ជ័យវរ្ម័នទី៩

ព្រះមហាក្សត្រខ្មែរ
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទជ័យវរ្ម័នទី៩)

ជ័យវរ្ម័នទី៩បរមបរពិត្រ (អង់គ្លេស: Jayavarman IX) or (Borom Borpit) (ប្រ.ស|គ.ស ០០០០-១៣៣៦) រជ្ជកាលគ្រងរាជ (គ.ស ១៣២៧-១៣៣៦) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១៣២៧ នៃគ.សករាជ ទ្រង់មាន ព្រះបរមនាមថា "ព្រះបាទបរមបរពិត្រជ័យវរ្ម័នស្វរៈ" ព្រះអង្គជារាជវង្សចុងក្រោយនៃរាជវង្សអង្គរ ដែលមិនមានបុត្រឡើងសោយរាជបន្តនោះទេ ប៉ុន្តែទំនងជាមានសាច់ញាតិនៃរាជវង្សរបស់ព្រះអង្គបានឡើងគ្រងរាជបន្ត ដែលមាននាមថា បរមនិពាន្វបទ ដែលត្រូវបានក្រុមមន្ត្រី និង ប្រជានុរាស្ត្រ ជម្រុញឱ្យឡើងគ្រងរាជអំឡុងពេលដែលចក្រភពអង្គរចុះទន់ខ្សោយ ដោយការបះបោរជាច្រើនរបស់ពួកស្ដេចត្រាញ់ក្នុងតំបន់ ។[]

ជ័យវរ្ម័នទី៩

រជ្ជកាល ១៣២៧-១៣៣៦
(ចក្រភពខ្មែរ)
បិតា មិនមានកំណត់ត្រា
មាតា មិនមានកំណត់ត្រា
មហេសី មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
គ្រងរាជ ​ ១៣២៧
ព្រះនាមពេញ ព្រះបាទបរមបរពិត្រជ័យវរ្ម័នស្វរៈ
មរណៈនាម បរមស្វរៈ
ក្សត្រមុន ឥន្ទ្រវរ្ម័នទី៤
រាជបន្ត បរមនិពាន្វបទ
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៣៣៦
ជំនឿសាសនា ហិណ្ឌូសាសនា

ការវាយប្រហារ អាណាចក្រសុខោទ័យ

កែប្រែ

Attack on Sukhothai

ព្រះបាទ ជ័យវរ្ម័នទី៩ ត្រូវបានក្រុមចារកិច្ចសៀម ដែលដឹកនាំដោយ ពញ្ញារោង ឬ ព្រះរោង (Phra Ruang) ចូលមកលួចធ្វើឃាតចំនួនពីរលើក ដោយការធ្វើឃាតលើកទី១ បានធ្វើឡើងនៅក្រៅព្រះរាជវាំង និង ការលួចធ្វើឃាតលើកទី២ ធ្វើឡើងនៅក្នុងព្រះរាជវាំង តែពួកសៀមមិនទទួលបានជោគជ័យនោះទេ ព្រោះត្រូវបានកងពារព្រះមហាក្សត្រ ការពារយ៉ាងតឹងរឹងបំផុត ដោយសេចក្ដីបារម្ភនេះ ព្រះបាទ ជ័យវរ្ម័នទី៩ បានបញ្ជារឱ្យលើកទ័ពឆ្នើមចំនួន ៣០,០០០ (៣មុឺននាក់) ទៅវាយប្រហារអាណាចក្រ សុខោទ័យ ដឹកនាំដោយមេទ័ពនាម តេជោដំឌិន (Techo Dom Din) ក្នុងឆ្នាំ ១៣៣០ នៃគ.សករាជ ដោយពញ្ញារោង មិនអាចទប់ទល់បាន ក៏បានស្នើសុំផ្អាកចម្បាំងដើម្បីចរចារ ដោយពញ្ញារោង សន្យាថា នឹងចុះចូលជាមួយនគរកម្ពុជា ពញ្ញារោងបានរៀបចំនូវគ្រឿងដង្វាយជាស្បៀងអាហារជាច្រើន ដល់ តេជោដំឌិន និង ពួកកងទ័ព ដោយសេចក្ដីអំណរនេះ កងទ័ពខ្មែរបានជុំគ្នាផឹកសុីយ៉ាងសប្បាយ ពញ្ញារោង ដោយសើបការណ៍ដឹងថា កងទ័ពខ្មែររវល់ផឹកសុីភ្លេចខ្លួន ខ្វះការប្រុងប្រយ័ត្ន ក៏ចាត់ឱ្យកងទ័ព ឡោមព័ទ្ធបន្ទាយទ័ពខ្មែរ ហើយប្រើប្រួញភ្លើងបាញ់ដុតសម្លាប់កងទ័ពខ្មែរ ស្លាប់ស្ទើរគ្មានសល់ ក្រោយទទួលបានជ័យជំនះ ពញ្ញារោង បានឡើងសោយរាជជាស្ដេចសៀម នៃអាណាចក្រសុខោទ័យ ដែលមានព្រះនាមក្នុងរាជថា "ចន្ទ្រាធិបតី" (Chantra Thibodi) ចាប់ពីពេលនោះហើយដែលពួកសៀមមិនបញ្ជូនដង្វាយសួយសារអាករ មកថ្វាយស្ដេចខ្មែរទៀតនោះទេ ។[]

សេចក្ដីជំរាប

កែប្រែ

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

កែប្រែ

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

ការសន្និដ្ឋាន ប្រវត្តិសាស្ត្រ

កែប្រែ

Historical Conclusions

ក្រុមប្រវត្តិទូជាច្រើន បានយកមរណៈនាម បរមស្វរៈ ដែលសេសសល់នៃសិលាចរិក មកសម្គាល់ជាព្រះបាទ ជ័យវរ្ម័នទី៩ ហើយមានកំណត់ត្រាតិចតួចមែនទែនអំពីរទ្រង់ តាមការសន្និដ្ឋា ប្រវត្តិសាស្ត្រ ដែលត្រូវនិង សម័យកាល នៃអាណាចក្រសុខោទ័យ របស់សៀម រឿងមួយក្នុងចំណោមរឿងដែលល្បីជាងគេ គឺរឿងល្ខោនព្រះរោង ឆ្នាំ 1917 និពន្ធដោយស្ដេចថៃ (រាមាទី 6) Vajiravudh ដែលបានពន្យល់អំពីអំណាចអរូបីថាជាទង្វើនៃប្រាជ្ញាដ៏អស្ចារ្យរបស់ ព្រះរោង (Phra Ruang) ដែលមានការសុីចង្វាក់គ្នាជាខ្លាំង ទៅនិងរឿងព្រេងរបស់កម្ពុជា គឺរឿងតេជោដំឌិន (Techo Dom Din) ការផ្ទៀងផ្ទាត់ទៅលើដំណើរដើមទងសាច់រឿង ដែលរួមបញ្ចូលនូវព្រឹត្តិការណ៍ប្រវត្តិសាស្តពិតនេះ សាច់រឿងទាំងពីរ គឺស្ថិតក្នុងភាពសុីចង្វាក់គ្នាជាមួយស្ដេចកម្ពុជា ព្រះនាម បរមបរពិត្រ ដែលស្ថិតក្នុងកំណត់ត្រាពង្សាវតារ របស់កម្ពុជា ដែលធ្វើការកត់ត្រាទៅលើស្ដេចសៀមនាម ពញ្ញារោង ឬ ព្រះរោង នេះឯង។[]

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ជ័យវរ្ម័នទី៩
(គ.ស ០០០០-១៣៣៦)
មុនដោយ
ឥន្ទ្រវរ្ម័នទី៤
ចក្រភពខ្មែរ
១៣២៧–១៣៣៦
តដោយ
បរមនិពាន្វបទ

ឯកសារយោង

កែប្រែ
  1. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  2. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  3. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan
  4. Eleanor Cowles Gellhorn (1965) McKay's Guide to the Far East and Hawaii, Publisher: D. McKay Company, Original from the University of Michigan p.455