)១ បស្សាវមគ្គ (ទ្វារតូច)១ មុខមគ្គ (ទ្វារមាត់)១ (ទ្វារមគ្គណាមួយ) របស់មនុស្សស្រី ត្រូវអាបត្តិបារាជិក ។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់អមនុស្សស្រី ។បេ។ របស់តិរច្ឆានញី ត្រូវអាបត្តិបារាជិក ។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់មនុស្សមានភេទពីរ ។បេ។ របស់អមនុស្សមានភេទពីរ ។បេ។ របស់តិរច្ឆានមានភេទពីរ ត្រូវអាបត្តិបារាជិក ។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំងពីរ គឺវច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់មនុស្សខ្ទើយ ត្រូវអាបត្តិបារាជិក ។ កាលបើភិក្ខុសេពមេថុនធម្មចំពោះទ្វារមគ្គទាំងពីរ គឺវច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គណាមួយ) របស់អមនុស្សខ្ទើយ ។បេ។ របស់តិរច្ឆានខ្ទើយ ។បេ។ របស់អមនុស្សប្រុស ។បេ។ របស់តិរច្ឆានឈ្មោល ត្រូវអាបត្តិបារាជិក ។
[៣៩] ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គមនុស្សស្រី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារបស្សាវមគ្គមនុស្សស្រី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារមុខមគ្គមនុស្សស្រី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គក្តី ទ្វារបស្សាវមគ្គក្តី ទ្វារមុខមគ្គក្តី (ទ្វារមគ្គណាមួយ) របស់អមនុស្សស្រី ។បេ។ របស់តិរច្ឆានញី របស់មនុស្សមានភេទពីរ របស់អមនុស្សមានភេទពីរ របស់តិរច្ឆានមានភេទពីរ ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានចិត្តចង់សេពតាំងឡើងប្រាកដ ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គក្តី ។បេ។ មុខមគ្គក្តី របស់មនុស្សខ្ទើយ ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានចិត្តចង់សេពតាំងឡើងប្រាកដ ហើយបញ្ចូលអង្គជាតរបស់ខ្លួនទៅកាន់ទ្វារវច្ចមគ្គក្តី ទ្វារមុខមគ្គក្តី (ទ្វារមគ្គណាមួយ) របស់អមនុស្សខ្ទើយ ។បេ។ របស់តិរច្ឆានខ្ទើយ របស់មនុស្សប្រុស របស់អមនុស្សប្រុស របស់តិរច្ឆានឈ្មោល ត្រូវអាបត្តិបារាជិក ។
[៤០] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ) ។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅទេ តែថា ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ) ។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី តែថាត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ) ។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី មិនត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី តែថាត្រេកអរនឹងអង្គជាតដែលបន្ថយចេញ ត្រូវអាបត្តិបារាជិក ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ (ស្រីនោះ) ។ បើភិក្ខុនោះមិនត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី មិនត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី មិនត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី មិនត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារបស្សាវមគ្គក្តី ។បេ។ ទ្វារមុខមគ្គក្តី (របស់ស្រីនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ បើភិក្ខុនោះមិនត្រេកអរ ក៏ពុំត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី(១នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយ មានទ្វារមគ្គសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វពុំទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រីស្លាប់(១នាក់) ដែលមានទ្វារមគ្គ សត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់មនុស្សស្រីស្លាប់នោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ បើភិក្ខុនោះមិនត្រេកអរទេ ក៏ពុំត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកអមនុស្សស្រី ។បេ។ តិរច្ឆានញី មនុស្សមានភេទពីរ អមនុស្សមានភេទពីរ តិរច្ឆានមានភេទពីរ មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់ជនទាំងនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ បើមិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានមានភេទពីរ ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយ មានទ្វារមគ្គ សត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយ មានទ្វារមគ្គសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានមានភេទពីរដែលស្លាប់ហើយ មានទ្វារមគ្គសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់តិរច្ឆានមានភេទពីរ ដែលស្លាប់ហើយនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សខ្ទើយ ។បេ។ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គក្តី ។បេ។ តាមទ្វារមុខមគ្គក្តី (របស់ជនទាំងនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ បើមិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានខ្ទើយដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីហើយដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានខ្ទើយដែលស្លាប់ហើយមានទ្វារមគ្គសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គក្តី ។បេ។ ទ្វារមុខមគ្គក្តី (របស់តិរច្ឆានខ្ទើយដែលស្លាប់ហើយនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវ នាំយកមនុស្សប្រុស ។បេ។ អមនុស្សប្រុស ។បេ។ តិរច្ឆានឈ្មោល មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត(ភិក្ខុនោះ) ទៅតាមទ្វារវច្ចមគ្គក្តី ។បេ។ មុខមគ្គក្តី (របស់ជនទាំងនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានឈ្មោល ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយមានទ្វារមគ្គសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានឈ្មោលដែលស្លាប់ហើយ មានទ្វារមគ្គសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាតភិក្ខុនោះទៅតាមទ្វារវច្ចមគ្គក្តី ។បេ។ ទ្វារមុខមគ្គក្តី (របស់តិរច្ឆាននោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។
[៤១] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុនោះ) ដែលគ្មានស្រោមទ្រនាប់តាមទ្វារវច្ចមគ្គ ឬបស្សាវមគ្គ ឬមុខមគ្គ (របស់ស្រី) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) ដែលគ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) គ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវ នាំយកមនុស្សស្រី(១នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលខូចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ តាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់ស្រី) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) គ្មានស្រោមទ្រនាប់ក្តី អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ស្រី) គ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវ នាំយកអមនុស្សស្រី ។បេ។ តិរច្ឆានញី មនុស្សមានភេទពីរ អមនុស្សមានភេទពីរ តិរច្ឆានមានភេទពីរ មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ទៅតាមទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់ជនទាំងនោះ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាតភិក្ខុមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) គ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត(របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលគ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវ នាំយកតិរច្ឆានមានភេទពីរ ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានមានភេទពីរដែលស្លាប់ហើយសត្វស៊ីហើយដោយ ច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ (១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ តាមទ្វារវច្ចមគ្គក្តី ។បេ។ តាមទ្វារមុខមគ្គក្តី (របស់តិរច្ឆានមានភេទពីរ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ តាមទ្វារមគ្គ (របស់តិរច្ឆានមានភេទពីរ) ដែលគ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) មានស្រោមទ្រនាប់តាមទ្វារមគ្គ (របស់តិរច្ឆានមានភេទពីរ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ តាមទ្វារមគ្គ (របស់តិរច្ឆានមានភេទពីរ) ដែលគ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះ ត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកមនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុនោះ) ដែលគ្មានស្រោមទ្រនាប់តាមទ្វារវច្ចមគ្គក្តី ។បេ។ តាមទ្វារមុខមគ្គក្តី (របស់ជនទាំងនោះ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលគ្មានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត (របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ (តាមទ្វារមគ្គរបស់ជនទាំងនោះ) ដែលគ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះ ត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុនោះ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានឈ្មោលដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយ សត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកតិរច្ឆានឈ្មោលដែលស្លាប់ហើយសត្វស៊ីហើយ ដោយច្រើន (នៅសល់បន្តិចបន្តួច) មកកាន់សំណាក់ភិក្ខុ(១រូប) ហើយបញ្ចូលអង្គជាត (របស់ភិក្ខុ) ដែលឥតស្រោមទ្រនាប់ទៅតាមទ្វារវច្ចមគ្គក្តី ។បេ។ តាមទ្វារមុខមគ្គក្តី (របស់តិរច្ឆានឈ្មោល) ដែលមានស្រោមទ្រនាប់ក្តី អង្គជាត(របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់តាមទ្វារមគ្គតិរច្ឆានឈ្មោលដែលគ្មានស្រោមទ្រនាប់ ក្តី អង្គជាត(របស់ភិក្ខុ)ដែលមានស្រោមទ្រនាប់តាមទ្វារមគ្គ (របស់តិរច្ឆានឈ្មោល)ដែលមានស្រោមទ្រនាប់ក្តី អង្គជាត(របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់តាមទ្វារមគ្គ (របស់តិរច្ឆានឈ្មោលដែលគ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ) ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។
[៤២] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ហើយបញ្ចូលទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ(របស់ស្រីនោះ) ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់មនុស្សស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់ស្រីនោះ) ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់អមនុស្សស្រី ។បេ។ តិរច្ឆានញី មនុស្សមានភេទពីរ អមនុស្សមានភេទពី តិរច្ឆានមានភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល ហើយញុំាងទ្វាវច្ចមគ្គ ឬទ្វារមុខមគ្គ (របស់ជនទាំងនោះ) ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោល ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោល ដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារមុខមគ្គ (របស់តិរច្ឆានឈ្មោលនោះ) ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ) ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។
[៤៣] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ(របស់ស្រីនោះ) ដែលគ្មានស្រោមទ្រនាប់ ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ) ដែលមានស្រោមទ្រនាប់ក្តី ទ្វារមគ្គរបស់ស្រីដែលមានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) ដែលគ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) មានស្រោមទ្រនាប់ អង្គជាត (របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់មនុស្សស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់ស្រីនោះ) ដែលគ្មានស្រោមទ្រនាប់ ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់អមនុស្សស្រី ។បេ។ តិរច្ឆានញី មនុស្សមានភេទពីរ អមនុស្សមានភេទពីរ តិរច្ឆានមានភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារមុខមគ្គ(របស់ជនទាំងនោះ) ដែលគ្មានស្រោមទ្រនាប់ ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុនោះ) ដែលមានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ជនទាំងនោះ) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ជនទាំងនោះ) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ជនទាំងនោះ) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោល ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី ។បេ។ ត្រូវអាបត្តិបារាជិក ។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់តិរច្ឆានឈ្មោលដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារមុខមគ្គ (របស់តិរច្ឆានឈ្មោល) ដែលគ្មានស្រោមទ្រនាប់ ឱ្យចូលទៅដោយអង្គជាត (របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់តិរច្ឆានឈ្មោល) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ ។
[៤៤] ពួកភិក្ខុជាសត្រូវដែលបានសំដែងហើយដោយពិស្តារយ៉ាងណា ពួកស្តេចជាសត្រូវក្តី ពួកចោរជាសត្រូវក្តី ពួកអ្នកលេងជាសត្រូវក្តី ពួកសត្រូវអ្នកពុះទ្រូង អារយកបេះដូងក្តី បណ្ឌិតគប្បីពោលឱ្យពិស្តារយ៉ាងនោះដែរចុះ ។
[៤៥] ភិក្ខុញុំាងមគ្គឱ្យចូលទៅដោយមគ្គត្រូវអាបត្តិបារាជិក ។ ភិក្ខុញុំាងអមគ្គឱ្យចូលទៅដោយមគ្គត្រូវអាបត្តិបារាជិក ។ ភិក្ខុញុំាងមគ្គឱ្យចូលទៅដោយអមគ្គ ត្រូវអាបត្តិបារាជិក ។ ភិក្ខុញុំាងអមគ្គឱ្យចូលទៅដោយអមគ្គត្រូវអាបត្តិថុល្លច្ច័យ ។
[៤៦] ភិក្ខុសេពមេថុនធម្មនឹងភិក្ខុផងគ្នាដែលកំពុងដេកលក់ បើភិក្ខុនោះភ្ញាក់ឡើងហើយត្រេកអរដែរ សង្ឃត្រូវឱ្យវិនាស (គឺត្រូវផ្សឹកចេញ)ទាំងពីររូប ។ បើភិក្ខុនោះភ្ញាក់ឡើង ហើយមិនត្រេកអរទេ សង្ឃត្រូវឱ្យវិនាសតែភិក្ខុដែលប្រទូស្ត (គឺភិក្ខុអ្នកសេពនោះ) ។ ភិក្ខុសេពមេថុនធម្មនឹងសាមណេរដែលកំពុងដេកលក់ បើសាមណេរនោះភ្ញាក់ឡើង ហើយត្រេកអរដែរ សង្ឃត្រូវឱ្យវិនាសទាំងពីររូប ។ បើសាមណេរនោះភ្ញាក់ឡើង ហើយមិនត្រេកអរទេ សង្ឃត្រូវឱ្យវិនាសតែភិក្ខុដែលប្រទូស្ត ។ សាមណេរសេពមេថុនធម្មនឹងភិក្ខុដែលកំពុងដេកលក់ បើភិក្ខុនោះភ្ញាក់ឡើងហើយត្រេកអរដែរ សង្ឃត្រូវឱ្យវិនាសទាំងពីររូប ។ បើភិក្ខុនោះភ្ញាក់ឡើងហើយមិនត្រេកអរទេ សង្ឃត្រូវឱ្យវិនាសតែសាមណេរដែលប្រទូស្ត ។ សាមណេរសេពមេថុនធម្មនឹងសាមណេរផងគ្នាដែលកំពុងដេកលក់ បើសាមណេរនោះភ្ញាក់ឡើងហើយត្រេកអរដែរ សង្ឃត្រូវឱ្យវិនាសទាំងពីររូប ។ បើសាមណេរនោះភ្ញាក់ឡើងហើយមិនត្រេកអរទេ សង្ឃត្រូវឱ្យវិនាសតែសាមណេរដែលប្រទូស្ត ។
[៤៧] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺភិក្ខុមិនដឹង១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ អាទិកម្មិកៈ (គឺភិក្ខុដើមបញ្ញត្តិ)១ ។
របៀបសំដែងអំពីអង្គជាត និងទ្វារមគ្គមានស្រោមទ្រនាប់ ចប់ ។
វិនីតវត្ថុ
[៤៨] (មាតិកានុក្រម គឺបញ្ជីររឿងតាមលំដាប់ហូរហែ ដែលនឹងសំដែងតទៅដូចមានខាងក្រោមនេះគឺ) រឿងស្វាញី រឿងពួកវជ្ជីបុត្តកភិក្ខុ រឿងភិក្ខុក្លែងភេទជាគ្រហស្ថ រឿងភិក្ខុអាក្រាត រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ រឿងទារិកា រឿងឧប្បលវណ្ណាភិក្ខុនី រឿងជនផ្សេងគ្នាពីររូប គឺភិក្ខុក្លាយភេទជាស្រី និងភិក្ខុនីក្លាយភេទជាបុរស រឿងមាតា រឿងធីតា រឿងប្អូនស្រី រឿងប្រពន្ធ រឿងភិក្ខុខ្នងទន់ រឿងភិក្ខុមានអង្គជាតយារ រឿងស្នាមដម្បៅពីរយ៉ាង រឿងរូបគំនូរ រឿងឈើចំឡាក់ជារូបធីតា រឿងភិក្ខុ៥រូប ទាំងសុន្ទរភិក្ខុផង រឿងភិក្ខុ៥រូបនៅក្នុងព្រៃខ្មោច រឿងនាគញី រឿងយក្ខិនី រឿងស្រីប្រេត រឿងភិក្ខុខ្ទើយ រឿងភិក្ខុកើតរោគស្ពឹក រឿងភិក្ខុចាប់មាតុគ្រាមប្រុងនឹងសេព រឿងភិក្ខុសឹងលក់ក្នុងទីស្ងាត់ក្បែរក្រុងភទ្ទិយ រឿងភិក្ខុទាំងឡាយ៤រូបឯទៀតក្នុងក្រុងសាវត្ថី រឿងអ្នកចំបាប់៣នាក់ក្នុងក្រុងវេសាលី រឿងភារុកច្ឆកភិក្ខុយល់សុបិននិមិត្ត រឿងនាងសុបព្វា រឿងនាងសទ្ធា រឿងភិក្ខុនី រឿងសិក្ខមានា រឿងសាមណេរី រឿងស្រីផ្កាមាស រឿងមនុស្សខ្ទើយ រឿងគ្រហស្ថ រឿងភិក្ខុសេពគ្នានឹងគ្នា រឿងភិក្ខុបួសឯចាស់ រឿងសត្វម្រឹគ ។
[៤៩] សម័យនោះឯង ភិក្ខុ១រូបបានសេពមេថុនធម្មនឹងស្វាញី ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ អញប្រហែលជាត្រូវអាបត្តិបារាជិកហើយដឹង ។ ទើបភិក្ខុនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៥០] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុច្រើនរូបនៅក្នុងក្រុងវេសាលី មិនបានលាសិក្ខា មិនបានធ្វើឱ្យជាក់ច្បាស់ថាខ្លួនមានកំឡាំងថយ ហើយសេពមេថុនធម្ម ។ ភិក្ខុទាំងអម្បាលនោះមានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ យើងរាល់គ្នាប្រហែលជាត្រូវអាបត្តិបារាជិកហើយដឹង ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកឯងទាំងអស់គ្នាត្រូវអាបត្តិបារាជិកហើយ ។
[៥១] សម័យនោះឯង ភិក្ខុ១រូបក្លែងខ្លួនជាគ្រហស្ថ ហើយសេពមេថុនធម្មដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៥២] សម័យនោះឯង ភិក្ខុ១រូបធ្វើជាអ្នកអាក្រាត ហើយសេពមេថុនធម្មដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៥៣] សម័យនោះឯង ភិក្ខុ១រូបស្លៀកស្បូវក្រង ។បេ។ ស្លៀកសម្ពត់សម្បកឈើ ស្លៀកសម្ពត់ដែលត្បាញជារូបផ្លែឈើ ស្លៀកសម្ពត់ដែលត្បាញដោយសក់ ស្លៀកសម្ពត់ដែលត្បាញដោយរោមកន្ទុយសត្វ ស្លៀកសម្ពត់ដែលត្បាញដោយស្លាបមៀម ស្លៀកស្បែកខ្លាដែលនៅមានទាំងរោមទាំងក្រចក ហើយសេពមេថុនធម្ម ដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៥៤] សម័យនោះឯង ភិក្ខុ១រូបជាអ្នកប្រព្រឹត្តបិណ្ឌបាត បានឃើញនាងទារិកាម្នាក់ដេកនៅលើតាំង ក៏មានចិត្តត្រេកអរ ហើយយកមេជើង(ខ្លួន) ទៅរុកបញ្ចូលចំអង្គជាតនាងទារិកានោះ ។ នាងក៏ធ្វើមរណកាលទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស ។
[៥៥] សម័យនោះឯង មាណពម្នាក់មានសេចក្តីប្រតិព័ទ្ធ ចាប់ចិត្តនឹងឧប្បលវណ្ណាភិក្ខុនី ។ កាលដែលឧប្បលវណ្ណាភិក្ខុនីចូលទៅបិណ្ឌបាតក្នុងស្រុក មាណពនោះក៏ចូលទៅពួននៅក្នុងកុដិតូចចាំ ។ លុះដល់ឧប្បលវណ្ណាភិក្ខុនីត្រឡប់មកពីបិណ្ឌបាតវិញ ឆាន់រួចហើយ ក៏លាងជើងហើយចូលទៅក្នុងកុដិ អង្គុយនៅលើគ្រែ ។ ខណៈនោះ មាណពនោះក៏ស្ទុះមកសង្គ្រុបឧប្បលវណ្ណាភិក្ខុនី ហើយប្រទូស្ត ។ ឧប្បលវណ្ណាភិក្ខុនីក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីផងគ្នា ។ ភិក្ខុនីទាំងឡាយក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក៏នាំសេចក្តីនុ៎ះទៅក្រាបបង្គំទូលចំពោះ ព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧប្បលវណ្ណាមិនត្រូវអាបត្តិទេ ព្រោះមិនមានសេចក្តីត្រេកត្រអាលឡើយ ។
[៥៦] សម័យនោះឯង ភិក្ខុ១រូបក្លាយភេទខ្លួនប្រែទៅជាស្រី ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឧបជ្ឈាយ៍នោះដដែល និងឧបសម្បទានោះដដែល និងវស្សាទាំងនោះនិងអនុញ្ញាតឱ្យនៅរួមជាមួយនឹងភិក្ខុនីទាំងឡាយ (ម្យ៉ាងទៀត) អាបត្តិណា ជារបស់ភិក្ខុដែលទួទៅដល់ភិក្ខុនីទាំងឡាយ តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ ដើម្បីឱ្យភិក្ខុដែលក្លាយភេទជាស្រីនោះនៅក្នុងសំណាក់ភិក្ខុនីទាំងឡាយ បាន អាបត្តិណាជារបស់ភិក្ខុដែលមិនទួទៅដល់ភិក្ខុនីទាំងឡាយ ភិក្ខុនីនោះមិនត្រូវអាបត្តិព្រោះអាបត្តិនោះឡើយ ។ សម័យនោះឯង ភិក្ខុនី១រូប ក្លាយភេទខ្លួនទៅជាប្រុស ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឧបជ្ឈាយ៍នោះដដែល និងឧបសម្បទានោះដដែល និងវស្សាទាំងនោះ និងអនុញ្ញាតឱ្យនៅរួមជាមួយនឹងភិក្ខុទាំងឡាយ អាបត្តិណាជារបស់ភិក្ខុនីដែលទួទៅដល់ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវអាបត្តិទាំងនោះ ដើម្បីឱ្យភិក្ខុនីដែលក្លាយភេទខ្លួនជាប្រុសនោះនៅក្នុងសំណាក់ភិក្ខុ ទាំងឡាយបាន អាបត្តិណាជារបស់ភិក្ខុនីដែលមិនទួទៅដល់ភិក្ខុទាំងឡាយទេ (ភិក្ខុនីនេះ) មិនមានអាបត្តិព្រោះអាបត្តិទាំងនោះឡើយ ។
[៥៧] សម័យនោះឯងភិក្ខុ១រូបសេពមេថុនធម្មនឹងមាតា(របស់ខ្លួន) ដោយយល់ថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ ។បេ។ សេពមេថុនធម្មនឹងធីតា(របស់ខ្លួន) ។បេ។ សេពមេថុនធម្មនឹងប្អូនស្រី(របស់ខ្លួន) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទើបក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ភិក្ខុ១រូបសេពមេថុនធម្មនឹងស្រីដែលមាតាបិតាផ្សំផ្គុំឱ្យអំពីមុន ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៥៨] សម័យនោះឯងភិក្ខុ១រូបមានខ្នងទន់ ។ ភិក្ខុនោះមានសេចក្តីអផ្សុកបៀតបៀន ហើយបានយកអង្គជាតខ្លួនមកបៀមនឹងមាត់ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯងភិក្ខុ១រូបមានអង្គជាតយារវែង ។ ភិក្ខុនោះមានសេចក្តីអផ្សុកបៀតបៀន ក៏ចាប់បំពត់អង្គជាតខ្លួនបញ្ចូលទៅក្នុងវច្ចមគ្គ (គឺទ្វារធំ) របស់ខ្លួន ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៥៩] សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់ ។ ឯសរីរនោះ មានដម្បៅជុំវិញអង្គជាត ។ ភិក្ខុនោះបានបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងអង្គជាត(សរីរនោះ) ហើយបន្ថយអង្គជាតចេញមកវិញតាមដម្បៅដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់ ។ ឯសរីរនោះ មានដម្បៅជុំវិញអង្គជាត ។ ភិក្ខុនោះបានបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងដម្បៅ ហើយបន្ថយចេញមកវិញតាមអង្គជាតិ ដោយគិតថា កាលបើអញធ្វើយ៉ាងនេះ អញនឹងមិនត្រូវអាបត្តិឡើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៦០] សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)ទៅញល់នឹងនិមិត្តរបស់រូបគំនូរ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)ទៅញល់នឹងនិមិត្តរបស់រូបតុក្កតាស្រីដែលធ្វើដោយ ឈើ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។
[៦១] សម័យនោះឯង ភិក្ខុ១រូបឈ្មោះសុន្ទរៈ ចេញពីក្រុងរាជគ្រឹះទៅបួស ហើយដើរទៅតាមថ្នល់ ។ មានស្រីម្នាក់បានឃើញភិក្ខុនោះ ហើយក៏និយាយថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់បង្អង់១រំពេចសិន ខ្ញុំព្រះករុណានឹងថ្វាយបង្គំ ។ ស្រីនោះកាលដែលថ្វាយបង្គំ ក៏សើយស្បង់ឡើង ហើយយកមាត់ទៅបៀមអង្គជាត(របស់ភិក្ខុនោះ) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងត្រេកអរដែរឬទេ? ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិទេ ព្រោះមិនត្រេកអរ ។
[៦២] សម័នោះឯង មានស្រីម្នាក់បានឃើញភិក្ខុ១រូប ហើយនិយាយថា បពិត្រលោកម្ចាស់ សូមនិមន្តលោកម្ចាស់មកសេពមេថុនឯនេះ ។ ភិក្ខុនោះនិយាយថា កុំនាង ការសេពមេថុនធម្មនេះមិនគួរទេ ។ ស្រីនោះអង្វរថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់និមន្តមក (កុំប្រកែក) ខ្ញុំព្រះករុណានឹងព្យាយាម លោកម្ចាស់មិនបាច់ព្យាយាមទេ (នៅតែស្ងៀមបានហើយ) សេពយ៉ាងនេះ លោកម្ចាស់មិនត្រូវអាបត្តិទេ ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យស្រីនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានស្រីម្នាក់មាននាមមិនប្រាកដ ឃើញភិក្ខុ១រូប ហើយនិយាយថា បពិត្រលោកម្ចាស់ សូមនិមន្តលោក មកសេពមេថុនធម្ម (នឹងខ្ញុំសិន) ។ ភិក្ខុនោះឆ្លើយថា កុំនាង អំពើនេះមិនគួរទេ ។ ស្រីនោះក៏និយាយអង្វរថា បពិត្រលោកម្ចាស់ សូមនិមន្តមក សូមលោកម្ចាស់ព្យាយាមចុះ ខ្ញុំព្រះករុណាមិនព្យាយាមទេ ធ្វើយ៉ាងនេះ លោកម្ចាស់មិនត្រូវអាបត្តិឡើយ ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យស្រីនោះទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានស្រីម្នាក់បានឃើញភិក្ខុ១រូប ក៏និយាយបបួលថា បពិត្រលោកម្ចាស់ សូមនិមន្តមកសេពមេថុនធម្ម (នឹងខ្ញុំព្រះករុណាឯនេះ) ។ ភិក្ខុនោះឆ្លើយថា កុំប្អូនស្រី អំពើនេះមិនគួរទេ ។ ស្រីនោះក៏ពន្យល់ថា បពិត្រលោកម្ចាស់ សូមលោកនិមន្តមកព្យាយាមក្នុងអង្គជាតខ្ញុំ រួចបញ្ចេញអសុចិទៅខាងក្រៅអង្គជាតិវិញ ។បេ។ ព្យាយាមខាងក្រៅអង្គជាត ហើយបញ្ចេញអសុចិទៅខាងក្នុងអង្គជាតវិញ ធ្វើយ៉ាងនេះ លោកម្ចាស់មិនត្រូវអាបត្តិឡើយ ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យស្រីនោះទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៦៣] សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញសរីរខ្មោចដែលសត្វមិនទាន់ស៊ី ហើយសេពមេថុនធម្មនឹងសរីរខ្មោចនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញសរីរខ្មោចដែលសត្វមិនទាន់ស៊ីច្រើនអន្លើប៉ុន្មាន ហើយសេពមេថុនធម្មនឹងសរីរខ្មោចនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ភិក្ខុ១រូបចូលទៅកាន់ព្រៃខ្មោច ឃើញសរីរខ្មោចដែលសត្វស៊ីច្រើនអន្លើ ហើយសេពមេថុនធម្មនឹងសរីរខ្មោចនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់ព្រៃខ្មោច ឃើញក្បាលខ្មោចដាច់ ក៏បញ្ច្រកអង្គជាត (ខ្លួន) ឱ្យចូលទៅក្នុងមាត់ដែលបើកហា ឱ្យប៉ះទង្គិច(ក្នុងមាត់នោះ) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញក្បាលខ្មោចដាច់ ហើយបញ្ច្រកអង្គជាត (ខ្លួន) ទៅក្នុងមាត់ខ្មោចដែលបើកហា មិនឱ្យប៉ះទង្គិច(ក្នុងមាត់នោះ) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។ សម័យនោះឯង មានភិក្ខុ១រូប មានចិត្តប្រតិព័ទ្ធស្រឡាញ់ស្រីម្នាក់ ។ ស្រីនោះធ្វើកាលកិរិយាទៅហើយ គេនាំខ្មោចយកទៅចោលក្នុងព្រៃស្មសាន ។ ឆ្អឹងទាំងឡាយ (នៃខ្មោចស្រីនោះ) ក៏ខ្ចាត់ខ្ចាយរាត់រាយ ។ គ្រានោះ ភិក្ខុនោះទៅកាន់ព្រៃខ្មោច ហើយប្រមូលឆ្អឹងទាំងឡាយយកមកដំរៀប ហើយបញ្ចូលអង្គជាត(ខ្លួន)ទៅក្នុងនិមិត្ត(នៃរាងឆ្អឹងនោះ) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។
[៦៤] សម័យនោះឯង មានភិក្ខុ១រូប ទៅសេពមេថុនធម្មនឹងនាគី (នាគញី) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះ មានភិក្ខុ១រូបសេពមេថុនធម្មនឹងយក្ខិនី ។បេ។ សេពមេថុនធម្មនឹងស្រីប្រេត ។បេ។ សេពមេថុនធម្មនឹងមនុស្សខ្ទើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[៦៥] សម័យនោះ មានភិក្ខុ១រូប មានឥន្ទ្រិយសាបសូន្យ (គឺមានរោគស្ពឹក) ។ ភិក្ខុនោះក៏សេពមេថុនធម្មដោយគិតថា អញមិនដឹងសេចក្តីសុខទុក្ខ អាបត្តិនឹងមិនមានដល់អញឡើយ ។បេ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុរសសោះសូន្យនោះ ទោះបីដឹង(សេចក្តីសុខទុក្ខ)ក្តី មិនដឹងក្តី ក៏ត្រូវអាបត្តិបារាជិកហើយ ។
[៦៦] សម័យនោះឯង មានភិក្ខុ១រូប គិតថាអញនឹងសេពមេថុនធម្មនឹងស្រី គ្រាន់តែយកដៃទៅចាប់ពាល់ ក៏មានសេចក្តីក្តៅក្រហាយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។
[៦៧] សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃ ក្នុងព្រៃជាតិយាវន ជិតនគរភទ្ទិយ ហើយសឹងលក់ទៅ ។ ឯអវយវៈតូចធំរបស់ភិក្ខុនោះ មានខ្យល់បក់មកឧបត្ថម្ភ (នាំឱ្យលោកនោះសឹងលក់ស៊ប់) ។ មានស្រីម្នាក់ឃើញហើយ ក៏អង្គុយសង្កត់ពីលើអង្គជាតធ្វើ (សេវនកិច្ច) ស្រេចហើយក៏ចៀសចេញទៅ ។ ភិក្ខុនោះ(ភ្ញាក់ឡើង) ឃើញសេចក្តីសៅហ្មង ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្មដោយអាការ៥យ៉ាងគឺ ដោយដម្រេក១ ដោយអាចមន៍១ ដោយទឹកមូត្រ១ ដោយខ្យល់១ ដោយដង្កូវរមាស់រោល១ ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្មដោយអាការ៥យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្ម ព្រោះតម្រេករបស់ភិក្ខុនោះ មិនមែនជាហេតុ មិនមែនជាទីឱកាសឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឥតមានត្រូវអាបត្តិអ្វីឡើយ ។
[៦៨] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃអន្ធវន ទៀបនគរសាវត្ថីហើយសឹងលក់ទៅ ។ មានស្រីគង្វាលគោម្នាក់ឃើញហើយ ទៅអង្គុយសង្កត់ពីលើអង្គជាតភិក្ខុនោះ ។ ភិក្ខុនោះ កាលអង្គជាតកំពុងតែចូលទៅ ក៏ត្រេកអរ ចូលស៊ប់ទៅហើយ ក៏ត្រេកអរ ស្ថិតនៅខាងក្នុង ក៏ត្រេកអរ បន្ថយចេញមកវិញ ក៏ត្រេកអរ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃអន្ធវន ទៀបនគរសាវត្ថីហើយសឹងលក់ទៅ ។ មានស្រីគង្វាលពពែម្នាក់បានឃើញភិក្ខុនោះ ។បេ។ មានស្រីអ្នករកឧសម្នាក់បានឃើញភិក្ខុនោះ ។បេ។ មានស្រីអ្នកនាំអាចមន៍គោម្នាក់បានឃើញភិក្ខុនោះ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត ។ ភិក្ខុនោះ កាលដែលអង្គជាតកំពុងតែចូលទៅ ត្រេកអរ ចូលស៊ប់ទៅហើយ ត្រេកអរ ស្ថិតនៅខាងក្នុង ត្រេកអរ បន្ថយចេញមកវិញ ត្រេកអរ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[៦៩] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ទៀបនគរវេសាលី ហើយសឹងលក់ទៅ ។ មានស្រីម្នាក់បានឃើញ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត លុះធ្វើកិច្ចសម្រេចហើយ ក៏មកឈរសើចជិតភិក្ខុនោះ ។ ភិក្ខុនោះភ្ញាក់ឡើង ហើយនិយាយទៅនឹងស្រីនោះថា អំពើនេះជាអំពើរបស់នាងឬ ។ ស្រីនោះឆ្លើយថា ករុណាលោកម្ចាស់ អំពើនេះជាអំពើរបស់ខ្ញុំករុណា ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងដឹងដែរឬ ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនដឹងទេ ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងកាលបើមិនដឹង មិនមានអាបត្តិទេ ។ សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ជិតនគរវេសាលី ហើយសឹងលក់ផ្អែកនឹងដើមឈើមួយ ។ មានស្រីម្នាក់បានឃើញ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត ។ ភិក្ខុនោះ ក៏ក្រោកឡើងដោយរហ័ស ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងត្រេកអរដែរឬ ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងកាលបើមិនត្រេកអរ មិនត្រូវអាបត្តិទេ ។ សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងព្រៃមហាវន ជិតនគរវេសាលី ហើយសឹងលក់ផ្អែកនឹងដើមឈើ១ ។ មានស្រីម្នាក់ឃើញហើយ ក៏ទៅអង្គុយសង្កត់ពីលើអង្គជាត ។ ភិក្ខុនោះ ក៏ធាក់ច្រាន (ឱ្យស្រីនោះ) ខ្ទាតចេញទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកត្រេកអរឬទេ ។ ភិក្ខុនោះក្រាបទូលវិញថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនត្រេកអរទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកកាលបើមិនត្រេកអរ មិនមានអាបត្តិទេ ។
[៧០] សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃក្នុងកូដាគារសាលា ព្ធដ៏ព្រៃមហាវន ជិតនគរវេសាលី បើកទ្វារហើយ ចូលទៅសឹង ។ អវយវៈតូចធំរបស់ភិក្ខុនោះ មានខ្យល់បក់មកឧបត្ថម្ភ (នាំឱ្យសឹងលក់ស៊ប់) ។ សម័យនោះ មានស្រីទាំងឡាយច្រើនគ្នា មានប្រាថ្នានឹងទៅវត្ត ទើបកាន់នូវគ្រឿងក្រអូបខ្លះ ផ្កាកម្រងខ្លះ ដើរទៅកាន់អារាម ។ គ្រានោះ ស្រីទាំងអស់នោះ បានឃើញភិក្ខុនោះហើយ ក៏អង្គុយសង្កត់ពីលើអង្គជាតធ្វើ (សេវនកិច្ច) ដរាបដល់ហើយស្រេច ទើបនិយាយថា ឱហ្ន៎ ភិក្ខុនេះ ជាបុរសឧសភៈ ដូច្នេះហើយ លើកឡើងនូវគ្រឿងក្រអូប និងផ្កាកម្រង ហើយក៏ដើរចៀសចេញទៅ ។ ភិក្ខុនោះឃើញសេចក្តីសៅហ្មង ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្មដោយអាការ៥យ៉ាងគឺ ដោយដម្រេក១ ដោយអាចមន៍១ ដោយទឹកមូត្រ១ ដោយខ្យល់១ ដោយដង្កូវរមាស់រោល១ ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្ម ដោយអាការ៥យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ អង្គជាតគួរដល់កម្មព្រោះតម្រេករបស់ភិក្ខុនោះ មិនមែនជាហេតុ ជាទីតាំង មិនមែនជាឱកាសឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអរហន្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះមិនមានអាបត្តិឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុ កាលដែលសឹងសម្ងំក្នុងវេលាថ្ងៃ ត្រូវបិទទ្វារ ហើយសិមសឹងសម្ងំចុះ ។
[៧១] សម័យនោះ មានភិក្ខុ១រូបជាកូនអ្នកស្រុកភារុកច្ឆកៈ យល់សប្តិឃើញថា សេពមេថុនធម្មនឹងនាងបុរាណទុតិយិកា ហើយគិតថាខ្លួនអញមិនមែនជាសមណទេ អញនឹងសឹកទៅវិញ ដូច្នេះ ហើយដើរទៅកាន់ជនបទឈ្មោះភារុកច្ឆកៈ ក៏បានឃើញព្រះឧបាលិដ៏មានអាយុក្នុងទីពាក់កណ្តាលផ្លូវ ហើយនិយាយប្រាប់រឿងនុ៎ះ ។ ព្រះឧបាលិថេរដ៏មានអាយុបានប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ឥតមានអាបត្តិអ្វីដោយចំណែកនៃយល់សប្តិនោះទេ ។
[៧២] សម័យនោះ ក្នុងក្រុងរាជគ្រឹះ មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រីមានសេចក្តីជ្រះថ្លាខ្យោយ ។ នាងមានសេចក្តីយល់ឃើញយ៉ាងនេះថា ស្រីណាឱ្យនូវមេថុនធម្ម ស្រីនោះឈ្មោះថាឱ្យនូវទានដ៏ប្រសើរ ។ លុះដល់នាងបានឃើញភិក្ខុ១រូប ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ ។ ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ ។ នាងសុបព្វាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះភ្លៅចុះ កាលបើលោកព្យាយាមដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះ ។ ទើបភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស ។ សម័យនោះ ក្នុងក្រុងរាជគ្រឹះ មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រីមានសេចក្តីជ្រះថ្លាខ្យោយ ។ នាងមានសេចក្តីយល់ឃើញយ៉ាងនេះថា ស្រីណាឱ្យនូវមេថុនធម្ម ស្រីនោះឈ្មោះថាឱ្យនូវទានដ៏ប្រសើរ ។ លុះដល់នាងបានឃើញភិក្ខុ១រូប ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ ។ ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ ។ នាងសុបព្វាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្ចិតចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នត់ពោះចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ក្លៀកចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់កចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់រន្ធត្រចៀកចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នួងសក់ចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះម្រាមដៃចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកចុះ ខ្ញុំព្រះករុណានឹងព្យាយាមឱ្យចេញទឹកសុក្កៈដោយដៃខ្ញុំ កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស ។
[៧៣] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាអ្នកមានសេចក្តីជ្រះថ្លាខ្យោយ ។ នាងមានសេចក្តីយល់ឃើញដូច្នេះថា ស្រីណាឱ្យនូវមេថុនធម្ម ស្រីនោះឈ្មោះថាឱ្យនូវទានដ៏ប្រសើរ ។ លុះដល់នាងបានឃើញភិក្ខុ១រូប ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ ។ ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ ។ នាងសទ្ធាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះភ្លៅចុះ កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះទៅ ។ ទើបភិក្ខុនោះកើតមានសេចក្តីសង្ស័យ ។បេ។ ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស ។
