ព្រះត្រៃបិដក ភាគ ៦៣
សុត្តន្តបិដកេ ខុទ្ទកនិកាយស្ស ជាតកំ ទ្វាទសមោ ភាគោ មហានិបាតជាតកំ មហានារទកស្សបជាតកំ
មហានារទកស្សប ជាតក
កែប្រែ[១] អហុ រាជា វិទេហានំ អង្គតិ នាម ខត្តិយោ
បហុតយោគ្គោ ធនិមា អនន្តពលបោរិសោ ។
សោ ច បណ្ណរសេ រត្តឹ បុរិមេ យាមេ អនាគតេ
ចាតុមាសា កោមុទិយា អមច្ចេ សន្និបាតយិ ។
បណ្ឌិតេ សុតសម្បន្នេ មិតបុព្វេ វិចក្ខណេ
វិជយញ្ច សុនាមញ្ច សេនាបតឹ អលាតកំ ។
តមនុបុច្ឆិ វេទហោ បច្ចេកំ ព្រូថ សំរុចឹ
បាតុមាសា កោមុទជ្ជ ជុណ្ហំ ព្យបហតំ តមំ
កាយជ្ជ រតិយា រត្តឹ វិហរេមុ ឥមំ ឧតុំ ។
សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទ្វាទសមភាគ មហានិបាតជាតក មហានារទកស្សបជាតក
[១] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់ពួកជនអ្នកនៅក្នុងដែនវិទេហៈ ជាក្សត្រទ្រង់ព្រះនាមអង្គតិ មានយានច្រើន មានទ្រព្យច្រើន មានពួកពល មិនមានទីបំផុត ។ នៅពេលបឋមយាម ដែលមិនទាន់កន្លងនៃរាត្រី ជាគំរប់ ១៥ ជាទីបំផុតនៃខែភ្លៀង៤ខែ ជាទីរីកនៃផ្កាកុមុទ ព្រះអង្គ ទ្រង់ប្រជំុអាមាត្យទាំងឡាយ ជាបណ្ឌិត បរិបូណ៍ដោយការស្តាប់ ជាអ្នកញញឹមមុននិយាយ ជាអ្នកមានប្រាជ្ញា ឈ្មោះ វិជយៈ១ ឈ្មោះសុនានៈ១ និងសេនាបតីឈ្មោះអលាតៈ១ ។ ព្រះបាទវិទេហៈ ទ្រង់សួរអាមាត្យនោះជាលំដាប់ថា អ្នកទាំងឡាយ ចូរពោលតាមសេចក្តីពេញចិត្តផ្សេងៗគ្នា ថ្ងៃនេះជារាត្រីជាទីបំផុតនៃខែភ្លៀង៤ខែ ជាទីរីកនៃផ្កាកុមុរ មណ្ឌលព្រះចន្ទដ៏ស កំចាត់បង់ងងឹត ថ្ងៃនេះយើងទាំងឡាយ នឹងនៅដោយសេចក្តីត្រេកអរដូចម្តេច ក្នុងរាត្រីរដូវនេះ ។
[២] តតោ សេនាបតិ រញ្ញោ អលាតោ ឯតទព្រវិ
ហដ្ឋំ យោគ្គំ ពលំ សព្វំ សេនំ សន្នាហយាមសេ ។
និយ្យាម ទេវ យុទ្ធាយ អនន្តពលបោរិសា
យេ តេ វសំ ន អាយន្តិ វសំ ឧបនីយាមសេ ។
ឯសា មយ្ហំ សកាទិដ្ឋិ អជិតំ ឧជិយាមសេ {ឱ. ឱជិនាមសេ} ។
(រមស្សុ ទេវ យុទ្ធាយ ឯតំ ចិត្តមតំ មម)
[២] លំដាប់នោះ សេនាបតីរបស់ព្រះរាជា ឈ្មោះអលាតៈ បានក្រាបទូលដូច្នេះថា យើងខ្ញុំនឹងចាត់ចែងយាន ពល នឹងសេនាទាំងអស់ ដែលមានចិត្តរីករាយហើយ ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំមានពួកពលមិនមានទីបំផុត នឹងចេញទៅដើម្បីច្បាំង ពួកព្រះរាជាណាមិនមកចុះអំណាច យើងនឹងនាំចូលមកចុះអំណាចព្រះអង្គ នេះជាសេចក្តីយល់ផ្ទាល់ខ្លួន របស់ទូលព្រះបង្គំជាខ្ញុំ ពួកទូលព្រះបង្គំជាខ្ញុំ នឹងផ្ចាញ់សត្រូវដែលមិនទាន់ផ្ចាញ់ ។ (បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងចំបាំង នេះជាសេចក្តីចូលចិត្តរបស់ទូលព្រះបង្គំជាខ្ញុំ) ។
[៣] អលាតស្ស វចោ សុត្វា សុនាមោ ឯតទព្រវិ
សព្វេ តុយ្ហំ មហារាជ អមិត្តា វសមាគតា ។
និក្ខិត្តសត្ថា បច្ចត្តា និវាតមនុវត្តរេ
ឧត្តមោ ឧស្សវោ អជ្ជ នយុទ្ធំ មម រុច្ចតិ ។
អន្នបាបញ្ច ខជ្ជញ្ច ខិប្បំ អភិហរន្តុ តេ
រមស្សុ ទេវ កាមេហិ នច្ចគីតេសុ វាទិតេ ។
[៣] អាមាត្យឈ្មោះសុនាមៈ បានស្តាប់ពាក្យអលាតសេនាបតីហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ ពួកសត្រូវទាំងអស់ មកចុះអំណាចព្រះអង្គស្រាប់ហើយតើ ។ ពួកសត្រូវមានគ្រឿងសស្ត្រាដាក់ចុះហើយ តែងប្រព្រឹត្តបន្ទន់បន្ទាប មហោស្រពដ៏ឧត្តមនឹងមានក្នុងថ្ងៃនេះ ការច្បាំងទូលព្រះបង្គំជាខ្ញុំ មិនពេញចិត្តទេ ។ ជនទាំងឡាយ ចូរនាំយកបាយ ទឹក នឹងបង្អែមយ៉ាងឆាប់មកថ្វាយព្រះអង្គ បពិត្យព្រះសម្មតិទេព សូមព្រះអង្គត្រេកអរ ក្នុងការរាំច្រៀង នឹងគ្រឿងប្រគំុ ដោយកាមទាំងឡាយចុះ ។
[៤] សុនាមស្ស វចោ សុត្វា វិជយោ ឯតទព្រវិ
សព្វេ កាមា មហារាជ និច្ចំ តវ ឧបដ្ឋិតា ។
ន ហេតុ ទុល្លកា ទេវ តវ កាមេហិ មោទិតុំ
សទាបិ កាមា លព្ភន្តិ {ម. សុលភា។} នេតំ ចិត្តមតំ បម ។
សមណំ ព្រហ្មណំ វាបិ ឧបាសេមុ ពហុស្សុតំ
យោ នជ្ជ វិនយេ កង្ខំ អត្ថធម្មវិទូ ឥសេ ។
