ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុសរក្ស

ជាព្រះរាជបុត្រា នៃព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស អតីតព្រះចៅក្រុងកម្ពុជាធិបតីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ មាន ៖ - ព្រះនាមពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស កុស្សរៈ - ប្រសូត ៖ ថ្ងៃសុក្រ ទី ២១ ខែ ឧសភា ឆ្នាំ ១៩២៦ - ព្រះបិតា ៖ ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស អតីតព្រះចៅក្រុងកម្ពុជា - មាតា ៖ ឃុនព្រះម្នាង សុវត្ថិឆោម នរល័ក្ខណ៍ មាឃ ឬហៅ

 ( ឃុនព្រះម៉ែនាង មាឃ ) ជាអតីតគ្រូល្ខោនព្រះរាជទ្រព្យដ៏ល្បីល្បាញ ។ 

- ព្រះអង្គមានមហេសី ២ អង្គ មានបុត្រី ៣អង្គ និងបុត្រា ១អង្គ ដែលមានដូចតទៅ ៖ ១. អ្នកម្នាង ព្រុំ សង្វា ( ជាគ្រូល្ខោនព្រះរាជទ្រព្យ ) អភិសេកឆ្នាំ ១៩៥៤ និងលែងលះនៅឆ្នាំ ១៩៥៦ មានបុត្រ ៖ ១.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ខេមាវត្តី ( ប្រសូត

  ឆ្នាំ ១៩៥៥ ) 

២. អ្នកម្នាង ហែម ចម្រើនតូនី ( កូនស្រីលោកតា ហែម

  ចម្រើន និង ម៉ម ដកពាយ ) 

២.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សុធាជីវី ( ប្រសូត

  ២៤ មករា ១៩៦៤ )

២.២. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីតារា ( ប្រសូត

  ២៦ មិនា ១៩៦៥ )

២.៣. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ មុនីសារ៉ូ ( ប្រសូត ២១

  មិនា ១៩៦៦ ) 

- ឆ្នាំ ១៩៦៣ ព្រះអង្គជាប្រធានក្រុមកងយោធិពលខេមរភូមិន្ទ ។ - ក្រោយពីការដួលរលំក្ឌាំង នៃរបបសាធារណៈរដ្ឋខ្មែរ ទង់ជាតិពណ៌ក្រហមឆ្អិនឆ្អៅមានប្រាកដកំពូលប្រាសាទប្រាំបានបង្ហូតឡើង ដែលជាសញ្ញាប្រាប់ថារបបដឹកនាំថ្មីបានឈានចូលមកហើយ នោះគឺក្រុមពួកបំផ្លាញជាតិ ហៅថា ទមិឡខ្មែរក្រហម ។

- ក្នុងរបបដ៏ចុកចាប់ពើតផ្សានេះ វាសនា របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ មិនខុសពីព្រះបរមវង្សានុវង្សខ្មែរ និងក្រុមអស់លោកឥស្សរជនជាន់ខ្ពស់នៃរបបចាស់ ព្រមទាំងជីវិតដ៏ស្លូតត្រង់នៃប្រជាជនរួមលោហិតខ្មែរ នៅទូទាំងប្រទេសនោះទេ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ សុគត ដោយខ្មែរក្រហមធ្វើគត់នៅខេត្តបាត់ដំបង ក្នុងឆ្នាំ ១៩៧៥ ។ 

- នេះជាព្រះឆាយាល័ក្ខណ៍អនុស្សាវរីយ៍ នៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ ។

- ឯកសារយោងនិងរូប ៖ • សៀវភៅ « សិរប្រណាមចោមហ្លួង » រៀបរៀងដោយលោកក្រូច លីហ៊ន់ ។

• Bettmann collection

- បង្ហោះផ្សាយ រក្សាសិទ្ធនិងបន្ថែមពណ៌ ដោយគេហទំព័រ Colorise & Old Photos of Cambodia 

By: Leak NCee