[៧៤] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាស្រីមានសេចក្តីជ្រះថ្លាខ្យោយ ។ នាងមានសេចក្តីយល់ឃើញដូច្នេះថា ស្រីណាឱ្យនូវមេថុនធម្ម ស្រីនោះឈ្មោះថាឱ្យនូវទានដ៏ប្រសើរ ។ លុះនាងបានឃើញភិក្ខុ១រូប ក៏និយាយនិមន្តថា លោកម្ចាស់ សូមលោកនិមន្តមកសេពមេថុនធម្មចុះ ។ ភិក្ខុនោះប្រកែកថា កុំប្អូនស្រី ការសេពមេថុនធម្មនោះមិនគួរទេ ។ នាងសទ្ធាពោលថា លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្ចិតចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នត់ពោះចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ក្លៀកចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់កចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់រន្ធត្រចៀកចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ផ្នួងសក់ចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកព្យាយាមត្រង់ចន្លោះម្រាមដៃចុះ ។បេ។ លោកម្ចាស់ សូមលោកនិមន្តមកចុះ ខ្ញុំព្រះករុណានឹងព្យាយាមឱ្យចេញទឹកសុក្កៈដោយដៃខ្ញុំ កាលបើដូច្នេះ លោកនឹងមិនមានអាបត្តិឡើយ ។ ភិក្ខុនោះក៏បានធ្វើតាមពាក្យនោះទៅ ។ ទើបភិក្ខុនោះកើតមានសេចក្តីសង្ស័យ ។បេ។ ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិសង្ឃាទិសេស ។
[៧៥] សម័យនោះ ពួកលិច្ឆវិកុមារក្នុងក្រុងវេសាលីនាំភិក្ខុ១រូបទៅ ហើយឱ្យធ្វើមោះមិនគាប់ជាមួយនឹងភិក្ខុនី ។ បើអ្នកទាំងពីរមានសេចក្តីត្រេកអរដូចគ្នា សង្ឃគប្បីឱ្យអ្នកទាំងពីរសឹកចេញ ។ បើអ្នកទាំងពីរឥតមានសេចក្តីត្រេកអរទេ អ្នកទាំងពីរមិនមានអាបត្តិឡើយ ។ សម័យនោះ ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារនាំភិក្ខុ១រូបទៅ ហើយឱ្យធ្វើមោះមិនគាប់ជាមួយនឹងសិក្ខមានា ។បេ។ ឱ្យធ្វើមោះមិនគាប់ជាមួយនឹងសាមណេរី ។ បើអ្នកទាំងពីរត្រេកអរដូចគ្នាហើយ សង្ឃត្រូវឱ្យអ្នកទាំងពីរសឹកចេញ ។ បើអ្នកទាំងពីរឥតមានសេចក្តីត្រេកអរទេ អ្នកទាំងពីរឥតមានអាបត្តិឡើយ ។
[៧៦] សម័យនោះ ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារនាំភិក្ខុ១រូបទៅ ហើយឱ្យធ្វើមោះមិនគាប់ជាមួយនឹងស្រីវេស្យា ។បេ។ ឱ្យធ្វើមោះមិនគាប់ជាមួយនឹងមនុស្សខ្ទើយ ។បេ។ ឱ្យធ្វើមោះមិនគាប់ជាមួយនឹងស្រីគ្រហស្ថ ។ បើភិក្ខុមានសេចក្តីត្រេកអរ សង្ឃត្រូវឱ្យភិក្ខុ(នោះ)សឹកចេញ ។ បើភិក្ខុឥតមានសេចក្តីត្រេកអរទេ ភិក្ខុនោះ ក៏ឥតមានអាបត្តិអ្វីឡើយ ។ សម័យនោះ ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារនាំភិក្ខុ១រូបទៅ ហើយឱ្យធ្វើមោះមិនគាប់ចំពោះគ្នានឹងគ្នា ។ បើអ្នកទាំងពីរមានសេចក្តីត្រេកអរដូចគ្នា សង្ឃត្រូវឱ្យអ្នកទាំងពីរសឹកចេញ ។ បើអ្នកទាំងពីរឥតមានសេចក្តីត្រេកអរទេ អ្នកទាំងពីរឥតមានអាបត្តិឡើយ ។
[៧៧] សម័យនោះឯង មានភិក្ខុមួយរូប បួសខាងឯចាស់ និមន្តទៅសួរភរិយាដែលជាគូស្រករ (របស់ខ្លួន) ពីដើម ។ ឯភរិយាក៏និយាយថា បពិត្រលោកដ៏ចម្រើន លោកចូរនិមន្តសឹកចេញទៅ ថាហើយក៏ស្ទុះទៅចាប់ ។ ភិក្ខុនោះថយដោះខ្លួន ក៏ដួលផ្ងារទៅក្រោយ ។ ភរិយាចាស់ក៏ឡើងជិះអង្គុយសង្កត់ពីលើអង្គជាត ។ ទើបភិក្ខុនោះមានសេចក្តីសង្ស័យ ហើយបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះសាស្តាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងបានត្រេកអរដែរឬ ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានត្រេកអរទេ ។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនបានត្រេកអរ មិនត្រូវអាបត្តិទេ ។
[៧៨] សម័យនោះឯង មានភិក្ខុមួយរួបនៅក្នុងព្រៃ ។ មានកូនម្រឹគ១ ដើរមកកាន់ទីដែលភិក្ខុនោះកំពុងបន្ទោរបង់បស្សាវៈ ហើយផឹកនូវបស្សាវៈ រួចបៀមនូវអង្គជាតដោយមាត់វា ។ ភិក្ខុនោះក៏មានសេចក្តីត្រេកអរ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
បឋមបារាជិក ចប់ ។
បារាជិកកណ្ឌ សិក្ខាបទ ទី២
កែប្រែអទិន្នាទាន បឋមភាណវារៈ
[៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ ក៏ក្នុងសម័យនោះ មានភិក្ខុច្រើនរូបជាមិត្តសម្លាញ់ គ្រាន់តែជួបឃើញគ្នាខ្លះ ជាមិត្តសម្លាញ់នៅរួបរួមជាមួយគ្នាខ្លះ ធ្វើកុដិប្រក់ដោយស្មៅក្បែរជើងភ្នំឥសិគិលិ ហើយចាំវស្សា (នៅនោះ) ។ មានភិក្ខុ១រូប ឈ្មោះធនិយដ៏មានអាយុជាកូនស្មូនឆ្នាំង ធ្វើកុដិតូចប្រក់ដោយស្មៅ ហើយចាំវស្សានៅនោះដែរ ។ គ្រានោះ ភិក្ខុទាំងនោះ លុះចាំវស្សាគ្រប់៣ខែហើយ ក៏រុះរើកុដិស្មៅនោះ ហើយរៀបចំទុកដាក់ស្មៅ និងឈើ (តាមដោយឡែកស្រួលបួល) ហើយចេញទៅកាន់ជនបទចារិក ។ ចំណែកខាងឯធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏នៅតែក្នុងទីនោះអស់វស្សានរដូវ ហើយនៅអស់ហេមន្តរដូវ និងគិម្ហរដូវក្នុងទីនោះ (តទៅទៀត) ។ គ្រានោះ កាលដែលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧស នាំគ្នារុះកុដិប្រក់ដោយស្មៅ(របស់ធនិយភិក្ខុ) ហើយប្រមូលយកស្មៅ និងឈើទៅអស់ ។ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏រកស្មៅ និងឈើមក ហើយសង់កុដិប្រក់ដោយស្មៅជាគម្រប់ពីរដង ។ កាលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក ពួកអ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅហើយជញ្ជូនយកស្មៅ និងឈើទៅទៀតជាគម្រប់ពីរដង ។ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏រកស្មៅ និងឈើមក ហើយសង់កុដិស្មៅជាគម្រប់បីដង ។ កាលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ចូលទៅបិណ្ឌបាតក្នុងស្រុក ពួកអ្នករកស្មៅ និងពួកអ្នករកឧស ក៏រុះកុដិស្មៅហើយជញ្ជូនយកស្មៅ និងឈើទៅទៀត ជាគម្រប់បីដង ។ គ្រានោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងត្រិះរិះថា កាលអញចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧសមករុះរើកុដិ ហើយយកស្មៅ និងឈើទៅអស់ ដរាបអស់វារៈបីដងហើយ ឯខ្លួនអញជាអ្នកសិក្សារៀនសូត្រដោយពេញលេញ ឥតមានខ្វះខាតដោយសិល្បសាស្ត្រណាមួយឡើយ បានចេះប្រាកដក្នុងសិល្បសាស្ត្រខាងការងារស្មូនឆ្នាំងក្នុងសំណាក់ គ្រូអាចារ្យរបស់ខ្លួនមកហើយដែរ បើដូច្នោះ មានតែអញត្រូវជាន់ដីដោយខ្លួនឯង ហើយធ្វើកុដិតូច១ ឱ្យសុទ្ធដោយដីទាំងអស់ ។ លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏ជាន់ដីដោយខ្លួនឯង ហើយធ្វើកុដិតូចដោយដីសុទ្ធទាំងអស់ រួចហើយយកស្មៅ ឧស និងអាចមន៍គោមកដុតកុដិនោះ (ដើម្បីឱ្យឆ្អិន) ។ កុដិនោះមានទ្រង់ទ្រាយល្អ គួរចង់មើល គួរឱ្យកើតសេចក្តីជ្រះថ្លា មានពណ៌ក្រហម ដូចជាពណ៌នៃសត្វមេភ្លៀង ។ កុដិនោះ (កាលបើមានខ្យល់បក់មកត្រូវ ក៏មានសម្លេងលាន់ឮ) បីដូចជាសម្លេងកណ្តឹង ។ គ្រានោះឯង ព្រះដ៏មានព្រះភាគជាម្ចាស់ កាលយាងចុះពីភ្នំគិជ្ឈកូដជាមួយនឹងភិក្ខុច្រើនរូប ទ្រង់ទតទៅឃើញកុដិនោះ មានទ្រង់ទ្រាយល្អគួរចង់មើល គួរឱ្យកើតសេចក្តីជ្រះថ្លា មានពណ៌ក្រហម លុះទតហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយមក ហើយមានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ កុដិនោះមានទ្រង់ទ្រាយល្អ គួរចង់មើល គួរឱ្យកើតសេចក្តីជ្រះថ្លា មានពណ៌ក្រហម ដូចជាពណ៌នៃសត្វមេភ្លៀងឬអ្វី ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងគ្រា នោះ ។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ (ការងារ) របស់មោឃបុរសនោះជាការងារមិនសមគួរ មិនមានទំនង មិនមានបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដូចម្តេចក៏បានជាមោឃបុរសនោះជាន់ដីដោយខ្លួនឯង ហើយធ្វើកុដិសុទ្ធដោយដីទាំងអស់ (ដូច្នោះ) ម្នាលភិក្ខុទាំងឡាយ សេចក្តីករុណា សេចក្តីអនុគ្រោះ និងសេចក្តីមិនបៀតបៀនដល់ពួកសត្វមានជីវិត ទំនងជាមិនមានដល់មោឃបុរសនោះទេដឹង ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយទៅទម្លាយកុដិនោះចេញ កុំឱ្យបណ្តាជនជាខាងក្រោយបៀតបៀនបំផ្លាញដល់បាណជាតិទៀតឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកុដិឱ្យសុទ្ធដោយដីទាំងអស់ទេ បើភិក្ខុណាធ្វើ ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ ភិក្ខុទាំងនោះទទួលពុទ្ធដីកាថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនេះ រួចហើយ កុដិនោះនៅក្នុងទីណា នាំគ្នាចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ក៏វាយបំបាក់កុដិនោះទៅ ។ គ្រានោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង សួរភិក្ខុទាំងនោះថា នែលោកទាំងឡាយ ចុះហេតុអ្វីបានជាលោកនាំគ្នាមកវាយបំបាក់កុដិខ្ញុំដូច្នេះ ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ត្រាស់ឱ្យវាយបំបាក់ ។ ធនិយភិក្ខុឆ្លើយតបថា អើ លោកដ៏មានអាយុទាំងឡាយ បើព្រះដ៏មានព្រះភាគជាធម្មសាមី ទ្រង់ត្រាស់ឱ្យវាយបំបាក់ និមន្តវាយបំបាក់ចុះ ។
[៨០] លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រមានសេចក្តីត្រិះរិះថា កាលដែលអញចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧសមករុះកុដិដែលប្រក់ដោយស្មៅ ហើយជញ្ជូនយកស្មៅ និងឈើអស់ទៅ ដរាបអស់វារៈបីដង កុដិដែលអញធ្វើហើយឱ្យសុទ្ធដោយដីទាំងអស់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ត្រាស់ប្រើឱ្យភិក្ខុវាយបំបាក់ចេញអស់ មានបុរសអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំង ហ្លួង (១នាក់) អញធ្លាប់ស្គាល់ដែរ បើដូច្នោះមានតែអញត្រូវសុំឈើនឹងអ្នកដែលកាន់កាប់ថែរក្សាឈើក្នុង ឃ្លាំងរបស់ស្តេច ហើយធ្វើកុដិដោយឈើវិញ ។ លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ក៏ចូលទៅរកអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេច លុះចូលទៅដល់ហើយ ក៏និយាយនឹងអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចនោះថា ម្នាលអ្នកដ៏មានអាយុ កាលអាត្មាចូលទៅបិណ្ឌបាតក្នុងស្រុក មានពួកអ្នករកស្មៅ និងពួកអ្នករកឧសមករុះកុដិដែលប្រក់ដោយស្មៅ ហើយជញ្ជូនយកស្មៅ និងឈើទៅអស់ (តែដូច្នេះឯង) អស់វារៈបីដងហើយ កុដិដែលអាត្មាធ្វើហើយឱ្យសុទ្ធដោយដីទាំងអស់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រើឱ្យភិក្ខុវាយបំបាក់បំបែកចេញអស់ នែអ្នកដ៏មានអាយុ ចូរអ្នកប្រគេនឈើមកអាត្មា ៗចង់ធ្វើកុដិឈើ ។ អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចឆ្លើយថា បពិត្រលោកដ៏ចម្រើន ឈើដែលខ្ញុំករុណាល្មមគួរសមនឹងប្រគេនលោកម្ចាស់នោះ គ្មានទេ មានតែឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរដែលទុកប្រយោជន៍ ការពារអន្តរាយ លោកម្ចាស់ បើព្រះរាជាទ្រង់ត្រាស់ឱ្យប្រគេន (មានអ្វី) លោកម្ចាស់ឱ្យគេមកនាំយកទៅចុះ ។ ធនិយភិក្ខុឆ្លើយថា ម្នាលអាវុសោ សេ្តចប្រគេនហើយតើ ។ លំដាប់នោះ អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចគិតថា សមណៈទាំងនេះជាសក្យបុត្ត ជាអ្នកប្រព្រឹត្តនូវធម៌ មានសេចក្តីប្រព្រឹត្តស្មើជាប្រក្រតី មានកិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ លោកនិយាយតែពាក្យពិត លោកជាអ្នកមានសីល និងមានធម៌ដ៏ល្អ សូម្បីស្តេចក៏ជ្រះថ្លានឹងសមណៈទាំងនេះពេញទី (បើដូច្នេះ) របស់ដែលគេមិនទាន់ឱ្យ លោកមិនគួរនឹងនិយាយថាគេឱ្យទេ (លុះគិតដូច្នេះហើយ) ក៏និយាយនឹងធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់ឱ្យគេមកនាំយកឈើនោះទៅចុះ ។ គ្រានោះ ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងឱ្យមនុស្សកាត់ឈើនោះជាកំណាត់ តូចកំណាត់ធំ ហើយឱ្យដឹកនាំយកទៅដោយរទេះទាំងឡាយ ហើយបានចាត់ចែងធ្វើកុដិឈើ ។
[៨១] គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យក្នុងដែនមគធៈ កាលដើរពិនិត្យត្រួតត្រាមើលការងារក្នុងក្រុងរាជគ្រឹះ ក៏ចូលទៅរកអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់សេ្តច លុះចូលទៅដល់ហើយ ក៏និយាយនឹងអ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចនោះថា នែនាយឈើ ព្រះរាជទ្រព្យឯណាសម្រាប់ជួសជុលព្រះនគរ ដែលទុកប្រយោជន៍ការពារអន្តរាយ ឈើនោះនៅឯណា ។ អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងរបស់ស្តេចឆ្លើយថា បពិត្រលោកជាម្ចាស់ ឈើនោះស្តេចបានប្រគេនទៅធនិយភិក្ខុជាម្ចាស់ជាកូនស្មូនឆ្នាំងហើយ ។ លំដាប់នោះ វស្សការព្រាហ្មណ៍ជាមហាមាត្យក្នុងដែនមគធៈមានសេចក្តីតូចចិត្ត (ដោយគិត) ថា ចុះហេតុអ្វីក៏បានជាស្តេចប្រគេនឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរ ដែលទុកប្រយោជន៍ការពារអន្តរាយទៅធនិយភិក្ខុជាកូនស្មូនឆ្នាំងវិញ ។ គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យ ក្នុងដែនមគធៈ ចូលទៅក្នុងទីដែលព្រះបាទពិម្ពិសារមាគធសេនិយរាជគង់នៅ លុះចូលទៅដល់ហើយ ក៏ក្រាបទូលថា បានឮថា ឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរ ដែលទុកប្រយោជន៍ការពារអន្តរាយ ព្រះអង្គទ្រង់ប្រគេនទៅធនិយភិក្ខុមែនឬ ។ ព្រះបាទពិម្ពិសារសួរថា អ្នកណានិយាយយ៉ាងនេះ ។ មហាមាត្យឆ្លើយថា បពិត្រព្រះសម្មតិទេព អ្នកកាន់កាប់ថែរក្សាឈើ ។ ព្រះបាទពិម្ពិសារទ្រង់មានព្រះបន្ទូលថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកឯងឱ្យមនុស្សទៅនាំអ្នកកាន់កាប់ថែរក្សាឈើមកមើល ។ លំដាប់នោះ វស្សការព្រាហ្មណ៍ជាមហាមាត្យក្នុងដែនមគធៈ ក៏ឱ្យមនុស្សទៅចាប់ចងអ្នកកាន់កាប់ថែរក្សាឈើហើយនាំមក ។
[៨២] ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង បានឃើញអ្នកកាន់កាប់ថែរក្សាឈើ ដែលជាប់ក្តី ហើយគេកំពុងបណ្តើរទៅ លុះឃើញហើយ ក៏សួរអ្នកកាន់កាប់ថែរក្សាឈើនោះថា ចុះហេតុអ្វីអាវុសោ បានជាអ្នកត្រូវគេចងបណ្តើរទៅដូច្នេះ ។ អ្នកកាន់កាប់ថែរក្សាឈើឆ្លើយថា បពិត្រលោកដ៏ចម្រើន ព្រោះរឿងឈើនោះ ។ ធនិយភិក្ខុឆ្លើយថា អាវុសោ អ្នកទៅចុះ អាត្មានឹងទៅដែរ ។ អ្នកកាន់កាប់ថែរក្សាឈើឆ្លើយថា លោកម្ចាស់គួរមក ខ្ញុំព្រះករុណាលំបាកមុនហើយ ។ លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ ក៏ចូលទៅកាន់ព្រះរាជដំណាក់នៃព្រះបាទពិម្ពិសារមាគធសេនិយរាជ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេបានក្រាលប្រគេន ។ វេលានោះ ព្រះបាទពិម្ពិសារមាគធសេនិយរាជ ក៏ចូលទៅត្រង់កន្លែងដែលធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ ហើយគង់នៅក្នុងទីដ៏សមគួរ ។ លុះព្រះបាទពិម្ពិសារមាគធសេនិយរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់មានព្រះបន្ទូលសួរធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងថា បពិត្រលោកដ៏ចម្រើន បានឮថា ឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរ ដែលទុកបម្រុងការពារអន្តរាយ ខ្ញុំបានប្រគេនលោកពិតមែនឬ ។ ធនិយភិក្ខុឆ្លើយថា ថ្វាយព្រះពរមហារាជ ពិតមែន ។ ព្រះបាទពិម្ពិសារទ្រង់មានព្រះបន្ទូលថា បពិត្រលោកដ៏ចម្រើន ធម្មតាយើងជាស្តេចមានកិច្ចច្រើន ការងារដែលត្រូវធ្វើក៏មានច្រើន បើទុកជាយើងឱ្យមែន ក៏នឹកមិនឃើញដែរ ហេតុនេះសូមលោករំលឹកខ្ញុំផង ។ ធនិយភិក្ខុឆ្លើយថា ថ្វាយព្រះពរមហារាជ សូមព្រះអង្គទ្រង់រំពឹងទៅមើល កាលដែលទ្រង់ទើបបានរាជាភិសេកនោះ ទ្រង់មានព្រះបន្ទូល មានសភាពយ៉ាងនេះថា ស្មៅ ឈើ និងទឹក ខ្ញុំបានឱ្យហើយ ដល់សមណៈ និងព្រាហ្មណ៍ទាំងឡាយ ៗចូរប្រើប្រាស់ (នូវស្មៅឈើ និងទឹកនោះចុះ) ។ ព្រះបាទពិម្ពិសារមានព្រះបន្ទូលថា បពិត្រលោកដ៏ចម្រើន ខ្ញុំនឹកឃើញហើយ (ប៉ុន្តែថា) សមណៈ និងព្រាហ្មណ៍ទាំងឡាយដែលមានសេចក្តីអៀនខ្មាស សេចក្តីសង្ស័យ និងមានសេចក្តីប្រាថ្នាក្នុងសិក្ខា សមណៈ និងព្រាហ្មណ៍ទាំងនោះ រមែងកើតមានសេចក្តីសង្ស័យក្នុងហេតុនីមួយសូម្បីតែបន្តិចបន្តួច ស្មៅ ឈើ និងទឹក ដែលខ្ញុំនិយាយថាឱ្យនោះ គឺឱ្យចំពោះសមណៈ និងព្រាហ្មណ៍ទាំងនោះ ព្រោះថា ស្មៅ ឈើ និងទឹកនោះឯង ដែលមានក្នុងព្រៃឥតមានអ្នកណាហួងហែងឡើយ បពិត្រលោកដ៏ចម្រើន លោកសំគាល់អាងដោយហេតុបន្តិចបន្តួចនោះ ដើម្បីនាំយកឈើដែលគេមិនបានឱ្យយ៉ាងនេះ មនុស្សទាំងឡាយប្រហែលដូចខ្ញុំនឹងសម្លាប់ ឬចង ឬបំបរបង់ នូវសមណៈ ឬព្រាហ្មណ៍ ដូចម្តេចកើត បពិត្រលោកដ៏ចម្រើន សូមលោកនិមន្តទៅចុះ លោករួច (ទោស) ហើយដោយសាររោម (គឺភេទនៃបព្វជិត) លោកកុំធ្វើយ៉ាងនេះទៀតឡើយ ។
[៨៣] មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈជាសក្យបុត្តទាំងនេះគ្មានសេចក្តីអៀនខ្មាស ជាអ្នកទ្រូស្តសីល និយាយកុហក គួរណាស់តែសមណៈទាំងនេះប្រព្រឹត្តនូវធម៌ មានសេចក្តីប្រព្រឹត្តស្មើជាប្រក្រតី និងប្រព្រឹត្តនូវធម៌ដ៏ប្រសើរ និយាយទៀងត្រង់ មានសីល និងមានធម៌ល្អ ទើបនឹងប្តេជ្ញា (ខ្លួនជាសមណៈបាន) ភាវៈនៃសមណៈរបស់លោកទាំងនេះគ្មានទេ ភាវៈនៃធម៌ដ៏ប្រសើររបស់លោកទាំងនេះគ្មានទេ សាមញ្ញគុណរបស់លោកទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់លោកទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់លោកទាំងនេះនឹងមានមកអំពីឯណា ព្រហ្មញ្ញគុណរបស់លោកទាំងនេះនឹងមានមកអំពីឯណា លោកទាំងនេះប្រាសហើយចាកសាមញ្ញគុណ លោកទាំងនេះប្រាសហើយចាកព្រហ្មញ្ញគុណ សមណៈទាំងនេះហ៊ានបញ្ឆោតដល់ស្តេចផែនដី ចំណង់បើមនុស្សឯទៀតយ៉ាងណាទៅអេះ ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នេះហើយ ។ ពួកភិក្ខុឯណាមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស អ្នកអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នាក្នុងសិក្ខា ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វីបានជាធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ទៅយករបស់ដែលគេមិនបានឱ្យ គឺឈើរបស់ស្តេច (ដូច្នោះ) ។ គ្រានោះ ភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំងក្នុងវេលានោះថា ធនិយភិក្ខុ ឮថា អ្នកឯងបានយករបស់ដែលគេមិនបានឱ្យ គឺឈើរបស់ព្រះរាជា មែនឬ ។ ធនិយភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន ។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលធនិយភិក្ខុថា នែមោឃបុរស កម្មនេះជាកម្មមិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែមោឃបុរស ហេតុអ្វីក៏បានជាអ្នកឯងទៅយករបស់ដែលគេមិនបានឱ្យ គឺឈើរបស់ព្រះរាជា (ដូច្នោះ) នែមោឃបុរស អំពើនេះមិនមែននាំឱ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ ជ្រះថ្លា និងមិនមែននាំឱ្យរឹងរិតតែជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាស្រាប់ នោះទេ នែមោឃបុរស អំពើនេះប្រាកដជានាំបណ្តាលមនុស្សពួកខ្លះ ដែលមិនទាន់ជ្រះថ្លាឱ្យខាត ខានមានសេចក្តីជ្រះថ្លា និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ ឱ្យបាត់ជ្រះថ្លាទៅវិញ ។ សម័យនោះ មានមហាមាត្យម្នាក់ ពីដើមធ្លាប់ធ្វើជាចៅក្រមចាស់ បានបួសក្នុងសំណាក់ពួកភិក្ខុ (ភិក្ខុនោះឯង) បានទៅអង្គុយជិតព្រះដ៏មានព្រះភាគ ។ វេលានោះ ព្រះអង្គទ្រង់មានព្រះបន្ទូលសួរភិក្ខុនោះថា ម្នាលភិក្ខុ ព្រះបាទពិម្ពិសារមាគធសេនិយរាជចាប់ចោរបានហើយ សម្លាប់ក្តី ឃុំខាំងក្តី និរទេសក្តី ដោយរបស់មានដម្លៃចំនួនប៉ុន្មាន ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដោយរបស់មានដម្លៃចំនួន១បាទ ឬគួរដល់១បាទ ឬច្រើនជាង១បាទ ។ សម័យនោះឯង ក្នុងក្រុងរាជគ្រឹះ គេចាយប្រាក់៥មាសកជា១បាទ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង ដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការដែលគេពិបាកចិញ្ចឹម ។បេ។ ហើយទ្រង់ត្រាស់សរសើរគុណនៃការប្រារព្ធព្យាយាម រួចទ្រង់សំដែងនូវធម្មីកថា ដ៏សមគួរដល់សិក្ខាបទនោះ ឱ្យមានទំនងតាមសិក្ខាបទនោះចំពោះភិក្ខុទាំងឡាយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំ ។បេ។ ហើយទ្រង់បញ្ញត្តសិក្ខាបទថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឱ្យ ដោយចំណែកនៃចិត្តលួច ស្តេចទាំងឡាយចាប់បានចោរហើយ ត្រូវសម្លាប់ក្តី ឃុំខាំងក្តី និរទេសក្តី ដោយពាក្យថា អាឯងជាចោរ ជាមនុស្សពាលវង្វេង ជាមនុស្សល្មួចព្រោះអទិន្នាទាន មានសភាពយ៉ាងណា ភិក្ខុកាលដែលកាន់យកទ្រព្យដែលគេមិនបានឱ្យមានសភាពដូច្នោះ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន (គឺឥតមានកិរិយានៅរួបរួមគ្នាបាន) ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយ យ៉ាងនេះ ។
[៨៤] សម័យនោះ ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាទៅកាន់កំពង់របស់ជាងជ្រលក់ ហើយលួចយកបង្វិចសំពត់របស់ជាងជ្រលក់ មកកាន់អារាមហើយចែកគ្នា ។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា ម្នាលអាវុសោ លោកទាំងឡាយជាអ្នកមានបុណ្យច្រើន ចីវរកើតឡើងដល់លោកច្រើន ។ ឆព្វគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ បុណ្យរបស់យើងមានមកពីណា អម្បាញ់មិញយើងទៅឯកំពង់របស់ជាងជ្រលក់ ហើយយើងបានលួចយកបង្វិចសំពត់របស់ជាងជ្រលក់មកទេតើ ។ ភិក្ខុទាំងឡាយនិយាយថា អាវុសោ សិក្ខាបទ ព្រះបរមគ្រូទ្រង់បញ្ញត្តរួចហើយតើ ចុះហេតុអ្វីបានជាលោកនាំគ្នាទៅលួចបង្វិចសំពត់របស់ជាងជ្រលក់មក ។ ឆព្វគ្គិយភិក្ខុឆ្លើយតបថា ម្នាលអាវុសោ សិក្ខាបទ ព្រះបរមគ្រូជាម្ចាស់ទ្រង់បញ្ញត្តរួចហើយក៏ពិតមែន តែថាសិក្ខាបទនោះ ទ្រង់បញ្ញត្តចំពោះតែក្នុងស្រុក ត្រង់ក្នុងព្រៃទ្រង់មិនបញ្ញត្តទេ ។ ភិក្ខុទាំងនោះនិយាយថា អាវុសោ សិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្តហើយក្នុងស្រុកនោះក៏ប្រាកដ ដូចជាក្នុងព្រៃដូច្នោះដែរ មិនមែនឬអ្វី នែអាវុសោ អំពើដែលលោកធ្វើនេះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែអាវុសោទាំងឡាយ ចុះហេតុដូចម្តេច ក៏បានជាលោកនាំគ្នាទៅលួចបង្វិចសំពត់របស់ជាងជ្រលក់មក ម្នាលអាវុសោ កម្មនេះមិនមែននាំឱ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ ជ្រះថ្លា និងមិនមែននាំឱ្យរឹងរិតតែកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមាន សេចក្តីជ្រះថ្លាហើយនោះទេ ម្នាលអាវុសោ កម្មនេះប្រាកដជានាំបណ្តាលឱ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លា ឱ្យខានបានកើតសេចក្តីជ្រះថ្លា និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ ឱ្យត្រឡប់ជារាយមាយរសាយបាត់សេចក្តីជ្រះថ្លាទៅវិញ ។ គ្រានោះ ភិក្ខុទាំងឡាយនោះក៏តិះដៀលឆព្វគ្គិយភិក្ខុ ដោយអនេកបរិយាយ ហើយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះឆព្វគ្គិយភិក្ខុក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអ្នកឯងនាំគ្នាទៅកាន់កន្លែងដែលជាងជ្រលក់គេលាត្រដាងសំពត់ ហើយបានលួចបង្វិចសំពត់របស់ជាងជ្រលក់មែនឬ ។ ឆព្វគ្គិយភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលឆព្វគ្គិយភិក្ខុថា នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងធ្វើនេះ ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែមោឃបុរសទាំងឡាយ ចុះហេតុអ្វីបានជាអ្នកនាំគ្នាទៅលួចបង្វិចសំពត់របស់ជាងជ្រលក់ នែមោឃបុរស អំពើនេះមិនមែននាំឱ្យកើតជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានោះ ទេ ។បេ។ នឹងនាំបណ្តាលឱ្យជនពួកខ្លះដែលជ្រះថ្លាហើយ ត្រឡប់ជារាយមាយរសាយបាត់សេចក្តីជ្រះថ្លាទៅវិញ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលឆព្វគ្គិយភិក្ខុដោយព្រះពុទ្ធដីកាជាអនេក បរិយាយ ហើយទ្រង់សំដែងទោសនៃការដែលគេពិបាកចិញ្ចឹម ។បេ។ ទើបទ្រង់ត្រាស់សរសើរគុណនៃការប្រារព្ធនូវព្យាយាម រួចហើយទ្រង់សំដែងនូវធម្មីកថាដ៏សមគួរដល់សិក្ខាបទនោះៗ ឱ្យមានទំនងតាមសិក្ខាបទនោះៗ ចំពោះភិក្ខុទាំងឡាយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំ ។បេ។ ហើយទ្រង់បញ្ញត្តសិក្ខាបទថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះថា ភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឱ្យដោយចំណែកនៃចិត្តលួច អំពីស្រុកក្តី ព្រៃក្តី ស្តេចទាំងឡាយចាប់បានចោរហើយត្រូវសម្លាប់ក្តី ឃុំខាំងក្តី និរទេសក្តី ដោយពាក្យថា ឯងជាចោរ ជាមនុស្សពាលវង្វេង ជាមនុស្សល្មួច ព្រោះអទិន្នាទានមានសភាពយ៉ាងណា ភិក្ខុកាលដែលកាន់យកទ្រព្យដែលគេមិនបានឱ្យ មានសភាពយ៉ាងនោះ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិករកសំវាសគ្មាន (គឺឥតមានកិរិយានៅរួបរួមគ្នាបាន) ។
[៨៥] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា ប្រាកដដូចជាឯណា ។បេ។ ភិក្ខុនេះ តថាគតហៅថា ណាមួយ ។ ត្រង់ពាក្យថា ភិក្ខុ ។បេ។ សេចក្តីថា ភិក្ខុនេះតថាគតអធិប្បាយក្នុងសេចក្តីនេះ ។ ដែលឈ្មោះថា ស្រុក(នោះ) គឺស្រុកដែលមានខ្ទមមួយក្តី ស្រុកដែលមានខ្ទមពីរក្តី ស្រុកដែលមានខ្ទមបីក្តី ស្រុកដែលមានខ្ទមបួនក្តី ស្រុកដែលមានមនុស្សក្តី ស្រុកដែលឥតមនុស្សក្តី ស្រុកដែលមានរបងឬកំផែងក្តី ស្រុកដែលឥតរបងឬកំផែងក្តី ស្រុកដែលគេទើបតាំងនៅថ្មី (មានផ្ទះពីរបី) ដូចជាគោឈរក្តី ពុំនោះសោត ប្រទេសណាដែលមានពួកឈ្មួញបានអាស្រ័យនៅលើសជាង៤ខែឡើងទៅ ប្រទេសនោះក៏លោកហៅថាស្រុក ។ ដែលឈ្មោះថាឧបចារនៃស្រុក (នោះ) គឺទីដែលធ្លាក់ចុះដុំដីរបស់មជ្ឈិមបុរសឈរប្របធរណីទ្វារស្រុកដែល មានរបង ឬកំផែង ចោលទៅ (ឬ) ទីដែលធ្លាក់ចុះដុំដីរបស់មជ្ឈិមបុរសឈរប្របឧបចារផ្ទះនៃស្រុកដែលឥតរបង ឬកំផែង ចោលទៅ ។ ដែលឈ្មោះថាព្រៃ (នោះ) គឺទីដ៏សេស លើកលែងតែស្រុក និងឧបចារនៃស្រុកចេញ ឈ្មោះថាព្រៃ ។ ដែលឈ្មោះថាទ្រព្យដែលគេមិនបានឱ្យ (នោះ) គឺរបស់ណាដែលគេមិនទាន់ឱ្យ មិនទាន់លះបង់ឱ្យ មិនទាន់ដាច់ចិត្តឱ្យ គេរក្សាទុក គេគ្រប់គ្រងទុក គេនៅប្រកាន់ គេនៅហួងហែង ទ្រព្យនោះឈ្មោះថា ទ្រព្យដែលគេមិនបានឱ្យ ។ ត្រង់បទថា ដោយចំណែកនៃចិត្តលួច សេចក្តីថា ភិក្ខុមានចិត្តជាអ្នកល្មួច គឺថា ភិក្ខុមានចិត្តបម្រុងនឹងលួច ។
[៨៦] ត្រង់បទថា គប្បីកាន់យក សេចក្តីថា ភិក្ខុគប្បីចាប់យក គប្បីនាំទៅ គប្បីលួចយក គប្បីឱ្យកំរើកឥរិយាបថ គប្បីឱ្យឃ្លាតចាកទី គប្បីឈានកន្លងនូវទីដែលកំណត់ ។
[៨៧] ដែលឈ្មោះថា មានសភាពយ៉ាងណា (នោះ) គឺទ្រព្យចំនួនមួយបាទ ឬទ្រព្យគួរដល់ថ្លៃមួយបាទ ឬថា ក្រៃលែងជាងមួយបាទឡើងទៅ ។ ដែលឈ្មោះថា ស្តេចទាំងឡាយ (នោះ) គឺស្តេចជាធំលើប្រថពីទាំងអស់ ស្តេចជាធំក្នុងប្រទេស ពួកអ្នកត្រួតមណ្ឌល (ចៅហ្វាយខេត្ត) ពួកអ្នកបរិភោគស្រុកជាលំដាប់ (ចៅហ្វាយស្រុក) ពួកអ្នកកាត់ក្តី ពួកមហាមាត្យ ពុំនោះសោត ពួកឥស្សរជនណាជាអ្នកត្រួតត្រាក្នុងការកាប់សម្លាប់ ពួកឥស្សរជនទាំងនោះ ឈ្មោះថាស្តេច ។ ដែលឈ្មោះថា ចោរ(នោះ) គឺអ្នកណាដែលកាន់យកទ្រព្យដែលម្ចាស់គេមិនបានឱ្យ មានដម្លៃប្រមាណ៥មាសក ឬច្រើនជាង៥មាសកឡើងទៅ ដោយចំណែកនៃចិត្តលួច អ្នកនោះឈ្មោះថា ចោរ ។ ត្រង់ពាក្យថា គប្បីសម្លាប់ក្តី សេចក្តីថា គប្បីសម្លាប់ដោយដៃក្តី ដោយជើងក្តី ដោយរំពាត់ខ្សែតីក្តី ដោយផ្តៅក្តី ដោយដម្បងវែងក្តី ដោយកាប់កាត់ក្តី ។ ត្រង់ពាក្យថា គប្បីចងក្តី សេចក្តីថា គប្បីចងដោយចំណងគឺខ្សែក្តី ដោយចំណងគឺខ្នោះក្តី ដោយចំណងគឺច្រវាក់ក្តី ដោយបង្ខាំទុកក្នុងផ្ទះក្តី ដោយបង្ខាំទុកក្នុងក្រុងក្តី ដោយបង្ខាំទុកក្នុងស្រុកក្តី ដោយបង្ខាំទុកក្នុងនិគមក្តី ឬគប្បីធ្វើនូវការឃុំខាំងដោយបុរស ។ ត្រង់ពាក្យថា គប្បីបំបរបង់ក្តី ឬថាគប្បីនិរទេសក្តី សេចក្តីថា គប្បីបំបរបង់ចាកស្រុកក្តី ចាកនិគមក្តី ចាកក្រុងក្តី ចាកជនបទក្តី ចាកប្រទេសក្នុងជនបទក្តី ។ ត្រង់ពាក្យ៤ម៉ាត់ថា អ្នកឯងជាចោរ អ្នកឯងជាពាល អ្នកឯងជាបុគ្គលវង្វេង អ្នកឯងជាអ្នកល្មួចនេះ ជាពាក្យជេរប្រទេច ។
[៨៨] ដែលឈ្មោះថា មានសភាពដូច្នោះ (នោះ) គឺទ្រព្យចំនួនមួយបាទ ឬទ្រព្យគួរដល់ដម្លៃមួយបាទ ឬថា ក្រៃលែងជាងមួយបាទឡើងទៅ ។ ត្រង់ពាក្យថា កាលកាន់យក សេចក្តីថា កាលចាប់យក កាលនាំទៅ កាលលួច កាលឱ្យកំរើកឥរិយាបថ កាលឱ្យឃ្លាតចាកទី កាលឱ្យកន្លងហួសទីដែលកំណត់ ។
[៨៩] ត្រង់បទថា ភិក្ខុនេះដែរ គឺពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុងសិក្ខាបទមុន ។ ត្រង់ពាក្យថា ជាបារាជិក អធិប្បាយជាសេចក្តីឧបមាថា ធម្មតាស្លឹកឈើទុំដែលជ្រុះចាកទងហើយ មិនអាចត្រឡប់ទៅជាមានពណ៌ខៀវវិញបាន ដូចម្តេចមិញ ភិក្ខុកាន់យកទ្រព្យដែលគេមិនបានឱ្យចំនួន១បាទ ឬគួរដល់ដម្លៃ១បាទ ឬថាក្រៃលែងជាង១បាទឡើងទៅ ដោយចំណែកនៃចិត្តលួច ក៏មិនមែនជាសមណៈ មិនមែនជាពូជពង្សរបស់ព្រះពុទ្ធជាសក្យបុត្រ ដូច្នោះដែរ ព្រោះហេតុនោះ បានជាតថាគតហៅភិក្ខុនោះជាបារាជិក ។ ត្រង់បទថា រកសំវាសគ្មាន (នោះ) សេចក្តីថា សង្ឃកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា ការសិក្សាស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុដែលត្រូវបារាជិកនោះឡើយ ព្រោះហេតុនោះ បានជាតថាគតហៅថា រកសំវាសគ្មាន ។
[៩០] (មាតិការាយឈ្មោះទ្រព្យ) ទ្រព្យដែលស្ថិតនៅក្នុងដី ស្ថិតនៅលើគោក ស្ថិតនៅព្ធដ៏អាកាស ស្ថិតនៅលើធ្នើរ ស្ថិតនៅក្នុងទឹក ស្ថិតនៅក្នុងទូក ស្ថិតនៅលើយាន ស្ថិតនៅលើភារៈ ស្ថិតនៅក្នុងច្បារ ស្ថិតនៅក្នុងវត្ត ស្ថិតនៅក្នុងស្រែ ស្ថិតនៅក្នុងទីដី ស្ថិតនៅក្នុងស្រុក ស្ថិតនៅក្នុងព្រៃ ទឹក ឈើស្ទន់ ដើមឈើ របស់ដែលគេកំពុងនាំទៅ របស់ដែលគេផ្ញើ ទីដែលហូតពន្ធ (គយ) សត្វមានជីវិត គឺមនុស្ស សត្វគ្មានជើង សត្វជើងពីរ សត្វជើងបួន សត្វជើងច្រើន អ្នកកំណត់របស់ដើម្បីឱ្យគេលួច អ្នករក្សារបស់ផ្ញើរទុកមួយរំពេច កិរិយាលួចយកដោយបបួលគ្នា សង្កេតកម្ម និមិត្តកម្ម ។
[៩១] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងដី (នោះ) គឺទ្រព្យដែលគេកប់លាក់ទុកក្នុងដី ។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចនូវទ្រព្យដែលស្ថិតនៅក្នុងដី ហើយស្វែងរកគ្នាឱ្យបានពីរនាក់ក្តី ស្វែងរកចបក្តី កញ្ជើក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុកាត់នូវឈើ ឬវល្លិដែលកើតក្នុងទីនោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុជីក ឬកកាយ ឬគាស់នូវអាចមន៍ដី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុចាប់ពាល់នូវឆ្នាំង ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើកត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត បញ្ចូលនូវភាជនៈរបស់ខ្លួនទៅ ហើយចាប់ពាល់នូវវត្ថុមានដំឡៃប្រមាណ៥មាសកៈ ឬក្រៃលែងជាង៥មាសកៈឡើងទៅ ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យឱ្យចូលទៅក្នុងភាជនរបស់ខ្លួនក្តី កាត់ដាច់នូវក្តាប់ដៃក្តី ត្រូវអាបត្តបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវភណ្ឌដែលគេដោតក្រងដោយខ្សែ គឺសង្វារក្តី ខ្សែកក្តី ខ្សែចង្កេះក្តី សម្ពត់សាដកក្តី ឈ្នួតក្តី ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ចាប់ត្រង់ទីបំផុត ហើយលើកឡើង ត្រូវអាបត្តិថុល្លច្ច័យ ។ កាលបើប៉ះទង្គុក រួចនាំយកចេញ ត្រូវអាបត្តិថុល្លច្ច័យ ។ ដោយហោចទៅសូម្បីតែឱ្យផុតអំពីមាត់ឆ្នាំង ប្រមាណប៉ុនចុងសក់ ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ផឹកនូវសប្បិក្តី ប្រេងក្តី ទឹកឃ្មុំក្តី ទឹកអំពៅក្តី ជារបស់មានដំឡៃប្រមាណ៥មាសកៈ ឬក្រៃលែងជាង៥មាសកៈឡើងទៅ ដោយប្រយោគតែមួយ ត្រូវអាបត្តិបារាជិក ។ ភិក្ខុទម្លាយក្តី ចាក់ចោលក្តី ដុតចោលក្តី ធ្វើ (នូវវត្ថុមានសប្បិជាដើមនោះ) ឱ្យជារបស់ប្រើប្រាស់មិនកើតក្តី ក្នុងទីនោះឯង ត្រូវអាបត្តិទុក្កដ ។
[៩២] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើគោក (នោះ) គឺទ្រព្យដែលគេដម្កល់ទុកលើទីគោក ។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចទ្រព្យដែលស្ថិតនៅលើទីគោក ហើយស្វែងរកគ្នាឱ្យបានពីរនាក់ក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។
[៩៣] ដែលឈ្មោះថា ទ្រព្យស្ថិតនៅព្ធដ៏អាកាស (នោះ) គឺភណ្ឌដែលទៅព្ធដ៏អាកាស ទោះសត្វក្ងោកក្តី ចចាតក្តី ទទាក្តី ចាបក្តី ឬជាសម្ពត់សាដកក្តី ឈ្នួតក្តី ប្រាក់ក្តី មាសក្តី ដែលដាច់ធ្លាក់ចុះ ។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចនូវភណ្ឌ ដែលស្ថិតនៅព្ធដ៏អាកាស ហើយស្វែងរកគ្នាឱ្យបានជាពីរនាក់ក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ ។ ផ្តាច់បង់នូវដំណើរ ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។
[៩៤] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើធ្នើរ (នោះ) គឺភណ្ឌដែលដម្កល់នៅលើធ្នើរ (អធិប្បាយថា) ទ្រព្យដែលគេដម្កល់ទុកលើគ្រែក្តី លើតាំងក្តី ឬទ្រព្យដែលគេពាក់លើឈើស្បៀងសម្រាប់ពាក់ចីវរក្តី លើខ្សែសម្រាប់ពាក់ចីវរក្តី លើចម្រឹងជញ្ជាំងក្តី លើដៃកែវក្តី ដែលគេព្យួរទុកលើដើមឈើក្តី ដោយហោចទៅ ទ្រព្យដែលគេដម្កល់ទុកលើជើងបាត្រក៏ដោយ ។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចយកភណ្ឌដែលស្ថិតនៅលើធ្មើរ ហើយស្វែងរកគ្នាឱ្យបានជាពីរនាក់ក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។
[៩៥] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទឹក (នោះ) គឺភណ្ឌដែលគេដម្កល់ទុកក្នុងទឹក ។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចយកភណ្ឌដែលស្ថិតនៅក្នុងទឹក ហើយស្វែងរកគ្នាឱ្យបានជាពីរនាក់ក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ ។ មុជចុះក្តី ងើបឡើងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ផ្កាឧប្បលក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្រអៅឈូកក្តី ត្រីក្តី អណ្តើកក្តី ដែលកើតក្នុងទឹកនោះ មានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ធ្វើរបស់នោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើរបស់នោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។
[៩៦] គេឆ្លង (នូវទីមានទឹក មានស្ទឹងនិងទន្លេជាដើម) ដោយរបស់អ្វី របស់នោះឈ្មោះថាទូក [ក្នុងអដ្ឋកថាថា ស្នូកសម្រាប់ជ្រលក់ក្តី បាច់ឫស្សីក្តី ក្បូនក្តី ឱ្យឈ្មោះថា នាវា ដែលប្រែជា ទូកក្នុងទីនេះ] ។ ទ្រព្យដែលគេដាក់ទុកនៅក្នុងទូក ឬលើទូក ឈ្មោះថាទ្រព្យស្ថិតនៅក្នុងទូក ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចយកទ្រព្យដែលស្ថិតនៅក្នុងទូក ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់(ទ្រព្យនោះ) ត្រូវអាបត្តិទុក្កដ ។ (ធ្វើទ្រព្យនោះ)ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ (ធ្វើទ្រព្យនោះ) ឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចយកទូក ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ (ទូកនោះ) ត្រូវអាបត្តិទុក្កដ ។ ធ្វើទូកនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ស្រាយចំណង ត្រូវអាបត្តិទុក្កដ ។ ស្រាយចំណងរួចហើយ ចាប់ត្រូវ(ទូក) ត្រូវអាបត្តិទុក្កដ ។ (ធ្វើទូក)ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ (ធ្វើទូក) ឱ្យអណ្តែតច្រាសទឹកក្តី បណ្តោយទឹកក្តី ទទឹងទឹកក្តី ដោយហោចទៅ សូម្បីធ្វើឱ្យឃ្លាតចាកទីប៉ុនចម្រៀកសក់ ត្រូវអាបត្តិបារាជិក ។
[៩៧] អង្រឹងស្នែង រថ រទេះ រថទ្រង់គ្រឿង ឈ្មោះថាយាន ។ ទ្រព្យដែលដាក់ក្នុងយាន ឬលើយាន ឈ្មោះថា ទ្រព្យស្ថិតនៅលើយាន ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលស្ថិតនៅលើយាន ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចយកយាន ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់យាននោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើយាននោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើយាននោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។
[៩៨] ទ្រព្យដែលនៅលើក្បាល (ទ្រនូល) នៅលើ-ក (ទ្រព្យដែលរែក ឬលី) នៅលើចង្កេះ (កណ្តៀត) និងទ្រព្យដែលយួរនឹងដៃ ឈ្មោះថាភារៈ ។ ភិក្ខុមានថេយ្យចិត្តចាប់ពាល់ភារៈដែលនៅលើក្បាល ត្រូវអាបត្តិទុក្កដ ។ ធ្វើភារៈនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ដាក់ភារៈនោះចុះមកដល់ត្រឹម-ក ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ភារៈដែលនៅលើ-ក ត្រូវអាបត្តិទុក្កដ ។ ធ្វើភារៈនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ដាក់ចុះមកដល់ត្រឹមចង្កេះ ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្តចាប់ពាល់ភារៈដែលនៅលើចង្កេះ ត្រូវអាបត្តិទុក្កដ ។ ធ្វើភារៈនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ដាក់ចុះមកកាន់ជាប់នឹងដៃ ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ដាក់ចុះនូវភារៈដែលនៅក្នុងដៃមកលើផែនដី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្តកាន់យកទ្រព្យអំពីផែនដីទៅ ត្រូវអាបត្តិបារាជិក ។