[៤] វិជយាមាត្យ បានស្តាប់ពាក្យសុនាមអាមាត្យហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ កាមទាំងអស់ប្រាកដដល់ព្រះអង្គជានិច្ចហើយតើ ។ បពិត្រព្រះសម្មតិទេព កាមទាំងនេះ ព្រះអង្គមិនមែនបានដោយក្រទេ កាលបើព្រះអង្គ (ប្រាថ្នា) រីករាយដោយកាមទាំងឡាយ ព្រះអង្គបានសព្វៗ កាល នេះមិនមែនជាសេចក្តីពេញចិត្តរបស់ទូលព្រះបង្គំជាខ្ញុំទេ ។ សមណព្រាហ្មណ៍ណា អ្នកដឹងអត្ថនឹងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយ ក្នុងថ្ងៃនេះបាន យើងទាំងឡាយនឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ ។
[៥] វិជយស្ស វចោ សុត្វា រាជា អង្គតិមព្រវិ
យថា វិជយោ ភណតិ មយ្ហំ បេតំ វ រុច្ចតិ ។
សមណំ ព្រាហ្មណំ វាបិ ឧបាសេមុ ពហុស្សុតំ
យោ នជ្ច វិនយេ កង្ខំ អត្ថធម្មវិទូ ឥសេ ។
សព្វេវ សន្តា ករោថមតឹ កំ ឧបាសេមុ បណ្ឌិតំ
យោ នជ្ជវិនយេ កង្ខំ អត្ថធម្មវិទូ ឥសេ ។
ព្រះរាជា ទ្រង់ព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនៃវិជយាមាត្រហើយ ទ្រង់ត្រាស់ថា ការណ៍នេះពេញចិត្តដល់យើង ដូចវិជយាមាត្រពោល ។ សមណព្រាហ្មណ៍ណា ជាអ្នកដឹងអត្ថនឹងធម៌ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយបានក្នុងថ្ងៃនេះ យើងទាំងឡាយនឹងចូលទៅរកសមណព្រាហ្មណ៍ជាពហុស្សូតនោះ ។ អ្នកទាំងអស់គ្នា ចូរធ្វើសេចក្តីយល់ ចុះយើងគួរចូលទៅរកបណ្ឌិតណា ដែលជាអ្នកដឹងអត្ថ នឹងធម៌ ជាអ្នកស្វែងរកគុណ បន្ទោរបង់សេចក្តីសង្ស័យនៃពួកយើងបានក្នុងថ្ងៃនេះ ។
[៦] វេទេហស្ស វចោ សុត្វា អលាតោ ឯតទព្រវិ
អត្ថាយំ មិគទាយស្មឹ អចេលោ ធីរសម្មតោ ។
គុណោកស្សបគោត្តាយំ សុតោ ចិត្រកថី គណី
តំ ទេវ បយិរុបាសេមុ សោនោ កង្ខំវិនេស្សតិ ។
[៧] អលាតសេនាបតី បានស្តាប់ព្រះបន្ទូល នៃព្រះបាទវិទេហៈហើយក៏ក្រាបទូលដូច្នេះថា មានអចេលក ១ អង្គនេះ ដែលគេសន្មតថាជាអ្នកប្រាជ្ញ គង់ក្នុងមិគទាយវ័ន ។ អចេលកៈនេះ ឈ្មោះគុណៈ ជាកស្សបគោត្រ ជាអ្នកចេះដឹង ជាអ្នកពោលពាក្យដ៏វិចិត្រ ជាគណាចារ្យ បពិត្រព្រះសម្មតិទេព យើងគួរចូលទៅរកអចេលកៈនោះ លោកនឹងបន្ទោបង់សេចក្តីសង្ស័យ នៃពួកយើងបាន ។
[៧] អលាតស្ស វចោ សុត្វា រាជា ចោទេសិ សារថឹ
មិគទាយំ គមិស្សាម យុត្តំ យានំ ឥធានយ ។
[៧] ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនៃអលាតសេនាបតីហើយ ទ្រង់បង្គាប់នាយសារតីថា យើងនឹងទៅកាន់មិគទាយវ័ន អ្នកចូរនាំយកនូវយានដែលទឹមហើយ មកក្នុងទីនេះ ។
[៨] តស្ស យានំ អយោជេសុំ ទន្តំ រូបិយបក្ខរំ
សុក្ខេមដ្ឋបរិវារំ បណ្ឌរំ ទោសិនា មុខំ ។
តត្រាសុំ កុមុទា យុត្តា ចត្តារោ សិន្ធវា ហយា
អនីលុប្បសមុប្បាតា {ម. អនីលុប្បសមុប្បាទា។} សុទន្តា សុវណ្ណមាលិមនោ ។
សេតច្ឆត្តំ សេតរថោ សេតស្សា សេតវិជនឹ
វេទេហោ សហមច្ចេហិ នីយំ ចន្ទោវ សោភតិ ។
តម នុយាយឹសុ ពហវោ ឥន្ទិខគ្គធរា ពលី
អស្សបិដ្ឋិគតា វីរា នរា នរវរាធិបំ
សោ មុហុត្តំវ យាយិត្វា យានា ឱរុយ្ហ ខត្តិយោ
វេទេហោ សហមច្ចេហិ បត្តិ គុណមុបាគមិ ។
យេបិ តត្ថ តទា អាសុំ ព្រាហ្មណិព្ភា សមាគតា
ន តេ អបនយិ រាជា អកតំ ភូមិមាគតេ ។
[៨] ពួកនាយសារថី បានទឹមថ្វាយព្រះរាជានោះ នូវយានជាវិការៈនៃភ្លុក មានទ្រពងជាវិការនៃប្រាក់ មានប្រដាប់ជាបរិវារដ៏សរលង់ ហាក់ដូចមុខនៃរាត្រី ដែលប្រាស់ចាកទោស ឬដូចព្រះចន្ទ្រ (ពេញវង់) ក្នុងរថនោះ នាយសារថីបានទឹម សេះសិន្ធព ៤ មានសម្បុរដូចផ្កាកុមុទ មានសន្ទុះលឿនប្រហែលនឹងសន្ទុះខ្យល់ ដែលបង្ហាត់ល្អហើយ ប្រដាប់ដោយកម្រងផ្កាជាវិការៈនៃមាស ។ មានព្រះក្លស់ស រថស សេះស ស៊ែស ព្រះបាទវិទេហៈយាងទៅ (ដោយរថនោះ) ជាមួយនឹងពួកអាមាត្យ ក៏ល្អដូចជាព្រះចន្ទ្រ ។ ពលដ៏ច្រើន ជាអ្នកទ្រទ្រង់នូវលំពែងនឹងដាវ ទាំងពួកជនអ្នកក្លាហានក៏ជិះលើខ្នងសេះ ហើយតាមដង្ហែព្រះរាជានោះ ដែលជាធំដ៏ប្រសើរជាងនរៈ ។ ព្រះបាទវិទេហៈ ជាក្សត្រនោះ ក៏យាងទៅកាន់ឧទ្យានដោយមួយរំពេច ទ្រង់ចុះពីយាន យាងផ្ទាល់ព្រះបាទ ជាមួយនឹងអាមាត្យ ក៏យាងទៅរកជីវកៈ ឈ្មោះគុណៈ ។ គ្រានោះព្រាហ្មណ៍នឹងគហបតីទាំងឡាយណា ដែលមកប្រជុំគ្នាក្នុងឧទ្យាននោះ ព្រះរាជា ក៏មិនបណ្តេញព្រាហ្មណ៍នឹងគហបតីទាំងនោះ ដែលមកកាន់ទីដែលមិនបានធ្វើឱកាស ។
