ព្រះសមា្មសម្ពុទ្ធ

ព្រះសម្មាសម្ពុទ្ធ


ព្រះពុទ្ធគឺជាសាស្តានៃព្រះពុទ្ធសាសនាដែលមានព្រះនាមដើមជាសិទ្ធត្ថគោតម។ សិទ្ធត្ថកុមារជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈនិងព្រះនាងសិរិមហាមាយា

ព្រះអង្គជាពូជសាក្យវង្សដែលមានព្រះរាជនិវេសដ្ឋាននៅក្រុងកបិលវត្ថុនៃដែនសក្កជនបទជាប្រទេសចំណុះឲ្យដែនកោសលមានព្រះបាទបសេនទិគ្រងរាជ្យមាន

ក្រុងសាវត្ថីជារាជធាធី។ ព្រះសិទ្ធត្ថកុមារប្រសូតិក្នុងឧទ្យានលុម្ពិនី​(សព្វថ្ងៃស្ថិតនៅប្រទេសនេប៉ាល) ក្នុងរវាងព្រះរាជនិវត្តន៍ទៅកាន់មាតុប្រទេសនៃព្រះនាងសិរិមហាមាយា

ព្រះពុទ្ធមាតា។ ព្រះអង្គរៀបអភិសេកជាមួយព្រះនាងយសោធរា (ពិម្ពា) រាជបុត្រីនៃព្រះបាទសុប្បពុទ្ធនិងព្រះនាងបមិត្តាព្រះរាជកនិដ្ឋាពៅនៃព្រះបាទសុទ្ធោទនៈផ្ទាល់​

កាលព្រះជន្មាយុ១៦ព្រះវស្សា ហើយតមកព្រះជន្មាយុបាន២៩ព្រះវស្សា​ព្រះនាងពិម្ពាទេវីក៏បានប្រសូតិព្រះរាហុល នាថ្ងៃពេញបូរមីព្រះចន្រ្ទពេញវង់ដែលស្របពេលជាមួយនោះ

ព្រះសិទ្ធត្ថរាជកុមារក៏បានចេញសាងព្រះផ្នួសធ្វើទុក្ករកិរិយា៦ព្រះវស្សាហើយក្រោយមកបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្រោមគល់ពោធិព្រឹក្សនាមាត់ស្ទឹងនេរញ្ជរា

(ពុទ្ធគយាសព្វថ្ងៃ)។ ព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹងនោះហើយបានពុទ្ធាភិសេកព្រះអង្គឲ្យបានជាអង្គព្រះសម្មាសម្ពុទ្ធព្រះពុទ្ធនេះឯង។



នៅមានត។ ភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។