[៩៩] សួនផ្កាឈើ សួនផ្លែឈើ ឈ្មោះថាអារាម (សួនច្បារ) ទ្រព្យដែលបុគ្គលតម្កល់ទុកក្នុងសួនច្បារមាន៤កន្លែង គឺក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យស្ថិតនៅក្នុងសួនច្បារ ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យនៅក្នុងសួនច្បារ ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ឫសឈើក្តី សម្បកឈើក្តី ស្លឹកឈើក្តី ផ្កាឈើក្តី ផ្លែឈើក្តី ដែលដុះក្នុងសួនច្បារនោះ ទោះមានដម្លៃប្រមាណ៥មាសកក្តី លើពី៥មាសកទៅក្តី ត្រូវអាបត្តិទុក្កដ ។ ធ្វើរបស់នោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើរបស់នោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុចោទប្រកាន់យកសួនច្បារ ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យម្ចាស់សួនច្បារសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ ។ បើម្ចាស់សួនច្បារដាក់ធុរៈថា សួនច្បារមុខជានឹងមិនបានមកអញវិញទេ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យឱ្យម្ចាស់របស់ចាញ់ (គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬក្នុងរាជត្រកូល ហើយសូកពួកអ្នកវិនិច្ឆ័យឱ្យយកសាក្សីកោង ធ្វើម្ចាស់សួនច្បារឱ្យចាញ់) ត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់ (គឺ បើពួកអ្នកវិនិច្ឆ័យកាត់សេចក្តីនោះតាមធម៌វិន័យជាសត្ថុសាសនា ហើយត្រឡប់ចាញ់លើខ្លួនឯងវិញ) ត្រូវអាបត្តិថុល្លច្ច័យ ។
[១០០] ទ្រព្យដែលបុគ្គលតម្កល់ទុកក្នុងវិហារ (វត្ត) មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងវត្ត ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលឋិតនៅក្នុងវត្ត ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុចោទប្រកាន់យកវត្ត ត្រូវអាបត្តិទុក្កដ ។ ធ្វើម្ចាស់វត្តឱ្យកើតសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ ។ បើម្ចាស់វត្តដាក់ធុរៈថា វត្តមុខជាមិនបានមកអញវិញទេ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យឱ្យម្ចាស់របស់ចាញ់ (គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬរាជត្រកូល ភិក្ខុបានសូកដល់ពួកអ្នកវិនិច្ឆ័យឱ្យកាត់សេចក្តីដោយមិនយុត្តិធម៌) ត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់វិញ (គឺពួកអ្នកវិនិច្ឆ័យកាត់ក្តីដោយយុត្តិធម៌ថា ឱ្យភិក្ខុចាញ់វិញ) ត្រូវអាបត្តិថុល្លច្ច័យ ។
[១០១] ស្រូវទាំងឡាយ៧យ៉ាង មានស្រូវសាលីជាដើមក្តី ផ្លែឈើទាំងឡាយ មានសណ្តែករាជមាសជាដើមក្តី ដុះក្នុងទីណា ទីនោះឈ្មោះថា ខេត្ត (ស្រែ) ។ ទ្រព្យដែលបុគ្គលតម្កល់ទុកក្នុងស្រែ មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងស្រែ ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យនៅក្នុងស្រែដូច្នេះ ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ស្រូវទាំងឡាយ មានស្រូវសាលីជាដើមក្តី ផ្លែឈើទាំងឡាយ មានសណ្តែករាជមាសជាដើមក្តី ដែលដុះក្នុងស្រែនោះ មានដម្លៃប្រមាណ៥មាសកក្តី លើសពី៥មាសកទៅក្តី ត្រូវអាបត្តិទុក្កដ ។ ធ្វើរបស់នោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើរបស់នោះឱ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុចោទប្រកាន់យកស្រែ ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យម្ចាស់ស្រែកើតសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ ។ បើម្ចាស់ស្រែដាក់ធុរៈថា ស្រែមុខជានឹងមិនបានមកអញវិញទេ ដូច្នេះ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យឱ្យម្ចាស់របស់ចាញ់ (គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬក្នុងរាជត្រកូល ហើយសូកពួកអ្នកវិនិច្ឆ័យឱ្យយកសាក្សីកោង ធ្វើម្ចាស់ស្រែឱ្យចាញ់) ត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់ (គឺបើពួកអ្នកវិនិច្ឆ័យកាត់ក្តីនោះតាមធម៌ជាសត្ថុសាសនា ហើយត្រឡប់ជាចាញ់លើខ្លួនឯងវិញ) ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុបង្ខិតគោលក្តី ខ្សែក្តី របងក្តី ទំនប់ក្តី ត្រូវអាបត្តិទុក្កដ ។ នៅតែប្រយោគមួយមិនទាន់មកដល់ ត្រូវអាបត្តិថុល្លច្ច័យ ។ លុះប្រយោគមួយនោះមកដល់ ត្រូវអាបត្តិបារាជិក ។
[១០២] ទីសួនច្បារ និងទីវត្ត ឈ្មោះថាវត្ថុ (ទីដី) ។ ទ្រព្យដែលគេដម្កល់ទុកក្នុងទីដី មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទីដី ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលគេដម្កល់ទុកក្នុងទីដី ស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុចោទប្រកាន់យកទីដី ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យម្ចាស់ដីកើតសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ ។ បើម្ចាស់ដីដាក់ធុរៈថា ដីមុខជាមិនបានមកអញវិញទេ ដូច្នេះ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យឱ្យម្ចាស់របស់ចាញ់ (គឺកាលដែលជំនុំជំរះក្នុងជំនុំសង្ឃ ឬក្នុងរាជត្រកូល ហើយសូកពួកអ្នកវិនិច្ឆ័យឱ្យយកសាក្សីកោង ធ្វើម្ចាស់ដីឱ្យចាញ់) ត្រូវអាបត្តិបារាជិក ។ ភិក្ខុធ្វើការវិនិច្ឆ័យចាញ់ម្ចាស់របស់ (គឺបើពួកអ្នកវិនិច្ឆ័យនោះកាត់តាមធម៌វិន័យជាសត្ថុសាសនា ហើយត្រឡប់ជាចាញ់ខ្លួនឯងវិញ) ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុបង្ខិតគោលក្តី ខ្សែក្តី របងក្តី កំផែងក្តី ត្រូវអាបត្តិទុក្កដ ។ នៅតែប្រយោគមួយមិនទាន់មកដល់ ត្រូវអាបត្តិថុល្លច្ច័យ ។ លុះប្រយោគមួយនោះមកដល់ត្រូវអាបត្តិបារាជិក ។
[១០៣] ទ្រព្យដែលគេដម្កល់ទុកក្នុងស្រុក មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យឋិតនៅក្នុងស្រុក ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលឋិតនៅក្នុងស្រុក ដូច្នេះ ហើយស្វែងរកគ្នាឱ្យបានជាគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។
[១០៤] ដែលហៅថាព្រៃ គឺទីណាដែលពួកមនុស្សហួងហែងរក្សា ទីនោះឈ្មោះថាព្រៃ ។ ទ្រព្យដែលបុគ្គលដម្កល់ទុកក្នុងព្រៃ មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យឋិតនៅក្នុងព្រៃ ។ ភិក្ខុមានថេយ្យចិត្តគិតថា អញនឹងលួចទ្រព្យដែលឋិតនៅក្នុងព្រៃ ដូច្នេះ ហើយស្វែងរកគ្នាឱ្យបានគម្រប់ពីរនាក់ក្តី ដើរទៅម្នាក់ឯងក្តី ត្រូវអាបត្តិទុក្កដ ។ ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ហើយចាប់ពាល់ឈើក្តី វល្លិ៍ក្តី ស្មៅក្តី កើតក្នុងព្រៃនោះ មានដំឡៃប្រមាណ៥មាសកក្តី ដែលលើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ធ្វើរបស់នោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើរបស់នោះឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។
[១០៥] ទឹកដែលមាននៅក្នុងភាជនៈក្តី ក្នុងស្រះក្តី ក្នុងបឹងក្តី ឈ្មោះថាទឹក ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ទឹកនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទឹកនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទឹកនោះឱ្យហូរឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ទឹកដែលមានដម្លៃប្រមាណ៥មាសកក្តី ដែលលើសពី៥មាសកក្តី ឱ្យចូលទៅក្នុងភាជនៈរបស់ខ្លួន ត្រូវអាបត្តិទុក្កដ ។ ធ្វើទឹកនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទឹកនោះឱ្យបានដម្កល់ក្នុងភាជនៈរបស់ខ្លួន ត្រូវអាបត្តិបារាជិក ។ ភិក្ខុទំលុះភ្លឺស្រែគេ ត្រូវអាបត្តិទុក្កដ ។ ទំលុះភ្លឺស្រែហើយបង្ហូរយកទឹកមានដម្លៃប្រមាណ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិបារាជិក ។ ភិក្ខុបង្ហូរយកទឹកមានដម្លៃលើសពី១មាសកក្តី ថយពី៥មាសកចុះមកក្តី ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុបង្ហូរយកទឹកមានដម្លៃ១មាសកក្តី ថយចុះពី១មាសកក្តី ត្រូវអាបត្តិទុក្កដ ។
[១០៦] (ឈើសម្រាប់ជំរះធ្មេញ) ទោះគេកាត់ហើយក្តី គេមិនបានកាត់ក្តី ហៅថាឈើស្ទន់ ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ឈើស្ទន់ដែលមានដម្លៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។
[១០៧] ឈើណាជាគ្រឿងប្រើប្រាស់ ដែលមានពួកមនុស្សថែរក្សាទុក ឈើនោះឈ្មោះថាដើមឈើ ។ ភិក្ខុមានថេយ្យចិត្ត កាត់ឈើនោះ ត្រូវអាបត្តិទុក្កដគ្រប់ៗប្រហារ ។ នៅប្រហារម្តងទៀតមិនទាន់មកដល់ (គឺថានៅតែប្រហារម្តងទៀតនឹងដាច់) ត្រូវអាបត្តិថុល្លច្ច័យ ។ លុះប្រហារម្តងទៀតមកដល់ (គឺថាបានកាត់ដាច់ហើយ) ត្រូវអាបត្តិបារាជិក ។
[១០៨] ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ ឈ្មោះថា ទ្រព្យដែលគេកំពុងនាំទៅ ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់ទ្រព្យនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើទ្រព្យនោះឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុគិតថា អញនឹងលួចយកទ្រព្យព្រមទាំងអ្នកនាំទ្រព្យ ហើយឱ្យមនុស្សនោះដើរទៅ ១ជំហានដំបូង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យមនុស្សនោះដើរទៅបាន២ជំហាន ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុមានថេយ្យចិត្ត គិតថា អញនឹងយករបស់ដែលជ្រុះចុះ ហើយធ្វើរបស់គេឱ្យជ្រុះ ឬឱ្យធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់របស់ដែលជ្រុះនោះ មានដម្លៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ធ្វើឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។
[១០៩] ទ្រព្យដែលគេផ្ញើទុក ឈ្មោះថាបញ្ញើ ។ ម្ចាស់បញ្ញើនិយាយថា លោកចូរឱ្យទ្រព្យមកខ្ញុំ ភិក្ខុពោលថា អាត្មាមិនបានទទួលទុកទេ ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យម្ចាស់របស់គេកើតសេចក្តីសង្ស័យ ត្រូវអាបត្តិថុល្លច្ច័យ ។ ម្ចាស់របស់ដាក់ធុរៈថា (ភិក្ខុនេះ) នឹងមិនឱ្យអញវិញទេ (ភិក្ខុនោះ) ត្រូវអាបត្តិបារាជិក ។ ភិក្ខុពឹងក្រមវិនិច្ឆ័យឱ្យសម្រេចសេចក្តី ឱ្យម្ចាស់បញ្ញើចាញ់ ត្រូវអាបត្តិបារាជិក ។ កាលក្រមវិនិច្ឆ័យសម្រេចសេចក្តីដោយធម៌ ភិក្ខុត្រឡប់ចាញ់វិញ ត្រូវអាបត្តិថុល្លច្ច័យ ។
[១១០] ទីសម្រាប់ហូតពន្ធ ដែលព្រះបរមក្សត្រទ្រង់បញ្ញត្តថា ជនណានាំរបស់ចូលទៅក្នុងទីនោះៗ គឺក្នុងទីភ្នំខណ្ឌក្តី ក្នុងទីកំពង់ទឹកក្តី ក្នុងទីទៀបទ្វារស្រុកក្តី ពួករាជបុរសត្រូវយកពន្ធពីជននោះ ឈ្មោះថាគយ ។ ភិក្ខុចូលទៅក្នុងខេត្តគយនោះហើយ មានថេយ្យចិត្ត ចាប់ពាល់នូវទ្រព្យដ៏គួរដល់ព្រះរាជានឹងយកពន្ធ មានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ភិក្ខុញុំាងរបស់នោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុឈានជំហានទី១ ឱ្យកន្លងខេត្តគយទៅ ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុឈានជំហានទី២ ឱ្យកន្លងខេត្តគយទៅ ត្រូវអាបត្តិបារាជិក ។ ភិក្ខុឋិតនៅខាងក្នុងខេត្តរបស់គយ ហើយបោះផ្លោងរបស់ឱ្យធ្លាក់ចុះទៅខាងក្រៅខេត្តរបស់គយ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនាំទ្រព្យរត់ពន្ធ (ដោយវាងខេត្តគយ) ត្រូវអាបត្តិទុក្កដ ។
[១១១] សត្វ គឺមនុស្ស ហៅថាសត្វមានជីវិត ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់មនុស្សនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យផុតចាកទីទៅ ត្រូវអាបត្តិបារាជិក ។ ភិក្ខុគិតថា អញនឹងនាំមនុស្សដើរទៅដោយជើង ហើយឱ្យឈានជំហានទី១ទៅ ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឈានជំហានទី២ទៅ ត្រូវអាបត្តិបារាជិក ។
[១១២] ពស់ ត្រី ហៅថា សត្វគ្មានជើង ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវសត្វគ្មានជើង មានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យផុតចាកទី ត្រូវអាបត្តិបារាជិក ។
[១១៣] មនុស្ស សត្វស្លាប ហៅថា សត្វមានជើងពីរ ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវសត្វជើងពីរនោះ ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឃ្លាតផុតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុគិតថា អញនឹងនាំបណ្តើរសត្វជើងពីរទៅដោយជើង ហើយឱ្យឈានជំហានទី១ ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឈានជំហានទី២ ត្រូវអាបត្តិបារាជិក ។
[១១៤] ដំរី សេះ ឩដ្ឋ គោ លា ជាពួកសត្វចិញ្ចឹមហៅថា សត្វមានជើង៤ ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់សត្វជើង៤នោះ ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យផុតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុគិតថា អញនឹងនាំបណ្តើរនូវសត្វជើង៤ទៅដោយជើង ហើយឱ្យឈានជំហានទី១ទៅ ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឈានជំហានទី២ទៅ ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឈានជំហានទី៣ទៅ ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យឈានជំហានទី៤ទៅ ត្រូវអាបត្តិបារាជិក ។
[១១៥] ខ្ទួយ ក្អែប ដង្កូវរមាស់ ហៅថា ពួកសត្វមានជើងច្រើន ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់សត្វមានជើងច្រើននោះ មានដំឡៃ៥មាសកក្តី ហួសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យផុតចាកទី ត្រូវអាបត្តិបារាជិក ។ ភិក្ខុគិតថា អញនឹងនាំបណ្តើរសត្វមានជើងច្រើនទៅដោយជើង ហើយញុំាងសត្វមានជើងច្រើនឱ្យឈានទៅ ត្រូវអាបត្តិថុល្លច្ច័យ គ្រប់ជំហាន ។ ញុំាងជើងទីបំផុតរបស់សត្វនោះឱ្យឈានទៅ ត្រូវអាបត្តិបារាជិក ។
[១១៦] ភិក្ខុគយគន់ទ្រព្យដែលគេទុកដាក់ធ្វេសប្រហែស ហើយប្រាប់ (ភិក្ខុដទៃ) ថា លោកចូរលួចទ្រព្យឈ្មោះនេះមក (ភិក្ខុនោះ) ហៅថា អ្នកកំណត់របស់ឱ្យគេលួច ត្រូវអាបត្តិទុក្កដ ។ បើភិក្ខុអ្នកទទួលបង្គាប់នោះលួចយកទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងពីររូប ។
[១១៧] ភិក្ខុអ្នកថែរក្សាទ្រព្យដែលគេនាំមកផ្ញើទុកមួយសំណើរ ហៅថា អ្នករក្សាបញ្ញើ ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវទ្រព្យមានដំឡៃ៥មាសកក្តី លើសពី៥មាសកក្តី ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ឱ្យផុតចាកទី ត្រូវអាបត្តិបារាជិក ។
[១១៨] ដែលហៅថាកិរិយាលួចយកដោយបបួលគ្នា (នោះ) គឺភិក្ខុដែលរួមគំនិតចូលគ្នាច្រើនរូប ភិក្ខុ១រូបទៅលួចយកទ្រព្យបានមក ត្រូវអាបត្តិបារាជិកទាំងអស់គ្នា ។
[១១៩] ភិក្ខុធ្វើសញ្ញាកំណត់ពេលឱ្យលួច ហៅថា សង្កេតកម្ម ភិក្ខុប្រើភិក្ខុឱ្យទៅលួចថា អ្នកចូលលួចយកទ្រព្យនោះ ដោយសង្កេតនោះ ក្នុងពេលព្រឹកក្តី ល្ងាចក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុលួចទ្រព្យនោះបានមកតាមសង្កេតនោះ ត្រូវអាបត្តិបារាជិកទាំងពីររូប ។ ភិក្ខុទៅលួចទ្រព្យនោះមុនសង្កេតនោះក្តី ក្រោយក្តី ភិក្ខុអ្នកប្រើដើមមិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច ។
[១២០] ភិក្ខុធ្វើនិមិត្តគ្រឿងសំគាល់ឱ្យលួច ហៅថា និមិត្តកម្ម គឺភិក្ខុបង្គាប់ភិក្ខុផងគ្នាថា ខ្ញុំនឹងប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី អ្នកចូរលួចយកទ្រព្យនោះមកតាមនិមិត្តនោះ ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់ លួចទ្រព្យនោះបានមកតាមនិមិត្តនោះ ត្រូវអាបត្តិបារាជិកទាំងពីរនាក់ ។ ភិក្ខុអ្នកទទួលបង្គាប់ទៅលួចទ្រព្យនោះបានមកមុននិមិត្តនោះក្តី ក្រោយក្តី ភិក្ខុអ្នកបង្គាប់ដើម មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច ។
[១២១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះសំគាល់ទ្រព្យនោះបានហើយ ទៅលួចទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងពីរនាក់ ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះ សំគាល់ទ្រព្យនោះបានហើយ ទៅលួចទ្រព្យដទៃបានមកវិញ ភិក្ខុអ្នកបង្គាប់ដើម មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ត្រឡប់សំគាល់ទ្រព្យដទៃវិញ តែទៅលួចទ្រព្យបានមក ត្រូវពានលើទ្រព្យដែលភិក្ខុប្រើនោះ ត្រូវអាបត្តិបារាជិកទាំងពីរនាក់ ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះ សំគាល់នូវទ្រព្យដទៃ ទៅលួចបានទ្រព្យដទៃមកវិញ ភិក្ខុអ្នកបង្គាប់ដើម មិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅប្រាប់តដល់ភិក្ខុឈ្មោះនេះ ឱ្យភិក្ខុឈ្មោះនេះឯងទៅប្រាប់តដល់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះចូរទៅលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើដើម ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់ទី១នោះទៅប្រាប់ភិក្ខុអ្នកទទួលបង្គាប់ទី២ ភិក្ខុអ្នកទទួលបង្គាប់ទី១នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រាប់ ។ (ភិក្ខុអ្នកទទួលបង្គាប់ទី២ ទៅប្រាប់ដល់អ្នកទទួលបង្គាប់ទី៣) ភិក្ខុអ្នកទទួលបង្គាប់ទី៣ ព្រមទទួលនឹងទៅលួច ភិក្ខុអ្នកបង្គាប់ដំបូង ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុអ្នកទទួលបង្គាប់ទី៣នោះទៅលួចទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងអស់គ្នា ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅប្រាប់តដល់ភិក្ខុឈ្មោះនេះ ឱ្យភិក្ខុឈ្មោះនេះឯង ទៅប្រាប់តដល់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះចូរទៅលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើដើម ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់ទី១នោះ ទៅប្រើភិក្ខុដទៃ (គឺអ្នកទទួលបង្គាប់ទី៣វិញ) ខ្លួនអ្នកទទួលបម្រើទី១នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រើត ។ អ្នកទទួលបង្គាប់ទី៣ ទទួលនឹងទៅលួច អ្នកទទួលបង្គាប់ទី៣នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈទទួល ។ អ្នកទទួលបង្គាប់ទី៣នោះទៅលួចទ្រព្យនោះបានមក អ្នកប្រើដើមមិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកទទួលបង្គាប់ទី១ និងភិក្ខុអ្នកលួចទី៣ ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដក្នុងខណៈប្រើ ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅហើយត្រឡប់មកវិញប្រាប់ថា ខ្ញុំមិនអាចនឹងទៅលួចយកទ្រព្យនោះមកទេ ។ ភិក្ខុអ្នកបង្គាប់ ប្រើម្តងទៀតថា លោកអាចលួចយកបានក្នុងពេលណា ចូរលួចទ្រព្យនោះក្នុងពេលនោះចុះ ភិក្ខុអ្នកបង្គាប់នោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់លួចយកទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងពីរនាក់ ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកប្រើនោះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកបង្គាប់នោះ លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ តែមិនទាន់បានប្រាប់ភិក្ខុនោះថា អ្នកកុំលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅលួចទ្រព្យនោះបានមក ត្រូវអាបត្តិបារាជិកទាំងពីរនាក់ ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកបង្គាប់នោះ ត្រូវអាបត្តិទុក្កដក្នុងខណៈបង្គាប់ ។ ភិក្ខុអ្នកបង្គាប់នោះ លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ ត្រឡប់ហាមឃាត់ថា លោកកុំលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់នោះ មិនព្រមត្រឡប់ខានលួចតាម ពោលតបថា លោកបង្គាប់ខ្ញុំហើយ រួចទៅលួចយកទ្រព្យនោះបានមក ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកលួច ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរលួចយកទ្រព្យឈ្មោះនេះមក ភិក្ខុអ្នកបង្គាប់នោះត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកបង្គាប់នោះ លុះដល់បង្គាប់ភិក្ខុនោះហើយ មានសេចក្តីក្តៅក្រហាយស្តាយក្រោយវិញ ត្រឡប់ឃាត់ថា លោកកុំទៅលួចឡើយ ភិក្ខុអ្នកទទួលបង្គាប់ ទទួលពាក្យថា ប្រពៃហើយ ក៏លែងលួចទៅ ភិក្ខុទាំងពីររូបមិនត្រូវអាបត្តិឡើយ ។
[១២២] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឱ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិបារាជិក គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃច្រើន ចំនួន៥មាសក ឬលើសពី៥មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិបារាជិក ។ (បើមិនទាន់ឱ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ញុំាងរបស់នោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឱ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិថុល្លច្ច័យ គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថា ទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណលើសពី១មាសក ឬថយពី៥មាសកចុះមក១ មានថេយ្យចិត្តកើតឡើងប្រាកដ១ ញុំាងរបស់នោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិថុល្លច្ច័យ ។ (បើមិនទាន់ញុំាងរបស់នោះឱ្យឃ្លាតចាកទីទេ) ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ញុំាងរបស់នោះឱ្យកំរើក ត្រូវអាបត្តិទុក្កដ ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឱ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យដែលអ្នកដទៃហួងហែងរក្សា១ សំគាល់ថា ទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណ១មាសក ឬថយពី១មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងរបស់នោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ ។ (សូម្បីមិនទាន់ឱ្យឃ្លាតចាកទី) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ ។ ធ្វើឱ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ ។
[១២៣] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឱ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិបារាជិក គឺមិនបានសំគាល់ថាជារបស់ខ្លួន១ មិនបានកាន់យកដោយវិស្សាសៈ១ មិនបានកាន់យកជារបស់ខ្ចី១ បរិក្ខារមានដំឡៃច្រើន ប្រមាណ៥មាសក ឬលើសពី៥មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងរបស់នោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិបារាជិក ។ (បើមិនទាន់ញុំាងរបស់នោះឱ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ញុំាងរបស់នោះឱ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឱ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិថុល្លច្ច័យ គឺមិនបានសំគាល់ថាជារបស់ខ្លួន១ មិនបានកាន់យកដោយស្និទ្ធស្នាល១ មិនបានកាន់យកជារបស់ខ្ចី១ បរិក្ខារមានដំឡៃតិច ប្រមាណលើសពី១មាសក ឬថយពី៥មាសកមក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិថុល្លច្ច័យ ។ (បើមិនទាន់ឱ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ធ្វើរបស់នោះឱ្យកំរើក ត្រូវអាបត្តិទុក្កដ ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឱ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិទុក្កដ គឺមិនបានសំគាល់ថាជារបស់ខ្លួន១ មិនបានកាន់យកដោយស្និទ្ធស្នាល១ មិនបានកាន់យកជារបស់ខ្ចី១ បរិក្ខារមានដំឡៃតិច ប្រមាណ១មាសក ឬថយពី១មាសកមក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ ។ (បើមិនទាន់ឱ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ត្រូវអាបត្តិទុក្កដ ។ ធ្វើរបស់នោះឱ្យកំរើក ត្រូវអាបត្តិទុក្កដ ។
[១២៤] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឱ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យដែលអ្នកដទៃមិនបានហួងហែងរក្សា១ សំគាល់ថាជាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃច្រើន ប្រមាណ៥មាសក ឬលើសពី៥មាសក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ ។ (បើមិនទាន់ឱ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ ។ ញុំាងទ្រព្យនោះឱ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឱ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យដែលអ្នកដទៃមិនបានហួងហែងរក្សា១ សំគាល់ថាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណលើសពី១មាសក ឬថយពី៥មាសកចុះមក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ ។ (បើមិនទាន់ឱ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ ។ ញុំាងទ្រព្យនោះឱ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ ។ ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឱ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យដែលអ្នកដទៃមិនបានហួងហែងរក្សា១ សំគាល់ថាទ្រព្យមានអ្នកដទៃហួងហែងរក្សា១ បរិក្ខារមានដំឡៃតិច ប្រមាណ១មាសក ឬថយពី១មាសកចុះមក១ មានថេយ្យចិត្តតាំងឡើងប្រាកដ១ ញុំាងទ្រព្យនោះឱ្យឃ្លាតផុតចាកទី១ ត្រូវអាបត្តិទុក្កដ ។ (បើមិនទាន់ឱ្យឃ្លាតផុតចាកទីទេ) ភិក្ខុចាប់ពាល់ ក៏ត្រូវអាបត្តិទុក្កដ ។ ធ្វើទ្រព្យនោះឱ្យកំរើក ក៏ត្រូវអាបត្តិទុក្កដ ។
[១២៥] ភិក្ខុកាន់យកដោយសំគាល់ថាជារបស់ខ្លួន កាន់យកដោយស្និទ្ធស្នាលនឹងគ្នា កាន់យកជារបស់ខ្ចីគ្នា កាន់យករបស់ដែលពួកប្រេតហួងហែងរក្សា កាន់យករបស់ដែលសត្វតិរច្ឆានហួងហែងរក្សា កាន់យកដោយសំគាល់ថាជារបស់បំសុកូល ភិក្ខុឆ្កួត ភិក្ខុអ្នកដើមបញ្ញត្តិ (អម្បាលនេះ) មិនត្រូវអាបត្តិឡើយ ។
អទិន្នាទាន បឋមភាណវារៈ ចប់ ។
(មាតិកានុក្រម បញ្ជីរឿងតាមរបៀបដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)
[១២៦] រឿងភិក្ខុ៥រូបលួចភណ្ឌៈរបស់ជាងជ្រលក់ រឿងភិក្ខុ៤រូបលួចគ្រឿងកម្រាល រឿងភិក្ខុ៥រូបលួចទ្រព្យក្នុងវេលាយប់ (ដោយចំណាំទុកពីថ្ងៃ) រឿងភិក្ខុ៥រូបលួចទ្រព្យគេដែលខ្លួនកំពុងជួយនាំទៅ រឿងភិក្ខ៥រូបពោលតែពាក្យថាលួច (តែគ្មានថេយ្យចិត្ត) រឿងភិក្ខុ២រូបទៀត រើសសម្ពត់សាដក និងឈ្នួតដែលប៉ើងទៅដោយខ្យល់ រឿងភិក្ខុ១រូបទស់យកសម្ពត់បំសុកូលអំពីសាកអសុភដែលមិនទាន់បែកធ្លាយ រឿងភិក្ខុ១រូបលួចប្តូរស្លាកចីវរ រឿងព្រះអានន្ទត្ថេរច្រឡំស្លៀកស្បង់របស់ភិក្ខុដទៃក្នុងរោងភ្លើង រួមទាំងរឿងភិក្ខុ៥ពួកដែលឆាន់រំពា សត្វផង ត្រូវជា១០ រឿងភិក្ខុ៥រូបមិនមានហេតុ កុហកយកខាទនីយភោជនីយាហារ ដែលគេចែកដល់សង្ឃ រឿងភិក្ខុ៥រូបលួចបាយ សាច់ នំ ស្ករក្រាម នំអន្សម ក្នុងវេលាស្រុកអត់បាយ រឿងពួកភិក្ខុលួចបរិក្ខារព្រមទាំងថង់យាម រឿងពួកភិក្ខុលួចពូករបស់សង្ឃ និងចីវរលើខ្សែស្បៀង រឿងភិក្ខុលួចចីវរក្នុងវិហារ ហើយមិនហ៊ានចេញទៅក្រៅ រឿងភិក្ខុឆាន់ខាទនីយរបស់ភិក្ខុជាសំឡាញ់ ព្រោះសេចក្តីស្និទ្ធស្នាល រឿងភិក្ខុ២រូបទៀតយកខាទនីយរបស់ភិក្ខុដទៃឆាន់ ដោយសំគាល់ថា ជារបស់ខ្លួន រឿងភិក្ខុ៧ពួកប្រកែកមិនទទួលខ្លួនថាលួចយក រឿងភិក្ខុ៧ពួកតាំងចិត្តលួចយកពិត រឿងភិក្ខុ៧រូបលួចយកខាទនីយរបស់សង្ឃ រឿងភិក្ខុ២រូបទៀតលួចផ្កា រឿងភិក្ខុ៣រូបទៅនិយាយយករបស់អំពីត្រកូលឧបដ្ឋាកនៃភិក្ខុដទៃ តាមពាក្យដែលលោកម្ចាស់ត្រកូលផ្តាំ រឿងភិក្ខុ៣រូបយកកែវមណីរំលងគយ រឿងពួកភិក្ខុដោះជ្រូកជាប់អន្ទាក់លែង រឿងពួកភិក្ខុដោះម្រឹគជាប់អន្ទាក់លែង រឿងពួកភិក្ខុដោះត្រីជាប់លបលែង រឿងភិក្ខុ១រូប លួចប្រមៀលភណ្ឌនៅក្នុងយាន រឿងភិក្ខុ២រូបលួចយកដុំសាច់ រឿងភិក្ខុ២ពួក លួចយកឈើក្បូនរបស់គេ រឿងភិក្ខុ១រូបបំសុកូលយកសម្ពត់សាដករបស់គេ រឿងភិក្ខុ២រូប រើសយកសម្ពត់សាដកអណ្តែតទឹក រឿងភិក្ខុ១រូបលួចផឹកសប្បិរឿងពួកភិក្ខុចូលដៃគ្នាលួចទ្រព្យគេ ហើយចែកគ្នាមិនពេញ៥មាសកម្នាក់ រឿងភិក្ខុ៤រូបលួចធញ្ញជាតិម្នាក់១ក្តាប់ វេលាក្រុងសាវត្ថីអត់បាយ រឿងភិក្ខុ ២ពួក បំសុកូលយកសាច់ដែលសល់អំពីចោរបរិភោគ រឿងភិក្ខុ២រូបលួចស្មៅគេ រឿងភិក្ខុ៧ពួកយកខាទនីយរបស់សង្ឃចែកគ្នាឆាន់ រឿងភិក្ខុ ៧ពួក មិនហ៊ានទទួលខាទនីយដែលមនុស្សមិនមែនម្ចាស់ប្រគេន រឿងភិក្ខុយកឈើរបស់សង្ឃធ្វើជញ្ជាំងកុដិដោយគិតថាខ្ចី រឿងភិក្ខុលួចទឹកសង្ឃ រឿងភិក្ខុលួចដីស្អិតសង្ឃ រឿងភិក្ខុ ២រូប លួចស្មៅយាប្លងរបស់សង្ឃ រឿងភិក្ខុ៧រូបលួចគ្រឿងសេនាសនៈរបស់សង្ឃ រឿងភិក្ខុយកសេនាសនៈសម្រាប់វិហារ មានម្ចាស់ទៅប្រើប្រាស់ ហើយចោល រឿងភិក្ខុ១ពួក ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឱ្យខ្ចីគ្រឿងសេនាសនៈរបស់គេប្រើប្រាស់បាន រឿងពួកភិក្ខុនីជាសិស្សរបស់ថុល្លនន្ទាភិក្ខុនីក្នុងក្រុងចម្បា និងក្រុងរាជគ្រឹះ ទៅនិយាយយកបបរលាយល្ងច្រឡំដោយសណ្តែកបាយ និងក្បាលទឹកឃ្មុំក្នុងត្រកូលឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី រឿងអជ្ជុកត្ថេរក្នុងក្រុងវេសាលី ចែកមត៌កដល់ក្មួយគហបតី រឿងបិលិន្ទវច្ឆត្ថេរក្នុងក្រុងពារាណសីនាំយកក្មេងពីរនាក់របស់ឧបដ្ឋាក អំពីដៃចោរបានមកដោយឫទ្ធិ រឿងភិក្ខុជាសំឡាញ់នឹងគ្នា២នាក់ ក្នុងក្រុងកោសម្ពីរើសរំងកជ្រូក គិតថានឹងឱ្យដល់ម្ចាស់ រឿងភិក្ខុជាសទ្ធិវិហារិករបស់ទឡ្ហិកត្ថេរក្នុងក្រុងសាគល លួចយកឈ្នួតរបស់គេ ។
[១២៧] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ទៅកាន់ទីកន្លែងហាលភណ្ឌៈនៃជាងជ្រលក់ ហើយលួចយកទ្រព្យរបស់ជាងជ្រលក់ ។ ភិក្ខុអម្បាលនោះ មានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ យើងទាំងឡាយត្រូវអាបត្តិបារាជិកហើយឬហ្ន៎ ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ ។
[១២៨] សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន ហើយញុំាងថេយ្យចិត្តឱ្យកើតឡើង ។ ភិក្ខុនោះ មានសេចក្តីសង្ស័យថា អញត្រូវអាបត្តិបារាជិកហើយឬហ្ន៎ ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើថេយ្យចិត្តកើតឡើងប៉ុណ្ណោះ អ្នកមិនត្រូវអាបត្តិអ្វីឡើយ ។ សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ ឃើញសម្ពត់មានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយចាប់ពាល់សម្ពត់នោះ ។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ ។ សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយធ្វើសម្ពត់នោះឱ្យកំរើក ។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់មានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយញុំាងសម្ពត់នោះឱ្យឃ្លាតផុតចាកទី ។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១២៩] សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញកំរាលដ៏ប្រសើរមានដំឡៃច្រើន ហើយញុំាងថេយ្យចិត្តឱ្យកើតឡើង ។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើថេយ្យចិត្តកើតឡើងប៉ុណ្ណោះ អ្នកមិនត្រូវអាបត្តិឡើយ ។ សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញកំរាលដ៏ប្រសើរមានដំឡៃច្រើន មានថេយ្យចិត្តគិតលួច ហើយចាប់ពាល់ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ ។ ។បេ។ ភិក្ខុមានថេយ្យចិត្ត ធ្វើរបស់នោះឱ្យកំរើក ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុមានថេយ្យចិត្ត ញុំាងរបស់នោះឱ្យឃ្លាតផុតចាកទី ។ ភិក្ខុនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៣០] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យក្នុងវេលាថ្ងៃ ហើយបានធ្វើនិមិត្តសំគាល់ថា អញនឹងលួចយកទ្រព្យនោះក្នុងវេលាយប់ ។ ភិក្ខុនោះ កាលបើសំគាល់ទ្រព្យនោះបានហើយ ក៏លួចយកទ្រព្យនោះមក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។បេ។ ភិក្ខុសំគាល់ទ្រព្យនោះបាន (ក្នុងវេលាថ្ងៃហើយ ដល់វេលាយប់) លួចយកទ្រព្យដទៃបានមកវិញ ។បេ។ (វេលាថ្ងៃ) សំគាល់ទ្រព្យដទៃទេ (តែដល់វេលាយប់) ត្រឡប់លួចបានទ្រព្យនោះមក ។បេ។ សំគាល់ទ្រព្យដទៃបានហើយ ទៅលួចយកទ្រព្យដទៃបានមក ។បេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យក្នុងវេលាថ្ងៃ ហើយបានធ្វើនិមិត្តសំគាល់ថា អញនឹងលួចយកទ្រព្យនោះក្នុងវេលាយប់ ។ ភិក្ខុនោះ សំគាល់ទ្រព្យនោះបានហើយ (វេលាយប់) ត្រឡប់លួចបានទ្រព្យរបស់ខ្លួនមកវិញ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ ។
[១៣១] សម័យនោះឯង មានភិក្ខុ១រូប ទូលនាំយកទ្រព្យរបស់អ្នកដទៃទៅឱ្យគេ (វេលាកំពុងដើរ) កើតមានថេយ្យចិត្ត ហើយចាប់ពាល់របស់តាំងនៅលើក្បាល ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ ។បេ។ ភិក្ខុមានថេយ្យចិត្ត ហើយធ្វើរបស់នោះឱ្យកំរើក ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់របស់ចុះមកត្រង់-ក ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយចាប់ពាល់ភារៈដែលតាំងនៅលើ-ក ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយធ្វើភារៈ [បានដល់របស់ដែលគេនាំទៅ ដោយអវយវមានក្បាលជាដើម គឺទ្រនូល ឬអម្រែក ។] នោះឱ្យកំរើក ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់ភារៈចុះមកត្រង់ចង្កេះ ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយចាប់ពាល់ភារៈដែលតាំងនៅលើចង្កេះ ។ បេ ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយធ្វើភារៈឱ្យកំរើក ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយបានកាន់យកដោយដៃ ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយដាក់ភារៈដែលតាំងនៅនឹងដៃមកលើផ្ទៃផែនដី ។បេ។ ភិក្ខុមានថេយ្យចិត្តគិតលួច ហើយបានចាប់យករបស់អំពីផែនដី ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៣២] សម័យនោះឯង មានភិក្ខុ១រូបហាលចីវរក្នុងទីវាល ហើយចូលទៅកាន់វិហារ ។ មានភិក្ខុឯទៀតទុកដាក់ចីវរនោះដោយគិតថា កុំឱ្យចីវរនេះបាត់ទៅឡើយ ។ ភិក្ខុនោះ ចេញពីវិហារទៅហើយ សួរភិក្ខុនោះថា អាវុសោ ចីវររបស់ខ្ញុំ លោកណាលួចយកទៅ ។ ភិក្ខុនោះពោលតបយ៉ាងនេះថា (ចីវរលោក) យើងលួចយកហើយ ។ ភិក្ខុម្ចាស់ចីវរនោះ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្រាន់តែថាដោយពាក្យ (តែគ្មានថេយ្យចិត្តទេ) ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើត្រឹមតែថាដោយពាក្យ អ្នកមិនត្រូវអាបត្តិអ្វីឡើយ ។ សម័យនោះ មានភិក្ខុ១រូប ទុកដាក់ចីវរលើតាំង ។បេ។ ទុកដាក់សម្ពត់និសីទនលើតាំង ។បេ។ ទុកដាក់បាត្រក្រោមតាំង ហើយចូលទៅកាន់វិហារ ។ មានភិក្ខុឯទៀតទុកដាក់បាត្រនោះដោយគិតថា កុំឱ្យបាត្រនេះបាត់ទៅឡើយ ។ ភិក្ខុម្ចាស់បាត្រនោះ ចេញពីវិហារ ហើយទៅសួរភិក្ខុនោះថា អាវុសោ បាត្ររបស់ខ្ញុំ លោកណាលួចយកទៅ ។ ភិក្ខុនោះពោលតបយ៉ាងនេះថា (បាត្ររបស់លោក) យើងលួចយកហើយ ។ ភិក្ខុម្ចាស់បាត្រ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើត្រឹមតែពោលពាក្យទេ មិនត្រូវអាបត្តិអ្វីឡើយ ។ សម័យនោះឯង មានភិក្ខុនី១រូប ហាលចីវរនឹងរបង ហើយចូលទៅកាន់វិហារ ។ មានភិក្ខុនីឯទៀតទុកដាក់ចីវរនោះដោយគិតថា កុំឱ្យចីវរនេះបាត់ទៅឡើយ ។ ភិក្ខុនីជាម្ចាស់ចីវរនោះចេញពីវិហារទៅ ហើយសួរភិក្ខុនីនោះថា នាង ចីវររបស់ខ្ញុំ អ្នកណាលួចយកបាត់ទៅ ។ ភិក្ខុនីនោះពោលតបយ៉ាងនេះថា (ចីវរនាង) យើងលួចយកហើយ ។ ភិក្ខុនីម្ចាស់ចីវរនោះ ចោទប្រកាន់ភិក្ខុនីនោះថា នាងមិនមែនជាសមណីទេ ។ ភិក្ខុនីនោះមានសេចក្តីសង្ស័យ ។ ទើបភិក្ខុនីនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ ។ ភិក្ខុនីទាំងឡាយបានប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយបានក្រាបទូលសចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើត្រឹមតែពោលពាក្យទេ (ភិក្ខុនីនេះ) មិនត្រូវអាបត្តិអ្វីឡើយ ។