[៩] តតោ សោ មុទុកាភិសិយា មុទុចិត្តកសន្ថតេ
មុទុបច្ចត្ថតេ រាជា ឯកមន្តំ ឧបាវិសិ ។
និសជ្ជ រាជា សម្មោទិ កថំ សារាណិយំ តតោ
កច្ចិ យាបនិយំ ភន្តេ វាតានមវិយត្តតា {ឱ. វាតានមវិសគ្គតា។ ម. វាតានមវិយគ្គតា។} ។
កច្ចិ អកសិរា វុត្តិ លកសិ បណ្ឌិយាបនំ
អប្បាពាធោ ចសិកច្ចិ ចក្ខុ ន បរិហាយតិ ។
[៩] លំដាប់នោះ ព្រះរាជានោះ ចូលទៅក្នុងទីដ៏សមគួរ (ប្រដាប់) លើពូកមានសម្ផ័ស្សទន់ លើកម្រាលដ៏វិចិត្រ មានសម្ផ័ស្សទន់ លើទីដែលគេក្រាលដោយកម្រាលដ៏ទន់ ។ ព្រះរាជាលុះគង់ហើយ ក៏រីករាយ (ជាមួយ) អចេលកៈ លំដាប់នោះ ទ្រង់ត្រាស់នូវពាក្យគួររលឹកថា បពិត្រលោកដ៏ចំរើន សរីរៈរបស់លោ អាចប្រព្រឹត្តទៅបានទេឬ ធាតុខ្យល់ មិនប្រព្រឹត្តទៅ (ស្រួលក្នុងសរីរៈ) ទេឬ ។ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) របស់លោក មិនលំបាកទេឬ លោកបានដុំបាយខ្លះដែរឬ លោកមិនមានអាពាធទេឬ ចក្ខុរបស់លោកមិនសាបសូន្យទេឬ ។
[១០] តំ គុណោ បដិសម្មោទិ វេទេហំ វិនយេ រតំ
យាបនីយំ មហារាជ សព្វមេតំ តទូភយំ ។
កច្ចិ តុយ្ហំបិ វេទេហ បច្ចន្តា ន ពលីយរោ
កច្ចិ អរោតំ យោគ្គន្តេ កច្ចិ វហតិ វាហនំ
កច្ចិ តេ ព្យាធិយោ នត្ថិ សរីរស្សបតាបិយា ។
[១០] អចេលកៈឈ្មោះគុណៈ បានរីករាយតបនឹងព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យដោយពាក្យថា បពិត្រមហារាជ អាត្មាភាពល្មមញ៉ាំងសរីរៈឲ្យប្រព្រឹត្តទៅបាន ខាងដើមដំណើរទាំងអស់ន៎ុះ ដំណើរទាំងពីរដែលព្រះអង្គត្រាស់សួរហើយនោះ (ក៏ស្រួលដែរ) ។ បពិត្រព្រះបាទវិទេហៈ បច្ចន្តគ្រាមទាំងឡាយរបស់ព្រះអង្គមិនបះបោរទេឬ យានរបស់ព្រះអង្គ មិនខូចខាតទេឬ វាហនៈនៅប្រព្រឹត្តទៅបានទេឬ ព្យាធិទាំងឡាយដែលដុតកំដៅសរីរៈរបស់ព្រះអង្គ មិនមានទេឬ ។
[១១] បដិសម្មោទិតោ រាជា តតោ បុច្ឆិ អនន្តរា
អត្ថំ ធម្មញ្ច ញាយញ្ច ធម្មកាមោ រថេសភោ ។
កថំ ធម្មញ្ចរេ មច្ចោ មាតាបិតូសុ កស្សប
កថញ្ចរេ អាចរិយេ បុត្តទារេ កថញ្ចរេ ។
កថញ្ចរេយ្យ វុឌ្ឍេសុ កថំ សមណព្រាហ្មណេ
កថញ្ច ពលកាយស្មឹ កថំជនបទេ ចរោ ។
កថំ ធម្មញ្ចរិត្វាន បេច្ច គច្ឆន្តិ សុគ្គតឹ
កថញ្ចេកេ អធម្មដ្ឋា បតន្តិ និរយំ អធោ ។
[១១] លំដាប់នោះ ព្រះរាជាព្រះអង្គប្រសើរក្នុងរថ ទ្រង់ប្រាថ្នាធម៌ ក៏រីករាយតប ទើបសួរអត្ថផង ធម៌ផង ហេតុដែលគួរដឹងផង ថាបពិត្រកស្សបគោត្រ សត្វគប្បីប្រព្រឹត្តធម៌ក្នុងមាតាបិតា តើដូចម្តេច គប្បីប្រព្រឹត្តក្នុងអាចារ្យ តើដូចម្តេច គប្បីប្រព្រឹត្តក្នុងកូននឹងប្រពន្ធ តើដូចម្តេច ។ គប្បីប្រព្រឹត្តក្នុងពួកមនុស្សចាស់ តើដូចម្តេច ក្នុងសមណព្រាហ្មណ៍ តើដូចម្តេច ក្នុងពួកពល តើដូចម្តេច គប្បីប្រព្រឹត្តក្នុងជនបទ តើដូចម្តេច ។ សត្វទាំងឡាយប្រព្រឹត្តធម៌ដូចម្តេច លះលោកនេះហើយទៅកាន់សុគតិ សត្វពួកខ្លះ ឋិតនៅក្នុងអធម៌មានក្បាលសំយុងចុះធ្លាក់ទៅកាន់នរក តើដូចម្តេច ។
[១២] វេទេហស្ស វចោ សុត្វា កស្សបោ ឯតទព្រវិ
សុណោហិ មេ មហារាជ សច្ចំ អវិតថំ បទំ ។
នត្ថិ ធម្មចរិតស្ស ផលំ កល្យាណបាបកំ
នត្ថិ ទេវ បរលោកោ កោតតោ ហិ ឥធាគតោ ។
នត្ថិ ទេវ បិតរោ វា កុតោ មាតា កុតោ បិតា
នត្ថិ អចរិយោ នាម អទន្តំ កោ ទមេស្សតិ ។
សមតុល្យានិ ភូតានិ នត្ថិ ជេដ្ឋាបចាយិកោ
នត្ថិ ពលំ វីរិយំ វា កុតោ ឧដ្ឋានបោរិសោ ។
និយតានិ ហិ ភូតានិ យថា គោដវិសោ តថា
លទ្ធេយ្យំ លភតេ មច្ចោ តត្ថ ទានផលំ កុតោ ។
នត្ថិ ទានផលំ ទេវ អវសោ ទេវ វីរិយោ
ពាលេហិ ទានំ បញ្ញត្តំ បណ្ឌិតេហិ បដិច្ឆិតំ
អវសា ទេន្តិ ធីរានំ ពាលា បណ្ឌិតមានិនោ ។
