ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ

ព្រះមហាក្សត្រខ្មែរ
ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ
ព្រះចៅក្រុងកម្ពុជា
រជ្ជកាល១៦៨៨-១៦៩៥
រាជ្យមុនព្រះកែវហ៊្វាទី២ អង្គជី
រាជ្យបន្តអ្នកម្នាងទៃ
ព្រះនាមពេញ
ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ
សាសនាព្រះពុទ្ធសាសនា និងក្រុងឧដុង្គ

ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ (រជ្ជកាលទី១ ១៦៨៨-១៦៩៥)

កែប្រែ

នៅឆ្នាំ១៦៨៩ នាម៉ឺនឈ្មោះ ចៅពញានូ និងចិនឈ្មោះតាន់ចុងអៀ ដោយតូចចិត្តមិនបុណ្យសក្កិ ក៏រត់ចូលទៅខាងអង្គនន់ ព្រះអង្គឱ្យលើកទ័ពមកច្បាំង តាំងបន្ទាយនៅជ្រោយចង្វារ។ ប៉ុន្តែមន្ត្រីទាំងពីរត្រូវបានចាប់បានហើយយកទៅប្រហារជីវិតបង់។ នៅឆ្នាំដដែលព្រះជ័យជេដ្ឋាដែលបានគ្រង់រាជ្យអស់រយៈពេល១៣ឆ្នាំមកហើយ ក៏ទ្រង់ធ្វើពិធីប្រាប្តាភិសេក ដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះជ័យជេដ្ឋាបរមសុរិន្ទរាមាធិរាជរាមាឥសូរ លើកអង្គលីជាអគ្គមហេសីហៅថា សម្តេចព្រះភគវតីសិរីចក្រពត្តិមហាក្សត្រី។ ពេលនោះព្រះអង្គនន់បានភៀសទៅសុំជំនួយទ័ណយួនមកច្បាំងនិងព្រះអង្គទៀត។ ទ័ពយួនពីរម៉ឺននាក់បានលើកមកក្រុងភ្នំពេញ តែត្រូវបរាជ័យថយទៅស្រុកវិញ។ ចំណែកឯព្រះអង្គនន់ទ្រង់រត់ចូលបន្ទាយស្រីសន្ធរការពារខ្លួន។ ក្រោយមកក៏ដោះស្រាយឈឺព្រះទ័យព្រោះបរាជ័យច្រើនដងពេកក៏សុគតក្នុងព្រះជន្ម៣៧វស្សា[]

ចៅហ្វាយស្រុកខ្មែរ សម័យកណ្តាល[]

កែប្រែ

ច្បាប់ក្រមស្រុកព្រះជៃជេស្តា (ព្រះជៃជេដ្ឋាទី៣) ឆ្នាំ១៦៩៣ ដែលហៅថា «ស្រុក» នៅសម័យកណ្ដាលប្រហែលមានន័យស្មើនឹងខេត្តសព្វថ្ងៃ។ ស្រុកមួយគ្រប់គ្រងដោយចៅហ្វាយស្រុកម្នាក់។ ចៅហ្វាយស្រុកដែលមានឈ្មោះក្នុង «ច្បាប់ក្រមស្រុកព្រះជៃជេស្តា» ទាំងអស់ចំនួន៣០។ ប៉ុន្តែចៅហ្វាយស្រុកសំខាន់និងមានសក្តិធំជាងគេមានចំនួន៥គឺ ចៅហ្វាយស្រុកសន្ទុក ចៅហ្វាយស្រុកទ្រាំង ចៅហ្វាយស្រុកថ្បូងឃ្មុំ ចៅហ្វាយស្រុកពោធិសត្វ និងចៅហ្វាយស្រុកបាភ្នំ។ ចៅហ្វាយស្រុកមានកាតព្វកិច្ចច្រើនជំពូកដែលត្រូវធ្វើក្នុងប្រយោជន៍រាជការផងនិងរាស្ត្រចំណុះស្រុកផង។ ឧទាហរណ៍ ក្នុងករណីមានចោរកម្មលួចឆក់ប្លន់កាប់សម្លាប់ ឬមានអ្នកឯណាមករុករាតត្បាតធ្វើទុក្ខបុកម្នេញរាស្ត្រចំណុះស្រុកដោយប្រការផ្សេងៗ គឺចៅហ្វាយស្រុកនោះឯងត្រូវសង្វាតរកចាប់មនុស្សកំណាចដែលមករុកគួនរាតត្បាតនោះឲ្យបានយកមកធ្វើទោសតាមដោយធ្ងន់ស្រាល ឧបមាដូចឪពុកម្តាយចិញ្ចឹមរក្សាកូន។ ចៅហ្វាយស្រុកត្រូវចាំជួយដាស់តឿនក្រើនរំឮករាស្ត្រចំណុះស្រុកផងឲ្យខិតខំបំពេញការងារខ្លួន។ បើអ្នកឯណាធ្វើស្រែឲ្យខំសង្វាតធ្វើស្រែ អ្នកឯណាជាអ្នកចម្ការឲ្យសង្វាតខំធ្វើចម្ការ, អ្នកឯណាធ្វើជំនួញឲ្យសង្វាតខំជួញ រីអ្នកឯណាធ្វើអ្វីឲ្យខំសង្វាតធ្វើការនោះ។ ចៅហ្វាយស្រុកខ្លួនឯងត្រូវឲ្យដឹងបុណ្យដឹងបាប កុំឲ្យប្រមាថព្រះសាសនាព្រះតថាគត គ្រូបាធ្យាយ ឪពុកម្តាយ ចាស់ទុំ ហើយកុំឲ្យលួចប្លន់កឹបកេងទ្រព្យគេឡើយ។ ចៅហ្វាយស្រុកជាគ្រូអស់រាស្ត្រចំណុះស្រុកនិងជាម្តាយឪពុករបស់រាស្រ្តផង តោងឲ្យចេះគន់មើលការក្រការងាយ ឲ្យដឹងកម្សត់រាស្ត្រ ឲ្យប្រណីអស់រាស្ត្រកូនចៅ។ ក្នុងវិស័យសាសនា ចៅហ្វាយស្រុកត្រូវចេះរក្សាការពារព្រះវិហារ វត្តអារាម សាលាផងនានា ហើយត្រូវរំឮកប្រាប់ព្រះសង្ឃ ឲ្យសង្វាតសូត្រមន្តសំពះព្រះជម្រះអាបត្តិ រក្សាសីលកុំបីឲ្យខាន។ ឯសាមណេរឲ្យផ្សំសីលថ្ងៃ៧កុំលែងឡើយ។ នេះហៅផ្គត់ផ្គង់ព្រះសាសនារក្សាផ្ទៃក្រោមឲ្យសុខសួស្តីស្រីមង្គលដល់អ្នកជាអម្ចាស់ផង។

ឯកសារយោង

កែប្រែ
  1. ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី១២១។
  2. សួង សុខរ៉ូ របៀបដោះស្រាយវិវាទក្នុងសង្គមខ្មែរនាសម័យបុរាណ សារណាបញ្ចប់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា ជំនាន់ទី២៣ ឆ្នាំ២០១៥