[១៣៣] សម័យនោះឯង មានភិក្ខុ១រូប ឃើញសម្ពត់សាដកប៉ើងទៅដោយខ្យល់កំបុតត្បូង ក៏បានរើសយក ដោយគិតថា អញនឹងឱ្យដល់ជនទាំងឡាយជាម្ចាស់សម្ពត់ ។ ពួកម្ចាស់សម្ពត់ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្មានថេយ្យចិត្តគិតលួចទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនមានថេយ្យចិត្ត ឥតមានអាបត្តិអ្វីឡើយ ។ សម័យនោះឯង មានភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានរើសយកឈ្នួតក្បាលរបស់គេដែលប៉ើងទៅដោយខ្យល់កំបុតត្បូង ដោយគិតថា ក្រែងម្ចាស់របស់ទាំងឡាយឃើញមុន (ហើយយកទៅ) ។ ពួកម្ចាស់របស់ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានថេយ្យចិត្តមែន ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៣៤] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីស្មសាន ហើយបានកាន់យកសម្ពត់បំសុកូលអំពីសរីរៈខ្មោចដែលមិនទាន់បែកធ្លាយ ។ ក៏ក្នុងសរីរៈខ្មោចនោះ មានប្រេតមកអាស្រ័យនៅ ។ គ្រានោះ ប្រេតនោះបាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន លោកកុំយកសាដករបស់ខ្ញុំឡើយ ។ ភិក្ខុនោះមិនអើពើនឹងពាក្យប្រេតនោះ ក៏ចេះតែកាន់យកទៅ ។ ខណៈនោះ សរីរៈនោះក្រោកឡើង ហើយដេញជាប់តាមក្រោយខ្នងភិក្ខុនោះ ។ លំដាប់នោះឯង ភិក្ខុនោះរត់ចូលទៅក្នុងវិហារហើយបិទទ្វារ ។ សរីរៈនោះ ក៏ដួលខ្ពោកក្នុងទីនោះឯង ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ តែតទៅ ពួកភិក្ខុកុំគប្បីកាន់យកសម្ពត់បំសុកូលអំពីសរីរៈខ្មោចដែលមិនទាន់ បែកធ្លាយ ភិក្ខុណាកាន់យក ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ ។
[១៣៥] សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែកចីវរដើម្បីសង្ឃ មានថេយ្យចិត្តគិតលួច ហើយបានផ្លាស់ស្លាកខ្លួន លួចយកចីវរភិក្ខុដទៃ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៣៦] សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ សំគាល់ស្បង់របស់ភិក្ខុដទៃថា ជារបស់ខ្លួន ហើយស្លៀកក្នុងរោងភ្លើង ។ គ្រានោះឯង ភិក្ខុម្ចាស់ស្បង់នោះ បានសួរព្រះអានន្ទដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ហេតុអ្វីបានជាលោកស្លៀកស្បង់របស់ខ្ញុំ ។ ព្រះអានន្ទនិយាយតបថា អាវុសោ ខ្ញុំសំគាល់ថាជារបស់ខ្ញុំ ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុអ្នកកាន់យកដោយសំគាល់ថា ជារបស់ខ្លួនទេ ។
[១៣៧] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះចាកភ្នំគិជ្ឈកូដ បានឃើញរំពាសត្វសីហ ហើយយកមកចំអិនចែកគ្នាឆាន់ ។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការឆាន់រំពាសត្វសីហ មិនត្រូវអាបត្តិឡើយ ។ សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះអំពីភ្នំគិជ្ឈកូដ ហើយបានឃើញរំពាសត្វខ្លាធំ ។បេ។ ឃើញរំពាសត្វខ្លាដំបង ។បេ។ ឃើញរំពាសត្វខ្លារខិន [ប្រែថា ឆ្កែព្រៃក៏បាន] ។បេ។ ឃើញរំពាសត្វឆ្កែព្រៃ ហើយនាំគ្នាយកមកចំអិនបរិភោគ ។ ភិក្ខុទាំងឡាយនោះ មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ វត្ថុជារបស់សត្វតិរច្ឆាន មិនត្រូវអាបត្តិឡើយ ។
[១៣៨] សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែកបាយដល់សង្ឃ ខ្លួននិយាយថា លោកចូរឱ្យ១ចំណែកទៀតដើម្បីភិក្ខុដទៃ ថាដូច្នោះហើយ ក៏កាន់យកបាយដោយឥតមានមូល ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិបាចិត្តិយ ព្រោះដឹងខ្លួនហើយពោលពាក្យកុហកប៉ុណ្ណោះ ។ សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែកខាទនីយាហារដល់សង្ឃ ។បេ។ កាលគេកំពុងចែកនំដល់សង្ឃ ។បេ។ កាលគេកំពុងចែកអំពៅដល់សង្ឃ ។បេ។ កាលគេកំពុងចែកផ្លែទន្លាប់ដល់សង្ឃ បានពោលថា លោកចូរឱ្យ១ចំណែកដើម្បីភិក្ខុឯទៀតផង ថាដូច្នោះហើយក៏កាន់យកចំណែកនោះដោយឥតមានមូល ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិបាចិត្តិយ ព្រោះដឹងខ្លួនហើយពោលពាក្យកុហកប៉ុណ្ណោះ ។
[១៣៩] សម័យនោះឯង មានភិក្ខុ១រូបចូលទៅកាន់ផ្ទះដែលគេដាំបាយ ក្នុងវេលាស្រុកអត់បាយ មានថេយ្យចិត្តហើយបានលួចយកបាយពេញ១បាត្រ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ផ្ទះសម្រាប់ចំអិនសាច់លក់ក្នុងវេលាស្រុកអត់បាយ ហើយមានថេយ្យចិត្តលួចយកសាច់ដាក់ពេញ១បាត្រ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ផ្ទះធ្វើនំក្នុងវេលាស្រុកអត់បាយ ហើយមានថេយ្យចិត្តបានលួចយកនំដាក់ពេញ១បាត្រ ។បេ។ មានថេយ្យចិត្តហើយលួចយកនំក្រៀបដាក់ពេញ១បាត្រ ។បេ។ មានថេយ្យចិត្តហើយបានលួចយកនំអន្សមដាក់ពេញ១បាត្រ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៤០] សម័យនោះឯង មានភិក្ខុ១រូបឃើញបរិក្ខារក្នុងវេលាថ្ងៃ ហើយធ្វើនិមិត្តទុកថា អញនឹងលួចយកក្នុងវេលាយប់ ។ ភិក្ខុនោះសំគាល់របស់នោះបានហើយ លួចយករបស់នោះបានមក ។បេ។ សំគាល់របស់នោះបានហើយ លួចបានរបស់ដទៃមកវិញ ។បេ។ សំគាល់របស់ដទៃទេ ត្រឡប់លួចបានរបស់នោះមកវិញ ។បេ។ សំគាល់របស់ដទៃ លួចបានរបស់ដទៃមក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូប ឃើញបរិក្ខារក្នុងវេលាថ្ងៃ ហើយបានធ្វើនិមិត្តទុកថា អញនឹងលួចយកក្នុងវេលាយប់ ។ ភិក្ខុនោះសំគាល់របស់នោះបានហើយ ត្រឡប់លួចបានបរិក្ខាររបស់ខ្លួនឯងមកវិញ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ ។
[១៤១] សម័យនោះឯង មានភិក្ខុ១រូបឃើញថង់យាមនៅលើតាំង ហើយគិតថា កាលអញយកថង់យាមអំពីទីនេះ មុខជានឹងត្រូវអាបត្តិបារាជិក ហើយរំកិលយកថង់យាមនោះ ព្រមទាំងតាំងទៅផង ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៤២] សម័យនោះឯង ភិក្ខុ១រូបមានថេយ្យចិត្តហើយលួចយកពូករបស់សង្ឃ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៤៣] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តហើយលួចយកចីវរដែលពាក់លើខ្សែស្បៀង ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៤៤] សម័យនោះឯង មានភិក្ខុ១រូប លួចយកចីវរក្នុងវិហារ ហើយគិតថា កាលអញចេញអំពីវិហារនេះទៅ អញនឹងត្រូវអាបត្តិបារាជិកមិនខាន ហើយពុំបានចេញអំពីវិហារឡើយ ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះគប្បីចេញទៅក្តី មិនគប្បីចេញទៅក្តី គង់តែត្រូវអាបត្តិបារាជិកដែរ ។
[១៤៥] សម័យនោះឯង មានភិក្ខុ២រូប ជាសំឡាញ់នឹងគ្នា ភិក្ខុ១រូបចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ឯភិក្ខុទី២ កាលគេចែកខាទនីយាហារដល់សង្ឃ ក៏បានកាន់យកចំណែករបស់ភិក្ខុជាសំឡាញ់ ហើយបរិភោគដោយសេចក្តីស្និទ្ធស្នាលនឹងគ្នា ។ ភិក្ខុសំឡាញ់នោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គកាន់យកដោយស្និទ្ធស្នាលនឹងគ្នា ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើកាន់យកដោយសេចក្តីស្និទ្ធស្នាលដូច្នោះ អ្នកមិនត្រូវអាបត្តិឡើយ ។
[១៤៦] សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម ។ កាលគេចែកខាទនីយាហារដល់សង្ឃ ខាទនីយាហារជាចំណែករបស់ភិក្ខុទាំងអស់នោះ គេក៏បាននាំយកទៅទុកដាក់១កន្លែងហើយ ។ មានភិក្ខុ១រូប សំគាល់ចំណែករបស់ភិក្ខុឯទៀត ថាជារបស់ខ្លួន ហើយឆាន់អស់ទៅ ។ ភិក្ខុម្ចាស់របស់ដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់ខ្លួន ។ សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម ។ កាលគេចែកខាទនីយាហារដល់សង្ឃ ភិក្ខុយកបាត្រភិក្ខុឯទៀតមកទទួលយកចំណែករបស់ភិក្ខុឯទៀត ហើយយកទៅទុក ។ ភិក្ខុម្ចាស់បាត្រសំគាល់ថាជារបស់ខ្លួន ហើយឆាន់អស់ទៅ ។ ភិក្ខុនោះដឹងហើយ ចោទប្រកាន់ភិក្ខុម្ចាស់បាត្រនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់ខ្លួន ។
[១៤៧] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយវេចជាសំពាយ ស្ពាយដើរទៅ ។ ពួកមនុស្សជាម្ចាស់ស្វាយនាំគ្នាដេញតាមចោរអម្បាលនោះ ។ ពួកចោរឃើញម្ចាស់ស្វាយទាំងឡាយដេញតាម ក៏ទំលាក់សំពាយស្វាយរត់ចោលទៅ ។ ភិក្ខុទាំងឡាយសំគាល់សំពាយស្វាយនោះ ថាជារបស់បំសុកូល ហើយទស់ឆាន់ទៅ ។ ពួកម្ចាស់ស្វាយចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមានចិត្តគិតដូចម្តេច ។ ភិក្ខុទាំងឡាយនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយសំគាល់ថាជារបស់បំសុកូល ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូលឡើយ ។ សម័យនោះឯង ពួកចោរលួចព្រីង ។បេ។ ពួកចោរលួចខ្នុរសំឡ ។បេ។ ពួកចោរលួចខ្នុរណាំង ។បេ។ ពួកចោរលួចត្នោតទុំ ។បេ។ ពួកចោរលួចអំពៅ ។បេ។ ពួកចោរលួចផ្លែទន្លាប់ នាំគ្នាលួចបេះផ្លែទន្លាប់ទាំងឡាយ បានហើយវេចជាសំពាយ ស្ពាយដើរទៅ ។ ពួកម្ចាស់ទន្លាប់ដេញតាមពួកចោរអម្បាលនោះ ។ ចោរទាំងឡាយឃើញពួកម្ចាស់ទន្លាប់ហើយ ទំលាក់សំពាយចោល រត់ទៅ ។ ភិក្ខុទាំងឡាយឃើញ សំគាល់នូវសំពាយនោះ ថាជារបស់បំសុកូល ហើយនាំគ្នាទស់ឆាន់ទៅ ។ ពួកជនជាម្ចាស់នាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូលឡើយ ។
[១៤៨] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយវេចជាសំពាយ ស្ពាយដើរទៅ ។ ពួកម្ចាស់ស្វាយដេញតាមចោរទាំងអម្បាលនោះ ។ ចោរទាំងឡាយឃើញពួកម្ចាស់ស្វាយហើយ ទំលាក់សំពាយចោល រត់ទៅ ។ ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា ក្រែងម្ចាស់ស្វាយគេឃើញមុន ទើបនាំគ្នាឆាន់អស់ទៅ ។ ពួកម្ចាស់ស្វាយនាំគ្នាចោទប្រកាន់ពួកភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ពួកចោរលួចព្រីង ។បេ។ ពួកចោរលួចខ្នុរសំឡ ។បេ។ ពួកចោរលួចផ្លែខ្នុរណាំង ។បេ។ ពួកចោរលួចផ្លែត្នោតទុំ ។បេ។ ពួកចោរលួចអំពៅ ។បេ។ ពួកចោរលួចផ្លែទន្លាប់ លួចបេះផ្លែទន្លាប់ទាំងឡាយបាន ហើយវេចជាសំពាយ ស្ពាយដើរទៅ ។ ម្ចាស់ទន្លាប់ទាំងឡាយដេញតាមពួកចោរអម្បាលនោះ ។ ចោរទាំងឡាយឃើញម្ចាស់ទន្លាប់ហើយ ទំលាក់សំពាយចោល ហើយរត់ទៅ ។ ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា ក្រែងម្ចាស់ទន្លាប់ទាំងឡាយគេមកឃើញមុន ទើបនាំគ្នាឆាន់អស់ទៅ ។ ម្ចាស់ទន្លាប់ទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ ។
[១៤៩] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តលួចយកស្វាយរបស់សង្ឃ ។បេ។ លួចយកព្រីងរបស់សង្ឃ ។បេ។ លួចយកផ្លែខ្នុរសំឡរបស់សង្ឃ ។បេ។ លួចយកផ្លែខ្នុរណាំងរបស់សង្ឃ ។បេ។ លួចយកផ្លែត្នោតទុំរបស់សង្ឃ ។បេ។ លួចយកអំពៅរបស់សង្ឃ ។បេ។ មានថេយ្យចិត្ត ហើយលួចយកផ្លែទន្លាប់របស់សង្ឃ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៥០] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្តលួចយកផ្កាមានដំឡៃ៥មាសក ដែលម្ចាស់គេបានបេះទុក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្តលួចបេះផ្កាមានដំឡៃ៥មាសក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៥១] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយបាននិយាយនឹងភិក្ខុ១រូបថា អាវុសោ លោកផ្តាំខ្ញុំហើយ ខ្ញុំនឹងទៅប្រាប់ត្រកូលជាឧបដ្ឋាករបស់លោក ។ ភិក្ខុនោះទៅហើយ បានឱ្យត្រកូលនោះយកសម្ពត់សាដក១មក ហើយប្រើប្រាស់ដោយខ្លួនឯង ។ ភិក្ខុអ្នកជិតដិតនឹងត្រកូលដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ តែភិក្ខុកុំគប្បីពោលថា អ្នកផ្តាំខ្ញុំហើយ ខ្ញុំនឹងប្រាប់ដូច្នេះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ។ ភិក្ខុឯទៀតបាននិយាយពាក្យនេះនឹងភិក្ខុនោះថា អាវុសោ ខ្ញុំផ្តាំហើយ លោកប្រាប់ត្រកូលឧបដ្ឋាករបស់ខ្ញុំចុះ ។ ភិក្ខុនោះទៅហើយ ឱ្យត្រកូលឧបដ្ឋាកនោះយកសម្ពត់សាដក១គូមក ហើយប្រើប្រាស់សម្ពត់សាដក១ដោយខ្លួនឯង រួចឱ្យសម្ពត់សាដក១ដល់ភិក្ខុអ្នកជិតដិតនឹងត្រកូលនោះ ។ ភិក្ខុនោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ តែភិក្ខុកុំគប្បីពោលថា លោកខ្ញុំផ្តាំហើយ ប្រាប់ចុះដូច្នេះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយបាននិយាយពាក្យនេះនឹងភិក្ខុឯទៀតថា អាវុសោ លោកផ្តាំនឹងខ្ញុំហើយ ខ្ញុំនឹងប្រាប់ត្រកូលឧបដ្ឋាករបស់លោក ។ ឯភិក្ខុនោះក៏បាននិយាយយ៉ាងនេះថា ខ្ញុំបានផ្តាំនឹងលោកហើយ លោកប្រាប់ចុះ ។ ភិក្ខុនោះទៅហើយ ឱ្យត្រកូលឧបដ្ឋាកនោះយកសប្បិ១អាឡ្ហកៈស្ករ អំពៅ១គុលៈ អង្ករ១ទោណៈ មកហើយ បរិភោគដោយខ្លួនឯង ។ ភិក្ខុអ្នកជិតដិតនឹងត្រកូលនោះដឹងហើយ ចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ តែភិក្ខុកុំគប្បីពោលថា លោកផ្តាំនឹងខ្ញុំហើយ ខ្ញុំនឹងប្រាប់ដូច្នេះ ម្យ៉ាងទៀត កុំគប្បីពោលថា ខ្ញុំផ្តាំនឹងលោកហើយ លោកប្រាប់ចុះ តែភិក្ខុណាពោល ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។
[១៥២] សម័យនោះឯង បុរសម្នាក់នាំយកកែវមណីមានដំឡៃច្រើន ហើយដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀត ។ លំដាប់នោះ បុរសនោះឃើញទីគយហើយ ដាក់កែវមណីក្នុងថង់យាមរបស់ភិក្ខុនោះ ៗឥតដឹងឡើយ លុះកន្លងផុតទីគយហើយ ក៏យកកែវមណីពីថង់យាមមកវិញ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច ។ ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនបានដឹងសោះឡើយ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹង ។ សម័យនោះឯង បុរសម្នាក់នាំយកកែវមណីមានដំឡៃច្រើន ដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀត ។ លំដាប់នោះ បុរសនោះឃើញទីគយហើយ ក៏ធ្វើអាការហាក់ដូចជាឈឺ ហើយបានប្រគល់បង្វិចកែវមណីរបស់ខ្លួនដល់ភិក្ខុនោះ ។ គ្រានោះឯង បុរសនោះដើររំលងហួសទីគយទៅហើយ បាននិយាយពាក្យនេះនឹងភិក្ខុនោះថា បពិត្រលោកម្ចាស់ ចូរលោកយកបង្វិចរបស់ខ្ញុំមក ខ្ញុំមិនឈឺទេ ។ ភិក្ខុនោះសួរថា អាវុសោ ចុះហេតុអ្វីបានជាអ្នកធ្វើអាការយ៉ាងនេះ ។ ទើបបុរសនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច ។ ភិក្ខុនោះទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនដឹងសោះឡើយ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹង ។ សម័យនោះឯង មានភិក្ខុ១រូប ដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងឈ្មួញរទេះ ។ បុរសម្នាក់ក៏លួងលោមភិក្ខុនោះដោយអាមិស លុះឃើញទីគយហើយ បានឱ្យកែវមណីមានដំឡៃច្រើន ដល់ភិក្ខុនោះដោយពាក្យថា បពិត្រលោកដ៏ចម្រើន សូមលោកម្ចាស់យកកែវមណីនេះ ឱ្យរំលងទីគយទៅផង ។ ភិក្ខុនោះយកកែវមណីនោះ រំលងទីគយទៅក្នុងកាលនោះឯង ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៥៣] សម័យនោះឯង មានភិក្ខុ១រូប ដោះលែងជ្រូកជាប់អន្ទាក់ ដោយសេចក្តីករុណា ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានសេចក្តីប្រាថ្នាដោយសេចក្តីករុណា (ហើយដោះលែងទៅ) ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុអ្នកមានសេចក្តីប្រាថ្នាដោយសេចក្តីករុណាទេ ។ សម័យនោះឯង មានភិក្ខុ១រូប ឃើញជ្រូកជាប់អន្ទាក់ ក៏មានថេយ្យចិត្តគិតថា ក្រែងពួកម្ចាស់គេឃើញមុន ហើយដោះលែងជ្រូកនោះទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុ១រូប ដោះលែងសត្វម្រឹគជាប់អន្ទាក់ ដោយសេចក្តីករុណា ។បេ។ ភិក្ខុឃើញម្រឹគជាប់អន្ទាក់ មានថេយ្យចិត្តគិតថា ក្រែងពួកម្ចាស់គេឃើញមុន ហើយដោះលែងម្រឹគនោះទៅ ។បេ។ ភិក្ខុដោះលែងត្រីទាំងឡាយដែលជាប់លបដោយសេចក្តីករុណា ។បេ។ ភិក្ខុឃើញត្រីទាំងឡាយជាប់លប មានថេយ្យចិត្តថា ក្រែងពួកម្ចាស់គេឃើញមុន ហើយដោះលែងត្រីនោះទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៥៤] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យនៅក្នុងយាន ហើយគិតថា បើអញយកចាកទីនេះ មុខជានឹងត្រូវអាបត្តិបារាជិក ទើបឈូសប្រមៀលឱ្យធ្លាក់ចុះ ហើយក៏កាន់យកទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[១៥៥] សម័យនោះឯង មានភិក្ខុ១រូប បានរើសយកដុំសាច់ដែលសត្វរអាតពាំយកទៅ ដោយគិតថា អញនឹងប្រគល់ឱ្យពួកម្ចាស់សាច់ ។ ពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយ្យចិត្ត ។ សម័យនោះឯង មានភិក្ខុ១រូបឃើញដុំសាច់ដែលសត្វរអាតពាំយកទៅ មានថេយ្យចិត្តគិតថា ក្រែងពួកម្ចាស់គេឃើញមុន ហើយក៏កាន់យកដុំសាច់នោះទៅ ។ ពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៥៦] សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែតតាមស្ទឹងអចិរវតី ។ កាលចំណងក្បូនដាច់ ឈើទាំងឡាយក៏អណ្តែតខ្ចាត់ខ្ចាយទៅ ។ ភិក្ខុទាំងឡាយសំគាល់ថា ជារបស់បំសុកូល ហើយនាំគ្នាស្រង់យកឡើង ។ ពួកម្ចាស់ក្បូននាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល ។ សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែតតាមស្ទឹងអចិរវតី ។ កាលចំណងក្បូនដាច់ ឈើទាំងឡាយក៏អណ្តែតខ្ចាត់ខ្ចាយទៅ ។ ភិក្ខុទាំងឡាយមានថេយ្យចិត្តគិតថា ក្រែងម្ចាស់ឈើគេឃើញមុន ហើយស្រង់យកឡើង ពួកម្ចាស់ឈើនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុទាំងអម្បាលនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ ។
[១៥៧] សម័យនោះឯង មានបុរសគង្វាលគោម្នាក់ ពាក់សម្ពត់សាដកនឹងដើមឈើ ហើយក៏ដើរទៅបន្ទោឧច្ចារៈ ។ ភិក្ខុ១រូបសំគាល់ថាជារបស់បំសុកូល ហើយក៏កាន់យកទៅ ។ គ្រានោះ បុរសគង្វាលគោនោះចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល ។
[១៥៨] សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដកក៏របូតអំពីដៃជាងជ្រលក់ទាំងឡាយ ហើយទៅជាប់នឹងជើងភិក្ខុ ។ ភិក្ខុនោះបានកាន់យកសម្ពត់សាដកនោះដោយគិតថា អញនឹងឱ្យដល់ម្ចាស់ទាំងឡាយ ។ ពួកម្ចាស់សម្ពត់សាដកក៏នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយ្យចិត្ត ។ សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដករបូតអំពីដៃនៃជាងជ្រលក់ទាំងឡាយ ហើយរសាត់ទៅជាប់នឹងជើងភិក្ខុ ។ ភិក្ខុនោះ មានថេយ្យចិត្តគិតថា ក្រែងពួកម្ចាស់សម្ពត់សាដកឃើញមុន ហើយក៏កាន់យកទៅ ។ ម្ចាស់សម្ពត់សាដកទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៥៩] សម័យនោះឯង ភិក្ខុ១រូបបានឃើញឆ្នាំងដាក់សប្បិ ហើយបានឆាន់បន្តិចៗម្តង ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ ។
[១៦០] កាលណោះ ភិក្ខុទាំងឡាយច្រើនរូបបាននិយាយបបួលគ្នាថា យើងទាំងឡាយនឹងទៅលួចទ្រព្យ ហើយនាំគ្នាទៅ ។ ភិក្ខុ១រូបលួចទ្រព្យបានមក ។ ភិក្ខុទាំងឡាយនោះ បាននិយាយគ្នាយ៉ាងនេះថា ពួកយើងមិនត្រូវអាបត្តិបារាជិកទេ លោកណាលួចបានមក លោកនោះត្រូវអាបត្តិបារាជិក ។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ ។ កាលណោះ ភិក្ខុទាំងឡាយច្រើនរូប បបួលគ្នាលួចទ្រព្យបានមកហើយ ក៏ចែកគ្នា ។ កាលដែលភិក្ខុអម្បាលនោះកំពុងចែកគ្នា ភិក្ខុ១រូបៗ បានចំណែកមិនពេញ៥មាសក ។ ភិក្ខុទាំងនោះបាននិយាយយ៉ាងនេះថា យើងទាំងឡាយមិនត្រូវអាបត្តិបារាជិកទេ ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ ។
[១៦១] សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្ស អត់បាយ (ភិក្ខុនោះ) មានថេយ្យចិត្ត ហើយលួចយកអង្កររបស់អ្នកផ្សារប្រមាណ១ក្តាប់ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្សអត់បាយ មានថេយ្យចិត្ត ហើយលួចយកសណ្តែកបាយរបស់អ្នកផ្សារ១ក្តាប់ ។បេ។ សណ្តែករាជមាស១ក្តាប់ ។បេ។ ល្ងរ១ក្តាប់ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៦២] សម័យនោះ ពួកចោរសម្លាប់មេគោ ស៊ីសាច់ហើយ ក៏ទុកដាក់សាច់ដ៏សេសសល់ក្នុងព្រៃអន្ធវន ទៀបក្រុងសាវត្ថី ហើយនាំគ្នាទៅ ។ ភិក្ខុទាំងឡាយសំគាល់ថាជារបស់បំសុកូល ហើយនាំគ្នាកាន់យកសាច់នោះបរិភោគទៅ ។ ពួកចោរនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល ។ សម័យនោះ ពួកចោរសម្លាប់ជ្រូក ស៊ីសាច់ ហើយទុកដាក់សាច់ដ៏សេសសល់ក្នុងព្រៃអន្ធវន ទៀបក្រុងសាវត្ថី ហើយនាំគ្នាទៅ ។ ភិក្ខុទាំងឡាយសំគាល់ថាជារបស់បំសុកូល ហើយនាំគ្នាកាន់យកសាច់នោះមកឆាន់ទៅ ។ ពួកចោរនាំគ្នាចោទប្រកាន់ភិក្ខុអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុអម្បាលនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលសំគាល់ថាជារបស់បំសុកូល ។
[១៦៣] កាលណោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ (ចម្ការស្មៅ) មានថេយ្យចិត្ត ហើយបានលួចយកស្មៅដែលគេច្រូតទុក មានដំឡៃ៥មាសក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៦៤] សម័យនោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ មានថេយ្យចិត្ត ហើយលួចច្រូតយកស្មៅគេមានដំឡៃ៥មាសក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៦៥] សម័យនោះ ភិក្ខុទាំងឡាយជាអាគន្តុក (ភិក្ខុអ្នកមកថ្មី) ញុំាងគ្នានឹងគ្នាឱ្យចែកផ្លែស្វាយរបស់សង្ឃ ហើយបរិភោគទៅ ។ ភិក្ខុម្ចាស់អាវាសទាំងឡាយ នាំគ្នាចោទប្រកាន់ភិក្ខុជាអាគន្តុកអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុអាគន្តុកអម្បាលនោះមានសេចក្តីសង្ស័យ ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកគិតដូចម្តេច ។ ភិក្ខុអម្បាលនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ មានចិត្តប្រាថ្នាដើម្បីនឹងបរិភោគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេ ។ សម័យនោះ ភិក្ខុទាំងឡាយជាអាគន្តុក ញុំាងគ្នានឹងគ្នាឱ្យចែកផ្លែព្រីងរបស់សង្ឃ ។បេ។ ផ្លែខ្នុរសំឡរបស់សង្ឃ ។បេ។ ផ្លែខ្នុរណាំងរបស់សង្ឃ ។បេ។ ផ្លែត្នោតទុំរបស់សង្ឃ ។បេ។ អំពៅរបស់សង្ឃ ។បេ។ ផ្លែទន្លាប់របស់សង្ឃ ហើយនាំគ្នាបរិភោគទៅ ។ ពួកភិក្ខុដែលជាម្ចាស់អាវាស នាំគ្នាចោទប្រកាន់ភិក្ខុអាគន្តុកអម្បាលនោះថា លោកទាំងឡាយមិនមែនជាសមណៈទេ ។ ភិក្ខុអាគន្តុកអម្បាលនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេ ។
[១៦៦] សម័យនោះ ពួកមនុស្សអ្នករក្សាស្វាយ នាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយសង្ស័យមិនមានទទួល ដោយគិតថា មនុស្សអម្បាលនេះ ជាឥស្សរៈត្រឹមតែរក្សាថែទាំប៉ុណ្ណោះ មនុស្សអម្បាលនេះ មិនជាឥស្សរៈដើម្បីនឹងឱ្យបានទេ ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើទានដែលបុគ្គលអ្នករក្សាគេឱ្យហើយ (ភិក្ខុអ្នកទទួល) មិនត្រូវអាបត្តិឡើយ ។ សម័យនោះឯង មនុស្សអ្នករក្សាព្រីងទាំងឡាយ ។បេ។ អ្នករក្សាខ្នុរសំឡទាំងឡាយ ។បេ។ អ្នករក្សាខ្នុរណាំងទាំងឡាយ ។បេ។ អ្នករក្សាផ្លែត្នោតទុំទាំងឡាយ ។បេ។ អ្នករក្សាអំពៅទាំងឡាយ ។បេ។ អ្នករក្សាផ្លែទន្លាប់ទាំងឡាយ បានប្រគេនផ្លែទន្លាប់ទាំងឡាយដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយសង្ស័យមិនហ៊ានទទួល ដោយគិតថា មនុស្សអម្បាលនេះ ជាឥស្សរៈត្រឹមតែរក្សាប៉ុណ្ណោះ មនុស្សអម្បាលនេះ មិនជាឥស្សរៈដើម្បីនឹងឱ្យទេ ។ ទើបនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុ ព្រោះទានដែលអ្នកថែរក្សាឱ្យនោះទេ ។
[១៦៧] សម័យនោះ ភិក្ខុ១រូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភ (ជួសជុល) ជញ្ជាំងវិហាររបស់ខ្លួន ។ ភិក្ខុទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គតាំងចិត្តថាជារបស់ខ្ចី ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើកាន់យកជារបស់ខ្ចីដូច្នោះ អ្នកមិនមានអាបត្តិឡើយ ។
[១៦៨] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានលួចយកទឹករបស់សង្ឃ ។បេ។ មានថេយ្យចិត្ត ហើយបានលួចយកដីរបស់សង្ឃ ។បេ។ មានថេយ្យចិត្ត ហើយបានលួចយកស្មៅយាប្លងរបស់សង្ឃ ។បេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្ត ហើយលួចដុតស្មៅយាប្លងរបស់សង្ឃ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិទុក្កដ ។
[១៦៩] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយលួចយកគ្រែរបស់សង្ឃ ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្ត ហើយលួចយកតាំងរបស់សង្ឃ ។បេ។ ពូករបស់សង្ឃ ។បេ។ ខ្នើយរបស់សង្ឃ ។បេ។ សន្ទះទ្វាររបស់សង្ឃ ។បេ។ សន្ទះបង្អួចរបស់សង្ឃ ។បេ។ ឈើបង្កង់របស់សង្ឃ ។ សេចក្តីសង្ស័យមានដល់ភិក្ខុនោះ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកត្រូវអាបត្តិបារាជិកហើយ ។
[១៧០] សម័យនោះ ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ ដែលគេទុកជារបស់សម្រាប់ប្រើប្រាស់ក្នុងវត្ត ទៅប្រើប្រាស់ក្នុងទីដទៃ ។ គ្រានោះ ឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចម្រើនទាំងឡាយមិនសមនឹងមកយករបស់គេសំរាប់ទុកប្រើប្រាស់ក្នុង ទីដទៃ ទៅប្រើប្រាស់ក្នុងទីដទៃវិញ ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ គ្រឿងប្រើប្រាស់របស់គេក្នុងទីដទៃ ភិក្ខុមិនគប្បីយកទៅប្រើប្រាស់ក្នុងទីដទៃទេ តែភិក្ខុណាយកទៅប្រើប្រាស់ ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ សម័យនោះ ភិក្ខុទាំងឡាយប្រុងនឹងនាំយកអាសនៈសំរាប់អង្គុយក្នុងរោងឧបោសថ តែមានសេចក្តីសង្ស័យ មិនហ៊ាននាំយកទៅ ហើយក៏អង្គុយផ្ទាល់លើផែនដី ។ ខ្លួនក្តី ចីវរក្តី ក៏ប្រឡាក់ទៅដោយធូលី ។ ភិក្ខុទាំងឡាយយកសេចក្តីនុ៎ះក្រាបបង្គំទូលចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យអ្នកទាំងឡាយខ្ចីរបស់ទាំនោះទៅប្រើប្រាស់បាន ។
[១៧១] សម័យនោះឯង ភិក្ខុនី១រូប ជាសិស្សរបស់ថុល្លនន្ទាភិក្ខុនីនៅក្នុងក្រុងចម្បា ទៅកាន់ត្រកូលជាឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី ហើយបង្គាប់ត្រកូលនោះថា ថុល្លនន្ទាភិក្ខុនីជាម្ចាស់ ចង់ឆាន់បបរដែលលាយសណ្តែកនិងល្ង ហើយក៏យកទៅបរិភោគដោយខ្លួនឯង ។ ថុល្លនន្ទាភិក្ខុនីនោះដឹងហើយ ចោទប្រកាន់សិស្សនោះថា នាងឯងមិនមែនជាសមណីទេ ។ ភិក្ខុនីនោះមានសេចក្តីសង្ស័យ ។ ទើបភិក្ខុនីនោះនាំយករឿងនុ៎ះទៅដំណាលប្រាប់ភិក្ខុនីទាំងឡាយ ។ ពួកភិក្ខុនីនាំយករឿងនុ៎ះទៅប្រាប់ដល់ភិក្ខុទាំងឡាយ ។ ពួកភិក្ខុនាំយករឿងនុ៎ះទៅក្រាបទូលចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិបាចិត្តិយ ព្រោះដឹងខ្លួនហើយពោលពាក្យកុហក ។ សម័យនោះឯង ភិក្ខុនី១រូបជាសិស្សថុល្លនន្ទាភិក្ខុនីនៅក្នុងក្រុងរាជគ្រឹះ ទៅកាន់ត្រកូលជាឧបដ្ឋាករបស់ថុល្លនន្ទាភិក្ខុនី ហើយបង្គាប់ត្រកូលនោះថា ថុល្លនន្ទាភិក្ខុនីជាម្ចាស់ ចង់ឆាន់នំមានរសឆ្ងាញ់ក្រៃពេក ហើយក៏យកទៅបរិភោគដោយខ្លួនឯង ។ ថុល្លនន្ទាភិក្ខុនីនោះដឹងហើយ ចោទប្រកាន់សិស្សនោះថា នាងឯងមិនមែនជាសមណីទេ ។ ភិក្ខុនីនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិបាចិត្តិយ ព្រោះដឹងខ្លួនហើយពោលពាក្យកុហក ។
[១៧២] សម័យនោះឯង ក្មេងពីរនាក់ គឺកូនប្រុស១ ក្មួយប្រុស១របស់គហបតីជាឧបដ្ឋាករបស់ព្រះអជ្ជុកត្ថេរដ៏មានអាយុ ក្នុងក្រុងវេសាលី ។ គ្រានោះ គហបតីនោះបាននិយាយពាក្យនេះនឹងព្រះអជ្ជុកត្ថេរដ៏មានអាយុថា បពិត្រលោកដ៏ចម្រើន ជំនុំក្មេងទាំងពីរនាក់នេះ ក្មេងណាមានសទ្ធាជ្រះថ្លា ព្រះករុណាគប្បីប្រាប់ឱកាសនេះដល់ក្មេងនោះ ។ គហបតីនោះធ្វើកាលកិរិយាទៅ ។ សម័យនោះឯង ក្មួយរបស់គហបតីនោះមានសទ្ធាជ្រះថ្លា ។ លំដាប់នោះ ព្រះអជ្ជុកត្ថេរដ៏មានអាយុ បានប្រាប់ឱកាសនោះដល់ទារកដែលជាក្មួយនោះ ។ ទារកដែលជាក្មួយនោះ ក៏បានបីបាច់រក្សានូវទ្រព្យ និងចាត់ចែងនូវទានដោយសម្បត្តិនោះ ។ លំដាប់នោះ កូនរបស់គហបតីនោះបាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា បពិត្រព្រះអានន្ទដ៏ចម្រើន អ្នកណាជាអ្នកទទួលមត៌ករបស់បិតា កូន ឬក្មួយ ។ ព្រះអានន្ទនិយាយតបថា ម្នាលអ្នកដ៏មានអាយុ កូនទើបត្រូវទទួលទ្រព្យមត៌ករបស់បិតាបាន ។ កូនរបស់គហបតីនោះ បាននិយាយតទៅទៀតថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់អជ្ជុកត្ថេរនេះប្រាប់សម្បត្តិរបស់ខ្ញុំដល់បងប្អូនជីដូនមួយ របស់ខ្ញុំហើយ ។ ព្រះអានន្ទពោលថា ម្នាលអ្នកដ៏មានអាយុ អជ្ជុកត្ថេរដ៏មានអាយុនេះ មិនមែនជាសមណៈទេ ។ គ្រានោះ ព្រះអជ្ជុកត្ថេរដ៏មានអាយុ បាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ លោកចូរឱ្យសេចក្តីវិនិច្ឆ័យដល់ខ្ញុំចុះ ។ សម័យនោះឯង ព្រះឧបាលីដ៏មានអាយុ ជាបក្ខពួករបស់ព្រះអជ្ជុកត្ថេរដ៏មានអាយុ ។ លំដាប់នោះ ព្រះឧបាលីដ៏មានអាយុ បាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោអានន្ទ ភិក្ខុណាដែលម្ចាស់ទ្រព្យផ្តាំទុកថា លោកចូរប្រាប់ឱកាសនេះដល់អ្នកនេះ ហើយភិក្ខុនោះទៅប្រាប់ដល់អ្នកនោះ ភិក្ខុនោះត្រូវអាបត្តិអ្វី ។ ព្រះអានន្ទឆ្លើយតបទៅវិញថា បពិត្រលោកដ៏ចម្រើន ភិក្ខុនោះមិនត្រូវអាបត្តិអ្វីបន្តិចទេ ដោយហោចទៅ តែអាបត្តិទុក្កដក៏មិនត្រូវដែរ ។ ព្រះឧបាលីឆ្លើយថា ម្នាលអាវុសោ ព្រះអជ្ជុកត្ថេរដ៏មានអាយុនេះ ម្ចាស់ទ្រព្យបានផ្តាំទុកថា លោកចូរប្រាប់ឱកាសនេះដល់ជនឈ្មោះនេះ ក៏បានប្រាប់ដល់អ្នកនោះមែន ម្នាលអាវុសោ អជ្ជុកត្ថេរដ៏មានអាយុមិនត្រូវអាបត្តិទេ ។
[១៧៣] សម័យនោះឯង ក្នុងក្រុងពារាណសី ពួកចោរនាំគ្នាប្លន់ត្រកូលឧបដ្ឋាករបស់ព្រះបិលិន្ទវច្ឆត្ថេរដ៏មាន អាយុ ហើយក៏នាំយកកូនក្មេងពីរនាក់ទៅ ។ លំដាប់នោះ ព្រះបិលិន្ទវច្ឆត្ថេរដ៏មានអាយុ សំដែងឫទ្ធិទៅនាំយកក្មេងទាំងពីរនាក់នោះបានមក ហើយទុកក្នុងប្រាសាទ ។ មនុស្សទាំងឡាយបានឃើញក្មេងទាំងពីរនាក់នោះហើយ និយាយថា នេះជាឫទ្ធានុភាពរបស់លោកម្ចាស់បិលិន្ទវច្ឆត្ថេរ ហើយក៏នាំគ្នាជ្រះថ្លានឹងព្រះបិលិន្ទវច្ឆត្ថេរដ៏មានអាយុពេកណាស់ ។ ភិក្ខុទាំងឡាយ នាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា បិលិន្ទវច្ឆត្ថេរដ៏មានអាយុ មិនសមគួរនឹងទៅនាំយកក្មេងពីរនាក់ ដែលពួកចោរវានាំយកទៅហើយ ។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុអ្នកមានឫទ្ធិទេ ព្រោះវិស័យនៃឫទ្ធិ ។
[១៧៤] សម័យនោះឯង ភិក្ខុពីររូបជាសំឡាញ់គ្នា ឈ្មោះបណ្ឌកៈ១ កបិលៈ១ ។ ភិក្ខុ១រូបនៅស្រុកក្រៅ ១រូបនៅក្នុងក្រុងកោសម្ពី ។ គ្រាដែលភិក្ខុនោះចេញពីស្រុកក្រៅ ទៅកាន់ក្រុងកោសម្ពី កាលកំពុងឆ្លងទឹកស្ទឹងក្នុងរវាងពាក់កណ្តាលផ្លូវ កន្សោមខ្លាញ់របូតអំពីដៃនៃមនុស្សអ្នកសម្លាប់ជ្រូកទាំងឡាយ ទៅជាប់នូវជើងរបស់ភិក្ខុនោះ ។ ភិក្ខុនោះបានកាន់យកដោយគិតថា នឹងឱ្យដល់ជនទាំងឡាយជាម្ចាស់វិញ ។ ពួកម្ចាស់នាំគ្នាចោទប្រកាន់ភិក្ខុនោះថា លោកមិនមែនជាសមណៈទេ ។ ស្រីគង្វាលគោម្នាក់ឃើញភិក្ខុនោះឆ្លងទឹកស្ទឹងរួចហើយ បាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកចូរមកសេពមេថុនធម្មនឹងខ្ញុំ ។ ភិក្ខុនោះគិតថា អញមិនមែនជាសមណៈតាមប្រក្រតីទេ ទើបព្រមសេពមេថុនធម្មនឹងស្រីនោះ ហើយទៅកាន់ក្រុងកោសម្ពី ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា នែភិក្ខុទាំងឡាយ ភិក្ខុនោះមិនត្រូវអាបត្តិបារាជិកព្រោះអទិន្នាទានទេ ត្រូវអាបត្តិបារាជិក ព្រោះសេពមេថុនធម្ម ។
[១៧៥] សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ព្រះទឡ្ហិកត្ថេរដ៏មានអាយុ ក្នុងសាគលនគរ មានសេចក្តីមិនសប្បាយមកបៀតបៀន ក៏ទៅលួចយកឈ្នួតរបស់អ្នកផ្សារ ហើយបាននិយាយពាក្យនេះនឹងព្រះទឡ្ហិកត្ថេរដ៏មានអាយុយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំមិនមែនជាសមណៈទេ ខ្ញុំនឹងសឹក (ឥឡូវនេះ) ។ ព្រះទឡ្ហិកត្ថេរ បានសួរថា ម្នាលអាវុសោ អំពើដូចម្តេចដែលអ្នកធ្វើហើយ ។ ភិក្ខុនោះប្រាប់ថា បពិត្រលោកដ៏ចម្រើន ខ្ញុំលួចយកឈ្នួតរបស់អ្នកផ្សារ ។ ព្រះទឡ្ហិកត្ថេរ ក៏ឱ្យយកឈ្នួតនោះមក ហើយកាត់ថ្លៃ ។ ឈ្នួតនោះកាត់ថ្លៃទៅ ដំឡៃមិនដល់៥មាសក ។ ព្រះទឡ្ហិកត្ថេរប្រាប់ថា ម្នាលអាវុសោ អ្នកមិនត្រូវអាបត្តិបារាជិកទេ ដូច្នេះហើយ ក៏បានសំដែងធម្មីកថា ។ ឯភិក្ខុនោះមានសេចក្តីត្រេកអរក្រៃពេក ។
ទុតិយបារាជិក ចប់ ។
បារាជិកកណ្ឌ សិក្ខាបទ ទី៣
កែប្រែ[១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងកូដាគារសាលាក្បែរព្រៃមហាវន ទៀបក្រុងវេសាលី ។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ទ្រង់សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចម្រើនអសុភកម្មដ្ឋាន ទ្រង់សំដែងគុណនៃអសុភសមាបត្តិក្នុងអសុភកម្មដ្ឋានជាញឹកញយ ដោយបរិយាយដ៏ច្រើន ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតចង់គេចចាកអារម្មណ៍ សម្ងំនៅអស់កាលកន្លះខែ (ក្នុងកម្មដ្ឋាន) កុំឱ្យអ្នកណាមួយចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅឱ្យតថាគត ។ ទើបពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ឯវំភន្តេ (យ៉ាងហ្នឹងព្រះអង្គ) តាំងពីកាលនោះមក មិនមានអ្នកណាមួយចូលទៅគាល់ព្រះដ៏មានព្រះភាគឡើយ វៀរលែងតែភិក្ខុមួយរូបជាអ្នកនាំបិណ្ឌបាតទៅថ្វាយព្រះអង្គ ។ ភិក្ខុទាំងឡាយគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា ទ្រង់សំដែងរៀបរាប់អំពីអសុភ ទ្រង់សំដែងគុណនៃការចម្រើនអសុភកម្មដ្ឋាន ទ្រង់សំដែងគុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយ ។ ដោយបរិយាមិនតែមួយ លុះគិតដូច្នេះហើយ ក៏នាំគ្នាប្រកបសេចក្តីព្យាយាមក្នុងការចម្រើនអសុភកម្មដ្ឋានជា ច្រើនបែបច្រើនវិធី ។ ពួកភិក្ខុទាំងនោះកើតសេចក្តីទុក្ខ នឿយណាយ ខ្ពើមឆ្អើមនឹងរាងកាយរបស់ខ្លួនឯង មានគួរនាដូចជាស្រីក្រមុំ ឬប្រុសកំឡោះ ជាអ្នកមានកិរិយាស្អិតស្អាងជាប្រក្រតី លុះបានងូតទឹក កក់ក្បាលហើយ រមែងជាទុក្ខនឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ សាកអសុភឆ្កែ ឬសាកអសុភមនុស្សដែលគេព្យួរនឹងក យ៉ាងណាមិញ ពួកភិក្ខុទាំងនោះ ក៏ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន យ៉ាងនោះឯង ទើបផ្តាច់ជីវិតខ្លួនដោយខ្លួនឯងខ្លះ ផ្តាច់ជីវិតគ្នាទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក ឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា នែអ្នកដ៏មានអាយុ យើងសូមអង្វរអ្នក ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រនិងចីវរទាំងនេះ នឹងបានជារបស់អ្នក ។ គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិកទទួលស៊ីឈ្នួលយកបាត្រ និងចីវរហើយ ទើបផ្តាច់បង់ជីវិតភិក្ខុទាំងឡាយជាច្រើនរូប ហើយកាន់ដាវប្រឡាក់ឈាមដើរទៅកាន់ស្ទឹងឈ្មោះវគ្គុមុទា កាលដែលសមណកុត្តកឈ្មោះមិគលណ្ឌិកកំពុងលាងដាវប្រឡាក់ឈាមនោះ (គាត់) ក៏មានសេចក្តីសង្ស័យ ក្តៅក្រហាយស្តាយក្រោយក្នុងកាលនោះ ដោយគិតឃើញថា ការនេះមិនមែនជាលាភរបស់អញទេតើ នឹងចាត់ថាជាលាភរបស់អញមិនបានឡើយ ជាតិជាមនុស្សអញបានដោយក្រណាស់ ជាតិជាមនុស្សឈ្មោះថា អញបានដោយងាយមិនមែនឡើយ អញបានបាបច្រើនណាស់ ព្រោះអញបានផ្តាច់បង់ជីវិតពួកភិក្ខុអ្នកមានសីល មានធម៌ល្អ ។ លំដាប់នោះ ទេវតា ជាពួករបស់មារ ដើរមកលើទឹកមិនមានបែកធ្លាយ បាននិយាយពាក្យនេះនឹងសមណកុត្តកឈ្មោះមិគលណ្ឌិកថា ល្អហើយៗអ្នកសប្បុរស ការនេះជាលាភរបស់អ្នកហើយ អ្នកសប្បុរស ជាតិជាមនុស្សអ្នកក៏បានដោយប្រពៃហើយ អ្នកសប្បុរស អ្នកបានប្រទះបុណ្យច្រើនហើយ អ្នកសប្បុរស ព្រោះអ្នកបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លងសង្សារវដ្តឱ្យឆ្លងផុត ទៅបាន ។ គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏នឹកអរថា ឮថា (ការនេះ) ជាលាភរបស់អញ ឮគេថា ជាតិមនុស្ស អញបានដោយល្អហើយ ឮគេថា អញបានប្រទះបុណ្យជាច្រើន ឮគេថា អញបានញុំាងជនទាំងឡាយដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឱ្យឆ្លងផុតទៅបាន លុះគិតដូច្នេះហើយ ក៏កាន់ដាវមុតដើរចេញពីវិហារចូលទៅកាន់វិហារ ចេញពីបរិវេណចូលទៅកាន់បរិវេណ ហើយពោលយ៉ាងនេះថា លោកណាមិនទាន់ឆ្លង (សង្សារវដ្ត) ខ្ញុំនឹងឱ្យលោកណាឆ្លងសង្សារវដ្តបាន ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាដែលមិនទាន់ប្រាសចាករាគៈ សេចក្តីខ្លាច សេចក្តីញាប់ញ័រ និងសេចក្តីព្រឺរោម ក៏មានដល់ភិក្ខុទាំងនោះជាប្រាកដក្នុងសម័យនោះ ។ ចំណែកភិក្ខុទាំងឡាយណា ដែលប្រាសចាករាគៈហើយ សេចក្តីខ្លាច សេចក្តីញាប់ញ័រ និងសេចក្តីព្រឺរោម ក៏មិនមានដល់ភិក្ខុទាំងនោះក្នុងសម័យនោះឡើយ ។ គ្រានោះ សមណកុត្តកឈ្មោះមិគលណ្ឌិក ក៏ផ្តាច់បង់ជីវិតភិក្ខុក្នុងមួយថ្ងៃ១រូបក៏មាន ក្នុង១ថ្ងៃ ផ្តាច់បង់ជីវិតភិក្ខុពីររូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបីរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុបួនរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុប្រាំរូបក៏មាន ។បេ។ ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុដប់រូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុម្ភៃរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុសាមសិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុសែសិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុហាសិបរូបក៏មាន ១ថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន ។