[១២] អចេលកៈជាកស្សបគោត្រ បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក៏ទូលដូច្នេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវបទដែលពិត មិនឃ្លៀងឃ្លាតរបស់អាត្មាភាពចុះ ។ ផលល្អនឹងអាក្រក់ របស់បុគ្គលអ្នកប្រព្រឹត្តធម៌មិនមានទេ បពិត្រព្រះសម្មតិទេះបរលោកក៏មិនមានដែរ ព្រោះថាក្នុងលោកនេះ មាននរណាមកពីបរលោក ។ បពិត្រព្រះសម្មតិទេព មួយទៀត មាតាបិតាមិនមានទេ មាតានឹងមានពីណា បិតានឹងមានពីណា បុគ្គលដែលឈ្មោះថាអាចារ្យមិនមានទេ បុគ្គលណានឹងទូន្មានបុគ្គលដែលទូន្មានមិនបាន ។ សត្វទាំងឡាយមានតុល្យភាពស្មើ ៗ គ្នា សត្វទាំងឡាយ ជាអ្នកគោរពចំពោះបុគ្គលចាស់ មិនមានទេ កំឡាំងក្តី ព្យាយាមក្តី ក៏មិនមានដែរ បុរសអ្នកព្យាយាមនឹងមានពីណា ។ ព្រោះថា សត្វទាំងឡាយទៀង ដូចទូកតូចចងភ្ជាប់នឹងទូកធំ សត្វរមែងបានរបស់ដែលត្រូវបាន ផលទានក្នុងបរលោកនោះ នឹងមានពីណា ។ បពិត្រព្រះសម្មតិទេព ផលទានមិនមានទេ បពិត្រព្រះសម្មតិទេព សេចក្តីព្យាយាម មិនមានអំណាចទេ ទានគឺពួកជនពាលទេតើបញ្ញត្តមក ពួកបណ្ឌិត ចាំតែទទួលយកនូវទាននោះ ពួកជនពាលជាអ្នកមិនមានអំណាច សំគាល់ខ្លួនថាជាបណ្ឌិត រមែងឲ្យទានដល់បណ្ឌិតទាំងឡាយ ។
[១៣] សត្តិមេ សស្សតា កាយា អច្ឆេជ្ជា អវិកោបិនោ
តេជោ បឋវី អាបោច វាយោ សុខទុក្ខញ្ចិមេ ។
ជីវេ ច សត្តិមេ កាយា យេសំ ឆេត្តា ន វិជ្ជតិ
នត្ថិ ហន្តាវ ឆត្តេ វា ហញ្ញរេ វាបិ កោចិនំ ។
អន្តរេយេវ កាយានំ សត្ថានិ វីតិវត្តរេ
យោ ចាយំ សិរមាទាយ បរេសំ និសិតាសិនា
ន សោ ឆិន្ទតិ តេ កាយេ តត្ថ បាបផលំ កុតោ ។
ចុល្លាសីតិមហាកប្បេ សព្វេ សុជ្ឈន្តិ សំសវំ
អនាគតេ តម្ហិ កាលេ សញ្ញតោបិន សុជ្ឈតិ ។
ចរិត្វាបិ ពហុំ ភទ្រំ នេវ សុជ្ឈន្តិ នាគតេ
បាបញ្ចេបិ ពហុំ កត្វា តំ ខណំ នាតិវត្តរេ ។
អនុបុព្វេន នោ សុទ្ធិ កប្បានំ ចុល្លាសីតិយា
អនុបុព្វេន នោ សុទ្ធិ កប្បានំ ចុល្លាសីតិយា
និយតឹ នាតិវត្តាម នាលន្តមិវ សាតរោ ។
[១៣] ភ្លើង ដី ទឹក ខ្យល់ សុខ ទុក្ខ នឹងជីវិត ទាំង ៧ នេះឈ្មោះថាពួកទៀង ជាសភាវៈឲ្យដាច់មិនបាន ឲ្យកំរើកមិនបាន ។ ពួកទៀងទាំង ៧ នេះគប្បីរស់នៅជាដរាប ដែលបុគ្គលកាត់ហើយមិនមានឈ្មោះថាកាត់ បុគ្គលអ្នកសម្លាប់ក្តី បុគ្គលអ្នកកាត់ក្តីមិនមាន អ្នកណាឈ្មោះថា សម្លាប់អ្នកណាបាន ។ គ្រឿងសស្ត្រាទាំងឡាយ គ្រាន់តែចូលទៅក្នុងចន្លោះនៃពួក (ទៀង) ប៉ុណ្ណោះ បុគ្គលណាយកដាវដែលសំលៀងហើយ កាត់ក្បាលជនដទៃ បុគ្គលនោះមិនឈ្មោះថាកាត់ពួក (ទៀង) ទាំងនោះទេ ផលនៃបាបក្នុងការកាត់នោះនឹងមានពីណា ។ សត្វទាំងអស់ កាលអន្ទោលអស់មហាកប្ប ៨៤ ទើបបរិសុទ្ធឯង កាលបើមិនទាន់ដល់កាលនោះបុគ្គលសូម្បីសង្រួមក៏មិនបរិសុទ្ធ ។ កាលបើមិនទាន់ដល់កំណត់នោះ ពួកសត្វសូម្បីប្រព្រឹត្តល្អច្រើន ក៏មិនបរិសុទ្ធ ទុកជាធ្វើបាបច្រើនក៏មិនកន្លងហួសនូវខណៈនោះដែរ ។ សេចក្តីបរិសុទ្ធនៃយើងទាំងឡាយតាមលំដាប់នៃកប្ប ៨៤ យើងទាំងឡាយមិនកន្លងហួស (កម្រិត) ដ៏ទៀងនោះទេ ដូចសាគរមិនកន្លងហួសច្រាំង ។
[១៤] កស្សបស្សវចោ សុត្វា អលាតោ ឯតទព្រវិ
យថា ភទ្ទន្តោ ភណតិ មយ្ហមេតំវ រុច្ចតិ ។
អហំបិ បុរិមំ ជាតឹ សរេ សំសវិតត្តនោ
បិង្គលោ នាមហំ អាសឹ លុទ្ទោ គោឃាតកោ បុរេ ។
ពារាណសិយំ ផីតាយំ ពហុំ បាបំ កតំ មយា
ពហូ មយា ហតា បាណា មហឹសា សូករា អជា ។
តតោ ចុតាហំ ឥធ ជាតោ ឥទ្ធេ សេនាបតិកុលេ
នត្ថិ នូន ផលំ បាបេ យោហំ ន និរយំ គតោ ។
[១៤] អលាតសេនាបតី លុះស្តាប់ពាក្យអចេលកៈជាកស្សបគោត្រហើយក៏ពោលដូច្នេះថា លោកដ៏ចម្រើនពោលយ៉ាងណា ពាក្យនោះពេញចិត្តខ្ញុំដែរ ។ ខ្ញុំរលឹកជាតិរបស់ខ្លួនក្នុងកាលមុន ដែលអន្ទោលទៅហើយថា ក្នុងកាលមុន ខ្ញុំកើតជាមនុស្សប្រព្រឹត្តអាក្រក់ ឈ្មោះបិង្គលៈ ជាអ្នកសម្លាប់គោ ។ ខ្ញុំបានធ្វើបាបដ៏ច្រើន ក្នុងក្រុងពារាណសី ជាក្រុងសម្បូរ ខ្ញុំបានសម្លាប់សត្វដ៏ច្រើន គឺក្របី ជ្រូក ពពែ ។ លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានមកកើតក្នុងត្រកូលសេនាបតី ដ៏ស្តុកស្តម្ភក្នុងទីនេះ ផលបានរបស់ខ្ញុំមិនមានពិត បានជាខ្ញុំមិនទៅកាន់នរក ។
[១៥] អថេត្ថ វីជកោ នាម ទាសា អាសិ បដជ្ជរី {ឱ. បលចូរ ។ ម. បដិច្ឆរី}
ឧបោសថំ ឧបវសន្តោ គុណសន្តិកុបាគមិ ។
កស្សបស្ស វចោ សុត្វា អលាតស្ស ច ភាសិតំ
បស្សសន្តោ មុហុំ ឧណ្ហំ រុទំ អស្សូនិ វត្តយិ ។
