ព្រះរាជសង្ហារកម្ពុជា

និមិត្តសញ្ញាជាតិនៃកម្ពុជា
(ត្រូវបានបញ្ជូនបន្តពី ព្រះសង្ហារកម្ពុជា)

ព្រះរាជសង្ហារកម្ពុជា (Preah Reach Songhar Kampuchea) (អង់គ្លេស: Royal Coat of Arms of Cambodia) គឺជានិមិត្តសញ្ញាត្រាជាតិនៃ ព្រះរាជាណាចក្រកម្ពុជា (អង់គ្លេស: Royal Seal of Kingdom of Cambodia) ដែលតំណាងឲ្យនិមិត្តសញ្ញាជាតិនៃកម្ពុជា (អង់គ្លេស: Emblem of Cambodia) និងតំណាងឲ្យ រាជានិយមកម្ពុជា (អង់គ្លេស: Monarchy of Cambodia) ដែលមានរចនាដើម នៅឆ្នាំ ១៨៦០ តាំងពីរជ្ជកាល ព្រះបាទ នរោត្តម[១] [២] ហើយមានឃើញបន្តមកឆ្នាំ ១៩៣៥ ដែលបានយកមកប្រែសម្រួលប្រើប្រាស ក្រោយពេលកម្ពុជាទទួលឯករាជពីប្រទេសបារាំង ឆ្នាំ ១៩៥៣ និងមិនបានប្រើប្រាសនៅពេលដែលកម្ពុជាជួបនិងវិបត្តិសង្គ្រាមផ្ទៃក្នុង ទស្សវតន៍ឆ្នាំ៧០ នោះទេ ។ "ព្រះរាជសង្ហារកម្ពុជា" គឺជានិមិត្តសញ្ញាត្រាជាតិដែលមិនអាចខ្វះបាននៅក្នុងសង្គមពិភពលោកសព្វថ្ងៃវាចាំបាច់ត្រូវកំណត់សម្គាល់ និងកំណត់សម្គាល់ភាពមិនត្រឹមត្រូវនៃអត្តសញ្ញាណអ្វីមួយ មិនចំពោះតែនិមិត្តសញ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនិមិត្តសញ្ញាពីប្រទេសនិងទឹកដីដែលនៅឆ្ងាយពីផ្ទះក៏ដូចគ្នា។ និមិត្តសញ្ញាត្រាជាតិផ្តល់សិទ្ធិអំណាចដល់អ្នក ដើម្បីកំណត់អត្តសញ្ញាណនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នៃកិច្ចការរដ្ឋបាលផ្សេងៗ នៅទូទាំងពិភពលោក ។ កូនសៀវភៅត្រាជាតិ ដែលយើងហៅថា លិខិតឆ្លងដែន ឬ ប៉ាសស្ព័រ (អង់គ្លេស: Passport) ដែលណែនាំពេញលេញសម្រាប់សម្គាល់និមិត្តសញ្ញាជាតិមានលក្ខណៈពិសេសនៃនិមិត្តសញ្ញាអន្តរជាតិនិង ជានិមិត្តសញ្ញាវប្បធម៌ដែលមិនធ្លាប់មានពីមុនមកដែលបានចងក្រងនៅក្នុងការងារសង្ខេបនិងងាយស្រួលប្រើប្រាសក្នុងការធ្វើដំណើរឆ្លងប្រទេសទៅណាមកណា វារួមបញ្ចូលទាំងរដ្ឋសមាជិក អង្គការសហប្រជាជាតិ ទាំងអស់និងប្រទេសដែលមិនទាន់ទទួលស្គាល់ពេញលេញជាផ្លូវការណ៍ផងដែរ ។ [៣]

ព្រះរាជសង្ហារកម្ពុជា
Royal Coat of Arms of Cambodia

Royal arms of Cambodia.svg
និមិត្តសញ្ញាត្រាជាតិ ឆ្នាំ១៩៥៣
Flag of Cambodia.svg Royal Standard of the King of Cambodia.svg
ម្ចាស់ត្រាបញ្ជារ នរោត្តម សីហមុនី
ប្រមុខកំពូល ពន្លឺឆព័ណ្ណរង្សី និង

