ព្រះភៃសជ្យគុរុ

ព្រះភៃសជ្យគុរុគឺជាព្រះពុទ្ធព្យាបាលរោគជាទីនិយមនៅប្រទេសចិន ប្រទេសជប៉ុន និងទីបេ។ ក្នុងជាតិ ដែលព្រះអង្គជាព្រះពោធិសត្វ ព្រះអង្គបានធ្វើសច្ចាប្រណិធានចំនួន១២ថា នឹងសង្គ្រោះមនុស្សលោក។ នៅក្នុងនោះមានសច្ចាប្រណិធាន២ ដែលយកចិត្តទុកដាក់ជាពិសេសនឹងការព្យាបាលរោគផ្លូវចិត្ត និងផ្លូវកាយ។ សិលាចារឹកមូលស្ថាបនានៃអារោគ្យសាលារបស់ព្រះបាទជ័យវរ្ម័នទី៧បានចែងថានៅក្នុងសេនាសនៈនីមួយៗមានខាងព្រះពុទ្ធសាសនាបីព្រះអង្គគឺ នៅចំកណ្តាលព្រះភៃសជ្យគុរុវៃឌូរ្យប្រភារាជ អមដោយព្រះពោធិសត្វពីរអង្គគឺ ព្រះសូរ្យវៃរោចនចណ្ឌរោចិស និងព្រះចន្ទ្រវៃរោចនរោហិណីចៈ។ នៅក្នុងចារឹកខ្លីៗនៃ ប្រាសាទបាយ័នក៏មានចែងអំពីព្រះនាមរបស់ព្រះភៃសជ្យគុរុប្រាំបួនដង និងមួយដងទៀតជាមួយព្រះនាមរបស់ព្រះសូរ្យវៃរោចនចណ្ឌរោចិស និងព្រះចន្ទ្ររោចវៃរោចនរោហិណីចៈ។ សិលាចារឹកមន្ទីរពេទ្យក៏បានបញ្ជាក់ថា ការលឺព្រះនាមរបស់ព្រះភៃសជ្យគុរុជាការល្មមគ្រប់គ្រាន់ ដើម្បីព្យាបាលរោគផ្លូវចិត្ត និងរោគផ្លូវកាយ[១]

ឯកសារយោង កែប្រែ

ព្រះពុទ្ធស្តេចថ្នាំ ព្រះនាម ភៃសជ្យគុរុ-भैषज्यगुरु យោងតាមឯកសាររបស់ បរទេស ត្រូវបានគេស្រាវជ្រាចរកឃើញដែលមានព្រះនាមផ្សេងៗគ្នា

https://en.m.wikipedia.org/wiki/Bhaisajyaguru

  1. https://www.academia.edu/7227473/Bhaisajyaguru_and_Tantric_Medicine_in_Jayavarman_VII_Hospitals