[១៥] គ្រានោះ ក្នុងក្រុងមិថិលា មានបុគ្គលកម្សត់ម្នាក់ ជាទាសៈឈ្មោះជិវកៈ រក្សាឧបោសថហើយ ចូលទៅកាន់សម្នាក់នៃអចេលកៈឈ្មោះគុណៈ ។ វិជកៈលុះស្តាប់ពាក្យរបស់គុណៈ ជាកស្សបៈគោត្រ និងពាក្យដែលអលាតសេនាបតីពោលហើយ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយ ៗ យំបង្ហូរទឹកភ្នែក ។
[១៦] តមនុបុច្ឆិ វេទេហោ កិមត្ថំ សម្ម រោទសិ
កិន្តេ សុតំ វា ទិដ្ឋំ វា កឹ មំ វេទេសិ វេទនំ ។
[១៦] ព្រះបាទវិទេហៈ ទ្រង់ត្រាស់សួរវិច្ឆិកានោះថា ម្នាលសំឡាញ់់ អ្នកយំ តើដើម្បីអ្វី អ្នកបានឮ បានឃើញអ្វី អ្នកដល់នូវទុក្ខវេទនាដូចម្ដេច ចូលប្រាប់យើងដឹងផង ។
[១៧] វិជកៈ បានស្ដាប់ព្រះបន្ទូលព្រះបាទទេហៈហើយ ក្រាបបង្គំទូលថា បពិត្រមហារាជ ទុក្ខវេទនារបស់ទូលព្រះបង្គំជាខ្ញុំ មិនមានទេ សូមព្រះអង្គទ្រង់ព្រះ ទ្រង់ព្រះសណ្តាប់ចុះ ។ ទូលព្រះបង្គំជាខ្ញុំ រលឹកឃើញនូវ សេចក្តីសុខរបស់ទូលព្រះបង្គំជាខ្ញុំ ក្នុងជាតិមុន កាលដែលបានកើតជាភាវសេដ្ឋី ជាអ្នកត្រេកអរក្នុងគុណធម៌ ក្នុងបុរីឈ្មោះសាកេត ។ ទូលព្រះបង្គំជាខ្ញុំ ត្រូវពួកព្រាហ្មណ៍និងគហបតី សរសើរហើយ ថាជាអ្នកត្រេកអរ ក្នុងការចែករំលែកទាន ជាអ្នកមានការងារដ៏ស្អាត តែទូលព្រះបង្គំជាខ្ញុំ មិនហ៊ាននឹកនានូវអំពើអាក្រក់របស់ខ្លួនដែលធ្វើហើយទេ ។ បពិត្រព្រះបាទវិទេហៈ ទូលព្រះបង្គំជាខ្ញុំ លុះច្យុតចាកអត្តភាពនោះ ក៏មកកើតក្នុងគភ៌នៃកុម្ភទាសី ជាស្រីទុគ៌ត ក្នុងក្រុងមិថិលានេះ តាំងពីកើតមក ទូលព្រះបង្គំជាខ្ញុំ ទុគ៌តក្រៃពេក ។ សូម្បីទូលព្រះបង្គំជាខ្ញុំទុគ៌តយ៉ាងនេះ ក៏តាំងនៅក្នុងការប្រព្រឹត្តិស្មើ តែងឲ្យភត្តពាក់កណ្ដាលដល់បុគ្គលអ្នកត្រូវការ ។ តែងរក្សា (ឧបោសថ) អស់ថ្ងៃទី ១៤ នឹងថ្ងៃទី ១៥ សព្វៗកាល ទាំងមិនបៀតបៀនសត្វផង បានវាបង់ការលួចលាក់ផង ។ អំពេីដែលសន្សំល្អហើយទាំងអស់នេះ មិនមានប្រយោជន៍ទេ ដូចជាអលាតសេនាបតីពោលដែរ ។ ដែលទូលព្រះបង្គំជាខ្ញុំទទួលទុក្ខទោស ដោយជាក់ស្ដែងនេះ ដូចជាអ្នកលេងគ្មានសិល្បៈ ឬដូចជាអលាតសេនាបតីជាអ្នកលេងស្កាបានរៀនហើយ ក៏បានទទួលការឈ្នះ ។ ទូលព្រះបង្គំមិនឃើញទ្វារសម្រាប់ទៅកាន់សុគតិសោះ បពិត្រព្រះរាជា ព្រោះហេតុនោះបានជាទូលព្រះបង្គំជាខ្ញុំយំទួញ ព្រោះបានស្ដាប់ភាសិតនៃអចេលកៈ ជាកស្សបគោត្រ ។
[១៨] ព្រះរាជាព្រះនាមអង្គតិ ទ្រង់ព្រះសណ្ដាប់ពាក្យវិជកៈ ហើយទ្រង់ត្រាស់ថា ម្នាលវិជកៈ ទ្វារនៃសុគតិមិនមានទេ អ្នកចូរសង្ឃឹមការដ៏ទៀងចុះ ។ បានឮថា សុខឬទុក្ខ ជារបស់ទៀង ដែលពួកសត្វរមែងតែងបាន សេចក្តីបរិសុទ្ធិ ព្រោះសង្សារ របស់សត្វទាំងឡាយ (រមែងមាន) អ្នកកុំប្រញាប់ចង់ឃើញ ក្នុងកាលដែលមិនទាន់ដល់ (កំណត់នោះ) ឡើយ ។ ក្នុងកាលមុន យើងជាបុគ្គលល្អ បានខ្វល់ខ្វាយ (បម្រើ) នូវពួកព្រាហ្មណ៍និងគហបតី កាលប្រៀនប្រដៅនូវវោហារ (រាជកិច្ច) ក៏សាបសូន្យចាកសេចក្តីត្រេកអរ (ក្នុងកាមគុណ) ជាលំដាប់ ។
[១៩] ព្រះរាជា ទ្រង់ត្រាស់នឹងអចេលកៈ ជាកស្សបគោត្រថា បពិត្រលោកដ៏ចម្រើន ប្រសិនបើមានការប្រជុំ យើងនឹងជួបគ្នាម្ដងទៀត ។ ព្រះបាទវិទេហៈ ទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ទ្រង់ត្រឡប់ទៅកាន់ព្រះនិវេសន៍របស់ព្រះអង្គវិញ ។
[២០] លំដាប់នោះ លុះរាត្រីអស់ហើយ ព្រះបាទអង្គតិ ទ្រង់ប្រជុំពួកអាមាត្យក្នុងទីជាទីបម្រើ ហើយត្រាស់ព្រះតម្រាស់ដូច្នេះថា អាមាត្យទាំងឡាយ ចូរចាត់ចែងកាមទាំងឡាយ ក្នុងវិមានចន្ទក៍ របស់យើងសព្វៗកាល នាកាលសេចក្តីកំបាំង នឹងសេចក្តីជាក់ស្ដែងកើតឡើងហើយ អាមាត្យឯណានីមួយ កុំមករកយើងឡើយ ។ អាមាត្យឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ អលាតសេនាបតី ១ ទាំង៣ នេះ ជាអ្នកឈ្លាសវៃក្នុងវោហារ (រាជកិច្ច) ចូរអង្គុយក្នុងទីជាទីវិនិច្ឆ័យសេចក្តីនេះចុះ ។ ព្រះបាទវិទេហៈ លុះទ្រង់ត្រាស់ព្រះតម្រាស់នេះហេីយ ក៏សំគាល់កាមទាំងឡាយដ៏ច្រើន ឈប់ខ្វល់ខ្វាយចំពោះព្រាហ្មណ៍គហបតីនឹងសេចក្តីណានីមួយ ។