ព្រះមកុដរាជ្យ

អជ្ញាសឹក សញ្ញាអូម ស្រដៀងលេខ ៩ និង

ព្រះខ័នរាជ្យ

ខែលការពារ គុជសីហ៍ និង រាជសីហ៍
ការជ្រោមជ្រែង បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ១គូ
ទីតម្កល់ ជើងពានមាស និង និមិត្តសញ្ញា កួរស្លឹក
ឈ្មោះនៃត្រាបញ្ជារ ព្រះចៅ ក្រុង កម្ពុជា
ឥស្សរយស និមិត្តសញ្ញា មេដាយ កិត្តិយស

អត្ថន័យ នៃព្រះរាជសង្ហារកម្ពុជាកែប្រែ

ព្រះរាជសង្ហារកម្ពុជា ចែកចេញជា ៩ នៃនិមត្តសញ្ញាអត្ថន័យ ៖

 
Royal Coat of Arms of Cambodia - French Protectorate of Cambodia Coin 1860
 
ព្រះរាជសង្ហារកម្ពុជា ឆ្នាំ 1860 រជ្ជកាលព្រះបាទ នរោត្តម
  • ១. ពន្លឺឆព័ណ្ណរង្សី ៖ គឺជាពន្លឺចែងចាំងដែលនៅចុងកំពូលនៃនិមិត្តសញ្ញាត្រាជាតិ ដែលតំណាំងឲ្យភាពត្រចៈត្រចង់ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រៀបបានដូចទៅនិងពន្លឺព្រះសូរិយាដែលបានចែងចាំងស្រោចស្របមកលើ ព្រះមហាក្សត្រនៃកម្ពុជា និងប្រជានុរាស្ត្រ ប្រកបដោយសេចក្ដីសុខ ភាពរីកលូតលាស់ និងភាពរីកចម្រើនរុងរឿង ។[៤]
  • ២.ព្រះមកុដរាជ្យ ៖ គឺជាព្រះមាលា (មួក) ដែលមានរាង្គជារាងកោណធ្វើពីមាស និងមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែនដី ដែលតំណាងឲ្យភ្នំព្រះសុម៉ែរុ (អង់គ្លេស : Mount Meru) ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬពួកទេព្ដា និង ត្រូវបានផ្ទេរពីស្តេចមួយទៅស្តេចមួយតាមចំណារតាំងពី សម័យអង្គរ តរៀងមក ។ [៥]
  • ៣.សញ្ញាអូម ដែលមានរាង្គស្រដៀងនិង លេខ៩ ខ្មែរ ៖ គឺជា និមិត្តរូបនិទានកថា តំណាងឱ្យរាងកាយមនុស្សជារូបវ័ន្ត ដែលបង្កើតបានជាព្យាង្ដដពិសដ្ឋ នៃឬសគល់ អក្សរសិល្ប៍មន្តអាគមន៍ខ្មែរ ដូចជា សាក់យ័ន្ត ដែលមានប្រភពមកតាំងពីសម័យចក្រភពខ្មែរ មកម្ល៉េះ ។ [៦]
  • ៤.ព្រះខ័នរាជ្យ ៖ គឺជាដាវដ៏ពិសិដ្ឋ រាប់ជា​គ្រឿង​រាជ្យកុធភ័ណ្ឌ របស់ ព្រះមហាក្សត្រនៃកម្ពុជា សម្រាប់យកមប្រហារជីវិតមន្ត្រីជាន់ខ្ពស់ ក្នុងស្ថាប័ននិតិរដ្ឋ ក្រោមការគ្រប់គ្រង់របស់អង្គព្រះមហាក្សត្រ មិនត្រឹមតែប៉ុនណោះ ព្រះខ័នរាជ្យ ជានិមិត្តរូបតំណាង ឲ្យ ព្រះមហាក្សត្រកម្ពុជា ជាច្បាប់អជ្ញាសឹក នៃតុលាកំពូលដែលមានសិទ្ធ សម្រេចកាត់ទោសជាមុន ទើបវិនិច្ឆ័យជាក្រោយ ។[៧]
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣

