ព្រះបាទត្រីភូវនាទិត្យវរ្ម័ន
ព្រះបាទត្រីភូវនាទិត្យវរ្ម័ន | |
---|---|
រជ្ជកាល | ១១៦៥-១១៧៧ |
រាជ្យមុន | ព្រះបាទយសោវរ្ម័នទី២ |
រាជ្យបន្ត | ព្រះបាទជ័យវរ្ម័នទី៧ |
សាសនា | ព្រហ្មញ្ញសាសនា និងរាជធានីយសោធរបុរៈ |
ព្រះបាទត្រីភូវនាទិត្យវរ្ម័ន(ឆ្នាំ១១៦៥-ឆ្នាំ១១៧៧នៃគ.ស)
កែប្រែព្រះបាទត្រីភូវនាទិត្យវរ្ម័នរជ្ជកាលគ្រងរាជ (គ.ស ១១៦៥-១១៧៧) ទ្រង់ជាស្ដេចជ្រែករាជបន្តពីព្រះបាទ ព្រះបាទយសោវរ្ម័នទី២ ទ្រង់សោយរាជបានតែសោយរាជ្យសម្បត្តិរយៈពេល ១២ឆ្នាំប៉ុណ្ណោះ ត្រូវទ័ពស្ដេចចាម មកពីនគរចម្ប៉ាព្រះនាម ជ័យឥន្ត្រវរ្ម័នទី៤ បរសំពៅបញ្ច្រាសទន្លេវាយចូលក្នុងក្រុងអង្គរ ហើយធ្វើឃាតស្តេចត្រីភូវនាទិត្យវរ្ម័នក្នុងឆ្នាំ ១១៧៧ នៃគ.ស ចាមបានកាន់កាប់ក្រុងអង្គរអស់រយៈពេល ៤ ឆ្នាំទើប ព្រះបាទជ័យវរ្ម័នទី៧ មករំដោះក្រុងអង្គរ[១]។ ព្រះបាទត្រីភូវនាទិត្យវរ្ម័នមានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទធូលីជើង ព្រះកម្រតេងអញស្រីភូវនាទិត្យវរ្ម័នទេវៈ[២]។
ឯកសារយោង
កែប្រែ- ↑ សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៥០
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2021-06-02. Retrieved 2020-12-01.