[២១] តាំងពីកាលនោះមក រហូតដល់រាត្រី១៤ នាងរាជកញ្ញា របស់ព្រះបាទវិទេហៈ ព្រះនាមរុចា ជាធីតាបង្កើត ជាទីស្រលាញ់ បានពោលចំពោះមេនំថា នែម៉ែ សូមម៉ែប្រដាប់ស្អិតស្អាងខ្ញុំ ទាំងពួកស្ត្រីជាទីស្រឡាញ់របស់ខ្ញុំ ក៏ចូរប្រដាប់ស្អិតស្អាងដែរ ស្អែក ជាថ្ងៃទី ១៥ ជាថ្ងៃទិព្វ ខ្ញុំនឹងទៅកាន់សំណាក់បិតា ។ ស្ត្រីទាំងឡាយបាននាំមកនូវផ្កាកម្រង ខ្លឹមចន្ទន៍ កែវមណី ស័ង្ខ កែវមុក្តា មានដំឡៃដ៏ច្រើននឹងសំពត់អម្ពរណ៍មានពណ៌ក្រហមផ្សេងៗ ថ្វាយព្រះរាជកញ្ញានោះ ។ពួកស្ត្រីដ៏ច្រើន បានចោមរោមព្រះរាជកញ្ញាព្រះនាមរុចានោះ ដែលមានសម្បុរដ៏រុងរឿង កំពង់គង់លើតាំងជាវិការៈនៃមាស ។
[២២] ឯនាងរុចានោះ ស្អិតស្អាង ដោយគ្រឿងអភរណៈទាំងពួងឋិតនៅ ក្នុងកណ្ដាល នៃពួកស្ត្រីជាសំឡាញ់ បានចូលទៅកាន់វិមានចន្ទក៍ ដូចជាផ្លេកបន្ទោរ អាស្រ័យមេឃ ។ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យ ហើយយាងចូលទៅគង់លើតាំង ដែលវិចិត្រដោយមាស ក្នុងទីសមគួរ ។
[២៣] ព្រះបាទវិទេហៈ ទ្រង់ទតឃើញការប្រជុំនោះ ដូចជាទីប្រជុំពួកស្ត្រីទេពអប្សរ ទើបត្រាស់ព្រះតម្រាស់នេះនឹងនាងរុចា ដែលឋិតនៅត្រង់កណ្ដាល នៃពួកស្ត្រីជាសំឡាញ់ថា នាងត្រេកអរក្នុងប្រាសាទ ស្រះបោក្ខរណីខាងក្នុងដែរឬ ពួកជនបាននាំមកនូវបង្អែមមានប្រការដ៏ច្រើន ដល់នាងសព្វកាលដែរឬ។ នាងទាំងឡាយជាកុមារី បានក្រងកម្រងផ្កាដ៏ច្រើន ជាស្ត្រីនៅលេងល្បែង ត្រេកអរដោយសេចក្តីសប្បាយ បានធ្វើផ្ទះតូចៗទាំងឡាយផ្សេងៗគ្នាខ្លះដែរឬ ។ មួយទៀតនាងខ្វះខាត ដោយវត្ថុអ្វី ជនទាំងឡាយបាននាំមក យ៉ាងឆាប់ដល់នាងដែរឬ ម្នាលនាងមានភក្រ្តផាត់លាបល្អ ចូរនាងធ្វើតាមចិត្តចុះ សូម្បីរបស់ស្មើដោយព្រះចន្ទ ក៏ឪពុកផ្ដល់ឲ្យនាងដែរ ។
[២៤] នាងរុចា បានស្ដាប់ព្រះរាជឱង្ការព្រះបាទវិទេហៈហើយ ទូលតបព្រះបិតាថា បពិត្រមហារាជ របស់ទាំងអស់ន៎ុះ ខ្ញុំម្ចាស់តែងបានក្នុងសំណាក់របស់ព្រះអង្គជាឥស្សរៈ ។ ស្អែកជាថ្ងៃទី ១៥ ជាទិព្យ សូមអោយពួកជននាំកហាបណៈ មួយពាន់ ដល់ខ្ញុំម្ចាស់ ៗ នឹងឲ្យទានចំពោះវណិព្វកៈទាំងអស់ តាមទំនងដែលខ្ញុំម្ចាស់ធ្លាប់ឲ្យហើយ ។
[២៥] ព្រះរាជាអង្គតិ ទ្រង់ព្រះសណ្ដាប់ពាក្យនាងរុចាហើយ ទ្រង់ត្រាស់ថា ទ្រព្យដ៏ច្រើនឈ្មោះថានាងធ្វេីឲ្យវិនាស ធ្វើឲ្យឥតប្រយោជន៍ធ្វើឲ្យឥតផលហើយ ។ នាងរក្សាឧបោសថ មិនបរិភោគបាយទឹក ជានិច្ច ឯបាយនិងទឹកដែលនាងមិនបរិភោគនោះ ជារបស់ទៀង បុណ្យមិនមានដល់បុគ្គលដែលមិនបរិភោគទេ ដូចយ៉ាងទាសៈឈ្មោះវិជកៈ បានស្ដាប់ភាសិតអចេលកៈ ជាកស្សបគោត្រ ក្នុងកាលនោះ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំសម្រក់ទឹកភ្នែក ។ ម្នាលនាងរុចា នាងកាលរស់នៅដរាបណា កុំអត់បាយឡើយ ម្នាលនាងដ៏ចម្រើន បរលោកមិនមានទេ ព្រោះហេតុអ្វីនាងប្រឹងឲ្យលំបាក ឥតប្រយោជន៍ ។
[២៦] នាងរុចា មានសម្បុរដ៏រុងរឿង បានស្ដាប់ព្រះបន្ទូលព្រះបាទវិទេហៈ កាលដឹងធម៌ខាងដើមនឹងកាលខាងចុង ទើបពោលពាក្យនេះនឹងបិតាថា ពីដើម ខ្ញុំម្ចាស់គ្រាន់តែឮ (ថ្ងៃនេះ) រឿងនេះខ្ញុំម្ចាស់ឃើញជាក់ច្បាស់ហើយថា បុគ្គលណា សេពគប់នឹងជនពាល បុគ្គលនោះទៅជាបុគ្គលពាលដែរ ។ ដ្បិតថា បុគ្គលវង្វេង អាស្រ័យនឹងបុគ្គលវង្វេង រមែងដល់សេចក្តីវង្វេងដ៏លើសលប់ អលាតសេនាបតី នឹងទាសៈ ឈ្មោះ វិជកៈ គួរវង្វេងទៅចុះ (តែព្រះអង្គកុំវង្វេងឡើយ) ។
[២៨] បពិត្រមហារាជ ខ្ញុំម្ចាស់នឹងធ្វើឧបមាថ្វាយព្រះអង្គ ដើម្បីប្រយោជន៍ដល់ព្រះអង្គ ព្រោះថាបណ្ឌិតពួកខ្លះក្នុងលោកនេះ រមែងដឹងសេចក្តីដោយពាក្យឧបមា ។ ទូករបស់ពួកឈ្មួញ ផ្ទុកភារៈធ្ងន់ហួសប្រមាណ នាំទៅនូវភារៈធ្ងន់លើសលប់ រមែងលិច ក្នុងសមុទ្រយ៉ាងណា នរជនកាលសន្សំបាបបន្តិចម្ដងៗ ឈ្មោះថាជាអ្នកកាន់យកនូវភារៈដ៏លើសលប់ រមែងលិចក្នុងនរក យ៉ាងនោះដែរ ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី ភារៈដ៏ធ្ងន់របស់អលាតសេនាបតី មិនទាន់ពេញប្រៀបនៅឡើយ អលាតសេនាបតីទៅកាន់ទុគ្គតិព្រោះបាបណា គាត់នៅតែសន្សំបាបនោះ ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី អលាតសេនាបតី បានធ្វើបុណ្យហើយក្នុងកាលមុន បពិត្រព្រះសម្មតិទេព ឯអលាតសេនាបតីន៎ុះបានសុខ ព្រោះអានិសង្សបុណ្យ ដែលគាត់ធ្វើហើយក្នុងកាលមុននោះឯង ។ បុណ្យនោះរបស់គាត់អស់ហើយ បានជាគាត់ត្រេកអរក្នុងអកុសលកម្ម លះបង់នូវផ្លូវត្រង់ ហើយដើរទៅតាមផ្លូវវៀចវិញ ។ កាលវត្ថុធ្ងន់ ដែលគេដាក់ក្នុងមណ្ឌលនៃជញ្ជីង ជញ្ជីងក៏បាស់ ការបើកភារៈគេដាក់ចេញហើយ ក្បាលជញ្ជីងក៏ងើបឡើង យ៉ាងណាមិញ ។ នរជនកាលសន្សំបុណ្យ សូម្បីបន្តិចម្ដងៗ ដូចជាទាសៈឈ្មោះវិជកៈ កាលប្រាថ្នាឋានសួគ៌ ត្រេកអរក្នុងកុសលកម្ម មានផលល្អ ក៏យ៉ាងនោះដែរ ។ បាបណា ដែលវិជកៈនោះបានធ្វើទុកក្នុងកាលមុន ទាសៈឈ្មោះវិជកៈឃើញទុក្ខណា ចំពោះខ្លួនក្នុងថ្ងៃនេះ ព្រោះគាត់បានធ្វើបាបក្នុងជាតិមុន បានជាគាត់ទទួលទុក្ខនោះ ។ បាបរបស់គាត់នោះអស់ បានជាគាត់ត្រេកអរក្នុងវិន័យ សូមព្រះអង្គកុំគប់រកអចេលកៈឈ្មោះគុណៈ ជាកស្សបគោត្រ ហើយមកកាន់ផ្លូវខុសឡើយ ។
[២៩] បពិត្រព្រះរាជា បុគ្គលគប់រកបុគ្គលណាៗ ជាសប្បុរស ឬជាអសប្បុរស មានសីលឬមិនមានសីល រមែងលុះនូវអំណាចនៃបុគ្គលនោះៗ ឯង ។ បុគ្គលធ្វើបុគ្គលបែបណាឲ្យជាមិត្រផង សេបបុគ្គលបែបណាផង បុគ្គលនោះ រមែងប្រាកដដូចបុគ្គលនោះដែរ ព្រោះថាការនៅរួមគ្នា រមែងប្រាកដដូច្នេះ ។ អាចារ្យដែលកូនសិស្សពាល់ត្រូវហើយ រមែងប្រឡាក់កូនសិស្ស ដែលមិនទាន់ប្រឡាក់ កាលកូនសិស្សពាល់ត្រូវអាចារ្យដទៃ រមែងប្រឡាក់ ដូចព្រួញលាបថ្នាំពិស ប្រឡាក់បំពង់ព្រួញដូច្នេះ អ្នកប្រាជ្ញមិនត្រូវមានសម្លាញ់ដ៏លាមក ព្រោះខ្លាចអំពីការប្រឡាក់ ។ ជនណាខ្ចប់ស្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេពនិងបុគ្គលពាល ក៏យ៉ាងនោះដែរ ។ ជនណាខ្ចប់ក្រឹស្នាដោយស្លឹកឈើ ស្លឹកឈើរបស់ជននោះ ទៅជាមានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពបុគ្គលជាអ្នកប្រាជ្ញ ក៏យ៉ាងនោះដែរ ។ ព្រោះហេតុនោះ បណ្ឌិតកាលដឹងច្បាស់នូវភាពនៃខ្លួនដែលប្រែប្រួលបាន ដូចជាកញ្ចប់នៃស្លឹកឈើ មិនត្រូវសេពអសប្បុរសទេ ត្រូវសេពតែពួកសប្បុរស ព្រោះថាពួកអសប្បុរស តែងនាំទៅកាន់នរក ពួកសប្បុរសតែងឲ្យដល់សុតិ ។
[៣០] ខ្ញុំម្ចាស់បានរលឹកឃើញនូវភាពនៃខ្លួន ដែលអន្ទោលទៅមកអស់ ៧ ជាតិមកហើយ នឹង ៧ ជាតិ (ទៀត) ដែលខ្ញុំម្ចាស់នឹងច្យុតចាកអត្តភាពនេះ ទៅក្នុងអនាគត ។ បពិត្រព្រះអង្គធំជាងជន ក្នុងកាលមុន ជាតិណារបស់ខ្ញុំម្ចាស់ជាគំរប់ ៧ (ក្នុងជាតិនោះ) ខ្ញុំម្ចាស់បានកើតជាកូនជាងមាស ក្នុងរាជគហបូរី ក្នុងដែនមគធៈ ។ បាបដ៏ច្រើនខ្ញុំម្ចាស់បានធ្វើហើយ ព្រោះអាស្រ័យសំឡាញ់ដ៏លាមក ខ្ញុំម្ចាស់ទាំងពីរនាក់ កាលបៀតបៀនប្រពន្ធនៃបុគ្គលដទៃ ប្រព្រឹត្ត (ខ្លួន) ដូចមិនស្លាប់ ។ អំពើនោះកប់នៅ ដូចភ្លើងដែលកប់ក្នុងផេះ បពិត្រមហារាជ តទៅខ្ញុំម្ចាស់បានកើតក្នុងវំសភូមិ ក្រុងកោសម្ពីជាកូនប្រុសតែមួយ មានគេធ្វើសក្ការបូជានិច្ច ក្នុងត្រកូលសេដ្ឋី ជាត្រកូលស្តុកស្តម្ភ សម្បូរ មានទ្រព្យច្រើន ដោយកម្មដទៃ ។ ក្នុងកាលនោះ ខ្ញុំម្ចាស់បានសេពគប់មិត្រសំឡាញ់ អ្នកត្រេកអរក្នុងកុសល ជាបណ្ឌិតអ្នកបរិបូណ៌ដោយការចេះដឹង មិត្រនោះបានតម្កល់ខ្ញុំម្ចាស់ក្នុងអំពើជាប្រយោជន៍ ។ ខ្ញុំម្ចាស់បានរក្សាឧបោសថអស់រាត្រីទី ១៤ នឹង ១៥ ដ៏ច្រើន កម្មនោះនៅកប់ ដូចកំណប់ក្នុងទឹក ។ ក៏បណ្ដាបាបកម្មទាំងឡាយ បរទារកម្មណា ដែលខ្ញុំម្ចាស់បានប្រើហើយក្នុងដែនមគធៈ ផល (នៃបរទារកកម្ម) នោះ ផ្ដល់ក្នុងកាលជាខាងក្រោយ ដូចបុគ្គលអ្នកបរិភោគភោជន ដែលលាយដោយពឹសដ៏កាចដូច្នេះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកត្រកូលសេដ្ឋីនោះមក ដ៏ឆេះក្នុងរោរុពនរក អស់កាលដ៏យូរ ដោយកម្មរបស់ខ្ញុំ ខ្ញុំម្ចាស់កាលរលឹកឃើញទុក្ខ ក្នុងនរកនោះ រមែងមិនបានសេចក្តីសុខ ។ ខ្ញុំម្ចាស់ញ៉ាំងសេចក្តីទុក្ខដ៏ច្រើនឲ្យអស់ទៅក្នុងរោរុពនរកនោះ អស់ពួកនៃឆ្នាំដ៏ច្រើន បានមកកើតជាពពែគេគ្រៀវអណ្ឌៈ ក្នុងក្រុងភិន្នាគតៈ ។