[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំក្នុងព្រះកម្មដ្ឋានដោយកន្លងកន្លះខែនោះទៅ ទើបទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ដោយព្រះពុទ្ធដីកាថា ដូចម្តេចហ្ន៎ អានន្ទ បានជាភិក្ខុសង្ឃហាក់ដូចជាស្តួចស្តើងទៅ ។ ទើបព្រះអានន្ទត្ថេរ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពិតដូចព្រះពុទ្ធដីកាណាស់ ព្រោះព្រះដ៏មានព្រះភាគទ្រង់សំដែងអសុភកថា ដោយបរិយាយជាច្រើន ទ្រង់សរសើររៀបរាប់អំពីអសុភ ទ្រង់សរសើរគុណអសុភភាវនា ទ្រង់សរសើរគុណនៃអសុភសមាបត្តិ ក្នុងអសុភកម្មដ្ឋានជាញឹកញយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងនោះ ក៏គិតគ្នាថា ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអសុភកថា ដោយបរិយាយដ៏ច្រើន ទ្រង់សរសើររៀបរាប់អំពីអសុភកថា ទ្រង់សរសើរគុណអសុភភាវនា ទ្រង់សរសើរគុណនៃការប្រកបដោយអសុភកម្មដ្ឋានជាញឹកញយ ហើយ (នាំគ្នា) ប្រកបសេចក្តីព្យាយាមក្នុងអសុភភាវនា ជាច្រើនវិធីណាស់ ។ ទើបភិក្ខុទាំងនោះ ជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន ប្រៀបដូចជាស្រីក្រមុំ ឬបុរសក្មេងកំឡោះ មានជាតិជាអ្នកស្អិតស្អាង លុះងូតទឹក កក់ក្បាលហើយ រមែងជាទុក្ខនឿយណាយ ខ្ពើមឆ្អើមសាកអសុភពស់ក្តី សាកអសុភឆ្កែក្តី សាកអសុភមនុស្សក្តី ដែលចងភ្ជាប់នឹងក មានឧបមាយ៉ាងណាមិញ ភិក្ខុទាំងអម្បាលនោះ កាលជាទុក្ខនឿយណាយ ខ្ពើមឆ្អើមនឹងកាយរបស់ខ្លួន ក៏មានឧបមេយ្យយ៉ាងនោះ ទើបផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងក៏មាន ខ្លះផ្លាស់គ្នាឱ្យផ្តាច់បង់ជីវិតទៅវិញទៅមកក៏មាន រូបខ្លះបានចូលទៅរកសមណកុត្តកឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក អ្នកចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរនេះនឹងបានជារបស់អ្នក បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង សមណកុត្តកឈ្មោះមិគលណ្ឌិក លុះបានទទួលស៊ីឈ្នួលយកបាត្រ និងចីវរហើយ ទើបផ្តាច់បង់ជីវិតភិក្ខុមួយរូបមួយថ្ងៃក៏មាន ។បេ។ មួយថ្ងៃផ្តាច់បង់ជីវិតភិក្ខុហុកសិបរូបក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរ ភិក្ខុសង្ឃនេះគប្បីស្ថិតស្ថេរនៅបានដោយហេតុណា សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងហេតុនោះដទៃទៀត ។ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ភិក្ខុទាំងអម្បាលមាណដែលអាស្រ័យនៅក្នុងក្រុងវេសាលី អ្នកចូរឱ្យភិក្ខុអម្បាលនោះទាំងអស់ប្រជុំគ្នាក្នុងឧបដ្ឋានសាលាចុះ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ដូច្នេះហើយ ភិក្ខុទាំងឡាយមានប្រមាណប៉ុន្មានដែលអាស្រ័យនៅក្នុងក្រុងវេសាលី ព្រះអានន្ទក៏បង្គាប់ភិក្ខុអម្បាលនោះទាំងអស់ឱ្យប្រជុំគ្នាក្នុង ឧបដ្ឋានសាលា ទើបចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយបានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុសង្ឃប្រជុំគ្នាព្រមហើយ ព្រះករុណាម្ចាស់ សូមព្រះដ៏មានព្រះភាគទ្រង់សំគាល់កាលដ៏សមគួរក្នុងកាលឥឡូវនេះ ។
[១៧៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់ប្រថាប់លើអាសនៈដែលគេតាក់តែងថ្វាយ ។ លុះព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់ស្រេចហើយ ទើបត្រាស់នឹងភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិនេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗឱ្យសាបសូន្យទៅផង ឱ្យស្ងប់រម្ងាប់ទៅផង ដោយទំនងដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចកំទេចធូលីដែលខ្យល់បក់កួចឡើងក្នុងខែដែលជាចុងគិម្ហន្តរដូវ គឺខែអាសាឡ្ហ មហាអកាលមេឃ (ភ្លៀងធំបង្អុរចុះខុសកាលវេលា) តែងញុំាងកំទេចធូលីនោះឱ្យអន្តរធាន ឱ្យស្ងប់ទៅបាន ដោយទំនងដ៏សមគួរ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានអប់រំ ធ្វើឱ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឱ្យសាបសូន្យទៅ ឱ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ ក៏មានឧបមេយ្យដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិដែលបុគ្គលចម្រើនហើយ តើដូចម្តេច ដែលបុគ្គលធ្វើឱ្យច្រើនជាប្រក្រតីហើយ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងៗ ឱ្យសាបសូន្យទៅ ឱ្យស្ងប់រំងាប់ទៅដោយទំនងដ៏សមគួរ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ទីជិតនៃដើមឈើក្តី ទៅកាន់ផ្ទះដ៏ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឱ្យត្រង់ តម្កល់សតិឱ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះមានសតិ ដកដង្ហើមចេញ មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង សឹមដកដង្ហើមចូល សិក្សាថា អញរម្ងាប់កាយសង្ខារ (គឺខ្យល់អស្សាសបស្សាស) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរម្ងាប់កាយសង្ខារ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ (គឺសេចក្តីឆ្អែតកាយឆ្អែតចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ (គឺសុខកាយ សុខចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ សឹមដកដង្ហើមចូល សិក្សាថា អញនឹងរម្ងាប់ចិត្តសង្ខារ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរំងាប់ចិត្តសង្ខារ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្ត សឹមដកដង្ហើមចូល សិក្សាថា អញនឹងធ្វើចិត្តឱ្យរីករាយ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងធ្វើចិត្តឱ្យរីករាយ សឹមដកដង្ហើមចូល សិក្សាថា អញនឹងតាំងចិត្តខ្ជាប់ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងតាំងចិត្តខ្ជាប់ សឹមដកដង្ហើមចូល សិក្សាថា អញនឹងដោះចិត្តឱ្យផុតស្រឡះ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងដោះចិត្តឱ្យផុតស្រឡះ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពជារបស់មិនទៀង សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពឥតរាគៈ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពឥតរាគៈ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណាដោយសភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹងពិចារណារឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចេញ សិក្សាថា អញនឹងពិចារណារឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចម្រើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឱ្យច្រើនហើយយ៉ាងនេះ ជាធម៌ល្អិតផង ជាធម៌ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌ដោយឡែកផង ជាគ្រឿងនៅ នាំមកនូវសេចក្តីសុខផង តែងញុំាងអកុសលធម៌ទាំងឡាយដ៏លាមកដែលកើតឡើងៗ ឱ្យសាបសូន្យទៅ ឱ្យស្ងប់ទៅ ដោយទំនងដ៏សមគួរ ។
[១៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឱ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សាកសួរភិក្ខុទាំងឡាយក្នុងគ្រានោះថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះ ផ្លាស់គ្នាឱ្យផ្តាច់បង់ជីវិតទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក ឈ្មោះមិគលណ្ឌិក ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរទាំងនេះនឹងបានជារបស់អ្នក (យ៉ាងនេះ) ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏ទ្រង់ព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកទាំងឡាយបានធ្វើហើយនេះ មិនសម មិនទំនង មិនគួរ មិនមែនជាកិច្ចរបស់សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេច បានជាពួកភិក្ខុទាំងនោះទៅផ្តាច់បង់ជីវិតខ្លួនដោយខ្លួនឯងខ្លះ ផ្លាស់គ្នាឱ្យផ្តាច់ជីវិតទៅវិញទៅមកខ្លះ ភិក្ខុខ្លះចូលទៅរកសមណកុត្តក ឈ្មោះមិគលណ្ឌិក ហើយពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកយើងសូមអង្វរអ្នក ៗចូរផ្តាច់បង់ជីវិតពួកយើងចុះ បាត្រ និងចីវរនេះនឹងបានជារបស់អ្នក ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឱ្យឃ្លាតចាកជីវិតក្តី ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឱ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី ភិក្ខុនេះឯងហៅថា ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ ។
[១៨០] សម័យនោះឯង មានឧបាសកម្នាក់មានជម្ងឺ ។ ប្រពន្ធរបស់ឧបាសកនោះ មានរូបល្អស្រស់បស់មុខគួរឱ្យគយគន់ជាទីនាំមកនូវសេចក្តីជ្រះថ្លា ។ ពួកឆព្វគ្គិយភិក្ខុមានចិត្តប្រតិព័ទ្ធចំពោះស្រីនោះ ។ គ្រានោះសេចក្តីបរិវិតក្កនេះបានមានដល់ពួកឆព្វគ្គិយភិក្ខុដូច្នេះថា ម្នាលអាវុសោទាំងឡាយ បើឧបាសកនោះនឹងរស់នៅ ពួកយើងមុខជានឹងមិនបានស្រីនោះទេ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើង (នាំគ្នា) ពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសកនោះ ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាចូលទៅកាន់ទីដែលឧបាសកនោះនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧបាសកនោះថា ម្នាលឧបាសក អ្នកឯងបានធ្វើអំពើល្អមកហើយ បានធ្វើកុសលមកហើយ បានធ្វើកម្មជាគ្រឿងការពារភ័យរួចអស់ហើយ អ្នកឯងមិនដែលធ្វើបាប មិនដែលធ្វើអំពើលាមក មិនដែលធ្វើអំពើអាក្រក់ អំពើល្អអ្នកបានធ្វើហើយ បាបអ្នកមិនធ្លាប់ធ្វើឡើយ អ្នកឯងមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ អ្នកធ្វើកាលកិរិយា រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌ អ្នកនឹងបានឆ្អែតស្កប់ស្កល់ (នឹងបានឱ្យស្រីអប្សរទាំងឡាយ) បម្រើដោយកាមគុណទាំង៥ ដ៏ជាទិព្វក្នុងស្ថានសួគ៌នោះ ។ គ្រានោះឯង ឧបាសកនោះគិតថា លោកម្ចាស់ទាំងឡាយនិយាយ (នេះ) ពិតណាស់ ដ្បិតខ្លួនអញជាមនុស្សបានធ្វើអំពើល្អមកហើយ បានធ្វើកុសលមកហើយ បានធ្វើវិធីការពារភ័យ (ក្នុងអបាយភូមិ) ហើយ បាប អញមិនដែលធ្វើឡើយ អំពើអាក្រក់ ក៏អញមិនដែលធ្វើ មិនធ្លាប់ធ្វើអំពើអាក្រក់សោះ អំពើប្រពៃ អញបានធ្វើហើយ បាប អញមិនធ្លាប់ធ្វើឡើយ អញមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អញស្លាប់ទៅប្រសើរជាងរស់នៅ អញធ្វើកាលកិរិយា រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌ អញមុខជានឹងបានឆ្អែតស្កប់ស្កល់ (ឱ្យស្រីទេពអប្សរទាំងឡាយ) បម្រើដោយកាមគុណទាំង៥ ដែលជាទិព្វក្នុងស្ថានសួគ៌នោះ ។ ឧបាសកនោះបរិភោគភោជនទាំងឡាយដែលមិនសប្បាយ (គឺអាហារដែលស្លែងនាំឱ្យកើតរោគ) ទំពាស៊ីតែខាទនីយ (គ្រឿងទំពា) ដែលមិនសប្បាយផង ជញ្ជាប់ជញ្ជក់តែវត្ថុសម្រាប់ជញ្ជាប់ជញ្ជក់ដែលមិនសប្បាយផង ផឹកទឹកដែលមិនសប្បាយផង ។ កាលឧបាសកនោះបរិភោគភោជនដែលមិនសប្បាយតែម្យ៉ាងផង កាលទំពាស៊ីខាទនីយវត្ថុដែលមិនសប្បាយផង កាលជញ្ជាប់ជញ្ជក់វត្ថុសម្រាប់ជញ្ជាប់ជញ្ជក់មិនសប្បាយផង ផឹកទឹកដែលមិនសប្បាយផង អាពាធដ៏ក្លៀវក្លាក៏កើតឡើង ។ ឧបាសកនោះក៏ធ្វើកាលកិរិយាស្លាប់ទៅដោយអាពាធនោះឯង ។ ទើបប្រពន្ធរបស់ឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈទាំងនេះ ជាសក្យបុត្រ ជាបុគ្គលឥតខ្មាស ជាមនុស្សទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា ពួកសមណៈទាំងនេះនឹងប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ ជាអ្នកប្រព្រឹត្តរៀបរយ ជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នកពោលពាក្យសត្យ ជាអ្នកមានសីល ជាអ្នកមានកល្យាណធម៌ ដូចម្តេចបាន ភាពសមណៈរបស់ភិក្ខុទាំងនេះគ្មានទេ ព្រហ្មចរិយធម៌របស់ភិក្ខុទាំងនេះក៏គ្មានទេ សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា សមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ សមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ (ព្រោះ) សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ស្វាមីរបស់អញ ស្វាមីរបស់អញ គឺសមណៈទាំងនេះសម្លាប់ហើយ ។ ទាំងពួកមនុស្សឯទៀតក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈពួកនេះ ជាសក្យបុត្រ ជាមនុស្សឥតខ្មាស ជាមនុស្សទ្រុស្តសីល ពោលតែពាក្យមុសា ពួកសមណៈទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តរៀបសា ប្រព្រឹត្តព្រហ្មចរិយធម៌ ពោលពាក្យសច្ច មានសីល មានកល្យាណធម៌ ដូចម្តេចបាន (ព្រោះ) សាមញ្ញគុណរបស់សមណៈទាំងនេះគ្មានទេ ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះក៏គ្មានទេ សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ពួកសមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ ពួកសមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ (ព្រោះ) សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក ឧបាសកដែលស្លាប់ ពីព្រោះតែសមណៈទាំងនេះ ។ ភិក្ខុទាំងឡាយបានឮមនុស្សពួកនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច ។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុម្តេចបានជាពួកឆព្វគ្គិយភិក្ខុទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ ឧបាសក (ដូច្នោះ) ។ គ្រានោះឯង ពួកភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។បេ។ ព្រះបរមសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក មែនឬ ។ ពួកភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ (អំពើដែលអ្នកទាំងអស់គ្នាធ្វើហើយនុ៎ះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើសោះ ម្នាលមោឃបុរសទាំងឡាយ ហេតុម្តេច បានជាអ្នកទាំងឡាយ ទៅពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសក (ដូច្នោះ) ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយក្លែងផ្តាច់បង់រាងកាយរបស់មនុស្ស ឱ្យឃ្លាតចាកជីវិតក្តី ទោះបីស្វែងរកគ្រឿងសស្ត្រាវុធ (ឱ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ថា នែបុរសដ៏ចម្រើន អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ (ភិក្ខុ) មានចិត្តគិតដូច្នេះ មានសេចក្តីត្រិះរិះក្នុងចិត្តដូច្នេះ គប្បីពណ៌នាគុណនៃសេចក្តីស្លាប់ ឬគប្បីណែនាំដើម្បីសេចក្តីស្លាប់ដោយអនេកបរិយាយ ភិក្ខុនេះក្តី ហៅថាត្រូវអាបត្តិបារាជិក មិនមានសំវាសឡើយ ។
[១៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ (ក្នុងបេយ្យាលទាំងពីរ មានសេចក្តីអធិប្បាយដូចក្នុងបារាជិកកណ្ឌទី១) ។ ត្រង់បទថា ក្លែង (នោះ) គឺដឹងជាក់ច្បាស់ហើយ ក្លែងសម្លាប់ ។ ដែលហៅថា រាងកាយនៃមនុស្ស (នោះ) គឺបឋមចិត្តណាដែលកើតឡើងហើយ បឋមវិញ្ញាណណាដែលកើតឡើងប្រាកដហើយ ក្នុងផ្ទៃនៃមាតា ដរាបដល់ពេលស្លាប់ ក្នុងរវាងកាលប៉ុណ្ណេះ នេះឯងហៅថា រាងកាយរបស់មនុស្ស ។ ត្រង់ពាក្យថា ផ្តាច់បង់ចាកជីវិត គឺចូលទៅផ្តាច់បង់ ញុំាងឥន្ទ្រិយ គឺជីវិតឱ្យរលត់ទៅ គឺថាញុំាងសន្តតិ (ខ្សែតនៃចិត្ត) ឱ្យកំរើក ។ ត្រង់ពាក្យថា ទោះបីស្វែងរកគ្រឿងសាស្ត្រាវុធ (ឱ្យគេសម្លាប់) រាងកាយមនុស្សនោះក្តី សេចក្តីថា គឺគប្បីស្វែងរកដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី ។
[១៨២] ត្រង់ពាក្យថា ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី សេចក្តីថា សំដែងទោសក្នុងកិរិយារស់នៅ ពោលសរសើរគុណក្នុងការស្លាប់ ។
[១៨៣] ត្រង់ពាក្យថា និយាយណែនាំដើម្បីសេចក្តីស្លាប់ក្តី សេចក្តីថា និយាយណែនាំថា អ្នកចូរនាំគ្រឿងសស្ត្រាមកក្តី ថាអ្នកចូរស៊ីថ្នាំពិសក្តី ថាអ្នកចូរចងរិតដោយខ្សែ ហើយធ្វើមរណកាលទៅក្តី (យ៉ាងនេះហៅថា និយាយណែនាំដើម្បីសេចក្តីស្លាប់) ។
[១៨៤] ត្រង់ពាក្យថា នែបុរសដ៏ចម្រើន (នេះ) ជាឈ្មោះនៃពាក្យអាលបន (ពាក្យសម្រាប់ហៅរក) ថា ម្នាលបុរសដ៏ចម្រើន ។ ត្រង់ពាក្យថា អ្នកមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងកិរិយារស់នៅ មានអធិប្បាយថា ជីវិតរបស់ពួកមនុស្សកំសត់ បើធៀបផ្ទឹមនឹងជីវិតរបស់ពួកមនុស្សស្តុកស្តម្ភ (ក៏ឃើញថា) ជាជីវិតលាមក ជីវិតរបស់ពួកមនុស្សឥតទ្រព្យ បើធៀបផ្ទឹមនឹងជីវិតរបស់ពួកមនុស្សមានទ្រព្យ (ក៏ឃើញថា) ជាជីវិតលាមក ជីវិតរបស់មនុស្សទាំងឡាយ បើធៀបផ្ទឹមគ្នានឹងជីវិតរបស់ទេវតាទាំងឡាយ (ក៏ឃើញថា) ជាជីវិតលាមក (យ៉ាងនេះ) ហៅថា ជីវិតលាមក ។ ជីវិតរបស់មនុស្សដាច់ដៃ ដាច់ជើង ដាច់ទាំងដៃទាំងជើង មនុស្សដាច់ត្រចៀក មនុស្សដាច់ច្រមុះ មនុស្សដាច់ទាំងត្រចៀក ទាំងច្រមុះ (ទាំងនេះ) ហៅថា ជីវិតអាក្រក់ ។ អ្នកមានប្រយោជន៍អ្វីនឹងជីវិតដ៏លាមកនេះ នឹងជីវិតដ៏អាក្រក់នេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ ។ ត្រង់ពាក្យថា មានចិត្តគិតដូច្នេះ សេចក្តីថា ធម្មជាតណាជាចិត្ត ធម្មជាតនោះជាមនោ ធម្មជាតណាជាមនោ ធម្មជាតនោះគឺចិត្ត ។ ត្រង់ពាក្យថា មានសេចក្តីត្រិះរិះក្នុងចិត្តដូច្នេះ សេចក្តីថា មានសេចក្តីសំគាល់ក្នុងសេចក្តីស្លាប់ មានចេតនាចង់ឱ្យស្លាប់ មានសេចក្តីប៉ុនប៉ងចង់ឱ្យស្លាប់ ។ ត្រង់ពាក្យថា ដោយអនេកបរិយាយ គឺដោយអាការទាំងឡាយខ្ពស់និងទាប (ដោយឧបាយច្រើនយ៉ាង) ។ ត្រង់ពាក្យថា ពណ៌នាគុណនៃសេចក្តីស្លាប់ក្តី អធិប្បាយថា ភិក្ខុសំដែងទោសក្នុងការរស់នៅ ពោលសរសើរគុណក្នុងការស្លាប់ទៅដូច្នេះថា អ្នកស្លាប់អំពីលោកនេះ គឺអ្នករំលាងខន្ធស្លាប់ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌ អ្នកនឹងបានឆ្អែតស្កប់ស្កល់ (ឱ្យស្រីទេពអប្សរទាំងឡាយ) បម្រើដោយកាមគុណទាំង៥ដ៏ជាទិព្វក្នុងស្ថានសួគ៌នោះ ។
[១៨៥] ត្រង់ពាក្យថា ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ សេចក្តីថា (និយាយដឹកនាំ) ថា អ្នកចូរនាំគ្រឿងសស្ត្រាមកក្តី អ្នកចូរស៊ីថ្នាំពិសក្តី អ្នកចូរចងរឹតដោយខ្សែ ហើយធ្វើកាលកិរិយាទៅក្តី អ្នកចូរលោតទម្លាក់ទៅក្នុងបឹងក្តី អណ្តូងក្តី ជ្រោះក្តី ។
[១៨៦] ត្រង់ពាក្យថា ភិក្ខុនេះក្តី មានសេចក្តីអធិប្បាយដូចខាងដើម (ត្រង់បារាជិកកណ្ឌទី១) ។ ត្រង់ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា ថ្មក្រាស់បែកជាពីរចំណែក ជាវត្ថុភ្ជាប់គ្នាមិនបានទៀតយ៉ាងណាមិញ ភិក្ខុក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឱ្យចាកជីវិត មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបហៅថា ត្រូវអាបត្តិបារាជិក ។ ត្រង់ពាក្យថា រកសំវាសគ្មាន សេចក្តីថា កម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សិក្ខាស្មើគ្នា នេះហៅថា មានសំវាស ភិក្ខុនោះគ្មានសំវាសដូច្នោះទេ ព្រោះហេតុនោះ ទើបហៅថា រកសំវាសគ្មាន ។
[១៨៧] ភិក្ខុស្ថិតនៅក្នុងទីជិត (តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយប្រើបម្រើ ដោយប្រើបម្រើ តៗគ្នា ដោយបម្រើទៅធ្វើការខុសសង្កេត ដោយបម្រើទៅហើយ ត្រឡប់មកវិញ ភិក្ខុនៅក្នុងទីមិនកំបាំង សំគាល់ថាកំបាំង នៅក្នុងទីកំបាំង សំគាល់ថាមិនកំបាំង នៅក្នុងទីមិនកំបាំង សំគាល់ថាមិនកំបាំង នៅក្នុងទីកំបាំង សំគាល់ថាកំបាំង ភិក្ខុពណ៌នា (សេចក្តីស្លាប់) ដោយកាយ ពណ៌នាដោយវាចា ពណ៌នាដោយកាយ និងវាចា ពណ៌នាដោយប្រើបម្រើ ពណ៌នាដោយចារិកអក្សរ ជីករណ្តៅ ធ្វើបង្អែក បង្កប់ចម្រូង ឱ្យភេសជ្ជៈ សម្លាប់ដោយរូប សម្លាប់ដោយសម្លេង សម្លាប់ដោយក្លិន សម្លាប់ដោយរស សម្លាប់ដោយសម្ផស្ស សម្លាប់ដោយធម៌ បង្គាប់ឱ្យស្លាប់ ប្រៀនប្រដៅដើម្បីឱ្យស្លាប់ ធ្វើសង្កេតកម្ម ធ្វើនិមិត្តកម្ម ។
[១៨៨] ត្រង់ពាក្យថា ដោយខ្លួនឯង គឺភិក្ខុសម្លាប់ (គេ) ខ្លួនឯង ដោយកាយក្តី ដោយអាវុធដែលជាប់នឹងកាយក្តី ដោយគ្រឿងប្រយោលក្តី ។ ត្រង់ពាក្យថា ឋិតនៅក្នុងទីជិត សេចក្តីថា ឋិតនៅ (ក្នុងទីជិត) ក៏បង្គាប់ថា អ្នកចូរចាក់យ៉ាងនេះ អ្នកចូរប្រហារយ៉ាងនេះ អ្នកចូរសម្លាប់យ៉ាងនេះ ។
[១៨៩] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះចំណាំមនុស្សនោះបាន ហើយផ្តាច់បង់ជីវិតមនុស្សនោះ ត្រូវអាបត្តិបារាជិកទាំងពីររូប ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សបាន (ប៉ុន្តែ) ទៅផ្តាច់បង់ជីវិតមនុស្សដទៃវិញ ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិឡើយ ភិក្ខុអ្នកសម្លាប់ត្រូវអាបត្តិបារាជិក ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សដទៃវិញ (ប៉ុន្តែ) ទៅផ្តាច់បង់ជីវិតមនុស្សនោះ (គឺមនុស្សដែលអ្នកប្រើ ប្រាប់ឱ្យសម្លាប់នោះ) ត្រូវអាបត្តិបារាជិកទាំងពីររូប ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតមនុស្សឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់ចំណាំមនុស្សដទៃវិញ (លុះវេលា) ទៅផ្តាច់បង់ ៗជីវិតមនុស្សដទៃនោះ (បើធ្វើខុសបង្គាប់ដូច្នេះ) ភិក្ខុអ្នកបង្គាប់មិនត្រូវអាបត្តិឡើយ ភិក្ខុអ្នកសម្លាប់ត្រូវអាបត្តិបារាជិក ។
[១៩០] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរប្រាប់ភិក្ខុឈ្មោះនេះ ឱ្យភិក្ខុឈ្មោះនេះប្រាប់ដល់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះទៅប្រាប់អ្នកឯទៀតវិញ (ដូច្នេះ) ក៏ត្រូវអាបត្តិទុក្កដដែរ ។ ភិក្ខុអ្នកសម្លាប់ទទួលបង្គាប់ ភិក្ខុអ្នកប្រើដើមត្រូវអាបត្តិថុល្លច្ច័យ ។ លុះភិក្ខុអ្នកសម្លាប់បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច ត្រូវអាបត្តិបារាជិកគ្រប់ទាំងបួនរូប ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅប្រាប់ភិក្ខុឈ្មោះនេះ ឱ្យភិក្ខុឈ្មោះនេះទៅប្រាប់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះ ចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅបង្គាប់ភិក្ខុឯទៀតវិញ (ធ្វើខុសបង្គាប់ដូច្នេះ) ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកសម្លាប់ទទួលបង្គាប់ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកសម្លាប់នោះ បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច ភិក្ខុអ្នកបង្គាប់ដើមមិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកបង្គាប់ និងភិក្ខុអ្នកសម្លាប់ ។
[១៩១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅហើយ ត្រឡប់មកប្រាប់វិញថា ខ្ញុំមិនអាចនឹងផ្តាច់បង់ជីវិតបុគ្គលនោះទេ ។ ភិក្ខុនោះបង្គាប់ទៀតថា លោកអាចវេលាណា លោកចូរទៅផ្តាច់បង់ជីវិតគេវេលានោះចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះភិក្ខុអ្នកទទួលបង្គាប់នោះ បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច ក៏ត្រូវអាបត្តិបារាជិកទាំងពីររូប ។
[១៩២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនោះ លុះបង្គាប់ភិក្ខុផងគ្នានោះហើយ ក៏ស្រាប់តែកើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) តែនឹងបានប្រាប់ឱ្យដឹងថា លោកកុំទៅសម្លាប់ដូច្នេះក៏ទេ ។ ភិក្ខុអ្នកទទួលបង្គាប់ លុះផ្តាច់បង់ជីវិតបុគ្គលនោះស្រេច ក៏ត្រូវអាបត្តិបារាជិកទាំងពីររូប ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ (តែ) ភិក្ខុនោះ លុះបង្គាប់រួចហើយ ក៏ស្រាប់តែកើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) ទើបប្រាប់វិញថា លោកកុំទៅសម្លាប់ឡើយ ។ ភិក្ខុនោះអាងថា លោកបង្គាប់ខ្ញុំហើយ ក៏ទៅផ្តាច់ជីវិតបុគ្គលនោះទៅ (យ៉ាងនេះ) ភិក្ខុអ្នកប្រើដើមមិនត្រូវអាបត្តិទេ ត្រូវអាបត្តិបារាជិកតែអ្នកសម្លាប់ ។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះភិក្ខុនោះ បង្គាប់ហើយ ក៏កើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) ទើបប្រាប់វិញថា លោកកុំទៅសម្លាប់ឡើយ ។ ភិក្ខុអ្នកសម្លាប់នោះទទួលថា សាធុ ហើយឈប់វិញ (ដូច្នេះ) មិនត្រូវអាបត្តិទាំងពីររូប ។
[១៩៣] ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ អញត្រូវតែសម្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល់ទីដែលស្ងាត់ថាទីមិនស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ សូមឱ្យវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីមិនស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ សូមវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុសំគាល់ទីដែលស្ងាត់ថាស្ងាត់ ទើបពោលថា ឱ បុគ្គលឈ្មោះនេះ សូមឱ្យវិនាសទៅចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។
[១៩៤] ដែលហៅថា ពណ៌នាដោយកាយ (នោះ) គឺភិក្ខុធ្វើវិការដោយកាយដូច្នេះ បុគ្គលណា ស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬនឹងបានយសស័ក្តិ ឬនឹងទៅកាន់ស្ថានសួគ៌ (ភិក្ខុធ្វើយ៉ាងនេះ) ត្រូវអាបត្តិទុក្កដ ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឱ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា ពោលពណ៌នាដោយវាចា (នោះ) គឺភិក្ខុពោលដោយវាចាថា បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឱ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើបុគ្គលនោះ) ស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា ពោលពណ៌នាដោយកាយ និងវាចា (នោះ) គឺភិក្ខុធ្វើវិការដោយកាយផង ពោលដោយវាចាផង ដូច្នេះថា បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ (បើមនុស្សស្តាប់សេចក្តីពណ៌នានោះហើយ) ញុំាងទុក្ខវេទនាឱ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយកិរិយាពោលពណ៌នានោះ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ បើបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។
[១៩៥] ដែលហៅថា ពោលពណ៌នាដោយប្រើបម្រើ (នោះ) គឺភិក្ខុប្រាប់ដំណឹងដល់បម្រើថា បុគ្គលណាស្លាប់យ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬពុំនោះទៅកាន់ស្ថានសួគ៌ ដូច្នេះ ភិក្ខុត្រូវអាបត្តិទុក្កដ ។ (បើ) បុគ្គលនោះបានស្តាប់ដំណឹងរបស់បម្រើ ហើយគិតថា អញនឹងស្លាប់ ហើយក៏ញុំាងទុក្ខវេទនាឱ្យកើតឡើងភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) បុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា ពណ៌នាដោយវិធីសរសេរអក្សរ (នោះ) គឺភិក្ខុឆ្លាក់អក្សរ (ជាសេចក្តី) ថា បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដគ្រប់ៗអក្ខរ ។ (បុគ្គលនោះ) ឃើញអក្សរចារិកហើយគិតថា អញនឹងស្លាប់ទៅ ហើយញុំាងទុក្ខវេទនាឱ្យកើតឡើង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) បុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។
[១៩៦] ដែលហៅថា រណ្តៅ (នោះ) គឺភិក្ខុជីករណ្តៅចំពោះមនុស្សដោយតាំងចិត្តថា អ្នកណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ កាលបើអ្នកណាមួយធ្លាក់ទៅហើយ កើតទុក្ខវេទនាឡើង (ដល់អ្នកនោះ) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ បើអ្នកនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុជីករណ្តៅមិនចំពោះ (មនុស្ស ឬអមនុស្ស) ដោយគិតថា ជនណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ (បើ) មនុស្សធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ ។ កាលមនុស្សនោះធ្លាក់ទៅ កើតទុក្ខវេទនាឡើង ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើមនុស្សនោះ) ស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ (បើ) យក្សក្តី ប្រេតក្តី សត្វតិរច្ឆានដែលមានរាងកាយដូចមនុស្សក្តី ធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ ។ កាលបើជន មានយក្សជាដើមនោះធ្លាក់ទៅហើយ កើតទុក្ខវេទនា ភិក្ខុក៏ត្រូវអាបត្តិទុក្កដដែរ ។ (បើ) ជនមានយក្សជាដើមនោះស្លាប់ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) សត្វតិរច្ឆានធ្លាក់ទៅក្នុងរណ្តៅនោះ ភិក្ខុត្រូវអាបត្តិទុក្កដ ។ កាលបើធ្លាក់ទៅហើយ កើតទុក្ខវេទនា ត្រូវអាបត្តិទុក្កដ ។ (បើ) វាស្លាប់ ភិក្ខុត្រូវអាបត្តិបាចិត្តិយ ។
[១៩៧] ដែលហៅថា បង្អែក (នោះ) គឺភិក្ខុបង្កប់សស្ត្រាក្នុងទីសម្រាប់ផ្អែកក្តី លាបដោយថ្នាំពិសក្តី ធ្វើឱ្យទ្រុឌទ្រោមក្តី បង្កប់សស្ត្រាក្នុងត្រពាំងក្តី ក្នុងអណ្តូងក្តី ក្នុងជ្រោះក្តី ដោយគិតថា មនុស្សណាមួយនឹងធ្លាក់ទៅស្លាប់ដោយគ្រឿងប្រហារនេះ ត្រូវអាបត្តិទុក្កដ ។ បើមនុស្សនោះមានទុក្ខវេទនាកើតឡើងដោយសស្ត្រាក្តី ដោយថ្នាំពិសក្តី ដោយដំណើរដែលធ្លាក់ចុះទៅ (តាមធម្មតា) ក្តី ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ បើមនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។
[១៩៨] ដែលហៅថា បង្កប់ចម្រូង (នោះ) គឺភិក្ខុបង្កប់ដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី ដោយគិតថា មនុស្សណាមួយនឹងស្លាប់ដោយវត្ថុមានដាវជាដើមនេះ (យ៉ាងនេះ) ត្រូវអាបត្តិទុក្កដ ។ (បើ) មនុស្សនោះញុំាងទុក្ខវេទនាឱ្យកើតឡើងដោយគិតថា អញនឹងស្លាប់ដោយវត្ថុមានដាវជាដើមនោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។
[១៩៩] ដែលហៅថា ភេសជ្ជៈ (នោះ) គឺភិក្ខុឱ្យសប្បិក្តី នវនីតក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី [អដ្ឋកថា ពន្យល់ថា ភិក្ខុឱ្យភេសជ្ជៈ មានសប្បិជាដើម ដល់ភិក្ខុដែលមានជម្ងឺ ដោយមានបំណងថា តែឆាន់ទៅនឹងលាប់ស្លាប់ ។) ដោយតាំងចិត្តថា មនុស្សដែលជញ្ជក់ជញ្ជាប់ (ស៊ី) ភេសជ្ជៈ មានសប្បិជាដើមនេះហើយ គង់នឹងស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ កាលបើមនុស្សស៊ីភេសជ្ជៈ មានសប្បិជាដើមនោះហើយ កើតទុក្ខវេទនា ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។
[២០០] ដែលហៅថា សម្លាប់ដោយរូប (នោះ) គឺភិក្ខុនាំយករូបដែលមិនគាប់ចិត្ត មុខគួរឱ្យខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយតាំងចិត្តថា មនុស្សណាមួយមកឃើញរូបនេះហើយ នឹងតក់ស្លុតស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ (បើ) មនុស្សឃើញរូបនោះហើយតក់ស្លុត ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) មនុស្សស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុនាំយករូបដែលជាទីគាប់ចិត្ត គួរឱ្យស្រឡាញ់ ពេញចិត្ត ដោយបំណងថា មនុស្សណាមួយមកឃើញរូបនេះហើយ តែមិនបាន (រូបនេះ) មុខជានឹងសង្រេងសង្រៃ រីងរៃស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ (បើ) មនុស្សឃើញរូបនោះហើយក្រៀមក្រំ ព្រោះមិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា សម្លាប់ដោយសម្លេង (នោះ) គឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្ត មុខគួរឱ្យខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយបំណងថា មនុស្សណាមួយបានឮសម្លេងនេះហើយ នឹងតក់ស្លុតស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះមនុស្សឮសម្លេងនោះហើយតក់ស្លុត ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុនាំយកសម្លេងជាទីគាប់ចិត្ត មុខគួរស្រឡាញ់ ចូលចាប់ដួងចិត្ត ដោយបំណងថា មនុស្សណាមួយបានឮសម្លេងនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បានមិនបាន ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះមនុស្សឮសម្លេងនោះហើយ ក្រៀមក្រំចិត្ត ព្រោះចង់បានមិនបាន ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) មនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា សម្លាប់ដោយក្លិន (នោះ) គឺភិក្ខុនាំយកក្លិនមិនគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយបំណងថា មនុស្សណាមួយហិតក្លិនហើយ គង់នឹងស្លាប់ ព្រោះជារបស់គួរខ្ពើម គួរឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ កាលបើគេហិតក្លិននោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះខ្ពើម ព្រោះឆ្អើម ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលទៅ ដោយបំណងថា មនុស្សណាមួយបានហិតក្លិននេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បានមិនបាន ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះគេហិតក្លិននោះហើយ ក្រៀមក្រំព្រោះមិនបាន ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា សម្លាប់ដោយរស (នោះ) គឺភិក្ខុនាំយករសដែលមិនជាទីគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹងស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ កាលបើគេជញ្ជក់ជញ្ជាប់រសនោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះមិនបាន (ដូចបំណង) ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះគេជញ្ជក់ជញ្ជាប់រសនោះហើយ កើតក្រៀមក្រំ ព្រោះមិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ) គឺភិក្ខុនាំយកផោដ្ឋព្វមិនជាទីគាប់ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ ដែលមានសម្ផស្សរឹង ដោយបំណងថា មនុស្សណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹងស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ (បើ) ទុក្ខវេទនាកើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្សនោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមានសម្ផស្សទន់ ដោយបំណងថា បុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះមិនបាន (តាមប្រាថ្នា) ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះគេពាល់ត្រូវសម្ផស្សនោះហើយ កើតក្រៀមក្រំ ព្រោះមិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា សម្លាប់ដោយធម៌ (នោះ) គឺភិក្ខុពោលអំពីរឿងនរក នៃសត្វដែលទៅកើតក្នុងនរក ដោយបំណងថា មនុស្សណាមួយបានស្តាប់រឿងនរកនេះហើយ នឹងតក់ស្លុត ហើយស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះគេបានស្តាប់រឿងនរកនោះហើយ កើតតក់ស្លុត ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ភិក្ខុពោលអំពីរឿងស្ថានសួគ៌នៃបុគ្គលដែលបានធ្វើកម្មដ៏ល្អ ដោយបំណងថា មនុស្សណាមួយបានស្តាប់និទានអំពីស្ថានសួគ៌នេះហើយ នឹងអត់ដង្ហើមស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ លុះគេបានស្តាប់និទានអំពីស្ថានសួគ៌នោះហើយ ញុំាងទុក្ខវេទនាឱ្យកើតឡើង ដោយគិតថា អញនឹងអត់ដង្ហើមស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។
[២០១] ដែលហៅថា បង្គាប់ឱ្យស្លាប់ (នោះ) គឺមានមនុស្សសួរភិក្ខុ ៗឆ្លើយថា អ្នកឯងចូរស្លាប់ទៅយ៉ាងនេះចុះ ព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ បុគ្គលនោះញុំាងទុក្ខវេទនាឱ្យកើតឡើង ដោយគិតថា អញនឹងស្លាប់ តាមបង្គាប់នោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។ ដែលហៅថា ប្រៀនប្រដៅដើម្បីឱ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ តែភិក្ខុនិយាយថា អ្នកចូរស្លាប់យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើបបុគ្គលនោះញុំាងទុក្ខវេទនាឱ្យកើតឡើង ដោយគិតថា អញនឹងស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ។ លុះបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក ។
