ព្រះទម្រង់អគ្គី

ព្រះទម្រង់អគ្គី(កាំភ្លើង)​គឺជាគ្រឿងព្រះរាជសាស្ត្រាវុធសំខាន់មួយក្នុងចំណោមគ្រឿងព្រះរាជសាស្ត្រាវុធនានាសម្រាប់អង្គព្រះមហាក្សត្រ។ ក្នុងរជ្ជកាលមុនៗ វេលាស្តេចយាងចេញបំពេញព្រះរាជកិច្ច ក្រុមមហាតលិកតែងតែអញ្ជើញ ព្រះទម្រង់អសិដងខ្លី(ព្រះទម្រង់អសិមាស) ព្រះទម្រង់អសិដងវែង និងព្រះទម្រង់អគ្គី​នេះ​ទៅតាំងនៅទីដែលស្តេចត្រូវគង់ ពីខាងស្តាំជាមុនជានិច្ច(ព្រះទម្រង់អសិដងខ្លី ត្រូវហែរតាមព្រះរាជដំណើរ)។ ជាទូទៅ​ក្នុង​ពិធីបូជាគ្រឿងព្រះរាជសាស្ត្រាវុធ ក្រុម​ព្រះ​សែងទួនដែល​មានឧកញ៉ារាជានុរក្សជា​ចាងហ្វាង​ តែងអញ្ជើញព្រះទម្រង់អគ្គីនេះព្រមទាំងគ្រាប់កាំភ្លើង១គូរ(រក្សា​ដោយក្រុមបាគូ)​មកចូលរួមពិធីសក្ការៈបូជាដែរ[១]

ឯកសារយោង កែប្រែ

  1. បុរាណាចារ្យ