ភិក្ខុឃឹម សាលីម


ព្រះនាងមាយា ឬព្រះនាងសិរិមហាមាយា ជាបុត្រីនៃកោលិយវង្ស ព្រះបិតាព្រះនាម ព្រះបាទ អញ្ជនៈ សោយរាជ្យនៅនគរ ទេវទហនិង​ ព្រះមាតាព្រះនាម យសោធរា ។ ព្រះបាទអញ្ជនៈនិងព្រះនាង យសោធរា មានបុត្រា២ព្រះអង្គ គឺ ព្រះបាទសុប្បពុទ្ធ១ ព្រះបាទទណ្ឌបាណិ១ និង មានបុត្រី ២ព្រះអង្គគឺ ព្រះនាងសិរិមហាមាយា១ និង ព្រះនាងមហាបជាបតិគោតមី១។ ព្រះនាងមហាមាយាបានអភិសេកជាមួយព្រះបាទសុទ្ធោទនៈនៃសាក្យវង្ស នៅនគរ កបិលវត្ថុ ហើយមានព្រះរាជបុត្រមួយអង្គគឺព្រះសិទ្ធត្ថរាជកុមារ (ព្រះពុទ្ធ)។
យោង

  • ផ្លូវព្រះនិព្វាន ដោយ យិន គឺមវាណ