[២០២] ដែលហៅថា ធ្វើសង្កេតកម្ម (នោះ) គឺភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលនោះ តាមសេចក្តីកំណត់នោះ ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ ។ បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ ត្រូវអាបត្តិបារាជិកទាំងពីររូប ។ (បើ) ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុនក្តី ក្រោយក្តី អំពីកំណត់នោះ ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក ។ ដែលហៅថា ធ្វើនិមិត្តកម្ម (នោះ) គឺភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី លោកចូរផ្តាច់បង់ជីវិតបុគ្គលនោះ តាមនិមិត្តសញ្ញានោះចុះ (ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ ។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ ត្រូវអាបត្តិបារាជិកទាំងពីររូប ។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញានោះ ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក ។
[២០៣] ភិក្ខុមិនក្លែង១ ភិក្ខុមិនដឹង១ ភិក្ខុមិនប្រាថ្នាឱ្យស្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ (ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ ។
ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក ។
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)
[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែនិងត្បាល់ រឿងបិតា និងបុត្របួសឯចាស់ រឿងសាច់ជាប់បំពង់ក រឿងភិក្ខុបិណ្ឌបាតបានចង្ហាន់លាយថ្នាំពិស រឿងភិក្ខុ៣ពួកធ្វើការកសាងទីលំនៅ រឿងភិក្ខុ៣ពួកទៀតធ្វើការកសាងដោយឥដ្ឋ រឿងកាំបិតព្រា រឿងបង្កង់ រឿងរន្ទា រឿងឡើងភ្នំ រឿងនត្ថុថ្នាំឱ្យចេញញើស រឿងច្របាច់ រឿងផ្ងូតទឹក រឿងលាបប្រេង រឿងភិក្ខុធ្វើភិក្ខុមានជម្ងឺឱ្យក្រោក រឿងភិក្ខុផ្តួលភិក្ខុមានជម្ងឺ រឿងភិក្ខុសម្លាប់ភិក្ខុដោយបាយនិងទឹក រឿងស្រីមានផ្ទៃពោះព្រោះសហាយ រឿងស្រីរួមប្តី រឿងភិក្ខុសម្លាប់ម្តាយនិងកូនទាំងពីរនាក់ រឿងស្រីពីរនាក់រំលូតកូន តែមិនស្លាប់ រឿងកំដៅផ្ទៃពោះ រឿងស្រីអារ រឿងស្រីមានកូន រឿងភិក្ខុចាក់ក្រឡេក រឿងខ្មោចចូលភិក្ខុ រឿងភិក្ខុបញ្ជូនភិក្ខុទៅកាន់ទីមានខ្មោចលង រឿងភិក្ខុចំណាំភិក្ខុជាសត្រូវហើយប្រហារ រឿងភិក្ខុពោលពីស្ថានសួគ៌ និងនរក រឿងភិក្ខុស្រុកអាឡវីបីរូបនាំគ្នាកាប់ដើមឈើ រឿងភិក្ខុបីរូបទៀតដុតភ្លើងព្រៃ រឿងភិក្ខុនិយាយនឹងមនុស្សសម្លាប់ចោរ រឿងប្រេងខ្លាញ់គោ និងថ្នាំត្រាំទុកយូរ ។
[២០៥] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ទើបភិក្ខុទាំងឡាយពណ៌នាគុណនៃសេចក្តីស្លាប់ដល់ភិក្ខុមានជម្ងឺនោះ ដោយចិត្តអាណិតអាសូរ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ទើបភិក្ខុទាំងនោះមានសេចក្តីសង្ស័យថា យើងទាំងឡាយត្រូវអាបត្តិបារាជិកទេដឹង ។ ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងកាល នោះឯង ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវអាបត្តិបារាជិកហើយ ។
[២០៦] សម័យនោះឯង មានភិក្ខុមួយរូបកាន់បិណ្ឌបាតចារិកវត្ត អង្គុយសង្កត់ក្មេងដែលគេដណ្តប់ដោយកំណាត់សម្ពត់នៅលើតាំងស្លាប់ទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អាត្មាត្រូវអាបត្តិបារាជិកទេដឹង ។ ទើបភិក្ខុនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនទាន់បានពិនិត្យទេ កុំអាលអង្គុយលើអាសនៈ ភិក្ខុណាអង្គុយ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។
[២០៧] សម័យនោះឯង មានភិក្ខុមួយរូបឱ្យគេក្រាលអាសនៈក្នុងរោងភត្តត្រង់ចន្លោះផ្ទះ ហើយបានឈោងទៅចាប់អង្រែមួយត្រង់កន្លែងដែលគេបញ្ឈរអង្រែ ។ អង្រែជាគម្រប់ពីរ រលំទៅសង្កត់លើក្បាលទារកម្នាក់ ។ ទារកនោះក៏ធ្វើមរណកាលទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនបានក្លែងទេ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបឱ្យគេក្រាលអាសនៈក្នុងរោងភត្តត្រង់ចន្លោះផ្ទះ បានទៅជាន់ឈើ ដែលគេសម្រាប់ដម្កល់ត្បាល់ ឱ្យវិលទៅសង្កត់ទារកម្នាក់ស្លាប់ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ ។
[២០៨] សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចម្រើន លោកឪពុកនិមន្តទៅចុះ ព្រះសង្ឃនឹងអង្គាសលោកឪពុក (ថាហើយក៏) ចាប់ខ្នងច្រានទៅ ។ ភិក្ខុជាបិតានោះក៏ដួលស្លាប់ ។ ភិក្ខុជាកូននោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឥតមានបំណងឱ្យស្លាប់ទេ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងឱ្យស្លាប់ទេ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង បិតានិងបុត្របានមកបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ កាលដល់ពេលឆាន់គេប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចម្រើន លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ) មានបំណងចង់ឱ្យស្លាប់ ក៏ចាប់ខ្នងច្រានទៅ ។ ភិក្ខុជាបិតានោះក៏ដួលចុះហើយស្លាប់ទៅ ។ ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចម្រើន លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ) មានបំណងចង់ឱ្យស្លាប់ ទើបចាប់ខ្នងច្រានទៅ ។ ភិក្ខុជាបិតានោះក៏ដួលទៅ តែមិនស្លាប់ ។ ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២០៩] សម័យនោះឯង មានភិក្ខុមួយរូបកំពុងឆាន់ចង្ហាន់ សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក ។ មានភិក្ខុមួយរូបទៀត បានវាយចំបំពង់កនៃភិក្ខុនោះ ។ ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងចង់ឱ្យស្លាប់ទេ មិនត្រូវអាបត្តិឡើយ ។ សម័យនោះឯង មានភិក្ខុមួយរូបកំពុងឆាន់ សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក ។ មានភិក្ខុមួយរូបទៀតចង់សម្លាប់ ទើបវាយចំបំពង់កនៃភិក្ខុនោះ ។ ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុមួយរូបកំពុងឆាន់ សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក ។ មានភិក្ខុមួយរូបទៀតមានប្រាថ្នាចង់ឱ្យស្លាប់ ទើបវាយបំពង់កនៃភិក្ខុនោះ ។ ក៏ធ្លាក់សាច់ដោយទាំងឈាមមកផង តែភិក្ខុនោះមិនស្លាប់ ។ ភិក្ខុអ្នកវាយនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២១០] សម័យនោះឯង មានបិណ្ឌចារិកភិក្ខុមួយរូប បានចង្ហាន់លាយដោយថ្នាំពិស ហើយនាំចេញទៅ បានប្រគេនភោជនដ៏ឧត្តមដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងនោះក៏ (នាំគ្នាឆាន់) ពុលស្លាប់អស់ទៅ ។ ភិក្ខុអ្នកប្រគេនបិណ្ឌបាតនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់សួរថា នែភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនដឹងសោះ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនដឹង មិនត្រូវអាបត្តិទេ ។សម័យនោះឯង មានភិក្ខុមួយរូប មានប្រាថ្នាចង់ល្បងលេង បានឱ្យថ្នាំពិសដល់ភិក្ខុមួយរូប ។ ភិក្ខុនោះស្លាប់ ។ ភិក្ខុអ្នកឱ្យនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងល្បងលេងទេ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២១១] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវីនាំគ្នារៀបចំទីវត្ត ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចថ្មទៅ ភិក្ខុនៅខាងលើទទួលថ្មមិនមាំ ក៏របូតធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម ។ ភិក្ខុត្រូវថ្មធ្លាក់លើនោះក៏ស្លាប់ទៅ ។ ភិក្ខុអ្នកទទួលថ្មមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង ។ សម័យនោះឯង ពួកភិក្ខុស្រុកអាឡវី (នាំគ្នា) រៀបចំទីវត្ត ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចថ្មទៅលើ ។ ភិក្ខុអ្នកនៅខាងលើ មានបំណងចង់សម្លាប់ ក៏ទម្លាក់ថ្មមកចំក្បាលភិក្ខុអ្នកនៅខាងក្រោម ។ ភិក្ខុនោះស្លាប់ ។ ភិក្ខុអ្នកទម្លាក់ថ្មនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) រៀបចំទីវត្ត ។ មានភិក្ខុមួយរូប (ធ្វើការ) នៅខាងក្រោម បានហុចថ្មទៅ ។ ភិក្ខុនៅខាងលើមានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម) ទើបទម្លាក់ថ្មមកចំក្បាលភិក្ខុនៅខាងក្រោមនោះ ។ ភិក្ខុនោះមិនស្លាប់ ។ ភិក្ខុអ្នកទម្លាក់ថ្មនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) លើកជញ្ជាំងវិហារ ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចឥដ្ឋទៅខាងលើ ។ ឥដ្ឋដែលភិក្ខុនៅខាងលើចាប់មិនមាំ ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម ។ ភិក្ខុនោះស្លាប់ ។ ភិក្ខុទទួលឥដ្ឋនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង ។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនអាឡវី (នាំគ្នា) កជញ្ជាំងវិហារ ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចឥដ្ឋទៅ ។ ភិក្ខុ (អ្នកទទួលឥដ្ឋ) នៅខាងលើ មានបំណងចង់សម្លាប់ ក៏ទម្លាក់ឥដ្ឋមកចំក្បាលភិក្ខុអ្នកនៅខាងក្រោម ។ ភិក្ខុនោះស្លាប់ ។បេ។ ភិក្ខុនោះមិនស្លាប់ ។ ភិក្ខុអ្នកទម្លាក់ឥដ្ឋនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី (នាំគ្នា) ធ្វើនវកម្ម (ការកសាង) ។ មានភិក្ខុមួយរូបទៀតនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ ។ កាំបិតព្រាដែលភិក្ខុនៅខាងលើចាប់មិនជាប់ ក៏របូតមកចំក្បាលភិក្ខុនៅខាងក្រោម ។ ភិក្ខុនោះធ្វើកាលកិរិយាទៅ ។ ភិក្ខុអ្នកទទួលកាំបិតនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចកាំបិតព្រាទៅខាងលើ ។ ភិក្ខុនៅខាងលើ មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម) ទើបទម្លាក់កាំបិតព្រាចំក្បាលភិក្ខុនៅខាងក្រោម ។ ភិក្ខុនោះធ្វើកាលកិរិយាទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើកាលកិរិយា ។ ភិក្ខុអ្នកទម្លាក់កាំបិតនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង ពួកភិក្ខុនៅដែនអាឡវី (នាំគ្នា) ធ្វើនវកម្ម ។ មានភិក្ខុមួយរូបនៅខាងក្រោម ហុចបង្កង់វិហារទៅខាងលើ ។ បង្កង់ដែលភិក្ខុនៅខាងលើចាប់មិនមាំ ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម ។ ភិក្ខុនោះក៏ធ្វើកាលកិរិយាទៅ ។ ភិក្ខុអ្នកទម្លាក់នោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង ។ សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី (នាំគ្នា) ធ្វើនវកម្ម ។ មានភិក្ខុមួយរូបនៅខាងក្រោមហុចបង្កង់ទៅខាងលើ ។ ភិក្ខុនៅខាងលើ មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម) ទើបទម្លាក់បង្កង់មកចំក្បាលភិក្ខុនៅខាងក្រោម ។ ភិក្ខុនោះធ្វើកាលកិរិយាទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើកាលកិរិយា ។ ភិក្ខុអ្នកទម្លាក់បង្កង់នោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្មចងរន្ទា ។ មានភិក្ខុមួយរូបបាននិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ លោកចូរឈរក្នុងទីនោះ ហើយចងរន្ទាទៅ ។ ភិក្ខុនោះឈរនៅក្នុងទីនោះ ចងរន្ទា ក៏ភ្លាត់ធ្លាក់មក ហើយធ្វើកាលកិរិយាទៅ ។ ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនមានបំណងនឹងសម្លាប់ទេ ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង ពួកភិក្ខុនៅដែនអាឡវី កាលនឹងធ្វើនវកម្ម (បាននាំគ្នា) ចងរន្ទា ។ មានភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុមួយរូបថា ម្នាលអាវុសោ លោកចូរឈរនៅទីនោះចងរន្ទាទៅ ។ ភិក្ខុនោះឈរនៅទីនោះ កំពុងតែចងរន្ទា ក៏ភ្លាត់ធ្លាក់ចុះមក ធ្វើមរណកាលទៅ ។បេ។ (មានភិក្ខុមួយរូបទៀត) ភ្លាត់ធ្លាក់ដែរ តែមិនបានធ្វើមរណកាលទេ ។ លោកដែលបង្គាប់នោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែអាបត្តិថុល្លច្ច័យ ។
[២១២] សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក ។ មានភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរចុះខាងនេះ ។ ភិក្ខុនោះកាលចុះមកតាមផ្លូវនោះ ក៏ធ្លាក់ធ្វើមរណកាលទៅ ។ ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់អ្នកដែលមិនមានបំណងនឹងសម្លាប់ទេ ។ សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក ។ មានភិក្ខុមួយរូបទៀត មានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរចុះខាងនេះ ។ ភិក្ខុនោះកាលចុះតាមផ្លូវនោះមក ក៏ធ្លាក់ចុះ ធ្វើមរណកាលទៅ ។បេ។ (មានភិក្ខុមួយរូបទៀត) ធ្លាក់ចុះហើយ តែមិនបានធ្វើមរណកាល ។ ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២១៣] សម័យនោះឯង មានភិក្ខុមួយរូបមានសេចក្តីអផ្សុកមកបៀតបៀន ឡើងទៅកាន់ភ្នំគិជ្ឈកូដ ក៏ទម្លាក់ខ្លួនចុះមកក្នុងជ្រោះសង្កត់លើជាងត្បាញផែងម្នាក់ស្លាប់ទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុកុំគប្បីទម្លាក់សម្លាប់ខ្លួនឯង ភិក្ខុណាទម្លាក់សម្លាប់ខ្លួនឯង (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា) ឡើងទៅកាន់ភ្នំគិជ្ឈកូដ ហើយប្រមៀលថ្មលេង ។ ថ្មនោះធ្លាក់មកសង្កត់អ្នកគង្វាលគោម្នាក់ស្លាប់ទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុមិនត្រូវប្រមៀលថ្មដើម្បីជាល្បែងលេងទេ ភិក្ខុណាប្រមៀល (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។
[២១៤] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ទើបភិក្ខុទាំងឡាយនាំគ្នាឱ្យភិក្ខុនោះឆ្ពុង ។ ភិក្ខុនោះធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឱ្យភិក្ខុនោះឆ្ពុង ។ ភិក្ខុនោះធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបកើតរោគក្តៅក្បាល ។ ទើបភិក្ខុទាំងឡាយឱ្យភិក្ខុនោះនត្ថុថ្នាំ ។ ភិក្ខុនោះធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានរោគក្តៅក្បាល ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឱ្យភិក្ខុនោះនត្ថុថ្នាំ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយនាំគ្នាច្របាច់ភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបនាំគ្នាច្របាច់ភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ទើបភិក្ខុទាំងឡាយឱ្យភិក្ខុនោះងូតទឹក ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ទេ មិនត្រូវអាបត្តិឡើយ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឱ្យភិក្ខុនោះស្រង់ទឹក ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ទើបភិក្ខុទាំងឡាយ យកប្រេងមកលាបភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើប (នាំគ្នា) យកប្រេងមកលាបភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ទើបភិក្ខុទាំងឡាយឱ្យភិក្ខុនោះក្រោកឡើង ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ ឥតមានអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបញុំាងភិក្ខុនោះឱ្យស្ទុះក្រោកឡើង ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយចាប់ភិក្ខុនោះផ្តួល ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ ឥតមានអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើប (នាំគ្នា) ផ្តួលភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបានឱ្យបាយដល់ភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ បានឱ្យបាយដល់ភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបានឱ្យទឹកសម្រាប់ផឹកដល់ភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាបត្តិមិនមានដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឱ្យទឹកសម្រាប់ផឹកដល់ភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។
[២១៥] សម័យនោះឯង មានស្រីម្នាក់ព្រាត់ប្រាសចាកប្តីមកយូរហើយ ទើបមានគភ៌នឹងសហាយ ។ ស្រីនោះបាននិយាយនឹងភិក្ខុជាជីតុនថាសូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ឱ្យទានខ្ញុំករុណា) ។ ភិក្ខុនោះទទួលថា ស្រួលហើយប្អូនស្រី ហើយក៏បានឱ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ ។ ទារក (ដែលនៅក្នុងគភ៌) ក៏ធ្វើមរណកាលទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ (តែ) ប្រពន្ធម្នាក់នោះជាស្រីអារ ម្នាក់ទៀតជាស្រីមានកូន ។ ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន មុខតែនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះលោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឱ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ ។ ទារក (ដែលនៅក្នុងគភ៌) ក៏ធ្វើមរណកាលទៅ ។ ឯម្តាយមិនបានធ្វើមរណកាលទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ ម្នាក់ជាស្រីមានកូន ។ ឯស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ ។ ភិក្ខុជាជីតុនទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឱ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ ។ ម្តាយក៏ធ្វើមរណកាលទៅ ។ ឯទារកមិនធ្វើមរណកាលទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ ម្នាក់ទៀតជាស្រីមានកូន ។ ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏ឱ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ ។ ម្តាយនិងកូនទាំងពីរនាក់ ក៏ធ្វើមរណកាលទៅ ។បេ។ ម្តាយនិងកូនទាំងពីរនាក់មិនបានធ្វើមរណកាល ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានស្រីម្នាក់មានគភ៌ បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ដល់ខ្ញុំ) ។ ភិក្ខុនោះពោលថា នែប្អូនស្រី បើដូច្នោះ នាងចូរច្របាច់ពោះទៅ ។ ស្រីនោះក៏ច្របាច់ពោះរំលូតគភ៌មក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានស្រីម្នាក់មានគភ៌ បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ឱ្យទានខ្ញុំព្រះករុណា) ភិក្ខុនោះប្រាប់ថា នែប្អូនស្រី បើដូច្នោះ នាងចូរកំដៅផ្ទៃពោះទៅ ។ នាងនោះក៏កំដៅគភ៌រំលូតកូនមក ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានស្រីអារម្នាក់បាននិយាយនឹងកុលុបកភិក្ខុជា (ជីតុន) ថា សូមទានមេត្តាចុះ លោកម្ចាស់ ខ្ញុំគប្បីសម្រាលកូនដោយថ្នាំណា (ស្រួល) មេត្តាប្រាប់ថ្នាំនោះ (ដល់ខ្ញុំ) ។ ភិក្ខុនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឱ្យថ្នាំដល់នាងនោះ ។ នាងនោះក៏ធ្វើមរណកាលទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ ។ សម័យនោះឯង មានស្រីម្នាក់ជាស្រីមានកូន បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់ ខ្ញុំមិនសម្រាលកូនដោយថ្នាំណា សូមលោកម្ចាស់ឱ្យថ្នាំនោះ (ដល់ខ្ញុំ) ។ លោកនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឱ្យថ្នាំដល់ស្រីនោះ ។ នាងនោះក៏ធ្វើមរណកាលទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ ។
[២១៦] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បានចាក់ក្រឡេកភិក្ខុ (មួយរូប) ដែលរាប់បញ្ចូលក្នុងពួកសត្តរសវគ្គិយភិក្ខុ ដោយចុងម្រាមដៃ ។ ភិក្ខុនោះ (រសើបភ័យខ្លាំង) តក់ស្លុត ផុតដង្ហើមស្លាប់ទៅ ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិបាចិត្តិយ ។
[២១៧] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុគិតគ្នាថា យើងនឹងធ្វើកម្ម (គិតហើយ) ក៏ចាប់សង្កត់សម្រុញឆព្វគ្គិយភិក្ខុមួយរូបទាល់តែស្លាប់ទៅ ។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះមានសេចក្តីសង្ស័យកើតឡើង ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិបាចិត្តិយ ។
[២១៨] សម័យនោះឯង មានភិក្ខុមួយរូបជាពេទ្យចាប់ខ្មោច បានផ្តាច់បង់ជីវិតយក្ខមួយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យកើតឡើង ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២១៩] សម័យនោះឯង មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់វិហារដែលមានយក្ខកាច (អាស្រ័យនៅ) ។ ពួកយក្ខក៏ (នាំគ្នា) ផ្តាច់បង់ជីវិតភិក្ខុនោះទៅ ។ ឯភិក្ខុដែលជាអ្នកបញ្ជូនក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ ។ សម័យនោះឯង ភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ក៏បញ្ជូនភិក្ខុមួយរូបទៅកាន់វិហារដែលមានយក្ខកាច ។ ពួកយក្ខក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ ។បេ។ ពួកយក្ខមិនបានផ្តាច់បង់ជីវិតភិក្ខុនោះទេ ។ ឯភិក្ខុជាអ្នកបញ្ជូននោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង ភិក្ខុមួយរូប បញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវលំបាកមានសត្វសាហាវ ។ សត្វសាហាវទាំងឡាយ ក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ ។ ភិក្ខុអ្នកបញ្ជូនមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិដល់ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ទេ ។ សម័យនោះឯង ភិក្ខុមួយរូបមានបំណងនឹងសម្លាប់ បានបញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាលមានសត្វសាហាវ ។ សត្វសាហាវទាំងឡាយក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ ។បេ។ ពួកសត្វសាហាវមិនបានផ្តាច់ជីវិតភិក្ខុនោះទេ ។ ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង មានចោរ (អាស្រ័យនៅ) ។ ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ ។ ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង ភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ក៏បញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង ដែលមានចោរ (អាស្រ័យនៅ) ។ ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ ។បេ។ ពួកចោរមិនបានផ្តាច់បង់ជីវិតភិក្ខុនោះទេ ។ ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២២០] សម័យនោះឯង មានភិក្ខុមួយរូបចំណាំភិក្ខុជាសត្រូវនោះបាន ហើយក៏ទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះទៅ ។ ចំណាំភិក្ខុជាសត្រូវនោះបាន តែទៅផ្តាច់បង់ជីវិតភិក្ខុដទៃវិញ ។ ចូលចិត្តថាជាភិក្ខុដទៃ តែទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះវិញ ។ សំគាល់ថាជាភិក្ខុដទៃ ក៏ទៅផ្តាច់បង់ជីវិតភិក្ខុដទៃ (នោះ) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[២២១] សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូល ។ មានភិក្ខុមួយរូបទៀតបានវាយភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។ ភិក្ខុដែលវាយនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូលដែរ ។ មានភិក្ខុមួយរូបទៀតមានបំណងនឹងសម្លាប់ បានវាយភិក្ខុនោះ ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២២២] សម័យនោះឯង មានភិក្ខុមួយរូបពោលសគ្គកថា (ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គលដែលបានធ្វើអំពើល្អ ។ បុគ្គលដែលបានស្តាប់នោះ ក៏អត់ដង្ហើមធ្វើមរណកាលទៅ ។ ភិក្ខុអ្នកសំដែង មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ទើបសំដែងសគ្គកថា របស់បុគ្គលដែលបានធ្វើអំពើល្អមកហើយ ។ បុគ្គលនោះ ក៏អត់ដង្ហើមធ្វើមរណកាលទៅ ។បេ។ បុគ្គលនោះ បានអត់ដង្ហើមដែរ តែមិនបានធ្វើមរណកាលទេ ។ ឯភិក្ខុអ្នកសំដែងមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះឯង មានភិក្ខុមួយរូបសំដែងនិរយកថា (ដំណាលអំពីនរក) នៃសត្វដែលទៅកើតក្នុងនរក ។ ភិក្ខុអ្នកស្តាប់នោះតក់ស្លុត ហើយធ្វើមរណកាលទៅ ។ ភិក្ខុអ្នកសំដែងនោះ មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានប្រាថ្នានឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង មានភិក្ខុមួយរូបមានប្រាថ្នានឹងសម្លាប់ ទើបពោលនិរយកថា នៃសត្វដែលទៅកើតក្នុងនរក ។ បុគ្គលនោះ តក់ស្លុត ហើយធ្វើមរណកាលទៅ ។បេ។ បុគ្គលនោះតក់ស្លុត តែមិនបានធ្វើមរណកាលឡើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២២៣] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលធ្វើនវកម្ម ទើបនាំគ្នាកាប់ដើមឈើ ។ មានភិក្ខុមួយរូបបាននិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ ។ ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់ ស្លាប់ក្នុងទីនោះទៅ ។ ភិក្ខុអ្នកបង្គាប់នោះ មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនប្រាថ្នានឹងសម្លាប់មិនត្រូវអាបត្តិទេ ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលនឹងធ្វើនវកម្ម បាននាំគ្នាកាប់ដើមឈើ ។ មានភិក្ខុមួយរូប មានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ ។ ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់ ស្លាប់ក្នុងទីនោះទៅ ។បេ។ ដើមឈើរលំសង្កត់មិនស្លាប់ ។ ភិក្ខុអ្នកបង្គាប់នោះ មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២២៤] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ ។ មនុស្ស (ដែលនៅក្នុងព្រៃ) ត្រូវភ្លើងឆេះស្លាប់ (ជាច្រើននាក់) ។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានបំណងនឹងសម្លាប់ ក៏នាំគ្នាដុតភ្លើងព្រៃ ។ មនុស្សទាំងឡាយ ត្រូវភ្លើងព្រៃឆេះស្លាប់ (ជាច្រើននាក់) ។បេ។ ពួកមនុស្សត្រូវភ្លើងព្រៃឆេះ តែមិនស្លាប់ ។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២២៥] សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ អ្នកកុំធ្វើឱ្យបុរសនេះលំបាកឡើយ អ្នកចូរផ្តាច់បង់ជីវិតដោយប្រហារត្រឹមតែម្តងទៅ ។ ពេជ្ឈឃាតទទួលពាក្យថា ស្រួលហើយ លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់ជីវិត (ចោរ) ដោយប្រហារតែត្រឹមម្តង ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ អ្នកកុំធ្វើបុរសនេះឱ្យលំបាកឡើយ ចូរអ្នកផ្តាច់បង់ជីវិតដោយប្រហារតែត្រឹមម្តងទៅ ។ ពេជ្ឈឃាតឆ្លើយថា ខ្ញុំព្រះករុណាមិនធ្វើតាមពាក្យលោកទេ (ថាហើយ) ក៏ផ្តាច់បង់ជីវិតបុរសនោះទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។
[២២៦] សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល មានពួកញាតិមកប្រជុំគ្នាព្យាបាល ។ មានភិក្ខុមួយរូបបាននិយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចង់ឱ្យបុរសនេះស្លាប់ទេ ។ ពួកមនុស្សឆ្លើយតបថា ករុណា យើងចង់ឱ្យគាត់ស្លាប់ដែរ ។ ភិក្ខុនោះប្រាប់ថា បើដូច្នោះ អ្នកទាំងឡាយចូរឱ្យគាត់ផឹកខ្លាញ់ទឹកដោះគោទៅ ។ ពួកមនុស្សក៏ឱ្យបុរសនោះផឹកខ្លាញ់ទឹកដោះគោ ។ បុរសនោះក៏ធ្វើមរណកាលទៅ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល ពួកញាតិក៏ប្រជុំគ្នាមកព្យាបាល ។ មានភិក្ខុនី (មួយរូប) និយាយនឹងពួកមនុស្សទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចង់ឱ្យបុរសនេះស្លាប់ឬទេ ។ ពួកមនុស្សឆ្លើយថា ករុណា លោកម៉ែម្ចាស់ យើងចង់ឱ្យស្លាប់ដែរ ។ ភិក្ខុនីនោះប្រាប់ថា បើដូច្នោះ អ្នកទាំងឡាយចូរឱ្យគាត់ផឹកថ្នាំត្រាំដោយអំបិលទៅ ។ មនុស្សទាំងនោះក៏ឱ្យបុរសនោះផឹកថ្នាំត្រាំដោយអំបិលនោះ ។ បុរសនោះធ្វើមរណកាលទៅ ។ ភិក្ខុនីនោះមានសេចក្តីសង្ស័យ ។ លំដាប់នោះឯង ភិក្ខុនីនោះបានប្រាប់ដំណឹងនុ៎ះដល់ភិក្ខុនីទាំងឡាយ ។ ពួកភិក្ខុនីក៏ដំណាលសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីនោះ ត្រូវអាបត្តិបារាជិកហើយ ។
បារាជិកទី៣ ចប់ ។
បារាជិកកណ្ឌ សិក្ខាបទ ទី៤
កែប្រែ[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី ។ គ្រានោះ មានភិក្ខុច្រើនរូបជាមិត្របានជួបប្រទះគ្នាថ្មី និងមិត្រស្និទ្ធស្នាលមាំមួន បាននៅចាំវស្សាប្របឆ្នេរស្ទឹងវគ្គុមុទា ។ កាលនោះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ មនុស្សទាំងឡាយចិញ្ចឺមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស (ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក ។ វេលានោះឯង ភិក្ខុទាំងនោះក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើតទុរ្ភិក្សអត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្ស (ដែលក្រលំបាកស្រាប់ ក៏ដល់នូវសេចក្តីស្លាប់) មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្ស (ដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន) ក៏មិនងាយនឹងទិញដូរដែរ លុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក តើយើងនឹងគិតធ្វើឧបាយដូចម្តេចឱ្យបានសាមគ្គីស្មោះសរ កុំឱ្យមានវិវាទទាស់ទែងគ្នា នៅចាំវស្សាឱ្យបានស្រួលផង កុំឱ្យលំបាកដោយអាហារបិណ្ឌបាតផង ។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ បើដូច្នោះ យើងត្រូវទទួលរ៉ាប់រងការងាររបស់ពួកគ្រហស្ថចុះ កាលបើយើងធ្វើយ៉ាងនេះហើយ ពួកគ្រហស្ថទាំងនោះ គង់នឹងនឹកនាឱ្យអាហារដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះហើយ យើងក៏បានសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង ។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ កុំ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ (នោះ) ម្នាលអាវុសោ ណ្ហើយចុះ យើងត្រូវធ្វើជាអ្នកបំរើ នាំដំណឹងដល់ពួកគ្រហស្ថវិញ កាលបើយើងធ្វើយ៉ាងនេះហើយ ពួកជនទាំងនោះ គង់នឹងនឹកនាឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះ យើងនឹងព្រមព្រៀងស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង ។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ កុំ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ ប្រយោជន៍អ្វីនឹងធ្វើជាអ្នកបំរើនាំដំណឹងដល់ពួកគ្រហស្ថ (នោះ) ម្នាលអាវុសោ ណ្ហើយចុះ យើងត្រូវពោលអួតឧត្តរិមនុស្សធម្មគ្នាយើងទៅវិញទៅមក ឱ្យពួកគ្រហស្ថ (គេស្តាប់វិញ) ថា ភិក្ខុឯណោះបានឈានទី១ ភិក្ខុឯណោះបានឈានទី២ ភិក្ខុឯណោះបានឈានទី៣ ភិក្ខុឯណោះបានឈានទី៤ ភិក្ខុឯណោះជាសោតាបន្ន ភិក្ខុឯណោះជាសកទាគាមី ភិក្ខុឯណោះជាអនាគាមី ភិក្ខុឯណោះជាព្រះអរហន្ត ភិក្ខុឯណោះបានត្រៃវិជ្ជា ភិក្ខុឯណោះបានអភិញ្ញា៦ កាលបើយើងពោលយ៉ាងនេះហើយ ពួកជនទាំងនោះ គង់នឹងនឹកនា ឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះហើយ យើងក៏នឹងមានសាមគ្គីស្មោះសរនឹងគ្នា មិនវិវាទទាស់ទែងគ្នាឡើយ នៅចាំវស្សាក៏ស្រួល ហើយមិនលំបាកដោយបិណ្ឌបាតផង ។ ភិក្ខុទាំងនោះក៏យល់ព្រមថា ម្នាលអាវុសោទាំងឡាយ ការពោលអួតឧត្តរិមនុស្សធម្មរបស់គ្នាយើងទៅវិញទៅមកដល់ពួកគ្រហស្ថ ដែលលោកថាមកនឹងយើង (អម្បាញ់មិញនេះ) ស្រួលហើយ ។ ក្នុងកាលជាខាងក្រោយមក ភិក្ខុទាំងនោះក៏បានពោលអួតឧត្តរិមនុស្សធម្មទៅវិញទៅមកដល់ពួកគ្រហស្ថថា ភិក្ខុឯណោះបានឈានទី១ ។បេ។ ភិក្ខុឯណោះបានឈានទី៤ ភិក្ខុឯណោះជាសោតាបន្ន ។បេ។ ភិក្ខុឯណោះបានអភិញ្ញា៦ ។ គ្រានោះ មនុស្សទាំងនោះក៏និយាយគ្នាថា យើងរាល់គ្នាបានភិក្ខុបែបនេះមកនៅចាំវស្សា អើហ្ន៎ ហៅពេញជាលាភរបស់យើង ឈ្មោះថាយើងបានបុណ្យដោយងាយណាស់ហ្ន៎ ពីដើមយើងរាល់គ្នាមិនដែលបានពួកភិក្ខុមានសីល មានធម៌ជាកុសល ដូចជាពួកភិក្ខុនេះមកនៅចាំវស្សា (ដល់ម្តង) សោះឡើយ ។ មនុស្សទាំងនោះ (កាលបើបាន) ភោជនាហារដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស [បុរសអ្នកធ្វើការស៊ីឈ្នួល ។] មិត្រ អមាត្យ មន្ត្រី និងញាតិសាលោហិតសោះឡើយ ឬបានខាទនីយាហារដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ ។បេ។ មិនដែលបានឱ្យទៅញាតិសាលោហិតឡើយ ឬបានគ្រឿងសម្រាប់ជញ្ជក់ជញ្ជាប់ ដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានជញ្ជក់ជញ្ជាប់មាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ ។បេ។ មិនដែលបានឱ្យទៅញាតិសាលោហិតឡើយ ឬបានទឹកដែលមានរសល្អ ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានផឹកមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្រ អមាត្យ ញាតិសាលោហិតឡើយ ។ គ្រានោះ ភិក្ខុទាំងនោះ (លុះបានអាហារឆាន់បរិបូណ៌) ក៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានទឹកមុខស្រស់បស់ សម្បុរស្បែកក៏ជ្រះថ្លា ។ ភិក្ខុទាំងឡាយ កាលបើចេញវស្សារូចហើយ តែងនាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ នេះជាទំនៀមមិនដែលខានឡើយ ។ វេលានោះឯង ភិក្ខុទាំងនោះ លុះបាននៅចាំវស្សាគ្រប់៣ខែហើយ ក៏រៀបចំទុកដាក់គ្រឿងសេនាសនៈរួចហើយ នាំយកបាត្រ និងចីវរចូលទៅក្រុងវេសាលី ដើរទៅកាន់ចារិកតាមលំដាប់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ដែលគង់នៅកូដាគារសាលាព្រៃមហាវនទៀបក្រុងវេសាលី លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។
[២២៨] សម័យនោះឯង ពួកភិក្ខុដែលនៅចាំវស្សាក្នុងទិសទាំងឡាយ (រាល់ដំបន់ឯទៀត) សឹងដ៏មានកាយស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ។ ឯពួកភិក្ខុដែលនៅទៀបត្រើយស្ទឹងវគ្គុមុទា សឹងដ៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានមុខមាត់ស្រស់បស់ សម្បុរស្បែកក៏ជ្រះថ្លាទាំងអស់គ្នា ។ មានសេចក្តីថា ការស្មោះសរចំពោះជាមួយនឹងអាគន្តុកភិក្ខុ គឺភិក្ខុដែលទើបនឹងមកដល់ថ្មី នេះជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់ព្រះអង្គ ។ គ្រានោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សួរទៅពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ធន់បានទេឬអ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយមានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេឬ ។ ពួកភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមប្រព្រឹត្តទៅបានដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាមានសេចក្តីសាមគ្គីស្មោះសរ ឥតមានវិវាទទាស់ទែងគ្នាទេ នៅចាំវស្សា ក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេ ។ (មានសេចក្តីថា) ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវហេតុ ហើយត្រាស់សួរក៏មាន ជ្រាបច្បាស់ហើយមិនត្រាស់សួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ ត្រាស់សួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ មិនត្រាស់សួរក៏មាន ព្រះតថាគតទាំងឡាយទ្រង់សួរចំពោះតែអំពើដែលមានប្រយោជន៍ អំពើដែលមិនមានប្រយោជន៍ ទ្រង់មិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់ផ្តាច់បង់នូវអំពើដែលមិនមានប្រយោជន៍ដោយអរិយមគ្គអស់ហើយ ។ ព្រះសម្ពុទ្ធជាម្ចាស់ទាំងឡាយដ៏មានជោគ ទ្រង់សួរពួកភិក្ខុដោយហេតុពីរប្រការ គឺទ្រង់សួរដើម្បីនឹងសំដែងធម៌១ ដើម្បីនឹងបញ្ញត្តសិក្ខាបទដល់ពួកសាវក១ ។ កាលនោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹង វគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា បានជាមានសេចក្តីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាត នោះតើដោយហេតុអ្វី ។ គ្រានោះ ភិក្ខុទាំងអម្បាលនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ (ដោយសព្វគ្រប់) ។ ទើបព្រះអង្គត្រាស់សួរថា នែភិក្ខុទាំងឡាយ ហេតុនេះពិតមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលតបវិញថា បពិត្រព្រះដ៏មានព្រះភាគ ហេតុនេះមិនពិតទេ ។