[៣១] ខ្ញុំម្ចាស់បាននាំពួកកូនអាមាត្យដោយខ្នងផង ដោយរថផង (ការឆេះក្នុងរោរុពនរកជាដើមនោះ) ជាផលកម្មគឺការគប់រកប្រពន្ធបុគ្គលដទៃ នៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាក់អត្តភាពនោះហើយក៏កើតជាស្វាក្នុងព្រៃធំ ត្រូវស្វាជាម្ចាស់ហ្វូងជាសត្វឃ្នេីសឃ្នង ខាំកាត់ពូជចេញ នេះជាផលកម្មគឺការគប់រកប្រពន្ធបុគ្គលដទៃ នៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាគោក្នុងដែនទសន្នៈ ជាគោដ៏ចម្រើន មានសន្ទុះលឿន ត្រូវគេគ្រៀវ ខ្ញុំម្ចាស់បានអូសរទេះ អស់កាលដ៏យូរ នេះជាផលកម្ម គឺការគប់រកប្រពន្ធអ្នកដទៃ នៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានមក (កើត) ក្នុងត្រកូលក្នុងដែនវជ្ជី ក្នុងភាពជាមនុស្សដែលគេបានដោយក្រ តែមិនមែនស្រីមិនមែនប្រុស (ខ្ទើយ) នេះជាផលកម្មគឺការគប់រកប្រពន្ធបុគ្គលដទៃ នៃខ្ញុំម្ចាស់នោះ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាស្រីអប្សរ មានវណ្ណៈគួរប្រាថ្នាក្នុងនន្នវនឧទ្យាន ក្នុងឋានតាវត្តិង្ស ។ មានសំពត់និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កណ្ឌលជាវិការៈនៃកែវមណី ជាស្រីឈ្លាសក្នុងការរាំងនឹងច្រៀង ជាស្រីបម្រើទេវរាជឈ្មោះសក្កៈ ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ឋិតនៅក្នុងឋានតាវត្តិង្សនោះ រលឹកឃើញជាតិ ៧ ដែលខ្ញុំម្ចាស់នឹងទៅក្នុងអនាគត ។ កុសលណាដែលខ្ញុំម្ចាស់បានធ្វើហើយ ក្នុងក្រុងកោសម្ពី កុសលនោះ តាមមកឲ្យផល ខ្ញុំម្ចាស់ច្យុតចាកអត្តភាព ជាតិទេពធីតាន៎ុះ និងអន្ទោលទៅហើយក្នុងទេវលោក និងមនុស្សលោក ។ បពិត្រមហារាជ ខ្ញុំម្ចាស់ដែលគេធ្វើសក្ការបូជាជានិច្ច អស់ជាតិទាំងឡាយ ៧ តែខ្ញុំម្ចាស់នឹងមិនរួចហើយចាកភាពជាស្រី អស់គតិ ៦ នេះ ។ បពិត្រព្រះសម្មតិទេព ក្នុងគតិជាគម្រប់ ៧ ខ្ញុំម្ចាស់នឹងកើតជាទេវតាប្រុស ជាទេវបុត្រមានឫទ្ធិច្រើន ដ៏ឧត្តម ក្នុងពួកទេវតា ។ ក៏ក្នុងថ្ងៃនេះ នាងទេពកញ្ញាទាំងឡាយ នៅកំពុងតែក្រងផ្កាជាផ្ទាំងក្នុងនន្ទនវ័ន ទេវបុត្រឈ្មោះជីវៈ (ជាស្វាមីខ្ញុំម្ចាស់នោះ) កំពុងទទួលកម្រងផ្កាដើម្បីខ្ញុំម្ចាស់ ។ ១៦ឆ្នាំ ក្នុងជាតិរបស់ខ្ញុំម្ចាស់នេះ ហាក់ដូចជាទិព្វនោះ មួយរំពេច មួយយប់ មួយថ្ងៃទិព្វនោះ ជា ១០០ ឆ្នាំរបស់មនុស្ស ។ កម្មទាំងឡាយរមែងអន្ទោលតាមអស់ជាតិជាអសង្ខេយ្យដូច្នេះឯង ដ្បិតថា កម្មល្អក្តី លាមកក្តី មិនវិនាសទេ ។
[៣២] ប្រុសណាប្រាថ្នាឲ្យបានជាភេទប្រុសរាល់ៗជាតិ ត្រូវវៀរប្រពន្ធបុគ្គលដទៃ ដូចជាបុគ្គលអ្នកមានជើងលាងហើយ វៀរបង់នូវភក់ដូច្នេះ ។ ស្ត្រីណាប្រាថ្នាឲ្យបានជាប្រុសរាល់ៗជាតិ ត្រូវគោរពប្ដី ដូចជាពួកស្រីអប្សរ ជាអ្នកបម្រើ គោរពព្រះឥន្ទដូច្នោះ ។ បុគ្គលណាចង់បានភោគៈជាតិទិព្វ អាយុ យស នឹងសុខជាទិព្វ ត្រូវវៀរបង់អំពើបាបទាំងឡាយ ប្រព្រឹត្តសុចរិតធម៌ ៣ យ៉ាង ។ ស្ត្រីក្តី បុរសក្តី ជាអ្នកមិនធ្វេសប្រហែសដោយកាយវាចាចិត្ត មានប្រាជ្ញាជាគ្រឿងពិចារណា ឈ្មោះថាកើតមកដើម្បីប្រយោជន៍របស់ខ្លួន ។
ពួកមនុស្សណានីមួយ ក្នុងជីវលោក ជាអ្នកមានយស មានភោគៈបរិបូណ៌ទាំងអស់ ពួកមនុស្សទាំងឡាយនោះ បានសន្សំកម្មល្អហើយ ក្នុងកាលមុន ដោយឥតសង្ស័យ សត្វទាំងអស់ ជាច្រើន សុទ្ធតែមានកម្មជារបស់ខ្លួន ។ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ត្រិះរិះរឿងៗដោយព្រះអង្គឯងចុះ បពិត្រព្រះអង្គជាធំជាងជន ស្ត្រីទាំងឡាយណារបស់ព្រះអង្គ ប្រាកដស្មើដោយស្រីអប្សរ មានខ្លួនប្រដាប់ហើយ បិទបាំងដោយបណ្ដាញមាស តើស្ត្រីទាំងនេះ របស់ព្រះអង្គ មានអ្វីជាហេតុ ។
ព្រះរាជកញ្ញាព្រះនាងរុចា ញ៉ាំងព្រះបាទអង្គតិ ជាព្រះបិតាត្រេកអរយ៉ាងនេះដូច្នេះឯង នាងជាអ្នកមានវត្តល្អ បានប្រាប់ផ្លូវ (សុគតិ) ដល់ព្រះបិតា (ដូចបុគ្គលប្រាប់ផ្លូវ) ដល់មនុស្សវង្វេង នាងបានសំដែងសុចរិតធម៌ ។
[៣៣] គ្រានោះ នារទព្រហ្ម មកពីព្រហ្មលោក មកកាន់គន្លងជារបស់មនុស្ស ប្រមើលមើលជម្ពូទ្វីប ក៏បានឃើញព្រះបាទអង្គតិ ។ លំដាប់នោះ នារទព្រហ្ម ឋិតនៅឰដ៏អាកាសក្នុងប្រាសាទ ខាងមុខនៃព្រះបាទវិទេហៈ នាងរុចាបានឃើញនារទព្រហ្ម ដែលមកដល់ហើយ ក៏ថ្វាយបង្គំនារទព្រហ្មដែលតំណែងខ្លួនជាឥសី ។
ដែែ
ហ