ព្រះទីន័ងទាំងពីរនេះជាព្រះទីន័ងក្នុងចំណោមព្រះទីន័ងទាំង៩ ស្ថិតនៅក្នុងព្រះមហាប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជវាំង ដែលត្រូវបានកសាងឡើងប្រកបដោយក្បាច់រចនាដ៏ល្អប្រណិតសម្រាប់ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចគង់ប្រថាប់ (ព្រះក្រឡាបន្ទំ) ។ តាមព្រះរាជបវេណីពីបុរាណ ព្រះមហាក្សត្រគ្រប់ព្រះអង្គ ត្រូវគង់ប្រថាប់ក្នុងព្រះទីន័ង ចក្រពត្តិ និងព្រះមហាក្សត្រី ត្រូវគង់ប្រថាប់ក្នុងព្រះទីន័ង នារីរ័ត្នសោភា ចំនួន ៧ ថ្ងៃដាច់ដោយឡែកពីគ្នាបន្ទាប់ពីបានបញ្ចប់ព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជសម្បត្តិរួចរាល់ ទើបអាចស្តេចយាងទៅគង់ប្រថាប់នៅឯព្រះមហាប្រាសាទខេមរិន្ទ បាន[]

ឯកសារ:ព្រះទីន័ង.jpg
ព្រះទីន័ង

ឯកសារយោង

កែប្រែ
  1. www.sbu.edu.kh