[២២៩] ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងអស់គ្នាធើ្វនេះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើសោះ នែមោឃបុរសទាំងឡាយ គួរបើដែរ អ្នកឯងរាល់គ្នាហ៊ានពោលអួតឧត្តរិមនុស្សធម្មទៅវិញទៅមកចំពោះពួកគ្រហស្ថ ព្រោះហេតុតែចង់ចំអែតផ្ទៃ នែមោឃបុរសទាំងឡាយ បើអ្នករាល់គ្នាយកកាំបិតយ៉ាងមុត ដែលសំរាប់ពន្លះសាច់គោ មកវះពោះ (របស់ខ្លួន) វិញប្រសើរជាង ឯការពោលអួតឧត្តរិមនុស្សធម្មរបស់គ្នានឹងគ្នាចំពោះពួកគ្រហស្ថ ព្រោះហេតុតែចង់ចំអែតផ្ទៃ ដែលអ្នកឯងទាំងអស់គ្នាពោលរួចទៅហើយ (នោះ) ពុំប្រសើរសោះឡើយ ហេតុអ្វីបានជាតថាគតពោលយ៉ាងនោះ ម្នាលមោឃបុរសទាំងឡាយ ពីព្រោះបុគ្គលដែលវះពោះខ្លួនឯងនោះ ជាហេតុបានតែត្រឹមសេចក្តីស្លាប់ ឬលំបាកទៀបស្លាប់ប៉ុណ្ណោះ កាលបើរំលាងខន្ធតអំពីមរណកាលទៅ ក៏មិនទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ នរក ព្រោះហេតុដែលវះពោះនោះឡើយ ម្នាលមោឃបុរសទាំងឡាយ ឯចំណែកខាងភិក្ខុដែលពោលអួតឧត្តរិមនុស្សធម្ម ជាហេតុ ជាទីតាំងនេះ កាលបើរំលាងខន្ធតអំពីមរណកាលទៅហើយ ទៀងតែទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ នរក មិនខានឡើយ ម្នាលមោឃបុរសទាំងឡាយ ការដែលពោលអួតឧត្តរិមនុស្សធម្មនេះ នឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លាឱ្យជ្រះថ្លា ឬមនុស្សដែលជ្រះថ្លាហើយ ឱ្យកាន់តែជ្រះថ្លាឡើងក៏ទេ ។បេ។ ព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់តិះដៀលពួកភិក្ខុទាំងនោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំហើយ ទើបទ្រង់សំដែងធម្មីកថា តទៅថា
[២៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មានភិក្ខុជាមហាចោរ៥ពួក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមហាចោរ៥ពួកនោះ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតិ្រះរិះរបស់មហាចោរខ្លះដែលមានក្នុងលោកនេះថា បើដល់វេលាណាអញបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ នឹងលើកចូលទៅក្នុងស្រុកនិគមរាជធានី ហើយនឹងវាយសំពង ផ្តាច់ជីវិតពួកអ្នកស្រុកទាំងនោះ ដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យផ្តាច់ជីវិត ដុតរោលអ្នកស្រុកទាំងនោះ ដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យដុតរោល ។ លុះដល់សម័យខាងក្រោយមក មហាចោរនោះ បានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ ក៏លើកចូលទៅក្នុងស្រុកនិគមរាជធានី វាយសំពង ផ្តាច់ជីវិតអ្នកស្រុកទាំងនោះ ដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យផ្តាច់ជីវិត ដុតរោលអ្នកស្រុកទាំងនោះដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យដុតរោល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រិះរិះរបស់ភិក្ខុបាបខ្លះ ដែលមានក្នុងសាសនានេះ ក៏យ៉ាងនោះដែរ (ត្រិះរិះ) ថាបើដល់កាលណាអញបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ នឹងត្រេចទៅកាន់ចារិក ក្នុងស្រុកនិគមរាជធានី ក៏នឹងបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលពួកគ្រហស្ថក្តី ពួកបព្វជិតក្តី ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង ។ លុះដល់សម័យខាងក្រោយមក ភិក្ខុបាបនោះបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ ក៏ត្រេចទៅកាន់ចារិក ក្នុងស្រុកនិគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលពួកគ្រហស្ថក្តី បព្វជិតក្តី ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង ។ ម្នាលភិក្ខុទាំឡាយ ភិក្ខុនេះហៅថា មហាចោរទី១ ដែលមានប្រាកដក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ មានភិក្ខុបាបខ្លះរៀនសូត្រធម្មវិន័យដែលតថាគតបានសំដែងហើយ ដុតកំដៅខ្លួនឯងចោលម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី២ ដែលមានប្រាកដក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ មានភិក្ខុបាបខ្លះពោលចោទភិក្ខុដែលប្រព្រឹត្តធម៌ប្រសើរដ៏ស្អាត ដែលកំពុងប្រព្រឹត្តធម៌ប្រសើរដ៏បរិសុទ្ធ ចោទដោយការប្រព្រឹត្តមិនប្រសើរ រកមូលគ្មាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី៣ មានប្រាកដក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ មានភិក្ខុបាបខ្លះសង្គ្រោះផ្គាប់ផ្គុនគ្រហស្ថដោយគ្រឿងគរុភណ្ឌរបស់សង្ឃ ឬគ្រឿងគរុណបរិក្ខារ គ្រឿងគរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌនោះគឺ គុម្ពផ្កា និងដើមឈើ១ ទីដែលសំរាប់ដាំគុម្ពផ្កា និងដើមឈើ១ កុដិ១ ទីដែលសំរាប់សង់កុដិ១ គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំងលោហៈ១ ស្នូកលោហៈ១ ក្អមលោហៈ១ ផើងលោហៈ១កាំបិត១ ពូថៅ១ ដឹង១ ចប១ ពន្លាក (ឬដែកកណ្តារ)១ វល្លិប្រវែងមួយលូកឡើងទៅ១ ឫស្សីប្រវែង៨ធ្នាប់ឡើងទៅ១ ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើនឹងឈើ១ គ្រឿងធ្វើនឹងដី១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី៤ មានប្រាកដក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនប្រាកដក្នុងខ្លួន ភិក្ខុនេះជាមហាចោរទី៥ ជាចោរធំបំផុតក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហេតុអ្វីបានជាតថាគតពោលដូច្នោះ ម្នាលភិក្ខុទាំងឡាយ ពីព្រោះដុំបាយរបស់ជនអ្នកនៅក្នុងដែន គឺភិក្ខុនោះឯងលួចយកមកបរិភោគ ។ (ព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់ប្រាថ្នានឹងធ្វើសេចក្តីនោះឱ្យច្បាស់លាស់ឡើង ទើបត្រាស់សំដែងសេចក្តីជាគាថាតទៅទៀតថា) ភិក្ខុណាមានខ្លួនតាំងនៅដោយអាការដទៃ គឺថាខ្លួនមានកាយសមាចារមិនបរិសុទ្ធជាដើម ហើយញុំាងអ្នកដទៃឱ្យដឹងថាខ្លួនតាំងនៅដោយអាការដទៃ គឺថាខ្លួនមានកាយសមាចារជាដើមស្អាតវិញ ភិក្ខុនោះឯងហៅថា លួចភោជនគេមកបរិភោគ ដូចជាព្រានសត្វស្លាប លបលាក់ខ្លួនប្របគុម្ពឈើ បម្រុងចាំបាញ់សត្វ ។ ភិក្ខុដែលយកសម្ពត់កាសាវមកព័ទ្ធព័ន្ធក តែប្រព្រឹត្តធម៌អាក្រក់ជាធម្មតា គ្មានសង្រួម (តាមធម៌វិន័យ) ឡើយ ជាបុគ្គលលាមកក្រៃលែងសឹងមានច្រើន ភិក្ខុនោះទៀងតែទៅនរក ព្រោះអំពើដែលខ្លួនធ្វើអាក្រក់ ។ បរិភោគដុំដែកដែលកំពុងឆេះក្តៅ ឧបមាដូចជាអណ្តាតភ្លើងវិញ ប្រសើរជាង ឯភិក្ខុដែលទ្រុស្តសីល មិនសង្រួម (តាមធម៌វិន័យ) នឹងបរិភោគនូវដុំអាមិសរបស់ជនអ្នកនៅក្នុងដែន (នោះ) ពុំប្រសើរសោះឡើយ ។
[២៣១] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទា ដោយអនេកបរិយាយ ហើយទ្រង់សំដែងនូវទោសនៃការដែលគេពិបាកចិញ្ចឹម ពិបាកថែទាំ ។បេ។ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនដឹងចំពោះ ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌គួរឃើញដោយញាណដ៏ប្រសើរ បង្អោនមកដាក់ក្នុងខ្លួនថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ លុះដល់សម័យដទៃពីនោះមក ទោះមានគេសាកសួរក្តី ឥតមានគេសាកសួរក្តី ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ (ទោះបី) មានប្រាថ្នាចង់ឱ្យបរិសុទ្ធ ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះទេ (ប៉ុន្តែ) ពោលថា ដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ) ពោលថា ឃើញ ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះឯងក៏នៅជាត្រូវអាបត្តិបារាជិក រកសំវាសគ្មាន ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ពួកភិក្ខុរួចជាស្រេចយ៉ាងនេះ ។
[២៣២] វេលានោះឯង មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់ថាឃើញ ក្នុងហេតុដែលខ្លួនមិនឃើញ សំគាល់ថាដល់ ក្នុងហេតុដែលខ្លួនឥតបានដល់ សំគាល់ថាត្រាស់ដឹង ក្នុងហេតុដែលខ្លួនឥតបានត្រាស់ដឹង សំគាល់ថាធ្វើឱ្យច្បាស់លាស់ ក្នុងហេតុដែលខ្លួនឥតបានធ្វើឱ្យច្បាស់លាស់ ហើយបានពោលអួតអរហត្តផលដោយសំគាល់ថាខ្លួនបានត្រាស់ដឹង ។ លុះដល់សម័យដទៃមក ចិត្តរបស់ភិក្ខុទាំងនោះ ក៏ឱនទៅរករាគៈខ្លះ ចិត្តឱនទៅរកទោសៈខ្លះ ចិត្តឱនទៅរកមោហៈខ្លះ ។ សេចក្តីសង្ស័យក៏កើតឡើងដល់ភិក្ខុទាំងនោះថា សិក្ខាបទព្រះដ៏មានព្រះភាគ ទ្រង់បានបញ្ញត្តរួចជាស្រេចហើយ ម្តេចឡើយក៏យើងមកសំគាល់ថាឃើញក្នុងហេតុដែលយើងឥតបានឃើញ សំគាល់ថាដល់ក្នុងហេតុដែលយើងឥតបានដល់ សំគាល់ថាត្រាស់ដឹង ក្នុងហេតុដែលយើងឥតបានត្រាស់ដឹង សំគាល់ថាធ្វើឱ្យច្បាស់លាស់ ក្នុងហេតុដែលយើងឥតបានធ្វើឱ្យច្បាស់លាស់ ហើយបានពោលអួតអរហត្តផល ដោយសំគាល់ថាខ្លួនយើងបានត្រាស់ដឹង (ដូច្នេះ) យើងប្រហែលជាត្រូវអាបត្តិបារាជិកទេដឹង ។ ភិក្ខុទាំងនោះបានប្រាប់សេចក្តីនេះ ដល់ព្រះអានន្ទដ៏មានអាយុ ។ ព្រះអានន្ទដ៏មានអាយុ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលអានន្ទ ភិក្ខុទាំងឡាយដែលមានសេចក្តីសំគាល់ថា ឃើញក្នុងហេតុដែលខ្លួនឥតឃើញ សំគាល់ថាបានដល់ក្នុងហេតុដែលខ្លួនឥតបានដល់ សំគាល់ថាបានត្រាស់ដឹង ក្នុងហេតុដែលខ្លួនឥតបានត្រាស់ដឹង សំគាល់ថាធ្វើឱ្យច្បាស់លាស់ ក្នុងហេតុដែលខ្លួនឥតបានធ្វើឱ្យច្បាស់លាស់ ហើយពោលអួតអរហត្តផល ដោយសេចក្តីសំគាល់ថា ខ្លួនបានត្រាស់ដឹង ក៏អំពើដែលពោលអួតនេះជាអព្វោហារិក (មិនហៅថាជាអង្គនៃអាបត្តិឡើយ) ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ហើយទ្រង់សំដែងធម្មីកថាក្នុងគ្រានោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ មិនដឹងច្បាស់ ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់នូវកិលេស គួរបង្អោនមកដាក់ក្នុងខ្លួនដោយពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ លុះដល់សម័យដទៃអំពីនោះមក ទោះមានគេសាកសួរក្តី ឥតមានគេសាកសួរក្តី ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ (ទោះបី) មានប្រាថ្នាចង់ឱ្យបរិសុទ្ធ ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាឃើញ ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន វៀរលែងតែ សំគាល់ថាខ្លួនបានត្រាស់ដឹង ។
[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ ។បេ។ ត្រង់ពាក្យថា ភិក្ខុ ។បេ។ ភិក្ខុដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចានេះ សំដៅឱ្យឈ្មោះថា ភិក្ខុ ក្នុងអត្ថនេះ ។ ត្រង់ពាក្យថា មិនដឹងច្បាស់ សេចក្តីថា មិនដឹងមិនឃើញនូវកុសលធម៌ដែលមិនមាន មិនពិត មិនប្រាកដក្នុងខ្លួន (ហើយចូលចិត្តថា) កុសលធម៌ទាំងឡាយរបស់អញមាន ។ ឈាន (គុណជាតសំរាប់ដុតបង់នូវកិលេស)១ វិមោក្ខ (គុណធម៌ដែលផុតស្រឡះចាករាគៈជាដើម)១ សមាធិ (សភាពដែលតម្កល់ចិត្តស្មើមាំល្អក្នុងអារម្មណ៍)១ សមាបត្តិ (គុណជាតិដែលដល់ព្រម)១ ញាណទស្សនៈ (កិរិយាឃើញដោយបញ្ញា)១ មគ្គភាវនា (កិរិយាចម្រើននូវមគ្គ)១ ផលសច្ឆិកិរិយា (ដំណើរធ្វើឱ្យច្បាស់លាស់នូវផល)១ កិលេសប្បហាន (កិរិយាលះបង់កិលេស)១ វិនីវរណតា ចិត្តស្ស ចិត្តមាននីវរណធម៌ប្រាសហើយ១ សុញ្ញាគារេ អភិរតិ សេចក្តីត្រេកអរក្នុងផ្ទះដ៏ស្ងាត់១ (ធម៌ទាំង១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម ។ ត្រង់ពាក្យថា បង្អោនមកដាក់ក្នុងខ្លួន សេចក្តីថា បង្អោនកងកុសលធម៌ទាំងនោះមកដាក់ក្នុងចិត្ត ឬបង្អោនចិត្តទៅក្នុងកងកុសលធម៌ទាំងនោះ ។ ត្រង់ពាក្យថា ញាណ បានដល់វិជ្ជា គឺសេចក្តីដឹងវិសេស៣យ៉ាង ។ ត្រង់ពាក្យថា ទស្សនៈ សេចក្តីថា ធម្មជាតណា ហៅថា ញាណ ធម្មជាតនោះហៅថា ទស្សនៈ ធម្មជាតណាហៅថា ទស្សនៈ ធម្មជាតនោះហៅថា ញាណ ។ ត្រង់ពាក្យថា ពោលអួត សេចក្តីថា ប្រាប់ដល់ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី ។ ត្រង់ពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ សេចក្តីថា ខ្ញុំដឹងធម៌នេះ ខ្ញុំឃើញធម៌នេះ ម្យ៉ាងទៀត ធម៌នេះជារបស់ខ្ញុំ ៗក៏យល់ជាក់ច្បាស់ក្នុងធម៌នេះហើយ ។
[២៣៤] ត្រង់ពាក្យថា លុះដល់សម័យដទៃពីនោះមក សេចក្តីថា កិរិយាពោលអួតក្នុងខណៈណា លុះដល់សម័យដែលកន្លងនូវខណៈ នូវស្របក់ នូវពេលមួយរំពេចនោះមក ។ ត្រង់ពាក្យថា ទោះមានគេសាកសួរក្តី សេចក្តីថា វត្ថុណាដែលខ្លួនបានប្តេជ្ញាហើយ ក៏មានអ្នកឯទៀតគេសាកសួរចំពោះវត្ថុនោះថា ធម៌អ្វីខ្លះដែលលោកបានត្រាស់ដឹង ព្រោះហេតុដូចម្តេច បានជាលោកបានត្រាស់ដឹង លោកបានត្រាស់ដឹងពីអង្កាល់ លោកបានត្រាស់ដឹងក្នុងទីណា កិលេសណាខ្លះដែលលោកបានលះរួចហើយ លោកបានធម៌ដូចម្តេចខ្លះ ។ ត្រង់ពាក្យថា ទោះឥតមានគេសាកសួរក្តី សេចក្តីថា ឥតមានអ្នកណាមួយសួរដណ្តឹងឡើយ ។ ត្រង់ពាក្យថា ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ សេចក្តីថា (ភិក្ខុ) មានសេចក្តីប្រាថ្នាអាក្រក់ គឺសេចក្តីប្រាថ្នាគ្របសង្កត់ ហើយពោលអួតឧត្តរិមនុស្សធម៌ដែលមិនពិត មិនប្រាកដ ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ ។ ត្រង់ពាក្យថា មានប្រាថ្នាចង់ឱ្យបរិសុទ្ធ សេចក្តីថា (ភិក្ខុនោះ) ទោះមានប្រាថ្នាចង់ទៅជាគ្រហស្ថក្តី ចង់ទៅជាឧបាសកក្តី ចង់ទៅជាញោមវត្តក្តី ចង់ទៅជាសាមណេរក្តី ។ ត្រង់ពាក្យថា ម្នាលអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះ ហើយពោលថាដឹង ខ្ញុំមិនបានឃើញយ៉ាងនេះ ហើយពោលថាបានឃើញ សេចក្តីថា ខ្ញុំមិនបានដឹងធម៌នេះទេ ខ្ញុំមិនបានឃើញធម៌នេះទេ ធម៌នេះ ខ្ញុំគ្មានទេ ខ្ញុំនឹងបានឃើញច្បាស់ក្នុងធម៌នេះក៏ទេ ។ ត្រង់ពាក្យថា ខ្ញុំពោលកុហកសោះទេ សេចក្តីថា ខ្ញុំពោលសោះទទេ ខ្ញុំពោលកុហកទេ ខ្ញុំពោលមិនពិតទេ ខ្ញុំពោលមិនប្រាកដទេ ខ្ញុំបានជាជ្រុលពោល មកពីហេតុមិនដឹងសោះទេ ។ ត្រង់ពាក្យថា វៀរលែងតែសំគាល់ថាខ្លួនបានត្រាស់ដឹង សេចក្តីថា លើកលែងតែខ្លួនបានត្រាស់ដឹងមែន ។
[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុងសិក្ខាបទមុន ។ ត្រង់ពាក្យថា បារាជិក សេចក្តីថា ធម្មតាដើមត្នោត តែមានកកំបុតហើយ មិនអាចនឹងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ ភិក្ខុដែលមានប្រាថ្នាអាក្រក់ គឺសេចក្តីប្រាថ្នាគ្របសង្កត់ ហើយពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនកើតក្នុងខ្លួន មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ ក៏មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបតថាគតពោលថា ត្រូវអាបត្តិបារាជិក ។ ត្រង់ពាក្យថា រកសំវាសគ្មាន ដែលហៅថា សំវាសនោះ គឺសង្ឃកម្មជាមួយគ្នា បាតិមោក្ខុទ្ទេសជាមួយគ្នា សេចក្តីសិក្សាស្មើគ្នា នេះហៅថា សំវាស ។ ភិក្ខុនោះគ្មានសំវាសដូច្នេះទេ ព្រោះហេតុនោះ បានជាតថាគតពោលថា រកសំវាសគ្មាន ។
[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១ វិមោក្ខ១ សមាធិ១ សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ វិនីវរណតា ចិត្តស្ស១ សុញ្ញាគារេ អភិរតិ១ ។ ត្រង់ពាក្យថា ឈាន បានខាងបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ។ ត្រង់ពាក្យថា វិមោក្ខ (នោះ) បានខាងឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ ។ ត្រង់ពាក្យថា សមាធិ (នោះ) បានខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ ។ ត្រង់ពាក្យថា សមាបត្តិ (នោះ) បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ ។ ត្រង់ពាក្យថា ញាណ (នោះ) បានខាង ត្រៃវិជ្ជា ។ ត្រង់ពាក្យថា មគ្គភាវនា (នោះ) បានខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ។ ត្រង់ពាក្យថា ផលសច្ឆិកិរិយា (នោះ) បានខាង ធ្វើឱ្យច្បាស់លាស់នូវសោតាបត្តិផល ធ្វើឱ្យច្បាស់លាស់នូវសកទាគាមិផល ធ្វើឱ្យច្បាស់លាស់នូវនូវអនាគាមិផល ធ្វើឱ្យច្បាស់លាស់នូវអរហត្តផល ។ ត្រង់ពាក្យថា កិលេសប្បហាន (នោះ) បានខាង កិរិយាលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ ។ ត្រង់ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ) បានខាង ការហាមឃាត់ចិត្តចាករាគៈ ហាមឃាត់ចិត្តចាកទោសៈ ហាមឃាត់ចិត្តចាកមោហៈ ។ ត្រង់ពាក្យថា សុញ្ញាគារេ អភិរតិ (នោះ) បានខាង ឯសេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ ដោយបឋមជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយទុតិយជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយតតិយជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយចតុត្ថជ្ឈាន ។
[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈានហើយ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
[២៣៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាកំពុងចូលបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
[២៣៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
[២៤០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈានហើយ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
[២៤១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
[២៤២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់រួចហើយ ដោយអាការ៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់រួចហើយ ដោយអាការ៤យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់រួចហើយ ដោយអាការ៥យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់រួចហើយ ដោយអាការ៦យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ ត្រូវអាបត្តិបារាជិក ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់រួចហើយ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក (បឋមជ្ឈាននេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ឱ្យពិស្តារហើយយ៉ាងណា ឈានទាំងពួងមាន ទុតិយជ្ឈានជាដើម បណ្ឌិតត្រូវសំដែងឱ្យពិស្តារ យ៉ាងនោះផងចុះ) ។
[២៤៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយដោយអាការ៣ យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
[២៤៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតវិមោក្ខ អប្បណិហិតវិមោក្ខ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៤៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាធិ អប្បណិហិតសមាធិ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៤៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអប្បណិហិតសមាបត្តិ អប្បណិហិតសមាបត្តិ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៤៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវត្រៃវិជ្ជា អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងត្រៃវិជ្ជា ត្រៃវិជ្ជាអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៤៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងឥទ្ធិបាទ៤ ឥទ្ធិបាទ៤ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៤៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវឥន្ទ្រិយ៥ ពល៥ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពល៥ ពល៥ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានត្រាស់ដឹងហើយ កំពុងត្រាស់ដឹង បានត្រាស់ដឹងនូវពោជ្ឈង្គ៧ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងពោជ្ឈង្គ៧ ពោជ្ឈង្គ៧ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានត្រាស់ដឹងហើយ កំពុងត្រាស់ដឹង បានត្រាស់ដឹងនូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានសម្រេចហើយ កំពុងសម្រេច បានសម្រេចនូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងអរហត្តផល អរហត្តផល អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា រាគៈអាត្មាបានកំចាត់បង់ហើយ រាគៈអាត្មាបានខ្ជាក់ចោលហើយ រាគៈអាត្មាបាន (ធ្វើ) ឱ្យផុតហើយ រាគៈអាត្មាបានបន្សាត់ចេញហើយ រាគៈអាត្មាបានរលាស់ចោលហើយ រាគៈអាត្មាបានរើចោលហើយ រាគៈអាត្មាបានគាស់រំលើងហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ទោសៈអាត្មាបានកំចាត់បង់ហើយ ។បេ។ មោហៈអាត្មាបានកំចាត់បង់ហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឱ្យផុតហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានរើចោលហើយ បានគាស់រំលើងហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាមានសេចក្តីរារាំងប្រាស គឺផុតស្រឡះហើយចាករាគៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
សុទ្ធិកវារ ចប់ ។
[២៥៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈាន និងទុតិយជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង តតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង តតិយជ្ឈានផង បឋមជ្ឈាន និងតតិយជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ចតុត្ថជ្ឈានផង បឋមជ្ឈាន និងចតុត្ថជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង បឋមជ្ឈានផង អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង អប្បណិហិតវិមោក្ខផង បឋមជ្ឈាន និងអប្បណិហិតវិមោក្ខ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង បឋមជ្ឈានផង អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង អប្បណិហិតវិមោក្ខផង បឋមជ្ឈាន និងអប្បណិហិតវិមោក្ខ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតសមាបត្តិផង បឋមជ្ឈានផង អនិមិត្តសមាបត្តិផង បឋមជ្ឈានផង អប្បណិហិតសមាបត្តិផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង អប្បណិហិតសមាបត្តិផង បឋមជ្ឈាន និងអប្បណិហិតសមាបត្តិ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៥៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានចូលកាន់បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ត្រៃវិជ្ជាផង បឋមជ្ឈាន និងត្រៃវិជ្ជា អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៦០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង សតិបដ្ឋាន៤ផង បឋមជ្ឈានផង សម្មប្បធាន៤ផង បឋមជ្ឈានផង ឥទ្ធិបាទ៤ផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញហើយ ក្នុងបឋមជ្ឈានផង ឥទ្ធិបាទ៤ផង បឋមជ្ឈាន និងឥទ្ធិបាទ៤ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៦១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង ឥន្ទ្រិយ៥ផង បឋមជ្ឈានផង ពល៥ផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ពល៥ផង បឋមជ្ឈាន និងពល៥ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៦២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ពោជ្ឈង្គ៧ផង បឋមជ្ឈាន និងពោជ្ឈង្គ៧ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៦៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង ក្នុងមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង បឋមជ្ឈាននិង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៦៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវបឋមជ្ឈានផង សោតាបត្តិផលផង បឋមជ្ឈានផង សកទាគាមិផលផង បឋមជ្ឈានផង អនាគាមិផលផង បឋមជ្ឈានផង អរហត្តផលផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈានផង អរហត្តផលផង បឋមជ្ឈាន និងអរហត្តផល អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៦៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ទាំងរាគៈ អាត្មាក៏បានកំចាត់ចេញហើយ ។បេ។ អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ។បេ។ ទាំងទោសៈ អាត្មាក៏បានកំចាត់ចេញហើយ ។បេ។ អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បានធ្វើឱ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
[២៦៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក និយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ត្រូវអាបត្តិបារាជិក ។បេ។
ខណ្ឌចក្ក ចប់
[២៦៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈានផង តតិយជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងទុតិយជ្ឈានផង តតិយជ្ឈានផង ទុតិយជ្ឈាន និងតតិយជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងទុតិយជ្ឈានផង ចតុត្ថជ្ឈានផង ទុតិយជ្ឈាន និងចតុត្ថជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវទុតិយជ្ឈានផង សុញ្ញតវិមោក្ខផង ទុតិយជ្ឈានផង អនិមិត្តវិមោក្ខផង ទុតិយជ្ឈានផង អប្បណិហិតវិមោក្ខផង ទុតិយជ្ឈានផង សុញ្ញតសមាធិផង ទុតិយជ្ឈានផង អនិមិត្តសមាធិផង ទុតិយជ្ឈានផង អប្បណិហិតសមាធិផង ទុតិយជ្ឈានផង សុញ្ញតសមាបត្តិផង ទុតិយជ្ឈានផង អនិមិត្តសមាបត្តិផង ទុតិយជ្ឈានផង អប្បណិហិតសមាបត្តិផង ទុតិយជ្ឈានផង ត្រៃវិជ្ជាផង ទុតិយជ្ឈានផង សតិប្បដ្ឋាន៤ផង ទុតិយជ្ឈានផង សម្មប្បធាន៤ផង ទុតិយជ្ឈានផង ឥទ្ធិបាទ៤ផង ទុតិយជ្ឈានផង ឥន្ទ្រិយ៥ផង ទុតិយជ្ឈានផង ពល៥ផង ទុតិយជ្ឈានផង ពោជ្ឈង្គ៧ផង ទុតិយជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង ទុតិយជ្ឈានផង សោតាបត្តិផលផង ទុតិយជ្ឈានផង សកទាគាមិផលផង ទុតិយជ្ឈានផង អនាគាមិផលផង ទុតិយជ្ឈានផង អរហត្តផលផង ។បេ។ អាត្មាបានចូលហើយកាន់ទុតិយជ្ឈាន ទាំងរាគៈ អាត្មាក៏បានកំចាត់ចេញហើយ ។បេ។ ទាំងទោសៈ អាត្មាក៏បានកំចាត់ចេញហើយ ។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឱ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាករាគៈ អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាកទោសៈ អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន ទាំងចិត្តរបស់អាត្មាក៏បានផុតស្រឡះហើយចាកមោហៈ ត្រូវអាបត្តិបារាជិក ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយក្នុងទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈាន និងបឋមជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
ពទ្ធចក្ក ចប់ ។
បណ្ឌិតត្រូវធ្វើពទ្ធចក្កឱ្យមានបទផ្លាស់ប្តូរគ្នា ធ្វើតាមមូលមួយៗដូចន័យដែលព្រះសម្ពុទ្ធ ទ្រង់សំដែងហើយនោះផងចុះ ។
នេះជាសេចក្តីសង្ខេប
[២៦៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈផង អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយក្នុងបឋមជ្ឈានផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ទាំងបឋមជ្ឈាន អាត្មាក៏បានធ្វើឱ្យច្បាស់លាស់ហើយ ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង អាត្មាបានចូលហើយកាន់ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង អនិមិត្តសមាធិផង អប្បណិហិតសមាធិផង សុញ្ញតសមាបត្តិផង អនិមិត្តសមាបត្តិផង អប្បណិហិតសមាបត្តិផង ត្រៃវិជ្ជាផង សតិប្បដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង ឥន្ទ្រិយ៥ផង ពល៥ផង ពោជ្ឈង្គ៧ផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង សោតាបត្តិផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង ដោយអាការ៣យ៉ាង ។បេ។ រាគៈអាត្មាបានកំចាត់ចេញហើយផង ។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង ។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឱ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាករាគៈផង ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកទោសៈផង ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈផង ដោយអាការ៣យ៉ាង ត្រូវអាបត្តិបារាជិក ។បេ។
ចក្កមានមូល១ ចប់ដោយសង្ខេប ។
[២៦៩] ចក្កមានមូល១ ដែលព្រះសម្ពុទ្ធទ្រង់សំដែងដោយពិស្តារហើយយ៉ាងណា ចក្កមានមូល២ក្តី មានមូល៣ក្តី មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី មានមូល៧ក្តី មានមូល៨ក្តី មានមូល៩ក្តី មានមូល១០ក្តី បណ្ឌិតត្រូវសំដែងឱ្យពិស្តារយ៉ាងនោះផងចុះ ។
នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)
[២៧០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្តវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង អនិមិត្តសមាធិផង អប្បណិហិតសមាធិផង សុញ្ញតសមាបត្តិផង អនិមិត្តសមាបត្តិផង អប្បណិហិតសមាបត្តិផង ត្រៃវិជ្ជាផង សតិប្បដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង ឥន្ទ្រិយ៥ផង ពល៥ផង ពោជ្ឈង្គ៧ផង មគ្គមានអង្គ៨ដ៏ប្រសើរផង សោតាបត្តិផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង ។បេ។ រាគៈអាត្មាបានកំចាត់ចេញហើយផង ។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង ។បេ។ ទាំងមោហៈ អាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឱ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាករាគៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកទោសៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយ ចាកមោហៈផង ដោយអាការ៣យ៉ាង ។បេ។ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ ត្រូវអាបត្តិបារាជិក ។
ចក្កមានមូលគ្រប់ទាំងអស់ ចប់ ។
សុទ្ធិកវារកថា ចប់ ។
[២៧១] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន ដូច្នេះទៅវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់តតិយជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់ចតុត្ថជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ កាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ កាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ កាន់ត្រៃវិជ្ជា កាន់សតិប្បដ្ឋាន៤ កាន់សម្មប្បធាន៤ កាន់ឥទ្ធិបាទ៤ កាន់ឥន្ទ្រិយ៥ កាន់ពល៥ កាន់ពោជ្ឈង្គ៧ កាន់មគ្គមានអង្គ៨ដ៏ប្រសើរ កាន់សោតាបត្តិផល កាន់សកទាគាមិផល កាន់អនាគាមិផល កាន់អរហត្តផល ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា រាគៈអាត្មាបានកំចាត់ចេញហើយ ។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយ ។បេ។ ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឱ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ ដូច្នេះ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។
ខណ្ឌចក្ក នៃនិក្ខេបបទ ជាវត្ថុនិស្សារក ចប់ ។
[២៧២] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់តតិយជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។
ពទ្ធចក្កមានមូលមួយ នៃវត្ថុនិស្សារក និយាយពីមូល ដែលព្រះសម្ពុទ្ធសំដែងហើយដោយសង្ខេប
(ដូចមានសេចក្តីតទៅនេះ)
[២៧៣] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវត្រឹមអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។
ចក្កមានមូល១ នៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់ ។
[២៧៤] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង ទុតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់តតិយជ្ឈានផង ចតុត្ថជ្ឈានផង ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង ទុតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាបានផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។
ខណ្ឌចក្កមានមូលពីរ នៃវត្ថុនិស្សារក ។
[២៧៥] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់ចតុត្ថជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។
ពទ្ធចក្កមានមូលពីរ នៃវត្ថុនិស្សារក ។
[២៧៦] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។ ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈ ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ ។បេ។
ចក្កមានមូលពីរនៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់ ។
[២៧៧] ចក្កមានមូលមួយៗ នៃបទទាំងឡាយដែលព្រះសង្គីតិកាចារ្យបានតម្កល់ទុកហើយ បណ្ឌិតគប្បីសំដែងយ៉ាងណា ចក្កមានមូល៣ក្តី មានមូល៤ក្តី មានមូល៥ក្តី មានមូល៦ក្តី មានមូល៧ក្តី មានមូល៨ក្តី មានមូល៩ក្តី មានមូល១០ក្តី បណ្ឌិតគប្បីធ្វើយ៉ាងនោះផងចុះ ។ (ម្យ៉ាងទៀត) ចក្កមានមូលមួយ ព្រះសម្ពុទ្ធទ្រង់សំដែងហើយដោយពិស្តារយ៉ាងណា (ចក្កមានមូលបីជាដើម) បណ្ឌិតគប្បីសំដែងដោយពិស្តារយ៉ាងនោះផងចុះ ។
នេះចក្កមានមូលគ្រប់ទាំងអស់
(ដូចមានសេចក្តីតទៅនេះ)
[២៧៨] ភិក្ខុនិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈានផង កាន់ចតុត្ថជ្ឈានផង កាន់សុញ្ញតវិមោក្ខផង កាន់អនិមិត្តវិមោក្ខផង កាន់អប្បណិហិតវិមោក្ខផង កាន់សុញ្ញតសមាធិផង កាន់អនិមិត្តសមាធិផង កាន់អប្បណិហិតសមាធិផង កាន់សុញ្ញតសមាបត្តិផង កាន់អនិមិត្តសមាបត្តិផង កាន់អប្បណិហិតសមាបត្តិផង កាន់ត្រៃវិជ្ជាផង កាន់សតិប្បដ្ឋាន៤ផង កាន់សម្មប្បធាន៤ផង កាន់ឥទ្ធិបាទ៤ផង កាន់ឥន្ទ្រិយ៥ផង កាន់ពល៥ផង កាន់ពោជ្ឈង្គ៧ផង កាន់មគ្គមានអង្គ៨ដ៏ប្រសើរផង កាន់សោតាបត្តិផលផង កាន់សកទាគាមិផលផង កាន់អនាគាមិផលផង កាន់អរហត្តផលផង រាគៈអាត្មាបានកំចាត់ចេញហើយផង ។បេ។ ទោសៈអាត្មាបានកំចាត់ចេញហើយផង ។បេ។ ទាំងមោហៈអាត្មាក៏បានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឱ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ចិត្តរបស់អាត្មាផុតស្រឡះហើយចាករាគៈផង ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកមោហៈផង ដូច្នេះវិញ ដោយអាការ៣យ៉ាង ។បេ។ ដោយអាការ៧យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក១ និយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ ។បេ។
ចក្កបេយ្យាល នៃវត្ថុនិស្សារក ចប់ ។
[២៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ភិក្ខុនោះជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គនោះបានធ្វើឱ្យជាក់ច្បាស់ហើយ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន ភិក្ខុនោះជាអ្នកបានហើយ ជាអ្នកស្ទាត់ហើយ ក្នុងបឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គនោះបានធ្វើឱ្យជាក់ច្បាស់ហើយ ដោយអាការ៤-៥-៦-៧យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក១ កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក១ លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ១ បិទបាំងសេចក្តីឃើញ១ បិទបាំងសេចក្តីគាប់ចិត្ត១ បិទបាំងសេចក្តីពេញចិត្ត១ បិទបាំងសេចក្តីពិតត្រង់១ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ កាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ កាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ កាន់ត្រៃវិជ្ជា កាន់សតិប្បដ្ឋាន៤ កាន់សម្មប្បធាន៤ កាន់ឥទ្ធិបាទ៤ កាន់ឥន្ទ្រិយ៥ កាន់ពល៥ កាន់ពោជ្ឈង្គ៧ កាន់មគ្គមានអង្គ៨ដ៏ប្រសើរ កាន់សោតាបត្តិផល កាន់សកទាគាមិផល កាន់អនាគាមិផល កាន់អរហត្តផល ភិក្ខុនោះជាអ្នកបាន ជាអ្នកស្ទាត់ ក្នុងអរហត្តផល អរហត្តផល ភិក្ខុអង្គនោះបានធ្វើឱ្យជាក់ច្បាស់ហើយ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក រាគៈភិក្ខុនោះបានកំចាត់ចេញហើយ ។បេ។ ទោសៈភិក្ខុនោះបានកំចាត់ចេញហើយ ។បេ។ ទាំងមោហៈភិក្ខុនោះបានកំចាត់ចេញហើយ បានខ្ជាក់ចោលហើយ បាន (ធ្វើ) ឱ្យផុតស្រឡះហើយ បានបន្សាត់ចេញហើយ បានរលាស់ចោលហើយ បានគាស់រំលើងហើយ បានរើចោលហើយ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាករាគៈ ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាកទោសៈ ចិត្តរបស់ភិក្ខុនោះផុតស្រឡះហើយចាកមោហៈ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន ក្នុងផ្ទះស្ងាត់ ភិក្ខុនោះជាអ្នកបាន ជាអ្នកស្ទាត់ ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុអង្គនោះបានធ្វើឱ្យជាក់ច្បាស់ហើយក្នុងផ្ទះដ៏ស្ងាត់ ដោយអាការ៣-៧យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ក៏ដឹងខ្លួនថា អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ក៏ដឹងខ្លួនថា អញនិយាយកុហករួចហើយ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ ។