"ដោយសារតែច្បាប់រដ្ឌធម្មនុញ្ញឆ្នាំ១៩៩៣ បានរឹបអូសអំណាចព្រះរាជា ដូចនេះ ព្រះខ័នរាជ្យ ត្រូវចាត់ទុកជានិមិត្តរូបតំណាងឲ្យសុខសន្តិភាព ស្ថេរភាព និង ភាពយុត្តិធម៌" ។ [៨]

  • ៥.គុជសីហ៍ និង រាជសីហ៍ គឺជាសត្វក្នុងព្រេងនិទាន ទេវកថា របស់ព្រហ្មញ្ញសាសនា ដែលជាសត្វមានអំណាច ប្រកបទៅដោយរាជានុភាព ខ្លាំងខ្លា ក្នុងចម្បាំងទេវកថា នៃចម្បាំងពួកទេវតា ឬ ពួកទេវៈ ដែលត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ជ្រើសរើសពិសេសជា និមិត្តសញ្ញានៃកិច្ចការពារ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ១៩៥៣ ដោយព្រះបាទ នរោត្តម សីហនុ[៩]
  • ៦.បញ្ឈរឆ័ត្ររួតមាស៥ថ្នាក់ ៖ គឺជាឆត្រតំណាងឲ្យស្ថានសួគ៌ាជាន់ទី ៥ និមន្តរតន៍ (Nirmāṇarati) (निर्माणरति) កិច្ចជាទីតម្កល់ តំណាងអោយទិសដៅមួយនៃទិសដៅទាំងប្រាំពីរនៃការចាប់កំណើតឡើងវិញ របស់ឪពុកម្ដាយ ដែលសម្ដៅលើ ជីដូន ឬ ជីតា ផងដែរ និមិត្តសញ្ញាបញ្ឈរឆត្ររួតមាស៥ថ្នាក់ ជាកានឹករលឹកដឹងគុណព្រះវរៈរាជមាតាបិតា របស់ព្រះមហាក្សត្រ ដែលឈរជាម្លប់ជួយជ្រោមជ្រែងគាំទ្រដល់ អង្គព្រះមហាក្សត្រនៃកម្ពុជា ។ [១០]
  • ៧.ជើងពានមាស និង និមិត្តសញ្ញា កួរស្លឹក ៖
    • «ជើងពានមាស» តំណាងឲ្យព្រះរាជបល្ល័ងព្រះមហាក្សត្រនៃកម្ពុជាក្នុងការសោយរាជ្យសម្បត្តិ និងត្រួតត្រារតនៈសម្បត្តិជាតិ ទាំងអស់ក្នុងដែនដីព្រះរាជាណាចក្រកម្ពុជាទាំងមូល ដូចជា ភ្នំ សមុទ្រ និង រ៉ែធម្មជាតិផ្សេង ។ [១១]
    • «និមិត្តសញ្ញា កួរស្លឹក» ដែលមានរាង្គក្រងជារង្វង់ស្នែងក្របី តំណាងឲ្យ ខឿនសេដ្ឋកិច្ចជាតិ ដែលគាំទ្រដល់អង្គព្រះមហាក្សត្រ ដែលជួយជាគ្រឹះនៃវិស័យកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។ [១២]
  • ៨.ព្រះចៅក្រុងកម្ពុជា ៖ ដែលជាពាក្យស្លាកស្ថិតនៅខាងក្រោមនៃត្រារាជ្យ ពាក្យ «ព្រះចៅ» មានន័យស្មើ និងពាក្យ "ម្ចាស់រាជ" ។ ពាក្យ «ក្រុង» មានន័យស្មើ និងពាក្យ "នគរ" ។ ពាក្យ កម្ពុជា មានន័យថា ប្រទេស «កម្ពុជា» ដូចនេះពាក្យ ព្រះចៅ ក្រុង កម្ពុជា មានន័យថា (ម្ចាស់រាជនៃនគរកម្ពុជា) (អង់គ្លេស: Royal Owner of The Kingdom of Cambodia) ដែលតំណាងឲ្យ អធិបតេយ្យភាពជាតិនៃកម្ពុជា ។[១៣]
  • ៩.និមិត្តសញ្ញា មេដាយ កិត្តយស ៖ គឺជានិមិត្តសញ្ញានៃការបំពាក់ឋារន្តនរៈស័ក្ដិ ទទួលស្គាល់តួនាទី ឬ មុខតំំណែង ផ្ដល់ជាកិត្តយស ដល់អង្គព្រះមាក្សត្រនៃកម្ពុជា ក្នុងសេរីភាព និង សេចក្ដីថ្លៃថ្នូរ ដែលទទួលបានពីស្ថាប័នអន្តរជាតិផ្សេងៗ ។