[២៨០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណាបានប្រើចីវររបស់អ្នក ភិក្ខុណាបានឆាន់បិណ្ឌបាតរបស់អ្នក ភិក្ខុណាបានប្រើប្រាស់ទីសេនាសនៈរបស់អ្នក ភិក្ខុណាបានបរិភោគភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺរបស់អ្នក វត្តរបស់អ្នកដែលភិក្ខុណាបាននៅហើយ ចីវររបស់អ្នកដែលភិក្ខុបានប្រើប្រាស់ហើយ បិណ្ឌបាតរបស់អ្នកដែលភិក្ខុណាបានឆាន់ហើយ ទីសេនាសនៈរបស់អ្នកដែលភិក្ខុណាបានប្រើប្រាស់ហើយ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺដែលភិក្ខុណាបានបរិភោគហើយ អ្នកអាស្រ័យនឹងភិក្ខុណា ហើយបានប្រគេនវត្ត បានប្រគេនចីវរ បានប្រគេនបិណ្ឌបាត បានប្រគេនទីសេនាសនៈ បានប្រគេនភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ភិក្ខុនោះបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន កាន់ចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នកបាន ជាអ្នកស្ទាត់ ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុអង្គនោះបានធ្វើឱ្យជាក់ច្បាស់ហើយក្នុងផ្ទះដ៏ស្ងាត់ ដោយអាការ៣យ៉ាង គឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹងនិយាយកុហក កំពុងនិយាយ ដឹងខ្លួនថា អញកំពុងនិយាយកុហក លុះនិយាយរួចហើយ ដឹងខ្លួនថា អញនិយាយកុហករួចហើយ បិទបាំងសេចក្តីឃើញ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិថុល្លច្ច័យ បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិទុក្កដ ។
បេយ្យាលចំនួន១៥ ចប់ ។
បច្ចយប្បដិសំយុត្តវារកថា ចប់ ។
[២៨១] ភិក្ខុនិយាយស្មានថា ខ្លួនបានមគ្គផល១ ភិក្ខុនិយាយពីមគ្គផលដោយឥតមានប្រាថ្នានឹងពោលអួតកុហក១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុជាខាងដើមបញ្ញត្តិ១ (ភិក្ខុប៉ុណ្ណេះ) ឥតមានអាបត្តិឡើយ ។
[២៨២] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានសេចក្តីខាងក្រោមនេះ)
រឿងអធិមានភិក្ខុ រឿងភិក្ខុនៅក្នុងព្រៃ រឿងភិក្ខុទៅបិណ្ឌបាត រឿងសទ្ធិវិហារិកនៃឧបជ្ឈាយ៍ រឿងពួកភិក្ខុតម្កល់ឥរិយាបថ រឿងភិក្ខុអួតថាលះសញ្ញោជនធម៌បាន រឿងភិក្ខុនៅក្នុងទីស្ងាត់ រឿងភិក្ខុនៅក្នុងវត្ត រឿងភិក្ខុដែលឧបាសកផ្គត់ផ្គង់ រឿងភិក្ខុនិយាយអួតអរហត្តផលថាគ្មានក្រ រឿងភិក្ខុព្យាយាម រឿងពួកភិក្ខុនិយាយថា អាវុសោទាំងឡាយ ភិក្ខុដែលមានសេចក្តីស្តាយក្រោយ ទើបត្រូវខ្លាចមច្ចុ រឿងពួកភិក្ខុនិយាយថា ធម៌តែបុគ្គលប្រកបព្យាយាមត្រូវហើយ អាចឱ្យប្រោសប្រាណបាន រឿងភិក្ខុ២រូបជាអ្នកអត់ធន់វេទនា រឿងភិក្ខុ៥រូបដែលព្រាហ្មណ៍និមន្ត រឿងភិក្ខុ៣រូបនិយាយអួតអរហត្តផល រឿងភិក្ខុឃាត់បង់នូវផ្ទះ រឿងភិក្ខុឃាត់បង់កាមទាំងឡាយ រឿងភិក្ខុអ្នកត្រេកអរ រឿងភិក្ខុចៀសចេញទៅ រឿងជនពិឃាតគោ២នាក់ ម្នាក់កើតជាអដ្ឋិសង្ខលិកប្រេត ម្នាក់កើតជាមំសបេសីប្រេត រឿងព្រានសត្វស្លាបកើតជាមំសបិណ្ឌប្រេត រឿងអ្នកសម្លាប់សត្វចៀម កើតជានិច្ឆវិប្រេត រឿងអ្នកសម្លាប់ជ្រូកកើតជាអសិលោមប្រេត រឿងព្រានម្រឹគកើតជាសត្តិលោមប្រេត រឿងពេជ្ឈឃាតកើតជាឧសុលោមប្រេត រឿងនាយសារថីកើតជាសូចិលោមប្រេត រឿងបុរសដែលនិយាយពាក្យញុះញង់កើតជាសូចកប្រេតរឿងអមាត្យកាត់ក្តីអ្នកស្រុកវៀច កើតជាអណ្ឌភារិប្រេត រឿងអ្នកដែលធ្វើបរទារកម្ម កើតជាប្រេតលិចទៅក្នុងរណ្តៅលាមក រឿងព្រាហ្មណ៍កំណាចកើតជាប្រេតស៊ីតែលាមកជាប្រក្រតី រឿងស្រីប្រព្រឹត្តកន្លងចិត្តប្តី កើតជានិច្ឆវិប្រេត រឿងស្រីមេមត់ កើតជាមង្គុលីប្រេត រឿងស្រីមកកើតជាឱកិលិនីប្រេត ព្រោះចាក់ស្រោចរងើកភ្លើងលើស្រីរួមប្តី រឿងអ្នកពិឃាតចោរ កើតជាប្រេតដាច់ក្បាល រឿងភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ដែលបួសក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សប ប្រព្រឹត្តធ្វើតែបាបកម្មជាដរាប រឿងស្ទឹងតបោទា រឿងចំបាំងក្នុងក្រុងរាជគ្រឹះ រឿងដែលចុះឡើងនៃពួកដំរី រឿងសោភិតភិក្ខុជាអរហន្ត រលឹកជាតិបាន ៥០០ កល្ប ។
[២៨៣] សម័យនោះ ភិក្ខុមួយរួប ពោលអួតអរហត្តផល ដោយនឹកស្មានថាខ្លួនបានសម្រេចពិតហើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តជាស្រេចហើយ អញត្រូវអាបត្តិបារាជិកហើយដឹង ។ ភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងកាលនោះឯង ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ (ដំណើរនិយាយអួតអរហត្តផល) ដោយនឹកស្មានថាខ្លួនបានសម្រេចពិត មិនត្រូវអាបត្តិទេ ។
[២៨៤] គ្រានោះ មានភិក្ខុមួយរូបនៅក្នុងព្រៃដោយតាំងចិត្តថា កាលបើអញនៅក្នុងព្រៃយ៉ាងនេះ អ្នកផងគង់នឹងសរសើរអញ ។ អ្នកផងក៏បានសរសើរភិក្ខុនោះ (មែន) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែអ្នកទាំងឡាយមិនត្រូវតាំងចិត្តនឹងនៅក្នុងព្រៃឱ្យគេសរសើរឡើយ ភិក្ខុណានៅ (ដោយតាំងចិត្តយ៉ាងនេះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ សម័យនោះ មានភិក្ខុមួយរូបដើរទៅដើម្បីបិណ្ឌបាត ដោយតាំងចិត្តថា កាលបើអញដើរទៅបិណ្ឌបាតយ៉ាងនេះ អ្នកផងនឹងសរសើរអញ ។ អ្នកផងក៏បានសរសើរភិក្ខុនោះ (មែន) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែអ្នកទាំងឡាយមិនត្រូវតាំងចិត្តនឹងដើរទៅបិណ្ឌបាតឱ្យគេសរសើរឡើយ ភិក្ខុណាដើរទៅ (ដោយគិតយ៉ាងនោះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។
[២៨៥] សម័យនោះឯង មានភិក្ខុមួយរូបបានពោលពាក្យនឹងភិក្ខុមួយរូបថា ម្នាលអាវុសោ ពួកភិក្ខុណាដែលជាសទ្ធិវិហារិករបស់ឧបជ្ឈាយ៍នៃយើង ភិក្ខុទាំងនោះសុទ្ធតែជាអរហន្តទាំងអស់ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានប្រាថ្នានឹងអួតអាង ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ សម័យនោះ ភិក្ខុមួយរូបបានពោលពាក្យនឹងភិក្ខុមួយរូបថា ម្នាលអាវុសោ ពួកភិក្ខុណាដែលជាអន្តេវាសិកនៃឧបជ្ឈាយ៍របស់យើង ភិក្ខុទាំងអស់នោះសុទ្ធតែជាអ្នកមានឫទ្ធិធំ មានអានុភាពច្រើន ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។ ទើបក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានបុណ្យ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២៨៦] សម័យនោះ មានភិក្ខុមួយរូបដើរចង្ក្រម ដោយតាំងចិត្តថា កាលបើអញចង្ក្រមយ៉ាងនេះ បណ្តាជននឹងសរសើរអញ ។ បណ្តាជនក៏បានសរសើរភិក្ខុនោះ (មែន) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ទើបក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែអ្នកទាំងឡាយមិនត្រូវដើរចង្ក្រមដោយតាំងចិត្ត (នឹងឱ្យគេសរសើរដូច្នោះ)ឡើយ ភិក្ខុណាដើរចង្ក្រម (ដោយគិតយ៉ាងនោះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។ សម័យនោះ មានភិក្ខុមួយរូបឈរ ដោយតាំងចិត្ត ។បេ។ អង្គុយដោយតាំងចិត្ត ។បេ។ ដេកដោយតាំងចិត្តថា កាលបើអញប្រព្រឹត្តយ៉ាងនេះ អ្នកផងនឹងសរសើរអញ ។ អ្នកផងក៏សរសើរភិក្ខុនោះ (មែន) ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែអ្នកទាំងឡាយមិនត្រូវសម្រេចឥរិយាបថដេក ដោយតាំងចិត្ត (នឹងឱ្យគេសរសើរដូច្នោះ) ឡើយ ភិក្ខុណាសម្រេច (ឥរិយាបថយ៉ាងនោះ) ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។
[២៨៧] សម័យនោះ មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្មដល់ភិក្ខុមួយរូប ។ ភិក្ខុដែលអួតនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ សញ្ញោជនធម៌ទាំងឡាយ ខ្ញុំលះបង់អស់ហើយ ។ ភិក្ខុអ្នកអួតនោះ ក៏មានសេចក្តីសង្ស័យ ។ បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[២៨៨] សម័យនោះ មានភិក្ខុមួយរូបទៅនៅក្នុងទីស្ងាត់ ក៏ពោលអួតឧត្តរិមនុស្សធម្ម ។ មានភិក្ខុអ្នកបានបរចិត្តវិជ្ជា គឺកិរិយាកំណត់ដឹងចិត្តរបស់អ្នកដទៃ លោកបានហាមប្រាមភិក្ខុនោះថា ម្នាលអាវុសោ លោកកុំនិយាយអួតឧត្តរិមនុស្សធម្មយ៉ាងនេះឡើយ (ព្រោះ) ឧត្តរិមនុស្សធម្មនុ៎ះ មិនមានដល់ខ្លួនលោកទេ ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។ ក្នុងសម័យនោះ មានភិក្ខុមួយរូបទៅនៅក្នុងទីស្ងាត់ ហើយពោលអួតឧត្តរិមនុស្សធម្ម ។ ទេវតាបានពោលឃាត់ហាមភិក្ខុនោះថា បពិត្រលោកម្ចាស់ លោកកុំពោលអួតឧត្តរិមនុស្សធម្មយ៉ាងនេះ (ពីព្រោះ) ឧត្តរិមនុស្សធម្មនុ៎ះ មិនទាន់មានដល់ខ្លួនលោកទេ ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ ។
[២៨៩] សម័យនោះ មានភិក្ខុមួយរូបបាននិយាយនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ ភិក្ខុណាគង់នៅក្នុងវត្តរបស់អ្នក ភិក្ខុនោះជាព្រះអរហន្ត ។ ឯភិក្ខុនោះតែងនៅក្នុងវត្តរបស់ឧបាសកនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។ គ្រានោះ មានភិក្ខុមួយរូបបានពោលពាក្យនេះនឹងឧបាសកម្នាក់ថា ម្នាលអ្នកដ៏មានអាយុ អ្នកបានទំនុកបំរុងភិក្ខុអង្គណាដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សមានជម្ងឺ ភិក្ខុអង្គនោះជាព្រះអរហន្ត ។ ឯឧបាសកនោះក៏តែងទំនុកបំរុងភិក្ខុនោះដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សមានជម្ងឺ ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។ ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២៩០] សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា លោកដ៏មានអាយុបានសម្រេចដល់ឧត្តរិមនុស្សធម្មហើយឬ ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ កិរិយាដែលនឹងធ្វើឱ្យជាក់ច្បាស់នូវអរហត្តផល មិនមែនក្រឡើយ ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយឯណា ដែលជាសាវករបស់ព្រះដ៏មានព្រះភាគ លោកទាំងអម្បាលនោះ ទើបគួរពោលយ៉ាងនេះ ក៏ខ្លួនអញមិនទាន់បានជាសាវករបស់ព្រះដ៏មានព្រះភាគនៅឡើយ អញប្រហែលត្រូវអាបត្តិបារាជិកហើយដឹង ។ (លុះគិតដូច្នេះហើយ) ទើបក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ ។ ទើបព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ ។ ក្នុងសម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ធម្មតា អ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឱ្យប្រោសប្រាណបាន ។ សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងអួត មិនត្រូវអាបត្តិឡើយ ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបាននិយាយនឹងភិក្ខុនោះថា នែអាវុសោ លោកកុំគប្បីខ្លាចឡើយ ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនខ្លាចសេចក្តីស្លាប់ទេ ។ សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងអួត មិនត្រូវអាបត្តិឡើយ ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបានពោលពាក្យនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកកុំខ្លាចឡើយ ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ភិក្ខុណានៅមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយដោយពិតនៅឡើយ ភិក្ខុនោះទើបត្រូវខ្លាច ។ សេចក្តីសង្ស័យក៏កើតមានដល់ភិក្ខុនោះ ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ធម្មតា អ្នកដែលប្រកបដោយព្យាយាមត្រូវហើយ រមែងញុំាងព្រះធម៌ឱ្យប្រោសប្រាណបាន ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិឡើយ ។ គ្រានោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ធម្មតាអ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឱ្យប្រោសប្រាណបាន ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ ធម្មតាអ្នកមានព្យាយាមប្រកបត្រូវហើយ រមែងញុំាងព្រះធម៌ឱ្យប្រោសប្រាណបាន ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ លោកល្មមឱ្យប្រព្រឹត្តទៅបានឬទេ ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ បុគ្គលក្រៅការមិនអាចនឹងអត់ធន់បានឡើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ ។ ភិក្ខុទាំងឡាយបានសួរភិក្ខុនោះថា ម្នាលអាវុសោ លោកល្មមអត់ធន់បានទេឬ លោកល្មមឱ្យប្រព្រឹត្តទៅបានទេឬ ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ បុគ្គលជាបុថុជ្ជន មិនអាចនឹងអត់ធន់បានឡើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមានបំណងនឹងពោលអួត ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ ។
[២៩១] សម័យនោះ មានព្រាហ្មណ៍ម្នាក់បាននិមន្តពួកភិក្ខុ ហើយបានទទួលពាក្យទូលថា បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តចូលមក ។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យថា យើងទាំងឡាយ មិនមែនជាព្រះអរហន្តទេ ប៉ុន្តែ ព្រាហ្មណ៍នេះនិយាយលើកយើងទាំងឡាយដោយពាក្យថា ព្រះអរហន្ត យើងរាល់គ្នាត្រូវប្រតិបត្តិដូចម្តេចហ្ន៎ ។ ទើបភិក្ខុទាំងនោះក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ពោលដោយសេចក្តីជ្រះថ្លា មិនត្រូវអាបត្តិទេ ។ សម័យនោះ មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុទាំងឡាយហើយបានពោលពាក្យថា បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តគង់ ។បេ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តឆាន់ ។បេ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តឆាន់ឱ្យឆ្អែត ។បេ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកជាអរហន្តទាំងឡាយនិមន្តទៅចុះ ។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យថា យើងទាំងឡាយមិនមែនជាអរហន្តទេ ក៏ព្រាហ្មណ៍នេះនិយាយលើកយើងដោយពាក្យថា ព្រះអរហន្ត យើងគួរប្រតិបត្តិដូចម្តេចហ្ន៎ ។ ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ពោលដោយសេចក្តីជ្រះថ្លា មិនត្រូវអាបត្តិទេ ។
[២៩២] សម័យនោះ មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប ។ ភិក្ខុដែលពោលអួតនោះបាននិយាយយ៉ាងនេះថាម្នាលអាវុសោ អាសវធម៌ទាំងឡាយខ្ញុំបានលះបង់អស់ហើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុអ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ គ្រានោះ មានភិក្ខុមួយរូប ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប ។ ភិក្ខុដែលពោលអួតនោះបាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ក៏ឧត្តរិមនុស្សធម្មទាំងនេះ ខ្ញុំករុណាមានសព្វគ្រប់ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។ សម័យនោះ មានភិក្ខុមួយរូប ពោលអួតឧត្តរិមនុស្សធម្មចំពោះភិក្ខុមួយរូប ។ ភិក្ខុដែលពោលអួតនោះបានពោលយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំឃើញចំពោះខ្លួនឯងក្នុងធម៌ទាំងនោះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[២៩៣] សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា បពិត្យលោកដ៏ចម្រើន សូមលោកនិមន្តមកនៅគ្រប់គ្រងផ្ទះ ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអាវុសោទាំងឡាយបុគ្គលដូចជាអាត្មា មិនគួរដើម្បីនឹងនៅគ្រប់គ្រងផ្ទះទេ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្មានបំណងនឹងពោលអួតទេ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកដែលគ្មានបំណងនឹងពោលអួតមិនត្រូវអាបត្តិទេ ។ សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន សូមលោកនិមន្តមកបរិភោគកាមទាំងឡាយចុះ ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឯកាមទាំងឡាយ អាត្មាឃាត់រាំងរាបានហើយ ។ ភិក្ខុនោះមានសេចក្តីសង្ស័យ ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគខ្ញុំព្រះអង្គមិនមានបំណងនឹងពោលអួតទេ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុអ្នកដែលគ្មានបំណងនឹងអួត មិនត្រូវអាបត្តិទេ ។ សម័យនោះ ជនទាំងឡាយជាញាតិបានសួរភិក្ខុមួយរូបថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់ត្រេកសប្បាយ ដែរឬទេ ។ ភិក្ខុនោះនិយាយថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អាត្មាត្រេកសប្បាយដែរ (តែត្រេក សប្បាយ) ដោយសេចក្តីសប្បាយដ៏ឧត្តម ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយណា មួយដែលជាសាវករបស់ព្រះដ៏មានព្រះភាគ ភិក្ខុទាំងនោះទើបគួរពោលពាក្យយ៉ាងនេះបាន ក៏ខ្លួនអញមិនមែនជាសាវករបស់ព្រះដ៏មានព្រះភាគទេ អញត្រូវអាបត្តិបារាជិកហើយដឹង ។ ភិក្ខុនោះក៏ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តគិតដូចម្តេច ។ ភិក្ខុនោះក៏ទូលតបថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគ្មានបំណងនឹងពោលអួតទេ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុអ្នកដែលគ្មានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ ។
[២៩៤] សម័យនោះ មានភិក្ខុច្រើនរូបនៅចាំវស្សាក្នុងអាវាសមួយ បានធ្វើកតិកា (ណាត់គ្នា) ថា ភិក្ខុអង្គណានឹងចេញចាកអាវាសនេះជាមុនគេ យើងទាំងឡាយនឹងដឹងថា ភិក្ខុអង្គនោះជាព្រះអរហន្ត ។ មានភិក្ខុមួយរូបចេញចាកអាវាសនោះទៅមុនគេ ដោយគិតថា ភិក្ខុទាំងនោះចូរដឹងនូវអញថាជាព្រះអរហន្តចុះ ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា អញត្រូវអាបត្តិបារាជិកហើយដឹង ។ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ ។
[២៩៥] គ្រានោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តវេឡុងវនកលន្ទកនិវាបស្ថាន ។ សម័យនោះ ព្រះលក្ខណត្ថេរនឹងព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ គង់នៅលើភ្នំគិជ្ឈកូដ ។ គ្រានោះឯង ព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ ស្លៀកស្បង់ទ្រង់បាត្រនិងចីវរចូលសំដៅទៅឯទីដែលព្រះលក្ខណត្ថេរគង់ ក្នុងវេលាបុព្វណ្ហសម័យ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងព្រះលក្ខណត្ថេរដ៏មានអាយុថា ម្នាលអាវុសោលក្ខណៈ មកយើងនឹងចូលទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត ។ ព្រះលក្ខណត្ថេរដ៏មានអាយុ ក៏ទទួលពាក្យព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា ករុណា អាវុសោ ។ គ្រាដែលព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ កំពុងតែចុះអំពីភ្នំគិជ្ឈកូដ(ដល់មក)ត្រង់កន្លែងមួយក៏បានធ្វើនូវញញឹម ឱ្យប្រាកដ ។ លំដាប់នោះ ព្រះលក្ខណត្ថេរដ៏មានអាយុ ក៏សួរព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុថា ម្នាលអាវុសោមហាមោគ្គល្លានអ្វីជាហេតុ អ្វីជាបច្ច័យ ចំពោះកិរិយាធ្វើនូវញញឹមឱ្យប្រាកដ(នេះ) ។ ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា ម្នាលអាវុសោលក្ខណៈ កាលនេះមិនមែនជាកាលគួរនឹងព្យាករប្រស្នានេះទេ លោកចូរសួរប្រស្នានេះនឹងខ្ញុំក្នុងសំណាក់ព្រះដ៏មានព្រះភាគចុះ ។ លំដាប់នោះ ព្រះលក្ខណត្ថេរដ៏មានអាយុ និងព្រះមហាមោគ្គល្លានត្ថេរដ៏មានអាយុ ក៏និមន្តទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ហើយត្រឡប់អំពីបិណ្ឌបាតក្នុងវេលាក្រោយភត្ត ទើបចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគរួចហើយ ក៏អង្គុយ ក្នុងទីដ៏សមគួរ ។ ព្រះលក្ខណត្ថេរដ៏មានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះនឹង ព្រះមហាមោគ្គល្លានដ៏មានអាយុថា ក្នុងថ្ងៃនេះ មហាមោគ្គល្លានដ៏មានអាយុ កាលដែលចុះអំពីភ្នំគិជ្ឈកូដបានធ្វើនូវញញឹមឱ្យប្រាកដក្នុងកន្លែងមួយ ម្នាលអាវុសោមោគ្គល្លាន អ្វីជាហេតុ អ្វីជាបច្ច័យ ចំពោះកិរិយាធ្វើនូវញញឹមឱ្យប្រាកដនោះ ។ ព្រះមហាមោគ្គល្លានត្ថេរឆ្លើយតបថា ម្នាលអាវុសោ ក្នុងថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញអដ្ឋិសង្ខលិកប្រេតកំពុងតែអណ្តែតឯអាកាស ពពួកត្មាត ពពួកខ្លែង ពពួករអាត ដេញតាម ចោមឆាបចឹកចោះភើចជញ្ជែងអដ្ឋិសង្ខលិកប្រេតនោះតាមចន្លោះនៃឆ្អឹងជំនីទាំង ឡាយ អដ្ឋិសង្ខលិក ប្រេតនោះចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំមានបរិវិតក្កថា យីអើហ្ន៎ (នេះហៅពេញ) ជាអស្ចារ្យ យីអើហ្ន៎ មិនធ្លាប់កើតមានសោះឡើយ សត្វបែបនេះនឹងត្រឡប់ទៅជាមានខ្លះតើ យក្សបែបនេះនឹង ត្រឡប់ទៅជាមានខ្លះ ប្រេតបែបនេះនឹងត្រឡប់ទៅជាមានខ្លះ កិរិយាត្រឡប់បានរូបរាងបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរតើ ។ ភិក្ខុទាំងឡាយទើបពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម ។ គ្រានោះ ព្រះដ៏មានព្រះភាគត្រាស់ហៅពួកភិក្ខុ មកហើយត្រាស់ប្រាប់ថា ម្នាលភិក្ខុទាំងឡាយ សាវកទាំងឡាយមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ សាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថា សាវកនឹងដឹង ឬនឹងឃើញ ប្រេតបែបនេះ ឬថានឹងធ្វើប្រេតបែបនេះឱ្យជាបន្ទាល់ (របស់តថាគត) ម្នាលភិក្ខុទាំងឡាយ សត្វនោះ តថាគតបានឃើញពីក្នុងកាលមុនរួចមកហើយ ប៉ុន្តែតថាគតមិនបានសំដែង ព្រោះថា បើតថាគត សំដែងទៅ ពពួកជនដទៃមិនជឿ (ពាក្យ) តថាគត ពពួកជនណាដែលមិនជឿតថាគត សេចក្តីដែលមិនជឿនោះនឹងនាំឱ្យខានបានប្រយោជន៍ នាំឱ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ពពួកជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតគោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយកម្មវិបាកនោះ អ្នកពិឃាតគោនោះទៅឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយពាន់ សែនឆ្នាំ ដ៏ច្រើន ដោយសេសសល់នៃកម្មវិបាកនោះ ក៏ត្រឡប់មកទទួលផលគឺ ត្រឡប់បានូវអត្តភាព បែបនេះឯង ។ ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ ។បេ។ ម្នាលអាវុសោលក្ខណ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញមំសបេសីប្រេត កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាបចឹកចោះជញ្ជែងមំសបេសីប្រេតនោះឯង មំសបេសីប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយសត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតគោ ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញមំសបិណ្ឌប្រេត កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាមចោម ឆាបចឹកចោះជញ្ជែងមំសបិណ្ឌប្រេតនោះឯង មំសបិណ្ឌប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយសត្វនុ៎ះ (កាលពីដើម) ជាព្រានសត្វស្លាប ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោ លក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញបុរសដែលកើតជានិច្ឆចវិប្រេត កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាបចឹកចោះជញ្ជែងនិច្ឆវិប្រេតនោះឯង និច្ឆប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកសម្លាប់សត្វចៀម ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញបុរសដែលកើតជាអសិលោមប្រេត កំពុងតែអណ្តែតទៅឯអាកាស ដាវទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង អសិលោមប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតជ្រូកចិញ្ចឹមជីវិត ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសត្តិលោមប្រេត កំពុងតែអណ្តែតទៅឯអាកាស លំពែងទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង សត្តិលោមប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាព្រានម្រឹគ ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោល្ខណៈ ថ្ងៃនេះខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាឧសុលោមប្រេត កំពុងតែអណ្តែតទៅឯអាកាស ព្រួញទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង ឧសុលោមប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាពេជ្ឈឃាតក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោល្ខណៈ ថ្ងៃនេះខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសូចិលោមប្រេតកំពុងតែអណ្តែតទៅឯអាកាស ម្ជុលទាំងឡាយរបស់ប្រេតនោះអណ្តែតខ្ពស់ឡើងៗ ហើយធ្លាក់មកដោតជាប់ព្ធដ៏កាយនៃប្រេតនោះឯង សូចិលោមប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជានាយសារថី ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាសូចិលោមប្រេត កំពុងតែអណ្តែតទៅឯអាកាស ដែកស្រួចទាំងឡាយរបស់ប្រេតនោះដោតចូលទៅតាមក្បាល ហើយធ្លាយចេញមកតាមមាត់ ដោតចូលទៅតាមមាត់ ហើយធ្លាយចេញមកខាងទ្រូង ដោតចូលទៅតាមទ្រូង ហើយធ្លាយចេញមកខាងពោះ ដោតចូលទៅតាមពោះ ហើយធ្លាយចេញមកខាងភ្លៅ (ទាំងពីរ) ដោតចូលទៅតាមភ្លៅ (ទាំងពីរ) ហើយធ្លាយចេញមកខាងស្មង (ទាំងពីរ) ដោតចូលទៅតាមស្មង (ទាំងពីរ) ហើយធ្លាយចេញមកខាងជើង (ទាំងពីរ) សូចិលោមប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកញុះញង់គេ ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលកើតជាកុម្ភណ្ឌប្រេត កំពុងតែអណ្តែតទៅឯអាកាស ប្រេតនោះកាល បើដើរលុះតែលើកអណ្ឌៈទាំងនោះលី ទើបដើរទៅបាន កាលបើអង្គុយ ក៏ចេះតែអង្គុយសង្កត់លើអណ្ឌៈទាំងនោះឯង ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាប ចឹកចោះជញ្ជែង កុម្ភណ្ឌប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអមាត្យអ្នកវិនិច្ឆ័យក្តីនៃអ្នកស្រុកដោយអំពើវៀច ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលលិចចុះទាំងក្បាល ទៅក្នុងរណ្តៅលាមក ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកធ្វើបរទារកម្ម ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញបុរសដែលលិចចុះទាំង ក្បាលទៅក្នុងរណ្តៅលាមកកំពុងតែ (ចាប់) លាមកដោយដៃទាំងពីរស៊ី ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាព្រាហ្មណ៍កំណាចក្នុងក្រុងរាជគ្រឹះនេះឯង ព្រហ្មណ៍នោះ កាលក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប បាននិមន្តភិក្ខុសង្ឃដោយ (ពាក្យថានិមន្តឆាន់) ភត្តាហារ ក៏ចាក់លាមកពេញក្នុងស្នូក រួចហើយប្រើគេឱ្យប្រាប់ភត្តកាលថាបពិត្រលោកដ៏ចម្រើនទាំងឡាយ សូមលោកម្ចាស់និមន្តឆាន់ (ចង្ហាន់)ទាល់ឆ្អែតក្នុងទីនេះផង សូមនិមន្តយក (ចង្ហាន់) អំពីទីនេះទៅផង ដោយកម្មវិបាកនោះ ព្រាហ្មណ៍កំណាចនោះក៏ឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយ ពាន់ សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះឯង ក៏បានមកសោយនូវផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជានិច្ចវិប្រេត កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាប ចឹកចោះ ជញ្ជែងនិច្ចវិប្រេតនោះឯង និច្ចវិប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (កាលពីដើម)ជាស្រីប្រព្រឹត្តកន្លងចិត្តប្តីក្នុងក្រុងរាជគ្រឹះ នេះឯង ។បេ។ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជាមង្គុលីប្រេត មានក្លិនស្អុយ កំពុងតែអណ្តែតទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាប ចឹកចោះ ជញ្ជែងមង្គុលីប្រេតប្រេតនោះឯង មង្គុលីប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (កាលពីដើម) ជាស្រីមេមត់ក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដបានឃើញស្រីដែលកើតជាឳកិលិនីប្រេត ឆេះរោលដោយរងើកភ្លើង មានរងើកភ្លើងធ្លាក់ស្រោចលើខ្លួន (ក្តៅអន្ទះសារ) កំពុងតែអណ្តែតទៅឯអាកាស ឳកិលិនីប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (កាលពីដើម) ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ជាស្រីមានចិត្តឫស្យា បានចាក់រងើកភ្លើងមួយអម្បែងលើស្រីជាសត្រូវ ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញអសីសកពន្ធប្រេត កំពុងតែ អណ្តែតទៅឯអាកាស ប្រេតនោះមានភ្នែក និងមុខនៅត្រង់ទ្រូង ពពួកត្មាត ខ្លែង រអាត ដេញតាមចោមឆាបចឹក ចោះជញ្ជែងនូវអសីសកពន្ធប្រេតនោះឯង ប្រេតនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតចោរឈ្មោះទារមិកក្នុងក្រុងរាជគ្រឹះនេះឯង ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុ កំពុងតែ អណ្តែតទៅឯអាកាស សង្ឃាដិរបស់ភិក្ខុនោះក្តី មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះភ្លឺ វត្ថពន្ធចង្កេះក្តីក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ រាងកាយរបស់ភិក្ខុនោះក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ ភិក្ខុនោះចេះតែស្រែកថ្ងូរ ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ ជាភិក្ខុបាបក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប ។បេ។ ម្នាលអាវុសោលក្ខណៈ ថ្ងៃនេះ ខ្ញុំកាលដែលចុះអំពីភ្នំគិជ្ឈកូដ បានឃើញភិក្ខុនីបានឃើញសាមណេរ បានឃើញសាមណេរី កំពុងតែអណ្តែតទៅឯអាកាស សង្ឃាដិរបស់សាមណេរីនោះក្តី មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ វត្តពន្ធចង្កេះក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើងឆេះភ្លឺសន្ធោសន្ធៅ សាមណេរីនោះចេះតែស្រែកថ្ងូរ ម្នាលអាវុសោលក្ខណៈ ខ្ញុំក៏មានបរិវិតក្កថា យីអើហ្ន៎ (នេះហៅពេញ) ជាអស្ចារ្យ យីអើហ្ន៎ មិនដែលកើតមានសោះឡើយ សត្វបែបនេះ នឹងត្រឡប់ទៅជាមានខ្លះទេតើ យក្សបែបនេះ នឹងត្រឡប់ទៅជាមានខ្លះ ប្រេតបែបនេះ នឹងត្រឡប់ទៅជាមានខ្លះ កិរិយាត្រឡប់បាននូវអត្តភាពបែបនេះ ក៏សឹងមានខ្លះដែរតើ ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះមហាមោគ្គល្លានដ៏មានអាយុ ពោលអួតឧត្តរិមនុស្សធម្ម ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះសាវកទាំងឡាយមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយសាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថាសាវកនឹងដឹង ឬឃើញសាមណេរីបែបនេះ ឬថានឹងធ្វើនូវសាមណេរីបែបនេះឱ្យជាបន្ទាល់ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគតបានឃើញតាំងពីក្នុងកាលមុនរួចមកហើយដែរ តែតថាគតមិនបានសំដែងប្រាប់ ព្រោះថាបើតថាគតសម្តែងប្រាប់ទៅជនទាំងឡាយឯទៀតគេក៏មិនជឿ ពួកជនណាដែលមិនជឿពាក្យតថាគត សេចក្តីដែលមិនជឿនោះនឹងនាំឱ្យបាននូវកម្មមិនមែនជាប្រយោជន៍ នឹងនាំឱ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ សាមណេរីនុ៎ះ ជាសាមណេរីបាបក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សប ដោយកម្មវិបាកនោះ សាមណេរីនោះឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺថាអស់រយ-ពាន់-សែនឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មវិបាកនោះ ទើបបានមកសោយផលកម្មដែលត្រឡប់បាននូវអត្តភាពបែបនេះ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ ។
[២៩៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុហៅភិក្ខុទាំងឡាយមកហើយនិយាយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយមានត្រី និងអណ្តើកដ៏ច្រើនមានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថាស្ទឹងតបោទានេះ មានទឹកក្តៅហូរមក ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណាអន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថាស្ទឹងតបោទានេះមានទឹកក្តៅហូរមក ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ) ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្ទឹងតបោទានេះហូរមកអំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អគួរជាទីរីករាយ មានត្រី និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្ទឹងតបោទានេះមកតាមចន្លោះនៃមហានរកទាំងពីរព្រោះហេតុនោះ បានជាស្ទឹងតបោទានេះមានទឹកក្តៅហូរមក ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ ។
[២៩៧] សម័យនោះព្រះរាជាទ្រង់ព្រះនាមពិម្ពិសារជាឥស្សរៈក្នុងដែនមគធៈ ជាអធិបតីលើសេនាកំពុងតែតសង្គ្រាមជាមួយនឹងពពួកស្តេចលិច្ឆវី ក៏ទ្រង់បាក់ទ័ព (បរាជ័យ) ។ លុះកាលជាខាងក្រោយមក ព្រះរាជាទ្រង់ត្រាស់ឱ្យកេណ្ឌប្រមូលពួកសេនា ហើយទ្រង់ផ្ចាញ់ពពួកស្តេចលិច្ឆវីបានវិញ ។ ស្តេចក៏ទ្រង់ឱ្យទូងវិជយភេរីទៅក្នុទីសង្គ្រាមដោយប្រកាសសេចក្តីថា ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឱ្យបាក់ទ័ព (បរាជ័យ) បានហើយ ។ គ្រានោះព្រះមហាមោគ្គល្លានដ៏មានអាយុបានហៅពួកភិក្ខុមក ហើយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់ផ្ចាញ់ពួកស្តេចលិច្ឆវីបានហើយ ទើបទ្រង់ឱ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាមដោយប្រកាសសេចក្តីថា ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឱ្យបាក់ទ័ព (បរាជ័យ) បានហើយ ។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជាព្រះមហាមោគ្គល្លានពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះបាទពិម្ពិសារ ទ្រង់ផ្ចាញ់ពួកសេ្តចលិច្ឆវីបានហើយ ក៏ទ្រង់ឱ្យទូងវិជយភេរីទៅក្នុងទីសង្គ្រាម ដោយប្រកាសសេចក្តីថា ពពួកស្តេចលិច្ឆវី ព្រះរាជាទ្រង់ឱ្យបាក់ទ័ព (បរាជ័យ) បានហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ) ។ ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទពិម្ពិសារទ្រង់បាក់ទ័ព (បរាជ័យចាញ់) ពួកស្តេចលិច្ឆវីជាន់ដំបូង លុះកាលជាខាងក្រោយ ស្តេចទ្រង់ឱ្យកេណ្ឌប្រមូលពួកសេនាបាន ទើបផ្ចាញ់ពួកស្តេចលិច្ឆវីបានវិញ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ ។
[២៩៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយមក ហើយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ថ្ងៃនេះ ខ្ញុំបានចូលសមាធិ ឥតមានកំរើកប្រែប្រួល ទៀបឆ្នេរស្ទឹងឈ្មោះសប្បិនិកា បានឮសូរសម្រែកដំរីទាំងឡាយ ដែលកំពុងតែចុះឡើង ស្រែកបន្លឺកោញ្ចនាទ ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីបានជាព្រះមហាមោគ្គល្លានដ៏មានអាយុពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ថ្ងៃនេះ ខ្ញុំបានចូលសមាធិ ឥតមានកំរើកប្រែប្រួល ទៀបឆ្នេរស្ទឹងឈ្មោះសប្បិនិកា បានឮសូរសម្រែកដំរីទាំងឡាយ ដែលកំពុងចុះឡើង ស្រែកបន្លឺកោញ្ចនាទ ព្រះមហាមោគ្គល្លានដ៏មានអាយុ ពោលអួតឧត្តរិមនុស្សធម្ម (ទេតើ) ។ ភិក្ខុទាំងនោះក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សមាធិនុ៎ះមាន ប៉ុន្តែសមាធិនោះមិនបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិទេ ។
[២៩៩] គ្រានោះព្រះសោភិតត្ថេរដ៏មានអាយុហៅភិក្ខុទាំងឡាយមកហើយនិយាយប្រាប់ថា ម្នាលអាវុសោទាំងឡាយ ខ្ញុំរឭកជាតិបានប្រមាណ ៥០០ កល្ប ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជាព្រះសោភិតត្ថេរដ៏មានអាយុ ពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំរឭកជាតិបានប្រមាន ៥០០ កល្ប ព្រះសោភិតត្ថេរដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម (ទេតើ) ។ ទើបក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយសោភិតភិក្ខុរឭកជាតិបានមែន តែថារឭកបានត្រឹមតែជាតិ១ប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុពោលនូវពាក្យពិត ម្នាលភិក្ខុទាំងឡាយ សោភិតភិក្ខុមិនត្រូវអាបត្តិទេ ។
បារាជិកទី៤ ចប់ ។
[៣០០] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះបារាជិកទាំង៤ ដែលខ្ញុំបានសំដែងហើយនេះ បណ្តាអាបត្តិទាំង៤នុ៎ះ ភិក្ខុណាត្រូវអាបត្តិណាមួយហើយ ក៏មិនបាននូវកិរិយានៅរួបរួមជាមួយនឹងភិក្ខុទាំងឡាយឡើយ ភិក្ខុនោះជាបារាជិក រកសំវាសគ្មាន កាលពីមុនយ៉ាងណាមិញ ខាងក្រោយក៏ដូច្នោះដែរ ។ ខ្ញុំព្រះករុណា សូមសួរលោកដ៏មានអាយុទាំងឡាយ ក្នុងអាបត្តិបារាជិកទាំង៤នោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគម្រប់ពីរដងទៀត លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំព្រះករុណា សូមសួរគម្រប់៣ដងទៀត លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងបារាជិកាបត្តិទាំង៤នុ៎ះ ព្រោះហេតុដូច្នោះ បានជាស្ងៀម ។ ខ្ញុំព្រះករុណាដឹងថា លោកទាំងឡាយបរិសុទ្ធហើយ ដោយហេតុដែលស្ងៀមយ៉ាងនេះ ។
បារាជិកកណ្ឌ ចប់ ។
ចំនួនសិក្ខាបទរបស់បារាជិកកណ្ឌនោះ
បារាជិកសិក្ខាបទទាំង៤ គឺ សេពមេថុន ១ លួចទ្រព្យគេ ១ សម្លាប់មនុស្ស ១ ពោលអួតឧត្តរិមនុស្សធម្ម ១ ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ ។
ចប់ ភាគ១ ។