សេចក្ដីពន្យល់ពាក្យ ព្រះសង្ហារកែប្រែ

ព្រះសង្ហារ (ន.) ត្រាសម្រាប់ស្ដេចសោយរាជ្យ (Royal Seal) ជាត្រាសម្រាប់សំគាល់បាចវចនាប្រទេស ក្រុងជាដើម ឬ ហៅថា ត្រាជាតិ ឬ ត្រាសម្រាប់រាជ្យ ។​

  • ឧទាហរណ៍ទី១ ៖ គេបានប្រថាប់ព្រះសង្ហារលើព្រហស្ថលេខារបស់ព្រះមហាក្សត្រ ។
  • ឧទាហរណ៍ទី២ ៖ ព្រះរាជាបានឱ្យគេប្រថាប់ព្រះសង្ហារ លើសាលិខិតមួយច្បាប់ ។

បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាកែប្រែ

ឯកសារយោងកែប្រែ

  1. R.Govid (1967) Vacanānukram bāky thmī, Publisher: Paṇṇāgā ʺmūṭaerṇ, Original from the University of Michigan p.493
  2. Hubert de Vries (2012) Cambodia Royal Arms, Website: Hubert Herald.nl, Access-date: 2013-08-18
  3. James B. Minahan (2010) The Complete Guide to National Symbols and Emblems (V.2), Publisher: Santa Barbara, Calif Greenwood Press p.977 ISBN: 0313344981
  4. Harriet Winifred Ponder (1938) Cambodian Glory: The Mystery of the Deserted Khmer Cities and Their Vanished Splendour; and a Description of Life in Cambodia Today, Publisher: T.Butterworth, Limited, Original from the University of Michigan p.383
  5. Julio A Jeldres (2003) The Royal House of Cambodia, Publisher: Phnom Penh Monument Books p.102 ISBN: 1075106932
  6. Ian Charles arris (2002) Cambodian Buddhism : history and practice, Publisher: Honolulu, University of Hawai'i Press, © 2005 p.352 ISBN: 9789749575963
  7. Sal Bej (1966) Bidhi pracam tap bir khae, Publisher: Bhnam Ben : Buddhasasana Pandity, Original from Krumjamnamdamniamdamlap khmaer. OCLC Number: 1012856319 p.107
  8. Constitution of Cambodia (1993) Website: www.ccc.gov.kh, Publisher: Constitutional Council of the Kingdom of Cambodia
  9. William J. Gedney (1952) Rẏaṅ Ratanāvaṅs Volume 7, Publisher: Bhnaṃ beñ : Paṇṇāgār Gim Seṅ, .B.E 2493 (1950), the University of Michigan
  10. Bhnaṃ beñ (1998) Kambujasuriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau Volume 52, Publisher: Buddhasāsnapandity, Original from the University of Wisconsin-Madison
  11. Julio A Jeldres (2003) The Royal House of Cambodia, Publisher: Phnom Penh Monument Books p.102 ISBN: 1075106932
  12. Food and Agriculture Organization of the United Nations (1968) Ceres, Publisher= the University of California.
  13. Julio A Jeldres (2003) The Royal House of Cambodia, Publisher: Phnom Penh Monument Books p.102 ISBN: 1075106932